Citizens Report - ប្រជាជន

Citizens Report - ប្រជាជន ចែករំលែកព័ត៌មាន​ និងវីដេអូកំសាន្តផ្សេងៗ ជួយ Follow ផង អរគុណ!

អ្នកនាំពាក្យ៖ សម្ដេចតេជោ ហ៊ុន ​សែន មិន​បាន​​បន្ទន់​ជំហរ​ទៅ​អង្វរ​ថៃ​ឱ្យ​​បើក​ព្រំដែន​ជាមួយ​ថៃ​នៅថ្ងៃទី២០ តុលា​ ដូច​ការ​ច...
15/10/2025

អ្នកនាំពាក្យ៖ សម្ដេចតេជោ ហ៊ុន ​សែន មិន​បាន​​បន្ទន់​ជំហរ​ទៅ​អង្វរ​ថៃ​ឱ្យ​​បើក​ព្រំដែន​ជាមួយ​ថៃ​នៅថ្ងៃទី២០ តុលា​ ដូច​ការ​ចុះ​ផ្សាយ​ឡើយ

អ្នក​នាំពាក្យ​ព្រឹទ្ធសភា ឯកឧត្តម ជា ធីរិទ្ធ បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​លោក Surasan Kongsiri អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិថៃ ដែល​បាន​ថ្លែង​​នៅ​ថ្ងៃ​នេះ​ថា សម្ដេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​សម្ពាធ​ឱ្យ​ប្រទេស​ថៃ​បើក​ច្រក​ព្រំដែន​នៅ​ថ្ងៃទី២០ តុលា ខាង​មុខ​នេះ។​

សូមបញ្ជាក់ ផងដែរថា កន្លងទៅ សម្ដេចតេជោ ធ្លាប់បានបញ្ជាក់ពីជំហររបស់សម្ដេច ជាបន្តបន្ទាប់ និងបានផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច កាលពីថ្ងៃទី២៣ កញ្ញា ២០២៥ កន្លងទៅថ្មីៗនេះទៀតថា “ ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា (ថៃជាអ្នកបិទ ថៃគឺជាអ្នកបើក មិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង )។
ជំហរកម្ពុជានេះ នឹងមិនផ្លាស់ប្តូរទេ ហើយកម្ពុជាក៏មិនធ្វើថោកទៅសុំឱ្យបើកច្រកព្រំដែននោះដែរ។ ថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ ដែរ “ ៕

លោក សួន សំណាង រំលេចរូបភាព និងអត្ថបទស្តីពីទាហានថៃ ចាប់បង្ខំជនភៀសខ្លួនខ្មែរទៅទម្លាក់នៅភ្នំដងរែក។ លោក សួន សំណាង បានរៀបរាប់ដ...
15/10/2025

លោក សួន សំណាង រំលេចរូបភាព និងអត្ថបទស្តីពីទាហានថៃ ចាប់បង្ខំជនភៀសខ្លួនខ្មែរទៅទម្លាក់នៅភ្នំដងរែក។

លោក សួន សំណាង បានរៀបរាប់ដូច្នេះ ទិដ្ឋភាពដ៏សែនសោកសៅនៃសំណល់ជម្រកស្ងាត់ជ្រងំ ព្រមទាំងរថយន្តដឹកជញ្ជូនរាប់សិបគ្រឿង និងអត្ថបទរបស់កាសែតបាងកកប៉ុស្តិ៍ និងដឹនេសិន ចុះថ្ងៃទី១៥ មិថុនា ១៩៧៩ អធិប្បាយអំពីការចាប់បញ្ជូនដោយបង្ខំ អ្នកភៀសខ្លួនខ្មែរជាង៤០០០០នាក់ ភាគច្រើនប្រមូលពីតំបន់ណងចាន នៃស្រុកតាប្រាយ៉ា និងកន្លែងផ្សេងទៀត ក្បែរស្រុកអារញ្ញ យកមករុញទម្លាក់ពីភ្នំដងរែកម្តុំព្រះវិហារ ដោយកុហកថាប្តូរទៅជំរំផ្សេង។ អ្វីដែលកាន់តែឈឺចាប់ទៀតនោះ គឺគេថាបញ្ជូនចុះ «តាមច្រកសុវត្ថិភាព»។

👉 Join Citizen Report - ប្រជាជន
🌐 Facebook
🌐 Telegram
🌐 TikTok

សម្ដេចតេជោ៖ ខ្ញុំអរគុណថៃ ដែលបិទព្រំដែន និងបានធ្វើឱ្យទំនិញផលិតនៅកម្ពុជា មានការរីកចម្រើនសម្តេចតេជោ ហ៊ុន សែន៖ តាមពិតខ្ញុំមិ...
15/10/2025

