Pu Kouprey TV

  • Home
  • Pu Kouprey TV

Pu Kouprey TV We will create good new ideas for you, information, knowledge, travel, tourist attractions in Cambodia!

អណ្តើកហ្លួង ឬអណ្តើកសរសៃ – Royal Turtleអណ្តើកហ្លួង ឬអណ្តើកសរសៃ គឺជាប្រភេទឧរង្គសត្វ ដែលត្រូវបានចាត់ទុកជានិមិត្តរូបតំណាងឱ្យ...
04/07/2022

អណ្តើកហ្លួង ឬអណ្តើកសរសៃ – Royal Turtle

អណ្តើកហ្លួង ឬអណ្តើកសរសៃ គឺជាប្រភេទឧរង្គសត្វ ដែលត្រូវបានចាត់ទុកជានិមិត្តរូបតំណាងឱ្យសត្វប្រចាំប្រទេសកម្ពុជា តាមរយៈនៃការទទួលស្គាល់ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/ ១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។ ការដាក់បញ្ចូលអណ្តើកហ្លួងជាសត្វនិមិត្តរូបតំណាងឱ្យជាតិកម្ពុជាដោយសារតែអណ្តើកហ្លួង ជាប្រភេទសត្វដ៏កម្រ និងជាសត្វប្រឈមនឹងផុតពូជ និងដើម្បីបង្ហាញពីមរតកធម្មជាតិដ៏មាន តម្លៃ និងលើកតម្កើងនូវមោទកភាពជាតិផងដែរ។

បច្ចុប្បន្នកូនអណ្តើកហ្លួងចំនួនជាង ៤៥០ក្បាលបានស្ថិតក្នុងចិញ្ចឹមក្នុងមជ្ឈមណ្ឌលសង្គ្រោះ និងអភិរក្សសត្វល្មូនក្នុងស្រុកស្រែអំបិល ខណៈពូជអណ្តើកប្រភេទនេះស្ថិតក្នុងវ័យជំទង់ចំនួន៨៦ក្បាលទៀតត្រូវបានព្រលែងឱ្យទៅរស់នៅតាមបែបធម្មជាតិ។ អណ្តើកពេញវ័យជាច្រើនទៀតនឹងត្រូវព្រលែងចូលក្នុងតំបន់ធឦ្មជតិ។ អណ្តើកហ្លួងជាប្រភេទសត្វល្មូនដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិហៅកាត់(IUCN)ជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ ក្នុងចំណោមអណ្តើកទាំង២៥ប្រភេទដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេនៅលើភពលោក។ អណ្តើកហ្លួងត្រូវបានគេជឿថាបាត់ពូជ តែនៅអំឡុងឆ្នាំ២០០០ មន្ត្រីជំនាញនិងអង្គការ WCS បានរកឃើញវត្តមានឡើងវិញ។

អណ្ដើកប្រភេទកម្រនេះ ត្រូវបានរងការគម្រាមគំហែងដោយការកាប់បំផ្លាញព្រៃលិចទឹក ការនេសាទខុសច្បាប់ដូចជា ការប្រើប្រាស់ឧបករណ៍ឆក់ត្រី,ការដាក់សន្ទូច,ឧបករណ៍ហាមឃាត់នានាការនេសាទក្នុងតំបន់ហាមឃាត់ជាដើមជាពិសេសការបូមខ្សាច់បានបំផ្លាញទីតាំងសម្រាប់អណ្ដើកហ្លួងពងកូនដែលធ្វើឱ្យចំនួនអណ្ដើកហ្លួងកាន់តែថយចុះយ៉ាងខ្លាំងដែលអាចឈានដល់ផុតពូជនាពេលខាងមុខបើមិនមានការការពារត្រឹមត្រូវ។

