Levit Leang - លាង លេវីត

  • Home
  • Levit Leang - លាង លេវីត

Levit Leang - លាង លេវីត Personal Blog. I post whatever I found interesting ✨

Wat PhnomSet on top of a tree-covered hill of 27m height, Wat Phnom is the only hill in town. According to legend, the f...
04/12/2023

Wat Phnom

Set on top of a tree-covered hill of 27m height, Wat Phnom is the only hill in town. According to legend, the first pagoda on this site was built in 1373 to house four statues of Buddha deposited here by the waters of the Mekong and discovered by a woman name Penh. The main entrance to Wat Phnom is via the grand eastern staircase, which is guarded by lions and naga (snake) balustrades.

Today, many people come here to pray for good luck and success in school exams or business affairs. When a petitioner's wish is granted, he or she returns to make the offering (such as a garland of jasmine flowers or bananas, of which the spirits are said to be especially fond) promised when the request was made.

The entrance is free for Cambodians, while foreign tourists need to pay 1$ for the visit.

06/11/2023

ជីវវិទ្យាបាក់ឌុប2023

1. សារធាតុគីមីអ្វីខ្លះដែលអ្នកវិទ្យាសាស្ត្របានផលិតតាមបច្ចេកវិទ្យាជីវៈ?

2. ហេតុអ្វីបានជាមនុស្សមានជំងឺត្រចៀក មានបញ្ហាទាក់ទងតំហែរក្សាលំនឹង?

3. តើលំពែងផលិតអរម៉ូនអ្វីខ្លះ? អរម៉ូនទាំងនោះមាននាទីដូចម្តេច?

4. ហេតុអ្វីចាំបាច់ត្រូវមានការសំយោគARNm ក្នុងចលនការចម្លងក្រម?

5. ច្រវ៉ាក់ម្ខាងសែនមានA=1/3, T=1/6, C=1/2
សំយោគវានរីបូនុយ750
ក.រករីបូនុយនីមួយៗ
ខ.​រកសពអុីដ្រូសែនរបស់សែន

6. ADN មានA×T=4% តំឡើងទ្វេ3ដង មានសពH2=ភ្លេច
ក.រកនុយប្រភេទនីមួយៗនិងសមាមាត្រភាគរយ
ខ.រកនុយសេរីប្រភេទនីមួយៗក្រោយតំឡើងទេ្វ

#បាក់ឌុប #ជីវវិទ្យា

06/11/2023

ប្រវត្តិ​វិទ្យាប្រឡងបាក់ឌុប2023

1.​ តើកម្ពុជាមានបេតិកភណ្ឌជាតិរូបី និងអរូបីអ្វីខ្លះ ដែលបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកអង្គការយូណេស្កូ? ចូររៀបរាប់ឲ្យបានប្រាំ។

2.​ ពិពណ៌នាពីមូលហេតុដែលធ្វើឲ្យមានការកកើតឡើងរបបសង្គមរាស្ត្រនិយមឆ្នាំ1955-1970។

3.​ ពិពណ៌នា​ពីការបង្កើតរបបសាធារណរដ្ឋខ្មែរ​និងផលវិបាកសង្រ្គាមឆ្នាំ1970-1975។

4.​ ពិពណ៌នា​ពីកត្តាដែលនាំឲ្យមានជ័យជម្នះថ្ងៃ7មករា1979

5.​ តើ"នយោបាយបង្រួបបង្រួមជាតិ"​នាទសវត្សឆ្នាំ1980ជាអ្វី? ពណ៌នាពីដំណើរការបង្រួបបង្រួមជាតិ។

#ប្រវត្តិវិទ្យា #បាក់ឌុប

កម្រងសំណួរប្រវត្តិវិទ្យា សម្រាប់ត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិSharing is caring.Hope this helps!!     #ប្រវត្តិវិទ្យា  #...
29/10/2023

កម្រងសំណួរប្រវត្តិវិទ្យា សម្រាប់ត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ

Sharing is caring.
Hope this helps!!

