Asean Friendship of Press Association

Asean Friendship of Press Association សមាគមមិត្តភាពអ្នកសារព័ត៍មានអស៊ាន, Asen Friendship of Press Association (AFPA)

07/05/2023
07/05/2023
07/05/2023

តារាងចំណាត់ថ្នាក់មេដាយ🏅 នៃវិញ្ញាសាកីឡាស៊ីហ្គេម២០២៣
កម្ពុជា🇰🇭 នៅតែបន្ដឈរ នៅលេខ១
(គិតត្រឹមម៉ោង ២៣:៥៩ នាទី/០៦-ឧសភា-២០២៣)

05/04/2023

តាមការអញ្ជើញពីសាកលវិទ្យាល័យ ពោធិសាស្ត្រា ផ្លរិដា សមាគមមិត្តភាពអ្នកសារព័ត៌មាន អាស៊ានដឹកនាំដោយ លោកជំទាវបណ្ឌិតមាស សុគន ប្រធានក្រមប្រឹក្សាភិបាល លោកសេង រាជសីហ៍ប្រធានប្រតិបត្តិសមាគម និងសមាជិក សមាជិកាចំនួន១៣ រូបបានធ្វើ ដំណើរទៅខេត្តសុរិន្ទ្រ ប្រទេសថៃរវាងថ្ងៃទី៣០ និង៣១ ខែមីនា ឆ្នាំ២០២៣។ ក្នុងថ្ងៃទី៣០ ខែមីនា ក្រុមការងារបានធ្វើទស្សនកិច្ចសិក្សានៅវត្តថៃផាត់ថៈណា ឬវត្តលោកឪសួង ស្រុកភូសិង ខេត្តស៊ីសាកេត លោកឪ ត្រូវបានគេស្គាល់ជាទេវតាដើរដីឬអ្នកបួសដែលអស់អាល័យនឹងចំណងផ្លូវលោក។នៅទីនោះ ក្រុមការងារបានធ្វើសេចក្តីគោរព និងបង្អោនចិត្តរំលឹកដល់គុណលោកឪសួង។ លោកឪមានចិត្តមេត្តា មានសេចក្តីសន្តោស ប្រាថ្នាតិច មានចិត្តស្ងប់រងាប់ពីលោកធម៌។លោកបដិបត្តិតាមផ្លូវតាបសផង តាមបែបជាព្រះធុដង្គផង។ លោកចេះ វិធីព្យាបាលជំងឺដោយប្រើតេជោធាតុ ឬថាមពលនុយក្លេអែរ ក្នុងរុក្ខជាតិ ដែលជាមរតករបស់អ្នកប្រាជ្ញខ្មែរតាំងពីសម័យអង្គរ ។ លោកតាតែងប្រើវិជ្ជានេះដើម្បីសង្គ្រោះជនជាតិខ្មែរ និងមនុស្សទូទៅមានជនជាតិសៀមជាច្រើន ចង់រៀនវិជ្ជាពីលោកតា ប៉ុន្តែវិជ្ជានេះអាចបង្រៀនបានទាល់តែអ្នកនោះមានចេតោញាណ បេះដូង ជាពូជពង្សខ្មែរ ទើបអាចមាននិស្ស័យរៀនបាន ។លោកជាទីគោរពនិងជ្រះថ្លា ដល់ពុទ្ធបរិស័ទដែលនៅក្នុងខេត្តសុរិន្ទ្រ ខេត្តស៊ីសាកេត និងខេត្តផ្សេងៗទៀត។លោកឪ សួង ឬលោកតាសួង គឺជាកូនរបស់លោកតាឈួន និងលោកយាយស៊ន ដែលជាអ្នកស្រុកគូលែនព្រហ្មទេព ក្នុងខេត្តព្រះវិហារ។ លោកតាឈួន ដែលជាឪពុក បានអនិច្ចកម្មនៅក្នុងឆ្នាំ១៩៧៩ ក្នុងជន្មាយុ៨០ឆ្នាំ។ លោកតា សួង កើតនៅភូមិគូលែនស្រុកគូលែនព្រហ្មទេព នៃខេត្តព្រះវិហារ មានបងប្អូនបង្កើតចំនួន៥នាក់។បន្ទាប់មកបានចូលរួមក្នុងកម្មវិធីកសាងអគារវិទ្យាស្ថានពុទ្ធសាវិកា
នៅក្នុងស្រុកមឿង ខេត្តសុរិន្ទ្រ។វិទ្យាស្ថានពុទ្ធសាវិកានេះត្រូវបានផ្តួចផ្តើមឡើងដោយសាកលវិទ្យាល័យពោធិសាស្ត្រា ផ្លរិដា ដោយមានលោកសាស្ត្រាចារ្យរង បណ្ឌិតសុរឆៃនិងយាយជីមួយចំនួនជាស្ថាបនិក។ក្នុងវិទ្យាស្ថាននេះ មានកុមារី តូចៗបានបួសរៀននិងបដិបត្តិតាមព្រះធម៌ក្នុងព្រះពុទ្ធសាសនា។ សាកលវិទ្យាល័យបានសម្លឹងឃើញសក្តានុពលស្ត្រីក្នុងការផ្សព្វផ្សាយព្រះពុទ្ធនិងដោះស្រាយ បញ្ហានានាកើតឡើងចំពោះស្ត្រីតាមវិធីសាស្ត្រព្រះពុទ្ធសាសនា។ដូច្នេះហើយទើបយាយជី និងកុមារីដែលបួសក្នុងគម្រោងរបស់វិទ្យាស្ថានពុទ្ធសាវិកាត្រូវបានផ្តល់អាហារូបករណ៍ឲ្យ១០០%។ក្នុងថ្ងៃបន្ទាប់បានចូលរួមប្រគល់កិត្តិបណ្ឌិត សញ្ញាប័ត្រដល់ព្រះសង្ឃនិងយាយជីដែល មិនបានចូលរួមក្នុងកម្មវិធីទទួលសញ្ញាប័ត្រនៅប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ២០២២។ ក្នុងវេលាបន្ទាប់សមាគមបានចុះអនុស្សារណៈព្រមព្រៀងដើម្បីបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យ សារព័ត៌មានជាពិសេសគឺការបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ការចែករំលែក និទស្សនកិច្ចសិក្សា។អនុស្សារណៈនេះនឹងនាំមកនូវប្រយោជន៍ជាច្រើនវិស័យសារព័ត៌មាននិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគឺកម្ពុជានិងថៃ។ #សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន

