26/08/2023
[Khmer Version] ScaryEp05
"The scary night drive: Cruel Beggars"
អ្នកសុំទានឃោឃៅ ឬ Cruel Beggars
នារាត្រីមួយដែលងងឹតឈឹងទៅហើយប្រហែលម៉ោងជាង១១កន្លះយប់។នៅលើដងផ្លូវដែលនៅដាច់ឆ្ងាយពីទីក្រុងមានតែអំពូល ភ្លើងនៅដាច់ៗឆ្ងាយពីគ្នានោះមានម៉ូតូនិងឡានបើកឆ្លងកាត់យូរៗមួយផងដែរ។នារីម្នាក់វ័យប្រហែលជា២៣ឆ្នាំជាមួយនឹងអុីវ៉ាន់សំពីងសំពោងបានបើកម៉ូតូនៅលើដងផ្លូវដ៏ស្ងាត់នោះដែរ។កំពុងតែធ្វើដំណើរយ៉ាងសប្បាយរីករាយទូរស័ព្ទរបស់នាងក៏រោទិ៍ឡើង។ដោយសារទូរស័ព្ទរោទិ៍ច្រើនដងពេកនាងក៏សំរេចចិត្តរកកន្លែងឈប់ដើម្បីលើកនិយាយ។អ្នកដែលតេមកនោះគឺជាលោកយាយជរារបស់នាងគាតត់កំពុងរង់ចាំនាងទាំងអន្ទះសារព្រោះវាយប់ជ្រៅដែរហើយមិនឃើញនាងដល់ផ្ទះ។កំពុងតែនិយាយទូរស័ព្ទស្រាប់តែមានបុរសម្នាក់រូបរាងស្គមស្គាំងស្លៀកខោខ្លីដែលប្រលាក់ពពើមនិងគ្មានពាក់អាវមានតែក្រមាចាស់មួយបង់កបានមកចាប់ដៃនាង។នាងបានឈប់និយាយហើយងាកទៅមើលនរណាដែលកំពុងចាប់ដៃដោយការតក់ស្លុត។តាមពិតនៅក្បែរបង្គោលភ្លើងដែលនាងបានឈប់នោះមានខ្ទមមួយផងដែរដែលទីនោះមានបុរសរូបរាងស្របាលគ្នាប្រមាណ២នាក់ទៀតកំពុងសើចបែបចំអកឡកឡឺយអោយបុរសម្នាក់ទៀតដែលកំពុងឈរចាប់ដៃនាងភ្លៀងក៍បង្អុលមកស្រិចៗភ្លាមៗបរិយាកាសហាក់ដូចសរក្បុសមើលអ្វីមិនធ្លុះ។នៅជិតអាពីរនាក់នោះមានដបស្រាស២ដបដែលជិតអស់ទៅហើយនិងចានគ្រឿងក្លែមមួយក្បែនោះដែរ។បុរសម្នាក់ដែលឈរចាប់ដៃនាងនោះបាននិយាយសុំលុយ១០០០០រៀលពីនាងដើម្បីទិញស្រានិងគ្រឿងក្លែមបន្ថែម។ខ្លួនរបស់បុរសនោះធុំក្លិនស្រាឡើងឆួលនិងមើលទៅហាក់ដូចជាស្លេកស្លាំងដល់ថ្នាក់គ្មានឈាមសោះហើយនៅចង្កេះក៍មានសៀតនូវកាំបិតបន្ទោះមួយផងដែរ។នាងភិតភ័យខ្លំាងណាស់ស្រែកមួយទំហឹងអោយលែងដៃធ្វើអោយយាយក្នុងទូរស័ព្ទមានចម្ងល់ថាមានអ្វីកើតឡើង។នាងមិនបានឆ្លើយតបទៅលោកយាយទៀតទេព្រោះរវល់ភ័យខ្លាច។បន្ទាប់ពីប្រមូលអារម្មណ៍បានខ្លះហើយនាងក៏និយាយថាគ្មានលុយទេនិងព្យាយាមជិះម៉ូតូចេញទៅប៉ុន្តែបុរសនោះទាញម៉ូតូជាប់មិនអោយទៅណានិងទាញកាំបិតមកគំរាមបើមិនអោយតាមសំរួលនឹងសម្លាប់ចោលត្រង់