អ៊ុង សុផាត-Ung Sophat

  • Home
  • អ៊ុង សុផាត-Ung Sophat

អ៊ុង សុផាត-Ung Sophat 🌿អ្នកដេកល្អដាស់ អ្នកសង្ងំបន្លំដេកទើបពិបាកដាស់🌿🔴 YouTube https://youtube.com/
(2)

25/06/2024

ខ្ញុំសុំមេឡើងប្រាក់ខែ តែមេតបវិញថា "កុំបុិនពេក"😑

24/06/2024

ជីវិតឆ្លងកាត់មកច្រេីនដែរហេីយ​ ខ្ញុំស្តាយចំណេះគ្រាន់ចង់ចែករំលែកខ្លះ​ដល់សង្គម🙏♥️

✨រៀនពាក្យគន្លឹះសម្រាប់បងប្អូនសិស្សនិស្សិត✅————————————————Join Telegram : https://t.me/ungsophat…………………………………………….សូមអរព...
12/06/2024

✨រៀនពាក្យគន្លឹះសម្រាប់បងប្អូនសិស្សនិស្សិត✅

————————————————

Join Telegram : https://t.me/ungsophat

…………………………………………….
សូមអរព្រះគុណ និងអរគុណច្រើន♥️🙏⚖️

( #ព្រះរាជអាជ្ញា)• ជនទាំងឡាយដែលអះអាងថាជាជនរងគ្រោះនៃបទល្មើស អាចដាក់ពាក្យបណ្តឹងទៅព្រះរាជអាជ្ញា។• ព្រះរាជអាជ្ញា ជាអ្នកធ្វើប...
05/06/2024

