អ៊ិចប្រេសអាប់ដេត

  • Home
  • អ៊ិចប្រេសអាប់ដេត

អ៊ិចប្រេសអាប់ដេត Broadcasting news from Cambodia and world! News update from Cambodia and world!

១. តើមានផលវិបាកអ្វីខ្លះនៅពេលធ្វើទុក្ខលើយុវជនសង្គម បរិស្ថាន និងធនធានធម្មជាតិ?ការធ្វើទុក្ខលើយុវជនសង្គម បរិស្ថាន និងធនធានធម...
13/08/2024

១. តើមានផលវិបាកអ្វីខ្លះនៅពេលធ្វើទុក្ខលើយុវជនសង្គម បរិស្ថាន និងធនធានធម្មជាតិ?

ការធ្វើទុក្ខលើយុវជនសង្គម បរិស្ថាន និងធនធានធម្មជាតិ អាចនាំឱ្យមានផលវិបាកកាន់តែធ្ងន់ធ្ងរដល់សង្គម និងអនាគតប្រទេសជាតិ។ យុវជន គឺជាកម្លាំងដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម។ ការធ្វើទុក្ខលើពួកគេអាចនាំឱ្យមានការធ្លាក់ចុះនៃការចូលរួមក្នុងសង្គម និងការកើតមានសង្គមកើតមានភាពមិនប្រក្រតីកាន់តែច្រើនថែមទៀត។ បន្ថែមពីនេះ ការធ្វើទុក្ខលើយុវជនបរិស្ថាន និងយុវជនធនធានធម្មជាតិ ក៏អាចបង្កបញ្ហាជាច្រើនដល់សុខភាពសង្គម និងអនាគតនៃសេដ្ឋកិច្ចជាតិ។

២. តើមានផលវិបាកអ្វីខ្លះនៅពេលធ្វើទុក្ខលើយុវជនសកម្មក្នុងទិដ្ឋភាពនយោបាយ?

ការធ្វើទុក្ខលើយុវជនសកម្មក្នុងទិដ្ឋភាពនយោបាយអាចបង្កការបាត់បង់ឱកាសសម្រាប់ការផ្លាស់ប្ដូរនិងការអភិវឌ្ឍន៍ក្នុងប្រទេស។ យុវជនសកម្មក្នុងនយោបាយគឺជាមូលដ្ឋានសំខាន់សម្រាប់ការធានានូវអនាគតប្រទេស។ បើពួកគេត្រូវធ្វើទុក្ខនិងទទួលការគំរាមកំហែង ពួកគេអាចបាត់បង់កម្លាំងចិត្ត និងឈប់ចូលរួមក្នុងនយោបាយទៀត ដែលអាចធ្វើឱ្យមានការគ្រប់គ្រងមិនត្រឹមត្រូវ និងការបង្កើនបញ្ហានៅក្នុងប្រទេស។

៣. តើអ្វីជាគុណសម្បត្តិ និងគុណវិបត្តិដែលអាចកើតមានចំពោះរដ្ឋាភិបាល និងសង្គមជាតិ?

ក. គុណសម្បត្តិ

- ជួយគាំទ្រដល់យុវជន៖ យុវជនអាចទទួលបានឱកាស ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គម និងប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
- បង្កើនឱកាសដល់យុវជនកាន់តែក្លាហាន និងហ៊ានចូលរួមសកម្មភាពសង្គមកាន់តែខ្លាំង៖ បង្កើនការចូលរួមសកម្មរបស់យុវជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការពារបរិស្ថាន ធនធានធម្មជាតិ និងនយោបាយជាតិ។

ខ. គុណវិបត្តិ

- ផ្គើនចិត្តចំពោះយុវជន៖ ការធ្វើទុក្ខលើយុវជន អាចនាំឱ្យមានការចាញ់ចិត្ត និងអាចធ្វើឱ្យយុវជនមានការបាត់បង់កម្លាំងចិត្តក្នុងការចូលរួមសង្គម។
- បង្ករបញ្ហាកាន់តែច្រើនដល់សង្គម៖ ការមិនអនុញ្ញាតឱ្យយុវជនចូលរួមសកម្មភាពក្នុងសង្គម អាចបណ្តាលឱ្យមានការរីកចម្រើនយឺតនៅក្នុងសង្គម និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

