រឿងភាគថៃចេញថ្មីក្តៅៗ

រឿងភាគថៃចេញថ្មីក្តៅៗ HotnewThaidrama

ហើយរូបរាងកាយដ៏ស្រស់ស្អាតលះបង់ឱ្យកូនឲ្យប្ដីអស់ហើយ🙏🙏
05/01/2025

ហើយរូបរាងកាយដ៏ស្រស់ស្អាតលះបង់ឱ្យកូនឲ្យប្ដីអស់ហើយ🙏🙏

របៀបធ្វើប្រហុកខ្ទិះ👉 គ្រឿងផ្សំ - សាច់ជ្រូក3ជាន់ឬសាច់ជីឡាំង 700ក្រាម- ប្រហុកចិញ្រ្ចាំ កន្លះកូនចានចង្រ្កឹះ ប្រហែល 4-5ស្លាប...
05/01/2025

របៀបធ្វើប្រហុកខ្ទិះ

👉 គ្រឿងផ្សំ
- សាច់ជ្រូក3ជាន់ឬសាច់ជីឡាំង 700ក្រាម
- ប្រហុកចិញ្រ្ចាំ កន្លះកូនចានចង្រ្កឹះ ប្រហែល 4-5ស្លាបព្រាបាយ
- ខ្ទិះដូងដើម 1ចានចង្កឹះ ខ្ទិះចុងខ្លះទុកពេលរំងាស់សាច់
- ម្ទេសឆ្អើរ ចិញ្ច្រាំម៉ត់ 2ស្លាបព្រាបាយ
- គ្រឿងគល់ស្លឹកគ្រៃបុក ប្រហែលកន្លះចានចង្កឹះ
- ត្រប់ពុតញោង 300ក្រាម
- ស្លឹកក្រូចសើច 4-5សន្លឹក ហាន់ជាសសៃល្អិតៗ
- ម្ទេសស្រស់ ថែមតាមចំនូលចិត្ត
- ខ្ទឹមចិញ្រ្ចាំ ដាក់បុកជាមួយគ្រឿងគល់ស្លឹកគ្រៃ
- ស្ករត្នោត 2-3ស្លាបព្រាបាយ
- ទឹកត្រី 2ស្លាបព្រាបាយ
- ម្សៅស៊ុប កន្លះស្លាបព្រាបាយ
- អំពិលទុំ តិចច្រើនតាមចំនូលចិត្ត
- បន្លែអន្លក់ មានដូចជាត្រសក់ ស្ពៃក្តោប ពពាត ត្រប់ សណ្តែកគួរ នឹងបន្លែផ្សេងទៀតតាមចំនូលចិត្ត

++ របៀបធ្វើ
1. លីងត្រប់ពុតលំញង អោយឆ្អិន។ ដាក់ភ្លើងតិចៗ កូរអោយជាប់ កុំអោយខ្លោច
2. ដាក់ខ្ទះអោយក្តៅ ចាក់ខ្ទិះដើមចូល កូរវាអោយឈ្ងុយហើយឡើងប្រេង
3. បន្ទាប់មកចាក់ម្ទេសឆាចូល កូរឆាវាអោយយូបន្តិច ពេលក្រហមហើយឈ្ងុយទើបចាក់គ្រឿងបុកចូលមួយទៀត។ឆាត្រលប់ទៅត្រលប់មក រួចទើបដាក់ប្រហុកចូល កូរមួយត្រលប់ទើបដាក់ស្ករចូល
4. កូរស្ករអោយឈ្ងុយហើយឡើងពងអង្រ្កង ទើបដាក់ទឹកត្រីនឹងម្សៅស៊ុបចូល។ដាក់សាច់ជ្រូកចូល ឆារហូតដល់ឆ្អិនសាច់ ថែមខ្ទិះដូងចុងបន្តិចដើម្បីកុំអោយខ្លោច
5. ពេលសាច់ឆ្អិនដាក់ត្រប់នឹងម្ទេសស្រស់ ស្លឹកក្រូចសើចនឹងអំពិលទុំចូល។ ភ្លក្សរសជាតិតាមការចំនូលចិត្ត
6. ថែមខ្ទិះចុងម្តងបន្តិចៗ អោយឆ្អិនសាច់ល្អនឹងកុំអោយខ្លោចខ្ទះ។ ប្រហុកខ្ទិះមិនត្រូវធ្វើរាវទេ