អណ្តើកហ្លួងទាំងពីរក្បាលនេះ មានអាយុប្រហែល១៤ឆ្នាំ ខណៈអាយុកាលរស់របស់វាត្រូវបានប៉ាន់ស្មានថា មានជាង១០០ឆ្នាំឡើងទៅ។ អណ្ដើកហ្លួងញីអាច មានទំហំរហូតដល់៦០សង់ទីម៉ែត្រ និងអាចបន្តពូជនៅអាយុ២០ឆ្នាំ ខណៈឈ្មោលអាចមានទំហំ៤៩សង្ទីម៉ែត្រ៕

ប្រភព: https://www.moe.gov.kh/index/36216

Royal turtle is a reptile species designated as a symbol of national reptile of Cambodia by royal decree No. NS/RKT/ 0305/149 issued on March 21, 2005. The inclusion is due to the fact that this turtle species is rare and endangered as well as to display the priceless natural heritage, and to promote the nation pride.

Currently, over 450 royal turtle offspring are being raised in the Sre Ambel Reptile Rescue and Conservation Center, while other 86 juvenile turtles have been released into the wild. More adult turtles will be released into the wild. The royal turtle is a reptile species on the International Union for Conservation of Nature (IUCN) Red List of Threatened Species as one of the 25 critically endangered species in the world. The royal turtle is believed to be extinct, but it was not until 2000 that the experts and WCS officials rediscovered it.

This rare turtle species is threatened by the clearance of flooded forest, illegal fishing, such as the use of electrical fishing tools, fishing nets, the use of other prohibited equipment, and fishing in the restricted area, etc.; especially, sand dredging has destroyed the turtle nest where it lays eggs. This greatly reduces the number of turtles leading to the extinction of the species in the future if not properly restricted.

The two royal turtles are about 14 years old while the estimated lifespan is more than 100 years old. Female royal turtle can grow up to 60 cm in size and can reproduce at the age of 20, while male royal turtle can grow up to 49 cm.

https://www.moe.gov.kh/index/36216

គោព្រៃជាសត្វចតុប្បាទនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា – Kouprey – a symbolic quadrupedal animal of the Kingdom of Cambod...
04/07/2022

គោព្រៃជាសត្វចតុប្បាទនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា – Kouprey – a symbolic quadrupedal animal of the Kingdom of Cambodia.

គោព្រៃជាសត្វចតុប្បាទនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ជាសត្វមានកម្លាំងខ្លាំង ពូកែធន់នឹងកម្តៅថ្ងៃ អត់ធន់នឹងចំណីអាហារ និងជំងឺ។

ពិភពលោកបានចាត់ប្រភេទគោព្រៃជាសត្វជិតផុតពូជបំផុតនៅលើពិភពលោក។ នៅក្នុងតំបន់មហាទន្លេមេគង្គ ជាពិសេសប្រទេសកម្ពុជា ត្រូវគេជឿថា សត្វគោព្រៃដែលជាប្រភេទសត្វក្រចកជើងចម្ពាមបានផុតពូជនៅប្រទេសកម្ពុជាទៅហើយ។ កាលពីសម័យអាណានិគមបារាំង មានការថតខ្សែភាពយន្តឯកសារបង្ហាញពីគោព្រៃក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ដែលគេឃើញសម្បូណ៌នៅតំបន់ទេសភាពខ្ពង់រាបខាងកើតដូចជាខេត្តមណ្ឌលគិរីជាដើម និងនៅតាមតំបន់ព្រៃល្បោះផ្សេងទៀតដូចជានៅដែនជម្រកសត្វព្រៃឆែប ខេត្តព្រះវិហារ។

សត្វគោព្រៃជាសត្វស្លូតដែលរស់នៅជាហ្វូង លាយជាមួយហ្វូងសត្វទន្សោង ខ្ទីង និងប្រើស។ នៅទសវត្សរ៍ឆ្នាំ ១៩៦០ ព្រះមហាក្សត្រខ្មែរបានកំណត់ និងប្រកាសចាត់ទុក គោព្រៃជា«និមិត្តរូបនៃមរតកធម្មជាតិកម្ពុជា»។ តាមរយៈព្រះរាជក្រឹត្យលេខ នស/រតក/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ស្តីពីការកំណត់ប្រភេទសត្វ និងរុក្ខជាតិសម្រាប់និមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា គោព្រៃគឺជាសត្វចតុប្បាទនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព: https://www.moe.gov.kh/index/36089

Kouprey is asymbolic quadrupedal animal of the Kingdom of Cambodia and an animal with enormous strength that can withstand the sun heat, food, and disease.

