Phum News

Phum News ពត៌មានគ្មានព្រំដែន
(1)

ឯកឧត្តម ម៉ាត់ សេត អញ្ជើញដឹកនាំក្រុមការងារចុះជួបប្រជាពលរដ្ឋ ក្នុងស្រុកទឹកឈូ ខេត្តកំពត————————————————-ស្រុកទឹកឈូ:នារសៀលថ្...
16/04/2024

ឯកឧត្តម ម៉ាត់ សេត អញ្ជើញដឹកនាំក្រុមការងារចុះជួបប្រជាពលរដ្ឋ ក្នុងស្រុកទឹកឈូ ខេត្តកំពត
————————————————-
ស្រុកទឹកឈូ:នារសៀលថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នំា២០២៤ ឯកឧត្តមបណ្ឌិត ម៉ាត់ សេត សមាជិកគណៈកម្មការទី៧នៃរដ្ឋសភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពត ឯកឧត្តម សេន សាប៊ីល អភិបាលរង នៃគណ:អភិបាលខេត្តកំពត ហាជ្ជី សាហ្វាល់ យ៉ាក់ហ្វើត ម្ចាស់ជំនួយពីប្រទេសអូស្រ្តាលី បានអញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាលសាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ និងចែកអំណោយ ជូនដល់គ្រួសារជួបការលំបាក ចំនួន ១០០គ្រួសារ ស្ថិតនៅភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត និងមានការអញ្ជើញចូលរួមពី លោក ម៉ាត់ យូណុះ សមាជិកក្រុមប្រឹក្សាក្រុងបូកគោ លោក សាឡេះ ស៊ុបគី អភិបាលរងក្រុង លោកប្រធានគណ:អុីមាំស្រុកទឹកឈូ អាជ្ញាធរមូលដ្ឋាន គណៈអុីមាំម៉ាស្ជិត គ្រួបង្រៀនខ្មែរឥស្លាម ក្រុមការងារសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកំពត និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ។

ពិធីសំណេះសំណាលសាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ និងចែកអំណោយជូនគ្រួសារជួបការលំបាក ក្នុងមួយគ្រួសារៗ ទទួលបាន÷
១.អង្ករ ១០គីឡូក្រាម
២.មីជាតិ ១កេស
២. ស្ករស ១ គីឡូក្រាម
៣. ប្រេងឆា ១ដប
៤.ត្រីខ ៥កំប៉ុង

អំណោយទាំងនេះជាសប្បុរសជនរបស់ប្រទេសអូស្រ្តាលី តាមរយ: អង្គការមូលនិធិអភិវឌ្ឍនិស្សិតឥស្លាម

ឯកឧត្តម អ្នកតំណាងរាស្រ្តមណ្ឌលកំពត បន្តចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានក្រុងបូកគោ ខេត្តកំពត——————————ក្រ...
16/04/2024

ឯកឧត្តម អ្នកតំណាងរាស្រ្តមណ្ឌលកំពត បន្តចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានក្រុងបូកគោ ខេត្តកំពត
——————————
ក្រុងបូកគោ:នាព្រឹកថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នំា២០២៤ ឯកឧត្តមបណ្ឌិត ម៉ាត់ សេត សមាជិកគណៈកម្មការទី៧នៃរដ្ឋសភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពត ឯកឧត្តម សេន សាប៊ីល អភិបាលរងនៃគណ:អភិបាលខេត្តកំពត លោកស្រី ងិន ផលរ័ត្ន អភិបាលនៃគណ:អភិបាលក្រុងបូកគោ លោកហាជ្ជី សាហ្វាល់ យ៉ាក់ហ្វើត ម្ចាស់ជំនួយពីប្រទេសអូស្រ្តាលី
បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយ ជូនដល់គ្រួសារជួបការលំបាកចំនួន ១០០គ្រួសារ ស្ថិតនៅភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។

