Fan-គុនខ្មែរKun Khmer

Fan-គុនខ្មែរKun Khmer ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Fan-គុនខ្មែរKun Khmer, Video creator, Bangkok.

🎙ធឿន ធារ៉ា បំបែកកំណត់ត្រាតម្លៃខ្លួន ព្រំ សំណាង 🥰ប្រសិនបើរូបគេឈ្នះគ្រងជើងឯក ធារ៉ា នឹងទទួលបានថវិកាសរុបប្រមាណ ២០០លានរៀល ដែល...
14/12/2023

🎙ធឿន ធារ៉ា បំបែកកំណត់ត្រាតម្លៃខ្លួន ព្រំ សំណាង 🥰ប្រសិនបើរូបគេឈ្នះគ្រងជើងឯក ធារ៉ា នឹងទទួលបានថវិកាសរុបប្រមាណ ២០០លានរៀល ដែលស្មើនឹង ៥មុឺនដុល្លារ រួមមានតម្លៃឡានជិត ៤មុឺនដុល្លារ និងតម្លៃខ្សែក្រវាត់ជាង១មុឺនដុល្លារ។🖤🇰🇭
📸Admin KS - អេដមីន គឹមសង់
25sport
#មឿនសុខហុច #ស្រលាញ់គុនខ្មែរ #វៃប្រដាល់ #ព្រុំសំណាង #ប្រដាល់ខ្មែរ

14/12/2023

នេះបានហៅថាគុនខ្មែរ(Kun Khmer)
#វៃប្រដាល់ #ស្រលាញ់គុនខ្មែរ

11/12/2023

នាគរាជខ្មៅ​ ឈឿង​ ល្វៃ(CHHOEUNG LVAY)​ VS VICTOR CAMARGO
---....KUN KHMER--

- #មឿនសុខហុច #វៃប្រដាល់ #ស្រលាញ់គុនខ្មែរ

🇲🇲❤️️🇰🇭 Dave Leduc:អូហូ... ខ្ញុំទើបតែដឹងថា បន្ទាប់ពីការប្រកួតរបស់ពួកយើង សំណាងបានទទួលអំណោយប្រហែល 40,000 ដុល្លារ / 200 លាន...
11/12/2023

🇲🇲❤️️🇰🇭 Dave Leduc:អូហូ... ខ្ញុំទើបតែដឹងថា បន្ទាប់ពីការប្រកួតរបស់ពួកយើង សំណាងបានទទួលអំណោយប្រហែល 40,000 ដុល្លារ / 200 លានរៀល (រួមទាំងដីមួយកន្លែងតម្លៃ 10,000 ដុល្លារ) ពីលើតម្លៃខ្លួនរបស់គាត់។

ខ្ញុំ​មិន​អាច​លើក​ទង់​ជាតិ​បាន​ទេ ​ប្រសិន​បើ​គូ​ប្រកួត​ខ្ញុំ​ដេក​លើសង្វៀន 🤷🏼‍♂️
ខ្ញុំ​មាន​មោទនភាព​យ៉ាង​ខ្លាំង​ដែល​បាន​នាំ​យក​ការ​ចាប់​អារម្មណ៍​ពី​អន្តរជាតិ​ជុំវិញ​ពិភពលោក​មក​លើ​កម្ពុជា «គុន​ខ្មែរ» និង​មីយ៉ាន់ម៉ា «ឡេតវេ»។ ដោយសារតែឈ្មោះខ្ញុំ ពួកយើងបានបំបែកកំណត់ត្រាអ្នកទស្សនានៅកម្ពុជា។

ការប្រកួតរបស់ពួកយើងមានអ្នកមើលផ្ទាល់ជាង 18 លាននាក់! ព្រឹត្តិការណ៍ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា!
ហើយ​គ្មាន​អ្នក​ណា​ផ្តល់​អំណោយ ឬ​ដី​ឱ្យខ្ញុំ​សម្រាប់ការខិតខំរបស់ខ្ញុំនោះឡើយ 🥲...
(ដោយ​សារ​គ្មាន​អ្នក​ណា​ផ្តល់​ដី​ឱ្យ​ខ្ញុំ សំណាង ​តើ​លោក​អាច​ឱ្យ​ខ្ញុំ​បោះ​តង់​នៅលើ​ដី​របស់លោកពេល​ខ្ញុំ​ត្រឡប់​មក​ភ្នំពេញ​វិញទេ?

