K.E.S TV

K.E.S TV សូមស្វាគមន៍ការចូលមកកាន់គេហទំព័រខ្?

16/05/2023

គណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ប្រកាសបញ្ជូលសមាជិកថ្មី ចំនួន១២៦នាក់

10/05/2023

ខេត្តក្រចេះនឹងមានរោងចក្រផលិតសំបកកង់រថយន្តនាពេលខាងមុខឆាប់ៗនេះ

មានវីដេអូ៖ https://www.youtube.com/watch?v=ocW9FNec2Hc

09/05/2023
បុរសម្នាក់កំពង់តែកាប់មែកចន្ទីត្រូវរន្ទះបាញ់ស្លាប់វេលាម៉ោង២នៅក្នុងខេត្តស្ទឹងត្រែងស្ទឹងត្រែង៖ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៨ ...
08/05/2023

បុរសម្នាក់កំពង់តែកាប់មែកចន្ទីត្រូវរន្ទះបាញ់ស្លាប់វេលាម៉ោង២នៅក្នុងខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នេះមានករណីរន្ទះបាញ់បុរសម្នាក់ស្លាប់ភ្លាមៗនៅក្នុងចំការចន្ទីស្ថិតនៅក្នុងភូមិត្នោតថ្មី ឃុំសំអាង ស្រុកថាឡាបរិវ័ត ខេត្តស្ទឹងត្រែង។
ប្រជាពលរដ្ឋនៅក្បែរៗនោះបានប្រាប់អ្នកព័ត៌មានយើងថា នៅវេលាម៉ោងជិត២រសៀលមានភ្លៀងរលឹមតិចៗ ជនរងគ្រោះ និងប្រពន្ធរបស់គាត់បានយកកាំបិតផ្គាក់មកកាប់មែកចន្ទី ក្រោយមកក៏ត្រូវរន្ទះបាញ់ស្លាប់គាត់ស្លាប់តែម្តងចំណែកប្រពន្ធរបស់គាត់ពុំមានកើតអីធ្ងន់ធ្ងទេ។ ជនរងគ្រោះខាងលើមានឈ្មោះ សឿង ហៃ អាយុ៥៣ឆ្នាំ និងប្រពន្ធឈ្មោះ ខេម ឡៅ អាយុ៥០ឆ្នាំ គាត់មានកូនចំនួន៣នាក់នៅក្នុងបន្ទុក បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕

05/05/2023
05/05/2023

បាក់រណ្តៅដីបូមរ៉ែមាសគ្មានច្បាប់អនុញ្ញាតិបណ្តាលឱ្យមនុស្ស៤នាក់ស្លាប់នៅក្នុងខេត្តកំពង់ធំ

03/05/2023

ឯកឧត្តម វ៉ា ថន ប្រកាសបង្កើតនិងដាក់អោយដំណើរការរដ្ឋបាលស្រុក អូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ

03/05/2023

រដ្ឋបាលខេត្តក្រចេះ បានដាក់ស្លាយផ្សាយបន្តផ្ទាល់ការប្រកួតកីឡា នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេមនៅក្នុងឆ្នាំ២០២៣នេះ

03/05/2023

លោកមេប៉ុស្តិ៍កាំងចាម កំពង់កាប់ទន្រ្ទានយកព្រៃរបស់រដ្ឋជាច្រើនមកធ្វើជាកម្មសិទ្ធមិនស្របច្បាប់ ដែលក្នុងនាមជាមន្ត្រីហេតុអ្វីមិនខ្លាចញញើតច្បាប់បែបនេះ?

23/04/2023
05/04/2023
មេព្រៃខេត្តសៀមរាបចាប់ឡានមួយគ្រឿងមូលហេតុមិនបានរត់ការជាមុនយោងតាមប្រភពបានរាយការណ៍ អោយដឹងថា សមត្ថកិច្ចខេត្តសៀមរាប បានសម្រេចច...
05/04/2023

មេព្រៃខេត្តសៀមរាបចាប់ឡានមួយគ្រឿង
មូលហេតុមិនបានរត់ការជាមុន

យោងតាមប្រភពបានរាយការណ៍ អោយដឹងថា សមត្ថកិច្ចខេត្តសៀមរាប បានសម្រេចចិត្តចាប់រថយន្ដដឹកឈើបាន01គ្រឿង ម៉ាក់ កាំម៉ារី បាឡែន កាលពីថ្ងៃទី03ខែមេសាឆ្នាំ2023។