#ប្រវត្តិវិទ្យា #បាក់ឌុប

🏷️ប្រាសាទ ភ្នំក្រោមប្រាសាទភ្នំក្រោម ស្ថិតនៅលើភ្នំក្រោម ត្រូវបានកសាងឡើងនៅចុងសតវត្សទី៩ និង ដើមសតវត្សទី១០ ដោយព្រះបាទយសោវរ្ម...
14/10/2023

🏷️ប្រាសាទ ភ្នំក្រោម
ប្រាសាទភ្នំក្រោម ស្ថិតនៅលើភ្នំក្រោម ត្រូវបានកសាងឡើងនៅចុងសតវត្សទី៩ និង ដើមសតវត្សទី១០ ដោយព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១៥) ដើម្បីឧទ្ទិសថ្វាយដល់អាទិទេពទាំងបីក្នុងសាសនាព្រាហ្មណ៍។ ប្រាសាទនេះមានប្រាង្គបីធ្វើអំពីថ្មភក់ ស្ថិតនៅជាជួរលើខៀនមួយពីខាងជើងទៅត្បូង។ ប្រាង្គកណ្តាលឧទ្ទិសដល់ព្រះឥសូរ ខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុ និង ខាងត្បូងឧទ្ទិសថ្វាយព្រះព្រហ្ម។
ប្រាសាទនេះមានកំពែងធ្វើអំពីថ្មបាយក្រៀម និង មានគោបុរៈនៅទិសខាងកើត។ ប្រាសាទនេះមានបណ្ណាល័យ ឬហោត្រ័យចំនួនបួននៅទិសខាងកើត និងមានបណ្ណាល័យចំនួនពីរធ្វើអំពីឥដ្ឋនៅសងខាង ចំណែកបណ្ណាល័យចំហៀងខាងក្នុងធ្វើអំពីថ្មភក់ និងមានកំពែងព័ទ្ធជុំវិញ។


អនុគមន៍អ៊ិចស្ប៉ូណង់ស្យែល   #បាក់ឌុប2023  #គណិតវិទ្យា
01/10/2023

អនុគមន៍អ៊ិចស្ប៉ូណង់ស្យែល

#បាក់ឌុប2023 #គណិតវិទ្យា

វិញ្ញាសារូបវិទ្យា ចេញប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ2012កំណែដោយ លេវីត📍របាយមេរៀនដែលចេញមានដូចជា-ដែន និងកម្លាំងម៉...
28/09/2023

វិញ្ញាសារូបវិទ្យា ចេញប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ2012
កំណែដោយ លេវីត
📍របាយមេរៀនដែលចេញមានដូចជា
-ដែន និងកម្លាំងម៉ាញេទិច
-អូតូអាំងឌុចស្យុង
-គោលការណ៍តម្រួតនៃរលក
-ច្បាប់ទី១ទែម៉ូឌីណាមិច
-អាំងទែផេរ៉ង់ និងឌីប្រាក់ស្យុង
-សៀគ្វីចរន្តឆ្លាស់

ប្រធានលំហាត់យកចេញពីកម្មវិធីបាក់ឌុប
ប្រសិនបើមានកំហុសខុសឆ្គងត្រង់ណា ក៏សូមអធ្យាស្រ័យ
#រូបវិទ្យា #វិញ្ញាសារូបវិទ្យាបាក់ឌុប2012

វិញ្ញាសារូបវិទ្យា ចេញប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ2011កំណែដោយ លេវីត📍របាយមេរៀនដែលចេញមានដូចជា-ដែន និងកម្លាំងម៉...
27/09/2023

វិញ្ញាសារូបវិទ្យា ចេញប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ2011
កំណែដោយ លេវីត
📍របាយមេរៀនដែលចេញមានដូចជា
-ដែន និងកម្លាំងម៉ាញេទិច
-រលក
-ចរន្តឆ្លាស់
-អូតូអាំងឌុចស្យុង
-ម៉ាសុីន
-អាំងឌុចស្យុងអេឡិចត្រូម៉ាញេទិច