ពិធីនេះមានការអញ្ជើញចូលរួមពី លោក ម៉ាត់ យូណុះ សមាជិកក្រុមប្រឹក្សាក្រុងបូកគោ លោក សាឡេះ ស៊ុបគី អភិបាលរងក្រុង លោកប្រធានគណ:អុីមាំក្រុងបូកគោ លោកចៅសង្កាត់ អាជ្ញាធរមូលដ្ឋាន គណៈអុីមាំម៉ាស្ជិត គ្រូបង្រៀនខ្មែរឥស្លាម ក្រុមការងារសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកំពត យុវជន ស.ស.យ.ក សង្កាត់ និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ។

ពិធីសំណេះសំណាលសាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ និងចែកអំណោយជូនគ្រួសារជួបការលំបាក ក្នុងមួយគ្រួសារៗ ទទួលបាន៖
-១.អង្ករចំនួន១០គីឡូក្រាម
-២.មីជាតិ ចំនួន១កេស
-៣.ស្ករស ចំនួន១ គីឡូក្រាម
-៤.ប្រេងឆា ចំនួន១ដប
-៥.ត្រីខ ចំនួន៥កំប៉ុង

អំណោយទាំងនេះទទួលបានពីសប្បុរសជននៃប្រទេសអូស្ត្រាលី តាមរយៈអង្គការមូលនិធិអភិវឌ្ឍនិស្សិតឥស្លាម

អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពត ចុះជួបសួរសុខទុក្ខ និងនាំយកកញ្ចប់អាហារបួសចែកជូនប្រជាពលរដ្ឋអំឡុងខែតមបួសរ៉ម៉ាឌនក្នុងមូលដ្ឋាន...
02/04/2024

អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពត ចុះជួបសួរសុខទុក្ខ និងនាំយកកញ្ចប់អាហារបួសចែកជូនប្រជាពលរដ្ឋអំឡុងខែតមបួសរ៉ម៉ាឌនក្នុងមូលដ្ឋានខេត្តកំពត
———————————-
ខេត្តកំពត៖ នាព្រឹកថ្ងៃអាទិត្យទី៣១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ម៉ាត់ សេត សមាជិកគណៈកម្មការទី៧នៃរដ្ឋសភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពត ឯកឧត្តម សាឡេះ សេន ទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភា ឯកឧត្តម សេន សាប៊ីល អភិបាលរងនៃគណៈអភិបាលខេត្តកំពត និងមានការចូលរួមពីក្រុមការងារអង្គការមូលនិធិអភិវឌ្ឍនិស្សិតឥស្លាម គណៈអ៉ីម៉ាំស្រុកទឹកឈូ ហាកឹម អាជ្ញាធ័រភូមិឃុំ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកកញ្ចប់អាហារសម្រាប់ខែរ៉ាម៉ាឌន ជូនសាសនិកឥស្លាមចំនួន១២០គ្រួសារ ស្ថិតនៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

អំណោយដែលផ្តល់ជូននាឪកាសនេះរួមមាន: -អង្ករចំនួន ១,២០០គីឡូក្រាម -មីចំនួន១២០កេះ -ទឹកស៊ីរ៉ូ ចំនួន១២០ដប -ស្ករសរចំនួន១២០គីឡូក្រាម និងទឹកក្រូចចំនួន២៤០ដប។

រូបភាព និងអត្ថបទដោយ ក្រុមការងារភូមញូ

សាសនិកឥស្លាមចំនួន៦២៦គ្រួសារ មកពីស្រុកទឹកឈូ ក្រុងកំពត ក្រុងបូកគោ ទទួលបានកញ្ចប៊អាហារសម្រាប់ខែរ៉ម៉ាឌន______________________...
02/04/2024

