Loch ratha

Loch ratha ចំណេះដឹង​ខាង​សុខភាព​ ចំណេះដឹង​ទូទៅ​

08/10/2023
08/10/2023
Account ថ្មី ជួយ follow ម្នាក់1ផង បង ប្អូន
21/09/2023

Account ថ្មី ជួយ follow ម្នាក់1ផង បង ប្អូន

19/09/2023

👉🏻ទើបតែកាត់ការជាប់អណ្តាតអោយទារកម្នាក់ ក៏នឹកឃើញនិយាយពីជំងឺនេះបន្តិចទៅ។
«ជំងឺ Ankyloglossia រឺ Tongue Tie រឺខ្មែរហៅថា ជាប់អណ្តាត» គឺជាជំងឺដែលមានពីរកំណើត ដែលជាលិកាក្រោមអណ្តាតក្មេងភ្ជាប់អណ្តាតតឹងជាមួយក្រអូមមាត់ក្រោម។
👉🏻ផលលំបាក
_ធ្វើអោយក្មេងពិបាកមឹម ពិបាកបឺត និងងាយនឹងឈ្លក់ផងដែរ
_ប៉ះពាល់ដល់ការនិយាយ
_ប៉ះពាល់ដល់សុខភាពធ្មេញ និងមាត់
👉🏻ការព្យាបាល គឺត្រូវកាត់ដើម្បីបន្ធូរជាលិកានោះ តែការកាត់មានច្រើនរបៀបទៅតាមស្ថានភាពជាក់ស្តែង
_ការកាត់ត្រូវធ្វើចំពោះក្មេងដែលមានសុខភាពល្អ គ្រប់គីឡូ និងមិនកំពុងមានជំងឺផ្សេង ព្រោះក្រោយពេលកាត់នឹងមានប៉ះពាល់ដល់ការញាំមួយរយៈខ្លី។
_អាចកាត់ពីក្មេងអាយុ៦ខែឡើង (រឺទាបជាងនេះទៅតាមស្ថានភាពជាក់ស្តែង។
_ ការកាត់គឺប្រើថ្នាំស្ពឹក+ថ្នាំឃាត់ឈាម ចាក់នៅនឹងកន្លែងកាត់ មានការឈឺចាប់បន្តិចបន្តួចប៉ុណ្ណោះ។
ប្រភព: វេជ្ជ. ហ៊ាង រតនា Dr. HEANG ROTTANA # # # # # # # # # #

ជីវិតជាពេទ្យ  មានគ្រប់ទម្រង់គ្រប់បែបបទ  អ្វីដែលយើងអាចធ្វើបានយើងនិងធ្វើ  មិនថាក្នុង                      កាល:ទេស:អ្វីនោះទ...
18/09/2023

ជីវិតជាពេទ្យ មានគ្រប់ទម្រង់គ្រប់បែបបទ អ្វីដែលយើងអាចធ្វើបានយើងនិងធ្វើ មិនថាក្នុង
កាល:ទេស:អ្វីនោះទេ ត្រូវចងចាំថា យើងជាពេទ្យ គឺត្រូវតែ......គ្មានពាក្យថាទេ ហត់នឿយ .... Good night my dream .....

រីករាយ ថ្ងៃ ដំបូងនៃ ជីវិត ដែលមាន វត្តមាននៅក្នុង ពិភពលោកនេះ អូនឈ្មោះថា អូនសុខមានសេរីជ័យមង្គល  ជម្រាបសួរ លោកតាលោកយាយ អ៊ុំព...
18/09/2023

រីករាយ ថ្ងៃ ដំបូងនៃ ជីវិត ដែលមាន វត្តមាននៅក្នុង ពិភពលោកនេះ
អូនឈ្មោះថា អូនសុខមានសេរីជ័យមង្គល ជម្រាបសួរ លោកតាលោកយាយ អ៊ុំពូមីង បងប្អូន ទាំងអស់
អូន កើត ថ្ងៃច័ន្ទ ទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៣
ទំងន់ ៣.៥ គីឡូ កូនប្រុស
មន្ទីរពហុព្យាបាល និងសម្ភព សកល
សូមស្វាគមន៍ ....

16/09/2023

អូន មានសុខភាពល្អណាស់

 #ចែករំលែកដើម្បីចំណេះដឹង ពីអត្ថប្រយោជន៍ទាំង ១០ របស់ «សេរ៉ូមប្រៃ»👩🏻‍⚕️🧑🏻‍⚕️តើអត្ថប្រយោជន៍ទាំង ១០ នោះមានអ្វីខ្លះ❓១. សេរ៉ូម...
08/09/2023

#ចែករំលែកដើម្បីចំណេះដឹង ពី
អត្ថប្រយោជន៍ទាំង ១០ របស់ «សេរ៉ូមប្រៃ»👩🏻‍⚕️🧑🏻‍⚕️
តើអត្ថប្រយោជន៍ទាំង ១០ នោះមានអ្វីខ្លះ❓
១. សេរ៉ូមប្រៃ ជាថូន័រ (Toner) ដែលមានគុណភាពសម្រាប់ស្បែកមុខងាយប្រតិកម្ម
២. លាង Contact Lens បានយ៉ាងស្អាត
៣. អាចប្រើជាទឹកខ្ពុលមាត់បាន
៤. អាចប្រើសម្រាប់លាងភ្នែកបាន
៥. អាចប្រើសេរ៉ូមប្រៃលាយជាមួយម្សៅម៉ាស់
៦. ជូតសម្អាតមុខ ក្រោយពេលញិចមុន
៧. ប្រើលាងច្រមុះ ពេលមានសំបោរ
៨. ថែរក្សាមុខកុំឱ្យរលាក ស្លោក ដោយសារអាកាសធាតុក្ដៅ
៩. កាត់បន្ថយមុន (ការប្រើសេរ៉ូមប្រៃជូតមុខនឹងធ្វើឱ្យស្បែកកាន់តែស្អាត)
១០. Mascara ដែលចាប់ផ្ដើមស្ងួត កុំទាន់ចោល‼️ គ្រាន់តែបន្តក់សេរ៉ូមប្រៃប្រមាណ 4-5 តំណក់ ក៏អាចប្រើប្រាស់វិញបានម្ដងទៀត

កុំមើលរំលងសេរ៉ូមប្រៃណា 🤗
ប្រភព ៖ itself care

🤰🏻ថ្នាំជាតិដែក❓❓❓ ✅ជាតិដែកនិងអាស៊ីតហ្វូលិកវាពិតជាសំខាន់តែស្ត្រីចាំបាច់ត្រូវញុំាមុនពេលមានផ្ទៃពោះ៣ខែ រហូតមានផ្ទៃពោះ៣ខែដំបូ...
21/08/2023

🤰🏻ថ្នាំជាតិដែក❓❓❓

✅ជាតិដែកនិងអាស៊ីតហ្វូលិកវាពិតជាសំខាន់តែស្ត្រីចាំបាច់ត្រូវញុំាមុនពេលមានផ្ទៃពោះ៣ខែ រហូតមានផ្ទៃពោះ៣ខែដំបូងនៃគត៌!

