BRANDMEDIA

BRANDMEDIA Provide a platform for youth passionate about Media. Provide professional public relations and commu.

អនុក្រឹត្យ​ ដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាឆ្នាំ២០២៤
05/01/2024

អនុក្រឹត្យ​ ដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាឆ្នាំ២០២៤

ចូលឆ្នាំ២០២៤ ភ្លាម ជប៉ុនជួបគ្រោះអាក្រក់ផ្ទួនៗ! ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ គ្រោះរញ្ជួយដីកម្រិត៧.៦ រ៉ិចទ័រ ដែលបង្កឱ្យមនុស្ស...
03/01/2024

ចូលឆ្នាំ២០២៤ ភ្លាម ជប៉ុនជួបគ្រោះអាក្រក់ផ្ទួនៗ!

ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ គ្រោះរញ្ជួយដីកម្រិត៧.៦ រ៉ិចទ័រ ដែលបង្កឱ្យមនុស្ស ៦២ នាក់ ស្លាប់និងជាង៣០០ នាក់បានរងរបួស ខណៈភ្នាក់ងារជួយសង្គ្រោះកំពុងស្វែងរកមនុស្សដែលជាប់នៅក្រោមគំនរបាក់បែក។

ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ការប៉ះទង្គិចគ្នារវាងយន្តហោះដឹកអ្នកទេសចរ និងយន្តហោះឆ្មាំសមុទ្រជប៉ុន ដែលបណ្ដាលឱ្យមនុស្ស ៥ នាក់ស្លាប់ និង អ្នកដំណើរជាង៣០០នាក់ ត្រូវបានជម្លៀសចេញពីយន្តហោះ ដែលកំពុងឆាបឆេះ។

Pray for Japan!

03/01/2024
03/01/2024

តើអ្វីជាហានិភ័យសម្រាប់អាមេរិក ប្រសិនបើ BRICS ឈប់ប្រើប្រាស់ប្រាក់ដុល្លារទាំងស្រុងសម្រាប់ពាណិជ្ជកម្មអន្តរជាតិ?

02/01/2024

ចំនួនមនុស្សស្លាប់ក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសជប៉ុន បានកើនឡើងជាង៣០នាក់ ខណៈភ្នាក់ងារជួយសង្គ្រោះប្រហែល១០០០ នាក់កំពុងស្វែងរកមនុស្សដែលជាប់នៅក្រោមគំនរបាក់បែក

ប្រភពវីដេអូ៖ AFP

ស្ករត្នោតខ្មែរ គឺជាប្រភេទស្ករម្យ៉ាង ដែលរម្ងាស់ចេញពីទឹក ត្នោតផ្អែម មានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ជាប់មាត់ និងត្រូវបានប្រជាពលរដ...
02/01/2024

ស្ករត្នោតខ្មែរ គឺជាប្រភេទស្ករម្យ៉ាង ដែលរម្ងាស់ចេញពីទឹក ត្នោតផ្អែម មានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ជាប់មាត់ និងត្រូវបានប្រជាពលរដ្ឋខ្មែរនិយមយកទៅប្រើប្រាស់ធ្វើជាគ្រឿងទេសសម្រាប់ធ្វើម្ហូប ជាពិសេសចាស់ៗបុរាណតែងយកស្ករដែលពូនជាដុំៗនេះ មកពិសារជាមួយទឹកតែក្ដៅៗរាល់ពេលជំនុំពិភាក្សាគ្នា។

ក្រៅពីការងារធ្វើស្រែចំការ ប្រជាពលរដ្ឋខ្មែរភាគច្រើននៅជំនាន់ដើម បានយករបរកូរស្ករត្នោតជារបរចិញ្ចឹមជីវិត ហើយមកទល់បច្ចុប្បន្ននេះក៏នៅមានផងដែរ ជាពិសេសនៅក្នុងខេត្តមួយចំនួនដូចជាកំពង់ស្ពឺជាដើម ដែលធ្វើឱ្យដើមត្នោត ក៏ដូចជាស្ករត្នោតក្លាយជាអត្តសញ្ញាណមួយរបស់ជនជាតិខ្មែរផងដែរ។