សាសនិកឥស្លាមចំនួន៦២៦គ្រួសារ មកពីស្រុកទឹកឈូ ក្រុងកំពត ក្រុងបូកគោ ទទួលបានកញ្ចប៊អាហារសម្រាប់ខែរ៉ម៉ាឌន
_________________________
កំពត៖ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ម៉ាត់ សេត សមាជិកគណៈកម្មការទី៧នៃរដ្ឋសភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាអនុប្រធានក្រុមការងារចុះជួយសាសនិកឥស្លាមនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត អមដំណើរដោយ លោក មូល សុធា អភិបាលរង តំណាង លោកអភិបាលនៃគណៈអភិបាលស្រុកទឹកឈូ និងមានការចូលរួមពី លោក សេន សារ៉ន ប្រធានសមាគមទ្រទ្រង់ឥស្លាមកម្ពុជា លោក ម៉ាត់ យូណុះ សមាជិកក្រុមប្រឹក្សាក្រុងបូកគោ ក្រុមការងារយុវជន ស.យ.ម.ក ខេត្ត អាជ្ញាធរភូមិឃុំ គណៈអ៉ីម៉ាំម៉ាស្ជិត គ្រូបង្រៀនខ្មែរឥស្លាម បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកកញ្ចប់អាហារសម្រាប់ខែរ៉ាម៉ាឌន ជូនសាសនិកឥស្លាមចំនួន៦២៦គ្រួសារ មកពីស្រុកទឹកឈូ ក្រុងកំពត ក្រុងបូកគោ ដែលកម្មវិធីនេះធ្វើឡើងនៅភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

អំណោយផ្តល់ជូននាឪកាសនេះរួមមាន: -អង្ករចំនួន ៦,២៦០គីឡូក្រាម -មីចំនួន១២០កេស -ទឹកត្រចៀកកាំចំនួន៦២៦យួរ -ស្ករសរចំនួន១២៥២គីឡូក្រាម -ទឹកដោះគោខាប់ចំនួន១២៥២កំប៉ុង -ប្រេងឆា ៦២៦ដប -និងមីចំនួន១២៦កេស
ជាជំនួយរបស់សប្បុរសជននៃប្រទេសសាំងហ្គាពួរ តាមរយៈសមាគមទ្រទ្រង់សង្គមឥស្លាមកម្ពុជា។

01/11/2023

កិច្ចសម្ភាសន៍ពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ជាមួយនឹងសារព័ត៌មាន China Media Group នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងកម្មវិធី Leaders Talk

#ហ៊ុនម៉ាណែត

កំពត៖ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ញ៉ូវ សាឯម ប្រធ...
19/09/2023

កំពត៖ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជូនមន្ត្រីរាជការ នៃបណ្តាមន្ទីរ និងក្រុង ស្រុក នៃខេត្តកំពត។
ពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានសាលាដំបូង នាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបីប្រភេទ ប្រធានមន្ទីរ អង្គភាពជំនាញ លោក លោកស្រីអភិបាលក្រុង ស្រុក ទីចាត់ការជំនាញចំណុះសាលាខេត្ត និងមន្ត្រីរាជការទទួលមុខតំណែងប្រមាណ៥៧៦នាក់។

អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពត ចុះសួរសុខទុក្ខ និងនាំយកកម្រាលព្រំជូនវិហារឥស្លាមចំនួន៦ទីតាំងក្នុងស្រុកទឹកឈូ ខេត្តកំពត ————...
13/09/2023

អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពត ចុះសួរសុខទុក្ខ និងនាំយកកម្រាលព្រំជូនវិហារឥស្លាមចំនួន៦ទីតាំងក្នុងស្រុកទឹកឈូ ខេត្តកំពត
————————————————-
នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ម៉ាត់ សេត តំណាងរាស្រ្តមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការទី៧ នៃរដ្ឋសភា និងឯកឧត្តម សាឡេះ សេន ទីប្រឹក្សាជាន់ខ្ពស់ នៃរដ្ឋសភា បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយសាសនិកឥស្លាម និងបានចែកកម្រាលព្រំដាក់តាមវិហារឥស្លាម សរុបចំនួន២៤កី ដោយបានបែងចែកទៅតាមវិហារឥស្លាមចំនួន៦ទីតាំងផ្សេងៗគ្នា ក្នុងស្រុកទឹកឈូ។

ពិធីខាងលើមានការចូលរួមពីលោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋាន និងសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកំពតផងដែរ។

04/09/2023

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី

04/09/2023

សម្តេចមហាធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នាល្ងាចថ្ងៃទី០៤ ខែកញ្ញា ២០២៣

