TV3 Daily News Program

TV3 Daily News Program TV3 Daily News Program is Bring all news in Cambodia that happenings Everyday…

07/11/2024

ធុងចម្រោះទឹកស្អាតចំនួន ២៣៦ធុង ត្រូវបានសាខាសមាគមនារីខេត្តកំពង់ចាម ចែកជូនប្រជាពលរដ្ឋនៅឃុំទំនប់ ស្រុកបាធាយ

06/11/2024

ព្រះរាជាណាចក្រកម្ពុជា​ ជាគោលដៅ​ទេសចរណ៍​ដែលផ្តល់ភាពកក់ក្តៅ​ ស្នាមញញឹម​ និងបំពេញតម្រូវការ​​គ្រប់ភ្ញៀវ​ ននិងគ្រប់ជាតិសាសន៍ទាំងអស់៕

06/11/2024

ផ្សាយផ្ទាល់ : ព័ត៍មានប្រចាំថ្ងៃ
ថ្ងៃ ពុធ ទី០៦ ខែវិច្ឆកា ឆ្នាំ២០២៤ (06/11/2024)

06/11/2024

រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី ៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង

06/11/2024

អភិបាលខេត្តស្វាយរៀង អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន៣,៧២១ប័ណ្ណ នៅក្រុងបាវិត

ឯកឧត្តម ឃួង ស្រេង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុភ្នំពេញ៖ក្នុងឱកាសដ៏...
06/11/2024

ឯកឧត្តម ឃួង ស្រេង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ

ភ្នំពេញ៖ក្នុងឱកាសដ៏វិសេសវិសាលប្រកបដោយសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលនឹងចូលមកដល់នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ និងលោកជំទាវ សូមសម្ដែងនូវមនោសញ្ចេតនាគោរព ប្រកបដោយកត្តញ្ញុតាធម៌ដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុត និងសូមគោរពជូនពរជ័យសិរីមង្គល ដ៏មហាប្រសើរជូនចំពោះ សម្តេចពិជ័យសេនា សូមប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ។
ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសេចក្តីគោរពដោយស្មោះ ចំពោះសម្តេចពិជ័យសេនា ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ន សម្ដេច តែងតែបានខិតខំប្រឹងប្រែងយកអស់កម្លាំង កាយចិត្ត និងប្រាជ្ញាស្មារតី បំពេញបេសកកម្មបម្រើផលប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ។
ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេច ក្នុងការរួមចំណែកកសាងសមិទ្ធផលលើគ្រប់វិស័យរបស់សង្គមជាតិ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ពិសេសក្នុងវិស័យការពារជាតិ និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការពារបូរណភាពទឹកដី អធិបតេយ្យភាព សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតារក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា តាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការ ជូនចំពោះ សម្តេចពិជ័យសេនា និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមាន ជន្មាយុយឺនយូរ និងសុខភាពល្អបរិបូរណ៍ ដើម្បីរួមចំណែកដឹកនាំនាវាកម្ពុជា និងប្រជាពលរដ្ឋឆ្ពោះទៅកាន់វឌ្ឍនភាព ក្នុងសុខសន្តិភាពស្ថិរភាពដ៏រឹងមាំតរៀងទៅ៕

អ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទទ្រមូង ឱ្យរឹងមាំឡើងវិញ««««»»»»»ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ ន...
06/11/2024

អ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទទ្រមូង ឱ្យរឹងមាំឡើងវិញ
««««»»»»»

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងអនុវត្តគម្រោងជួសជុលប្រាសាទទ្រមូង ដែលស្ថិតនៅខាងលិច នៃខ្លោងទ្វារតាកាវ ក្រុងអង្គរធំ ឱ្យរឹងមាំឡើងវិញ។

