ដើមជ្រៃញូស៍ DCN-News

  • Home
  • ដើមជ្រៃញូស៍ DCN-News

ដើមជ្រៃញូស៍ DCN-News ព័ត៌មានពិតក្នុងដៃលោកអ្នក

26/12/2024

នេះបានពិតជាថ្លើមដុះមមិះមែនចិញ្ចឹមខាតតែបាយម៉ែនអាវ៉ាសែណាស់ សូមបងៗសមត្ថកិច្ច ប្រមូលអោយអស់ផង ហាមផ្គើនពៅ អ្នកល្អចូលផ្ទះ...(ប្រភពពីប្រជាពលរដ្ឋ ភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង) ...,...

26/12/2024

សារពិសេស! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដាក់បទបញ្ជាឱ្យចាត់វិធានការក្តៅលើក្រុមក្មេងទំនើង...............................

15/12/2024

កញ្ញា យូរី តារាចម្រៀងល្បីមួយរូប អញ្ជើញជាគណៈកម្មការ វគ្គជម្រុះប្រឡងចម្រៀង សិល្បៈចម្រុះ នៅរោងកុន ស្វាយរៀង ក្រុងស្វាយរៀង.......................
ស្វាយរៀង៖ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ មានការប្រឡងចម្រៀង សិល្បៈចម្រុះ ដែលប្រព្រឹត្តទៅនៅ រោងកុន ស្វាយរៀង ក្រុងស្វាយរៀង ដែលមានការអញ្ជើញចូលរួម ជាគណៈកម្មការកិត្តិយស ក្នុងការជ្រើសរើសបេក្ខជនជ័យលាភីដោយ កញ្ញា យូរី តារាចម្រៀងដ៏ល្បីល្បាញមួយរូប និងមានប្រជាប្រិយភាព នៅព្រះរាជាណាចក្រកម្ពុជា។

ការប្រឡងចម្រៀង សិល្បៈចម្រុះ ជម្រុះរកបេក្ខជនជ័យលាភី នាឱកាសនេះ គឺដើម្បីរកអ្នកដែលមានទឹកដមសមត្ថភាពទៅប្រឡងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្រុមហ៊ុន ឡាក់គី រ៉ូប៊ី ស្ថិតនៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

អ្នកទទួលបានជ័យលាភី នៅវគ្គផ្ដាច់ព្រ័ត្រ
-លេខ១ ទទួលបានរង្វាន់ធំទឹកប្រាក់ ៥,០០០$
-លេខ២ ទទួលបានរង្វាន់ទឹកប្រាក់ ២,០០០$
-និងរង្វាន់លើកទឹកចិត្ត ៣០០$ ក្នុងបេក្ខជនម្នាក់ៗ។

ចំពោះបេក្ខភាពទទួលបានជ័យលាភី នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះផងដែរ គណៈកម្មការសម្រេចជ្រើសរើសយកបេក្ខជនចំនួន ៨រូប ដើម្បីត្រៀមទៅប្រឡងនៅវគ្គផ្ដាច់ព្រ័ត្រ ហើយចំពោះបេក្ខជនដែលឈ្នះទាំង ៨រូប ត្រូវបានបង្ហោះនៅលើវេបសាយ ក្រុមហ៊ុន ឡាក់គីរ៉ូប៊ី ហើយបេក្ខជនដែលបានចុះឈ្មោះប្រឡងនៅវគ្គនេះផងដែរ មានចំនួន ៩៩ រូប។

បេក្ខជនអញ្ជើញចូលរួមប្រឡងចម្រៀង ចូលរួមបានដោយសេរី ប្រកបដោយការជឿជាក់ ទំនុកចិត្ត និងមានតម្លាភាព។

ហើយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ គណៈកម្មការនិងបន្តទៅ ជ្រើសរើសបេក្ខជនប្រឡងចម្រៀងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ នៅកោះពេជ្រ រាជធានីភ្នំពេញ ដើម្បីរកបេក្ខជនទទួលបានជ័យលាភីបន្ថែមទៀត មកប្រឡងនៅវគ្គផ្ដាច់ព្រ័ត្រ នៅក្រុមហ៊ុន ឡាក់គីរ៉ូប៊ី ស្ថិតនៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ជាការផ្តល់ឱកាសសម្រាប់ បេក្ខជនបេក្ខនារី ដែលខកខានមិនបានប្រឡងនៅ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ អាចអញ្ជើញទៅប្រឡងនៅ កោះពេជ្រ រាជធានីភ្នំពេញ បានដោយសេរី។