រសៀលថ្ងៃសុក្រ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣   សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន បានធ្វើអនុស្សារណៈកិច្ចព្រមព្រៀង ជាមួយសកលវិទ្...
02/04/2023

រសៀលថ្ងៃសុក្រ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន បានធ្វើអនុស្សារណៈកិច្ចព្រមព្រៀង ជាមួយសកលវិទ្យាល័យ BODHISASTRA UNIVERSITY ស្ថិតនៅសង្កាត់ កែយ៉ៃ ក្រុងមឿង ខេត្តសុរិន្ទ ។

ក្រុមការងារសមាគមមិត្តភាពអ្នកសារព័ត៌មាន អាស៊ាន សូមថ្លែងអំណរគុណលោកសាស្រ្តាចារ្យ Sak Prasandee នាយក សកលវិទ្យាល័យ BODHISASTRA UNIVERSITY ដែលបានទទួលស្វាគមន៍យ៉ាងយកចិត្តទុកដាក់ និងមានភាពកក់ក្ដៅអំពីលោកនាយក រយះពេល៣ថ្ងៃនៅខេត្តសុរិន្ទ នៃប្រទេសថៃ។

, , , #សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន, , ,

14/03/2023
14/03/2023

แต่ก็มีความสุขดีกับชีวิตแบบนี้
#อินดี้นี่คะ
#ชีวิตที่ไม่คิดจะอินดี้

10/03/2023

คิดสิ่งใด
ก็ให้ดึงดูดสิ่งนั้น
เข้ามาหานะเธอนะ

❤️

10/03/2023
10/03/2023
10/03/2023
03/03/2023

ที่อยู่

Chakkrawat, Samphanthawong
Bangkok
10100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Asean Friendship of Press Associationผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Asean Friendship of Press Association:

วิดีโอทั้งหมด

แชร์

ตำแหน่งใกล้เคียง บริษัท สื่อ


Bangkok บริษัท สื่ออื่นๆ

แสดงผลทั้งหมด