02/03/2022
សេចក្តីជូនដំណឹង ៗទីតាំងវង់ល្បែងសុីសងខុសច្បាប់នៅកណ្ដាល ក្រុងបាវិត បើកដំណើរការលេងហើយ...
ខេត្តស្វាយរៀង ÷ គឃ្លើនមែនម្ចាស់ទីតាំងសង្វៀនល្បែងសុីសងជល់មាន់បៀ និងអាប៉ោងខុសច្បាប់មួយកន្លែងស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត មានឥទ្ធិពលប៉ុណ្ណាទៅទើបហ៊ានបើកលេងល្បែងតាមទំនើងចិត្តមិនខ្លាចញញើត អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានធ្វើការបង្ក្រាប!នោះឡើយ!
បើយោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋបានឲ្យដឹងនៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២២-នេះ ព្រោះថាថ្វីដ្បិតជំងឺ កូវីដ-១៩,, បានកាត់បន្ថយខ្លះៗពិតមែនក៏ដោយ ប៉ុន្តែជំងឺ កូវីដ-១៩,, ទើបបម្លែងថ្មី ឈ្មោះថា
(អូមីក្រុង) នៅជាបញ្ហាដដែល ដោយឡែកម្ចាស់ទីតាំងល្បែងសុីសងជល់មាន់បៀរ និងអាប៉ោងខុសច្បាប់មួយកន្លែងទីតាំងខាងលើនេះកំពុងប្រមូលផ្តុំបក្សពួកជិតឆ្ងាយមកជួបជុំ!បើកលេងល្បែងយ៉ាងពពាក់ពពូននាំគ្នាស្រែកហ៊ោកញ្ជ្រៀវយ៉ាងត្រហឹង បង្ករការភ្ញាក់ផ្អើលដល់ពលរដ្ឋរស់នៅជិតខាងព្រួយបារម្ភជាខ្លាំងខ្លាចឆ្លងរីករាលដាលជំងឺ កូវីដ-១៩,,ចេញពីពួកអ្នកមកលេងល្បែងនៅទីកន្លែងនេះដោយសារចំណុចព្រំដែនរវាង កម្ពុជា វៀតណាម ផងដែរ ម្យ៉ាងទៀតពួកគាត់មានការភ័យខ្លាចអំពីបញ្ហាអសន្តិសុខនិងបទល្មើសផ្សេងៗកើតឡើងដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាជាដើម៘
ប្រភពបានបន្តទៀតថាករណីនេះពលរដ្ឋបាននាំគ្នាដាក់ការសង្ស័យថា ទំនងជា អាជ្ញាធរពាក់ព័ន្ឋមួយចំនួនក្នុង ក្រុងបាវិត ខេត្តស្វាយរៀង ជាអ្នកធ្មេចភ្នែកបើកភ្លើងខៀវឲ្យទីតាំងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទមួយកន្លែងនេះហើយ ទើបទីតាំងនេះហ៊ានបើកដំណើរការលេងបានយ៉ាងពពាក់ពពូនបែបនេះ ហាក់ដូចមិនខ្លាចញញើតសមត្ថកិច្ចមូលដ្ឋាន បង្ក្រាប់សូម្បីតែបន្តិច!
សូមរំលឹកថាកន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្រ្តីនគរបាលពាក់ព័ន្ធក្រោមឱវាទទូទាំងប្រទេស ត្រូវតែបង្រ្កាប!រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ! ដើម្បីធានាបាននៅសន្តិសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋរស់នៅស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្តិភាពទាំង៧ ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ
ផ្ទុយទៅវិញទីតាំងល្បែងសុីសងជល់មាន់បៀ និងអាប៉ោងខុសច្បាប់នៅកណ្ដាល ក្រុងបាវិត ខេត្តស្វាយរៀងនេះ បើកលេងមិនខ្លាចញញើតនិងមិនគោរពតាមការណែនាំនូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បីកុំ បីការពារសោះឡេីយ។
ដូច្នេះហើយពលរដ្ឋនាំគ្នាធ្វើការអំពាវនាវទៅដល់ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង សូមជួយពិនិត្យភាពជាក់ស្ដែង ជាពិសេស លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង មិនគួរមើលរំលងគួរតែមានវិធានការទប់ស្កាត់ឬមួយចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាប!ទីតាំងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងភូមិសាស្រ្តខាងលើនេះដេីម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៧ ចំណុច របស់ក្រសួងមហាផ្ទៃ ផងទាន ៕
_ការិយាល័យផ្ដល់ព័ត៌មាននិងទទួលផ្សព្វផ្សាយពាណិជ្ជកម្ម៖
_ទំនាក់ទំនងលេខ៖095368185/0887107764