12/12/2024

កញ្ញា យូរី ជាតារាចម្រៀងដ៏ល្បីមួយរូប អញ្ជើញចូលរួមជាគណៈកម្មាធិការ វគ្គជម្រុះប្រឡងចម្រៀង នៅរោងកុន ស្វាយរៀង ក្រុងស្វាយរៀង(ប្រឡងដោយសេរី).......................
ស្វាយរៀង៖ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១១ ០០ព្រឹក - ៦ ០០ល្ងាច ខាងមុខនេះ មានការប្រឡងចម្រៀងដោយសេរី និងបើកចំហទូទៅ ដែលប្រព្រឹត្តទៅនៅ រោងកុន ស្វាយរៀង ក្រុងស្វាយរៀង ដែលមានការអញ្ជើញចូលរួម ជាគណៈកម្មាធិការកិត្តិយស ក្នុងការជ្រើសរើសបេក្ខជនជ័យលាភីគឺ កញ្ញា យូរី តារាចម្រៀងដ៏ល្បីល្បាញមួយរូប និងមានប្រជាប្រិយភាព នៅព្រះរាជាណាចក្រកម្ពុជា។

ការប្រឡងចម្រៀងជម្រុះរកបេក្ខជនជ័យលាភី នាឱកាសខាងមុខនេះ គឺដើម្បីជ្រើសរើសរកបេក្ខជន ដែលមានទឹកដមសមត្ថភាព ទៅប្រឡងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅក្រុមហ៊ុន ឡាក់គី រ៉ូប៊ី ភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

អ្នកទទួលបានជ័យលាភី
-លេខ១ ទទួលបានរង្វាន់ធំទឹកប្រាក់ ៥,០០០$
-លេខ២ ទទួលបានរង្វាន់ទឹកប្រាក់ ២,០០០$
-និងរង្វាន់លើកទឹកចិត្ត ៣០០$ ក្នុងបេក្ខជនម្នាក់ៗ។

បេក្ខជន បេក្ខនារី អាចអញ្ជើញចូលរួមតាមកាលបរិច្ឆេទខាងលើ ដោយសេរី ប្រកបដោយការជឿជាក់។

សូមអរគុណ!

ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ថ្វាយព្រះរាជឋានៈ ប្រគេនសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ជាសម្តេចព្រះអ...
09/12/2024

ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ថ្វាយព្រះរាជឋានៈ ប្រគេនសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ជាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ថ្វាយព្រះឋានៈ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ជាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤នេះ៕

អបអរសាទរទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ មេរោគអេដស៍  ក្រោមប្រធានបទ "សិទ្ធិ ជាមាគ៌ា ឆ្ពោះទៅបញ្ចប់អេដស៍" ១ ធ្នូ ២០២៤
01/12/2024

អបអរសាទរទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ មេរោគអេដស៍ ក្រោមប្រធានបទ "សិទ្ធិ ជាមាគ៌ា ឆ្ពោះទៅបញ្ចប់អេដស៍" ១ ធ្នូ ២០២៤

26/11/2024

ផ្សាយផ្ទាល់(Live)៖ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានករណីស្ត្រីម្នាក់បានរាយខ្សែភ្លើងទៅឆក់ត្រីនៅជិតផ្ទះបណ្ដាលឱ្យឆក់ខ្លួនឯង//ស្លា #/ប់//ស្ថិតក្នុងភូមិគ្រួសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង៕

15/11/2024

ផ្សាយផ្ទាល់(Live) ៖ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះសង្ឃរួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយបានស្រុះស្រួលមូមមតិគ្នាជាឯកច្ឆន្ធប្រារព្ធផ្តើមធ្វើបុណ្យអង្កឋិនទានសាមគ្គីមួយដើម្បីដង្ហែទៅវេរប្រគេនព្រះសង្ឃក្នុងពុទ្ធសីមាវត្តជម្ពូព្រឹក្សា ស្ថិតក្នុងភូមិថ្មី