The world has classified kouprey as critically endangered species. In the Greater Mekong Subregion, especially in Cambodia, it is believed that kouprey, a wild bovine species, has become extinct. During the French colonial period, there was a documentary film depicting kouprey in Cambodia’s natural protected areas where kouprey are seen to be abundant in the eastern highlands, such as Mondulkiri province, and in deciduous forest areas, such as Prey Chheb Wildlife Sanctuary, Preah Vihear province.

Kouprey are gentle animals that live in herds mixed with other herds of guar, banteng, and roe deer. In the 1960s, the Cambodian king designated and declared kouprey as a “symbol of Cambodia’s natural heritage”. Pursuant to Royal Decree No. 0305/149 dated March 21, 2005 on the identification of species of animals and plants for the symbol of the Kingdom of Cambodia, Kouprey is the symbolic quadrupedal animal of the Kingdom of Cambodia.

https://www.moe.gov.kh/index/36089

ត្រីគល់រាំង – Giant Barbត្រីគល់រាំង ជាមច្ឆជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។ ឈ្មោះជាភាសាជាតិ«ត្រីកាហោ ឬត្រីក្បាលឡាន»...
04/07/2022

ត្រីគល់រាំង – Giant Barb

ត្រីគល់រាំង ជាមច្ឆជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។ ឈ្មោះជាភាសាជាតិ«ត្រីកាហោ ឬត្រីក្បាលឡាន»។ វាមានឈ្មោះវិទ្យាសាស្ត្រ «Catlocarpio siamnsis» និងឈ្មោះជាភាសាអង់គ្លេស «Giant Mekong Barb»។ វាជាប្រភេទត្រីមានទំហំធំជាងគេនៅកម្ពុជា។ វាអាចមានទម្ងន់ពី១៥០-៣០០គីឡូក្រាម និងប្រវែងដងខ្លួនពី២-៣ម៉ែត្រ។ ជាប្រភេទត្រីមានស្រកាធំៗគ្របដណ្តប់លើផ្ទៃដងខ្លួនទាំងមូល លើកលែងតែផ្នែកក្បាល និងព្រុយប៉ុណ្ណោះ។ ពណ៌សម្បុរលើដងខ្លួនទាំងមូល មើលឃើញថា មានពីរពណ៌ដាច់ដោយឡែកពីគ្នា ស្រកាដែលនៅលើខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ក្រម៉ៅថ្លា។ ដោយឡែក ស្រកាឋិតនៅក្រោមខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ប្រាក់។



ត្រីប្រភេទនេះ ត្រូវការពារដោយក្រឹត្យច្បាប់លេខ៣៣ ក្រ.ច ស្តីពីការគ្រប់គ្រងវិស័យជលផលក្នុងជំពូក២ មាត្រា១៨។ ត្រីគល់រាំងជាប្រភេទត្រីទឹកសាបមានប្រភពនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ គេឃើញមានរស់នៅតាមដងទន្លេមេគង្គ ជាពិសេសសំបូរជាងគេនៅបឹងទន្លេសាប។ រូបភាពប្រភេទនេះ ត្រូវបុព្វបុរសខ្មែរយើងឆ្លាក់ជារូបចម្លាក់ដាក់លើប្រាង្គប្រាសាទអង្គរវត្ត។