( #ព្រះរាជអាជ្ញា)
• ជនទាំងឡាយដែលអះអាងថាជាជនរងគ្រោះនៃបទល្មើស អាចដាក់ពាក្យបណ្តឹងទៅព្រះរាជអាជ្ញា។
• ព្រះរាជអាជ្ញា ជាអ្នកធ្វើបណ្តឹងអាជ្ញាដើម្បីការពារប្រយោជន៏សង្គម។
• ព្រះរាជអាជ្ញាធ្វើការអង្កេតបឋមនិងសេីុបអង្កេតជាក់ស្តែងទៅលើបទល្មើសព្រហ្មទណ្ឌដោយមានសិទ្ធិសម្រេចថាតើតម្កល់រឿងទុកឥតចាត់ការ ឬ ធ្វើការចោទប្រកាន់ដើម្បីសុំឱ្យតុលាការផ្តន្ទាទោសជនល្មើស។
• ព្រះរាជអាជ្ញាត្រូវមានវត្តមានគ្រប់ពេលនៃសវនាការព្រហ្មទណ្ឌអាចសួរចម្លើយទៅជនជាប់ចោទជនរងគ្រោះសាក្សីនិងធ្វើការសន្និដ្ឋានសុំតុលាការដើម្បីផ្តន្ទាទោសជនជាប់ចោទ។
• ព្រះរាជអាជ្ញាធានារ៉ាប់រងក្នុងការអនុវត្តន៏សេចក្តីសម្រេចព្រហ្មទណ្ឌនិងអនុវត្តន៏ទោសពន្ធនាគារពិន័យនិងទណ្ឌកម្មបង្ខំដល់រូបរាងកាយ។
• តំណាងអង្គការអយ្យការជាអ្នកដឹកនាំនិងសម្របសម្រួលរបស់មន្ត្រីនិងភ្នាក់ងារនគរបាលយុត្តិធម៌និងមានសិទ្ធិកេណ្ឌកម្លាំងសាធារណៈ។
• ព្រះរាជអាជ្ញាអាចចេញបញ្ជាឱ្យជនសង្ស័យនៃអំពើល្មើសអ្វីមួយធ្វើការបង្ហាញខ្លួនដើម្បីផ្តល់ព័ត៌មានដល់មន្ត្រីនគរបាលយុត្តិធម៌។
• ព្រះរាជអាជ្ញាអនុញ្ញាតឱ្យមន្ត្រីនគរបាលយុត្តិធម៌ធ្វើការឆែកឆេរឬដឹកនាំដោយផ្ទាល់នូវការឆែកឆេរនោះ។
កម្មវត្ថុនៃបណ្តឹងអាជ្ញា
បណ្តឹងអាជ្ញាអនុវត្តទៅលើបុគ្គលគ្រប់រូប ទាំងរូបវ័ន្តបុគ្គល ទាំងនីតិបុគ្គល ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ ។
១. ការចាប់ផ្តើមដំណើរការនៃបណ្តឹងអាជ្ញាដោយអយ្យការ
បណ្តឹងអាជ្ញាត្រូវអនុវត្តក្នុងនាមនៃផលប្រយោជន៍ទូទៅដោយអយ្យការ ។ អយ្យការធ្វើការចោទប្រកាន់ពីបទព្រហ្មទណ្ឌ និងសុំឱ្យអនុវត្ត ច្បាប់នៅចំពោះមុខយុត្តាធិការស៊ើបសួរ និងយុត្តាធិការជំនុំជម្រះ ។
២. ការដាក់បណ្តឹងអាជ្ញាឱ្យមានចលនាដោយជនរងគ្រោះ
ជនរងគ្រោះនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម អាចដាក់ពាក្យប្តឹងដោយតាំង ខ្លួនជាដើមបណ្តឹង រដ្ឋប្បវេណីនៅចំពោះមុខចៅក្រមស៊ើបសួរ ។ ពាក្យប្តឹងដោយមានតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីមានអានុភាព ប្តឹងដល់ចៅក្រមស៊ើបសួរ អំពីបណ្តឹងអាជ្ញានៅក្នុងលក្ខខណ្ឌ ដែល បញ្ញត្តដោយមាត្រា ១៣៩ (ការបញ្ជូនបណ្តឹងទៅព្រះរាជអាជ្ញា) និងមាត្រា ១៤០ (ការបង់ប្រាក់តម្កល់ទុក) នៃក្រមនីតិវិធីព្រហ្មទណ្ឌ នេះ ។ យុត្តាធិការព្រហ្មទណ្ឌក៏អាចទទួលបណ្តឹង ពីមន្ត្រីរាជការ ឬភ្នាក់ងារសាធារណៈដទៃទៀត ដែល ច្បាប់ដោយឡែកបាន ប្រគល់អំណាចឱ្យផងដែរ ។
៣. ការដាក់ពាក្យប្តឹងទាមទារដោយជនរងគ្រោះ
