Vong Braney Offical

  • Home
  • Vong Braney Offical

Vong Braney Offical បើស្អែកខ្ញុំស្លាប់ តើខ្ញុំក្បត់អ្នកថ្ងៃនេះដើម្បីអ្វី? (វង្ស ប្រណី)

02/12/2021

អោយ 10 យ៉ាង ដែលមិនបាច់ប្រើលុយ:
1.អោយស្នាមញញឹម 2.អោយក្តីស្រឡាញ់
3.អោយសេចក្តីមេត្តា 4.អោយការអភ័យ
5.អោយកម្លាំងចិត្ត 6.អោយដំបូន្មានល្អៗ
7.អោយឱកាស 8.អោយទំនុកចិត្ត
9.អោយពាក្យសម្តីដែលពិរោះពិសារសមរម្យ 10.អោយតម្លៃ ៕

ខំថាមកវត្តឲ្យបានធូរទ្រូង មកដល់ឃើញហើយតឹងទ្រូងលើសដើម !
02/12/2021

ខំថាមកវត្តឲ្យបានធូរទ្រូង មកដល់ឃើញហើយតឹងទ្រូងលើសដើម !

02/12/2021

សេចក្ដី​ស្រឡាញ់​ពិត​ប្រាកដ​ ពុំមែនកេីតចេញពីការទាមទារនោះទេ ហេីយក៏ពុំមែ​នកេីតចេញពីការទិញទឹកចិត្តដោយលុយកាក់​ ឬសម្ភារៈ​នោះដែរ​ !
បេីទិញបានមែន​ វាគ្រាន់តែជាទំនិញប៉ុណ្ណោះ​ មិនមែនជាក្ដីស្រលាញ់ពិតឡេីយ៕ #បណ្ដាល័យគំនិត

01/12/2021

រៀនដោះលែងខ្លះ
ទើបជីវិតយើងបានសុខ! ព្យាយាមហើយនៅតែមិនអាច ដូច្នោះកុំប្រឹងឱបក្រសោបពេកអី ប្រយត្ន័ពេលបាត់បង់ អ្នកឈឺខ្លាំង កើតទុក្ខខ្លាំង...។

01/12/2021
30/11/2021

ខែថ្មី ខែចាស់ ក៏នៅតែខែដដែល!
តែបើខែថ្មីហើយយើងនៅតែសាងសេចក្ដីអាក្រក់នោះ ទោះបីភពថ្មីទៀត ក៏មិនផុតពីនរកដែរ។

30/11/2021

ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ (Chapei Dang Veng inducted into List of Intangible Cultural Heritage in Need of Urgent Safeguarding)

ផ្ទៃម៉ែ...😭❤️🙏🏻
29/11/2021

ផ្ទៃម៉ែ...😭❤️🙏🏻

28/11/2021

ប្រកាន់ច្រើន ហួងហែងច្រើន ខ្វល់ចិត្តក៏ច្រើន។ ពេលបុណ្យមាន ក៏សន្មតថាជារបស់យើង ពេលអស់បុណ្យ ក៏បាត់បង់ទៅ ឃាត់មិនបាន។ អនិច្ចា ប្រែថា មិនទៀង។

28/11/2021

-កុំដោយសារតែរឿងបន្តិចបន្តួចធ្វើអោយបែកបាក់គ្នា ត្រូវចាំថាចានក្នុងរាវតែងតែប៉ះទង្គិចគ្នា យ៉ាងណាមិញជីវិតជាគូក៏ដូចគ្នា។
+ ត្រូវចេះអត់ឱនប្រណីមេត្តាដល់គ្នា។
#មានមុនីរា

ពីតូចម៉ែមើលថែរក្សាកូន ឥលូវកូនធំ កូនមើលថែរក្សាម៉ែវិញ❤️🙏🏻
28/11/2021

ពីតូចម៉ែមើលថែរក្សាកូន ឥលូវកូនធំ កូនមើលថែរក្សាម៉ែវិញ❤️🙏🏻

28/11/2021

រំលឹក(កម្មវិធីបុណ្យ ប្រគេនភត្តដល់ព្រះសង្ឃ ក្នុងថ្ងៃកំណើតចម្រើនព្រះជន្ម របស់ខ្ញុំព្រះករុណា អាត្មាភាព។ សូមរីករាយជ្រះថ្លា អនុមោទនា!