ប្រធានលំហាត់យកចេញពីកម្មវិធីបាក់ឌុប

ប្រសិនបើមានកំហុសខុសឆ្គងត្រង់ណា ក៏សូមអធ្យាស្រ័យ
#រូបវិទ្យា #វិញ្ញាសារូបវិទ្យាបាក់ឌុប2011

ប្រធាន : មានទស្សនៈមួយបានចែងថា "ទិសដៅនៃការអប់រំគឺត្រួសត្រាយផ្លូវឱ្យមនុស្សទទួលបាននូវសេចក្តីថ្លៃថ្នូរក្នុងជីវិតរស់នៅ" ។ ចូរ...
10/09/2023

ប្រធាន : មានទស្សនៈមួយបានចែងថា "ទិសដៅនៃការអប់រំគឺត្រួសត្រាយផ្លូវឱ្យមនុស្សទទួលបាននូវសេចក្តីថ្លៃថ្នូរក្នុងជីវិតរស់នៅ" ។ ចូរបកស្រាយដោយលើកឧទាហរណ៍ក្នុងអក្សរសិល្ប៍ខ្មែរមកបញ្ជាក់។

📚តែងដោយ : លាង លេវីត
📚បង្រៀនដោយអ្នកគ្រូ : ចាន់ ដែន
វិទ្យាល័យ​១០មករា១៩៧៩

ប្រសិនបើមានការខ្វះចន្លោះ ត្រង់កន្លែងណាមួយ សូមខន្តីអភ័យទោស។
ការអប់រំគឺការចេះចែករំលែក
#តែងសេចក្តី

ភ្នំសំពៅ ជារមណីយដ្ឋានធម្មជាតិមួយស្ថិតនៅតាមដងផ្លូវ ជាតិលេខ៥៧ (អតីតផ្លូវជាតិលេខ១០) ស្ថិតក្នុងឃុំ ភ្នំសំពៅ ស្រុកបាណន់។ ភ្នំ...
10/08/2023

ភ្នំសំពៅ
ជារមណីយដ្ឋានធម្មជាតិមួយស្ថិតនៅតាមដងផ្លូវ ជាតិលេខ៥៧ (អតីតផ្លូវជាតិលេខ១០) ស្ថិតក្នុងឃុំ ភ្នំសំពៅ ស្រុកបាណន់។ ភ្នំនេះមានកំពស់ប្រមាណ ១០០ ម៉ែត្រ កាំជណ្តើរឡើងចំនួន ១០៣០ កាំ មានចំងាយ ១២ គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង ។

ប្រាសាទ​ភ្នំបាណន់ -​ Phnom Banan Temple
31/07/2023

ប្រាសាទ​ភ្នំបាណន់ -​ Phnom Banan Temple

សារមន្ទីររូបភាពរបបកម្ពុជាប្រជាធិបតេយ្យKHMER ROUGE PICTURES MUSEUM & KILLING FIELD MUSEUMរបបកម្ពុជាប្រជាធិបតេយ្យ ជារបបដឹក...
28/07/2023

សារមន្ទីររូបភាពរបបកម្ពុជាប្រជាធិបតេយ្យ
KHMER ROUGE PICTURES MUSEUM & KILLING FIELD MUSEUM