បុគ្គលគ្រប់រូបដែលប្រកាសថា ខ្លួនជាអ្នករងគ្រោះនៃបទល្មើស អាចដាក់ពាក្យប្តឹងបាន ។ ពាក្យប្តឹងសាមញ្ញ គ្មានអានុភាពនាំឱ្យធ្វើ ការចោទប្រកាន់ជាបទព្រហ្មទណ្ឌទេ ។ នៅក្នុងករណីដែលពាក្យប្តឹង ស្ថិតនៅដោយគ្មានចម្លើយ ឬត្រូវបានតម្កល់ទុកឥតចាត់ការ ដោយ ព្រះរាជអាជ្ញា ជនរងគ្រោះអាចប្តឹងទៅអគ្គព្រះរាជអាជ្ញាអមសាលា ឧទ្ធរណ៍ ទៅតាមរបៀបដូចដែលមាន ចែងទុកដោយមាត្រា ៤១ (ការតម្កល់រឿងទុកឥតចាត់ការ) នៃក្រមនីតិវិធីព្រហ្មទណ្ឌនេះ ។
៤. ការរលត់នៃបណ្តឹងអាជ្ញា
មូលហេតុនៃការរលត់បណ្តឹងអាជ្ញាមានដូចតទៅគឺ ៖
១-មរណភាពនៃជនល្មើស ។
២-ការផុតអាជ្ញាយុកាល ។
៣-ការលើកលែងទោសជាទូទៅ ។
៤-និរាករណ៍នៃច្បាប់ព្រហ្មទណ្ឌ ។
៥-អាជ្ញាអស់ជំនុំ ។
កាលណាបណ្តឹងអាជ្ញាត្រូវផុតរលត់ហើយ ការចោទប្រកាន់ខាង បទព្រហ្មទណ្ឌមិនអាចចាប់ផ្តើមបានទៀតទេ ឬត្រូវតែបញ្ឈប់ ។
៥.មូលហេតុផ្សេងទៀតនៃការរលត់បណ្តឹងអាជ្ញា
កាលណាច្បាប់ដោយឡែកបានចែងដោយជាក់លាក់ នោះបណ្តឹង អាជ្ញាក៏អាចផុតរលត់បានដែរ ៖
១-ដោយការសម្របសម្រួលជាមួយរដ្ឋ ។
២-ដោយការដកពាក្យប្តឹង នៅក្នុងករណីដែលពាក្យប្តឹងនេះជាលក្ខខណ្ឌចាំបាច់នៃ
ការចោទប្រកាន់ជាបទព្រហ្មទណ្ឌ ។
៣-ដោយការបង់ប្រាក់ពិន័យសរុប ឬប្រាក់ពិន័យសម្របសម្រួល ។
៦. ឧក្រិដ្ឋកម្មដែលគ្មានអាជ្ញាយុកាលកំណត់
បទឧក្រិដ្ឋប្រល័យពូជសាសន៍ បទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ និងបទឧក្រិដ្ឋសង្គ្រាមមិនអាចផុតអាជ្ញាយុកាលបានទេ ។
៧. អាជ្ញាយុកាលនៃបទល្មើស
លើកលែងតែបទប្បញ្ញត្តិនៃមាត្រា ៩ (ឧក្រិដ្ឋកម្មដែលគ្មានអាជ្ញាយុ កាលកំណត់) នៃក្រមនីតិវិធីព្រហ្មទណ្ឌនេះចេញ ថិរវេលានៃ អាជ្ញាយុកាលនៃបណ្តឹងអាជ្ញាមានដូចតទៅគឺ ៖
-១៥ (ដប់ប្រាំ) ឆ្នាំ ចំពោះបទឧក្រិដ្ឋ
-៥ (ប្រាំ) ឆ្នាំ ចំពោះបទមជ្ឈិម
-១ (មួយ) ឆ្នាំ ចំពោះបទលហុ
៨. ការផ្តាច់រយៈពេលនៃអាជ្ញាយុកាល
ថិរវេលានៃអាជ្ញាយុកាល ត្រូវចាប់ផ្តើមគិតពីពេលប្រព្រឹត្តបទល្មើស ។ អាជ្ញាយុកាលត្រូវផ្តាច់ដោយគ្រប់កិច្ចនៃការចោទប្រកាន់ ឬកិច្ចស៊ើប សួរ ។ ការបញ្ចប់កិច្ចចោទប្រកាន់ ឬកិច្ចស៊ើបសួរនីមួយៗ នាំឱ្យចាប់ ផ្តើមគិតថិរវេលាថ្មីនៃអាជ្ញាយុកាល តាមការវែកញែកនៃមាត្រា ១០
(អាជ្ញាយុកាលនៃបទល្មើស) នៃក្រមនីតិវិធីព្រហ្មទណ្ឌនេះ ។ ថិរវេលាថ្មីអាចយកទៅជំទាស់បានចំពោះជនគ្រប់រូបដែលទាក់ទិន នៅក្នុងរឿងនេះ ។
៩. អាជ្ញអាស់ជំនុំ
ដោយអនុវត្តតាមគោលការណ៍អាជ្ញាអស់ជំនុំ ជនណាដែលត្រូវបាន តុលាការសម្រេចឱ្យរួចខ្លួនជាស្ថាពរហើយ ជននោះមិនអាចត្រូវចោទ ប្រកាន់ទៀតទេចំពោះអំពើដដែល ទោះបីជាក្រោមការកំណត់ឈ្មោះ បទល្មើសថ្មីផ្សេងក៏ដោយ ។