មុននឹងបានជាផលិតផលស្កត្នោត កសិករត្រូវឡើងដើមត្នោត ដើម្បីគាបផ្កាត្នោតយកទឹកមករម្ងាស់នៅលើភ្លើងរយៈពេលជាច្រើនម៉ោង ដោយការកូរវឹករហូតទាល់តែខាប់ក្លាយជាស្ករ ខាប់ដែលអាចយកទៅប្រើប្រាស់បានតាមតម្រូវការ។ គួរបញ្ជាក់ថា ស្ករត្នោតខ្មែរ ធ្លាប់បានជាប់ពានរង្វាន់ជាប់លេខ១ជាផលិតផលល្អបំផុតប្រចាំឆ្នាំ២០១៧ ដែលជាផលិតផលស្ករត្នោតសរីរាង្គ របស់ក្រុមហ៊ុន ខនហ្វីរេល (Confirel)។

Pictures៖ Credit to the owner

សួស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៤! សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរ កើតមានដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមទទ...
31/12/2023

សួស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៤!

សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរ កើតមានដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ចៀសឆ្ងាយពីជំងឺ ជោគជ័យគ្រប់ភារកិច្ច និងសូមមានសុភមង្គលជានិច្ចនិរន្តរ៍។❤️

ប្លែកមែន! វៀតណាមសាងសង់ស្ពានមួយសម្រាប់ជាកន្លែងឱ្យគូស្នេហ៍ថើបគ្នា មិនមែនសម្រាប់ធ្វើដំណើរឆ្លងកាត់ទេកន្លែងថតរូប Selfie ថ្មីម...
28/12/2023

ប្លែកមែន! វៀតណាមសាងសង់ស្ពានមួយសម្រាប់ជាកន្លែងឱ្យគូស្នេហ៍ថើបគ្នា មិនមែនសម្រាប់ធ្វើដំណើរឆ្លងកាត់ទេ

កន្លែងថតរូប Selfie ថ្មីមួយដែលមានឈ្មោះថា “Kiss Bridge” ដែលគូស្នេហ៍អាចចែករំលែកពេលវេលាដ៏រ៉ូមែនទិក ត្រូវបានដាក់បង្ហាញកាលពីសប្តាហ៍មុន ក្នុងប្រទេេវៀតណាម។

លទ្ធផលនៃកិច្ចសហការរបស់ស្ថាបត្យករអ៊ីតាលី Marco Casamonti និងអ្នកអភិវឌ្ឍន៍ទេសចរណ៍ប្រណិត Sun Group បានធ្វើឱ្យស្ពាននេះលេចចេញជារូបរាងឡើង ដែលមានទីតាំងនៅកោះ Phu Quoc ភាគខាងត្បូងប្រទេសវៀតណាម ដែលជាតំបន់ល្បីល្បាញដោយសារឆ្នេរដ៏ស្រស់ស្អាត។ ស្ពាននេះ ត្រូវបានរចនាឡើងដោយមានការបំផុសគំនិតពីផ្ទាំងគំនូរបុរាណរបស់ Michelangelo ការបង្កើតអ័ដាម និងរឿងព្រេងវៀតណាមរបស់ ង្វូវ ឡាង អំពី គូស្នេហ៍​វ័យក្មេង​ពីរ​នាក់​ដែល​អធិរាជ Jade រក្សា​ឱ្យ​នៅ​ឆ្ងាយ ហើយ​អនុញ្ញាត​ឱ្យ​ជួបគ្នា​ម្តង​ក្នុង​មួយឆ្នាំ​នៅលើ​ស្ពាន​អូរ​ធួក​។

ស្ពាននេះមានប្រវែងជាង៨០០ ម៉ែត្រ (កន្លះម៉ាយ) និងមានពីរផ្នែកដាច់ដោយឡែកពីគ្នា។ ផ្នែកខាងជើង និងខាងត្បូងត្រូវបានបំបែកដោយ៣០ សង់ទីម៉ែត្រ (១២អ៊ីញ) ដែលគូស្នេហ៍អាចឈរនៅម្ខាងៗ ហើយអាចឱប និងថើបគ្នាយ៉ាងរ៉ូមែនទិក។

យោងតាមក្រុមហ៊ុន Sun Group បានឱ្យដឹងថា ចម្ងាយរវាងស្ពានត្រូវបានគណនាយ៉ាងជាក់លាក់ថា នៅថ្ងៃទី ១ ខែមករា ជារៀងរាល់ឆ្នាំ នឹងអាចមើលឃើញព្រះអាទិត្យលិចយ៉ាងច្បាស់នៅក្នុងគម្លាតរវាងពាក់កណ្តាលទាំងពីរ។