ស្នាដៃ admin 10តុ ជួយបងប្អូន☺️
04/01/2025

ស្នាដៃ admin 10តុ ជួយបងប្អូន☺️


+ របៀបធ្វើងៀតសាច់ជ្រូក ហិរប្រៃផ្អែមគ្រឿងផ្សំ :-សាច់ជ្រូកបីជាន់ ៣គីឡូ-ស្ករត្នោត ៣ខាំ-ទឹកស៊ីអ៉ីវ ១០ស្លាបព្រាបាយ ១ខាំ -ទឹកត...
04/01/2025

+ របៀបធ្វើងៀតសាច់ជ្រូក ហិរប្រៃផ្អែម

គ្រឿងផ្សំ :
-សាច់ជ្រូកបីជាន់ ៣គីឡូ
-ស្ករត្នោត ៣ខាំ
-ទឹកស៊ីអ៉ីវ ១០ស្លាបព្រាបាយ ១ខាំ
-ទឹកត្រី ៦ស្លាបព្រាបាយ កន្លះខាំ
-ទឹកប្រេងខ្យង ១០ស្លាបព្រាបាយ ១ខាំកន្លះ
-អំបិល ១ស្លាបព្រាបាយស្មើ
-ម្ស៉ៅស៊ុបមាន់ ២ស្លាបព្រាបាយ
-ប្រេងឆា ១៥ស្លាបព្រាបាយ

ខ្ទឹមស កន្លះខាំ + ខ្ទឹមក្រហម កន្លះខាំ (តាមចំណូលចិត្ត)
ម្ទេសម៉ត់ (តាមចំណូលចិត្ត)

របៀបធ្វេីដំឡូងស្វាយម្តង-ដំឡូងស្វាយ500ក្រាម ចំហុយអោយផុយ -ម្សៅទឹកដោះគោ 50ក្រាម-ទឹកដោះគោស្រស់ 200ml-គោខាប់100ml  -របៀបធ្វេី...
04/01/2025

របៀបធ្វេីដំឡូងស្វាយម្តង
-ដំឡូងស្វាយ500ក្រាម ចំហុយអោយផុយ
-ម្សៅទឹកដោះគោ 50ក្រាម
-ទឹកដោះគោស្រស់ 200ml
-គោខាប់100ml
-របៀបធ្វេី
យកគ្រឿងខាងលេីទាំងអស់ក្រឡុកអោយម៉ត់ ចាក់កូរក្នុងឆ្នាំងអោយរមួតតឹងដៃបិទភ្លេីង ទុកអោយត្រជាក់ យកបៀបកែវបាន ចង់បានពណ៍ដិតថែមលាក់ស្វាយណា🥰

 #របៀបធ្វើ នំពុម្ពគ្រឿងផ្សំ៖- ម្សៅអង្ករ ៣៥០ក្រាម- ម្សៅមី ៣ស្លាបព្រាបាយ- ស៊ុត ២គ្រាប់- ខ្ទិះដូង ១ចានចង្កឹះ- ស្ករស កន្លះចា...
03/01/2025

#របៀបធ្វើ នំពុម្ព

គ្រឿងផ្សំ៖
- ម្សៅអង្ករ ៣៥០ក្រាម
- ម្សៅមី ៣ស្លាបព្រាបាយ
- ស៊ុត ២គ្រាប់
- ខ្ទិះដូង ១ចានចង្កឹះ
- ស្ករស កន្លះចានចង្កឹះ
- សាច់ដូងកោស កន្លះចានចង្កឹះ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ប្រេងឆា