ប្រភពបន្តទៀតថា លោក លីសុផា នាយរងផ្នែករដ្ឋបាលព្រៃឈើ ខេត្តសៀមរាប ចាប់បានតែក្រុមឈ្មួញដឹកឈើណាដែលមិនបានទាក់ទងបង់ប្រាក់អោយគាត់ជាមុនតែប៉ុណ្ណោះ។

ផ្ទុយទៅវិញ មានឈ្មួញឈើជាច្រើននាក់ទៀតដែលកំពុងធ្វើការដឹកជញ្ជូនយ៉ាងអាណាធិបតេយ្យ ចូលមកចែកចាយ ក្នុងខេត្តសៀមរាបយ៉ាងពេញបន្ទុក មានដូចជាឈ្មោះ(ចាន់ណា)ជាដើម គឺជាមេឈ្មួញដុសស្លែគ្រាក់ៗប្រចាំខេត្តសៀមរាប គឺគេមិនដែលឃើញមានសមត្ថកិច្ចឬមេព្រៃណា ហ៊ានចាប់នោះទេ?

ដូច្នេះហើយពលរដ្ឋនៅខេត្តសៀមរាបសុំអំពាងនាវទៅដល់ក្រសួងពាក់ពន្ធ័ និងក្រសួងកសិកម្ម មេត្តាធ្វើការសុឺបអង្កេតនិងជួយចាត់វិធានការ ជាបន្ទាន់ផង ខណះដែលមេព្រៃខាងលើនេះ ធ្វើការបង្រ្កាបបានតែរថយន្ដដឹកឈើណាដែលមិនបានបងប្រាក់អោយខ្លួនទើបបានចាប់ ៕ដោយៈខ្មែឥសាន

លោកមេឃុំ មេប៉ុស្តិ៍ និង​ប្រជាការពារ​ភូមិបាន​សហការ​គ្នាសាង​សង់​ស្ពាន​ឈើមួយទទឹង៤ម៉ែត្រការ៉េ និងបណ្តោយ២២ម៉ែត្រការ៉េស្ទឹងត្រ...
01/04/2023

លោកមេឃុំ មេប៉ុស្តិ៍ និង​ប្រជាការពារ​ភូមិបាន​សហការ​គ្នាសាង​សង់​ស្ពាន​ឈើមួយទទឹង៤ម៉ែត្រការ៉េ និងបណ្តោយ២២ម៉ែត្រការ៉េ

ស្ទឹងត្រែង៖ ស្ពានឈើមួយខ្សែរមានប្រវែងទទឹង៤ម៉ែត្រx២២ម៉ែត្រ ស្ថិតនៅក្នុងភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវបានកសាងក្រោមការសហការគ្នាជាមួយមេភូមិ មេឃុំ មេប៉ុស្តិ៍ និង​ប្រជាការពារភូមិស្រែគ ឃុំស្រែគ ស្រុកសេសាន ខេត្តស្ទឹងត្រែងុ៕

បណ្តាលឲ្យបុរសម្នាក់បានស្លាប់ មិងរងរបួសជាច្រើននាក់ទៀតក្នុងហេតុការណ៍ភ្លៀង លាយឡំនឹងខ្យល់កន្រ្តាក់ នៅខេត្តសៀមរាប។នៅល្ងាចថ្ងៃ...
29/03/2023

បណ្តាលឲ្យបុរសម្នាក់បានស្លាប់ មិងរងរបួសជាច្រើននាក់ទៀតក្នុងហេតុការណ៍ភ្លៀង លាយឡំនឹងខ្យល់កន្រ្តាក់ នៅខេត្តសៀមរាប។

នៅល្ងាចថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៣ មានភ្លៀងនិងខ្យល់កន្ត្រាក់ុយ៉ាងខ្លាំងធ្វើឲ្យបាក់ផ្ទាំងប៉ាណូ សង្កត់លើ អ្នកដំណើរ ចំណុចស្តុប សណ្ឋាគារ ស្មាយលីង ផ្លូវជាតិលេខ៦ បានបណ្តាលឱ្យដួលរលំនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅតាមដងផ្លូវនៅក្នុងក្រុងសៀមរាប និងបង្កឱ្យមានអ្នកស្លាប់ម្នាក់ និងរបួសមួយចំនួន សូមចូលរួមសោកស្តាយចំពោះការខូចខាត និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះ សូមជូនពរដល់អ្នករងរបួស សូមឆ្លងផុតគ្រោះថ្នាក់។

