17/06/2020
ក្លឹប Newcastle បានបើកការពិភាក្សាលើការផ្ទេរខ្សែបម្រើប្រយុទ្ធរបស់ Barcelona កីឡាករ Philippe Coutinho។ អតីតកីឡាកររបស់ Liverpool បច្ចុប្បន្នកំពុងខ្ចីជើងនៅ Bundesliga ជាមួយ Bayern Munich ប៉ុន្តែពួកគេគ្មានបំណងចង់ផ្ទេរយកផ្ដាច់ពេលចប់រដូវកាលឡើយ។ Coutinho ក៏មិនស្ថិតក្នុងជម្រើសរបស់ក្លឹប Barcelona ដែរ បន្ទាប់ពីបង្ហាញទម្រង់លេងមិនល្អចាប់តាំងផ្ទេរពី Anfield កាលពីឆ្នាំ២០១៨។
Spurs បានបង្ហាញចំណាប់អារម្មណ៍លើកីឡាករសញ្ជាតិប្រេស៊ីលខាងលើ ខណៈដែលលោក Carlo Ancelotti ក៏ចង់គេមកកាន់ Everton ដូចគ្នា។ ជាមួយគ្នានេះក្លឹបធំនៅអង់គ្លេស៣ផ្សេងទៀតដូចជា Arsenal, Manchester United និង Chelsea មានចិត្តចង់ខ្ចីជើង Coutinho។
សម្រាប់ពេលនេះបើយោងតាមសារព័ត៌មាន France Football ក្លឹប Newcastle កំពុងពិភាក្សាចង់បានកីឡាករវ័យ២៧ឆ្នាំ ប៉ុន្តែគ្រប់យ៉ាងត្រូវសម្រេចលើអនាគតប្រធានក្លឹបថ្មីដែលជាសេដ្ឋីអារ៉ាប៊ីសាអ៊ូឌីត៕
ដកស្រង់: ibet789