👩🏻‍⚕️ មានបងៗ ខ្លះគាត់ប្រាប់ខ្ញុំថា បងញាំថ្នាំជាតិដែកអត់ត្រូវ ធ្វេីទុកអោយគាត់ចាញ់លេីសដេីម គាត់ពិបាកក្នុងខ្លួនណាស់ ពេលលេប អញ្ចឹងហេីយគាត់ឈប់ញាំហេីយ 🥹

តេីបងៗ ដឹងទេថា ថ្នាំជាតិដែក មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ស្ត្រីមានផ្ទៃពោះ និង ទារកក្នុងផ្ទៃ 🤰🏻
👉🏻ប្រធានបទថ្ងៃនេះនិយាយអំពីថ្នាំជាតិដែកដែលមាននៅមណ្ឌលសុខភាព គឺ ថ្នាំជាតិដែក និង អាស៊ីតហ្វូលីក ។

👉🏻ជាទូទៅ ទារកចាប់ផ្ដើមលូតលាស់ អវយវៈផ្សេងៗ ផ្នែកបញ្ញាស្មារតីខួរក្បាលចាប់ពីអាយុ 8 សប្តាហ៍ 👶🏻

👉🏻ក្នុងកំឡុងពេលនេះម្ដាយកំពុងតែពពោះត្រូវតែផ្ដល់ឲ្យកូននៅជាតិដែក វីតាមីនក៏ដូចជាការថែទាំខ្លួនអោយល្អបំផុត 🥰

👉🏻ថ្នាំជាតិដែក មានអត្ថប្រយោជន៍ខ្លាំងណាស់ សម្រាប់សុខភាពម្ដាយនិងទារក🤰🏻
✨ជួយឲ្យកូនមាន ការលូតលាស់ល្អ
✨កាត់បន្ថយភាព ស្លេកស្លាំង
✨ជួយផ្នែក បញ្ញាស្មារតី កូនកាន់តែឈ្លាសវៃ
✨ម្ដាយមានសម្រស់កាន់តែស្រស់ស្អាត និង សុខភាពល្អ
✨បង្កើន គ្រាប់ឈាមក្រហម
✨បំបាត់ភាព ស្លេកស្លាំង
✨កាត់បន្ថយ ការធ្លាក់ឈាមពេលសម្រាលកូន
✨បន្ថយភាព ស្លេកស្លាំងក្រោយសម្រាល
✨ដើម្បីការពារការឆែបមាត់
✨ការពារពកឆ្អឹងខ្នង
✨ទារកសំរាលគ្រប់ខែ គ្រប់គីឡូ
✨ងាយស្រួលសម្រាលកូន មានកំលាំង

👉🏻ការប្រើប្រាស់ថ្នាំជាតិដែកអាស៊ីតហ្វូលីក រយះពេល 3ខែ
មួយថ្ងៃ មួយគ្រាប់ ចំនួន 90គ្រាប់ រៀងរាល់ក្រោយបាយល្ងាច 30 នាទី ។
👉🏻ញាំថ្នាំជាតិដែកជាមួយទឹកស ទឹកឆ្អិន
❌ ហាមញាំជាមួយកាហ្វេ តែ ឬទឹកដោះគោ ដែលបន្ថយប្រសិទ្ធភាពរបស់ថ្នាំ ។
👌🏻ប្រសិនបើមានអាការៈវិលមុខធីងធោងអាចញាំផ្លែឈើជូរតាមក្រោយបន្តិចបន្តួចបាន ។
👌🏻ផលរំខានរបស់ជាតិដែកអាចធ្វើឲ្យ
✨ទល់ លាមក
✨លាមក ពណ៌ខ្មៅ- រាគ
✨ឈឺ ក្រពះតិចតួច
✨ក្អួតចង្អោល តែមិនប៉ះពាល់ទៅលើទារកក្នុងផ្ទៃទេ ។

📌 សម្រាប់ពាក្យ ចចាមអារ៉ាម និយាយតៗគ្នាថាញាំថ្នាំជាតិដែកធ្វើឲ្យរលូតកូន ញាំថ្នាំជាតិដែក ធ្វើឲ្យក្តៅ វាមិនមែនជាការពិតទេ
សូមឈប់យល់ច្រឡំ ទៀតណាបងៗ

(Copy) ត

👉🏻ស្រីៗ​មករដូវអត់ទៀង​ ដោយសារមូលហេតុ​ទាំង​នេះអ្វីទៅជាការមករដូវមិនទៀង? ជាទូទៅ​ ស្រីៗមាន​វដ្ដ​រដូវ​ចន្លោះ​ពី​ ១១-១៣ ​ដង​ក្ន...
20/08/2023

👉🏻ស្រីៗ​មករដូវអត់ទៀង​ ដោយសារមូលហេតុ​ទាំង​នេះ

អ្វីទៅជាការមករដូវមិនទៀង?

