HNA TV

HNA TV Hotnewsasia

09/10/2023

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន អញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង " កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី "

JOIN👉 https://t.me/hotnewsasiakh

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៦ ខែតុលាភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្...
06/10/2023

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៦ ខែតុលា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។

ក្រសួងបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើប៉ែកខាងក្រោមនៃអាងមេគង្គ ថៃ ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីបក់មធ្យម។ ចំណែក ព្យុះទី១៤ ឈ្មោះ កយនុយ" Koinu" បាននិងកំពុងបន្តដំណើរឆ្ពោះមកទិសខាងលិច ហើយនឹងទៅដល់កោះហុងកុងនៅថ្ងៃទី៨ ខែតុលា មុននឹងរលាយអស់ឥទ្ធិពល ព្យុះនេះពុំមានឥទ្ធិពលមកដល់លើកម្ពុជាទេ៕

រដ្ឋមន្ត្រីការងារ គាំទ្រក្រុមហ៊ុនចិនធំមួយស្វែងរកកម្លាំងពលកម្មជាង ៦ពាន់នាក់សម្រាប់បំពេញតម្រូវការវិនិយោគថ្មីភ្នំពេញ៖ ក្រសួ...
06/10/2023

រដ្ឋមន្ត្រីការងារ គាំទ្រក្រុមហ៊ុនចិនធំមួយស្វែងរកកម្លាំងពលកម្មជាង ៦ពាន់នាក់សម្រាប់បំពេញតម្រូវការវិនិយោគថ្មី

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ក្នុងការផ្តល់ជំនួយស្វែងរកកម្លាំងពលកម្មចំនួនជាង ៦ពាន់នាក់ ដើម្បីបំពេញកង្វះខាតក្នុងខ្សែចង្វាក់ផលិតកម្ម នៃការពង្រីកការវិនិយោគរោងចក្រកាត់ដេរទី២ របស់ក្រុមហ៊ុនចិនធំមួយ នៅក្នុងខេត្តកំពង់ស្ពឺ ដែលគ្រោងនឹងដាក់ឱ្យដំណើរការចង្វាក់ផលិតកម្មនៅពេលខាងមុខនេះ។

ការលើកឡើងនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាតឱ្យលោក Ray Chen នាយកប្រតិបត្តិនៃក្រុមហ៊ុន ជេនេរ៉ល អេនធើប្រាយ ហ្កាមិន (ខេមបូឌា) ឯ.ក. (General Enterprise Garment (Cambodia) Co., Ltd) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួង។

នៅក្នុងជំនួបពិភាក្សានោះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងអំណរសាទរ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុនកាត់ដេរ ជេនេរ៉ល អេនធើប្រាយ ហ្កាមិន (ខេមបូឌា) ឯ.ក. ក្នុងការពង្រីកការវិនិយោគរោងចក្រកាត់ដេរគម្រោងទី២របស់ខ្លួន នៅក្នុងខេត្តកំពង់ស្ពឺ ដោយបាននាំយកបច្ចេកវិទ្យាចុងក្រោយ ដើម្បីជួយជំរុញខ្សែចង្វាក់ផលិតកម្ម។

ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា តាមរយៈបទពិសោធន៍ច្រើនឆ្នាំនៃការដំណើរការរបស់ក្រុមហ៊ុន និងការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប ឯកឧត្តមជឿជាក់ថា ការវិនិយោគនេះនឹងឆ្លើយតបទាំងផ្នែកការងារ បរិស្ថាន និងស្តង់ដាអន្តរជាតិ ព្រមទាំងនឹងទទួលបានការគាំទ្រពីសំណាក់ភាគីពាក់ព័ន្ធ។

ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យក្រុមហ៊ុនសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ថែមលើមធ្យោបាយរបស់ខ្លួន ដើម្បីពិនិត្យមើលលើការស្វែងរកបុគ្គលិកប្រមាណជាង ៦ពាន់នាក់ ដើម្បីចូលបំពេញការងារនៅក្នុងរោងចក្រ ហើយក្រសួងក៏រីករាយក្នុងការជួយជ្រោមជ្រែង ក្នុងការស្វែងរកកម្មករនិយោជិត នៅតាមបណ្តាខេត្តនានានៃប្រទេសកម្ពុជាផងដែរ។