វិធីធ្វើ៖
-ដំបូង​យក​ម្សៅ​អង្ករ​មកលាយ​ជា​មួយ​ អំបិល និងម្សៅមី រួច​ច្របល់​ចូល​គ្នាឲ្យ​សព្វ​ទុក​មួយឡែកសិនរួចយក​ចាន​ធំមួយ​គោះ​ស៊ុត​ដាក់​ចូលវាយ​វា​ឲ្យ​បែក​សិន បន្ទាប់​មក​ដាក់​ស្ករស រួច​កូរ​ចូល​គ្នា​បន្ទាប់មក យក​ខ្ទិះ​ដូង​ដាក់​ចូល​កូរ​ចូល​គ្នា​ឲ្យ​រលាយ​សព្វ​ ទើប​យក​ម្សៅ​អង្ករដែល​លាយ​ទុក​ចាក់​ចូល​ ជា​មួយ​និង​សាច់​ដូង​កូរ​ចូល​គ្នា​ឲ្យ​រលាយ​បាន​សព្វ​ល្អ​ រួច​ហើយ​ទុក​វា​ប្រហែល​ជា​ ១០នាទី​សិន​ ចុងក្រោយយក​ពុម្ព​មក​ដាក់លើភ្លើង​រួច​លាបប្រេង​ឆា​ទាំង​សង​ខាង​ទុក​ឲ្យ​ក្តៅ​សិន​ ទើប​យក​ម្សៅ​ចាក់​ចូល​ក្នុង​ពុម្ព​​ទុក​ឲ្យ​ឆ្អិន​ទាំង​សង​ខាង​ជា​ការ​ស្រេច

👍របៀបធ្វើបង្អែមសណ្ដែកអង្គុយ ឬ បង្អែមចាដូវឆ្លងឆ្នាំនេះ​ Admin ដឹងតែធ្វេីមួយឆ្នាំងជួបជុំគ្រួសារហេីយ+ គ្រឿងផ្សំ៖– សណ្តែកអង្...
03/01/2025

👍របៀបធ្វើបង្អែមសណ្ដែកអង្គុយ ឬ បង្អែមចាដូវ
ឆ្លងឆ្នាំនេះ​ Admin ដឹងតែធ្វេីមួយឆ្នាំងជួបជុំគ្រួសារហេីយ

+ គ្រឿងផ្សំ៖
– សណ្តែកអង្គុយ ១ចានចង្កឹះ (លាងត្រាំទឹកឲ្យរីក)
– អង្ករដំណើប ១ចានចង្កឹះ (លាងត្រាំទឹកឲ្យរីក)
– ស្ករស ៥០០ ក្រាម
– អំបិល ១ ស្លាបព្រាកាហ្វេ
– ខ្ទិះដូង ដើម១ចានចង្កឹះ ខ្ទិះដូងចុង ២ ចានគាម

+ វិធីធ្វើ៖

១. មុនដំបូងយកទឹកខ្ទិះចុងដាក់ចូលក្នុងឆ្នាំងដាំឲ្យពុះ បន្ទាប់មកដាក់សណ្តែកអង្គុយចូលដាំឲ្យផុស។

២. បន្ទាប់ពីសណ្តែកផុសហើយដាក់អង្ករដំណើបចូលរួចដាំបន្តទៀតឲ្យអង្ករឆ្អិន។

៣. យកអំបិល ស្ករស កូរឲ្យរលាយចូលគ្នាសពរហូតដល់ឆ្អិន លើចុះ ដាក់ដាំខ្ទិះដូងដើមអោយពុះ នៅពេលញុាំដួសខ្ទិះដូងដើមដាក់ពីលើធ្វើអោយកាន់តែមានរស់ជាតិឆ្ងាញ់៕😋😋😋

ថ្ងែនេះ ចុងភៅទៀតហើយ ជួយបងប្អូន 🥰
03/01/2025

ថ្ងែនេះ ចុងភៅទៀតហើយ ជួយបងប្អូន 🥰

02/01/2025
បើថ្ងៃណាមួយ ប្រពន្ធលែងយកលុយពីប្តី គឺមានន័យថា ប្រពន្ធលែងស្រលាញ់ប្តីហើយ ។ប្រពន្ធតាមទាលុយ គឺមានន័យថាប្រពន្ធតាមស្រលាញ់!
02/01/2025

បើថ្ងៃណាមួយ ប្រពន្ធលែងយកលុយពីប្តី គឺមានន័យថា ប្រពន្ធលែងស្រលាញ់ប្តីហើយ ។
ប្រពន្ធតាមទាលុយ គឺមានន័យថាប្រពន្ធតាមស្រលាញ់!

