AA Talk Born with it

26/01/2025

ស្រទាប់ផ្កាឈូកមាស ត្រូវបានអ្នកបុរាណវិទូអន្តរជាតិធ្វើកំណាយរកឃើញនៅ វត្តភូ អតីតប្រាសាទបុរាណខ្មែរ ដែលបានចុះផ្សាយក្នុងPage
YT : https://youtube.com/shorts/jp-x00WL64w?si=tk2gwMf7aYR0IcZX

បើច្បាប់ចរាចរណ៍នៅតែស្រាលចំពោះពួកស្រវឹងបើកបរ ត្រឹមផាកពិន័យ ឈាមនៅតែដាបតាមដងផ្លូវ ខ្លាចអីនឹងអាលុយ៥០០ដុល្លា ១លាន២លានផាកពិន័យ...
26/01/2025

បើច្បាប់ចរាចរណ៍នៅតែស្រាលចំពោះពួកស្រវឹងបើកបរ ត្រឹមផាកពិន័យ ឈាមនៅតែដាបតាមដងផ្លូវ ខ្លាចអីនឹងអាលុយ៥០០ដុល្លា ១លាន២លានផាកពិន័យ គេមានលុយផឹកអស់លុយរាប់ពាន់ដុល្លា.. ច្បាប់ស្រាល មនុស្សអត់ខ្លាច ច្បាប់អោយតឹងរឹង ផឹកស្រវឹង បើកបរជាប់គុក១ខែ២ខែ(ជាប់មែនទែន ហាមលែង៤សន្លឹក) នោះមនុស្សលែងហ៊ានស្រវឹងកាន់ចង្កូតហើយ ចង់ផឹកជិះតាក់ស៊ីទៅផឹក ផឹកហើយហៅតាកសុីមកវិញ.សូមមេត្តាផងអ្នកកាន់ច្បាប់ អាណិតប្រជាជនខ្មែរដែលប្រើប្រាស់ផ្លូវ មានបងប្អូនយើង បងប្អូនគេ កូនយើង កូនគេផង

25/01/2025

គ្រោះថ្នាក់ចរាចរណ៍នៅស្រុកយើង កាន់តែសាហាវហើយ 😑

25/01/2025

ថៃធ្វើការស្ទង់មតិមួយដោយ Matichon ដែលជាប្រចាំថ្ងៃរបស់ Khaosod English បង្ហាញឱ្យឃើញថា ម៉ាស៊ីនបន្សុតខ្យល់ឥឡូវលក់ដាច់ជាងធម្មតា 2 ដង ឬ 3 ដង ដោយសារកម្រិតនៃភាគល្អិតនៃធូលី PM2.5 ដែលប៉ះពាល់ដល់សុខភាព។ ដោយសារតែមានការនាំចូលជាច្រើន ពេលវេលារង់ចាំសម្រាប់ការដឹកជញ្ជូនទំនិញឥឡូវនេះគឺ 15 ទៅ 30 ថ្ងៃ។

ក្រសួងអប់រំប្រកាសវិធានការដល់ បុគ្គលិកសិក្សា សិស្សសាលា ពាក់ម៉ាស់ ដើម្បីការពារខ្លួនពីខ្យល់កង្វក់ PM2.5 និងចូលរួមតាមដានពីគុ...
25/01/2025

ក្រសួងអប់រំប្រកាសវិធានការដល់ បុគ្គលិកសិក្សា សិស្សសាលា ពាក់ម៉ាស់ ដើម្បីការពារខ្លួនពីខ្យល់កង្វក់ PM2.5 និងចូលរួមតាមដានពីគុណភាពខ្យល់ប្រចាំថ្ងៃ ។

នៅផ្សារទំនើប Esplanade Kaerai ក្នុងខេត្ត Nonthaburi មានឧបករណ៍បាញ់ទឹកជាច្រើនត្រូវបានដំឡើងនៅតាមដើមឈើនៅលើផ្លូវដើរ ខណៈដែលមនុ...
25/01/2025