ជាការឆ្លើយតប លោកអគ្គនាយកក្រុមហ៊ុនបានថ្លែងអំណរគុណ ចំពោះឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ដែលបានគាំទ្រ និងផ្តល់ជំនួយក្នុងការស្វែងរកកម្លាំងពលកម្ម ដើម្បីជំរុញផលិតកម្មនៃការវិនិយោគថ្មីរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះ ក្រុមហ៊ុននឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងទីភ្នាក់ងារជាតិមុខរបរ និងការងារ ដើម្បីស្វែងរកបុគ្គលិកមកបំពេញការងារឱ្យបានឆាប់រហ័សសម្រាប់ដំណើរការនៃរោងចក្រថ្មី ដែលទើបសាងសង់រួច។

គួរបញ្ជាក់ថា ក្រុមហ៊ុន General Enterprise Garment (Cambodia) Co., Ltd គឺជាក្រុមហ៊ុនផលិត និងនាំចេញវាយនភណ្ឌដ៏ធំមួយ ដែលបានបោះទុនវិនិយោគចូលមកប្រទេសកម្ពុជា ខណៈរោងចក្រទី១របស់ខ្លួនស្ថិតនៅក្នុងខេត្តកណ្តាល បាននិងកំពុងបង្កើតការងាររាប់ពាន់កន្លែងជូនពលរដ្ឋកម្ពុជា៕

រដ្ឋមន្ត្រីក្រសួងការងារ និងសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ឯកភាពពង្រឹងសមត្ថភាពជំនាញបច្ចេកទេសដល់បុគ្គលិកភ្នំពេញ៖...
06/10/2023

រដ្ឋមន្ត្រីក្រសួងការងារ និងសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ឯកភាពពង្រឹងសមត្ថភាពជំនាញបច្ចេកទេសដល់បុគ្គលិក

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជាដែលដឹកនាំដោយលោកឧកញ៉ាសុខ ពិសិដ្ឋ នៅទីស្តីការក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជាបឋមប្រតិភូសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា បានអបអរសាទរជូន ឯកឧត្តម ហេង សួរ ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងអាណត្តិទី៧នេះ។

ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាលនោះភាគីទាំងពីរ បានឯកភាពក្នុងការពង្រឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់បុគ្គលិកក្នុងរោងចក្រ សហគ្រាស ដើម្បីបង្កើនផលិតភាពការងារ និងលក្ខខណ្ឌការងារកាន់តែល្អប្រសើរ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ជំរុញបន្ថែមទៀតឱ្យវិស័យឯកជន បន្តពង្រឹងការអនុវត្តកាតព្វកិច្ចបណ្តុះបណ្តាលកូនជាង និងបុគ្គលិកហាត់ការដើម្បីផ្សារភា្ជប់ទ្រឹស្តីជាមួយនឹងជំនាញផ្ទាល់ក្នុងគោលបំណងឆ្លើយតបប្រកបដោយប្រសិទ្ធិភាពខ្ពស់សម្រាប់តម្រូវការទីផ្សារដែលកំពុងមានភាពប្រកួតប្រជែង។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញវិស័យឯកជនបន្តអនុវត្តឱ្យបានពេញលេញលើកាតព្វកិច្ចរបបសន្តិសុខសង្គមលើផ្នែកគ្រោះថ្នាក់ការងារ និងការថែទាំសុខភាព និងប្រាក់សោធន ដែលជាការគិតគូរដល់កម្មករនិយោជិត។

ក្នុងការជជែកពិភាក្សាត្រង់ទៅត្រង់មកភាគីទាំងពីរ បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាដើម្បីបរិយាកាសនៃការវិនិយោគដែលអំណោយផល ក៏ដូចជាទំនាក់ទំនងវិជ្ជាជីវៈ ក្នុងរោងចក្រ សហគ្រាសឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។

មុននឹងបញ្ចប់ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់វិស័យឯកជនដែលបានគាំទ្រចំពោះការដំឡើងប្រាក់ឈ្នួលអប្បរមាចំនួន២០៤ដុល្លារសម្រាប់ឆ្នាំ២០២៤ដល់កម្មករនិយោជិតក្នុងវិស័យផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប៕

នគរបាលបញ្ជូនជនសង្ស័យម្នាក់ដែលផ្តល់ទីតាំងនិងជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់ចំនួន១៤នាក់ទៀត ទៅសាលាដំបូងខេត្តបន្ទាយមានជ័យបន...
06/10/2023