ជាទូទៅ​ ស្រីៗមាន​វដ្ដ​រដូវ​ចន្លោះ​ពី​ ១១-១៣ ​ដង​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​គ្នាយើង​ខ្លះ​អាច​មក​តិច​ដង​ និង​ខ្លះ​ទៀត​មក​ច្រើន​​ជាង​នេះ។ ដើម្បី​ដឹង​ថា​រដូវ​មក​ទៀង​ទាត់ ​ឬ​អត់ ​គួរ​​ចំណាំ​ការ​មក​រដូវ​យើង​ខ្លួនឯង ប្រសើរ​ជាង​ប្រៀប​ធៀប​ជា​មួយ​នរណា​ផ្សេង។

អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ដំបូងស្រីៗ​ទើប​​មាន​រដូវ ​អាច​នឹង​មក​រដូវ​មិន​ទៀង​ទាត់ ដោយ​សារ​អ័រម៉ូន​នៃ​វដ្តរដូវ​ត្រូវ​ការ​ពេល​ដើម្បី​បង្កើត​តុល្យភាព ហើយ​បើ​យើង​ឈាន​ដល់​វ័យ​ត្រូវ​អស់​រដូវ​ ក៏​អាច​ជួប​ប្រទះ​នឹង​បញ្ហា​នេះ​ដូចគ្នា។ នៅ​មាន​មូល​ហេតុ​ជាច្រើន​ទៀត​នាំឲ្យ​យើង​មាន​រដូវ​មិន​ទៀង​ដូចជា៖

១- អត់តុល្យភាព

នៅ​ពេល​ទម្ងន់​ឡើងចុះ នាំ​ឲ្យ​តុល្យភាព​អ័រម៉ូន​ក្នុង​ខ្លួន​ងាយចុះ​ខ្សោយ ដែល​ជា​ហេតុ​​ប៉ះ​ពាល់​ដល់​ការ​មក​រដូវ​ប្រចាំ​ខែ។ ធ្វើ​ការងារ​ធ្ងន់​ៗ ឬ​អារម្មណ៍​តានតឹង​ ក៏​ជា​មូល​ហេតុ​នាំ​ឲ្យ​មក​រដូវ​មិន​ទៀង​ដែរ។

២- ពន្យារកំណើត

គ្នា​យើង​ច្បាស់​ជា​ធ្លាប់​សង្កេត​ឃើញ​មាន​ឈាម​ធ្លាក់​បន្ទាប់​ពី​រដូវ​ ពេល​យើង​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ ឬ​កង​ដាក់​ក្នុង​ស្បូន។ បើ​ទោះ​ករណី​ដាក់​កង​ក្នុង​ស្បូន​កម្រ​ធ្វើ​ឲ្យ​រដូវ​មក​មិន​ទៀង​មែន ប៉ុន្តែ​ការ​ប្រើ​កង ​អាច​ជួប​បញ្ហា​មួយ​ចំនួន ដូចជា​ រដូវ​ធ្លាក់​ខ្លាំង ​ឬ​ឈឺ​ចាប់​ខ្លាំង​ពេល​មក​រដូវ​ម្តងៗ។

៣- ដុំគីសទឹកក្នុងដៃស្បូន

ដុំ​គីស​ក្នុង​ដៃ​ស្បូន ​ជា​ជំងឺ​ម្យ៉ាង​កើត​មាន​នៅ​ពេល​ដុំគីស​ផ្ទុក​ដោយ​ទឹក​វិវត្ត​នៅ​ក្នុង​ដៃ​ស្បូន។ រោគ​សញ្ញា​ជំងឺ​នេះ​បង្ក​ភាព​មិន​ប្រក្រតី​ការ​មក​រដូវ ​ដូចជា មក​រដូវ​មិន​ទៀង​ទាត់ រដូវ​មក​តិច ឬ​រាំង​រដូវ​តែ​ម្តងក៏​មាន។ មូលហេតុ គឺ​ក្នុង​ជំងឺ​ដុំ​គីស​ដៃ​ស្បូន​មាន​ការ​វិវត្ត​អូវុល​មិន​ប្រក្រតី​ ជា​ហេតុ​នាំ​ឲ្យ​ប៉ះ​ពាល់​វដ្ដ​រដូវ។

៤- រោគស្ត្រី

ករណី​មាន​ផ្ទៃ​ពោះ​ឥត​ព្រាង​ទុក រលូត​កូន និង​បញ្ហា​ផ្សេង​ទៀត​ក្នុង​ស្បូន​ ឬដៃ​ស្បូន​ អាច​បង្ក​ឲ្យ​ធ្លាក់​ឈាម​ដូចគ្នា។ ជា​ទូទៅ​ ពេល​យើងមាន​បញ្ហា​មក​​រដូវ​មិន​ទៀង​ទាត់ គួរ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ឯកទេស រោគ​ស្ត្រី​ ដើម្បី​ពិនិត្យ ប្រឹក្សា​យោបល់ និង​ព្យាបាល​ឲ្យបាន​ត្រឹម​ត្រូវ។

៥- ជំងឺទាក់ទងនឹងក្រពេញទីរ៉ូអ៊ីត

អាច​ជា​រឿង​កម្រ តែ​បើ​យើង​មាន​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត ​អាច​នឹង​ជួប​ប្រទះ​បញ្ហា​មក​រដូវ​មិន​ទៀង​ទាត់ ព្រោះ​ក្រពេញ​ទីរ៉ូអ៊ីត​ស្ថិត​នៅ​នឹង​ក មាន​តួនាទី​ផលិត​អ័រម៉ូន​​បំបែក​ចំណី​អាហារ។ ម្ល៉ោះ​ហើយ​ យើង​គួរ​​ពិនិត្យ​ឈាម​ដើម្បី​ដឹង​ពី​កម្រិត​អ័រម៉ូន​ក្រពេញ​ទីរ៉ូអ៊ីត​ ពេលណា​មក​រដូវ​មិន​ទៀង។

៦- កត្តាផ្សេងទៀតអាចនាំឲ្យរដូវមិនទៀងទាត់

អ្វី​ដែល​ធ្វើ​ឲ្យ​រដូវ​មិន​ទៀង មិន​មែន​មាន​តែ​ប៉ុន្មាន​ចំណុច​រៀបរាប់​ខាង​លើ​ទេ ប៉ុន្តែខាង​ក្រោម​នេះ ក៏​អាច​ជា​ឫសគល់​ដែរ៖

