09/04/2022
ខ្ញុំមានមាឌតូច ខ្ញុំដើរយឺតៗ ខ្ញុំមានកំពស់ទាប តែគ្រប់យ៉ាងមិនបានកំណត់ក្តីស្រមៃរបស់ខ្ញុំត្រឹមហ្នឹងទេ។ មានមាឌតូច តែមានក្តីស្រមៃធំ មានការគិតទូលាយ មើលឃើញរឿងជាច្រើនដែលយើងអាចធ្វើបាន នៅពេលដែលអ្នកផ្សេងគិតថាខ្ញុំមិនអាច។ បន្តដើរទៅមុខ កុំមើលងាយសមត្ថភាពខ្លួនឯង ហើយអ្នក គឺអាចធ្វើអ្វីច្រើនទៀត ដែលអ្នកនឹកស្មានមិនដល់ពីសមត្ថភាពខ្លួនឯង។