គេនិយមយកស្រកាត្រីគល់រាំងមកធ្វើជាសីទាត់ក្នុងល្បែងប្រជាប្រិយខ្មែរយើង។ បើប្រៀបធៀបទៅនឹងប្រភេទត្រីក្នុងស្រុកផ្សេងទៀត ត្រីគល់រាំងមានមាឌធំជាងគេនៅក្នុងប្រទេសកម្ពុជា ហើយស្លូតពុំសូវដេញចាប់ត្រីប្រភេទផ្សេងទៀតជាអាហារឡើយ។ សាច់របស់វាមានរសជាតិឆ្ងាញ់ ប្រជាជននិយមចូលចិត្តបរិភោគ។

បច្ចុប្បន្ននេះ យើងបាននិងកំពុងជំរុញដល់ស្ថានីយ៍ភ្ញាស់បង្កាត់នានា ឱ្យព្យាយាមស្រាវជ្រាវភ្ញាស់ផលិតពូជត្រីនេះ ដើម្បីផ្សព្វផ្សាយឱ្យប្រជាកសិករយកទៅចិញ្ចឹម ព្រោះវាងាយស៊ីចំណីធម្មជាតិ ឆាប់ធំ និងអាចរក្សាពូជរបស់វាបាន។ ទន្ទឹមនឹងនេះដែរ យើងបានបង្កើតតំបន់ការពារអន្លុងត្រីជាច្រើននៅតាមទន្លេមេគង្គ ដើម្បីអភិរក្សពូជត្រីដ៏ជិតផុតពូជនេះ។ វាជាប្រភេទត្រីមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ សម្រាប់ការផ្សព្វផ្សាយឱ្យប្រជាកសិករចិញ្ចឹម ព្រោះវាងាយស៊ីចំណីធម្មជាតិ ឆាប់ធំ និងជាប្រភេទជិតផុតពូជ ដែលអង្គការអភិរក្សពិភពលោក និងអង្គការក្រៅរដ្ឋាភិបាលនានា កំពុងមានចំណាប់អារម្មណ៍ជួយផ្តល់ជំនួយការពារថែរក្សាប្រភេទត្រីនេះឱ្យខាងតែបាន៕

ប្រភព: https://www.moe.gov.kh/index/36133

Giant Barb is defined as the national fish of Cambodia. Giant barb is a freshwater fish. It was called in Khmer as Trei Kol Raing or Trei Ka Hourn, or Trei Kbal Larn, and it is called in the scientific name “Catlocarpio siamensis” and English name “Giant Barb”. Comparing to other local fish, it is the largest fish in Cambodia and probably the largest fish in the world. It weighs from 150 Kgs to 300 Kgs and is about two to three meters long. It has large scales covering the entire body. Except for the head and fins. The overall color of the body is seen as a separate color, where the above the stripe line is transparent black color and below the stripe line is the silver color.

This type of fish is protected by Article 18, Chapter 2 of the Royal Decree 33 on Fisheries law. This species lives along the Mekong river, especially the most appearance in the Tonle Sap. This fish is carved as sculpture on the wall of Angkor Wat temple.

It is very gentle and does not chase other fishes as food. Their meat is delicious which makes Cambodian like to eat. The fish are tasty and rich in proteins that can help your health. Furthermore, its scales are used to make as the foundation of shuttlecock which is the popular sport instrument among Khmer people.

Currently, it has been encouraged to breeding stations to try to breed this fish and to promote farmers to feed them because these fishes are easy to feed and fast growing. At the same time, there have been fish-protecting areas along the Mekong River to preserve this endangered species. It is a highly efficient fish of economy. NGOs are interested in helping to maintain this type of fish in order not to be threatened and destroyed

https://www.moe.gov.kh/index/36133

ផ្ការំដួល – Rumdul (Mitrella mesnyi)ឈ្មោះជាភាសាជាតិ​«រំដួល»។ វាមានឈ្មោះវិទ្យាសាស្ត្រ «Mitrella mesnyi» និងជាភាសាអង់គ្លេស...
04/07/2022