13/05/2024

យោងតាមសេចក្តីណែនាំរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ការប្រើប្រាស់
សំបុត្រអាពាហ៍ពិពាហ៍គឺមានអត្ថប្រយោជន៍១២យ៉ាងដែលមានខាងក្រោម៖🥰

១/ ជា​ប្ដី​ប្រពន្ធ​ស្រប​តាម​ផ្លូវ​ច្បាប់​ដែល​មិន​អាច​រំលាយ​ទៅវិញ​បាន​តាម​ទំនើង​ចិត្ត​របស់​ខ្លួន​ឡើយ​
២/ ទ្រព្យ​សម្បត្តិ​រួម​ក្រោយ​អាពាហ៍ពិពាហ៍​ ត្រូវ​ចែក​គ្នា​ស្នើ​ នៅ​ពេល​លែង​លះ
៣/ កាន់តែ​មាន​សុភមង្គល​ និង​ជឿ​ទុក​ចិត្ត​គ្នា​ ពេល​មាន​សំបុត្រ​អាពាហ៍ពិពាហ៍​
៤/ ទទួល​មរតក​ស្រប​ច្បាប់​
៥/ ចុះ​សំបុត្រ​កំណើត​ ឬ​បញ្ជាក់​សំបុត្រ​កំណើត​កូន​
៦/ ធ្វើ​ប្លង់​ដី​/ផ្ទះ​
៧/ ធ្វើ​សៀវភៅ​ស្នាក់​នៅ​ សៀវភៅ​គ្រួសារ
៨/ ការពារ​ប្រឆាំង នឹង​ទ្វេពន្ធភាព​ (ការពារ​ប្រឆាំង​ការ​មាន​ប្ដីច្រើន​ ឬមាន​ប្រពន្ធ​ច្រើន​)
៩/ ជួយ​ការពារ​ទ្រព្យ​សម្បត្តិ​រួម​របស់​ប្ដី​/ប្រពន្ធ
១០/ ទទួល​អាហារកិច្ច​ពេល​ឪពុក ម្ដាយ លែង​លះ​គ្នា​
១១/ គ្មាន​អំពើ​ហិង្សា​ចំពោះ​កូន
១២/ ការ​គាំទ្រ​ដល់​កូន ។​​​

------------------------------------------
Telegram: https://t.me/ungsophat
------------------------
សូមអរព្រះគុណ និងអរគុណ🙏♥️

វគ្គសិក្សាថ្មី បង្រៀនផ្ទាល់ក្នុងថ្នាក់ ក្រុម១ ថ្ងៃសៅរ៍ ពេលរសៀល  ម៉ោង (12:30-6:30) ក្រុម២ ថ្ងៃអាទិត្យ ពេលព្រឹក ម៉ោង (8:00...
09/05/2024

វគ្គសិក្សាថ្មី បង្រៀនផ្ទាល់ក្នុងថ្នាក់

ក្រុម១ ថ្ងៃសៅរ៍ ពេលរសៀល
ម៉ោង (12:30-6:30)

ក្រុម២ ថ្ងៃអាទិត្យ ពេលព្រឹក
ម៉ោង (8:00-13:00)

ដើម្បីពង្រឹងសមត្ថភាព ពង្រឹងគុណភាព យកភាពច្បាស់លាស់ និងជឿជាក់ ដើម្បីសម្រេចគោលដៅ។

វគ្គសិក្សាថ្មីចូលរៀនថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ មាន ០២ក្រុម

ពេលរសៀល និងពេលព្រឹក

បានសិក្សាផ្ទាល់

ទាំងផ្នែកព្រហ្មទណ្ឌទូទៅ និងព្រហ្មទណ្ឌពិសេស

ទាំងផ្នែករដ្ឋប្បវេណី ជាពិសេស កាតព្វកិច្ច និងកិច្ចសន្យា

ទាំងផ្នែករដ្ឋធម្មនុញ្ញ និងវិធីសាស្រ្តគតិយុត្ត ដើម្បីឈានដល់ការប្រឡងនាពេលខាងមុខ។

ចុះឈ្មោះតាមរយៈ https://forms.gle/6CegDTLY9DDXrgpe9

បញ្ជាក់: សិក្សាគ្រប់មុខវិជ្ជា មិនមែនតែ មួយមុខ គឺគ្រប់មេរៀន និងមុខវិជ្ជា។

❤️ជិតចូលឆ្នាំខ្មែរហេីយបងប្អូនអាចចូលទាញយក​ Iteams ថ្មីៗទីនេះបាន👌🏻👇🏻JOINE Group ខាងក្រោមនេះបានដោយសេរី❤️ JOINE: https://t.m...
30/03/2024