ដំណោះស្រាយ

គ្រប់ភាគីពាក់ព័ន្ធគួរផ្ដល់ដំណោះស្រាយ មិនមែនដំណោះសារនោះទេ។ ការលើកទឹកចិត្ត និងការផ្ដល់ឱកាសដល់យុវជន គឺដើម្បីអភិរក្សសេរីភាព លើកកម្ពស់សិទ្ធិ និងផ្ដល់ឱកាសដល់យុវជនក្នុងការចូលរួមក្នុងកិច្ចការសង្គម បរិស្ថាន ធនធានធម្មជាតិ និងនយោបាយ។ រដ្ឋាភិបាលត្រូវតែធានាឱ្យបាននូវការគាំទ្រច្បាស់លាស់មួយ ជាពិសេសត្រូវយកចិត្តទុកដាក់លើយុវជន តាមរយៈការដាក់ចេញនូវគោលនយោបាយជាតិមួយ ដែលអាចធានាឱ្យយុវជនទទួលបានសិទ្ធិគ្រប់គ្រាន់ក្នុងកិច្ចការសង្គម ហើយត្រូវបង្កើតការអប់រំ ឱកាសការងារ និងការចូលរួមក្នុងសកម្មភាពសង្គមនិងនយោបាយដោយសេរី ពិសេសត្រូវធានាសុវត្ថិភាពដល់យុវជនគ្រប់រូប។ ចំពោះបរិស្ថាន និងធនធានធម្មជាតិ រដ្ឋាភិបាលត្រូវតែអនុវត្តការគ្រប់គ្រងឱ្យបានត្រឹមត្រូវ និងធានាឱ្យបាននូវអនាគតមួយប្រកបដោយចីរភាពសម្រាប់ប្រជាជាតិជំនាន់ក្រោយ។

បណ្ដាំ៖ ការផ្ដាំរបស់ទៅយុវជនត្រូវគិតគូរចំពោះអនាគតខ្លួនឯង ដោយបន្តការសិក្សាឱ្យបានវែងឆ្ងាយតាមលទ្ធភាព តែបើខ្វះលទ្ធភាពត្រូវរកជ...
21/07/2024

បណ្ដាំ៖ ការផ្ដាំរបស់ទៅយុវជនត្រូវគិតគូរចំពោះអនាគតខ្លួនឯង ដោយបន្តការសិក្សាឱ្យបានវែងឆ្ងាយតាមលទ្ធភាព តែបើខ្វះលទ្ធភាពត្រូវរកជំនួយពីរដ្ឋាភិបាល ឬពីឃុំ-សង្កាត់ឱ្យខាងតែបាន ហើយកុំលូកដៃចូលនយោបាយឱ្យសោះ ត្រូវចូលរួកការអភិវឌ្ឍខ្លួនឯង និងសង្គម។ ពេលមានចំណេះដឹងខ្ពស់ មានចំណូលខ្ពស់ មានន័យស្មើនឹងបានជួយសង្គម និងគ្រួសាររួចស្រេចទៅហើយ។

តើបណ្ដាំនេះ មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ? ខ្ញុំសូមចូលរួមចែករំលែកទស្សនៈមួយចំនួនដូចតទៅ៖

ការផ្ដាំឲ្យយុវជនចូលរួមការអភិវឌ្ឍខ្លួនឯងដោយសិក្សាអប់រំ និងរកជំនួយពីរដ្ឋាភិបាល ឬឃុំ-សង្កាត់ ប៉ុន្តែត្រូវមិនចូលរួមធ្វើនយោបាយ។ ចំពោះអនុសាសន៍ណែនាំនេះមានចំណុចគួរឲ្យពិចារណាច្រើន។

