ធារ៉ា

ធារ៉ា 티아라 / ធារ៉ា

04/12/2024

យួនហាមខ្មែរកម្ពុជាក្រោមរៀនអក្សរខ្មែរ តែយួនសុំស្តេចខ្មែរ បញ្ចូលភាសាយួននៅស្រុកខ្មែរ ។

30/11/2024
30/11/2024
30/11/2024
ដកស្រួល ! ដាក់វិញរិតតែស្រួល ! រដ្ឋលេខាធិការ ទី៧៨៥❗🇰🇭 👉 អតីតអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងជាទីប្រឹក្សាសម...
30/11/2024

ដកស្រួល ! ដាក់វិញរិតតែស្រួល ! រដ្ឋលេខាធិការ ទី៧៨៥❗🇰🇭 👉 អតីតអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងជាទីប្រឹក្សាសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា មានឋានៈស្មើ រដ្ឋមន្ដ្រី ១រូប គឺឯកឧត្តម លឹម ប៊ុនហុក ទទួលបានការត្រាស់បង្គាប់តែងតាំងមុខតំណែងជា រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៨២៤/១០២៨ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ។

គួរបញ្ជាក់ជូនថា ឯកឧត្តម លឹម ប៊ុនហុក ធ្លាប់ទទួលបានការតែងតាំងមុខតំណែងជា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩២៣/២០៨៦ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ និងត្រូវបានបញ្ចប់ពីមុខតំណែងនេះវិញ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧២៤/៨៧៤ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ។ បន្ទាប់មកទៀត ឯកឧត្តម លឹម ប៊ុនហុក ក៏ទទួលបានការត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជា ទីប្រឹក្សាសម្ដេចមហារដ្ឋសភាធិករធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា មានឋានៈស្មើ រដ្ឋមន្ដ្រី ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៨២៤/១០១១ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ។

ដូច្នេះ ឯកឧត្តម លឹម ប៊ុនហុក គឺជារដ្ឋលេខាធិការ លំដាប់លេខរៀងទី៧៨៥ ស្ថិតនៅក្រោមឱវាទរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី ៕ #ធារ៉ា

24/11/2024

ល្បែងស៊ីសងនាំឱ្យវិនាសដល់សង្គមជាតិ សូមរដ្ឋាភិបាលចាត់វិធានការទប់ស្កាត់ឱ្យបានតឹងរ៉ឹងបំផុត។🌍🌠🇰🇭

24/11/2024

Hello friends.,🌍🌠🇰🇭

កម្ពុជា🇰🇭 ទំហំកោះគុត105Km2 ចំណែក2/3ជារបស់ខ្មែរ, ចំណែក1/3ជារបស់ថៃ។ យោងគំនូសផែនទី ឆ្នាំ1965~1972 គូសដោយ លោក ស៊ាន ប៉េងសែ និ...
18/11/2024

កម្ពុជា🇰🇭 ទំហំកោះគុត105Km2 ចំណែក2/3ជារបស់ខ្មែរ, ចំណែក1/3ជារបស់ថៃ។ យោងគំនូសផែនទី ឆ្នាំ1965~1972 គូសដោយ លោក ស៊ាន ប៉េងសែ និងលោក លន់ នល់ ។ យោងសារណាថ្នាក់បណ្ឌិតរបស់ សម្តេច ក្រុមព្រះនរោត្ដមរណឫទ្ធិ នៅឆ្នាំ1976 (សាលាបារាំង~ប្រទេសបារាំង) និងសារណាថ្នាក់បណ្ឌិត ហង់ ជួន ណារុង ឆ្នាំ2010~2012 (សកលវិទ្យាល័យភូមិន្ទ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច) ក៏បានបញ្ជាក់ថា៖ កោះគុតជារបស់ខ្មែរ៕

👉យោងសារសម្លេងលោក បណ្ឌិត ជិន សុជាតិ និងលោកបណ្ឌិត អឹង សុផល ក៏បានបញ្ជាក់យ៉ាងច្បាស់ថា៖ កោះគុតជារបស់ខ្មែរផងដែរ (យោងសន្ធិសញ្ញាបារាំង~សៀម1907)៕

👉ដោយឡែកកោះត្រល់ទំហំ 574Km2 ជាចំណែករបស់ខ្មែរ ដែលមានទំហំធំជាងកោះគុតចំនួន5ដង ៕

លុយនិងអំណាច មានឥទ្ធិពលមហាសាលនៅក្នុងសង្គមនេះ មើលចុះ នេះជាពិធិបុណ្យសពអតីតអ្នកចម្រៀងល្បីឈ្មោះបោះសំឡេងមួយរូប គឺអ្នកនាង អ៊ុំ ...
18/11/2024

លុយនិងអំណាច មានឥទ្ធិពលមហាសាលនៅក្នុងសង្គមនេះ មើលចុះ នេះជាពិធិបុណ្យសពអតីតអ្នកចម្រៀងល្បីឈ្មោះបោះសំឡេងមួយរូប គឺអ្នកនាង អ៊ុំ គន្ធា នៅវត្តពោធិចិនតុង ។

