Grab ទិញយក Nham24 ដោយមិនបញ្ជាក់តម្លៃ
Grab ដែលចុះក្នុងបញ្ជីផ្សារហ៊ុនធំអាមេរិក Nasdaq ទិញយក Nham24 ដែលប្រតិបត្តិការកម្មវិធីកម្មង់អាហាររបស់កម្ពុជា ដោយមិនបញ្ជាក់តម្លៃ
ការលើកឡើងរបស់ឪពុកស្ត្រីជនជាតិថៃស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់យន្តហោះនៅកូរ៉េ
ឪពុកនិងក្រុមគ្រួសាររបស់ស្ត្រីជនជាតិថៃឈ្មោះ Jongluk Duangmanee ដែលជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះជនជាតិថៃទាំងពីរនាក់ក្នុងហេតុការណ៍គ្រោះថ្នាក់យន្តហោះរបស់ក្រុមហ៊ុន Jeju Air ដែលបានសម្លាប់មនុស្ស១៧៩នាក់ បាននិងកំពុងកាន់ទុក្ខចំពោះការបាត់បង់កូនស្រីខ្លួន។
លោក Boonchuay Duangmanee ដែលជាឪពុករបស់ជនរងគ្រោះបានរៀបរាប់ថា កូនស្រីទី៣ និងជាកូនពៅរបស់លោកឈ្មោះ Jongluk Duangmanee បានធ្វើការនៅប្រទេសកូរ៉េខាងត្បូងអស់រយៈពេល៧ឆ្នាំ ហើយបានទៅនិងមក លេងគ្រួសារនៅក្នុងខេត្ត Udon Thani ប្រទេសថៃមួយឆ្នាំម្តង តែជាអកុសលត្រូវជួបគ្រោះថ្នាក់ដល់បាត់បង់ជីវិតពេលត្រឡប់ទៅកូរ៉េវិញ។ ឪពុករូបនេះគ្មានអ្វីក្រៅពីទទួលយកការពិត និងព្យាយាមយកសពរបស់កូនជាទីស្រឡាញ់មកស្រុកកំណើតវិញដើម្បីធ្វើបុណ្យតាមប្រពៃណី ជារឿងចុងក្រោយដែលលោកអាចធ្វើសម្រាប់កូនស្រីបាន។
យន្តហោះ Jeju Air ផ្ទុះឆេះ និងធ្លាក់នៅអាកាសយានដ្ឋានអន្តរជាតិ Muan
រូបភាពសាក្សីដែលឃើញដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ (២៩ ធ្នូ) បង្ហាញពីពេលដែលយន្តហោះ Jeju Air បានធ្លាក់នៅអាកាសយានដ្ឋានអន្តរជាតិ Muan ក្នុងប្រទេសកូរ៉េខាងត្បូង ដោយបានសម្លាប់មនុស្ស ៦២នាក់។
នៅពេលដែលយន្តហោះបានចុះពីលើអាកាសយានដ្ឋាន វាហាក់ដូចជាចុះចតដោយមិនមានឧបករណ៍សម្រាប់ចុះចត។ យន្តហោះបានរអិលចុះពីលើផ្លូវរត់ ហើយបត់ចេញមុននឹងបុកជញ្ជាំង ហើយផ្ទុះជាដុំភ្លើង។
ធ្លាក់យន្តហោះនៅកាហ្សាស្ថានដោយសារហ្វូងបក្សីហោះបុក
របាយការណ៍បឋមក្រុមឃ្លាំមើលអាកាសចរណ៍របស់រុស្ស៊ីថា ការធ្លាក់យន្តហោះនៅកាហ្សាស្ថានដោយសារហ្វូងបក្សីហោះបុក
សាច់ញាតិ និងសាធារណជនអំពាវនាវឱ្យផ្តន្ទាទោសជាប់ពន្ធធនាគារអស់មួយជីវិតដល់អតីតឧកញ៉ា ស្រី ស៊ីណា
ទស្សនកិច្ចលើកដំបូងនៅកម្ពុជារបស់នាវាចម្បាំងអាម៉េរិក USS Savannah