១. គុណសម្បត្តិ៖

- ការអប់រំ៖ ការផ្ដាំផ្ញើនេះផ្តោតលើការសិក្សាដែលអាចផ្តល់នូវគំនិតច្បាស់លាស់ថា "ការអប់រំជារឿងអាទិ៍ភាពទីមួយសម្រាប់ការអភិវឌ្ឍបុគ្គល និងសង្គមជាតិ។ ត្រង់ថា បើទោះបីជាយុវជនខ្វះលទ្ធភាព អាចស្វែងរកជំនួយពីរដ្ឋាភិបាល ឬឃុំ-សង្កាត់ គឺជាចំណុចវិជ្ជមាន ដែលអាចជួយសម្រេចបាននូវគោលដៅអប់រំសម្រាប់យុវជនបាន។

- ការអភិវឌ្ឍជីវភាព៖ ការសិក្សា ឬការអប់រំ និងការអភិវឌ្ឍខ្លួនឯងអាចជួយឲ្យយុវជនមានចំណេះដឹងខ្ពស់ និងមានចំណូលខ្ពស់ ដែលជាការសំខាន់សម្រាប់ការលើកស្ទួយជីវភាពផ្ទាល់ខ្លួន និងគ្រួសារ ព្រមទាំងសង្គមជាតិនាពេលអនាគត។

២. គុណវិបត្តិ៖

- ការចូលរួមធ្វើនយោបាយ៖ ការផ្ដល់អនុសាសន៍មិនឲ្យយុវជនចូលរួមធ្វើនយោបាយ ជារឿងដែលមិនទាន់ត្រឹមត្រូវទាំងស្រុងនោះទេ។ សង្គមនីមួយៗ តែងត្រូវការយុវជនសកម្មនៅក្នុងការចូលរួមធ្វើនយោបាយ ព្រោះវាមានសារៈសំខាន់ណាស់ចំពោះយុវជន ព្រោះពួកគេអាចជាអ្នកដឹកនាំអនាគត និងអាចផ្លាស់ប្តូរសង្គមតាមទស្សនៈរបស់ពួកគេ។ ការមិនចូលរួមធ្វើនយោបាយ អាចនាំឲ្យបាត់បង់ឱកាសក្នុងការការពារសិទ្ធិ និងការផ្លាស់ប្តូរដ៏មានន័យបំផុតសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។

- ការចែករំលែកចំណេះដឹងក្នុងសង្គម៖ ការខំរៀន និងការរៀបចំខ្លួនឱ្យក្លាយជាអ្នកមាន មិនមានន័យស្មើនឹងការជួយសង្គមតែម្តងនោះទេ។ ការចូលរួមក្នុងនយោបាយ អាចជួយកសាងសង្គមមួយឲ្យប្រសើរឡើង និងអាចការកែសម្រួលស្ថានភាពសង្គម សេដ្ឋកិច្ច និងនយោបាយ ពិសេសពួកគេអាចជួយឲ្យប្រជាពលរដ្ឋទាំងអស់មានជីវភាពប្រសើរឡើង។

សរុបមកវិញ អ្នកសិក្សាបានខ្ពង់ខ្ពស់ និងបញ្ញវន្តទាំងអស់ គួរតែកំណត់គោលការណ៍ដែលសមស្របមួយ ដើម្បីលើកទឹកចិត្តដល់យុវជនឱ្យហ៊ានចូលរួធ្វើនយោបាយ តាមរយៈការរួមបញ្ចូលគ្នារវាងការសិក្សាអប់រំ និងការចូលរួមធ្វើនយោបាយ។ យុវជនគួរតែមានគំនិតជាតិនិយម (មិនមែនអត្តានិយម) ទេ។ ការសិក្សាអប់រំ និងការចូលរួមធ្វើនយោបាយ សម្រាប់ការកែប្រែសង្គម គឺជាគោលដៅសំខាន់ដូចគ្នា។ ការធ្វើបែបនេះ នឹងជួយដល់យុវជនឱ្យក្លាយជាមូលធនសង្គមជាតិដ៏ធំ និងអាចប្រែក្លាយខ្លួនជាកម្លាំងជាតិដ៏សំខាន់មួយ សម្រាប់ការអភិវឌ្ឍអនាគតប្រទេសជាតិ៕