សម្ដេចតេជោ៖ ខ្ញុំអរគុណថៃ ដែលបិទព្រំដែន និងបានធ្វើឱ្យទំនិញផលិតនៅកម្ពុជា មានការរីកចម្រើន

សម្តេចតេជោ ហ៊ុន សែន៖ តាមពិតខ្ញុំមិនចង់និយាយអ្វីទេនៅចំពោះមុខជម្លោះកម្ពុជា-ថៃ ដែលកំពុងត្រូវបានសម្របសម្រួលក្រោមបទឈប់បាញ់ ដើម្បីធានាថាជិវិតកងទ័ព និងប្រជាជនមិនត្រូវស្លាប់ និងរបួសទ្រព្យសម្បត្តិទាំងរដ្ឋ ទាំងឯកជនក៏ដូចជា ហេដ្ឋារចនាសម្ព័នមិនត្រូវបានបំផ្លាញដោយសារសង្គ្រាមផ្ទុះឡើងវិញនោះឡើយ។

ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយគឺការបើកច្រកព្រំដែនកម្ពុជា-ថៃ ដែលកន្លងមកនេះមានការនិយាយច្រើន ដែលខាងកម្ពុជាភាគច្រើនចេញពីបងប្អូនអ្នកលេងបណ្តាញសង្គម ឯសម្រាប់អ្នកនយោបាយ ឬអ្នកដឹកនាំកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៉ីវិល មិនមានអ្នកណាចេញមកនិយាយទេ។ ក្រឡេកមើលទៅប្រទេសថៃ មានគ្រប់មជ្ឈដ្ឋានចេញមកនិយាយយ៉ាងច្រើនដែលតាំងពីលើដល់ក្រោមនិយាយតែពីបន្តបិទ។

ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា (ថៃជាអ្នកបិទ ថៃគឺជាអ្នកបើកមិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានិងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង)។

ជំហរកម្ពុជានេះ និងមិនផ្លាស់ប្តូរទេ ហើយកម្ពុជាក៏មិនធ្វើថោកទៅសុំថៃបើកច្រកព្រំដែននោះដែរ។ ថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ។

ខ្ញុំគួរតែអរគុណថៃ ដែលតាមរយៈការបិទព្រំដែនជាឯកតោភាគីនេះទំនិញថៃនាំចូលមិនបាន ធ្វើឲ្យទំនិញកម្ពុជាដែលផលិតក្នុងស្រុកមានការរីកចម្រើនយ៉ាងខ្លាំង។ ប្រជាជនកម្ពុជាដែលស្រឡាញ់ជាតិនាំគ្នាគាំទ្រប្រើប្រាស់ទំនិញក្នុងស្រុក ដែលនេះនិងគាំទ្រដល់ការរីកចម្រើនខាងសេដ្ឋកិច្ចសម្រាប់រយៈពេលវែង។

ជាង៣ខែអត់ទំនិញថៃទីផ្សារកម្ពុជាមានស្ថេរភាព មានទំនិញប្រើប្រាស់គ្រប់គ្រាន់ និងអតិផរណាទាបនិយាយដោយឡែក និងនិយាយជារួមម៉ាក្រូសេដ្ឋកិច្ចគ្រប់គ្រងបានល្អ។

សម្រាប់សំណូមពរជប៉ុនដែលវិយោគនៅថៃផងនៅកម្ពុជាផង ដែលត្រូវការដឹកទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ សូមជប៉ុនធ្វើទំនាក់ទំនងជាមួយភាគីថៃ

ព្រោះភាគីកម្ពុជាបានផ្តល់ការយល់ព្រមរួចហើយ។ ខ្ញុំសូមបងប្អូនជនរួមជាតិ មេត្តាអត់ធ្មត់ និងទុកលទ្ធភាពឲ្យរាជរដ្ឋាភិបាលបន្តដោះស្រាយដោយសន្តិវិធី។

យើងមិនអាចយកសង្រ្គាមដើម្បីបញ្ចប់សង្គ្រាមបានទេ៕
ប្រភព BTV News
👉 Join Citizen Report - ប្រជាជន
🌐 Facebook
🌐 Telegram
🌐 TikTok

15/10/2025

មរតកតេជោ៖ ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) ក្រោយសាងសង់ និងលើកកម្រិតគុណភាពរួចរាល់ បានក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងកាន់តែល្អប្រសើរ។
👉 Join Citizen Report - ប្រជាជន
🌐 Facebook
🌐 Telegram
🌐 TikTok