បុគ្គលធ្វើនូវអំពើល្អ ទទួលផលល្អ
បុគ្គលធ្វើអំពើអាក្រក់ ទទួលផលអាក្រក់ ។

28/11/2021

មកទទេ ទៅវិញក៏ទទេ សាងល្អដាក់គ្នាចុះ។ ពីព្រោះគ្មានយកអ្វីទៅបានទេ...៕

 #ក្រុមទ័ពស្វាក្នុងរឿងរាមកេរ្តិ៍
28/11/2021

#ក្រុមទ័ពស្វាក្នុងរឿងរាមកេរ្តិ៍

27/11/2021

កូន​ស្រី​ឪ​
ត្រូវ​ជា​មនុស្ស​ មិន​ប្រមាទ ជា​ស្រី​ឆ្លាត ចេះ​ប្រមើល មើល​កិច្ចការ
កូន​ស្រី​ឪ ត្រូវ​ជា​មនុស្ស ទន់​ចរិយា
តែ​យ៉ាង​ណា សូម​ស្រី​ម៉ុម
កុំ​ទន់​ខ្សោយ ។

27/11/2021

កូន​ប្រុស​ឪ
ត្រូវ​ជាមនុស្ស​ ចេះ​ស្មោះ​ត្រង់​
កុំ​តាម​ចង់ ក្រែង​មិន​សុខ ទុក្ខ​ម្នោម្នេញ
កូន​ប្រុស​ឪ ត្រូវ​ជាមនុស្ស​
តាម​ចេះ​វិញ ប្រឹង​បំពេញ ធម៌​សន្តោស ប្រោស​មេត្តា ។

សូមកូនៗ សំពះម៉ែ គោរពម៉ែ មើលថែរក្សាម៉ែ ស្រឡាញ់ម៉ែ ទាន់មានម៉ែ! កុំចាំដល់ពេលបាត់បង់ទើបស្ដាយក្រោយ។ ព្រះរស់ឈ្មោះម៉ែ...។❤️🙏🏻
27/11/2021

សូមកូនៗ សំពះម៉ែ គោរពម៉ែ មើលថែរក្សាម៉ែ ស្រឡាញ់ម៉ែ ទាន់មានម៉ែ! កុំចាំដល់ពេលបាត់បង់ទើបស្ដាយក្រោយ។ ព្រះរស់ឈ្មោះម៉ែ...។❤️🙏🏻

27/11/2021

ឧទ្ទិសបុណ្យកុសល
ឥទំ នោ ទានំ ,ញាតីនំ ហោតុ,សុខិតា ហោន្តុ ញាតយោ។
ប្រែ:រីទាននេះ នៃយើងខ្ញុំទាំងឡាយ ចូរមានដល់ញាតិទាំងឡាយ សូមញាតិទាំងឡាយ ចូរជាអ្នកដល់ នូវសេចក្ដីសុខចុះ។

26/11/2021

អនុមោទនា ថ្ងៃសីល!
គិតល្អ ធ្វើល្អ និយាយល្អ
អ្នកគឺទទួលបានសេចក្ដីសុខ។
💐💐💐

26/11/2021

ចង្កៀងខ្លះមានប្រេងច្រើន ឆេះបានយូរ។ ចង្កៀងខ្លះមានប្រេងតិច ឆាប់រលត់។
អ្នកខ្លះសាងបុណ្យមកច្រើន រស់បានយូរ។ អ្នកខ្លះបុណ្យចាស់តិចតួច អាយុក៏ខ្លី។

26/11/2021

ស្រឡាញ់គូស្អប់

ជួបគូបែក!

ម្តាយរបស់អ្នកគឺជាមធ្យោបាយនៃភាពជោគជ័យរបស់អ្នក♥️
26/11/2021

ម្តាយរបស់អ្នកគឺជាមធ្យោបាយនៃភាពជោគជ័យរបស់អ្នក♥️

26/11/2021

អាត្មាភាព សង្ឃឹមថាអាចផលិតជាវីដេអូ បកស្រាយចម្លើយ ជូនដល់ញោមញាតិនាថ្ងៃខាងមុខចុះ។ មានសំណួរចង់សួរ អាចខំមិនខាងក្រោមបាន។ តែមិនប្រាកដថាឆ្លើយបានទាំងអស់នោះទេ ពីព្រោះសំណួរខ្លះៗ អាចថាមិនចេះក៏ថាបាន។

កុំឆាប់ចុះចាញ់ជាមួយនឹងគោលដៅដែល      កំណត់។ ព្យាយាមបន្តទៀតទៅ បើទោះបី      ជាថ្ងៃនេះយើងអាចនឹងបរាជ័យ តែថ្ងៃស្អែក      វាប្រ...
26/11/2021