26/04/2024
20/04/2024
30/03/2024
25/03/2024
18/03/2024
ឈ្វេងយល់ពី រដ្ឋាភិបាលអេឡិចត្រូនិក (E-Government) និង រដ្ឋាភិបាលឌីជីថល (Digital Government) "រដ្ឋាភិបាលឌីជីថល" និង "រដ្ឋា...
20/12/2023

ឈ្វេងយល់ពី រដ្ឋាភិបាលអេឡិចត្រូនិក (E-Government) និង រដ្ឋាភិបាលឌីជីថល (Digital Government)

"រដ្ឋាភិបាលឌីជីថល" និង "រដ្ឋាភិបាលអេឡិចត្រូនិក" គឺជាពាក្យដែលជារឿយៗត្រូវបានប្រើប្រាស់ជំនួសគ្នា ប៉ុន្តែពួកគេអាចមានអត្ថន័យខុសគ្នាបន្តិចបន្តួច អាស្រ័យលើបរិបទ។ ជាទូទៅ ពាក្យទាំងពីរនេះសំដៅលើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា និងទំនាក់ទំនង (ICTs) ដើម្បីកែលម្អ និងលើកកម្ពស់ប្រសិទ្ធភាព ប្រសិទ្ធផល និងការផ្តល់សេវារបស់រដ្ឋាភិបាល។

១. រដ្ឋាភិបាលអេឡិចត្រូនិក (E-Government)៖
-និយមន័យ៖ រដ្ឋាភិបាលអេឡិចត្រូនិក ឬ E-Government សំដៅលើការប្រើប្រាស់ទំនាក់ទំនងអេឡិចត្រូនិក ដូចជា អ៊ីនធឺណិត ដើម្បីសម្រួលដល់ការផ្លាស់ប្តូរព័ត៌មាន និងសេវាកម្មរវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋ អាជីវកម្ម និងអង្គភាពរដ្ឋាភិបាលផ្សេងទៀត។

- សំដៅ៖ រដ្ឋាភិបាលអេឡិចត្រូនិក ជាធម្មតាសង្កត់ធ្ងន់លើការផ្តល់សេវារដ្ឋាភិបាល តាមអ៊ីនធឺណិត ដូចជាការបង់ពន្ធតាមអ៊ីនធឺណិត ការបន្តអាជ្ញាប័ណ្ណ ឬការចូលប្រើព័ត៌មានសាធារណៈ តាមរយៈគេហទំព័ររបស់រដ្ឋាភិបាល។

- ឧទាហរណ៍៖ វិបផតថលអនឡាញ សម្រាប់សេវាកម្មរដ្ឋាភិបាល ប្រព័ន្ធឯកសារអេឡិចត្រូនិក និងបណ្តាញទំនាក់ទំនងឌីជីថលស្ថិតនៅក្រោមឆ័ត្រនៃគំនិតផ្តួចផ្តើមរដ្ឋាភិបាលអេឡិចត្រូនិក។

២. រដ្ឋាភិបាលឌីជីថល (Digital Government)៖
- និយមន័យ៖ រដ្ឋាភិបាលឌីជីថល គឺជាគំនិតទូលំទូលាយដែលរួមបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប៉ុន្តែមិនកំណត់ចំពោះអ៊ីនធឺណិត ដើម្បីផ្លាស់ប្តូរ និងធ្វើទំនើបកម្មទិដ្ឋភាពផ្សេងៗនៃប្រតិបត្តិការរបស់រដ្ឋាភិបាល និងការផ្តល់សេវាឡើយ។