25/03/2023

យកផ្លូវរថភ្លើងធ្វើជាចំណត ម៉ូតូកង់បី និង ម៉តូឌុប ចតយ៉ាងអនាធិបតេយ្យ ដោយមិនខ្វល់ពីហានីភ័យរបស់ពលរដ្ឋសោះលោកប៉ូលីសច្រកប៉ោយប៉ែត

25/03/2023

ប្រទះឃើញសាកសពស្ត្រីម្នាក់អណ្តែតទឹកនៅកណ្ដាលទន្លេមេគង្គ នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ

មានវីដេអូៈ​ https://youtu.be/qHGLMNQz6gM

23/03/2023

រថយន្តខ្នាតយក្សបានបុករបងផ្ទះរបស់យោធានៅភូមិស្រែស្តៅ១ ក្រុងក្រចេះ
មានវីដេអូ https://www.youtube.com/watch?v=ovrmIkxrJqM

22/03/2023

ប្រជាពលរដ្ឋម្នាក់បានធ្លាក់ពីលើដើមអង្គុញកម្ពស់ប្រហែល១៥ម៉ែត្រនៅខេត្តស្ទឹងត្រែង
មានវីដេអូ https://www.youtube.com/watch?v=BMy3cvuhAOE

ឯកឧត្តម វ៉ា ថន រក្សាសន្តិភាព គឺរក្សាការរីកចម្រើនរបស់ប្រទេសជាតិក្រចេះ៖ នៅព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣ ឯកឧត្តម វ៉ា ថន អភ...
15/03/2023

ឯកឧត្តម វ៉ា ថន រក្សាសន្តិភាព គឺរក្សាការរីកចម្រើនរបស់ប្រទេសជាតិ

ក្រចេះ៖ នៅព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣ ឯកឧត្តម វ៉ា ថន អភិបាល ខេត្តក្រចេះ និងលោកជំទាវ បានអញ្ជើញកាត់ឬសសីមាព្រះវិហារថ្មី និង សម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តសិរីផល្លារាម ស្ថិតនៅ ភូមិព្រែក គ្រៀង ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ ។

ថ្លែងក្នុងពិធីកាត់ឬសសីមា និងសម្ពោធដាក់ឲ្យប្រើប្រាស់ នាព្រឹកនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណ និង កោតសរសើរចំពោះព្រះចៅអធិការវត្ត រួមនិងសប្បុរសជន ប្រជាពុទ្ធបរិ​ស័ទ​ជាម្ចាស់ទាន ដែលបានរួមសហការគ្នា ដើម្បីកសាងនូវ សមិទ្ធ​នៃ​វិស័យព្រះពុទ្ធសាសនា ឱ្យចេញជារូបរាងឡើងនៅក្នុងមូលដ្ឋាន និង​ដើម្បី​ទុកជា កេរ្តិ៍តំណែល និងដើម្បីគោរពបូជា ប្រណិបត្តិ​តាមបែប​ប្រពៃណីសាសនា ។

ឯកឧត្តម វ៉ា ថន មានប្រសាសន៍បន្តថា ប្រទេសជាតិ មានសុខសន្តិភាព ធ្វើឱ្យការកសាងសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធនានា កាន់តែរីក​ដុះ​ដាល​គ្រប់ទីកន្លែង ដោយបង្ខិតជិតរវាងទីប្រជុំជននិងជនបទ ធ្វើឱ្យជីវ​ភាព​ប្រជាពលរដ្ឋមានភាពប្រសើរឡើង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាការពារសន្តិភាពទាំងអស់គ្នា គឺរក្សាការ​រីកចម្រើន​របស់ប្រទេសជាតិ ។