នៅផ្សារទំនើប Esplanade Kaerai ក្នុងខេត្ត Nonthaburi មានឧបករណ៍បាញ់ទឹកជាច្រើនត្រូវបានដំឡើងនៅតាមដើមឈើនៅលើផ្លូវដើរ ខណៈដែលមនុស្សពាក់ម៉ាស់ដើម្បីការពារប្រឆាំងនឹងធូលី PM2.5 នៅថ្ងៃទី 25 ខែមករា។ចំហាយទឹកទាំងហេះអាចជួយទប់ស្កាត់លំអងធូលីPM2.5ដែលមាននៅក្នុងខ្យល់កង្វល់បានខ្លះ ។
(រូបថតដោយ Surin Muksri)

លំផាត់ កូនហ្នឹងcute និងគួរអោយខ្នាញ់ កូនដំរីកំសត់ដែលក្លាយជាតារាមួយដួង ល្បីនៅសួនសត្វភ្នំតាម៉ៅ ដែលប្រជាជនខ្មែរស្រលាញ់អាណិត ...
25/01/2025

លំផាត់ កូនហ្នឹងcute និងគួរអោយខ្នាញ់ កូនដំរីកំសត់ដែលក្លាយជាតារាមួយដួង ល្បីនៅសួនសត្វភ្នំតាម៉ៅ ដែលប្រជាជនខ្មែរស្រលាញ់អាណិត គួរដល់ពេលបង្កើតផលិតផលលំផាត់ចេញជា តុក្កតា របស់វត្ថុអនុស្សាវរីយ៍ និងផលិតផលជាច្រើនទៀត សំរាប់លក់អោយភ្ញៀវជាតិនិងអន្តរជាតិ ពេលគេទៅលេងសួនសត្វ សង្ឃឹមថាខាងសួនសត្វ ខាងwildlife care និងម្ចាស់ស្ពនស័រ ម្ចាស់brand ជាច្រើនទៀតអាចរកវិធីរុញលំផាត់ចេញជាផលិតផលលក់បាន ប្រមូលលុយជួយសួនសត្វ និងជួយចិញ្ចឹមលំផាត់ ក៏ដូចជាសត្វដទៃទៀតបាន ..យើងត្រូវការបង្ហាញលំផាត់មិនមែនត្រឹមភ្ញៀវជាតិ ប៉ុន្តែទៅកាន់ពិភពលោក..

មួយរយៈនេះ បងប្អូនពាក់ម៉ាសផង ពេលចេញក្រៅ ពិសេសក្មេងៗ មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺ បើមិនចាំបាច់ សូមនៅក្នុងផ្ទះសិ...
25/01/2025

មួយរយៈនេះ បងប្អូនពាក់ម៉ាសផង ពេលចេញក្រៅ ពិសេសក្មេងៗ មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺ បើមិនចាំបាច់ សូមនៅក្នុងផ្ទះសិន។
ក្រសួងសុខាភិបាលបានធ្វើសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារសុខភាព បណ្តាលមកពីការប្រែប្រួលគុណភាពខ្យល់ក្នុងបរិយាកាស ។

យ៉ាងហោចណាស់ទាហាន 1,500នាក់ ត្រូវបានបញ្ជូនទៅព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិកដើម្បីចាប់ផ្តើមបេសកកម្មថ្មីរបស់ពួកគេ គឺការបង្រ...
24/01/2025

យ៉ាងហោចណាស់ទាហាន 1,500នាក់ ត្រូវបានបញ្ជូនទៅព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិកដើម្បីចាប់ផ្តើមបេសកកម្មថ្មីរបស់ពួកគេ គឺការបង្រ្កាបលើជនអន្តោប្រវេសន៍ ដែលបានសន្យាជាយូរមកហើយរបស់លោក Trump ។ លោកត្រាំបានត្រៀមយន្តហោះយក្ស c17 ដើម្បីដឹកជនភៀសខ្លួនអន្តរប្រវេសន៍ខុសច្បាប់ ចេញពីទឹកដីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសខ្លួនវិញ ដូចដែលជនជាតិកាតេម៉ាឡា 80នាក់ ដែលត្រូវបាននិរទេសចេញពីទឹកដីសហរដ្ឋអាមេរិកថ្មីៗនេះ។
Source /ABC Australia news