- សំដៅ៖ រដ្ឋាភិបាលឌីជីថល ហួសពីសេវាកម្មអនឡាញ និងរួមបញ្ចូលការរួមបញ្ចូលនៃបច្ចេកវិទ្យាឌីជីថលនៅគ្រប់ទិដ្ឋភាពទាំងអស់របស់រដ្ឋាភិបាល រួមទាំងប្រតិបត្តិការផ្ទៃក្នុង ដំណើរការធ្វើការសម្រេចចិត្ត និងការចូលរួមរបស់ប្រជាពលរដ្ឋ។

- ឧទាហរណ៍៖ គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលឌីជីថល អាចពាក់ព័ន្ធនឹងការប្រើប្រាស់ការវិភាគទិន្នន័យ បញ្ញាសិប្បនិមិត្ត Blockchain និងបច្ចេកវិទ្យា ដែលកំពុងរីកចម្រើនផ្សេងទៀត ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះតម្រូវការជាក់ស្ដែង។

សរុបមក ខណៈពេលដែលរដ្ឋាភិបាលអេឡិចត្រូនិក សំដៅជាពិសេសទៅលើការផ្តល់សេវារដ្ឋាភិបាល តាមអ៊ីនធឺណិត រីឯរដ្ឋាភិបាលឌីជីថល រួមបញ្ចូលនូវបច្ចេកវិទ្យាឌីជីថលដ៏ធំទូលាយ និងកម្មវិធីរបស់ពួកគេ ដើម្បីផ្លាស់ប្តូរដំណើរការ និងអន្តរកម្មរបស់រដ្ឋាភិបាល។

ពាក្យជាញឹកញាប់ ត្រូវបានគេប្រើជំនួសគ្នា ហើយអត្ថន័យរបស់វាអាចប្រែប្រួលអាស្រ័យលើបរិបទតំបន់ និងអង្គការ។ គោលគំនិតទាំងពីរនេះ មានគោលបំណងប្រើប្រាស់បច្ចេកវិទ្យា ដើម្បីធ្វើឱ្យរដ្ឋាភិបាលកាន់តែអាចចូលដំណើរការបាន មានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងអាជីវកម្ម។

20/12/2023
07/12/2023
07/12/2023
07/12/2023
07/12/2023
01/12/2023
27/11/2023
24/11/2023
11/11/2023

លោក ហ៊ុន ម៉ានី ត្រូវ​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​តែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​តាម​សំណើ​លោក ហ៊ុន ម៉ាណែត
អានព័ត៌មាន៖ https://www.cambodiadaily.com/2023/11/09/22/47/72649/

កូនប្រុស​ពៅ​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះ​បរមនាថ សីហមុនី ត្រាស់​បង្គាប់​តែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ (គ.ក.ស) តាម​សំណើ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា លោក ហ៊ុន ម៉ាណែត ដើម្បី​ដឹកនាំ និង​សម្របសម្រួល​ការ​អនុវត្ត​ការងារ​កែទម្រង់​រដ្ឋបាល​សាធារណៈ​ផ្អែក​លើ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ដូចជា​កម្មវិធី​កែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌។

ព្រះមហាក្សត្រ​ខ្មែរ​ព្រះ​បរមនាថ សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​កាលពី​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២៣ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​៨ វិច្ឆិកា នេះ ដោយ​ត្រាស់​បង្គាប់​តែងតាំង​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​លោក ហ៊ុន ម៉ានី ជា​ប្រធាន​គណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​សម្រាប់​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​អាណត្តិ​ទី​៧ នេះ។

ព្រះរាជក្រឹត្យ​ខាងលើ​កំណត់​ក្នុង​មាត្រា​៣ ស្ដីពី​សមាសភាព និង​រចនាសម្ព័ន្ធ​របស់​គណៈកម្មាធិការ​នេះ ដោយ​កំណត់​រដ្ឋលេខាធិការ​មួយ​រូប​របស់​ក្រសួង​ទាំង ២៨ និង​រដ្ឋលេខាធិការដ្ឋាន​ទាំង​ពីរ​របស់​កម្ពុជា ជា​សមាជិក​របស់​គណៈកម្មាធិការ​នេះ ក្នុង​នោះ​តំណាង​គណៈ​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត​ទាំង ២៥ ក៏​ត្រូវ​ចាត់​បញ្ចូល​ទៅ​ជា​សមាជិក​នៃ​គណៈកម្មាធិការ​នេះ​ផង​ដែរ។