ផ្ការំដួល – Rumdul (Mitrella mesnyi)

ឈ្មោះជាភាសាជាតិ​«រំដួល»។ វាមានឈ្មោះវិទ្យាសាស្ត្រ «Mitrella mesnyi» និងជាភាសាអង់គ្លេស «Rumdul»។ រំដួលជាប្រភេទរុក្ខជាតិមានកម្ពស់ពី៨-១២ម និងមានអង្កត់ផ្ចិតពី២០-៣០សម។ ដើមមានសំបកពណ៌ត្នោត-លឿង ស្លឹកជាប្រភេទស្លឹកទោលដុះឆ្លាស់គ្មានខ្នាយស្ទប ទម្រង់បន្ទះស្លឹករាងទ្រវែងមានទំហំ ២-៤x៦-១០ម។ ផ្ការំដួលមានពណ៌លឿង-ស មានក្លិនក្រអូបផ្សាយបានឆ្ងាយ ចោលក្លិននៅពេលរសៀល និងពេលព្រលប់។ ផ្លែជាចង្កោម ពេលទុំមានពណ៌ក្រហមក្រម៉ៅ អាចបរិភោគបាន។

រំដួលមានដុះលូតលាស់ដោយធម្មជាតិស្ទើរគ្របទីកន្លែងក្នុងប្រទេសកម្ពុជា ហើយត្រូវប្រជាជនយើងនិយមយកមកដាំលំអតាមគេហដ្ឋាន និងសួនសាធារណៈ។ ដោយផ្ការំដួលមានក្លិនក្រអូបរបៀបនេះ ខ្មែរយើងពីបុរាណកាលនិយមប្រើប្រាស់វាជាគ្រឿងផ្សំផលិតជាក្រមួនលាបមាត់របស់នារី។

ដើមរំដួលក៏អាចកែច្នៃប្រើប្រាស់ជាគ្រឿងសំណង់បន្ទាប់បន្សំ និងប្រើប្រាស់សម្រាប់ដុត។ នៅរដូវផ្លែរំដួលទុំ ប្រជាជនដែលរស់នៅក្បែរព្រៃតែងតែបេះផ្លែរំដួលយកមកលក់ដោះស្រយជីវភាព។ ដោយសារផ្ការំដួលមានក្លិនដ៏ក្រអូបជាទីទាក់ទាញអារម្មណ៍របស់មហាជនទូទៅ ហេតុនេះ បានជាគេច្រើនប្រដូចនារីខ្មែរទៅនឹងផ្ការំដួលរហូតដល់មានកវីនិពន្ធខ្មែរខ្លះបានបន្សល់ទុកនូវបទចម្រៀងមួយចំនួនដូចជាៈ រំដួលក្រចេះ ឬរំដួលពោធិ៍សាត់ជាដើម។

ប្រភព: https://www.moe.gov.kh/index/36161

The Rumdul (Mitrella Mesnyi) bears a small yellowish-white flower with a single alternate leaf. The flower produces a distinctive fragrance which is prominent in the evening. The Rumdul tree grows to a height of 8 -12 meters and has a diameter of 20-30 centimeters. When its fruit is ripe, it is dark red and edible.

The Rumdul tree can be seen almost everywhere in Cambodia, and is often planted as a decorative tree in public parks. Due to its attractive scent, ancient Khmer people use it as an ingredient in the production of women’s lip balm.

Rumdul can also be processed into secondary construction materials and used for firing. During the ripening season, people living near the forest often pick the fruit and sell it for a living. Because rumdul flower has a fragrant scent that attracts the attention of the general public, Khmer women had often been compared to the Rumdul flower, Rumdul Kratie or Rumdul Pursat, for example.

https://www.moe.gov.kh/index/36161

01/04/2022
01/04/2022
01/04/2022
01/04/2022

Address


Telephone

+855976877770

Website

Alerts

Be the first to know and let us send you an email when Pu Kouprey TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pu Kouprey TV:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share