❤️ជិតចូលឆ្នាំខ្មែរហេីយបងប្អូនអាចចូលទាញយក​ Iteams ថ្មីៗទីនេះបាន👌🏻👇🏻

JOINE Group ខាងក្រោមនេះបានដោយសេរី❤️
JOINE: https://t.me/phatdesign
Thank you ♥️🇰🇭

ដំណឹង​ ! ទីបំផុត​ Tiktok បាន​កែសម្រួល​ដោយមិន​អនុញ្ញាត​តែ​ឃ្លា​ "សៀម​"​ ទេ​។ ចំពោះ​​ប្រយោគ​ ឬ​ឃ្លា​ដែល​ភ្ជាប់​បន្ថែម​មួយ​...
20/03/2024

ដំណឹង​ ! ទីបំផុត​ Tiktok បាន​កែសម្រួល​ដោយមិន​អនុញ្ញាត​តែ​ឃ្លា​ "សៀម​"​ ទេ​។ ចំពោះ​​ប្រយោគ​ ឬ​ឃ្លា​ដែល​ភ្ជាប់​បន្ថែម​មួយ​ពាក្យ​ "សៀម"​ គឺជា​ពាក្យ​គន្លឹះក្នុងការ​ស្វែង​រក​មាតិកាបាន​ធម្មតា​។

#សៀមរាប

17/03/2024

ក្តឹបស្វាយនឹងពូជរបស់ថៃ ហើយដាំដុះនៅថៃ យកមកពីថៃឬ? បានហៅថាក្តិបស្វាយថៃ ?​ មានអ្នកបាត់បងដឹងអត់? 😂

រំលឹកមេរៀន​ ពាក្យគន្លឹះបន្ថែមល្អៗ  ដែលភាគច្រើនជានិយមន័យ សិក្សាពាក្យខាងក្រោម🇰🇭♥️--------------------គាំទ្របណ្តាញសង្គមYout...
14/03/2024

រំលឹកមេរៀន​ ពាក្យគន្លឹះបន្ថែមល្អៗ ដែលភាគច្រើនជានិយមន័យ សិក្សាពាក្យខាងក្រោម🇰🇭♥️

--------------------
គាំទ្របណ្តាញសង្គម
Youtube: https://www.youtube.com/-ung
Facebook: https://www.facebook.com/ungsophat.law?mibextid=LQQJ4d
Telegram: https://t.me/ungsophat
------------------------
សូមអរព្រះគុណ និងអរគុណ🙏♥️

ការទទួលខុសត្រូវចំពោះអំពេីអនីត្យានុកូលរបស់អនីតិជនTelegream https://t.me/ungsophatដោយកញ្ញា​ មាស​ ប៊ុនយុទ្ធរតនា
11/03/2024

ការទទួលខុសត្រូវចំពោះអំពេីអនីត្យានុកូលរបស់អនីតិជន
Telegream https://t.me/ungsophat
ដោយកញ្ញា​ មាស​ ប៊ុនយុទ្ធរតនា

30/01/2024

ឱកាសពិសេសសម្រាប់សិស្សប្អូនពង្រឹងសមត្ថភាពបន្ថែម៖

អត្ថប្រយោជន៍នៃការសិក្សា៖
-ពង្រឹងសមត្ថភាពបន្ថែមផ្នែកព្រហ្មទណ្ឌ
-ទទួលបានការសិក្សាបន្ថែមដោយឥតគិតថ្លៃ លើ៣មុខវិជ្ជា
-នីតិវិធីព្រហ្មទណ្ឌ
-វិធីសាស្ត្រគតិយុត្ត
-មូលដ្ឋានគ្រឹះនៃនីតិវិធីរដ្ឋប្បវេណី

តម្លៃ និងពេលសិក្សា
-តម្លៃ ២៥ ដុល្លារ/១វគ្គ (៣ខែ)
-បញ្ចុះតម្លៃពិសេសសម្រាប់ព្រះសង្ឈ
-សិក្សាពីថ្ងៃច័ន្ទ ដល់ ថ្ងៃព្រហស្បតិ៍ (online)
-ចាប់ពីម៉ោង ៨:៣០នាទីដល់ ១០:៣០នាទីយប់
-ចាប់ផ្ដើមសិក្សានៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤

ទំនាក់ទំនងចុះឈ្មោះតាមរយៈ https://t.me/+pgNJwqZejqwwMThl

21/01/2024

🚱ប្រធានបទក្តៅ គឺស្រា តើស្រាបានផ្តល់ផលប្រយោជន៍អ្វីខ្លះដល់ខ្លួនអ្នក⁉️

10/12/2023

Appចំនួន៤ល្អដល់សិស្សប្អូន និសអ្នកសិក្សាច្បាប់រៀនសូត្រនិងមាននៅក្នុងទូរសព្ទ។🇰🇭

ទស្សនាវិដេអូខាងក្រោម៖
------------------------------------------
Telegram: https://t.me/ungsophat
------------------------
សូមអរព្រះគុណ និងអរគុណ🙏♥️

03/12/2023
30/11/2023

ភាពខុសគ្នារវាង ច្បាប់សារធាតុ VS ច្បាប់នីតិវិធី ❤️

Telegram: https://t.me/ungsophat
------------------------
នាំមកជូនដោយ ៖ #អ៊ុងសុផាតungsophat

#ក្រមព្រហ្មទណ្ឌ #ក្រមនីតិវិធីព្រហ្មទណ្ឌ
សូមអរព្រះគុណ និងអរគុណ🙏♥️

វគ្គសិក្សា និងបណ្តុះបណ្តាលផ្នែកសារធាតុប្លង់នៃវគ្គ ការសិក្សា មុខវិជ្ជា១-នីតិព្រហ្មទណ្ឌទូទៅ និងនីតិព្រហ្មទណ្ឌពិសេស ២-នីតិរ...
17/11/2023

វគ្គសិក្សា និងបណ្តុះបណ្តាលផ្នែកសារធាតុ

ប្លង់នៃវគ្គ ការសិក្សា មុខវិជ្ជា
១-នីតិព្រហ្មទណ្ឌទូទៅ និងនីតិព្រហ្មទណ្ឌពិសេស
២-នីតិរដ្ឋប្បវេណី សិទ្ធិប្រក្សត្យ កាតព្វកិច្ច កិច្ចសន្យា គោលការណ៍នៃការបង្កើតកិច្ចសន្យា ប្រភពកាតព្វកិច្ច អំពើអនីត្យានុកូល ។
៣-នីតិរដ្ឋធម្មនុញ្ញ ដំណើរការនៃស្ថាប័នធម្មនុញ្ញ គ្រប់ស្ថាប័នដែលទាក់ទង មូលហេតុនៃការធ្វើវិសោធនកម្មច្បាប់ធម្មតា និងរដ្ឋធម្មនុញ្ញ។
៤-បច្ចេកទេសនៃការសរសេរ គឺវិធីសាស្រ្តគតិយុត្ត ។

ម៉ៅងសិក្សា
ចាប់ពីម៉ោង 12:30-5:30 រៀងរាល់ថ្ងៃសោរ៍
ចាប់ពីម៉ោង 8:00-13:00 រៀងរាល់ថ្ងៃអាទិត្យ

ព័ត៍មានលម្អិត ទំនាក់ទំនង
Admin: https://t.me/S_lim_heang
Admin: https://t.me/Rkaa139
Admin: https://t.me/OuchRoth

07/11/2023

ដំណោះស្រាយ ការ​បាត់ ឬ​ខូច ឯកសារ​អត្តសញ្ញាណ​កម្ម​នានា ៖

១. ករណី​បាត់ ឬ របក​ខូច អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ
-​ករណី​បាត់ សាមីខ្លួន ត្រូវ​ដាក់​ពាក្យបណ្តឹង​បាត់ និង​ពាក្យ​ស្នើ​សុំ​ទុតិយតា (​ស្នើ​សុំ​បោះពុម្ព​ថ្មី​) នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទីលំនៅ​អចិន្ត្រៃយ៍ ដោយ​ភ្ជាប់​ជាមួយ​អត្តសញ្ញាណប័ណ្ណ​សញ្ចា​តិ​ខ្មែរ ថតចម្លង (​បើ​មាន​) ។
-​ករណី​របក​ខូច សាមីខ្លួន អាច​យក​ទៅ​ស្នើ​សុំ​ទុតិយតា នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ឬ​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខណ្ឌ ឬ​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត ឬ​សាខា​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ នៅ​ផ្សារ​អ៊ី​អន​២ ឬ​សាខា​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​នាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ។

