ទស្សនារូបភាពដ៏ស្រស់ត្រកាលនៃប្រាសាទអង្គរវត្ដ🇰🇭 ប្រាសាទ អង្គរវត្ត ឬ អង្គរតូច ជាសំណង់អច្ឆរិយមានតែមួយគ្មានពីរនៅលើពិភពលោក។ រចនាសម្ព័ន្ធនៃសំណង់ប្រាសាទត្រូវបានចាត់ទុកជាស្ថាបត្យកម្មដ៏កំពូលមួយនៅក្នុងពិភពលោក ដែលត្រូវបានសាងសង់ឡើងនៅដើមសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២។ រមណីយដ្ឋានប្រាសាទអង្គរវត្តត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ក្រោមព្រះរាជតម្រិះដ៏ថ្លៃថ្លា និងឈ្លាសវៃបំផុត នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានអំពាវនាវទៅកាន់អង្គការយូណេស្កូ សុ
JB កាត់សក់ឲ្យលោកឧកញ៉ា #JB #haircut #gumball3000 #gumball3000fortourism2024