របបកម្ពុជាប្រជាធិបតេយ្យ ជារបបដឹកនាំដែលធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងស្ថានភាពមួយ ដែលពុំដែលបានជួបប្រទះពីមុនមក។ ពោលគឺជាសម័យមួយដែលប្រទេសកម្ពុជាទាំងមូលធ្លាក់ចូលទៅក្នុងវិនាសកម្ម គ្រោះថ្នាក់ ព្រៃផ្សៃជាទីបំផុត។ របបនេះបានចាប់បដិសន្ធិនៅថ្ងៃទី17 ខែមេសា ឆ្នាំ1975 ហើយមានរយៈពេលអូសបន្លាយរហូតដល់3ឆ្នាំ 8ខែ 20ថ្ងៃ។ របបកម្ពុជាប្រជាធិបតេយ្យ បានធ្វើឱ្យប្រជាជនគ្រប់រូបឃើញអំពី ផលវិបាកជាច្រើន ដូចជា ការហូបចុកមិនគ្រប់គ្រាន់ ធ្វើការព្រឹកល្ងាចឥតឈប់ឈរ ត្រូវគោរពវិន័យអង្គការ បើពុំអនុវត្តតាមនេះទេ នឹងត្រូវបានពួកខ្មែរក្រហមសម្លាប់ចោលជាមិនខាន។ របបនេះបានបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធ សាសនា ពិសេសគឺជីវិតប្រជាជនតែម្តង ដែលក្នុងនោះមានប្រជាជនប្រមាណជាជាង3លាននាក់ត្រូវបានបាត់បងជីវិត។
រូបភាពដែលខ្ញុំបានផ្តិតយកមកខាងក្រោមនេះបានបង្ហាញអំពីតថភាពសង្គមកម្ពុជានាសម័យនោះ មេដឹកនាំ ឧបករណ៍ប្រហារនានា ក៏ដូចជាស្លាកស្នាមគ្រោងឆ្អឹងដែលបានបន្សល់ទុកពីរបបមួយនេះ។

ទីតាំងសារមន្ទីរ : ស្ថិតនៅក្នុងវត្តថ្មី ខេត្តសៀមរាប
https://maps.app.goo.gl/HacU1zNBeg6ddrLw5

Battambang Historical Museum
20/06/2023

Battambang Historical Museum

វត្តរាជបូណ៌Watbo Pagoda - Siem Reap្Photos by Levit LeangAll Rights Reserved
01/05/2023

វត្តរាជបូណ៌
Watbo Pagoda - Siem Reap


Photos by Levit Leang
All Rights Reserved

ANGKOR WAT - World's Heritage Site Photo by Levit Leang© All Rights Reserved
23/04/2023

ANGKOR WAT - World's Heritage Site



Photo by Levit Leang
© All Rights Reserved

📍ផ្ទះសសរ១០០មានទីតាំងដើមស្ថិតនៅ ភូមិកោះកណ្តុរ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។ ផ្ទះសសរ១០០ ជាប្រភេទផ្ទះឈើរោងឌឿង មានសសរ១០០ទ...
21/04/2023

📍ផ្ទះសសរ១០០

មានទីតាំងដើមស្ថិតនៅ ភូមិកោះកណ្តុរ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។ ផ្ទះសសរ១០០ ជាប្រភេទផ្ទះឈើរោងឌឿង មានសសរ១០០ទ្រដោយថ្មក្រានីត ជញ្ជាំង សសរ និងរនាបធ្វើពីឈើកកោះលាយឈើផ្សេងៗទៀត។

កាលដើមឡើយផ្ទះនេះមានសសរចំនួន១០០ ហើយបែងចែកជា3ផ្នែក មាន យ៉មុខ តួផ្ទះ និងផ្ទះបាយ។ ប៉ុន្តែនៅសម័យខ្មែរក្រហមយ៉មុខត្រូវបានរុះរើ ហើយផ្ទះបាយត្រូវបានឆាបឆេះដោយអគ្គិភ័យនៅសម័យសង្គ្រាមវៀតកុង។

លុះមកដល់ឆ្នាំ២០២០ ផ្ទះនេះត្រូវបានរុះរើ និងតម្លើងសារជាថ្មីក្នុងទីតាំងបរិវេណអាគារបុរាណវត្តរកាកណ្តាល ដែលស្ថិតនៅ ភូមិរកាកណ្តាលទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។

នៅសម័យខ្មែរក្រហម ផ្ទះនេះជាកន្លែងកងកុមារ ហើយក្រោយពីការដួលរលំនៃរបបនេះ ទើបមានគ្រួសារចិន ៨គ្រួសារចូលមករស់នៅក្នុងផ្ទះនេះ។ លុះដល់ឆ្នាំ១៩៨៨ គ្រួសារចិននោះប្តូរទីលំនៅទៅតំបន់ផ្សារឆ្លូងវិញ។