កុំឆាប់ចុះចាញ់ជាមួយនឹងគោលដៅដែល
កំណត់។ ព្យាយាមបន្តទៀតទៅ បើទោះបី
ជាថ្ងៃនេះយើងអាចនឹងបរាជ័យ តែថ្ងៃស្អែក
វាប្រាកដណាស់ថាយើងអាចនឹងសម្រេចវា
បាន។

#ខ្លឹមសារ-KlemSa

26/11/2021

មិនថាអ្នកខឹងក្រោធយ៉ាងណាទេ អ្នកនឹងអភ័យទោស អនុគ្រោះដល់មនុស្សដែលអ្នកស្រឡាញ់បំផុត។

26/11/2021

ថ្ងៃណាក៏ល្អ
ឱ្យតែយើងសាងសេចក្ដីល្អក្នុងថ្ងៃនោះ! បើមនុស្សសាងសេចក្ដីអាក្រក់ហើយ ទោះថ្ងៃនោះឈ្មោះថាថ្ងៃល្អ ក៏មិនអាចដែរ...។

25/11/2021

សរសេរកំហុសរបស់អ្នក ដែលមិនអាចបំភ្លេចបាន!

ទីនេះ...👇🏻

អរគុណដល់បងប្រុស បញ្ញាសិទ្ឋ (ម្ចាស់ហាង រុក្ខកាហ្វេ) មានសេចក្ដីជ្រះថ្លាបានប្រគេនចង្ហាន់ថ្ងៃត្រង់ព្រមទាំងភេសជ្ជៈ សូកូឡានិងត...
25/11/2021

អរគុណដល់បងប្រុស បញ្ញាសិទ្ឋ (ម្ចាស់ហាង រុក្ខកាហ្វេ) មានសេចក្ដីជ្រះថ្លាបានប្រគេនចង្ហាន់ថ្ងៃត្រង់ព្រមទាំងភេសជ្ជៈ សូកូឡានិងតែបៃតង ក្ដៅៗ យ៉ាងឆ្ងាញ់ដល់អូនរាជ។ សូមបងប្រុសម្ចាស់ទាន បានសុខចម្រើន!

25/11/2021

អបអរសាទរ ការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាវប្បធម៌អរូបីមនុស្សជាតិ
ថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០០៥
ថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២១♥️🇰🇭

ចាំណាកូន...❤️🥀
24/11/2021

ចាំណាកូន...❤️🥀

24/11/2021

ការជួយដល់អ្នកដទៃ កុំរំពឹងការតបស្នង!
បើរំពឹងដូចច្នោះនឹងនាំអោយកើតទុក្ខ។ គេដឹងគុណ តបស្នងវិញឬមិនតប ក៏ជាសេចក្ដីសុខរបស់យើង ដែលបានជួយអ្នកដទៃគឺគ្រប់គ្រាន់ហើយ។

ញញឹមទទួលថ្ងៃថ្មី ញញឹមផ្ដល់ក្ដីស្រលាញ់ដល់ខ្លួនឯងនិងមនុស្សសត្វទាំងឡាយ។
24/11/2021

ញញឹមទទួលថ្ងៃថ្មី ញញឹមផ្ដល់ក្ដីស្រលាញ់ដល់ខ្លួនឯងនិងមនុស្សសត្វទាំងឡាយ។

23/11/2021

អ្វីដែលយើងធ្វើថ្ងៃនេះ វានឹងហុចផលមកយើងវិញនៅថ្ងៃខាងមុខ
តែបើយើងចាំធ្វើនៅថ្ងៃខាងមុខ វានឹងហុចផលកាន់យូរ ឬមិនអាចបានធ្វើសោះតែម្តង

នៅក្រោយស្នាមញញឹម អាចជារឿងស្មុគស្មាញ ក្រៀមក្រំ ដែលអ្នកដទៃមើលមិនឃើញ។ រៀនរស់នៅជាមួយការពិត កុំរស់នៅក្នុងពិភពក្លែងក្លាយ។
23/11/2021

នៅក្រោយស្នាមញញឹម អាចជារឿងស្មុគស្មាញ ក្រៀមក្រំ ដែលអ្នកដទៃមើលមិនឃើញ។ រៀនរស់នៅជាមួយការពិត កុំរស់នៅក្នុងពិភពក្លែងក្លាយ។

Address


Telephone

+855968924501

Website

Alerts

Be the first to know and let us send you an email when Vong Braney Offical posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Vong Braney Offical:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share