ទីតាំង​ដែល​ត្រូវ​យកពាក្យ​បណ្តឹង​បាត់ និង​ពាក្យ​ស្នើ​សុំ​ទុតិយតា មក​ដាក់​ស្នើ​សុំ​បោះពុម្ព​អត្តសញ្ញាណប័ណ្ណ ម្តងទៀត​បាន មាន​ដូច​ជា​៖
-​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​/​សង្កាត់ នៃ​ទីលំនៅ​អចិន្ត្រៃយ៍
-​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខណ្ឌ នៃ​ទីលំនៅ​អចិន្ត្រៃយ៍
-​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត នៃ​ទីលំនៅ​អចិន្ត្រៃយ៍
-​សាខា​អត្តសញ្ញាណប័ណ្ណ ផ្សារ​អ៊ី​អន​២ សែន​សុខ
-​នាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដែល​មា​នទី​តាំងនៅ ភូមិ​តា​ង៉ូ​វ​ក្រោម សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។

សូម​បញ្ជាក់​ថា រយៈពេល​ទទួល​បាន គឺ​៣០​ថ្ងៃ នៃ​ថ្ងៃ​ការងារ ។👏

២. ការ​បាត់ ឬ​ខូច ឯកសារ​អត្រានុកូលដ្ឋាន​ច្បាប់​ដើម (​សំបុត្រ​កំណើត សំបុត្រ​អាពាហ៍ពិពាហ៍ សំបុត្រ​មរណៈភាព​)
-​ឯកសារ​អត្រានុកូលដ្ឋាន​ច្បាប់​ដើម ពុំ​មាន​ចេញ​ជូន​ជា​លើក​ទី​២ ទេ ។
-​សាមីខ្លួន ត្រូវ​ដាក់​ពាក្យបណ្តឹង​បាត់ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ដើម្បី​ជៀសវាង ឬ​ការពារ​ការ​យក​ទៅ​ប្រើប្រាស់​ដោយ​ខុស​គោលដៅ​ពី​អ្នក​ដទៃ ។
-​សាមីខ្លួន ឬ​អាណាព្យាបាល អាច​ស្នើ​សុំ​សេចក្តីចម្លង​ឯកសារ​អត្រានុកូលដ្ឋាន ដើម្បី​ប្រើប្រាស់​ជា​ផ្លូវការ​បាន នៅ​សាលាក្រុង ស្រុក ខណ្ឌ​ដែល​បាន​ចុះបញ្ជី ឬ​នៅ​នាយកដ្ឋាន​អត្រានុកូលដ្ឋាន នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ។

៣. ករណី​បាត់ ឬ​ខូច សៀវភៅ​ស្នាក់​នៅ ឬ​/​និង​សៀវភៅ​គ្រួសារ
-​ករណី​បាត់ ឬ​ខូច សាមីខ្លួន ត្រូវ​ដាក់​ពាក្យបណ្តឹង​បាត់ និង​ស្នើ​សុំ​ទុតិយតា នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទីតាំង ដែល​បាន​ចុះ​សៀវភៅ​ស្នាក់​នៅ ឬ​/​និង​សៀវភៅ​គ្រួសារ​នោះ ។

