KhmerLoad24

KhmerLoad24 Promote News and Promote business or Product

រៀងរាល់ថ្ងៃ ខ្ញុំតែងតែឃេីញលោកពូប៉ូលីស ជួយសម្រួលការកកស្ទះនៅផ្លូវ598  ទាំងថ្ងៃ ព្រឹក ល្ងាច សកម្មភាពមួយនេះខ្ញុំពិតជាកោតសរសើ...
01/09/2023

រៀងរាល់ថ្ងៃ ខ្ញុំតែងតែឃេីញលោកពូប៉ូលីស ជួយសម្រួលការកកស្ទះនៅផ្លូវ598 ទាំងថ្ងៃ ព្រឹក ល្ងាច សកម្មភាពមួយនេះខ្ញុំពិតជាកោតសរសើរចេញពីចិត្តពិតមែន។ មន្ត្រីល្អស៊ីប្រាក់ខែរាស្ដ្របម្រើរាស្ត្រឲ្យអស់ពីចិត្ត ចិត្តស្មោះត្រង់👮🙏♥️

ជនសង្ស័យចំនួន ៨នាក់ ពាក់ព័ន្ធនឹងករណីប្លន់នៅផ្សារស្ទឹងមានជ័យ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៧ និង១០ នាទី ត្រូវបា...
31/05/2023

ជនសង្ស័យចំនួន ៨នាក់ ពាក់ព័ន្ធនឹងករណីប្លន់នៅផ្សារស្ទឹងមានជ័យ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៧ និង១០ នាទី ត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការស្រាវជ្រាវឃាត់ខ្លួនបាន

កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ មានករណី ប្លន់យកកាបូបស្ពាយ ដែលមានមាសចំនួន១២តម្លឹង,ផ្លាកទីនទឹក៣និងទឹក៧ចំនួន១០០តម្លឹងជាង និងប្រាក់ចំនួន១ លានរៀលជាង) នៅចំណុចក្រោយផ្សារស្ទឹងមានជ័យចាស់ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០៥ នាក់ ជិះម៉ូតូចំនួន ០២គ្រឿង និង រ៉ឺម៉កម៉ូតូចំនួន ០១ គ្រឿង ប្រដាប់ដោយអាវុធខ្លីចំនួន ០៤ ដើម ពីជនរងគ្រោះកំពុងដើរស្ពាយកាបូបស្ពាយ ពណ៌ ខ្មៅ បានសម្រេចរួចជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់ ។

បន្ទាប់ពីធ្វេីការស្រាវជ្រាវ នៅថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជន សង្ស័យចំនួន ០៨ នាក់ ជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ,ខេត្តកណ្តាល,ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម ពាក់ព័ន្ធករណីខាងលើ ចាប់យកវត្ថុតាងអាវុធខ្លីជាមធ្យោបាយធ្វើសកម្មភាព និងភស្តុតាងជាគ្រឿងអលង្ការមួយចំនួនរបស់ជនរងគ្រោះបញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី ៖

១-ឈ្មោះ សុខ សំណាង ហៅ អាង ហៅ ៥៥ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ផ្លែឈើ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៣០០ សង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

២-ឈ្មោះ យី បូឡី ហៅ ៧៤ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់កំបូល ខណ្ឌកំបូលរាជធានីភ្នំពេញ

៣-ឈ្មោះ គឹម សុធារ៉ា ហៅ គឹម ចិន្តា ហៅ គឹម វាសនា ហៅ ផល ធារ៉ា ហៅ ផេង ហៅ ហ្វី ហៅ ៧៧ ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។

៤-ឈ្មោះ ចាន់ តាក់ ហៅ ជា ហៅ ៦៨ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

៥-ឈ្មោះ សួង សាន ហៅ តាន់ ហៅ ម៉ៅ ហៅ ៣៣ ភេទ ប្រុស អាយុ ៥៣ ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅមិនពិតប្រាកដ

៦-ឈ្មោះ ម៉ៅ មន ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បោកអ៊ុតខោអាវ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាំងរលាំង ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

៧-ឈ្មោះ ស៊ឹម ប៊ុនធឿន ហៅ សុង ភេទ ប្រុស អាយុ៤៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ផ្ទះជួល ផ្លូវលំ ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

៨-ឈ្មោះ កាយ គឹមលីន ហៅ លីន ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ទូរសព្ទ័ ដៃផ្ទះជួល ផ្លូវលំ ភូមិបឹងណាយ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

វត្ថុតាងចាប់យក
-ស្បែកជើងប៉ាតាពណ៌ខ្មៅចំនួន ០១ គូ,អាវសាច់ក្រណាត់ពណ៌ក្រហម,ខោជើងវែងពណ៌ ទឹកដោះគោ ,មួកសុវត្ថិភាពណ៌ខ្មៅចំនួន០១ ,បៀរ០២ហ៊ូ និងក្រមាពណ៌ក្រហម ។