លោក ហ្សង់-ហ្វ្រង់ស័រ តាន់៖​ យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៩២៣/២១០៨ ចុះថ្ងៃទី ២កញ្ញា២០២៣ របស់ព្រះមហាក្សត្រ ពីអំណឹះតទៅ ន...
03/09/2023

លោក ហ្សង់-ហ្វ្រង់ស័រ តាន់៖​ យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៩២៣/២១០៨ ចុះថ្ងៃទី ២កញ្ញា២០២៣ របស់ព្រះមហាក្សត្រ ពីអំណឹះតទៅ នឹងមានប្រពៃណីមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង នោះគឺអ្នកកាន់តំណែងកំពូលរបស់ជាតិចំនួន៣ គឺ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្រ្តី នឹងទទួលបានគោរមងារជា "សម្តេច"។

ក្នុងន័យនេះ គឺជាការវិលត្រឡប់ទៅរកប្រពៃណីជាតិមួយដ៏រឹងមាំ និងដ៏គង់វង្សយូរអង្វែងនៃរបបរាជានិយមនៅកម្ពុជា។

ឯកឧត្តម ម៉ាត់ សេត អ្នកតំណាងរាស្រ្តមណ្ឌលកំពត សូមអបអរសាទរជូនចំពោះលោកជំទាវកិត្តិសិង្គហបណ្ឌិត ឃួន សុដារី ក្នុងឱកាសដែលត្រូវបា...
03/09/2023

ឯកឧត្តម ម៉ាត់ សេត អ្នកតំណាងរាស្រ្តមណ្ឌលកំពត សូមអបអរសាទរជូនចំពោះលោកជំទាវកិត្តិសិង្គហបណ្ឌិត ឃួន សុដារី ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រព្រះរាជទានគោរមងារដ៏ឧត្តុង្គឧត្តមបំផុតជា «សម្តេចមហារដ្ឋសភាធិការធិបតី»

ឯកឧត្តម ម៉ាត់ សេត អ្នកតំណាងរាស្រ្តមណ្ឌលកំពត សូមអបអរសាទរជូនចំពោះនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលត្រូវបានព្រះមហាក្...
03/09/2023

ឯកឧត្តម ម៉ាត់ សេត អ្នកតំណាងរាស្រ្តមណ្ឌលកំពត សូមអបអរសាទរជូនចំពោះនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រព្រះរាជទានគោរមងារដ៏ឧត្តុង្គឧត្តមបំផុតជា «សម្តេចមហាបវរធិបតី»

លេខាធិការចំនួន០៣រូបសម្រាប់សម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧👉🏻ឯកឧត្តម ឃុត ចាន់ដារ៉ា   អាយុ ៤២ឆ្នាំ👉🏻ឯកឧត្តម ម៉ាត់ សេត  ...
29/08/2023

លេខាធិការចំនួន០៣រូបសម្រាប់សម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧

👉🏻ឯកឧត្តម ឃុត ចាន់ដារ៉ា អាយុ ៤២ឆ្នាំ
👉🏻ឯកឧត្តម ម៉ាត់ សេត អាយុ ៤២ឆ្នាំ
👉🏻ឯកឧត្តម សេង ញ៉ក់ អាយុ ៤៣ឆ្នាំ

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០នាទីព្រឹក បា...
29/08/2023

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០នាទីព្រឹក បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៤ ដោយក្នុងនោះក៏មានការកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះផងដែរ។

របៀបវារៈទាំង៤ដែលអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានលើកយកមកធ្វើការពិភាក្សា និងអនុម័ត ទទួលបាននូវលទ្ធផលដូចខាងក្រោម៖

១-អង្គប្រជុំបានអនុម័តឯកភាព លើសំណើសុំផ្លាស់ប្តូរតំណាងរាស្ត្រ នៃគណបក្សប្រជាជនកម្ពុជាចំនួន ២៩រូប តាមសំណើរបស់គណបក្សប្រជាជនកម្ពុជា។ ការប្រកាសសុពលភាពនៃអាណត្តិបេក្ខជនទំាង២៩រូប នឹងធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភានាពេលខាងមុខនេះ។

២-អង្គប្រជុំបានអនុម័តលើរបាយការណ៍ ស្តីពីលទ្ធផលនៃការទទួលពាក្យសុំឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ចំនួន១រូប សម្រាប់ជំនួស ឯកឧត្តម សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៧។

៣-អង្គប្រជុំបានអនុម័តយល់ព្រមលើសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ចំនួន៣រូប ដែលមានរាយនាមដូចតទៅ៖

-ឯកឧត្តម ឃុត ចាន់ដារ៉ា អាយុ ៤២ឆ្នាំ
-ឯកឧត្តម ម៉ាត់ សេត អាយុ ៤២ឆ្នាំ
-ឯកឧត្តម សេង ញ៉ក់ អាយុ ៤៣ឆ្នាំ

៤-អង្គប្រជុំបានអនុម័តយល់ព្រមលើកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៨:០០ព្រឹក ដែលមានរបៀបវារៈដូចខាងក្រោម៖

៤-១.ការសម្រេចអំពីសុពលភាពនៃអាណត្តិ របស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ចំនួន ២៩រូប ជំនួសតំណាងរាស្ត្រដែលបានសុំលាលែង។

៤-២.ការបោះឆ្នោតជ្រើសតាំងឯកឧត្តម យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួស ឯកឧត្តម សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៧ ៕

ហិហិ
28/08/2023

ហិហិ

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈសមាសភាពមេធាវីរាជរដ្ឋាភិបាល​ ១៥រូប
27/08/2023

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈសមាសភាពមេធាវីរាជរដ្ឋាភិបាល​ ១៥រូប

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង សាស្ដ្រាចារ្យមហាបរិញ្ញា គង់ សន្យា ជាអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត
26/08/2023

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង សាស្ដ្រាចារ្យមហាបរិញ្ញា គង់ សន្យា ជាអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត

(ភ្នំពេញ)៖ សម័យប្រជុំដំបូងរបស់រដ្ឋសភា សម្រាប់នីតិកាលទី៧ ធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ ក្រោមព្រះរាជអធិបតីភាព...
21/08/2023

(ភ្នំពេញ)៖ សម័យប្រជុំដំបូងរបស់រដ្ឋសភា សម្រាប់នីតិកាលទី៧ ធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

សម័យប្រជុំនេះ គឺជាព្រឹត្តការណ៍ដ៏សំខាន់ ដោយអនុវត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់ប្រទេស ក្រោយពេលដែលកម្ពុជារៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ប្រកបដោយភាពជោគជ័យ ហើយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះអង្គទ្រង់បានចេញព្រះរាជសារអញ្ជើញតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ ឱ្យចូលរួមប្រជុំនៅថ្ងៃដំបូងនេះក្នុងនោះមានតំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា ១២០រូប និងមកពីគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៥រូប។

លិខិតសរសើររបស់ គជប ជូនអង្គការមូលនិធិអភិវឌ្ឍនិស្សិតឥស្លាម ដែលបានចូលរួមចំណែកលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
10/08/2023

លិខិតសរសើររបស់ គជប ជូនអង្គការមូលនិធិអភិវឌ្ឍនិស្សិតឥស្លាម ដែលបានចូលរួមចំណែកលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ព្រះរាជក្រឹត្យស្តីពី ការផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុងឧត្តម បំផុត នៃរាជបណ្ឌិតសភាកម្ពុជា ជាកិត្តិទេសាភិបាលបណ្ឌិត ជូនឯក...
08/08/2023

ព្រះរាជក្រឹត្យស្តីពី ការផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុងឧត្តម បំផុត នៃរាជបណ្ឌិតសភាកម្ពុជា ជាកិត្តិទេសាភិបាលបណ្ឌិត ជូនឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត

អបអរសាទរ👏🏻 ឯកឧត្តម លោកជំទាវ ដែលបានជាប់ឆ្នោតជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពត សម្រាប់នីតិកាលទី៧នៃរដ្ឋសភា ទាំង០៦រូប រួមមាន៖...
05/08/2023