 #ចេកចៀនគ្រឿងផ្សំ៖ ចេកទុំមធ្យម ទឹក 300g; ល្ង1ស្លាវព្រាកាហ្វេម្សៅអង្ករ 110ក្រាម។;ម្សៅគ្រប់មុខ(All-Purpose Flour) 65 ក្រាម...
02/01/2025

#ចេកចៀន
គ្រឿងផ្សំ៖
ចេកទុំមធ្យម
ទឹក 300g; ល្ង1ស្លាវព្រាកាហ្វេ
ម្សៅអង្ករ 110ក្រាម។;
ម្សៅគ្រប់មុខ(All-Purpose Flour) 65 ក្រាម។
ម្សៅអង្ករដំណើប 15 ក្រាម។
ម្សៅពោត ៤៥ ក្រាម។
អំបិល ១ស្លាបព្រាបាយ
ម្សៅដុតនំ 1 ក្រាម។
ស្ករ 40ក្រាម។
#វិធីធ្វើ
ដំបូងត្រូវចាក់អង្ករខ្សាយចូលឆ្នាំងធំមួយរួចលាយជាមួយ ម្សៅអង្ករ ;ម្សៅអង្ករដំណើប ម្សៅពោត ម្សៅដុតនំ ស្ករសរ ច្របល់បញ្ជូលគ្នាអោយសព្វល្អសឹមចាក់ទឹកចូលម្តងបន្តិចកូរបណ្តើរៗរហូតអស់ទឹកហើយទើបដាក់ល្ងចូលហើយផ្អាប់ម្សៅទុក30នាទីសិន(ចំនុចនេះសំខាន់ធ្វើអោយនំឡើយហើយស្រួយល្អ)ពេលម្សៅផ្អាប់រួចហើយរួចយើងទៅបកចេកយកទៅរំថង់អោយណែនរួចសង្កត់អោយសំប៉ែត ដាក់ប្រេងឆាអោយក្តៅហើយយកចេកដែលសង្កត់ហើយទៅជ្រលក់ម្សៅហើយដាក់ចៀនជាការស្រេច

ថ្ងែ នេះ ជួយធ្វើធ្វើ ម្ហូបបងប្អូន 10តុ មានមុខមាត់ណាស់ អោយជួយគេ មានមុខ admin រហូត ជួយបងប្អូន 🥰 #របៀបធ្វើ  #ឆ្ងាញ់
02/01/2025

ថ្ងែ នេះ ជួយធ្វើធ្វើ ម្ហូបបងប្អូន 10តុ មានមុខមាត់ណាស់ អោយជួយគេ មានមុខ admin រហូត ជួយបងប្អូន 🥰
#របៀបធ្វើ
#ឆ្ងាញ់

👉របៀបធ្វើ ជ្រក់ឆៃប៉ូវ-------------  #គ្រឿងផ្សំ- ឆៃប៉ូវ ៥ខាំ- ស្ករ ១ខាំកន្លះ- ទឹកក្រូចឆ្មារ ៥ស្លាបព្រាបាយ- ខ្ទឹមក្រហម ១ខា...
02/01/2025

👉របៀបធ្វើ ជ្រក់ឆៃប៉ូវ
-------------
#គ្រឿងផ្សំ

- ឆៃប៉ូវ ៥ខាំ
- ស្ករ ១ខាំកន្លះ
- ទឹកក្រូចឆ្មារ ៥ស្លាបព្រាបាយ
- ខ្ទឹមក្រហម ១ខាំ
- ខ្ទឹមស ១ខាំ
-ម្ទេស កន្លះខាំ (តាមចំនូលចិត្ត)
- ប៊ីចេងបន្តិច