PM2.5 ឬសារធាតុភាគល្អិតលៃល្អងធូលី គឺជាពាក្យដែលប្រើដើម្បីពិពណ៌នាអំពីភាគល្អិតតូចៗនៅក្នុងខ្យល់ដែលមានអង្កត់ផ្ចិត 2.5 មីក្រូម៉...
24/01/2025

PM2.5 ឬសារធាតុភាគល្អិតលៃល្អងធូលី គឺជាពាក្យដែលប្រើដើម្បីពិពណ៌នាអំពីភាគល្អិតតូចៗនៅក្នុងខ្យល់ដែលមានអង្កត់ផ្ចិត 2.5 មីក្រូម៉ែត្រ ឬតូចជាងនេះ។ PM2.5 គឺជាប្រភេទនៃភាគល្អិត (Particle Matter) ដែលជាល្បាយនៃភាគល្អិតរឹង និងដំណក់ទឹករាវនៅក្នុងខ្យល់។

តើ PM2.5 ផលិតពីអ្វី?

ផ្សែង ផេះ ធូលី សារធាតុគីមីសរីរាង្គ លោហធាតុ ផ្សិត បាក់តេរី។

តើ PM2.5 មកពីណា?
ចេញពីផ្សែងរថយន្ត ឡានដឹកទំនិញ រោងចក្រ ការដុតឈើ ការផលិតថាមពល និងកំដៅក្នុងស្រុក។

តើ PM2.5 ប៉ះពាល់សុខភាពអ្វីខ្លះ?

ការស្រូប PM2.5 អាចធ្វើដំណើរចូលជ្រៅទៅក្នុងសួត និងបង្កបញ្ហាសុខភាព

ការប៉ះពាល់រយៈពេលយូរអាចនាំឱ្យថយចុះមុខងារសួត ជំងឺសរសៃឈាមបេះដូង និងផ្លូវដង្ហើម និងកាត់បន្ថយអាយុសង្ឃឹមរស់។

កុមារ មនុស្សចាស់ និងទារក អ្នកជំងឺខ្សោយសុខភាព ងាយរងគ្រោះពី PM2.5 ព្រោះវាដកដង្ហើមលឿន។

24/01/2025

ប្រុងប្រយត្ន័ផង ខ្យល់កង្វក់+អព្ទ័ គ្របលើក្រុងភ្នំពេញ ខុសពីអព្ទ័នៅក្នុងព្រៃ ..

BREAKING: រដ្ឋបាលក្រុងបាងកកកាលពីថ្ងៃសុក្របានបញ្ជាឱ្យសាលារៀនទាំងអស់របស់ខ្លួនចំនួន 352សាលារៀន បិទទ្វា និងបើកថ្នាក់អនឡាញជំន...
24/01/2025

BREAKING: រដ្ឋបាលក្រុងបាងកកកាលពីថ្ងៃសុក្របានបញ្ជាឱ្យសាលារៀនទាំងអស់របស់ខ្លួនចំនួន 352សាលារៀន បិទទ្វា និងបើកថ្នាក់អនឡាញជំនួសវិញ ដោយសារតែកម្រិតនៃខ្យល់កង្វក់និងភាគល្អិតធូលី PM2.5 មិនល្អ ដល់កំរិតក្រហម។

ព្រឹកនេះSmog ចុះច្រើនគ្រប់ដណ្តប់លើទីក្រុងភ្នំពេញ ..ថែសុខភាពផងបងប្អូន ពិសេសមនុស្សចាស់ ក្មេងៗ និងអ្នកមានសុខភាពខ្សោយ។អព្ទ័ក...
24/01/2025