នគរបាលបញ្ជូនជនសង្ស័យម្នាក់ដែលផ្តល់ទីតាំងនិងជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់ចំនួន១៤នាក់ទៀត ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នគរបាលជំនាញបញ្ជូនជនសង្ស័យ០១នាក់ ផ្តល់ទីតាំងប្រើប្រាស់គ្រឿងញៀននិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងអ្នកប្រើប្រាស់គ្រឿងញៀនប្រុស ស្រី១៤នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៥ ខែតុលាឆ្នាំ២០២៣ ក្រោយពីឃាត់ខ្លួននិងសួនាំរួច ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន ។

នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២០.០០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌចុះបង្រ្កាបទីតាំង(ខេ ធី វី-KTV) មួយកន្លែងមិនទាន់មានឈ្មោះយីហោក្នុងបុរីសានហូរដែលស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ កម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យបានចំនួន១៥នាក់ ស្រី០៥នាក់ ក្នុងនោះមុខសញ្ញាបប្រើប្រាស់អាវុធខ្លីខុសច្បាប់និងផ្ដល់ទីតាំងសម្រាប់ប្រើប្រាស់គ្រឿងញៀននឹងរក្សាទុកវត្ថុតាងសង្ស័យជាសារធាតុញៀនខុសច្បាប់០១នាក់ ឈ្មោះផាន់ គួយ ភេទប្រុស អាយុ៣៦ឆ្នាំ ។

លោកអធិការបានបញ្ជាក់ថា៖ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលយើងបានឆែកឆេររកឃើញវត្ថុតាងរួមមាន ៖១/-កាំភ្លើងខ្លីចំនួន០១ដើមម៉ាក(P114)និងបង់កាំភ្លើង០១(មាន១២គ្រាប់)។២.ថ្នាំកញ្ចប់ពណ៌ក្រហមមានអក្សរ(KUKUBIMA) សង្ស័យ ជាសារធាតុញៀនចំនួន១៨០កញ្ចប់។ ៣.ថ្នាំកញ្ចប់ពណ៌ខ្មៅមានអក្សរ(RR) សង្ស័យជាសារធាតុញៀនចំនួន២៣កញ្ចប់។
៤.ថ្នាំកញ្ចប់ពណ៌ក្រហមលាយទឹកមាស(CARTIER) សង្ស័យជាសារធាតុញៀនចំនួន៦៨កញ្ចប់។ ៥.ថ្នាំកញ្ចប់ពណ៌ទឹកក្រូច(KUKU BIMA)សង្ស័យជាសារធាតុញៀនចំនួន១០កញ្ចប់។ ៦.ថ្នាំកញ្ចប់ពណ៌ស្វាយលាយលឿង(EXTRAJOSS)សង្ស័យជាសារធាតុញៀនចំនួន១៣២កញ្ចប់។ ៧.ថ្នាំកញ្ចប់ពណ៌លឿង(KUKUBIMA)សង្ស័យជាសារធាតុញៀនចំនួន៩៩កញ្ចប់។ ៨.ថ្នាំកញ្ចប់ពណ៌ទឹកក្រូច(TANG)សង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់ធំ។ ៩.ថ្នាំកញ្ចប់ពណ៌ប៉ៃតង(KUKUBIMA)សង្ស័យជាសារធាតុញៀនចំនួន៥៦កញ្ចប់។ ១០.ដបពណ៌ខ្មៅមានអក្សរ(BAR)សង្ស័យជាសារធាតុញៀនចំនួន០៧ដប។ ១១.ម្សៅម៉ត់ពណ៌លឿងសង្ស័យជាសារធាតុញៀនចំនួន០១កូនថង់តូចនិង០១ថង់ធំ។ ១២.ម្សៅម៉ត់ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន០៦កូនថង់ធំ។ ១៣.ម្សៅម៉តពណ៌ដីសង្ស័យជាសារធាតុញៀនចំនួន០២កូនថង់ធំនិង០១ប្រអប់។ ១៤.ម្សៅម៉ត់ពណ៌ផ្កាឈូកខ្ចីសង្ស័យជាសារធាតុញៀនចំនួន០១កូនថង់ធំ។ ១៥.ម្សៅម៉ត់ពណ៌ផ្កាឈូកចាស់សង្ស័យជាសារធាតុញៀនចំនួន០១ថង់ធំនិង០១ប្រអប់។ ១៦.កញ្ឆាក្រៀមចំនួន០១ថង់ធំនិង៣០កញ្ចប់តូច។ ១៧.ថ្នាំកញ្ចប់ពណ៌ខៀវសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់។ ១៨.ម្សៅម៉ត់ពណ៌ស្វាយសង្ស័យជាសារធាតុញៀនចំនួន០១កូនថង់។ ១៩.ថ្នាំកញ្ចប់មានអក្សរ(EXTRAJOSS)សង្ស័យជាសារធាតុញៀនចំនួន០៦កញ្ចប់។ ២០.ថ្នាំកញ្ចប់ពណ៌ខ្មៅមានអក្សរ(NOCARDIA)សង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់។ ២១.ថ្នាំគ្រាប់ពណ៌ត្រួយចេករូបបាតដៃសង្ស័យជាសារធាតុញៀនចំនួន២៥៤គ្រាប់។ ២២.ម្សៅម៉ត់ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន០៣កូនថង់តូច។ ២៣.ម្សៅម៉ត់ពណ៌លឿងសង្ស័យជាសារធាតុញៀនចំនួន០២កូនថង់តូច។ ២៤.ម្សៅម៉ត់ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កូនថង់។ ២៥.សំបកថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។ ២៦.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០២គ្រឿង។ ២៧.ថ្នាំកញ្ចប់មានអក្សរ(SUPREME)សង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់។ ២៨.ថ្នាំកញ្ចប់ពណ៌ត្រួយចេកសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់។
២៩.ថ្នាំកញ្ចប់មានអក្សរ(LV) សង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់។ ៣០.ឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន។