ថ្ងៃអង្គារ ៧ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ...
15/10/2025

ថ្ងៃអង្គារ ៧ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិ ចូលរួម លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ព៣ប្រទេស កម្ពុជា-ឡាវ-វៀតណាម ប្រចាំឆ្នាំ២០២៥ ក្រោម​ប្រធានបទ "ជួយសង្គ្រោះជនរងគ្រោះដោយទឹកជំនន់ និងគ្រោះរអិលបាក់ដី" នៅទីលានហ្វឹកហ្វឺន សង្គ្រោះគ្រោះមហន្តរាយ អាងណាំហ៊ុម សាធារណរដ្ឋ​​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ។

- អរគុណសន្តិភាព !
- អរគុណនយោបាយឈ្នះឈ្នះ !
- ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !
ប្រភព ក្រសួងការពារជាតិ
👉 Join Citizen Report - ប្រជាជន
🌐 Facebook
🌐 Telegram
🌐 TikTok

15/10/2025

សម្តេចតេជោ និងសម្តេចធិបតីផ្ញើសារថ្វាយព្រះរាជកុសលឧទ្ទិសថ្វាយចំពោះដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ
👉 Join Citizen Report - ប្រជាជន
🌐 Facebook
🌐 Telegram
🌐 TikTok

កាល​ពីព្រឹ​កថ្ងៃ​អ​ង្គារ​ ទី១៤​ ខែ​តុ​លា ​ឆ្នាំ​២០​២​៥​ ម្សិ​ល​មិញ​នេះក្រ​សួ​ង​ការ​ពា​រជា​តិ​ នៃ​ព្រះ​រា​ជាណា​ច​ក្រ​កម្ព...
15/10/2025

កាល​ពីព្រឹ​កថ្ងៃ​អ​ង្គារ​ ទី១៤​ ខែ​តុ​លា ​ឆ្នាំ​២០​២​៥​ ម្សិ​ល​មិញ​នេះក្រ​សួ​ង​ការ​ពា​រជា​តិ​ នៃ​ព្រះ​រា​ជាណា​ច​ក្រ​កម្ពុ​ជា​ បានស​ម្រប​ស​ម្រួល​ជូ​នក្រុ​ម​អ្នក​សង្កេតកា​រណ៍​អ​ន្តរ​កា​ល ​(​IO​T​)​ អ​ញ្ជើ​ញ​ចុះ​ស​ង្កេត​កា​រ​ណ៍​នៅ​ភូមិ​ព្រៃ​ចា​ន់​ ​ឃុំអូ​រ​បី​ជាន់​ ​ស្រុ​កអូ​រ​ជ្រៅ ​ខេ​ត្ត​បន្ទា​យ​មា​នជ័​យ​ ដើ​ម្បីស​ង្កេត​ ផ្ទៀង​ផ្ទាត់​ និង​រាយ​ការណ៍​ ក្រោយ​ពីទ​ទួ​ល​បា​នព័​ត៌​មា​នថា​ ​កង​កម្លាំ​ង​ថៃ​ប្រើប្រា​ស់​គ្រឿ​ង​ចក្រ​ឈូ​ស​ឆាយ​ ​វាយ​ក​ម្ទេ​ច​ផ្ទះរ​ប​ស់​ប្រជា​ព​ល​រ​ដ្ឋក​ម្ពុ​ជា​ ក្រោយ​ពី​ពួក​គេ​ហ៊ុព័​ទ្ធ​បន្លាលួ​ស​អស់​មួយ​រយៈ​កាល​។​
ប្រភព Bayon Radio
👉 Join Citizen Report - ប្រជាជន
🌐 Facebook
🌐 Telegram
🌐 TikTok

ថ្ងៃអង្គារ ៧ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ...
15/10/2025

ថ្ងៃអង្គារ ៧ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិ ជំនួបទ្វេភាគីជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលនេះគឺជាឱកាសមួយដ៏មានតម្លៃក្នុងកិច្ចការ រឹតចំណង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ដែលជាប្រពៃណីដ៏ល្អផូរផង់ជាយូរលង់ ណាស់មកហើយរវាង កងទ័ព ប្រជាជន និងរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ។

- អរគុណសន្តិភាព !
- អរគុណនយោបាយឈ្នះឈ្នះ !
- ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !
ប្រភព ក្រសួងការពារជាតិ
👉 Join Citizen Report - ប្រជាជន
🌐 Facebook
🌐 Telegram
🌐 TikTok

ថ្ងៃអង្គារ ៧ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ...
15/10/2025

ថ្ងៃអង្គារ ៧ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិ ចូលជួបសម្តែងការគួរសម ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