ឯកឧត្តម បន្តទៀតថា ក្រៅពីនេះ នៅក្នុងយុទ្ធនាការប្រយុទ្ធជម្ងឺកូវីដ-១៩ រដ្ឋភិបាលបាលយកចិត្តទុកដាក់ចំពោះជីវភាព និងសុខមាល​ភាព​ប្រជា​ជន ទាំងជនរងគ្រោះ និងងាយរងគ្រោះ ជាពិសេសយុទ្ធសាស្រ្ត​ស្រោច​វ៉ាក់សាំងការពារកូវីស-១៩ បានធ្វើសហគមន៍ មានភាពសាំរឹងមាំ និង​បាន​បើកប្រទេសឡើងវិញ ធ្វើឱ្យសេដ្ឋជាតិ និងប្រជាជនមានការ កើន​ឡើងជាបន្តបន្ទាប់ ។

នេះសរបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ពីប្រមុខដឹកនាំ រាជរដ្ឋា​ភិបាលកម្ពុជា ដែលនៅខាំស្មៅជាមួយប្រជាពលរដ្ឋស្ថានភាពលំបាក គ្រប់កាល:ទេស: ដូច្នេះយើងទាំងអស់គ្នា ជាប្រពលរដ្ឋជាពុទ្ធបរិស័ទ ត្រូវបន្តរួមគ្នាថែរក្សាការពារនូវសមិទ្ធផលនានា ដែលកើត​ចេញពី​កត្តា​សុខសន្តិភាព ក្រោមការនឹកនាំគោលនយោបាយ​របស់​គណបក្ស​ប្រជា​ជនកម្ពុជា និងក្រោមម្លប់ការដឹកនាំរបស់សម្តេចតេជោ និងសុំឱ្យលោក​យាយលោកតាពូមីងបងប្អូន បន្តជឿជាក់ ទុកចិត្ត គាំទ្រលើគណ​បក្ស​ប្រជាជន គាំទ្រលើសម្តេចតេជោ ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងឯក​ឧត្តម​​បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេល
អនាគត ។

ឆ្លៀតក្នុងឱកាសកាត់ឬសសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផ​ល​នានា នៅវត្តសិរីផល្លារាម ស្ថិតនៅភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក៏បានប្រគេន​បច្ច័យ​កសាង​ចំនួន ៣លានរៀល និងផ្តល់ជូនលោកយាយ លោកតា ចំនួន ៥០នាក់ នូវក្រណាត់សរម្នាក់១ដុំ និងសារុងម្នាក់១ ដល់បងប្អូន​ដែលបាន​ចូលរួម​ចំនួន ៥៨៣ នាក់ផងដែរ ៕

អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយគ្រប់ពេលម៉ោងធ្វើការ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម២៤ម៉ោងតាមរយៈលេខទូរស័ព្ទ
0975468686 / 012523476 / 096 527 7798
ផ្សាយចេញពីរាជធានីភ្នំពេញ ដោយខ្មែរឥសាន្ត

14/03/2023

រថយន្ត វេ អង (V1) មួយគ្រឿងបានបើកធ្លាក់ផ្លូវផ្ងាពោះស្ថិតតាមផ្លូវ ស្ថិតនៅក្នុងស្រុកពញាឮ

កណ្តាល៖ កាលពីវេលាម៉ោង ៤:៣០ ទាបភ្លឺមានរថយន្តវេអងមួយគ្រឿង​​បានបើកពីខេត្តកំពង់ចាម​​ មកដល់ចំនុចកើតហេតុនៅព្រែកក្តាម​ក៏បាន​រេចង្កូតធ្លាក់ផ្លូវ ស្ថិតនៅក្នុងភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ពុំបណ្តាលអោយមានគ្រោះថ្នាក់ដល់អ្នកបើកបរ និងអ្នកបើកបរផ្សេងទៀតទេ។
គួរបញ្ជាក់ដែរថា រថយន្តវេអងនេះបានដឹកទំនិញចាប់ហួយ បានធ្វើអោយទំនិញខូចខាតទាំងស្រុង។ ជាក់ស្តែងរថយន្តទើបនឹងបាន​ស្ទូចចេញពីផ្លូវនៅវេលាម៉ោងប្រហែល២:០០ រសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ៕

07/03/2023

ក្រុងប៉ោយប៉ែតៈ តាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា កាស៊ីណូអូរនាងអន្តរជាតិ មួយកន្លែងនៅជិតព្រំដែន កម្ពុជា - .....

Address


Telephone

+855975468686

Website

Alerts

Be the first to know and let us send you an email when K.E.S TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share