ស្ពាននេះមានឈ្មោះជាភាសាវៀតណាមថា "Cau Hon" ក៏មានន័យថា "ស្នើសុំរៀបការ" ហើយស្ពានថ្មីរបស់វៀតណាមនេះគឺសម្រាប់ជាកន្លែងឱ្យគូស្នេហ៍ថើបគ្នា មិនមែនសម្រាប់ធ្វើដំណើរឆ្លងកាត់ទេ។ ស្ពាន Kiss Bridge មានទីតាំងនៅ Sunset Town នៃកោះ Phu Quoc ក្នុងខេត្ត Kien Giang ភាគខាងត្បូងប្រទេសវៀតណាម ហើយនឹងក្លាយជានិមិត្តរូបនៃក្តីស្រលាញ់ និងជាគោលដៅនៃអ្នកទេសចរភាគច្រើន ជាពិសេសសម្រាប់អ្នកដែលមានគូស្នេហ៍ទៅទស្សនា។

ប្រភព៖ CNN Travel

28/12/2023

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងជំរុញឱ្យពន្លឿនការត្រៀមលក្ខណៈសម្រាប់សង្រ្គាម រួមទាំងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន

28/12/2023

ការ​លើក​លែង​ទោស​របស់​ព្រះមហាក្សត្រ បង្ក​ឱ្យ​មាន​ពាក្យ​ចចាម​អារ៉ាម​អំពី​ការ​វិល​ត្រឡប់​មក​វិញ​របស់​លោកស្រី​យីងឡាក់ អតីតនាយករដ្ឋមន្ត្រីថៃ

27/12/2023

រោងចក្រថាមពលបរមាណូដ៏ធំបំផុតរបស់ពិភពលោក ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញហើយ!

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ជានិមិត្តរូបនៃការបន្តកិច្ចអភិវឌ្ឍន៍ពីនីតិកាលចាស់ មកនីតិកាលថ...
27/12/2023

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ជានិមិត្តរូបនៃការបន្តកិច្ចអភិវឌ្ឍន៍ពីនីតិកាលចាស់ មកនីតិកាលថ្មី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ នេះ បានអញ្ជើញចូលរួមជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក​ នៃគម្រោងអភិវឌ្ឍប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ”។

ថ្លែងប្រសាសន៍នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា វត្តមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ជានិមិត្តរូបនៃការបន្តកិច្ចអភិវឌ្ឍន៍ពីនីតិកាលចាស់ មកនីតិកាលថ្មី និងជាការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។ ជាមួយគ្នានេះ សម្ដេចបានថ្លែងអំណរគុណដល់មិត្តជប៉ុន ដែលបានជួយកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ជើងឯក នេះដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងជួយដល់បរិស្ថានល្អ ផាសុខភាពរបស់របស់ប្រជាពលរដ្ឋ ខណៈសមិទ្ធផលនេះ ក៏ជាសមិទ្ធផលមួយនៃផែនការគ្រប់គ្រងទឹកកខ្វក់របស់កម្ពុជាផងដែរ។

បើតាមសម្ដេចធិបតី គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកនេះ គឺដើម្បីសម្អាតទឹកកខ្វក់បង្ហូរចេញពីតំបន់ជម្រាលជើកឯក ដែលស្ថិតក្នុងកណ្តាលរាជធានីភ្នំពេញ ហើយត្រូវបង្ហូរចូលក្នុងបឹងជើងឯក ស្ថិតនៅប៉ែកខាងត្បូងរាជធានី មុននឹងបង្ហូរចូលទន្លេបាសាក់ ជាមួយនឹងលទ្ធភាពសម្អាតទឹកកខ្វក់ចំនួន ៥,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ លើផ្ទៃដីប្រមាណ ៣ហិចតា។

គោលបំណងសំខាន់នៃគម្រោងនេះ គឺដើម្បីផ្តល់នូវការចម្រោះទឹកកខ្វក់ក្នុងរាជធានីភ្នំពេញឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការបំពុលទឹកក្នុងបឹងជើងឯក ជាពិសេសរួមចំណែកក្នុងការការពារ និងលើកកម្ពស់គុណភាពទឹក អនាម័យ​ និងបរិស្ថានរស់នៅជូនដល់ប្រជាជន ដែលជាចំណែកយ៉ាងសំខាន់សម្រាប់សុខុមាលភាព និងជីវភាពរស់នៅប្រចាំថ្ងៃ។

គួរបញ្ជាក់ថា គម្រោងនេះ​ ត្រូវបានសិក្សា និងបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) តាមរយៈទំនាក់ទំនងនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន ហើយនឹងក្លាយជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ជប៉ុន” ប្រកបដោយផ្លែផ្កាយ៉ាងពិតប្រាកដ៕