– បំបៅដោះ

– ប្រើថ្នាំញៀន

– ព្យាបាលដោយគីមី និងកាំរស្មី

– ជំងឺពោះវៀនធំ របេង ថ្លើម ​និង​ទឹកនោមផ្អែម

– សន្ទះព្រហ្មចារីបិទមិនជិតពីកំណើត

– អាសន្នរោគ (Asherman’s syndrome)។

ចាំ​ថា​ បើ​ទោះ​ជា​យើង​មិន​មក​រដូវ​ក៏​ដោយ ក៏​អាច​មាន​ផ្ទៃ​ពោះ​ដែរ អ៊ីចឹង​គួរ​ប្រើថ្នាំ​ពន្យារ​កំណើត​ ចៀស​វាង​ការ​មាន​ផ្ទៃ​ពោះ​ឥត​ព្រាងទុក។ ​ករណី​បាត់​រដូវ ​២-​៣​ ដង ​ក៏​មិន​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដែរ។ ការ​រៀប​ចំ​ជីវិត​យើង​ឲ្យ​ល្អ​ទាំង​ផ្លូវ​ចិត្ត ​និង​ផ្លូវ​កាយ ​អាច​ជួយដោះស្រាយបញ្ហា​នេះ​បាន​ច្រើន​។
( copy)​ត

21/07/2023

ថ្ងៃចុងក្រោយហើយ

16/07/2023

ហែបក្ស

👉🏻មូលហេតុដែលសម្រាលកូនហេីយមិនមានទឹកដោះ​ ឬ​ មិនសូវមានទឹកដោះ​  :  1. របបអាហារមិនសូវគ្រប់គ្រាន់​ កង្វះវីតាមីន​  2. ម្ដាយប្រឈ...
20/05/2023

👉🏻មូលហេតុដែលសម្រាលកូនហេីយមិនមានទឹកដោះ​ ឬ​ មិនសូវមានទឹកដោះ​ :
1. របបអាហារមិនសូវគ្រប់គ្រាន់​ កង្វះវីតាមីន​
2. ម្ដាយប្រឈមជាមួយជម្ងឺបាក់ទឹកចិត្តក្រោយសម្រាល​វាជាកត្ថាមួយដែលធ្វេីអោយម្ដាយបញ្ចេញទឹកដោះខ្សោយដែរ
3. ម្ដាយមានជម្ងឺទឹកនោមផ្អែម​ឬក្រពេញអ័រម៉ូនទីរ៉ូអ៊ីត​ជាកត្ថាប្រឈមពិបាកធ្វេីអោយមានទឹកដោះ​
4. គីសនៅក្រពេញអូវែក៏ជាមូលហេតុនៃការមិនអាចបញ្ចេញទឹកដោះ
5. វ័យរបស់ម្ដាយបេីសិនបេីម្ដាយមានវ័យច្រេីនក៏ការបញ្ចេញទឹកដោះក៏ខ្សោយ
6. ការប្រេីប្រាស់ថ្នាំពន្យាកំណេីតក្រោយសម្រាល​ ក៏ជាកត្ដាប្រឈមក្នុងការបញ្ចេញទឹកដោះតិចដែរ​
☑️ លោកអ្នកអាចទៅពិគ្រោះគ្រូពេទ្យជំនាញ់​ដេីម្បីពិគ្រឿយោបលនឹងអាចប្រេីប្រាស់វីតាមីនសម្រាប់ជំនួយបន្ថែមទៀតដេីម្បីធ្វេីអោយការបញ្ចេញទឹកដោះច្រេីនជាងមុន​ 🥰
https://www.tiktok.com/?lang=en

13/04/2023

បច្ចុប្បន្នមនុស្សភាគច្រើនជួបប្រទះនឹងជំងឺក្រពះពោះវៀនជាច្រើន ហើយនៅក្នុងវិស័យសុខាភិបាលក៏មានវិធីសាស្រ្ដជាច្រើនក្នុងការព្យាបាលទាំងការព្យាបាលទូទៅ និង ការព្យាបាលដោយប្រើប្រាស់ឧបករណ៍ទំនើប ក្នុងនោះផងដែរមានវិធីមួយសម្រាប់ការព្យាបាលជំងឺក្រពះវៀន ដែលមានភាពងាយស្រួលនឹងឆាប់រហ័សនោះគឺ Endoscopy។
តើបច្ចេកទេសនៃការប្រើឧបករណ៍ចោះឆ្លុះ ឫ ​Endoscopy​ ជាអ្វី?
ជួបជាមួយលោក វេជ្ជបណ្ឌិត សរ ស៊ីសត្យា ទាំងអស់គ្នា ដែលលោកគ្រូនឹងធ្វើការបកស្រាយប្រធានបទខាងលើនេះ៖
---------------------------------------------------

មន្ទីរពហុព្យាបាល និងសម្ភពសាកល​ មានបន្ទប់ពិនិត្យ​ ព្យាបាល និង វះកាត់​ ប្រកបដោយ ផាសុខភាព ខ្យល់អាកាសល្អ និងចំណតរថយន្ដធំទូលាយ ។
សេវាកម្ម ២៤ ម៉ោង៖
- ពិគ្រោះ និង ព្យាបាល ជំងឺទូទៅ មនុស្ស ចាស់ និង កុមារ
- សម្ភព និង រោគស្ត្រី ( សម្រាល ដោយធម្មជាតិ និង វះកាត់ , កូនក្រៅស្បូន, ដុំដោះ , ដុំស្បូន)
- វះកាត់ ទូទៅ និង ដោយចោះឆ្លុះ ( តឆ្អឹងបាក់, ខ្នែងពោះវៀន, ដុំគីស, ដុំសាច់, ដុំមហារីក, គ្រួសថង់ប្រមាត់,គ្រួសតំរងនោម,....)
- ថតឆ្លុះអេកូសាស្ដ្រ, កាំរស្មីអ៊ុច និង មន្ទីរពិសោធន៍ ( វិភាគឈាម , ទឹកនោម , ទឹកសរីរះផ្សេងៗ …)
សម្រាប់ពត៌មានបន្ថែម និងការណាត់ជួប សូមទំនាក់ទំនងតាមរយៈ
☎️Smart: 015 52 9000
☎️Cell Card: 095 52 9000
☎️Metfone: 067 52 9000
📩:ផ្ញើសារមកកាន់ផេកផ្លូវការរបស់មន្ទីរពហុព្យាបាល និងសម្ភពសាកល​:
🏥អាសយដ្ឋាន: ផ្ទះលេខ ២៨៤​ ផ្លូវជាតិលេខ ២ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល
#ការព្យាបាលដោយចោះឆ្លុះ
#ក្រពះពោះវៀន

