CNA

CNA សូមស្វាគមន៏មកកាន់គេហទំព័រ សមាគមសម្ពន្ធសារព័ត៌មានគេហទំព័រកម្ពុជា ( CNA )

ញាតិគាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ
28/04/2024

ញាតិគាំទ្រ
ការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ

ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត  បានជំរុញការអនុវត្តរបប...
07/03/2024

ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពឲ្យបានទាំងអស់គ្នាសម្រាប់អ្នកក្នុងបន្ទុក

សុខភាពជាកត្តាចាំបាច់ណាស់សម្រាប់មន្រ្តីរាជការគ្រប់រូប ស្របជាមួយគ្នានេះ ក្រសួងបរិស្ថានបានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ផ្សព្វផ្សាយ ស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងបរិស្ថាន នាថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងជំរុញក្នុងពីធីផ្សព្វផ្សាយនេះថា ក្រសួងបរិស្ថានសូមលើកទឹកចិត្តឱ្យមន្រ្តីរាជការទាំងអស់-លើកជាសំណួរទៅអ្នកជំនាញផ្នែកនេះ ដើម្បីស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍ ដែលទទួលបានបន្ទាប់ពីខ្លួនស្ម័គ្រចិត្តបង់របបភាគទានថែទាំសុខភាពនេះឱ្យបានច្បាស់។

លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើឱ្យមន្ត្រីរាជការក្រោមឱវាទនៃក្រសួងបរិស្ថានទាំងអស់ជួយផ្សព្វផ្សាយបន្ត និងណែនាំទៅដល់សមាជិកគ្រួសារ ដែលស្ថិតក្រោមបន្ទុកទៅចុះឈ្មោះជាសមាជិក ប.ស.ស. នៅតាមទីតាំងសាខា ប.ស.ស. ដែលនៅជិត ដើម្បីទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម សំដៅទៅការធានាដល់ការលើកកម្ពស់ សុខុមាលភាព និងអត្ថប្រយោជន៍មន្ត្រីរាជការសាធារណៈ និងអ្នកក្នុងបន្ទុកឱ្យបានត្រឹមត្រូវ និង មានប្រសិទ្ធភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលលោកបានយកចិត្តទុកដាក់លើផ្នែកសុខភាពជាចម្បង ដើម្បីពង្រីកប្រព័ន្ធគាំពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ប្រជាពលរដ្ឋគ្រប់រូប ឱ្យមានសមភាពក្នុងការទទួលបានសេវាសុខភាពសាធារណៈស្មើគ្នា និងមានសមធម៌ក្នុងសង្គម។

សូមជម្រាបជូនថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ពីសំណាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងគិតគូរទៅលើប្រព័ន្ធសន្ដិសុខសង្គមសម្រាប់គ្រប់គ្រងកម្មវិធីសន្ដិសុខសង្គម ដើម្បីជួយប្រជាជនក្នុងគោលបំណងការពារពួកគាត់ពីការធ្លាក់ចុះភ្លាមៗ នៃប្រាក់ចំណូល ដែលបណ្ដាល មកពីជំងឺ លំហែមាតុភាព គ្រោះថ្នាក់ការងារ ចាស់ជរា ចូលនិវត្តន៍ និងមរណភាពនៃអ្នកដែលរកចំណូលសម្រាប់គ្រួសារ ដោយជំរុញឱ្យប្រជាជនគ្រប់រូបចូលរួមសន្សំប្រាក់ ឬបង់ភាគទានជាកាតព្វកិច្ចទៅតាមអត្រាជាក់លាក់នៅក្នុងមូលនិធិមួយដើម្បីការពារហានិភ័យទាំងអស់នោះ៕

Ministry of Environment
HE. អ៊ាង សុផល្លែត Sophalleth

#ក្រសួងបរិស្ថាន

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ មិនមានគោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុន Vingroup របស់វៀតណាមបើកក្រុមហ៊ុនតាក់ស៊ីប្រើអគ្គិសនីនៅកម្ពុជ...
14/12/2023

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ មិនមានគោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុន Vingroup របស់វៀតណាមបើកក្រុមហ៊ុនតាក់ស៊ីប្រើអគ្គិសនីនៅកម្ពុជាទេ

(ភ្នំពេញ)៖ បន្ទាប់ពីមានការចេញផ្សាយព័ត៌មានមួយធ្វើឲ្យមានការចាប់អារម្មណ៍ពីមហាជនតាមបណ្តាញសង្គម ពាក់ព័ន្ធការចង់វិនិយោគរបស់ក្រុមហ៊ុន Vingroup របស់វៀតណាម នាំយករថយន្តតាក់ស៊ីអគ្គិសនី មកបម្រើការនៅកម្ពុជា ដោយនៅរាត្រីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ, អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានបញ្ជាក់ប្រាប់ថា ក្រុមហ៊ុន Vingroup បានលើកសំណើរទៅកាន់សម្តេចនាយករដ្ឋមន្ត្រី ដើម្បីនាំយករថយន្តតាក់ស៊ី ប៉ុន្តែសម្តេចធិបតីមិនបានអនុញ្ញាតជាគោលការណ៍ណាមួយទេ។

27/11/2023

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣

24/11/2023
24/11/2023

ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ - សាកប្រទីបក្រសួងបរិស្ថាន ឈានឆ្ពោះទៅរកភាពស្អាត ភាពបៃតង និងដោយចីរភាព។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញចូលរួមការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ...ឯកឧត្តមបណ្ឌ...
06/11/2023

រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញចូលរួមការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ...

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ២០២៣ ។ ការសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

25/10/2023
ក្រសួងបរិស្ថាន បានស្នើដល់បណ្តារោងចក្រ សហគ្រាស ក្រុមហ៊ុន វិស័យឯកជន នៅទូទាំងព្រះរាជណាចក្រកម្ពុជា ជួយជម្រុញចលនា យុទ្ធនាការ ...
24/10/2023

ក្រសួងបរិស្ថាន បានស្នើដល់បណ្តារោងចក្រ សហគ្រាស ក្រុមហ៊ុន វិស័យឯកជន នៅទូទាំងព្រះរាជណាចក្រកម្ពុជា ជួយជម្រុញចលនា យុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ " ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ" ។

17/10/2023
17/10/2023
07/10/2023
06/10/2023

អនុមោទនា បិណ្ឌ ៧

#បិណ្ឌ៧ #បុណ្យភ្ជុំបិណ្ឌ #បុណ្យប្រពៃណីជាតិខ្មែរ #ពិធីបុណ្យពុទ្ធសាសនា

#ក្រសួងបរិស្ថាន

30/09/2023

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅក្នុងខេត្តកំពង់ឆ្នាំង ដោយមានសិស្សានុសិស្សចូលរួមជាង ១២ម៉ឺននាក់ ទូទាំងខេត្ត និងការចុះអនុស្សារណៈយោគយល់ រវាងក្រសួងបរិស្ថាន និងស្ថាប័នចំនួន ០៤

#រួមគ្នាដើម្បីបរិស្ថានយើង
#យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក
#ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ
#ក្រសួងបរិស្ថាន

ផលិតដោយ៖ #កណ្តៀរ

28/09/2023

អបអរសាទរ ប្រាសាទកោះកេរ ចូលបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក
១៧ កញ្ញា ២០២៣

28/09/2023

អបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃ១៧ កញ្ញា ២០២៣ វេលាម៉ោង ៤:៣០នាទីល្ងាច ម៉ោងនៅកម្ពុជា៕

25/09/2023
25/09/2023
25/09/2023

Address


Telephone

+85595999441

Website

Alerts

Be the first to know and let us send you an email when CNA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CNA:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share