ប្រភព៖ SPM

សាលារៀនណាខ្លះ ជាមុខសញ្ញាក្នុងការវាយតម្លៃជាប់ពានរង្វាន់ស្តង់ដា សាលារៀនគំរូ?«សាលារៀនដែលជាមុខសញ្ញាក្នុងការវាយតម្លៃជាប់ពានរង...
27/12/2023

សាលារៀនណាខ្លះ ជាមុខសញ្ញាក្នុងការវាយតម្លៃជាប់ពានរង្វាន់ស្តង់ដា សាលារៀនគំរូ?

«សាលារៀនដែលជាមុខសញ្ញាក្នុងការវាយតម្លៃជាប់ពានរង្វាន់ស្តង់ដា សាលារៀនគំរូ មានដូចជា៖ សាលារៀលដែលកំពុងអនុវត្តគម្រោង សាលារៀនដែលទទួល មូល និធិ អភិវឌ្ឍពីរដ្ឋាភិបាល សាលារៀនដែលស្ថិតនៅក្រោមការគាំពីដៃគូ សាលារៀនដែលមានភាពម្ចាស់ការ សាលារៀនដែលធ្លាប់ជាប់ចំណាត់ថ្នាក់នាយកល្អ សាលារៀនជំនាន់ថ្មី សាលារៀនដែលមានសិស្ស ប្រឡងមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេស A B C ច្រើន និងភាគរយប្រឡងជាប់លើសថ្នាក់ជាតិ ជាដើម។ »

នេះជាការបញ្ជាក់របស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជានាយកគម្រោង (USESDP-2) និង (STEP UP) ក្នុងឱកាសអញ្ជើញចូលរួមពិធី ប្រកាសដាក់ឱ្យអនុវត្តស្តង់ដាសាលាមធ្យមសិក្សាចំណេះ ទូទៅសាធារណៈគំរូ និងអង្គវិបស្សនាគម្រោងអភិវឌ្ឍវិស័យ អប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-2) និងគម្រោង វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់ការអប់រំកម្រិតមធ្យមសិក្សា (STEP UP) រយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តមបណ្ឌិតសភាចារ្យនាយកគម្រោងបានជំរុញលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ គ្រប់គ្រង និងមន្ត្រី អនុវត្ត គម្រោងគ្រប់លំដាប់ថ្នាក់ ខិតខំបន្តអនុវត្តផែនការសកម្មភាពនានា ដើម្បីជួយគាំទ្រ ដល់សាលារៀនគោលដៅឱ្យសម្រេចបាននូវគោលដៅសូចនាកររបស់ស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូ ក្នុងឆ្នាំ២០២៤ខាងមុខ។

គួរបញ្ជាក់ថា ពិធីនេះមានគោលបំណង (១).ប្រកាសដាក់ឱ្យអនុវត្តស្តង់ដា សាលាមធ្យមសិក្សាគំរូ និងយន្តការអនុវត្ត (២). ការពិនិត្យ ឡើងវិញនូវវឌ្ឍនភាព និងទិសដៅអនុវត្តបន្តរបស់គម្រោង វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអប់រំកម្រិត មធ្យមសិក្សា (STEP UP) និងគម្រោងអភិវឌ្ឍវិស័យអប់រំ មធ្យមសិក្សាទុតិយភូមិ ទី២ (USESDP-2) និង (៣). ការ ដាក់ បញ្ចូលវិធីសាស្ត្របង្រៀនរបស់សាលារៀនជំនាន់ថ្មី (NGS) ទៅក្នុងសាលារៀនគំរូ។

ប្រភព៖ MoEYS

គម្រោងព្រែកជីកហ្វូណន នៅតែជាប្រធានបទដ៏រស៊ើបសម្រាប់មជ្ឈដ្ឋានអ្នកវិភាគ!គម្រោង «ព្រែកជីកហ្វូណនតេជោ» ធ្វើឡើងដើម្បីពង្រីកវិសាល...
27/12/2023

គម្រោងព្រែកជីកហ្វូណន នៅតែជាប្រធានបទដ៏រស៊ើបសម្រាប់មជ្ឈដ្ឋានអ្នកវិភាគ!