នាវាចម្បាំងអាម៉េរិក USS Savannah កំពុងបំពេញទស្សនកិច្ចលើកដំបូងនៅកម្ពុជា ខណៈទស្សនកិច្ចបែបនេះមិនធ្លាប់កើតឡើងទេក្នុងរយៈពេល៨ឆ្នាំចុងក្រោយ។ ឧត្តមនាវី Samuel Paparo និយាយថា ទស្សនកិច្ចនិងសកម្មភាពជាមួយកម្ពុជាលើកនេះ មិនមែនជាការប្រឆាំងនឹងប្រទេសណាមួយឡើយ។
ការនាំចេញរបស់ចិនមានល្បឿនយឺតក្នុងខែវិច្ឆិកាកន្លងទៅថ្មីៗនេះ ខណៈការនាំចូលមកវិញក៏ស្រុតចុះដូចគ្នា ពោលគឺខុសពីការរំពឹងទុក។ ការណ៍នេះគូសបញ្ជាក់ពីភាពទន់ខ្សោយរបស់ចិនក្នុងវិស័យពាណិជ្ជកម្ម ស្របពេលដែលមេដឹកនាំក្រុងប៉េកាំង កំពុងខិតខំជំរុញសេដ្ឋកិច្ច បន្ទាប់ពីការបន្ទុចបង្អាក់នៃជំងឺរាតត្បាតកូវីដ១៩
លោក Richard Chad បានលក់ដីនិងផ្ទះរបស់លោកពីរដ្ឋ Arizona សហរដ្ឋអាម៉េរិក មករស់នៅកម្ពុជាតាំងពីឆ្នាំ១៩៩៩ ដោយហេតុតែស្រលាញ់ទឹកដី ប្រជាជនខ្មែរ និងមានភាពងាយស្រួលក្នុងការរស់នៅ។ លោកក៏បានមកទិញផ្ទះតាំងទីលំនៅលើកោះរ៉ុងផងដែរ ដោយសារតែអាកាសធាតុ និងភូមិសាស្ត្រល្អរបស់កោះកម្ពុជាមួយនេះ។ លោកជឿជាក់ថា នៅថ្ងៃអនាគត កោះរ៉ុង នឹងល្បីល្បាញ ស្រស់ស្អាតមិនចាញ់កោះមួយចំនួននៅប្រទេសក្នុងតំបន់ឡើយ។ យ៉ាងណាមិញ លោកជំរុញឱ្យអាជ្ញាធរពន្លឿនការធ្វើប្លង់កម្មសិទ្ធិដីធ្លី (ប្លង់រឹង) ដល់ពលរដ្ឋឱ្យបានឆាប់រហ័សដើម្បីងាយស្រួលដល់សកម្មភាពអាជីវកម្ម និងការវិនិយោគ។
ពង្រឹងវិស័យកសិកម្មកម្ពុជាជាមួយនឹងគ្រឿងយន្តប្រកបដោយភាពច្នៃប្រឌិត
នៅក្នុងដំណើរវិវត្តទៅមុខនៃកសិឧស្សាហកម្មរបស់ប្រទេសកម្ពុជា រោងជាងផលិតផលិតឧបករណ៍កសិកម្មឬស្សីកែវ ជាអ្នកឈានមុខគេមួយក្នុងការជម្រុញវិស័យមួយនេះ។ តាមរយៈការបង្កើតគ្រឿងចក្រដែលជួយសន្សំសំចៃពេលវេលា និងកាត់បន្ថយកម្លាំងពលកម្មសម្រាប់កសិករ រោងជាងនេះកំពុងជំរុញប្រសិទ្ធភាព និងបង្កើនផលិតភាពក្នុងវិស័យកសិកម្មនៅកម្ពុជា។
យុវជនកម្ពុជាស្វែងរកឃើញសេរីភាព និងសមភាពនៅលើទីលាននៃកីឡាថាស់ហោះ ឬ Frisbee
យុវតីខ្មែរម្នាក់បានចែករំលែកដំណើរជីវិតរបស់នាងជាមួយ កីឡាថាស់ហោះ ឬ Frisbee ដែលវាបានជួយនាងឱ្យយកឈ្នះលើភាពអៀនខ្មាស បានភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ និងស្វែងរកចំណង់ចំណូលចិត្តដែលលើកកម្ពស់សមភាព និងទំនុកចិត្តលើខ្លួនឯង