-អាវុធខ្លីម៉ាក K៥៩ លេខ ០៩១៥ ចំនួន ០១ ដើម និងបង់ចំនួន ០១ -អាវុធខ្លីម៉ាក K៥៩ លេខ ១២៨៧ ចំនួន ០១ ដើម និងបង់ចំនួន ០១ -អាវុធខ្លីម៉ាក K៥៩ លេខ ៥៣២២ ចំនួន ០១ ដើម និងបង់ចំនួន ០១

-អាវុធខ្លីម៉ាក CF៩៨ លេខ ០០៥៧២៩ ០៧ ២៣៦ ចំនួន ០១ ដើម និងបង់ចំនួន ០២ -គ្រាប់អាវុធខ្លីម៉ាក K៥៩ ចំនួន ១០ គ្រាប់ -គ្រាប់អាវុធខ្លីម៉ាក CF៩៨ ចំនួន ១៨ គ្រាប់ -ទូរសព្ទ័ដៃម៉ាកវីវ៉ូ ពណ៌ ខ្មៅ ចំនួន ០១ គ្រឿង -ទូរសព្ទ័ដៃម៉ាកអាយហ្វូន ពណ៌ ស ចំនួន ០១ គ្រឿង

-ទូរសព្ទ័ដៃម៉ាកណូគៀ (ម៉ិចចុចពិល) ពណ៌ ស ចំនួន ០១ គ្រឿង -ទូរសព្ទ័ដៃម៉ាកវីវ៉ូ ពណ៌ ទឹកសមុទ្រ ចំនួន ០១ គ្រឿង

-ម៉ូតូម៉ាកហុងដាហ្ស៊ូមមើ ពណ៌ស ក្រហម ពាក់ផ្លាកលេខ ១V-៩៦៣១ចំនួន ០១ គ្រឿង -ម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ ស លេខតួ ៦៧២៣១១ ពាក់ផ្លាកលេខ ភ្នំពេញ១០-២១៦២ -ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស ពណ៌ ក្រហម បិទស្កុតខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១GK- ៧២៧៧ ចំនួន ០១គ្រឿង

-រ៉ឺម៉កម៉ូតូ ពណ៌ ក្រហម គ្មានផ្លាកលេខ ចំនួន ០១ គ្រឿង

ភស្តតាងចាប់យក
-គ្រឿងអលង្ការ ពណ៌លឿងស្លេកមួយចំនួន (ខ្សែក,ចិញ្ចៀន,ខ្សែដៃ,បន្តោងខ្សែក) ។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកំពុងកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានី
ភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

🛑  ស៊យហេីយអាប្អូនថ្ងៃនិង ជិះ Dream 023 ធ្វើសកម្មភាពតែម្នាក់ឯង ឆក់ទូរស័ព្ទ មួយគ្រឿង ម៉ាក iPhone Xs max បានសម្រេច ព្យាយាមជ...
18/05/2023

🛑 ស៊យហេីយអាប្អូនថ្ងៃនិង ជិះ Dream 023 ធ្វើសកម្មភាពតែម្នាក់ឯង ឆក់ទូរស័ព្ទ មួយគ្រឿង ម៉ាក iPhone Xs max បានសម្រេច ព្យាយាមជិះរត់ ត្រូវបាន កម្លាំងប៉ុស្តិ៍ មូលដ្ឋាន ចោមចៅទី១ ប្រដេញពីក្រោយ បណ្ដាល អោយជនសង្ស័យ ភ័យស្លន់ស្លោ ជិះម៉ូតូដួល ត្រូវបាន ឃាត់បាន ភ្លាមៗ

ហេតុការណ៍នេះដែលកេីតឡេីងវេលាម៉ោង ៨ព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅសង្កាត់ចោមចៅទី១
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញុំ

30/04/2023

⭕️វីដេអូកាមេរ៉ាសុវត្តិភាពរថយន្តរបស់ពលរដ្ឋ ដែលថតជាប់សកម្មភាពក្រុមជនសង្ស័យ ឆក់ កាបូបពីយុវតីម្នាក់បានសម្រេច ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០២៣នេះ​ ។

@ #ផ្សារដើមគរ នៅព្រឹកថ្ងៃអាទិត្យ ១១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងព្រឹកថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៣នេះ...
30/04/2023

@ #ផ្សារដើមគរ
នៅព្រឹកថ្ងៃអាទិត្យ ១១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងព្រឹកថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៣នេះ។
@ #លោកប្រធានគណៈកម្មការផ្សារ បានចុះដឹកនាំកម្លាំងសន្តិសុខផ្សារនិងក្រុមការងារគណៈកម្មការ ចុះរៀបចំសណ្ដាប់ធ្នាប់និងអនាម័យនៅតាមបណ្ដោយផ្លូវលេខ៣៣៦ផ្លូវលេខ២៣៥ផ្លូវលេខ២៣១និងផ្លូវព្រះមុនីរ៉េត ៕

Address


Telephone

+855967792948

Website

Alerts

Be the first to know and let us send you an email when KhmerLoad24 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KhmerLoad24:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share