សង្គមខ្មែរពីបុរាណាចារ្យមក ចេះអត់ឱន យោគយល់អធ្យា ស្រ័យនិងអហោសិកម្មឱ្យគ្នា មិនថាអ្នកនោះមានប្រវត្តិកាលបែបណា ពេលស្លាប់តែងតែទៅចូលរួមជូនដំណើរគ្នាជាលើក ចុងក្រោយ ព្រោះតែខ្មែរយល់ថាសេចក្តីស្លាប់ គ្មាននរណាម្នាក់ចៀសផុតបានឡើយ ។

សូមវិញ្ញាណក្ខន្ធអ្នកនាង អ៊ុំ គន្ធា ទៅឱ្យបានសុខ និងឆាប់បដិសណ្ធិក្នុងគ្រួសារដែលមានលុយនិងអំណាច កុំឱ្យលំបាកកម្សត់ដូចជាតិនេះទៀត ៕

សប្ដាហ៍នេះ ប្រធានរដ្ឋសភាវៀតណាម នឹងអញ្ជើញបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃនៅកម្ពុជា(ភ្នំពេញ)៖ លោក ជិន ថាញ់មិន ប្រធានរដ្ឋសភា នៃសា...
18/11/2024

សប្ដាហ៍នេះ ប្រធានរដ្ឋសភាវៀតណាម នឹងអញ្ជើញបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃនៅកម្ពុជា

(ភ្នំពេញ)៖ លោក ជិន ថាញ់មិន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយតបតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភានៃប្រទេស ទាំងពីរឱ្យកាន់តែមានភាពរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ស្របតាមស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយតម្កល់ផលប្រយោជន៍ប្រជាជន និងប្រទេសជាតិទាំងពីរជាស្នូល៕

18/11/2024
គំនូរ ស្ត្រីខ្មែរ ដោយ Reahu ។................ទំនងជាថ្លៃទឹកដោះថ្លៃពេក អត់លុយការ ធ្វើឱ្យអត្រាអ្នកអត់ប្តីប្រពន្ធ(នៅលីវ) នៅក...
16/11/2024

គំនូរ ស្ត្រីខ្មែរ ដោយ Reahu ។................
ទំនងជាថ្លៃទឹកដោះថ្លៃពេក អត់លុយការ ធ្វើឱ្យអត្រាអ្នកអត់ប្តីប្រពន្ធ(នៅលីវ) នៅកម្ពុជាឈរលេខ៤ក្នុងតំបន់អាស៊ាន ឯអត្រាកំណើតក៏ទាប ។ ទាបខាងអត់កូននិងនៅលីវក៏មិនអីដែរ តែធ្វើម៉េចទប់អាកូរ៉េខាងកើតឱ្យជាប់ ៕

បញ្ចប់តំណែងដោយសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ផង និងដោយព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ផង❗🇰🇭 👉 ឯកឧត្តម អ៊ិត សម្ផស្ស និងឯ...
15/11/2024

បញ្ចប់តំណែងដោយសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ផង និងដោយព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ផង❗🇰🇭 👉 ឯកឧត្តម អ៊ិត សម្ផស្ស និងឯកឧត្តម ផុន សុផាត ត្រូវបានបញ្ចប់មុខតំណែងពីសមាជិក នៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ដែលជាបុគ្គលឯករាជ្យ ដំណាលគ្នានឹងការតែងតាំងបំពេញបន្ថែមសមាសភាពជា សមាជិក នៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ដែលជាបុគ្គលឯករាជ្យ ចំនួន២រូប គឺលោក ឈិត វិនា (មេធាវី អត្តលេខ ៤៦៨) និងលោក លេង ប៊ុនណារ៉ា (មេធាវី អត្តលេខ ២៦១៨) ដោយសេចក្ដីសម្រេចលេខ ១៥៣សសរ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបានកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ។

រយៈពេល០១ថ្ងៃក្រោយមក ឯកឧត្តម អ៊ិត សម្ផស្ស (មានឋានៈស្មើ រដ្ឋលេខាធិការ) និងឯកឧត្តម ផុន សុផាត (មានឋានៈស្មើ អនុរដ្ឋលេខាធិការ) ត្រូវបានត្រាស់បង្គាប់បញ្ចប់មុខតំណែងពីសមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ដំណាលគ្នានឹងការត្រាស់បង្គាប់ផ្ដល់ឋានៈដល់សមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ២រូប គឺលោក ឈិត វិនា មានឋានៈស្មើ រដ្ឋលេខាធិការ និងលោក លេង ប៊ុនណារ៉ា មានឋានៈស្មើ អនុរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧២៤/៩០៤ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ពោលមានឋានៈជា «ឯកឧត្តម» ៕

Address

Masan
Busan
52061

Website

Alerts

Be the first to know and let us send you an email when ធារ៉ា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category


Other Publishers in Busan

Show All