៣១.ទូរស័ព្ទដៃចំនួន០៦គ្រឿង។ ៣២.ម្សៅម៉ត់ពណ៌ត្រួយចេកសង្ស័យជាសារធាតុញៀនចំនួន០១កូនថង់តូច។
៣៣.ថ្នាំពណ៌ការ៉ុតច្រកក្នុងដបវីតាល់ ចំនួន០១ដប។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀនបានបញ្ជាក់ថា៖តាមចម្លើយសារភាពរបស់ឈ្មោះផាន់ គួយ រូបគេពិតជាបានកាន់កាប់អាវុធខុសច្បាប់និងផ្តល់ទីតាំងប្រើប្រាស់និងរក្សាទុកសារធាតុញៀនសខុសច្បាប់ប្រាកដមែន ៕

សម្តេចតេជោ ហ៊ុន សែន សម្តែងការអបអសាទរ ក្នុងឱកាសអង្គការយូណេស្កូ សម្រេចបញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌ...
18/09/2023

សម្តេចតេជោ ហ៊ុន សែន សម្តែងការអបអសាទរ ក្នុងឱកាសអង្គការយូណេស្កូ សម្រេចបញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានសម្តែងការអបអសាទរយ៉ាងក្រៃលែងជាទីបំផុត ក្នុងឱកាសអង្គការយូណេស្កូ សម្រេចបញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នពាក់ពន្ធ័ទាំងអស់ ដែលបានជួយជ្រោមជ្រែង ដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក រហូតសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ជូនជាតិមាតុភូមិ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារមានខ្លឹមសារទាំងស្រុងដូច្នេះថា «ក្នុងនាមខ្ញុំប្រធានគណបក្សប្រជាជនកម្ពុជា សូមសម្តែងការអបអសាទរយ៉ាងក្រៃលែងជាទីបំផុតក្នុងឱកាស គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅវេលាម៉ោង១២៖២៨នាទី នៅទីក្រុងរីយ៉ាដ ត្រូវនឹងម៉ោង១៖២៨នាទី នៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

ខ្ញុំសូមថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នពាក់ពន្ធ័ទាំងអស់ដែលបានជួយជ្រោមជ្រែងលើការងារនេះ រហូតសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ជូនជាតិ មាតុភូមិ»។

រមណីយដ្ឋានប្រាសាទកោះកេរ ជាអតីតរាជធានីរបស់ខ្មែរ ដែលស្ថិតក្នុងរាជព្រះបាទជ័យវម៌្មទេវទី៤ ក្នុងកំឡុងសតវត្សទី១០ ក្នុងឆ្នាំ៩២៨ រហូតដល់ឆ្នាំ៩៤១ នៃគ.ស.៕

អំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ បានប្រគល់ជូនកុមារកំព្រា នៅមណ្ឌលបណ្តុះបណ្តាល និងថែទាំកុមារកំព្រា ក្នុងស្រុកភ្នំស្...
18/09/2023

អំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ បានប្រគល់ជូនកុមារកំព្រា នៅមណ្ឌលបណ្តុះបណ្តាល និងថែទាំកុមារកំព្រា ក្នុងស្រុកភ្នំស្រួច

ភ្នំពេញ៖ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន៤៥នាក់ ដឹកនាំដោយឯកឧត្តមបណ្ឌិត ហេង សុខគង់ សមាជិកអចិន្ត្រៃយ៍ស.ស.យ.ក និងជាប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនកុមារកំព្រា និងលោកគ្រូ អ្នកគ្រូ នៅមណ្ឌលបណ្តុះបណ្តាល និងថែរក្សាកុមារកំព្រា ស្ថិតនៅក្នុងភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ចូលរួមក្នុងឱកាសនោះដែរមានឯកឧត្តម ស្រូយ អាដុល្លារ ឯកឧត្តម លី ចាន់សុភក្តិ ឯកឧត្តម វេង ហេង ឯកឧត្តម វង្ស វ់ាន់នី និងលោក ហន ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកភ្នំស្រួច ព្រមទាំងស.ស.យ.ក ស្រុកចូលរួមផងដែរ។

កម្មវិធីពិនិត្យ និងព្យាបាលជំងឺកុមារ និងលោកគ្រូ អ្នកគ្រូសរុបបានចំនួន ១៤១ករណី ក្នុងនោះ ជំងឺទូទៅចំនួន ៥ករណី ជំងឺកុមារ ១៦ករណី ជំងឺមាត់ធ្មេញ ៨៥ករណី ពិនិត្យអេកូ ៤ករណី រោគស្ត្រី ១ករណី និងអប់រំផ្លូវចិត្ត និងសុខភាពសាធារណៈ ៣០ករណី។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត ហេង សុខគង់ និងសហការី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវមួយចំនួនមកជូនដល់កុមារ និងមណ្ឌលកុមារកំព្រារួមមាន៖ សៀវភៅសរសេរ ៣០០ក្បាល, ប៊ិច ១០០ដើម, នំស្រួយលីលី ៥បេ និង ២កេសធំ, សាប៊ូលុច ២កេសធំ, ម៉ាស់ ២,៥០០ម៉ាស់, តេស្តកូវីដ១៩ ចំនួន ៤ប្រអប់ និងថវិកា ១លានរៀលផងដែរ ៕

ក្រសួងធម្មការ ជម្រាបដល់មន្ទីធម្មការ រាជធានីខេត្ត ស្តីពីការរៀបចំពិធីអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរដែល ត្រូវបានដាក់បញ្ចូ...
18/09/2023

ក្រសួងធម្មការ ជម្រាបដល់មន្ទីធម្មការ រាជធានីខេត្ត ស្តីពីការរៀបចំពិធីអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរដែល ត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក ក្នុងកិច្ចប្រជុំលើកទី៤៥

សម្តេចតេជោ ហ៊ុន សែន អបអសាទរចំពោះការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក
18/09/2023

សម្តេចតេជោ ហ៊ុន សែន អបអសាទរចំពោះការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

Visit the post for more.

ក្រសួងធនធានទឹក ចេញផ្សាយព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក ប្រចាំថ្ងៃទី១៨ ខែកញ្ញា
18/09/2023

ក្រសួងធនធានទឹក ចេញផ្សាយព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក ប្រចាំថ្ងៃទី១៨ ខែកញ្ញា

Visit the post for more.

ព្រឹទ្ធសភា អបអរសាទរ ចំពោះការដាក់បញ្ចូល រមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO
18/09/2023

ព្រឹទ្ធសភា អបអរសាទរ ចំពោះការដាក់បញ្ចូល រមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO

ប្រាសាទកោះកេរ

ដំរីអាស៊ីដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្តារប្រព័ន្ធអេកូឡូស៊ី
18/09/2023

ដំរីអាស៊ីដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្តារប្រព័ន្ធអេកូឡូស៊ី

Visit the post for more.

ចិន វាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបញ្ជាក់ពីជំហរគាំទ្រដ៏មុតមាំរបស់កម្ពុជា ចំពោះចិន
18/09/2023

ចិន វាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបញ្ជាក់ពីជំហរគាំទ្រដ៏មុតមាំរបស់កម្ពុជា ចំពោះចិន

Visit the post for more.