ព្រឹកនេះSmog ចុះច្រើនគ្រប់ដណ្តប់លើទីក្រុងភ្នំពេញ ..ថែសុខភាពផងបងប្អូន ពិសេសមនុស្សចាស់ ក្មេងៗ និងអ្នកមានសុខភាពខ្សោយ។
អព្ទ័ក្នុងទីក្រុង លាយផ្សែងពុល មិនដូចអព្ទ័ព្រៃភ្នំទេ ..
→PM2. 5ជាភាគល្អិតដែលមាននៅក្នងបរិយាកាស វាតូចណាស់រហូតដល់តូចជាង25 ដងនៃសសៃសក់យើង ។
ការបំពុលពីភាគល្អិតល្អិត (PM2.5) គឺជាកង្វល់មួយនៅពេលដែលកម្រិតនៅក្នុងខ្យល់មិនល្អ។ ការដកដង្ហើមក្នុងកម្រិត PM2.5 មិនល្អអាចបង្កើនហានិភ័យនៃបញ្ហាសុខភាពដូចជាជំងឺបេះដូង ជំងឺហឺត និងទម្ងន់កំណើតទាប។ កម្រិតដែលមិនមានសុខភាពល្អក៏អាចកាត់បន្ថយការមើលឃើញ និងធ្វើឱ្យខ្យល់មានភាពអ័ព្ទផងដែរ។
វិធីការពារ គឺ ត្រូវពាក់ម៉ាស់ ពេលចេញទៅផ្ទះ ក្នុងបរិយាកាសទីក្រុង ។

រអិលបាក់ដីនៅឥណ្ឌូនេស៊ី អ្នកស្លាប់កើនឡើង 21នាក់ 📷៖ ក្រុមជួយសង្គ្រោះ រួមទាំងទីភ្នាក់ងារស្វែងរក និងសង្គ្រោះជាតិរបស់ប្រទេសឥណ...
23/01/2025

រអិលបាក់ដីនៅឥណ្ឌូនេស៊ី អ្នកស្លាប់កើនឡើង 21នាក់

📷៖ ក្រុមជួយសង្គ្រោះ រួមទាំងទីភ្នាក់ងារស្វែងរក និងសង្គ្រោះជាតិរបស់ប្រទេសឥណ្ឌូនេស៊ី កងទ័ព ប៉ូលីស និងអ្នកស្ម័គ្រចិត្ត បានប្រើប្រាស់ទឹកដែលមានសម្ពាធខ្ពស់ ដើម្បីស្វែងរកជនរងគ្រោះពីការបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងកាលពីពីរថ្ងៃមុន ដែលរហូតមកដល់ពេលនេះបានឆក់យកជីវិតមនុស្ស 21 នាក់ នៅក្នុងខេត្ត Kasimpar Central Java ថ្ងៃទី 22 ខែមករា ឆ្នាំ 2025 ។

👉 ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូណេស៊ីបានស្រង់សាកសពចំនួន 4 នាក់ទៀត បន្ទាប់ពីពួកគេបានបន្តការស្វែងរករបស់ពួកគេឡើងវិញកាលពីថ្ងៃពុធសម្រាប់មនុស្សដែលបាត់ខ្លួនបន្ទាប់ពីទឹកជំនន់ និងការរអិលបាក់ដីនៅលើកោះ Java ដ៏សំខាន់របស់ប្រទេសឥណ្ឌូនេស៊ី ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ 21 នាក់ ។

ទឹកពីទន្លេជន់លិចបានហូរកាត់ភូមិចំនួនប្រាំបួនក្នុងខេត្ត Pekalongan នៃខេត្ត Central Java ហើយការបាក់ដីបានធ្លាក់មកលើភូមិតាមភ្នំ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃច័ន្ទ។
📷៖ AFP

រញ្ជួយដី5.8 វាយប្រហារប្រទេសហ្វីលីពីន ដែលបានធ្វើអោយមានប្រេះផ្លូវនៅទីក្រុង San Francisco ភាគខាងត្បូងខេត្ត Leyte ព្រឹកថ្ងៃព...
23/01/2025

រញ្ជួយដី5.8 វាយប្រហារប្រទេសហ្វីលីពីន ដែលបានធ្វើអោយមានប្រេះផ្លូវនៅទីក្រុង San Francisco ភាគខាងត្បូងខេត្ត Leyte ព្រឹកថ្ងៃព្រហស្បតិ៏នេះ ដោយមានរញ័រ68ដង។ 1ម៉ក្រោយក៏មានរញ្ជួយដីមួយទៀតកំលាំង 5.4 ប៉ះខេត្ត Siocon ។មិនមានសេចក្តីរាយការណ៏ពីការប៉ះពាល់ដល់អាយុជីវិតទេ ។
Rauter

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ AA Talkผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์