អបអរសាទរ👏🏻 ឯកឧត្តម លោកជំទាវ ដែលបានជាប់ឆ្នោតជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពត សម្រាប់នីតិកាលទី៧នៃរដ្ឋសភា ទាំង០៦រូប រួមមាន៖
១. ឯកឧត្តម ប៉ែន ស៊ីម៉ន
២.លោកជំទាវ អ៊ុន សុគន្ធា
៣.ឯកឧត្តម សោម ចិន
៤.ឯកឧត្តម នឹម ច័ន្ទតារា
៥.លោកជំទាវ ចម និម្មល
៦.ឯកឧត្តម ម៉ាត់ សេត

ក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ មានអ្នកតំណាងរាស្រ្តចំនួន ០២រូបដែលជាខ្មែរឥស្លាម ក្នុងចំណោម ១២៥ រូប ក្នុងនោះរួមមាន៖១. ឯកឧត្ដមប...
05/08/2023

ក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ មានអ្នកតំណាងរាស្រ្តចំនួន ០២រូបដែលជាខ្មែរឥស្លាម ក្នុងចំណោម ១២៥ រូប ក្នុងនោះរួមមាន៖

១. ឯកឧត្ដមបណ្ឌិត​ អូស្មាន​ ហាស្សាន់​ បានជាប់ឆ្នោតជាអ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ​

២. ឯកឧត្ដមបណ្ឌិត​ ម៉ាត់​ សេត​ បានជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពត​

នេះបើយោងតាម ការចេញផ្សាយជាផ្លូវការនូវ បញ្ជីរាយនាមបេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្ត នីតិកាលទី៧នៃរដ្ឋសភា ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣

អបអរសាទរពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនំាគណបក្សមូលដ្ឋានស្រុក ឃុំ ភូមិ ក្នុងស្រុកទឹកឈូ ក្រុងកំពត និងក្រុងបូកគោ ក្រោមអធិបតីភ...
08/07/2023

អបអរសាទរពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនំាគណបក្សមូលដ្ឋានស្រុក ឃុំ ភូមិ ក្នុងស្រុកទឹកឈូ ក្រុងកំពត និងក្រុងបូកគោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម​បណ្ឌិត​ ប៉ែន​ ស៊ីម៉ន សមាជិកគណ:កម្មការថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពត ។

រដ្ឋសភាទទួលយក សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត និងសេចក្តីព្រាងច្បាប់ចំនួន៥ផ្សេងទៀត មកពិនិត្យសិក្សា=====...
19/06/2023

រដ្ឋសភាទទួលយក សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត និងសេចក្តីព្រាងច្បាប់ចំនួន៥ផ្សេងទៀត មកពិនិត្យសិក្សា
==========
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។

កិច្ចប្រជុំបានអនុម័ត ទទួលយកសេចក្តីព្រាងច្បាប់ចំនួន៦ ដែលស្នើឡើងដោយរាជរដ្ឋាភិបាលមកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សា នៅក្នុងនោះមាន៖

១- សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត។

២- សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ខ្មែរ អេឡិកទ្រីខល ផៅវ័រ សម្រាប់ គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្កាវ៉ាត់ ផ្គួបគ្នាជាមួយ គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងវាលថ្មកំបុត អានុភាព ១០០មេហ្កាវ៉ាត់ ខេត្តកោះកុង។

៣- សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឡាក់ឃី សូឡា ផៅវ័រ ឯ.ក សម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៨០មេហ្កាវ៉ាត់ ខេត្តព្រៃវែង។

៤- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់ គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តពោធិ៍សាត់។

៥-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់ គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ខេត្តស្វាយរៀង។

៦- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ ខេត្តកំពង់ឆ្នាំង ៕

អនុក្រឹត្យស្តីពី ការបង្កើតក្រុងអរិយក្សត្រ នៃខេត្តកណ្តាល
23/12/2022

អនុក្រឹត្យស្តីពី ការបង្កើតក្រុងអរិយក្សត្រ នៃខេត្តកណ្តាល

ក្រសួងសាធារណការ ជូនដំណឹងពីការអនុញ្ញាតឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយឥតគិតថ្លៃរយៈពេល១ខែ ចាប់ពីថ្ងៃ...
27/09/2022