ព្រះរាជក្រឹត្យ​នេះ​បាន​កំណត់​ឱ្យ​មាន ៦​ជំពូក ២១​មាត្រា ដើម្បី​ដឹកនាំ និង​សម្របសម្រួល​ការ​អនុវត្ត​ការងារ​កែទម្រង់​រដ្ឋបាល​សាធារណៈ​ផ្អែក​លើ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ដូចជា កម្មវិធី​កែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ និង​កម្មវិធី​កែទម្រង់​ដទៃ​ទៀត​ផង​ដែរ ហើយ​គណៈកម្មាធិការ​នេះ​មាន​តួនាទី​លើក​សំណើ​ឱ្យ​រាជរដ្ឋាភិបាល​អនុម័ត​លើ​គោលនយោបាយ កម្មវិធី​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​ដែល​បម្រើ​ឱ្យ​ការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​សម្រាប់​រដ្ឋាភិបាល​ថ្មី​នេះ។

នៅ​ថ្ងៃទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ត្រកូល​ហ៊ុន លោក ហ៊ុន ម៉ាណែត បាន​បើក​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ ដោយ​ជំរុញ​ឱ្យ​គណៈកម្មាធិការ​នេះ​អនុវត្ត​វិធានការ​គន្លឹះ​ក្នុង​ការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ នេះ ឱ្យ​បាន​ល្អ​ប្រសើរ​សម្រាប់​ការ​ដឹកនាំ​របស់​ខ្លួន។

គណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​នេះ បាន​កែសម្រួល​អនុ​គណៈកម្មាធិការ​ទាំង ៤ ដែល​មាន​ក្នុង​ព្រះរាជក្រឹត្យ​ចាស់​ផង​ដែរ ដូចជា អនុ​គណៈកម្មាធិការ​បរិវត្តកម្ម​សេវា​សាធារណៈ និង​នវានុវត្តន៍ អនុ​គណៈកម្មាធិការ​ឧត្តមភាព​សេវា​សាធារណៈ អនុ​គណៈកម្មាធិការ​គ្រប់គ្រង​ធនធាន​មនុស្ស ស្ថាប័ន និង​បៀវត្ស និង​អនុ​គណៈកម្មាធិការ​កសាង​សមត្ថភាព​មន្ត្រី។

ការ​តែងតាំង​លោក ហ៊ុន ម៉ានី ជា​ប្រធាន​គណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ក្រុម​អ្នកវិភាគ​លើកឡើង​ថា ការ​ក្តោប​ក្តាប់​អំណាច​របស់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​របស់​លោក ហ៊ុន សែន អាច​នឹង​ត្រូវ​រៀបចំ​ឱ្យ​កាន់តែ​រឹងមាំ​សម្រាប់​ជំនាន់​ក្រោយ​នៃ​វង្ស​ត្រកូល​មួយ​នេះ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨ វិច្ឆិកា នេះ​ថា ប្រសិនបើ​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត រៀបចំ​ឱ្យ​លោក ហ៊ុន ម៉ានី ដែល​ជា​ប្អូន​បង្កើត​របស់​លោក​មាន​តួនាទី​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី​នេះ ដូចជា អ្នក​ជ្រើសរើស​មន្ត្រី​រាជការ​សាធារណៈ​ទូទាំង​ប្រទេស ជាដើម នោះ​ជំហាន​នៃ​ការ​ក្តោប​ក្តាប់​អំណាច​ផ្ដាច់មុខ​សម្រាប់​ត្រកូល​ហ៊ុន នឹង​កាន់តែ​រឹងមាំ​ថែម​ទៀត ដែល​នឹង​រុញ​ប្រទេស​កម្ពុជា​ឱ្យ​ដើរ​តាម​គន្លង​កុម្មុយនីស្ត​ក្រោម​រូបភាព​ប្រជាធិបតេយ្យ​ជាមិនខាន។