#គុនខ្មែរ​ #ស្រលាញ់គុនខ្មែរ ​​ #វៃប្រដាល់ #ប្រដាល់ខ្មែរ

#ធឿនធារ៉ា​​ #មឿនសុខហុច #ធឿនធារ៉ា #ព្រុំសំណាង #ពេជ្រសម្បត្តិ #ប្រដាល់ខ្មែរ #ប្រដាល់ថ្មីៗ #ប្រដាល់ខ្មែរថ

05/12/2023

អាឡិចVSកីឡាករថៃ(លោកគ្រួRickyថាកីឡាករអេតចាយ)

30/06/2023
លោកឧកញ៉ាស្រី ចាន់ថន បានឧបត្ថម្ភថវិកាជូនកីឡាករសំអឿន សុផា ចំនួន 1 លានរៀល ដើម្បីជាការលើកទឹកចិត្ត ។សូមបញ្ជាក់ថា នេះជាលើកទីមួ...
28/06/2023

លោកឧកញ៉ាស្រី ចាន់ថន បានឧបត្ថម្ភថវិកាជូនកីឡាករ
សំអឿន សុផា ចំនួន 1 លានរៀល ដើម្បីជាការលើកទឹកចិត្ត ។
សូមបញ្ជាក់ថា នេះជាលើកទីមួយហើយសម្រាប់ សំអឿន សុផាក្នុងការប្រកួតកាលក្ខណៈអន្តរជាតិ ជាមួយកីឡាករ ឡាវ
គឺគាត់បានយកឈ្នះដោយផ្ដូលកីឡាករ ឡាវ ឲ្យសន្លប់នៅទឹកទី2
សំអឿន សុផា កំពុងហ្វឹកហាត់នៅក្លឹប (នាគរាជចតុមុខ)
គ្រូបង្វឹកលោកគ្រូស្វាយ សុខុន
Credit : Kun Khmer World Champion

បន្ទាប់ពីឃើញការប្រឹងប្រែងតស៊ូរបស់លោកគ្រូហើយបច្ចុប្បន្នលោកគ្រូមានជំងឺផង លំបាកនឹងខ្វះលទ្ធភាពផង។ ហើយគាត់បានប្រកាសលក់ក្លឹបកា...
27/06/2023

បន្ទាប់ពីឃើញការប្រឹងប្រែងតស៊ូរបស់
លោកគ្រូហើយបច្ចុប្បន្នលោកគ្រូមាន
ជំងឺផង លំបាកនឹងខ្វះលទ្ធភាពផង។
ហើយគាត់បានប្រកាសលក់ក្លឹបកាលពី
ថ្មីៗនេះ ក្រុមការងារ ថ្នាក់ដឹកនាំGalaxy
សម្រេច មិនឱ្យគាត់លក់ក្លឹបនោះទេ។🙏🙏
គឺGalaxyទទួលការផ្ទេរក្លឹបប្រដាល់គុនខ្មែរ
របស់លោកគ្រូអេភូថង មករួមរស់ជាមួយគ្នា
ដើម្បីបង្កើត កម្មវិធីប្រដាល់ និងស្វែងរក
Sponsorដើម្បីចិញ្ចឹមជីវភាព របស់ក្លឹប
គុនខ្មែរ។
ដោយរក្សានៅអត្តសញ្ញាណកេរ្ម៍ឈ្មោះរបស់
លោកគ្រូគឺក្លឹប
(Galaxy Navatra )
(អេភូថង គុនខ្មែរ)