គម្រោង «ព្រែកជីកហ្វូណនតេជោ» ធ្វើឡើងដើម្បីពង្រីកវិសាលភាពនៃការប្រើប្រាស់សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើន ក៏ដូចជាផ្តល់ជាដំណោះស្រាយសមស្របលើបញ្ហាប្រឈម ក៏ដូចជាឧបសគ្គនានានៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកដែលកម្ពុជាបាននិងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។ តាមគម្រោង ព្រែកជីកហ្វូណន មានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវទន្លេមេគង្គ ឆ្លងកាត់ព្រែកតាឯកនៃទន្លេបាសាក់ ចូល តាម ព្រែកតាហ៊ីងនៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្ត កែប ដោយឆ្លងកាត់ខេត្តចំនួន ៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប និងត្រូវចំណាយទឹកប្រាក់ប្រមាណ ១៧០០ លានដុល្លារ អាមេរិក។

យ៉ាងណាមិញ កន្លងមក គម្រោងព្រែកជីកហ្វូណន ត្រូវបានអ្នកវិភាគមួយចំនួន លើកឡើងជារឿយៗថា គម្រោងទាំងនេះ មានហេតុផលអាថ៌កំបាំង ហើយនឹងអាចឱ្យកម្ពុជាធ្លាក់ក្នុងបំណុលបរទេសកាន់តែច្រើនឡើង ក៏ដូចជាបង្កផលប៉ះពាល់ លំហូរទឹកទន្លេមេគង្គ និងទន្លេផ្សេងៗទៀតផងដែរ។

ដោយឡែកថ្មីៗនេះ មានសារព័ត៌មានមួយដោយបានចុះផ្សាយដោយលើកឡើងថា “មានមន្ត្រីជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទម្លាយព័ត៌មានថា រដ្ឋាភិបាលកម្ពុជាមិនមែនខ្ចីលុយចិនតែ ១៧០០ លានដុល្លារអាម៉េរិកសម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ ទេ ប៉ុន្តែបានខ្ចីលុយចិនដល់ទៅ ៥ពាន់ លានដុល្លារអាម៉េរិក ដើម្បីសាងសង់ព្រែកជីក និងកំពង់ផែនានា និងដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចកម្ពុជា។”

ជុំវិញបញ្ហានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅយប់ថ្ងៃអង្គារ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៣ នេះ បានចេញសេចក្តីបំភ្លឺព័ត៌មានមួយច្រានចោលនូវ ព័ត៌មានចុះផ្សាយខាងលើ ដោយអះអាងថាជាព័ត៌មានមិនពិត និងគ្មានមូលដ្ឋាន។

ដោយឡែក សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ធ្លាប់បានបញ្ជាក់ផងដែរថា គម្រោងព្រែកជីកហ្វូណនតេជោ គឺដើម្បីបម្រើសក្ដានុពលសេដ្ឋកិច្ច លើកកម្ពស់សេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើនបន្ថែមទៀត គឺមិនមានហេតុផលអ្វីអាថ៌កំបាំងនោះទេ។

រូបភាព៖ AKP

បងប្អូនបានសាករសជាតិហើយឬនៅ? «នំបាក់បិន» ផលិតផលថ្មីមួយទៀតប្រចាំភូមិព្រះដាក់! ភូមិព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទី...
25/12/2023

បងប្អូនបានសាករសជាតិហើយឬនៅ? «នំបាក់បិន» ផលិតផលថ្មីមួយទៀតប្រចាំភូមិព្រះដាក់!

ភូមិព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីដ៏ពេញនិយមមួយកន្លែងរបស់អ្នកទេសចរជាតិ-អន្តរជាតិ ដោយសារបរិស្ថានស្អាតគួរឱ្យចង់រស់នៅ ជាពិសេសគឺមាន នំអាកោរត្នោត ដែលត្រូវបានអតិថិជនទទួលស្គាល់ថាមានរសជាតិឆ្ងាញ់ពិសេស ការវេចខ្ចប់វិញមានអនាម័យខ្ពស់ដោយមិនមានប្រើថង់ផ្លាស្ទិក។

ក្រៅពីនំអាកោរត្នោត ឥឡូវនេះ ភូមិព្រះដាក់មានផលិតផលថ្មីមួយទៀត គឺនំបាក់បិន ដែលដុតថ្មីៗក្តៅៗ ឈ្ងុយឆ្ងាញ់ ថែមទាំងមានអនាម័យល្អទៀតផង។ នំខ្មែេមួយប្រភេទនេះ កំពុងធ្វើឱ្យអ្នកធ្វើដំណើរឆ្លងកាត់នាំគ្នាតម្រង់ជួរចាំទិញជាហូរហែ។

រូបភាព៖ នំបាក់បិនដុតយាយវ៉ាន់

ធ្លាប់ឆ្ងល់ទេ? ហេតុអ្វីគេប្រើពាក្យ “Xmas” ជំនួស​ពាក្យ“Christmas”?តាមជំនឿរបស់មនុស្សមួយចំនួនយលើថា ការប្រើពាក្យ  “Xmas” ជំន...
25/12/2023

ធ្លាប់ឆ្ងល់ទេ? ហេតុអ្វីគេប្រើពាក្យ “Xmas” ជំនួស​ពាក្យ“Christmas”?