ប្រាសាទទ្រមូង គឺជាមន្ទីរពេទ្យបុរាណមួយ ក្នុងចំណោមមន្ទីរពេទ្យបុរាណចំនួន៤ របស់អតីតក្រុងអង្គរធំ ដែលបច្ចុប្បន្នកំពុងរងការខូចខាតខ្លាំង។
បុរាណវិទូ និងជាប្រធានការងារការដ្ឋាន លោក ជា សារិទ្ធ ឱ្យដឹងថា ប្រាសាទទ្រមូង រងការខូចខាតខ្លាំងនៅត្រង់តួប៉មកណ្តាល ដោយមានការដួលរលំស្ទើរទាំងស្រុង គឺនៅសល់ទ្រង់ទ្រាយដើមប្រហែល២០-៣០ភាគរយប៉ុណ្ណោះ។ ចំណែក ថ្មចាប់ពីជញ្ជាំងរហូតទៅដល់ផ្នែកដំបូលវិញ បានរលំ និងធ្លាក់ចុះមកលើដីទាំងស្រុង ដោយនៅសេសសល់ តែស៊ុមទ្វារផ្នែកខាងមុខ ខឿនផ្នែកខាងត្បូង និងផ្នែកខាងកើត។ ចំណែក រចនាសម្ពន្ធផ្នែកខាងលិច និងខាងជើងក៏បាត់ថ្មអស់ប្រហែល៥០ភាគរយដែរ។

ដោយសារតែប្រាសាទទ្រមូង រងការខូចខាតធ្ងន់ធ្ងរ ទើបបច្ចុប្បន្នក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមអនុវត្តគម្រោងជួសជុល ថែទាំឡើងវិញទៅតាមដំណាក់កាល។ ដំណាក់កាលទី១ គឺក្រុមការងារ ចាប់ផ្ដើមធ្វើសម្រង់ប្លង់បច្ចុប្បន្នរបស់ប្រាសាទ ធ្វើការវិភាគវិនិច្ឆ័យលក្ខណៈរបស់សំណង់ និងការខូចខាត ដើម្បីឈានដល់ការជួសជុល។
ចំណែកដំណាក់កាលទី២ គឺធ្វើការចុះបញ្ជីថ្មដែលកំពុងរាយប៉ាយ ដើម្បីកំណត់មុខងារ និងទីតាំងរបស់ថ្ម។ លោក ជា សារិទ្ធ បញ្ជាក់ថា តាមការចុះបញ្ជីកន្លងមក អាចឱ្យដឹងថា ថ្មដែលនៅរាយប៉ាយលើដី នាផ្នែកខាងលិចនៃប្រាសាទ គឺមានចំនួនរហូតទៅដល់៥០០ដុំ ផ្នែកខាងជើងមានចំនួន៦០០ដុំ។ ថ្មទាំងនោះ បានកំណត់អត្តសញ្ញាណរួចហើយមានដូចជា ថ្មដំបូល ថ្មជញ្ជាំង ថ្មខឿន ផ្តែរ សសរពេជ្រ និងទ្វារបញ្ឆោតរបស់ប្រាសាទជាដើម។ល។

បច្ចុប្បន្ន ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលប្រាសាទទ្រមូងនេះ ដោយចាប់ផ្ដើមពីដំណាក់កាលនៃការពង្រឹងខឿន គ្រឹះរបស់តួប៉មកណ្តាល៕

05/11/2024

ផ្សាយផ្ទាល់ : ព័ត៍មានប្រចាំថ្ងៃ
ថ្ងៃ អង្គារ៏ ទី០៥ខែវិច្ឆកា ឆ្នាំ២០២៤ (05/11/2024)

ធុងចម្រោះទឹកស្អាតចំនួន ២៣៦ធុង ត្រូវបានសាខាសមាគមនារីខេត្តកំពង់ចាម ចែកជូនប្រជាពលរដ្ឋនៅឃុំទំនប់ ស្រុកបាធាយកំពង់ចាម:​ សាខាសម...
05/11/2024

ធុងចម្រោះទឹកស្អាតចំនួន ២៣៦ធុង ត្រូវបានសាខាសមាគមនារីខេត្តកំពង់ចាម ចែកជូនប្រជាពលរដ្ឋនៅឃុំទំនប់ ស្រុកបាធាយ

កំពង់ចាម:​ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម ដឹកនាំដោយលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខា និងលោកជំទាវ ប៉ាង ដានី ប្រធានប្រតិបត្តិ បានអញ្ជើញចែកធុងចម្រោះទឹកស្អាតចំនួន ២៣៦ធុង ស្មើនឹង ២៣៦គ្រួសារ ក្នុងនោះក៏មានជនមានពិការភាពចំនួន ៣៥នាក់ផងដែរ។ ដែលពិធីនេះធ្វើនៅក្នុងបរិវេណសាលាឃុំទំនប់ ស្រុកបាធាយ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆកា ឆ្នាំ២០២៤ ។

លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា មានប្រសាសន៍ថា តាមរយៈការផ្តល់ជូនធុងចម្រោះទឹកស្អាត ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការស្តែងចេញនូវការយកចិត្តទុកដាក់របស់រជារដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំខេត្ត គ្រប់លំដាប់ថ្នាក់របស់ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ព្រមជាមួយនឹងការខិតខំយកចិត្តទុកដាក់ពី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលលោកបានខិតខំស្វែងរកម្ចាស់ជំនួយ ពីប្រទេសវៀតណាម ដើម្បីបានសម្ភារៈនេះមក ចែកជូនបងប្អូនទាំអស់គ្នា និងដោយមានកិច្ចសហការយ៉ាងស្អិតរមួត របស់សមាគមនារីខេត្ត ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើយ៉ាងណា ជួយសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។ លើសពីនេះសមាគមនារីថ្នាក់ខេត្តកំពង់ចាម នឹងបន្តកិច្ចសហការជិតស្និតជាមួយរដ្ឋបាល ក្រុង-ស្រុក និងអនុសាខាសមាគមនារីក្រុង-ស្រុក ដើម្បីអនុវត្តគម្រោងនេះចែកជូនដល់បងប្អូន នៅក្នុងឃុំសង្កាត់ផ្សេងទៀតក្នុងខេត្តកំពង់ចាម។

ឆ្លៀតក្នុងឱកាសនោះលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ក៏បានពាំនាំការផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដែលតែងគិតគូរ និងយកចិត្តទុកដាក់ពីសុខទុក្ខ និងរក្សារ ការពារ បម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋជាប្រចាំ។

នាឱកាសនោះដែរលោកជំទាវ ប៉ាង ដានី ក៏បានណែនាំទៅកាន់ប្រជាពលរដ្ឋដែលទទួលបានធុងចម្រោះទឹកស្អាត ពីរបៀបប្រើប្រាស់ លាងសម្អាត និងទុកដាក់ឲ្យបានត្រូវត្រឹមទៅតាមការណែនាំ ដើម្បីជៀសវាងយកទៅប្រើប្រាស់ខុស ធ្វើឪ្យប៉ះពាល់ដល់សុខភាព និងឆាប់ខូចខាតផងដែរ។

សាខាសមាគមនារីខេត្តកំពង់ចាម ​ចែកធុងចម្រោះទឹកស្អាតចំនួន ៦១៧ធុង ជូនដល់ពលរដ្ឋនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាមកំពង់ចាម:​ ដោយកា...
05/11/2024

សាខាសមាគមនារីខេត្តកំពង់ចាម ​ចែកធុងចម្រោះទឹកស្អាតចំនួន ៦១៧ធុង ជូនដល់ពលរដ្ឋនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម

កំពង់ចាម:​ ដោយការគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម និងលោកជំទាវ ប៉ាង ដានី ប្រធានប្រតិបត្តិសាខា បានអញ្ជើញចែកធុងចម្រោះទឹកស្អាតចំនួន ៦១៧ធុង ស្មើនឹង ៦១៧គ្រួសារ ជូនដល់ប្រជាពលរដ្ឋមកពីភូមិចំនួន៤ ក្នុងសង្កាត់សំបួរមាស នារសៀលថ្ងៃទី០២ ខែវិច្ឆកា ឆ្នាំ២០២៤ នៅវត្តខេមវន្តបឹងស្នាយ ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។

ឆ្លៀតក្នុងឱកាសនោះលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ក៏បានពាំនាំការផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដែលតែងគិតគូរ និងយកចិត្តទុកដាក់ពីសុខទុក្ខ និងរក្សារ ការពារ បម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋជាប្រចាំ។