🧑‍⚕️កម្មវិធីចាក់វ៉ាក់សាំងថ្នាក់ជាតិសម្រាប់កូនក្មេង👶ទារកទើបកើត24ម៉ោងដំបូង     + ចាក់វ៉ាក់សាំងរលាកថ្លើមបេ(Hep B) ចាក់សាច់ដ...
12/04/2023

🧑‍⚕️កម្មវិធីចាក់វ៉ាក់សាំងថ្នាក់ជាតិសម្រាប់កូនក្មេង

👶ទារកទើបកើត24ម៉ោងដំបូង
+ ចាក់វ៉ាក់សាំងរលាកថ្លើមបេ(Hep B) ចាក់សាច់ដុំភ្លៅស្តាំ
+ ចាក់វ៉ាក់សាំងរបេង(BCG) ជោះក្រោមស្បែកស្មាឆ្វេង

👶 ទារកអាយុ1ខែកន្លះ
+ ចាក់វ៉ាក់សាំង1ម្ជុលមាន DTP(ខាន់ស្លាក់, តេតាណូស, ក្អកមាន់) រលាកថ្លើមបេ, និង រលាកថ្លើមអា ចាក់សាច់ដុំភ្លៅស្តាំ
+ ចាក់វ៉ាក់សាំងរលាកសួត, រលាកស្រោមសួត (PCV) ចាក់សាច់ដុំភ្លៅឆ្វេង
+ បណ្តក់ចូលមាត់2ដំណក់នូវវ៉ាក់សាំងវីរុសគ្រុណស្វិតដៃជើង (OPV)

👶ទារកអាយុ2ខែកន្លះ មានវ៉ាក់សាំងដូចអាយុ1ខែកន្លះដែរ

👶 ទារកអាយុ3ខែកន្លះ មានវ៉ាក់សាំងដូចអាយុ1ខែកន្លះដែរ ប៉ុន្តែប្តូរវ៉ាក់សាំងគ្រុណស្វិតដៃជើងពីបណ្តក់ចូលមាត់ មកចាក់សាច់ដុំភ្លៅឆ្វេងវិញ (IPV)

👶 ទារកអាយុ6ខែ
+ ចាក់វ៉ាក់សាំងកញ្រ្ជឹល និង ស្អូច (MR) ចាក់សាច់ដុំភ្លៅឆ្វេង

👶 ទារកអាយុ9ខែ
+ ចាក់វ៉ាក់សាំងកញ្រ្ជឹល, ស្អូច, អ៊ុតស្វាយ និង ក្រឡតែន (MR) ចាក់សាច់ដុំភ្លៅឆ្វេង
+ ចាក់វ៉ាក់សាំងរលាកខួរក្បាល និង រលាកស្រោមខួរ (JEV) ចាក់សាច់ដុំភ្លៅស្តាំ រឺ ចាក់សាច់ដុំស្មាស្តាំ

👶 ទារកអាយុ18ខែ
+ ចាក់វ៉ាក់សាំងកញ្រ្ជឹល, ស្អូច, អ៊ុតស្វាយ និង ក្រឡតែន (MR) ចាក់សាច់ដុំភ្លៅឆ្វេង

ពេលវេលា​បែបនេះ​មិនដឹងថា​មាន​វាម្ដងទៀតនៅពេលណាទេ@ មន្ទីរពេទ្យបង្អែក ស្អាង
10/04/2023

ពេលវេលា​បែបនេះ​មិនដឹងថា​មាន​វាម្ដងទៀតនៅពេលណាទេ@ មន្ទីរពេទ្យបង្អែក ស្អាង

ករណី បន្ទាន់ បងស្រី មានបញ្ហា ឈឺចាប់ក្នុងពោះ និង មាន ហូរឈាម.... បន្ទាប់ពី គ្រូពេទ្យ ពិនិត្យ និង ថតឆ្លុះ កំណត់ រោគវិនិច្ឆ័...
25/03/2023

ករណី បន្ទាន់ បងស្រី មានបញ្ហា ឈឺចាប់ក្នុងពោះ និង មាន ហូរឈាម.... បន្ទាប់ពី គ្រូពេទ្យ ពិនិត្យ និង ថតឆ្លុះ កំណត់ រោគវិនិច្ឆ័យជា កូនក្រៅស្បូន បែកហូរឈាម... គ្រូពេទ្យ បានធ្វើការ វះកាត់ បន្ទាន់ និង ជួយសង្គ្រោះ ដោយជោគជ័យ

ទើប​សម្រាលកូនរួច រាងកាយស្រីៗនឹងជួបរឿងពិបាកទាំង ១២ យ៉ាងនេះ១- ឈឺ​ចាប់​​ត្រង់តំបន់ទ្វារមាស – មូលហេតុ៖ រន្ធទ្វារមាស និង​រន្ធ...
03/03/2023

ទើប​សម្រាលកូនរួច រាងកាយស្រីៗនឹងជួបរឿងពិបាកទាំង ១២ យ៉ាងនេះ

១- ឈឺ​ចាប់​​ត្រង់តំបន់ទ្វារមាស

– មូលហេតុ៖ រន្ធទ្វារមាស និង​រន្ធ​គូទ ​អាច​​ត្រូវ​ដាច់​រហែក​ពេល​សម្រាល ជា​ទូទៅ​ធ្វើឲ្យ​មាន​ការ​ឈឺ​ចាប់​ ហើយ​កាន់​តែ​ឈឺ​ខ្លាំង​ បើ​ពេទ្យ​ ​កាត់​រន្ធ​ទ្វារមាសបន្ថែម​ ដើម្បី​ជួយ​សម្រួល​ឲ្យ​ទារក​ចេញ​មក​ក្រៅ​។

– ដំណោះស្រាយ៖ ព្យាយាម​ហាត់​ប្រាណ Kegel (ហាត់​ពង្រឹង​ត្រគាក) ព្រោះ​ហាត់​ប្រាណ​បែប​នេះ​ ជួយ​ពង្រឹង​សាច់​ដុំ​នៅ​បរិវេណ​ស្បូន ដោយគ្រាន់​តែ​ប្រឹង​ខ្ជឹប​សាច់​ដុំ​គូទ​ រាប់​ដល់ ១០ ចាំ​ប្រលែង​វិញ ធ្វើ​បែប​នេះ​ឲ្យ​បាន ១០ដង គិត​មួយ​ជុំ និង ៣ ដង/​ថ្ងៃ។