៤. ករណី​បាត់ ឬ​ខូច​លិខិតឆ្លងដែន
-​ករណី​បាត់ សាមីខ្លួន ត្រូវ​ដាក់​ពាក្យបណ្តឹង​បាត់​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល រួច​យកពាក្យ​បណ្តឹង​នោះ ទៅ​ស្នើ​សុំ​បំពេញបែបបទ​ជា​ថ្មី ដើម្បី​ធ្វើ​លិខិតឆ្លងដែន តាម​នីតិវិធី​ដូច​ពេល​ទៅ​ស្នើ​សុំ​ធ្វើ​ដំបូង ។
-​ករណី​ខូច សាមីខ្លួន​ត្រូវ​យក​លិខិតឆ្លងដែន​ដែល​ខូច​នោះ​ទៅ​ស្នើ​សុំ​បំពេញបែបបទ​ជា​ថ្មី ដើម្បី​ធ្វើ​លិខិតឆ្លងដែន​តាម​នីតិវិធី​ដូច​ពេល​ទៅ​ស្នើ​សុំ​ធ្វើ​ដំបូង ៕
----------------------------------
✍️អត្ថបទពីកោះសន្តិភាព
🙏ចែករំលែកបន្ត #អ៊ុងសុផាតUngSophat
------------------------------------------
jOIN Telegram: https://t.me/ungsophat
------------------------
សូមអរព្រះគុណ និងអរគុណ🙏♥️

 #វគ្គសិក្សាអនឡាញសម្រាប់និស្សិតវគ្គសិក្សានេះមានរយៈពេល 8សប្តាហ៍ សម្រាប់ពង្រឹងសមត្ថភាពបន្ថែម។ចាប់ពីម៉ោង 9:00PM -11:00 PMយប...
01/11/2023

#វគ្គសិក្សាអនឡាញសម្រាប់និស្សិត

វគ្គសិក្សានេះមានរយៈពេល 8សប្តាហ៍ សម្រាប់ពង្រឹងសមត្ថភាពបន្ថែម។

ចាប់ពីម៉ោង 9:00PM -11:00 PMយប់

ចុះឈ្មោះឥឡូវនេះចំនួនមានកំណត់។

ទំនាក់ទំនងទំនាក់ទំនង
Admin: https://t.me/Rkaa139
Admin: https://t.me/OuchRoth

 #ឆ្ងល់ឬទេបងប្អូន ខ្ញុំនៅតែមិនយល់កិច្ចនីតិវិធីមួយចំនួនរបស់មន្ត្រីនគរបាលយុត្តិធម៌ ក្នុងការបង្ហាញមុខរបស់ជនល្មើស ឬបុគ្គលដែល...
01/10/2023

#ឆ្ងល់ឬទេបងប្អូន

ខ្ញុំនៅតែមិនយល់កិច្ចនីតិវិធីមួយចំនួនរបស់មន្ត្រីនគរបាលយុត្តិធម៌ ក្នុងការបង្ហាញមុខរបស់ជនល្មើស ឬបុគ្គលដែលមានទោសនៅ social midia ឬប្រព័ន្ធផ្សព្វផ្សាយជាសាធារណៈ តើសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ៗដែលសង្គមខ្មែរទទួលស្គាល់នៅឯណា? តើបុគ្គលទាំងនោះមានទោសជាប់មួយជីវិតឬទើបតម្រូវបង្ហាញមុខ? សំនួរបន្ថែមទៀតថា តើបន្ទាប់ពីអស់ទោស ឬរួចផុតអំពីពន្ធនាគារហើយពួកគេទាំងនោះត្រូវសង្គមរើសអើសស្អប់ខ្ពើមគាត់ដែលឬទេ? បានជាតម្រូវចាំបាច់បង្ហាញមុខដោយគ្មានការបិទបាំងដូច្នេះ? មិនដឹងថាអ្នកទាំងអស់គ្នាមានចម្ងល់ដូចខ្ញុំឬអត់?

រូបភាពតំណាង បានបាំងមុខរួចរាល់ហើយ

ដោយក្តីគោរពពីខ្ញុំបាទ Law -ប្រព័ន្ធច្បាប់

20/09/2023

ខ្ញុំសូមជម្រាបជួនដល់បងប្អូនសិស្សនិស្សិតផងដែរថា ផេកadminជាគោលការណ៍ហ្វេសប៊ុក ចឹងហើយមិនអាចឆាតឆ្លើយតបនូវសំនួរបងប្អូនវិញបានទេ សូមអរគុណ។🙏

Address


Alerts

Be the first to know and let us send you an email when អ៊ុង សុផាត-Ung Sophat posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to អ៊ុង សុផាត-Ung Sophat:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share