លោកជំទាវបន្តថា តាមរយៈការផ្តល់ជូនធុងចម្រោះទឹកស្អាត ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការស្តែងចេញនូវការយកចិត្តទុកដាក់របស់រជារដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំខេត្ត គ្រប់លំដាប់ថ្នាក់របស់ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ព្រមជាមួយនឹងការខិតខំយកចិត្តទុកដាក់ពី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលលោកបានខិតខំស្វែងរកម្ចាស់ជំនួយ ពីប្រទេសវៀតណាម ដើម្បីបានសម្ភារៈនេះមក ចែកជូនបងប្អូនទាំអស់គ្នា និងដោយមានកិច្ចសហការយ៉ាងស្អិតរមួត របស់សមាគមនារីខេត្ត ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើយ៉ាងណា ជួយសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។ លើសពីនេះសមាគមនារីថ្នាក់ខេត្តកំពង់ចាម នឹងបន្តកិច្ចសហការជិតស្និតជាមួយរដ្ឋបាល ក្រុង-ស្រុក និងអនុសាខាសមាគមនារីក្រុង-ស្រុក ដើម្បីអនុវត្តគម្រោងនេះចែកជូនដល់បងប្អូន នៅក្នុងឃុំសង្កាត់ផ្សេងទៀតក្នុងខេត្តកំពង់ចាម​ផងដែរ​ ៕

04/11/2024

ឯកឧត្ដម សួន សុម៉ាលីន អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំសិក្សា ២០២៤-២០២៥

ពិធីប្រគល់កិច្ចព្រមព្រៀង និងសម្ពោធគម្រោង«ឧទ្យានអង្គរ-ស៊ីអាយអិមប៊ី» និងពិធីដាំកូនឈើរួមគ្នា រវាងអាជ្ញាធរជាតិអប្សរា និងធនាគ...
04/11/2024

ពិធីប្រគល់កិច្ចព្រមព្រៀង និងសម្ពោធគម្រោង«ឧទ្យានអង្គរ-ស៊ីអាយអិមប៊ី» និងពិធីដាំកូនឈើរួមគ្នា រវាងអាជ្ញាធរជាតិអប្សរា និងធនាគា ស៊ីអាយអិមប៊ី ភីអិលស៊ី (CIMB)

នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ មានប្រារព្ធពិធីប្រគល់កិច្ចព្រមព្រៀង និងសម្ពោធគម្រោង«ឧទ្យានអង្គរ-ស៊ីអាយអិមប៊ី»រវាងអាជ្ញាធរជាតិអប្សរា និងធនាគា ស៊ីអាយអិមប៊ី ភីអិលស៊ី (CIMB) ព្រមទាំងពិធីដើមឈើ រួមគ្នាចំនួនប្រមាណ២,០០០ដើម ជានិមិត្តរូប បង្ហាញឱ្យឃើញពីស្មារតីចូលរួមគាំពារ និងថែរក្សា អភិរក្សបរិស្ថាន នៅបរិវេណខាងកើតប្រាសាទបន្ទាយប្រី នៃរមណីយដ្ឋានអង្គរ។
ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម Ambassador Shaharuddin On ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកប៊ុន យីន ប្រធាននាយកប្រតិបត្តិធនាគា ស៊ីអាយអិមប៊ី ភីអិលស៊ី ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរ និងបុគ្គលិកធនាគាស៊ីអាយអិមប៊ី ចំនួន៥០០នាក់។

ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាមានប្រសាន៍ ស្វាគមន៍ចំពោះវិស័យឯកជននានា ដែលមានបំណងចង់ចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ក្នុងសកម្មភាពដាំដើមឈើឡើងវិញ ដើម្បីបរិស្ថាន និងការពារប្រាសាទបុរាណ។ ឯកឧត្តមអគ្គនាយក បានបញ្ជាក់អំពីសារៈសំខាន់មួយចំនួននៃដើមឈើចំពោះបរិស្ថាន សុខភាពមនុស្សនិងសត្វ ក្រៅពីនោះដើមឈើដែលមានវត្តមាននៅរមណីយដ្ឋានអង្គរ ក៏បានដើរតួនាទីសំខាន់ក្នុងការការពារទៅដល់ប្រាសាទបុរាណ ឱ្យចៀសផុតពីហានិភ័យនានា។ ហេតុដូច្នេះ ចាប់តាំងពី២០០៤មក អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ និងរៀបចំផែនការដាំដុះដើមឈើវិញជាបន្តបន្ទាប់ រហូតទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។

លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិធនាគា ស៊ីអាយអិមប៊ី ភីអិលស៊ី បានលើកឡើងថា ធនាគាស៊ីអាយអិមប៊ី ពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួម ជាអាជ្ញាធរជាតិអប្សរា ក្នុងសកម្មភាព ការពារ អភិរក្ស និងថែរក្សាបរិស្ថាន។ លោកថា គិតចាប់ពីឆ្នាំ២០២០មក នេះជាលើកទី៣ហើយ ដែលធនាគាស៊ីអាយអិមប៊ី បានសហការជាមួយអាជ្ញាធរជាតិអប្សរា ដាំកូនឈើឡើងវិញក្នុងរមណីយអង្គរ ព្រមទំាងបង្កើតឱ្យមានគម្រោង«ឧទ្យានអង្គរ-ស៊ីអាយអិមប៊ី» ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែង លើការដាំ និងថែរក្សាដើមឈើ រយៈពេលយូរអង្វែង៕

04/11/2024

ផ្សាយផ្ទាល់ : ព័ត៍មានប្រចាំថ្ងៃ
ថ្ងៃ ច័ន្ទទី០៤ខែវិច្ឆកា ឆ្នាំ២០២៤ (04/11/2024)

សម្តេច តេជោ ហ៊ុន សែន សូមឱ្យសមត្ថកិច្ច នាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការ កាត់ទោសតាមច្បាប់ ក្រោយលោគ្រូមា ចេញវីដេអូ យំសោក ...
04/11/2024

សម្តេច តេជោ ហ៊ុន សែន សូមឱ្យសមត្ថកិច្ច នាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការ កាត់ទោសតាមច្បាប់ ក្រោយលោគ្រូមា ចេញវីដេអូ យំសោក ទទួលកំហុស...

សម្តេចតេជោ ហ៊ុន សែន ប្រាប់ឱ្យសមត្ថកិច្ច សូមនាំខ្លួន លី សាម៉េត បញ្ជូនទៅ​តុលា​ការ កាត់ទោសតាមច្បាប់ ។

នេះបើតាមការបញ្ជាក់លើបណ្ដាញសង្គម facebook និងតេឡេក្រាម ផ្លូវការ នារសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរ បញ្ជាក់លើបណ្ដាញសង្គម មានខ្លឹមសារដូច្នេះថា ខ្ញុំសូម​បញ្ជាក់​ជូនថា មិនមែនដោយសារ តែវីដេអូសារភាព កំហុស និង សូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។

ជំនួយការខ្ញុំម្នាក់ឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោស ដោយសារ​ជាប់ពាក់ពន្ធ័ឆបោកជាមួយ លី សាម៉េត នេះ។

ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួន បានបង្ហាញខ្លួនហើយ សូមសមត្ថកិច្ច​ ដែល​ជានគរបាល ឬកងរាជអាវុធហត្ថ ទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការ​ ដើម្បីកាត់ទោសតាមច្បាប់។

លី សាម៉េត បានសុំពេលព្យាបាលខ្លួន នៅផ្ទះមុនពេលចូលខ្លួន ឱ្យតុលាការកាត់​ទោស​។ មិនអាចធ្វើបែបនេះបានឡើយ នគរបាលយុត្តិធម៌ ត្រូវតែនាំខ្លួន លី សាម៉េត បញ្ជូន​ទៅ​តុលាការតាមនីតិវិធី។

ខ្ញុំសង្ឃឹមថា សមត្ថកិច្ច មិនបន្តឱ្យ លី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់​ទៀត​ទេ ៕

និស្សិត អាហារូបករណ៍ អ.ម.ត ចូលរួមរៀនសូត្រអំពីប្រពៃណី នៃការធ្វើប្រទីប ..នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ និស្សិតអាហារូប...
04/11/2024

និស្សិត អាហារូបករណ៍ អ.ម.ត ចូលរួមរៀនសូត្រអំពីប្រពៃណី នៃការធ្វើប្រទីប ..

នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ និស្សិតអាហារូបករណ៍ អ.ម.ត រាជធានីភ្នំពេញ- កំពត-តាកែវ បានចូលរួមរៀនសូត្រពីចំណេះជំនាញធ្វើប្រទីប មានជាអាទិ៍ ការជ្រើសរើសស្លឹកចេក ឬស្លឹកត្នោត ឬប្រភេទស្លឹកឈើធម្មជាតិផ្សេងៗ ដើម្បីបត់ជារូបរាងប្រទីប ដោយបន្ថែមផ្កាឈូក ឬត្របកផ្កាឈូក និងទៀនអុជបំភ្លឺក្នុងអំឡុងពេលបណ្តែត ដែលសកម្មភាពនេះប្រព្រឹត្តទៅវត្ត​ត្រេីយ​កោះ​ ស្ថិត​នៅ​សង្កាត់​ត្រេីយ​កោះ​ ក្រុង​កំពត​ ខេត្ត​កំពត​ ដើម្បីចូលរួមចំណែកលើកតម្លៃជាតិ តម្លៃវប្បធម៌ដូនតា ជាពិសេសចំណេះជំនាញនៃការធ្វើប្រទីប ដែលយុវជន យុវនារីខ្មែជំនាន់ក្រោយ គួរតែរៀនសូត្រ និងបន្តមរតកដូនតានេះឱ្យបានឋិតថេរយូរអង្វែងតរៀងទៅ។

សូមបញ្ជាក់ផងដែរថា ប្រទីប គឺធ្វើឡើងសម្រាប់បណ្តែតដើម្បីសម្តែងការរឭកដល់គុណនៃព្រះគង្គា និងព្រះធរណីដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយ ភោគផលក្នុងការងារកសិកម្ម របរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាកសិករ៕

03/11/2024

ផ្សាយបន្តផ្ទាល់ ៖ ពិធីក្រុងពាលី នមស្ការព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ត អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ
ថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤

រដ្ឋមន្ត្រីទេសចរណ៍ និងឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានឧបត្ថម្ភម៉ូតូ១គ្រឿង និងផ្ដល់អាហារូបករណ៍ដល់យុវតី គឹម​ យ៉េកហ៊ាង ដែលប្រឡងជា...
02/11/2024

រដ្ឋមន្ត្រីទេសចរណ៍ និងឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានឧបត្ថម្ភម៉ូតូ១គ្រឿង និងផ្ដល់អាហារូបករណ៍ដល់យុវតី គឹម​ យ៉េកហ៊ាង ដែលប្រឡងជាប់​និទ្ទេស A ដោយមានជីវភាពខ្វះខាត

កំពង់ចាម​:​ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ​ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឧបត្ថម្ភម៉ូតូ១គ្រឿង និងផ្ដល់អាហារូបករណ៍ ១កន្លែងដល់យុវតី គឹម​ យ៉េកហ៊ាង ដែលប្រឡងជាប់បាក់ឌុបទទួលបាននិទ្ទេស A ដោយមានជីវភាពខ្វះខាត នៅឃុំសូភាស ស្រុកស្ទឹងត្រង់។

គួរបញ្ជាក់ថា​ ការ​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤​ក្នុងចំណោមបេក្ខជនជាង២ពាន់នាក់ដែលប្រឡងជាប់និទ្ទេស A ក៏មានយុវតី គឹម​ យ៉េកហ៊ាង ម្នាក់ដែរ ប៉ុន្តែដោយសារជីវភាពខ្វះខាតខ្លាំង ទើបនាងមិនមានលទ្ធភាពបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ដែលជារឿងគួរឲ្យសោកស្ដាយសម្រាប់នាងនិងគ្រួសារ។

បន្ទាប់ពីឃើញព័ត៌មាននៅលើបណ្ដាញសង្គម នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ ក៏បានចុះទៅមើលស្ថានភាពពិតដល់ផ្ទះរបស់យុវតី គឹម​ យ៉េកហ៊ាង និងបានជួបសំណេះសំណាល ព្រមទាំងបានលើកទឹកចិត្តដល់​យ៉េកហ៊ាងឲ្យតាំងចិត្តបន្តការសិក្សាទៅមុខទៀត ពិសេសថ្នាក់ដឹកនាំទាំងពីរបានឧបត្ថម្ភម៉ូតូ១គ្រឿង និងផ្ដល់អាហារូបករណ៍១កន្លែងដល់យុវតី គឹម​ យ៉េកហ៊ាង ដើម្បីមានឱកាសបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា​ ៕

ពូជស្រូវរបស់រាជរដ្ឋាភិបាលជាង៨០តោន ត្រូវបានចែកជូនពលរដ្ឋ ៨០៦គ្រួសារ ដែលរងគ្រោះ ដោយទឹកជំនន់នៅស្រុកស្ទឹងត្រង់កំពង់ចាម: ពូជស្...
02/11/2024