២- ឈឺពោះ/ឈឺស្បូន

– មូលហេតុ៖ ឈឺស្បូន បណ្ដាល​មក​ពី​ស្បូន​​ត្រឡប់​ទៅ​សភាព​ដើម​វិញ​ក្រោយ​សម្រាល ស្បូន​យើង​នឹង​ឡើង​មូល ​ហើយ​រឹង ​មាន​ទម្ងន់​ប្រមាណ​ជា ១គីឡូ តែ​អាការៈ​នេះ ​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល ២-៣ ថ្ងៃ។

– ដំណោះស្រាយ៖ យើង​អាច​សួរ​យោបល់​គ្រូពេទ្យ​ ថា​តើ​យើង​គួរ​លេប​ថ្នាំ​បន្ថយ​ការ​ឈឺ​ចាប់​ ឬ​ទេ។

៣- ធ្លាក់​ឈាម​​ក្រោយ​សម្រាល

– មូលហេតុ៖ បន្ទាប់​ពី​ទារក​កើតចេញ​មក​ក្រៅ នឹងមានធ្លាក់ឈាម​​មក​តាម​ក្រោយ។ ប៉ុន្មាន​ថ្ងៃ​ដំបូង មានធ្លាក់ឈាមច្រើន ​មាន​ពណ៌​ក្រហម​ស្រស់ និង​អាច​មក​ជាកំណកឈាម​ដុំ​ៗ តែ​យូរ​ៗ​ទៅ នឹងចាប់​ផ្ដើម​ហូរ​មក​តិច​ៗ ប្រែ​ពណ៌​ស្រាល​ទៅ​ៗ ជាទូទៅ អាការៈ​​ធ្លាក់​ឈាម​នេះ​កើត​មាន​ត្រឹម ២-៣ សប្ដាហ៍ ឬ​អាច​ដល់ ១ ខែ។

– ដំណោះស្រាយ៖ ប្រើ​សំឡី​អនាម័យ​រហូត​ដល់​ឈប់​ធ្លាក់ឈាម។

៤- ដោះឡើង​តឹង

– មូលហេតុ៖ ដោះ​ស្រី​ៗនឹង​ឡើង​តឹង ហើយ​ឈឺ ដោយ​សារ​ទឹក​ដោះ​ចាប់​ផ្ដើម​ផលិត​សម្រាប់​បំបៅកូនទើប​កើត ប៉ុន្មានថ្ងៃបន្ទាប់ពីសម្រាល។ យើង​នឹង​មាន​អារម្មណ៍​ធូរ​ស្បើយ ​នៅ​ពេល​ចាប់​ផ្តើម​បំបៅ​កូន​ជាប់​លាប់ តែ​បើ​ម៉ាក់​ៗមិន​បំបៅ​កូន​ដោយ​ទឹកដោះ ការ​ឈឺ​ចាប់​នឹង​មាន​រហូត​ទាល់​ទឹក​ដោះ​ឈប់​ផលិត​ដោយ​ឯកឯង ក្នុងរយៈពេល​ប៉ុន្មានថ្ងៃ។

– ដំណោះស្រាយ៖ គួរ​បំបៅ​កូន​ដោយ​ទឹក​ដោះ ហើយ​កុំ​រំលង​ការ​បំបៅ​កូន​ពេល​យប់។ មុន​ពេល​បំបៅ​កូន គួរ​ច្របាច់​ទឹក​ដោះ​ចេញ​បន្តិច​សិន។ ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ ឬ​ស្អំ​កំណាត់​សើម​ឧណ្ហ​ៗលើ​ដើម​ទ្រូង ដើម្បី​ជួយឲ្យ​​ទឹក​ដោះ​ហូរ ហើយ​បើអាការៈ​ឈឺ​ចាប់​ខ្លាំង ឬ​ហើម ត្រូវ​ប្រញាប់​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ភ្លាម។
៥- ខ្លួន​ប្រាណ​ឡើង​ហើម

– មូលហេតុ៖ ស្រីៗ​ភាគ​ច្រើន​នឹង​ហើម​ដៃ ជើង ​មុខ អំឡុង​ពេល​ពពោះ នេះ​បណ្ដាល​មក​ពី​សារធាតុ​ទឹក​ក្នុង​ខ្លួន​កើន​ឡើង។ ក្រោយសម្រាល បញ្ហានេះនឹងបាត់ទៅវិញ។

– ដំណោះស្រាយ៖ គេង​ចំហៀង ដាក់​ជើង​ឲ្យ​ខ្ពស់​ៗ គួរ​ស្លៀក​ពាក់​រលុង​ៗ និង​ត្រជាក់ ហើយ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន។

៦- ជំងឺ​ទល់​លាមក និង​ឫស​ដូង​បាត

– មូលហេតុ៖ ជំងឺ​ទល់​លាមក​ កើត​មាន​នៅ​ពេល​ពោះវៀន​យើង​មិន​ធ្វើ​ចលនា ម៉ាក់​ៗ​អាច​មិន​សូវ​បត់​ជើង ឬ​ពិបាក​បត់​ជើង អាច​នឹង​បង្ក​ទៅ​ជា​ឫស​ដូង​បាត​ទៀត​ផង។

– ដំណោះស្រាយ៖ ត្រាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ ញ៉ាំ​អាហារ​សរសៃ ដូច​ជា​ ពពួក​ផ្លែឈើ ឬនំប៉័ង​ស្រូវ​សាលី​ជាដើម រួច​ផឹក​ទឹក​ឲ្យ​បាន​ច្រើន។

៧- មានបញ្ហានោម
– មូលហេតុ៖ ២-៣ ថ្ងៃ​ក្រោយ​សម្រាល ម៉ាក់​ៗ​អាច​ពិបាក​នោម​មិន​ចេញ ហើយ​ពេល​ខ្លះ​ ហូរ​នោម​ដោយ​មិន​ដឹង​ខ្លួន។ អាការៈដោយ​បញ្ហា​ស្បូន​ខ្សោយ​ក្រោយ​សម្រាល ប៉ុន្តែ​នឹង​​បាត់​ទៅ​វិញ​ នៅ​ពេល​សាច់ដុំ​ស្បូនរឹងមាំ​ដូច​ធម្មតា​។

