02/04/2023
អៀនខ្មាសខុស និង មោទនភាពខុស ៖
១/ ជិះឡានចាស់របស់ខ្លួនឯង មានអារម្មណ៍ថាខ្មាសគេ បែរជាញញឹមបិទមាត់មិនជិតពេលជិះឡានថ្មី ដែលខ្ចីគេ ។
២/ នៅផ្ទះសាមញ្ញធម្មតា មិនជំពាក់អ្នកណាមិនហ៊ានអួត ដល់ពេលបានវិឡាជំពាក់ធនាគារ ១០ឆ្នាំសងមិនរួច ប៉ុស្តិ៍បង្អួតគេផ្អើល Facebook ។
៣/ ជាប្រុសស្មោះត្រង់ ស្មោះប្រពន្ធ ជួយការងារផ្ទះ អត់ហ៊ានអួតប្រាប់គេ ខ្លាចគេថាប្រុសល្ងង់ ឯពេលមានស្រីជំពាក់វាក់វិនប្រពន្ធហូរទឹកភ្នែករាល់ថ្ងៃ បែរជាអួតថា ខ្លួនជាមនុស្សអស្ចារ្យ។
៤/ មានចំណូលអាចរស់នៅសមរម្យបានពីញើសឈាមមិនសប្បាយចិត្ត បែរជាទៅស្ងើចសរសើរអ្នកមានលុយដែលមិនដឹងថាបានពីប្រភពណា។
៥/ ពេលរើសសំរាមមានអារម្មណ៍ថា ខ្មាសគេ ឯពេលបោះសំរាមគ្មានរបៀប អត់មានអារម្មណ៍អីតែបន្តិច។
។ល។ ។ល។ ។ល។ និង។ល។
សូមចែករំលែករឿងល្អៗ និងផ្តល់តម្លៃរឿងល្អៗ បើចង់ឲ្យសង្គមយើងជួបតែរឿងល្អៗ កាន់តែច្រើន៕
#ប្រភពជុននិមល