ពូជស្រូវរបស់រាជរដ្ឋាភិបាលជាង៨០តោន ត្រូវបានចែកជូនពលរដ្ឋ ៨០៦គ្រួសារ ដែលរងគ្រោះ ដោយទឹកជំនន់នៅស្រុកស្ទឹងត្រង់

កំពង់ចាម: ពូជស្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាដែលជាប្រព័ន្ធស្បៀងបម្រុងប្រមាណជា ៨០,០៦តោន ត្រូវបានចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅក្នុងស្រុកស្ទឹងត្រង់ ដើម្បីដាំដុះស្តារជីវភាពគ្រួសារឡើងវិញ នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមវត្តមាន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។

ថ្លែងក្នុងឱកាសនោះ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងរដូវវស្សាឆ្នាំ២០២៤នេះ ស្ថានភា រនៃការបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ ក្នុងខេត្តកំពង់ចាម បានជួបប្រទះបញ្ហាដោយគ្រោះ មហន្តរាយ រាំងស្ងួត ជំនន់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀងក្នុងចុងរដូវ ដែលបណ្តាលឱ្យប៉ះពាល់ និងខូចខាតដំណាំស្រូវ សរុបចំនួន ៥.៣៨៧ហ.ត ស្មើនឹង ៩.២៦៥ គ្រួសារ ក្នុងនោះទឹកជំនន់ទន្លេមេគង្គប៉ះពាល់ស្រុកស្ទឹងត្រង់ ខូចខាតផ្ទៃដីសរុប ៦៨៦ហ.ត ១.២៥០គ្រួសារ ៧ឃុំគឺ ៖ ឃុំទួលសំបួរ ឃុំខ្ពបតាងួន ឃុំពាមកោះស្នា ឃុំអារក្សត្នោត ឃុំព្រែកបាក់ ឃុំព្រែកកក់ និងឃុំទួលព្រះឃ្លាំង សម្រាប់ថ្ងៃនេះជាការចែកជូនបន្តលើកទី៣ ជាលើកចុងក្រោយ បន្ថែមបង្គ្រប់ចំនួន៦ឃុំ ក្នុងស្រុកស្ទឹងត្រង់ មាន៖ ឃុំទួលសំបូរ ឃុំខ្ពបតាងួន ឃុំពាមកោះស្នា ឃុំអារក្សត្នោត ឃុំព្រែកបាក់ និងឃុំព្រែកកក់ ដែលមានផ្ទៃដីសរុប ៥១៧ហ.ត ស្មើនឹង ៨០៦គ្រួសារ ដោយក្នុង១គ្រួសារ​ ទទួលបានពូជស្រូវ​ ចំនួន​១០០គីឡូក្រាម​ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា គោលដៅរបស់រាជរដ្ឋាភិបាល គឺជួយបងប្អូនប្រជាកសិករឱ្យមានសន្តិសុខស្បៀង និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ពោលគឺមានហូបគ្រប់គ្រាន់ និងមានបាន ដោយរាជរដ្ឋាភិបាល មិនទុកនរណាម្នាក់ចោលនោះទេ និងតែងតែយកចិត្តទុកដាក់ ផ្តល់ជំនួយ ព្រមទាំងជួយស្តារនូវផលប៉ះពាល់កន្លងមក។

ឯកឧត្តម​រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព ក្នុងការរក្សាស្ថេរភាពថ្លៃកសិផល កាត់បន្ថយថ្លៃដើមផលិត ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ និងការរៀបចំសហគមន៍កសិកម្មទំនើប ដើម្បីជួយគាំទ្រលើផ្នែកបច្ចេកទេស ការផ្តល់ព័ត៌មានការប្រឹក្សាយោបល់ និងជួយដោះស្រាយបញ្ហាពាក់ព័ន្ធ នឹងការងារកសិកម្មដល់កសិករក្នុងគោលបំណងបង្កើនផលិតភាព កសិកម្ម ជំរុញជីវភាពធានាបាននូវសន្តិសុខ និងសុវត្តិភាពស្បៀងផងដែរ​ ៕

Address

Toul Kork

Alerts

Be the first to know and let us send you an email when TV3 Daily News Program posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TV3 Daily News Program:

Videos

Share

Category

Nearby media companies


Other TV Channels in Toul Kork

Show All