ហ្នឹងតែម្តង។ដៃញ័រទទ្រើកព្យាយាមទាញលុយពីខោប៉ាវយកអោយវាតែខណះពេលនោះវាបានឡូកទាញសក់របស់នាងយកទៅថើបហើយនិយាយថាចូលចិត្តក្លិនសក់និងអង្អែលដៃនាងថែមទៀតផងធ្វើលក្ខណះដូចជារោគចិត្ត។បុរសនោះព្យាយាមទាញអូសនាងចេញពីម៉ូតូចូលទៅខ្ទមនោះដែលនាងចាប់ផ្តើមមានធុំខ្លិនអសោចដូចគំរង់ពេលកាន់តែនៅជិតខ្ទម។នាងព្យាយាមរត់ចេញពីបុរសនោះយ៉ាងពេញទំហឹងដោយការភ័យខ្លាច។ដោយអាពីនាក់ទៀតមិនធ្វើអ្វីសោះគិតតែអង្គុយសើចក្អាកក្អាយសំលេងពួកវាលឺរំពោចពេញត្រជៀកនាង។បុរសម្នាក់ដែលទាញនាងនោះកាន់កាំបិតដៃម្ខាងនិងងាកទៅជេរប្រទេចអាពីនាក់នោះផងទាំងខ្លួនវាចាប់ផ្តើមទទឹកដោយទឹកភ្លៀង។វាបានវាសកាំបិតមុតដៃនាង ដោយកាយវិកាឆ្កេងឆ្កាង ក្នុងសភាពស្រវឹង ដោយមើលទៅវាដូចជាស្លុងអារម្មណ៏និងមិនប្រុងប្រយ័ត្ននាងបានឆក់កាំបិតពីដៃវាដោយការភ័យខ្លាចនិងខឹងយ៉ាងខ្លំាងទប់កំហឹងមិនបាននាងបានយកកាំបិតចាក់ចំដៃនិងពោះរបស់បុរសនោះនឹងរុញវាចេញ។សភាពវាស្រាប់តែប្រែមុខមាត់ទៅជាអាក្រក់ខ្លាំងដូចសាកសពមុនស្សស្អុយរលួយមុខវាពេញដោយកំហឹងស្រែកសន្ធប់ប៉ុន្តែលឺស្រាលៗ។ហើយបុរសពីនាក់ទៀតឃើញដូចនោះស្ទុះហក់ចេញពីខ្ទមមកជួយគ្នាវាដោយដំណើរទ្រេតទ្រោតបែបមនុស្សស្រវឹង។ប៉ុន្តែវាហាក់មិនចាប់អារម្មណ៍នឹងនាងទេបែរជាមកអូសបុរសដែលត្រូវនាងចាក់នោះហើយចេញទៅឆ្ងាយបន្តិចម្តងៗរហូតបាត់ឈឹង។នាងភិតភ័យសឹងតែសន្លប់បាត់ទៅហើយតែលុះឃើញពួកគេចាកចេញបាត់បែបនេះនាងក៏ព្យាយាមសម្រួលចិត្តនិងជិះម៉ូតូចេញទៅផ្ទះដែរទាំងញ័រទទ្រើក។ខ្លួណប្រាណប្រលាក់ទៅដោយដីភក់និងសំលឹងមើលទៅដៃដែលមានស្នាមដោយសារវាចាប់ទាញខ្លាំងនិងមុតកាំបិតហូរឈាមតិចៗ។ឡើងម៉ូតូជិះទៅបណ្តើរនិងងាកមើលក្រោយបណ្តើរដោយការរន្ធត់ចិត្តសភាពដ៏ស្ងាត់ជ្រងំធ្វើអោយនាងអារម្មណ៏មិនស្ងប់ប៉ុន្តែព្យាយាមជិះរហូតដល់ផ្ទះដែលនៅឆ្ងាយល្មមពីទីកើតហេតុនោះ។ទៅដល់ផ្ទះមិនបាននិយាយអ្វីទាំងអស់ប៉ុន្តែលែងមានអារម្មណ៏ធ្វើអ្វីហើយអង្គុយសញ្ចឹកសញ្ចឹងភ្លឹកៗនិងយំយ៉ាងខ្លាំង។ប៉ុន្តែចំលែកត្រង់ថាខ្លួននាងមិនបានទទឹកភ្លៀងនិងមានស្នាមដៃរឹតនោះទេ។នាងប្រាប់យាយនាងគ្រប់យ៉ាងដែលពិបាកនឹងមិនជឿដែរព្រោះនាងមើលទៅតក់ស្លុតខ្លាំង។នាងគិតថាខ្លួនបានសំលាប់មនុស្សនិងទៅប្រាប់ប៉ូលីសពីហេតុតការណ៍ទាំងអស់។ដោយសាររកមិនឃើញមានអ្វីត្រង់កន្លែងដែលនាងប្រាប់ខ្ទមក៏មិនមានស្នាមបែកភក់ជ្រាំដែលនាងនិយាយពេលប្រទាញប្រតប់គ្នាក៏អត់។អ្វីដែលសំខាន់នៅយប់នោះគ្មានភ្លៀងសូម្បីមួយតំណក់។ប៉ូលីសក៏ទុកចោលរឿងក្តីនេះនិងរង់ចាំកាអង្កេតពីពេទ្យចំពោះសភាពផ្លូវចិត្តនាង។រំលងទៅប៉ុន្មានថ្ងៃហើយមិនឃើញមានពត៍មានឫហេតុការណ៏អ្វីសោះគឺស្ងាត់ឈឹង។មួយសប្តាហ៍រំលងផុតទៅពូប៉ូលីសបានហៅនាងនិងរំលឹករឿងរ៉ាវកើតឡើងកាលពីអតីតកាលអោយនាងស្តាប់និងយករូបថតពីរបីសន្លឹកអោយមើល។នោះគឺជារូបថតរបស់បុរសទាំងបីនាក់នោះដែលនាងបានជួបនៅយប់នោះទោះមើលមុខមិនច្បាស់ប៉ុន្តែប្រាកដថាពួកគេ។ប៉ូលីសអោយមើលហើយប្រាប់ថាពួកគេគឺជាអ្នកសុំទានដែលសុំទានដើម្បីផឹកស្រាលេងល្បែងជាមួយពួកជនអត្តពាលបានផឹកសុីនៅផ្តុំដែលនាងបាននិយាយជាមួយនិងមានពួកក្មេងស្ទាវញាណថ្នាំបានឈ្លោះប្រកែកគ្នារហូតចាក់សម្លាប់គ្នាទៅវិញទៅមករហូតដល់ស្លាប់នៅហ្នឹងពីរនាក់ហើយពួកផ្សេងទៀតបានអូសយកទៅចោលក្នុងព្រៃនៅជិតនឹងដែលហេតុការណ៏នេះកើតឡើងតាំងពីកន្លះឆ្នាំមុនមកម្លេះ។ក្រោយពីសម្លាប់គេពួកនោះក៏ត្រូវបានប្រទះឃើញវិកលចរិតនិងត្រូវបានគេចាប់ដាក់ឃុំ។ស្តាប់ហើយវាពិតជាមានអារម្មណ៏ថាមិនគួរអោយជឿថានាងបានជួបរឿងរាវបែបនេះវាមិនច្បាស់ថាជាអ្វីអោយពិតប្រាកដ។នាងចាប់ផ្តើមព្រឺសម្បុរនិងស្បថលែងជិះតាមផ្លូវហ្នឹងទៀត។នាងក៏នឹកឃើញដល់រូបរាងស្លេកស្លាំងនិងដៃដ៏សែនត្រជាក់ស្រេបដែលបានប៉ះនាងកាលពីយប់នោះហើយក៏គួរអោយចម្លែកដែរដែលពេលនាងចាក់ចំគាត់ហើយមិនឃើញមានឈាមស្រក់សោះតែដោយការភ័យខ្លាចទើបមិនបានគិតដល់រឿងនេះ។ប៉ុន្តែហេតុអីក៏ប៉ូលីសហាក់បីដូចជាដឹងរឿងរាវហើយក៏មិនមែនមានតែនាងម្នាក់ទេដែលជួបបុរសសុំទានម្នាក់នោះក្រោយពេលពួកគេស្លាប់។តើអ្នកណាខ្លះដែលឆ្លងកាត់រឿងដូចនាងដែរទៅ។ដេកមិនបានបាយមិនឆ្ងាញ់ទាល់តែទៅស្រោចទឹកនៅវត្តទើបបានបាត់ភាពភ័យខ្លាចនិងចងខ្សែរសីម៉ាក៏ដូចជាធ្វើបុណ្យខ្លះទើបចិត្តនាងស្ងប់៕…