- អរគុណសន្តិភាព !
- អរគុណនយោបាយឈ្នះឈ្នះ !
- ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !
ប្រភព ក្រសួងការពារជាតិ
👉 Join Citizen Report - ប្រជាជន
🌐 Facebook
🌐 Telegram
🌐 TikTok

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃអង្គារ ទី១៤ ខែតុល...
15/10/2025

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

កាលពីព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ម្សិលមិញនេះក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះសង្កេតការណ៍នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយពីទទួលបានព័ត៌មានថា កងកម្លាំងថៃប្រើប្រាស់គ្រឿងចក្រឈូសឆាយ វាយកម្ទេចផ្ទះរបស់ប្រជាពលរដ្ឋកម្ពុជា ក្រោយពីពួកគេហ៊ុំព័ទ្ធបន្លាលួសអស់មួយរយៈកាល។

H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia

On Tuesday, 14 October 2025, the Ministry of National Defence of the Kingdom of Cambodia facilitated the Interim Observer Team (IOT), led by Malaysia, to visit Prey Chan Village, O’ Bei Choan Commune, O’ Chrov District, Banteay Meanchey Province, to observe, verify, and report after receiving information that the Thai forces were using bulldozers to demolish Cambodian civilians’ houses after they had surrounded them with barbed wire for a period of time.
ប្រភព ក្រសួងការពារជាតិ
👉 Join Citizen Report - ប្រជាជន
🌐 Facebook
🌐 Telegram
🌐 TikTok

14/10/2025

ទ្រាំលេងបាន អ៊ំស្រីនៅខេត្តស៉ីសាកេត ប្រទេសថៃ ខឹងហើយ ពេលនេះចេញមក ដាក់មួយទំហឹង ព្រោះអត់ធន់ទ្រាំមកយូរហើយ !!!

ថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥(រាជធានីភ្នំពេញ): ដោយបានការអនុញ្ញ...
14/10/2025

ថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥

(រាជធានីភ្នំពេញ): ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារបញ្ជាការដ្ឋានសមរភូមិព័ត៌មាន ក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោក Jurg Montani ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ប្រចាំភូមិភាគ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ។

នៅក្នុងជំនួបនោះ លោក Jurg Montani ក៏បានចែករំលែកផងដែរនូវព័ត៌មានអំពីការចុះសួរសុខទុក្ខជាលើកទី៣នាយទាហានទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់យោធាថៃ ក្រោយការចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ចំពោះការចុះសួរសុខទុក្ខលើកទី៣ពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនោះ បានបញ្ជាក់ថាទាហានយើងទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។ ជាមួយគ្នានេះលោកក៏បានបញ្ជាក់បន្ថែមថា លោកបានប្រគល់ជូនលិខិតដំណឹងគ្រួសាររបស់យុទ្ធជនទាំង១៨រូប សម្រាប់ជូនដល់ក្រុមគ្រួសាររបស់ពួកគាត់ជាលើកទី២ តាមរយៈការសម្របសម្រួលរបស់កាកបាទក្រហមកម្ពុជា៕

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

- អរគុណសន្តិភាព !
- អរគុណនយោបាយឈ្នះឈ្នះ !
- ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !

(Phnom Penh): With the permission of His Excellency General Tea Seiha, Deputy Prime Minister and Minister of National Defense, H.E. LTG Rath Dararath, Secretary of State of the Ministry of National Defense and Chairman of the Command Post Information (CPI) of the Ministry of National Defense received a courtesy call and held working discussions with the Delegation of the International Committee of the Red Cross (ICRC), led by Mr. Jürg Montani, Head of the Regional Delegation of the International Committee of the Red Cross (ICRC).

During the meeting, Mr. Jurg Montani also shared information regarding the third visit to the 18 soldiers of the Royal Cambodian Armed Forces who had been captured by the Thai side on July 29, 2025, after the ceasefire agreement had taken effect. According to this third visit conducted by the ICRC, it was confirmed that all 18 Cambodian soldiers currently under the captivity of the Thai Military are safe and in good health. He also stated that he had delivered the second batch of family messages from the 18 detained soldiers to be forwarded to their families through the Cambodian Red Cross.

It must also be underscored that the Royal Government of Cambodia has been and will continue to make tireless efforts, using all available mechanisms for Thai military to release and return our 18 soldiers as quickly and safely as possible.
The Royal Government and the Ministry of National Defense, and the Royal Cambodian Armed Forces will never abandon any of our troops under any circumstances.
ប្រភព ក្រសួងការពារជាតិ
👉 Join Citizen Report - ប្រជាជន
🌐 Facebook
🌐 Telegram
🌐 TikTok

Address

Singapore

Telephone

+85578913603

Website

Alerts

Be the first to know and let us send you an email when Citizens Report - ប្រជាជន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share