#របៀបធ្វើ

- ឆៃប៉ូវលាងទឹកអោយស្អាត រួចហាន់ប្រឆិតៗ ជាសរសៃតូចល្មម រួចដាក់ដ្រាំទឹកប្រហែល ១ម៉ោង ស្រង់ដាក់កញ្រែ្ចង សំដិលអោយស្ងួត។
- ខ្ទឹមស ខ្ទឹមក្រហម និងម្ទេសហាន់ស្តើងៗ។
- លាយឆៃប៉ូវជាមួយគ្រឿងផ្សំទាំងអស់ ច្របល់ចូលគ្នាអោយសព្វ ភ្លក្សរសជាតិតាមចំនូលចិត្ត ជាការស្រេច៕ ទុកក្នុងទូទឹកកកញុាំបានយូ ហើយស្រួយឆ្ងាញ់។
*** បើប្រើឆៃប៉ូវផ្អែម បន្ថយស្ករ និងដាក់ទឹកត្រីបន្តិច។

👍របៀបធ្វើបង្អែមខ្នុរខ្ចប់បាយដំណើបគ្រឿងផ្សំ ១– អង្ករដំណើប 200g២– ខ្ទិះដូង 100ml៣– ស្លឹកតើយ ៣ទង កិន ឬបុកយកតែទឹក៤– ដូងកោសជា...
02/01/2025

👍របៀបធ្វើបង្អែមខ្នុរខ្ចប់បាយដំណើប

គ្រឿងផ្សំ
១– អង្ករដំណើប 200g
២– ខ្ទិះដូង 100ml
៣– ស្លឹកតើយ ៣ទង កិន ឬបុកយកតែទឹក
៤– ដូងកោសជាសរសៃៗ
៥– អំបិលបន្តិច
៦– សាច់ខ្នុរហែកជាចំណិតៗ

👉 វិធីធ្វើ

១- យកអង្ករដំណើបត្រាំជាមួយទឹកស្អាត និងចែកជា ៣ផ្នែក ។ ១ផ្នែកត្រាំជាមួយទឹកស្លឹកតើយ ១ផ្នែកទៀតត្រាំជាមួយទឹកថែមពណ៌ផ្កាឈូក និង១ផ្នែកទៀតត្រាំជាមួយទឹកធម្មតារយៈពេល២-៣ម៉ោងក្នុងទឹក ឬពេញមួយយប់ បន្ទាប់មកលាងអង្ករដំណើបជាមួយទឹកស្អាតជាច្រើនដង។

២- លាយអង្ករដំណើបជាមួយអំបិលបន្តិច (លាយទាំង៣ផ្នែក) រួចដាក់ចូលឆ្នាំងចំហុយរយៈពេល១០នាទី ។ បន្ទាប់ពី១០នាទី ចាក់ខ្ទិះដូង១/៣ចូល រួចច្របល់ចូលគ្នាឱ្យបានសព្វ ចំហុយរយៈពេល៧នាទីទៀត។

៣- បន្ទាប់ពី៧នាទីនោះមក ចាក់ទឹកខ្ទិះដូងដែលនៅសល់ចូលទាំង៣ផ្នែក រួចច្រលប់ឱ្យសព្វ ចំហុយ 7-10នាទីទៀតរួចបិតភ្លើង ។ យកបាយដំណើបដាក់ចូលក្នុងសាច់ខ្នុរ រួចដាក់សរសៃដូង ។ បើចូលចិត្តខ្ទិះដូង ឬល្ង ឬសណ្ដែកដី អាចដាក់ពីលើបានដើម្បីបង្កើនរសជាតិ។

+ វិធីធ្វើខ្ទិះដូង

យកខ្ទិះដូង២០០មីលីលីត្រ ស្ករស២០ក្រាម និងអំបិលបន្តិចដាក់រម្ងាស់ បន្ទាប់មកលាយម្សៅឆា ១/២ ស្លាបព្រាបាយលាយជាមួយទឹកចាក់ចូលទៅក្នុងឆ្នាំងទឹកខ្ទិះដូង រួចកូរឱ្យសព្វចាំខាប់ហើយលើកចេញ។😋😋😋

ที่อยู่

2541-12 New Phetburi Bangkapi Huai Khwang
Bangkok
10310

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ រឿងភាគថៃចេញថ្មីក្តៅៗผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์