តាមជំនឿរបស់មនុស្សមួយចំនួនយលើថា ការប្រើពាក្យ “Xmas” ជំនួសពាក្យ “Christmas” គឺជាការព្យាយាមបំបាត់ប្រពៃណីសាសនា ពីបុណ្យណូអែល ដោយយកពាក្យ Christ ចេញពី Christmas។ ប៉ុន្តែការពិតមិនមែនដូច្នោះទេ។

ពាក្យ “Xmas” បានចាប់ផ្តើមដំបូងនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៥០០ ដែលជាវិធីមួយផ្សេងទៀតនៃការសរសេរពាក្យ “Christmas” ។ X មិន​មែន​មាន​ន័យ​ថា​ត្រូវ​បាន​អាន​ក្នុង​សំឡេង "ecks" ដែល​យើង​និយាយ​វា​ជា​ភាសា​អង់គ្លេស​ដូចសព្វថ្ងៃ​នេះ​ទេ ប៉ុន្តែ​វា​មាន​ន័យ​ និងត្រូវ​បាន​អាន​ជា​ភាសា​ក្រិច​ថា "chi"។ Chi គឺជាអក្សរទីមួយនៃពាក្យក្រិក Χριστός (Christos) ដែលបកប្រែថា (ព្រះយេស៊ូវ) ព្រះគ្រីស្ទ។

X ត្រូវ​បាន​គេ​យក​ជា​មធ្យោបាយ​តំណាង​ព្រះ​គ្រីស្ទ​តាម​ភាសា​នានា។ អក្សរកាត់សាមញ្ញផ្សេងទៀតដែលប្រើរចនាប័ទ្មនេះគឺ Xpian និង Xtian ដែលទាំងពីរតំណាងឱ្យពាក្យគ្រីស្ទាន។ អក្សរកាត់ X ឬអក្សរក្រិចត្រូវបានប្រើដើម្បីកំណត់អត្តសញ្ញាណគ្រីស្ទបរិស័ទតាំងពីយុគសម័យនៃចក្រភពរ៉ូម។

យោងតាមក្រុមកាតូលិករបស់សហរដ្ឋអាមេរិក គ្រិស្តបរិស័ទក្នុងចក្រភពរ៉ូមតែងតែប្រើនិមិត្តសញ្ញា Chi-Rho (☧) ដើម្បីសម្គាល់ផ្នូរដែលពួកគេគោរពបូជា និងទីតាំងផ្សេងទៀតដែលពួកគេចាត់ទុកថាសំខាន់។ Chi-Rho គឺជាការរួមបញ្ចូលគ្នាដ៏ទាន់សម័យនៃអក្សរក្រិក chi និង rho ដែលជាអក្សរពីរដំបូងនៃ Χριστός ។ ការប្រើប្រាស់ Chi-Rho បានបន្តរហូតដល់ការដួលរលំនៃចក្រភពរ៉ូម ហើយនៅតែត្រូវបានប្រើប្រាស់ដោយអ្នកកាន់សាសនាគ្រិស្តអូស្សូដក់ខាងកើតរហូតមកដល់សព្វថ្ងៃនេះ។

ប្រភព៖ The Hill

22/12/2023

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឆ្លើយតបទៅនឹងសារព័ត៌មានថៃ ដែលចុះផ្សាយថា មានករណីប្រើអំពើហិង្សា និងបង្ខាំងទៅលើជនជាតិថៃនៅក្រុងប៉ោយប៉ែត

21/12/2023

តើអាចទៅរួចទេ? លោក ស៊ី ជីនពីង បានព្រមានចំៗទៅកាន់លោក Joe Biden ថា ចិននឹងបង្រួបបង្រួមគ្នាឡើងវិញជាមួយតៃវ៉ាន់

Address


Alerts

Be the first to know and let us send you an email when BRANDMEDIA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BRANDMEDIA:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share