12/11/2024

ផ្សាយផ្ទាល់(Live)៖ វេទិការផ្សព្វផ្សាយនិងពិគ្រោះយោយប់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤

11/11/2024

ផ្សាយផ្ទាល់(Live) ៖ នារសៀលថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះសង្ឃរួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយបានស្រុះស្រួលមូមមតិគ្នាជាឯកច្ឆន្ធប្រារព្ធផ្តើមធ្វើបុណ្យអង្កឋិនទានសាមគ្គីមួយដើម្បីដង្ហែទៅវេរប្រគេនព្រះសង្ឃក្នុងពុទ្ធសីមាវត្តទួលតាព្រហ្ម ស្ថិតក្នុងភូមិស្វាយតាភ្ល

10/11/2024

ផ្សាយផ្ទាល់(Live) ៖ នាព្រឹកថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះសង្ឃរួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត ជិតឆ្ងាយបានស្រុះស្រួលមូមមតិគ្នាជាឯកច្ឆន្ធប្រារព្ធធ្វើបុណ្យអង្កឋិនទានសាមគ្គីមួយដើម្បីដង្ហែទៅវាប្រគេនព្រះសង្ឃក្នុងពុទ្ធសីមាវត្តសាមគ្គីរង្សី ហៅវត្តសាមគ្គីស្ថិតក្នុងភូមិព្រៃសម្ព័រ។

09/11/2024

(ផ្សាយផ្ទាល់) ៖ អបអរសាទរពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅរង្វង់មូលវិមានឯករាជ្យ ខេត្តស្វាយរៀង។

08/11/2024

(ផ្សាយផ្ទាល់)៖ នៅវេលាម៉ោង០១និង០២នាទី រសៀលថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មានករណីចរាចរណ៍មួយតាមបណ្ដោយផ្លូវជាតិលេខ០១ រវាងម៉ូតូនិចនិងហុងដា ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

07/11/2024

(ផ្សាយផ្ទាល់)៖ អបអរសាទរពិធីប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ "ទូកនាគ" ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ ស្ថិតនៅទន្លេវ៉ៃគោ ផ្លូវលេខ២០១ (ទំនប់តាណេង ច្រាំងតាបុល) ភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នារសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ត្រូវនិងថ្ងៃ ៦កើត ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

05/11/2024

(ផ្សាយបន្តផ្ទាល់)៖ ពិធីក្រុងពាលីសុំសេចក្តីសុខសេចក្តីចម្រើន ជូនដល់ថ្នាក់ដឹកនាំខេត្ត ប្រជាពលរដ្ឋ ក្រុមកីឡាករកីឡាការនីទូក និងទេសចរណ៍ដែលមកកំសាន្តនាទីរួមខេត្តស្វាយរៀងគ្រប់ៗក្រុមគ្រួសារ។

03/11/2024

(ផ្សាយបន្តផ្ទាល់)៖ នាព្រឹកអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤មានកម្មវិធីសិក្ខាសាលាអប់រំរបស់ ប ស ស ថែទាំសុខភាពសម្រាប់បុគ្គលវិស័យឯកជន

02/11/2024

(ផ្សាយបន្តផ្ទាល់)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តព្រូស និងរថយន្តឡិចស៊ីស៣០០ លើផ្លូវជាតិលេខ០១ យប់ថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០២៤ វេលាម៉ោង០១ និង២៥ នាទី ត្រង់ចំណុចភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

01/11/2024

(ផ្សាយបន្តផ្ទាល់)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត(រត់គេចពីកន្លែងកើតហេតុបាត់ស្រម៉ោល) លើផ្លូវជាតិលេខ០១ នៅយប់ថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០៩ និង៥៥ នាទី ត្រង់ចំណុចភូមិលៀប ឃុំកណ្តៀងរាយ ស្រុកកស្វាយទាប ខេត្តស្វាយរៀង។

Address


Telephone

+855888891238

Website

Alerts

Be the first to know and let us send you an email when ដើមជ្រៃញូស៍ DCN-News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ដើមជ្រៃញូស៍ DCN-News:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share