17/05/2024
[English Below]
បង្កើតស្នាមញញឹមដ៏រីករាយថ្មី សម្រាប់កុមារកម្ពុជា ជាមួយធនាគារ វីងដែលជាផ្នែកមួយរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងអង្គការស្នាមញញឹមកម្ពុជា! យើងខ្ញុំសូមគោរពអញ្ជើញ អាណាព្យាបាលទាំងអស់ដែលមានកុមារមាត់ឆែប និងជំងឺពិការភាពមុខមាត់ពីកំណើតទាំងអស់ចូលរួមចុះឈ្មោះដើម្បីទទួលការវះកាត់ ក្នុងកម្មវិធីវះកាត់ដោយឥតគិតថ្លៃរបស់អង្គការស្នាមញញឹមកម្ពុជា ដែលនឹងត្រូវធ្វើឡើងនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ចាប់ពីថ្ងៃទី19 ខែឧសភា ឆ្នាំ 2024 តទៅ។ សូមទាក់ទងមកកាន់លេខ 012 655 786 (តេឡេក្រាម), 096 846 6991 ឬ 023 211 405 ដើម្បីចុះឈ្មោះ និងសាកសួរព័ត៌មានបន្ថែម។
លោកអ្នកក៏អាចក្លាយជាចំណែក និងគាំទ្រក្នុងយុទ្ធនាការនេះផងដែរដោយគ្រាន់តែចូលទៅអេប Wing Bank ចុចលើពាក្យទូទាត់វិក្កយបត្រ ស្វែងរក Smile Cambodia ជ្រើសរើសគណនីជាប្រាក់រៀល ឬដុល្លារសម្រាប់បរិច្ចាគ រួចបញ្ចូលចំនួនទឹកប្រាក់ដែលចង់បរិច្ចាគជាការស្រេច។
***
Provide a new happy smile for Cambodian children with Wing Bank a part of the Royal Group of Companies, and Smile Cambodia! We extend a heartfelt invitation to parents to participate in our upcoming transformative FREE surgical campaign for children with cleft lips, palates, and other facial deformities at Pursat Provincial Hospital from 19 May 2024. To register or learn more about the campaign, please call 012 655 786 (Telegram) or 096 846 6991 / 023 211 405.
You can also support this meaningful campaign by donating funds through the Wing Bank App. Go to “Bill Payment,” search for “Smile Cambodia,” select your account currency, enter the donated amount, and make a difference today!
#អេបវីងប៊ែង