– ដំណោះស្រាយ៖ ផឹក​ទឹក​ឲ្យ​បាន​ច្រើន ត្រាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ។

៨- បែក​ញើស​ច្រើន

– មូលហេតុ៖ ចំណុច​នេះ ​ភាគ​ច្រើន​កើត​លើស្រីៗ​កូន​ដំបូង ​ពិសេស​ពេល​យប់ ដោយ​សារការ​ផ្លាស់​ប្ដូរ​អ័រម៉ូន​ក្នុង​រាងកាយ ក្រោយ​សម្រាលកូន។

– ដំណោះស្រាយ៖ កុំ​ប្រើ​ភួយ​ច្រើន ឬ​ស្លៀក​ពាក់ក្រាស់​ៗ​នៅ​ពេល​យប់។ ប្រើ​កន្សែង​ទ្រាប់ អាច​ជួយ​មិន​ឲ្យ​សើម​កម្រាល​ពូក និង​ខ្នើយ។

៩- អស់​កម្លាំង

– មូលហេតុ៖ នៅ​ពេល​សម្រាល​កូន ម៉ាក់​ៗ​បាត់​បង់​ឈាម​ច្រើន ​ធ្វើ​ឲ្យ​រាងកាយ​យើង​ចុះ​ខ្សោយ ម្យ៉ាង​ទៀត ​អូន​តូច ប្រហែល​ជា​ធ្វើ​ឲ្យ​ម៉ាក់​ៗគេង​មិន​បាន​ស្រួល​ទៀត​ផង។

– ដំណោះស្រាយ៖ ព្យាយាម​គេង នៅ​ពេល​កូនគេង​លក់ មិន​ថា​ពេល​ថ្ងៃ ឬ​យប់ ញ៉ាំ​​អាហារ​សុខភាព​ឲ្យ​បាន​គ្រប់​គ្រាន់ ដូច​ជា បន្លែ ផ្លែឈើ ពពួក​ស្រូវ​សាលី និង​សាច់​មាន់​ជា​ដើម តែ​កុំ​ញុាំ​ផ្អែមពេក ឬអាហារ​​ខ្លាញ់​ច្រើន។

១០- ស្បែក​ឡើង​សង្វារ

– មូលហេតុ៖ អំឡុង​ពេល​ពពោះ ស្បែក​ស្រីៗនឹងស្ងួត ​ងាយ​ប្រេះ​ឡើង​សង្វារ ជា​ពិសេស​នៅ​លើ​ពោះ​រីក​ធំ​ទៅ​តាម​ទំហំ​កូន ភ្លៅ ត្រគាក និង​គូទ ក៏​រីក​ធំ​ទៅ​តាម​នឹង​ដែរ។ បើ​សង្វារ​កើត​មាន​លើ​ស្បែក​ហើយ ក៏​មិន​ងាយ​បាត់​ទៅវិញទេ។

– ដំណោះស្រាយ៖ ប្រើ​ឡេ​ការពារ​សង្វារ ឬ​លាប​ប្រេង​អូលីវ​នៅ​លើ​ស្បែក។

១១- ជ្រុះ​សក់

– មូលហេតុ៖ នៅ​ពេល​ពពោះ សក់​អាច​ដុះ​ក្រាស់​ពេញ​ក្បាល ដោយ​សារ​តែ​អ័រម៉ូន​នៅ​ក្នុង​រាងកាយ​កើន​ដល់​កម្រិត​ខ្ពស់ តែ​បន្ទាប់​ពី​សម្រាល​រួច សក់​ដែល​ដុះ​ក្រាស់​នោះ​ នឹង​ចាប់​ផ្ដើម​ជ្រុះ​ទៅ​វិញ​យ៉ាង​ច្រើន។ ជា​ទូទៅ ​បញ្ហាជ្រុះ​សក់​អាច​នឹង​បញ្ចប់ក្រោយ​សម្រាលបាន ៦ ខែ។

– ដំណោះស្រាយ៖ ញុាំ​បន្លែ​ផ្លែឈើ​ឲ្យ​បាន​ច្រើន ជីវជាតិ​នៅ​ក្នុង​បន្លែ​ផ្លែឈើ ​ជួយ​ការពារ​សក់ និង​ធ្វើ​ឲ្យ​សក់​ឆាប់​ដុះ​មក​វិញ។ កុំ​ចង់​សក់​តឹង​ពេក និង​ប្រើ​ខ្យល់​ត្រជាក់​នៅ​ពេល​ផ្លុំ​សក់។

១២- ជំងឺ​បាក់​ទឹក​ចិត្ត

– មូលហេតុ៖ ម៉ាក់​ៗ​​ទើប​សម្រាល​កូន ជួនកាល​មាន​អារម្មណ៍​សោកសៅ តានតឹង អស់​កម្លាំង និង​ឆាប់​មួម៉ៅ។ អារម្មណ៍​ទាំង​នេះ កើត​ឡើង​ដោយ​ឯកឯង ហើយ​ក៏​បាត់​ទៅ​វិញ​ដោយ​ឯកឯង​ដែរ។ ប៉ុន្តែ​មាន​ករណី​ខ្លះ​ អាច​ធ្ងន់​ធ្ងរឈាន​ដល់​ជំងឺ​បាក់​ទឹក​ចិត្ត ហៅថា Postpartum Depression ។

– ដំណោះស្រាយ៖ គេង​ឲ្យ​បាន​ច្រើន កុំ​ផឹក​គ្រឿង​ស្រវឹង ឬ​ប្រើ​ថ្នាំ​មិន​មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ ពិភាក្សា​ជាមួយ​ក្រុម​គ្រួសារ ឬ​មិត្តភ័ក្ដិ ចំណាយ​ពេលវេលា​សម្រាប់​ខ្លួន​ឯង ជួប​មិត្ត​ភក្ដិ​ ពិសេស​ស្រីៗ​​ទើប​សម្រាល​កូនដូច​គ្នា ដើម្បីផ្លាស់​ប្តូរ​​បទពិសោធទៅ​វិញ​ទៅ​មក។ ​បើយើង​មាន​​អាការៈ​សោក​សៅ​លើស​ពី ២សប្ដាហ៍ សូម​ជួប​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ​ភ្លាម។
មន្ទីរពហុព្យាបាល និង សម្ភព សាកល
015/095 529000