Photos by Levit Leang
© All Rights Reserved

KULEN Mountain AlbumPhotos by Levit Leang
20/04/2023

KULEN Mountain Album

Photos by Levit Leang

ស្ថាបត្យកម្មដែលមានអាយុកាលជាង១០០ឆ្នាំនៅស្រុកឆ្លូង ខេត្តក្រចេះកាលសម័យអាណានិគមបារាំង ស្រុកឆ្លូងជាតំបន់មួយដែលមានភាពល្បីល្បាញ...
18/04/2023

ស្ថាបត្យកម្មដែលមានអាយុកាលជាង១០០ឆ្នាំនៅស្រុកឆ្លូង ខេត្តក្រចេះ

កាលសម័យអាណានិគមបារាំង ស្រុកឆ្លូងជាតំបន់មួយដែលមានភាពល្បីល្បាញខាងគមនាគមន៍តាមដងទន្លេមេគង្គ ជំនួញឈើ និងពាណិជ្ជកម្មផ្សេងៗ។ បច្ចុប្បន្ន អ្វីដែលទាក់ទាញភ្នែកទេសចរបរទេស គឺសំណល់នៃសំណង់អគារមួយចំនួនដែលមានរចនាបថស្ថាបត្យកម្មបែប “បារ៉ុក” (Baroque)។ ក្នុងចំណោមអគារដែលកសាងតាំងពីដើមសតវត្សរ៍ទី២០។ អគារនេះភាគច្រើនកសាងនៅឆ្នាំ១៩២២ ហើយស្ថិតនៅខាងក្រោយផ្សារឆ្លូង ប្របមាត់ទន្លេមេគង្គ ទោះបីជាមានសភាពចាស់ទ្រុឌទ្រោម ប៉ុន្តែមួយផ្នែកខ្លះនៃអគារនេះក៏មានមនុស្សរស់នៅ។

A Hundred Years Old Architectural Building in Chhlong, Kratie, Cambodia

During the French protectorate over Cambodia, Chhlong is famous for it's convenience on Mekong River transport, wood business and commercials. Nowadays, Baroque-styled building can be seen around Chhlong's market area. These were left by the French during their protectorate period in Cambodia. Some of them were build since 1922 and located by the Mekong River Bank

Photo by Levit Leang

ព្រះ​វិហារបុរាណវត្តរកាកណ្តាល📌មានទីតាំងស្ថិតនៅភូមិរកាកណ្តាលទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ តាមផ្លូវជាតិលេខ៧៦ ក្រចេះឆ្លូង...
15/04/2023

ព្រះ​វិហារបុរាណវត្តរកាកណ្តាល
📌មានទីតាំងស្ថិតនៅភូមិរកាកណ្តាលទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ តាមផ្លូវជាតិលេខ៧៦ ក្រចេះឆ្លូងមានចម្ងាយជាង២គីឡូម៉ែត្រពីទីរួមខេត្ត
📌វិហារឈើបុរាណរកាកណ្តាល គឺជាវិហារដ៏ចំណាស់មួយដែលធ្វើឡើងពីឈើគ្រញូង និងដើមឈើតាត្រាវនៅក្នុងអំឡុងសតវត្សរ៍ទី១៨ បើគិតរហូតមកដល់ពេលនេះអាយុកាលរបស់វាមានជាង២០០ឆ្នាំទៅហើយ។
បច្ចុប្បន្នវិហារឈើបុរាណរកាកណ្តាលត្រូវបានចាត់បញ្ចូលជាបេតិកភណ្ឌជាតិ និងធ្វើការគ្រប់គ្រងដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តក៏ដូចជាធ្វើការផ្សព្វផ្សាយបន្តដោយមន្ទីរទេសចណ៍ខេត្តនិងមានស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ចូលរួមថែរក្សាមរតកវប្បធម៌ជាតិដ៏កម្រនេះសម្រាប់មនុស្សជាតិទូទៅ។

Photos​ by Levit Leang - លាង លេវីត

When the tiny details comes out-Macro Photography-
09/03/2023

When the tiny details comes out
-Macro Photography-

Address


Telephone

+85570917991

Website

Alerts

Be the first to know and let us send you an email when Levit Leang - លាង លេវីត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Levit Leang - លាង លេវីត:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share