ក្រសួងសាធារណការ ជូនដំណឹងពីការអនុញ្ញាតឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយឥតគិតថ្លៃរយៈពេល១ខែ ចាប់ពីថ្ងៃទី០១ ខែតុលានេះតទៅ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតជាង១ពាន់នាក់នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា———————————————-នៅព្រឹកថ...
06/09/2022

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតជាង១ពាន់នាក់នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា
———————————————-
នៅព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុពិធីចែកសញ្ញាបត្របណ្ឌិតកិត្តិយស បណ្ឌិតស្រាវជ្រាវ បរិញ្ញាបត្រជាន់ខ្ពស់ (វគ្គរៀបរយ និងវគ្គឥស្សរជន) ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររងជាង ១០០០នាក់ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (University of Indrawichea-UI) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

អ្នកតំណាងមណ្ឌលខេត្តកំពត អញ្ជើញសំណេះសំណាលជាមួយនិស្សិតបញ្ញវន្តខ្មែរឥស្លាម————————————ឯកឧត្តម ម៉ាត់ សេត សមាជិកគណៈកម្មការទី៧...
27/08/2022

អ្នកតំណាងមណ្ឌលខេត្តកំពត អញ្ជើញសំណេះសំណាលជាមួយនិស្សិតបញ្ញវន្តខ្មែរឥស្លាម
————————————
ឯកឧត្តម ម៉ាត់ សេត សមាជិកគណៈកម្មការទី៧នៃរដ្ឋសភា អ្នកតំណាងមណ្ឌលខេត្តកំពត លោក អ៉ឹង ឆាយ អភិបាលរងខេត្ត តំណាង ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតបញ្ញវន្តខ្មែរឥស្លាមលើកទី២ និងប្រកាសផ្លូវការនៃអង្គការសម្ព័ន្ធអ្នកអប់រំទិសនិរតី។

ពិធីនេះមានការចូលរួមពី លោក សេន សាប៊ីល អភិបាលរង នៃគណៈអភិបាលខេត្តកំពត ឯកឧត្តម តហ៊ើរ អូម៉ើត ទីប្រឹក្សាសម្តេចក្រឡាហោម ប្រធាន/អនុប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង/ស្រុក គណៈអ៉ីម៉ាំខេត្ត ក្រុងស្រុក គ្រូបង្រៀនខ្មែរឥស្លាម សម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកំពត យុវជន សសយក យុវជនស្រលាញ់សន្តិភាព សិស្សនិស្សិតចំនួន៥២៥នាក់ ដែលប្រព្រឹត្តធ្វើឡើងនៅសាលសន្និសីទបូកគោ ខេត្តកំពត នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តម ម៉ាត់ សេត សមាជិកគណៈកម្មការអប់រំយុវជន យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និងឯកឧត្តម ឡេ...
26/08/2022

ឯកឧត្តម ម៉ាត់ សេត សមាជិកគណៈកម្មការអប់រំយុវជន យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និងឯកឧត្តម ឡេង ប៉េងឡុង ឣគ្គលេខាធិការដ្ឋានរដ្ឋសភា នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុង កម្មវិធីធ្វើបទបង្ហាញជូនដល់និស្សិតនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច នៃខេត្តក្រចេះ ចំនួន៥០នាក់ ដែលបានមកធ្វើទស្សនកិច្ច សិក្សា ស្វែងយល់អំពីតួនាទី និងភារកិច្ចរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។

លោក នុត ឃាន់ សកលវិទ្យាធិការ និងជាអ្នកដឹកនាំក្រុមនិស្សិត បានមានប្រសាសន៍ឲ្យដឹងថា ការមកទស្សនកិច្ចសិក្សានេះ មានគោល- បំណងសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅ ឣំពីច្បាប់ និងតួនាទី និងភារកិច្ចរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឡេង ប៉េងឡុង ឣគ្គលេខាធិការដ្ឋានរដ្ឋសភា បានមានប្រសាសន៍ឲ្យដឹងថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានកកើតឡើង តាំងពីឆ្នាំ១៩៤៧មកម្លេះ។ ឯកឧត្តមបានបង្ហាញពីរចនាសម្ព័ន្ធរបស់ឣគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលមានតួនាទី ភារកិច្ច ជាសេនាធិការ ដើម្បីជួយសម្របសម្រួលការងារ និងផ្តល់សេវាផ្សេងៗជូនតំណាងរាស្ត្រទាំងឣស់។