បុរសម្នាក់ ប្រើល្បិចឆបោកជនរងគ្រោះយកប្រាក់ ដោយប្រាប់ថារត់ការដោះលែងអ្នកទោស ចុងក្រោយជាប់ទោសខ្លួនឯង
18/09/2023

បុរសម្នាក់ ប្រើល្បិចឆបោកជនរងគ្រោះយកប្រាក់ ដោយប្រាប់ថារត់ការដោះលែងអ្នកទោស ចុងក្រោយជាប់ទោសខ្លួនឯង

Visit the post for more.

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជិត២ម៉ឺននាក់ នៅស្រុកបាទី នាព្រឹកស្អែក
18/09/2023

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជិត២ម៉ឺននាក់ នៅស្រុកបាទី នាព្រឹកស្អែក

Visit the post for more.

ឯកឧត្តម សូ ណារ៉ូ៖ ក្រុងព្រះសីហនុ នឹងរស់រវើកឡើងវិញក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត
17/09/2023

ឯកឧត្តម សូ ណារ៉ូ៖ ក្រុងព្រះសីហនុ នឹងរស់រវើកឡើងវិញក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត

Visit the post for more.

សម្តេចតេជោ ហ៊ុន សែន សម្តែងការអបអសាទរ ក្នុងឱកាសអង្គការយូណេស្កូ សម្រេចបញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌ...
17/09/2023

សម្តេចតេជោ ហ៊ុន សែន សម្តែងការអបអសាទរ ក្នុងឱកាសអង្គការយូណេស្កូ សម្រេចបញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក

Visit the post for more.

17/09/2023

សម្តេចតេជោ ហ៊ុន សែន៖ «ទឹកចិត្តឪពុក! បើទោះដឹងថា កូនកំពុងកាន់អំណាចកំពូល មានមធ្យោបាយធ្វើដំណើរគ្រប់គ្រាន់ តែខ្ញុំនៅតែព្រួយបារម្ភពីសុវត្ថិភាពកូន ពេលធ្វើដំណើរចេញទៅក្រៅប្រទេសម្តងៗ»

ក្រសួងធម្មការ ជម្រាបដល់មន្ទីធម្មការ រាជធានីខេត្ត ស្តីពីការរៀបចំពិធីអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរដែល ត្រូវបានដាក់បញ្ចូ...
17/09/2023

ក្រសួងធម្មការ ជម្រាបដល់មន្ទីធម្មការ រាជធានីខេត្ត ស្តីពីការរៀបចំពិធីអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរដែល ត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក ក្នុងកិច្ចប្រជុំលើកទី៤៥

Visit the post for more.

17/09/2023

អំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ បានប្រគល់ជូនកុមារកំព្រា នៅមណ្ឌលបណ្តុះបណ្តាល និងថែទាំកុមារកំព្រា ក្នុងស្រុកភ្នំស្រួច

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យអភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ពន្លឿនកិច្ចសហប្រតិបត្តិការដែលកំពុងមាន និងខិតខំស្វែង...
17/09/2023

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យអភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ពន្លឿនកិច្ចសហប្រតិបត្តិការដែលកំពុងមាន និងខិតខំស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត

Visit the post for more.

អភិបាលខេត្តក្វាងស៊ី៖ បំណងទស្សនកិច្ចរបស់ឯកឧត្តម មកកម្ពុជា គឺដើម្បីពិនិត្យមើលការរីកចម្រើន និងវឌ្ឍនភាពរបស់កម្ពុជា
17/09/2023

អភិបាលខេត្តក្វាងស៊ី៖ បំណងទស្សនកិច្ចរបស់ឯកឧត្តម មកកម្ពុជា គឺដើម្បីពិនិត្យមើលការរីកចម្រើន និងវឌ្ឍនភាពរបស់កម្ពុជា

Visit the post for more.

សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យជនរួមជាតិ វាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅព្រឹកថ្ងៃទី២០ កញ្ញា ដើម្បីអបអរការដាក់បញ្ចូល រមណ...
17/09/2023

សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យជនរួមជាតិ វាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅព្រឹកថ្ងៃទី២០ កញ្ញា ដើម្បីអបអរការដាក់បញ្ចូល រមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

Visit the post for more.

អបអរសាទរ! តំបន់ប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ
17/09/2023

អបអរសាទរ! តំបន់ប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ

Visit the post for more.