ជូនដំណឹងទៅដល់សិស្សទាំងអស់ចង់
ក្លាយជាអ្នកប្រដាល់ដែលមានបំណង
ចង់រៀនខ្ញុំផ្ដល់អាហារូបករណ៍ជូនដោយ
មិនបាច់បង់ថ្លៃហាត់ ផ្ដល់កន្លែងស្នាក់នៅ
ហូបចុក មួយចប់។
តែត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទើប
លោកគ្រូអេភូថងទទួល។

សូមជម្រាបជូនក្រុមហ៊ុនដែលមានបំណង
ផ្សព្វផ្សាយផលិតផល តាមកម្មវិធីប្រដាល់
អាចទាក់ទងមកបានមុននិងមាន លក្ខខ័ណ្ឌ
ពិសេសបំផុតជូន ដើម្បីក្លឹបបានចំនូលចិញ្ចឹម
ជីវភាព ប្រដាល់គុនខ្មែរយើង។🙏🙏🙏🙏

Credit: Leng Navatra

អាយុ9ឆ្នាំស្រលាញ់គុនខ្មែរ អត់ខោស្លៀកសុខចិត្តសសេរលើខោគុនខ្មែរ អាណិតណាស់កូន😭
23/06/2023

អាយុ9ឆ្នាំស្រលាញ់គុនខ្មែរ អត់ខោស្លៀកសុខចិត្តសសេរលើខោគុនខ្មែរ អាណិតណាស់កូន😭

ជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់គ្នា ដូចដែលបងប្អូនបានដឹងខ្លះៗហើយថាខ្ញុំបានសន្យាថានឹងផ្ដល់ហាងកាត់សក់ មួយកន្លែ...
17/06/2023

ជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់គ្នា ដូចដែលបងប្អូនបានដឹងខ្លះៗហើយថាខ្ញុំបានសន្យាថានឹងផ្ដល់ហាងកាត់សក់ មួយកន្លែងជូនកីឡាករ ព្រុំ សំណាង ពេលនេះយើងបានរៀបចំរួចរាល់ហើយបងប្អូន ឆ្លៀតក្នុងឱកាសល្អមួយខ្ញុំក៏បាន ចុះហត្ថលេខាផ្ទេរ ហាងកាត់សក់ នោះជូនកីឡាករ ព្រុំ សំណាង រួចរាល់ហើយ។ ខ្ញុំសង្ឃឹមថាកីឡាករ ព្រុំ សំណាង គាត់នឹងរៀបចំ អ្នកដឹកនាំគ្រប់គ្រងហាងកាត់សក់នេះអោយបានល្អ ដើម្បីអោយគាត់មានពេលវេលាគ្រប់គ្រាន់ ក្នុងការហ្វឹកហាត់ ពង្រឹងសមត្ថភាព អោយកាន់តែខ្លាំងបន្ថែមទៀតក្នុងវិស័យគុនខ្មែរ ដើម្បីលើក
ស្ទួយគុនខ្មែររបស់យើង ឱ្យកាន់តែល្បីលើឆាកអន្តរជាតិនិងពិភពលោកផងដែរ។ សូមអរគុណ

ដោយក្ដីគោរពនិងស្រឡាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន🙏❤️🇰🇭


16/06/2023

នោះលោកគ្រូ ស សី ទម្លាយខ្ទេចរឿងរ៉ាវ អ្នកណាលួចទាក់ទងសិស្សគាត់

 #ជំរាបសួរបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ទាំងអស់គ្នានៅថ្ងៃទី 15 /06/ឆ្នាំ/ 2023 នេះក្លឹប( គុនខ្មែរជើងឯកពិភពលោក)របស់យើង ប...
16/06/2023

#ជំរាបសួរបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ទាំងអស់គ្នានៅថ្ងៃទី 15 /06/ឆ្នាំ/ 2023 នេះក្លឹប( គុនខ្មែរជើងឯកពិភពលោក)របស់យើង បានចុះ(MOU)ជាមួយក្លឹប(KKGP)រួចរាល់ហើយបងប្អូន និងជា Team ដ៏ធំមួយរបស់ប្រទេសអង្គគ្លេស។ ថ្លែងក្នុងពិធីនោះដែរម្ចាស់ក្លឹប(KKGP )បាននិយាយថាគាត់មាន 60 ប្រទេសដើម្បត្រៀមនាំកីឡាករកម្ពុជាយើង ទៅវាយនៅក្រៅប្រទេសផងដែរ ហើយនេះជាពេលវេលាមួយដែលយើងដើរជិតដល់ចំណុចដែលយើងចង់បានហើយបងប្អូនកីឡាករកម្ពុជាយើង នឹងលើកទង់ជាតិកម្ពុជានៅតាមបណ្ដាប្រទេសផ្សេងៗលើជុំវិញពិភពលោក និងជាពេលវេលាមួយដែលគុនខ្មែររបស់យើង រីកសុះសាយលើឆាកអន្តរជាតិ។ ខ្ញុំដើរមកដល់ចំណុចនេះបានគឺគែមិនមែនធ្វើតែម្នាក់ឯងបាននោះទេគឺដោយមានការចូលរួម យ៉ាងច្រើនពីបងប្អូនប្រជាជនកម្ពុជា ក៏ដូចជាបងប្អូនដែលរស់នៅឯនាយសមុទ្រផងដែរ។
ដោយក្ដីគោរពនិងស្រឡាញ់បំផុតពីខ្ញុំបាទ ស្រីចាន់ថន ❤️

តេឡេក្រាម 👉 https://t.me/kunkhmerworldchampoin


10/06/2023
09/06/2023

👉លោក ហេង សារ៉េត ៖ ខាងថៃគេប.ង្ខំអោយ សុខ ធី ប្រកួតតំណាងអោយគេ..!!.............................
វីដេអូ ៖ SARETT SPORT MC

 #កម្មវិធីប្រកួត​កីឡា​ប្រដាល់​គុន​ខ្មែរ​តាមបណ្ដា​ស្ថានីយ​ទូរទស្សន៍​ នាៗថ្ងៃទី៩ទី១០ទី១១ខែ​ មិថុនា​ ឆ្នាំ​២០២៣​​។
09/06/2023

#កម្មវិធីប្រកួត​កីឡា​ប្រដាល់​គុន​ខ្មែរ​តាមបណ្ដា​ស្ថានីយ​ទូរទស្សន៍​ នាៗថ្ងៃទី៩ទី១០ទី១១ខែ​ មិថុនា​ ឆ្នាំ​២០២៣​​។

អបអរសាទរដល់កីឡាករគុនខ្មែរ ទៅផ្សព្វផ្សាយនៅបារាំង ទទួល ឯកសារ Visa ជោគជ័យអស់ហើយ 👏👏 ✍️ មឿន សុខហ៊ុច✍️ អេលីត សាន់✍️ អេលីត សម្ព...
09/06/2023