ឯកឧត្តម ម៉ាត់ សេត សមាជិកគណៈកម្មការទី៧ នៃរដ្ឋសភា បានធ្វើបទបង្ហាញពីតួនាទីភារកិច្ចរបស់រដ្ឋសភា គឺជាអ្នកតាក់តែង និង ឣនុម័តច្បាប់ ធ្វើការតាមដានការឣនុវត្តច្បាប់របស់រាជរដ្ឋាភិបាល និងភាពជាតំណាងប្រជាពលរដ្ឋ។

ឯកឧត្តម ក៏បានជម្រានដល់និស្សិតទាំងអស់ បានយល់ដឹងអំពីកិច្ចការដែលថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភាត្រូវបំពេញ ទាំងនៅក្នុង អំឡុងពេលបវេសនកាល និងពេលវិស្សមកាល ដោយឯកឧត្តមបញ្ជាក់ថា បន្ទាប់ពីស្ថិតក្នុងអំឡុងពេលបវេសនកាល ដែលរដ្ឋសភាបាន ធ្វើការឣនុម័តច្បាប់ឣស់រយៈពេល៣ខែរួចមក គឺជាពេលវិស្សមកាល តែមិនមានន័យថាជាពេលឈប់សម្រាកនោះទេ គឺគ្រាន់តែសម្រាកពី សម័យប្រជុំប៉ុណ្ណោះ ហើយតំណាងរាស្ត្រទាំងឣស់ត្រូវចុះតាមមូលដ្ឋាន ដើម្បីតាមដានការឣនុវត្តច្បាប់របស់រាជរដ្ឋាភិបាល ទៅតាម ជំនាញរបស់គណៈកម្មការទទួលបន្ទុកផ្សេងៗគ្នា ព្រមទាំងចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមមូលដ្ឋាន។

បន្ទាប់ពីបានស្ដាប់ការធ្វើបទបង្ហាញរួចមក ក្រុមនិស្សិតក៏បានទទួលការអនុញ្ញាតអោយចូលទស្សនា សាលប្រជុំពេញអង្គរដ្ឋសភា សាល- ពិព័រណ៍ បណ្ណាល័យ និងកន្លែងសំខាន់ៗមួយចំនួនទៀតផងដែរ។

ប្រភព៖ គេហទំព័ររដ្ឋសភា

អ្នកតំណាងមណ្ឌលខេត្តកំពត ចុះជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋអ្នកកាន់សាសនាឥស្លាមក្នុងសង្កាត់ត្រើយកោះ——————————-ក្រុងកំ...
26/08/2022

អ្នកតំណាងមណ្ឌលខេត្តកំពត ចុះជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋអ្នកកាន់សាសនាឥស្លាមក្នុងសង្កាត់ត្រើយកោះ
——————————-
ក្រុងកំពត៖ នារសៀលថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ម៉ាត់ សេត សមាជិកគណៈកម្មការទី៧នៃរដ្ឋសភា អ្នកតំណាងមណ្ឌលខេត្តកំពត ឯកឧត្តម សាឡេះ សេន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា លោក សេន សាប៊ីល អភិបាលរង នៃគណៈអភិបាលខេត្តកំពត និងមានការចូលរួមពីអាជ្ញាធរសង្កាត់ត្រើយកោះ គណៈអ៉ីម៉ាំក្រុងកំពត គ្រូបង្រៀនខ្មែរឥស្លាម សម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកំពត បានជួបសំណេះសំណាលសួរសុខទុក្ខ សាសនិកឥស្លាមប្រមាណ២៦០នាក់ នៅវិហារឥស្លាម ស្ថិតនៅភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត៕

Address

Street 5

Alerts

Be the first to know and let us send you an email when Phum News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share