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ
17/09/2023

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ

Visit the post for more.

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើសាររំលែកទុក្ខ​ ជូន​ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល
17/09/2023

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើសាររំលែកទុក្ខ​ ជូន​ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល

Visit the post for more.

សេចក្តីប្រកាសព័ត៌មាន ៖ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចលើកដំបូងជាប្រវត្តិសាស្ត្ររបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រ...
17/09/2023

សេចក្តីប្រកាសព័ត៌មាន ៖ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចលើកដំបូងជាប្រវត្តិសាស្ត្ររបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន ដោយសម្រេចបានសមិទ្ធផលជាក់ស្ដែងថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ និងប្រជាជន

Visit the post for more.

រាជរដ្ឋាភិបាលនីតិកាលទី៧​នៃរដ្ឋសភាដឹកនាំដោយសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី បានដាក់ចុះនូវវិធានការគន្លឹះចំ...
17/09/2023

រាជរដ្ឋាភិបាលនីតិកាលទី៧​នៃរដ្ឋសភាដឹកនាំដោយសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី បានដាក់ចុះនូវវិធានការគន្លឹះចំនួន​៥​ សម្រាប់ដោះ​ ស្រាយបញ្ហាប្រឈមជាអាទិភាពរួមមាន៖

Visit the post for more.

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញមកដល់កម្ពុជា ហើយ ក្រោយបញ្ចប់ដំណើរបំពេញទស្សនកិច្ច និងចូល​រួមពិ​ព័រណ៍​ចិន-អាស៊ាន​លើកទី២០ នៅក...
17/09/2023

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញមកដល់កម្ពុជា ហើយ ក្រោយបញ្ចប់ដំណើរបំពេញទស្សនកិច្ច និងចូល​រួមពិ​ព័រណ៍​ចិន-អាស៊ាន​លើកទី២០ នៅក្នុងប្រទេសចិន ប្រកបដោយសុវត្ថិភាព

Visit the post for more.

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញធ្វើមាតុភូមិនិវត្តន៍ ក្រោយបញ្ចប់ដំណើរទស្សនកិច្ច និងចូលរួម​ពិព័រណ៍​ចិន-អាស៊ាន
17/09/2023

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញធ្វើមាតុភូមិនិវត្តន៍ ក្រោយបញ្ចប់ដំណើរទស្សនកិច្ច និងចូលរួម​ពិព័រណ៍​ចិន-អាស៊ាន

Visit the post for more.

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្វាយសារលិខិតក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ អំពីអង្គការយូណេស្កូ សម្រេចចុះបញ្ជី (រមណីយដ្ឋានប្រាស...
17/09/2023

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្វាយសារលិខិតក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ អំពីអង្គការយូណេស្កូ សម្រេចចុះបញ្ជី (រមណីយដ្ឋានប្រាសាទកោះកេរ) ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាផ្លូវការ

Visit the post for more.

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនជនរួមជាតិកម្ពុជា ក្នុងឱកាសអង្គការយូណេស្កូ សម្រេចដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ក...
17/09/2023

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនជនរួមជាតិកម្ពុជា ក្នុងឱកាសអង្គការយូណេស្កូ សម្រេចដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

Visit the post for more.

សុន្ទរកថាសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសកិច្ចប្រជុំកំពូលធុរកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្...
17/09/2023

សុន្ទរកថាសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសកិច្ចប្រជុំកំពូលធុរកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ លើកទី៣ នៅទីក្រុងណាននីង ប្រទេសចិន

Visit the post for more.

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយអភិបាលខេត្តក្វាងស៊ី នៅខេត្តក្វាងស៊ី
17/09/2023

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយអភិបាលខេត្តក្វាងស៊ី នៅខេត្តក្វាងស៊ី

Visit the post for more.

សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ប្តេជ្ញាបន្តប្រឹងប្រែង កែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ តាមរយៈការកាត់បន...
17/09/2023

សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ប្តេជ្ញាបន្តប្រឹងប្រែង កែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ តាមរយៈការកាត់បន្ថយចំណាយធុរកិច្ច និងបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដើម្បីលើកកម្ពស់ផលិតភាពឆ្លើយតបនឹងតម្រូវការរបស់វិនិយោគិនពីគ្រប់មជ្ឈដ្ឋាន ។

Visit the post for more.

Address


Alerts

Be the first to know and let us send you an email when HNA TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share