អបអរសាទរដល់កីឡាករគុនខ្មែរ ទៅផ្សព្វផ្សាយនៅបារាំង ទទួល ឯកសារ Visa ជោគជ័យអស់ហើយ 👏👏
✍️ មឿន សុខហ៊ុច
✍️ អេលីត សាន់
✍️ អេលីត សម្ពស្ស
✍️ ពេជ្រ សម្បត្តិ
……..
✍️ ខ្ញុំបាទ ស៊ន អេលីត រួមទាំងកីឡាករប្រដាល់គុនខ្មែរ ទាំង៤នាក់ សូមថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលមានឯកឧត្តម ហួត ហាក់ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអ៉ឺរ៉ុប ជាពិសេសឯកឧត្តម ផូ ផារិទ្ធ ប្រធានក្រុមការងារទទួលបន្ទុកនៅ Val doire95230 និងBussy Saint Georges77 នៃតំបន់អ៉ីដឺហ្វ្រង់ និងតំបន់ Centre Val deloire ប្រចាំប្រទេសបារាំង និងសមាជិកនៃក្រុមការងារទាំងអស់ដែលបានជួយសម្របសម្រួល និងសូមថ្លែងអំណរគុណចំពោះស្ថានទូតខ្មែរប្រចាំប្រទេសបារាំង ដែលបានធ្វេីកំណត់ទូតអោយយេីងខ្ញុំទាំងអស់គ្នាមានឱកាសចេញទៅប្រកួតប្រដាល់គុនខ្មែរនៅប្រទេសបារាំង នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នឹងមានផ្សាយជូនទស្សនាផ្ទាល់តាមរយះ page Sorn Elit ស៊ន អេលីត (kun khmer) របស់យេីងខ្ញុំផ្ទាល ។

«អ្នកប្រយុទ្ធគុនខ្មែរ ស្រាបៀរម៉ាទ្រីដ»ថ្ងៃសៅរ៍ ទី10 ខែមិថុនា ឆ្នាំ2023 មានការប្រកួតអន្តរជាតិ៣គូ🔥គូមិត្តភាពអន្តរជាតិ- យ៉េ...
09/06/2023

«អ្នកប្រយុទ្ធគុនខ្មែរ ស្រាបៀរម៉ាទ្រីដ»
ថ្ងៃសៅរ៍ ទី10 ខែមិថុនា ឆ្នាំ2023 មានការប្រកួតអន្តរជាតិ៣គូ
🔥គូមិត្តភាពអន្តរជាតិ
- យ៉េន ឌីណា🇰🇭VS🇮🇷ម៉ាដានី ចាម៉ាស់
- វ៉ាន់ វឿន🇰🇭VS🇹🇭ថេប ប៉.ជុឡាសៃ
- សូត្រ ខេវិន🇰🇭VS🇺🇿អាកូបៀ ហ្គាដូស
🔥គូមិត្តភាពជាតិ
- លី ប៊ុនហួរ VS សេង សាយ
- ឌុន អគ្គីនេត VS ខាំ ខ្លារាម

ផ្សាយផ្ទាល់វេលាម៉ោង១១ថ្ងៃត្រង់ នៅកញ្ចក់ទូរទស្សន៍ ភីអិនអិន

Ganzberg ONE Strike ថ្ងៃអាទិត្យ ទី11 ខែមិថុនានេះ..!🔥ប្រកួតលក្ខណៈ ONE Strike ដណ្ដើមប្រាក់លាន- ឡុង បេនលឿន🇰🇭Vs🇹🇭អុិចស្ត្រា-...
09/06/2023

Ganzberg ONE Strike ថ្ងៃអាទិត្យ ទី11 ខែមិថុនានេះ..!
🔥ប្រកួតលក្ខណៈ ONE Strike ដណ្ដើមប្រាក់លាន
- ឡុង បេនលឿន🇰🇭Vs🇹🇭អុិចស្ត្រា
- អេលីត ភក្ដី🇰🇭Vs🇮🇷កាសាមី ហ្សាដេស
🔥គូមិត្តភាពជាតិ
- ខាន ឃន VS ខុន បូឡា
- សេក សារ៉ាន់ VS ទី រះ
- អេលីត មឿនពេជ្រ VS ឡុង លីផេង
ផ្សាយផ្ទាល់ចាប់ពីម៉ោង ១រសៀលតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន និងទំព័រហ្វេសបុក PNN Sports
_________
ឧបត្ថម្ភជាពិសេសផ្តាច់មុខដោយ ស្រាបៀរ GANZBERG

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Fan-គុនខ្មែរKun Khmerผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์

ประเภท

ตำแหน่งใกล้เคียง บริษัท สื่อ



คุณอาจจะชอบ