លោក ម៉ែន ណាត លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​ថ្មី​នេះ​អាច​អនុវត្ត​ផែនការ​ក្តោប​ក្តាប់​អំណាច​ឈាន​ដល់​ដំណាក់កាល​នេះ​មែន នោះ​គឺ​វង្ស​ត្រកូល​ហ៊ុន រួម​ទាំង​បក្ខពួក​របស់​សែស្រឡាយ​នៃ​ត្រកូល​មួយ​នេះ ច្បាស់​ជា​ព្រួត​គ្នា​ប្រើ​អំណាច​ត្រួតត្រា​ប្រទេស​កម្ពុជា​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​កើត​ញញើត​ច្បាប់​ឡើយ ព្រោះ​ថា​មន្ត្រី​រដ្ឋាភិបាល​ត្រូវ​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​ជា​អ្នក​តែងតាំង ចំណែក​មន្ត្រី​រាជការ​តាម​ស្ថាប័ន​ជាតិ ត្រូវ​លោក ហ៊ុន ម៉ានី ជា​អ្នក​តែងតាំង ដូច្នេះ​អ្នក​ដែល​ត្រូវ​តែងតាំង​ជា​មន្ត្រី​រដ្ឋាភិបាល ឬ​មន្ត្រី​រាជការ គឺ​ត្រូវតែ​រៀបចំ​ឡើង​តាមរយៈ​សែស្រឡាយ​របស់​គេ​ទាំងអស់។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា នេះ​ក៏​ទំនង​ជា​យុទ្ធសាស្ត្រ​ឆ្ពោះ​ទៅ​រក​ផែនការ​ដែល​លោក​បាន​រៀបរាប់​ខាងលើ​ដែរ ក្រោម​លេស​ថា ដើម្បី​ធ្វើ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​របស់​ប្រទេស ខណៈ​ក្រសួង​ស្ថាប័ន​រដ្ឋ និង​រដ្ឋលេខាធិការដ្ឋាន​របស់​ជាតិ​ទាំងអស់ បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណៈកម្មាធិការ​មួយ​នេះ​ទៅ​ហើយ​នោះ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា គ្រប់​ជំហាន​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​រចនាសម្ព័ន្ធ​ដឹកនាំ​សម្រាប់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន មិន​មែន​ដើម្បី​ភាព​រីកចម្រើន​របស់​ជាតិ​ទេ គឺ​ដើម្បី​តែ​ផែនការ​ក្តោប​ក្តាប់​អំណាច​ប៉ុណ្ណោះ។

ជាក់ស្តែង ដូចជា​ការ​តែងតាំង​សមាសភាព​សមាជិក​រដ្ឋាភិបាល​នៅ​អាណត្តិ​ថ្មី​នេះ ទោះ​មាន​ចំនួន​រាប់​ពាន់​នាក់​ក៏ដោយ ក៏​មេដឹកនាំ​រដ្ឋាភិបាល​ថ្មី​នេះ​នៅតែ​អនុវត្ត​ដែរ ព្រោះ​ជា​ផែនការ​នយោបាយ​គ្រប់គ្រង​អំណាច មិន​មែន​ជា​ផែនការ​អភិវឌ្ឍ​ប្រទេស​នោះ​ទេ ដូច្នេះ​ទោះ​ត្រូវ​ចំណាយ​លុយ​ជាតិ​លើ​សមាជិក​រដ្ឋាភិបាល​ទាំងនេះ​ច្រើន​មហិមា​ប៉ុនណា ក៏​ពួកគេ​ហ៊ាន​ធ្វើ​ដោយ​មិន​រួញរា​ឡើយ៕

Address


Alerts

Be the first to know and let us send you an email when អ៊ិចប្រេសអាប់ដេត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to អ៊ិចប្រេសអាប់ដេត:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share