អ៊ុំស្រី មានបញ្ហា ឈឺចុកចាប់ ក្នុងពោះ នៅផ្ទះ ៣ថ្ងៃ ហើយបាន មកជួប គ្រូពេទ្យឯកទេស ។ ក្រោយពី ពិនិត្យ និង ថតឆ្លុះ កំណត់ រោគវិន...
03/03/2023

អ៊ុំស្រី មានបញ្ហា ឈឺចុកចាប់ ក្នុងពោះ នៅផ្ទះ ៣ថ្ងៃ ហើយបាន មកជួប គ្រូពេទ្យឯកទេស ។ ក្រោយពី ពិនិត្យ និង ថតឆ្លុះ កំណត់ រោគវិនិច្ឆ័យជា ជំងឺស្ទះពោះវៀន បណ្តាលអោយធ្លាយ។ ក្រុមគ្រូពេទ្យ បានធ្វើការវះកាត់ ដោយជោគជ័យ
មន្ទីរពហុព្យាបាល និង សម្ភព សាកល
015/095 529000

ការបាញ់លាងច្រមុះ ពេល កូនៗ តឹងច្រមុះ ដោយ ផ្តាសសាយ
12/02/2023

ការបាញ់លាងច្រមុះ ពេល កូនៗ តឹងច្រមុះ ដោយ ផ្តាសសាយ

💊 ឈ្មោះ និងប្រភេទថ្នាំ: Virest 400mg ជាគ្រាប់✅ការព្យាបាល: 👉 ការបង្ករោគដោយវីរុសដូចជា រើម អុចស្វាយ✅របៀបប្រើប្រាស់:👉 មនុស្ស...
20/12/2022

💊 ឈ្មោះ និងប្រភេទថ្នាំ: Virest 400mg ជាគ្រាប់

✅ការព្យាបាល:
👉 ការបង្ករោគដោយវីរុសដូចជា រើម អុចស្វាយ

✅របៀបប្រើប្រាស់:
👉 មនុស្សពេញវ័យ: ២០០-៨០០ម.ក្រ លេប៧-១០ថ្ងៃ អាស្រ័យតាមស្ថានភាពជំងឺ
👉 ក្មេង២-១២ឆ្នាំ: ២០ម.ក្រ/គីឡូ

❗ផលរំខាន: ចង្អោរ រាក ក្អួត ឈឺពោះ កន្ទួលរមាស់

🚫ការប្រុងប្រយ័ត្ន:
👉 ហាមប្រើសំរាប់អ្នកដែលមានប្រតិកម្មជាមួយ aciclovir

បើយើងចូលចិត្តយកខ្លួនឯងទៅប្រៀបធៀបនឹងអ្នកផ្សេង នោះអ្នកនឹងមិនអាចរកក្តីសុខឱ្យខ្លួនឯងបាននោះទេ ឬមិនសប្បាយចិត្តនូវអ្វីដែលខ្លួនម...
16/12/2022

បើយើងចូលចិត្តយកខ្លួនឯងទៅប្រៀបធៀបនឹងអ្នកផ្សេង នោះអ្នកនឹងមិនអាចរកក្តីសុខឱ្យខ្លួនឯងបាននោះទេ ឬមិនសប្បាយចិត្តនូវអ្វីដែលខ្លួនមានក៏នឹងអាចធ្វើឱ្យចិត្តយើងមានទុក្ខបានដែរ ។

ក្នុងជីវិតមនុស្សយើងម្នាក់ៗដែលរស់នៅក្នុងសង្គមសព្វថ្ងៃនេះគ្មាននរណាម្នាក់ដែលមានជីវិតល្អឥតខ្ចោះនោះឡើយ។ គ្រប់ទង្វើគ្រប់ការសម្...
23/11/2022

ក្នុងជីវិតមនុស្សយើងម្នាក់ៗដែលរស់នៅក្នុងសង្គមសព្វថ្ងៃនេះគ្មាននរណាម្នាក់ដែលមានជីវិតល្អឥតខ្ចោះនោះឡើយ។ គ្រប់ទង្វើគ្រប់ការសម្រេចចិត្តមានត្រូវ មានខុសជារឿងធម្មតា។

29/10/2022

អុំទូកតាខ្មៅ

ជម្រាបសួរ​ពូមីង ពុកម៉ែបងប្អូន​ទាំងអស់. ពួកអូន មានសុខភាពល្អ ទាំងអស់គ្នា ទេ​ម៉ាក់អូន​ក៏មាន​សុខភាពល្អ​ដែរ​ អរគុណ​ដល់​ មន្ទី...
20/10/2022

ជម្រាបសួរ​ពូមីង ពុកម៉ែបងប្អូន​ទាំងអស់. ពួកអូន មានសុខភាពល្អ ទាំងអស់គ្នា ទេ​ម៉ាក់អូន​ក៏មាន​សុខភាពល្អ​ដែរ​ អរគុណ​ដល់​ មន្ទីរ​ពហុ​ព្យាបាល​និង​សម្ភព​សាកល​ ក្រុង​តាខ្មៅ
ដែលបាន ជួយ​ដល់​ពួកអូន.

ពិបាក​ពណ៌​នាណាស់ កូនគេ​កូន​យើង​  ចូលរួម​សោកស្ដាយផង​ចំពោះគ្រួសារ ន័យសព  # # # # # # #
14/10/2022

ពិបាក​ពណ៌​នាណាស់ កូនគេ​កូន​យើង​ ចូលរួម​សោកស្ដាយផង​ចំពោះគ្រួសារ ន័យសព # # # # # # #

សំរាល់ដោយការ​វះកាត់​ សុវត្ថិភាព​ ទំនុកចិត្ត​  និង​រក្សា​អនាម័យ​ គោរព​គោលការណ៍​អាសុិបសុី បាន​យ៉ាង​ត្រឹមត្រូវ
12/09/2022

សំរាល់ដោយការ​វះកាត់​ សុវត្ថិភាព​ ទំនុកចិត្ត​ និង​រក្សា​អនាម័យ​ គោរព​គោលការណ៍​អាសុិបសុី បាន​យ៉ាង​ត្រឹមត្រូវ

25/08/2022

ទាល់តែ​ចឹង.......

Address


Alerts

Be the first to know and let us send you an email when Loch ratha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Loch ratha:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share