FBR TV Hot News

FBR TV Hot News ព័ត៌មានគ្រប់តំបន់

ឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួកឃាត់មុន៦នាក់ដែលធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ២នាក់ម្នាក់របួសធ្ងន់បញ្ជូនទៅមន្ទីពេទ្...
01/06/2023

ឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួកឃាត់មុន៦នាក់ដែលធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ២នាក់ម្នាក់របួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យបានស្លាប់នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួកឃាត់មុន៦នាក់ដែលធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ២នាក់ម្នាក់របួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យបានស្លាប់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។

លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖កាលពីយប់ទាបភ្លឺចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣តាមផ្លូវនៅចំណុចស្តង់អេតចាយយាយម៉ៅស្ថិតភូមិ.សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មានករណីជនសង្ស័យ១ក្រុមមានគ្នា៦នាក់ជិៈម៉ូតូ២គ្រឿងមានកាំបិងខ្វែវចំនួន២ដើមនិងប៉័ងតោ១បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះម្នាក់បណ្តាលរបួសធ្ងន់ក្រោយបញ្ជូនទៅកាន់មន្ទីពេទ្យបណ្តាលស្លាប់បាត់បង់ជីវិត។

លោកបានបញ្ជាក់ថា៖ក្រោយពីមានករណីជនល្មើស១ក្រុមកាប់ទៅលើជនរងគ្រោះបណ្តាលស្លាប់ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ហើយកម្លាំងនគរបាលក្រុងប៉ោយប៉ែតបានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាឃាត់ជនសង្ស័យនិងបក្ខពួកបានចំនួន៦នាក់កាលពីប៉ុន្មានថ្ងៃមុនហើយកម្លាំងបានបន្តស្រាវជ្រាវឃាត់ជាបន្តបន្ទាប់បាន២នាក់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នៅភូមិ.សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរៈសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា៖ករណីឃាតកម្មកាប់ទៅលើជនរងគ្រោះម្នាក់បណ្តាលស្លាប់ក្រោយបញ្ជូនទៅកាន់មន្ទីពេទ្យ ហើយកម្លាំងបានធ្វើការស្រាវជ្រាវឃាត់ជាបន្តបន្ទាប់បក្ខពួកបានចំនួន៨នាក់ត្រូវបានបញ្ជូនទៅសាលាដំបុងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕

ប្រជាពលរដ្ឋចាប់ក្របី៨ក្បាលដែលម្ចាស់លេងអាណាធិតេយ្យដើរស៊ីដំណាំប្រជាពលរដ្ឋខំដាំអោយម្ចាស់សំទោសទើបប្រគល់ជូននៅក្នុងភូមិស្ទឹងបទ...
01/06/2023

ប្រជាពលរដ្ឋចាប់ក្របី៨ក្បាលដែលម្ចាស់លេងអាណាធិតេយ្យដើរស៊ីដំណាំប្រជាពលរដ្ឋខំដាំអោយម្ចាស់សំទោសទើបប្រគល់ជូននៅក្នុងភូមិស្ទឹងបទសង្កាត់ផ្សារកណ្ដាល!!!

ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋចាប់ក្របី៨ក្បាលដែលម្ចាស់លេងអាណាធិតេយ្យដើរស៊ីដំណាំអោយម្ចាស់សំទោសទើបប្រគល់ជូនដែលឃាត់នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ស្ថិតភូមិស្ទឹងបត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រជាពលរដ្ឋបានប្រាប់ថា៖មានក្របីចំនួន៨ក្បាលរបស់អ្នកភូមិស្ទឹងបទដូចគ្នាដែលបានលេងយ៉ាងអាណាធិបតេយ្យដើរស៊ីដំណាំកសិកម្មពេញធ្វើអោយខូចខាតដែលលេងអោយដើរស៊ីរាល់ថ្ងៃដូចជាមិនកោតក្រែងប្រជាពលរដ្ឋក្នុងភូមិអាងខ្លួនមានសត្វលេងអោយស៊ីអាណាធិបតេយ្យ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ក្រោយសត្វក្របីចូលស៊ីដំណាំប្រជាពលរដ្ឋក្នុងភូមិនិងដំណាំរបស់គាត់បានសម្រេចចិត្តចាប់ក្របីចំនួន៨ក្បាលមានញីឈ្មោលនិងកូនចងទុកហើយបានជូនដំណឹងអោយម្ចាស់ក្របីមកទទួលយកវិញតែត្រូវណែនាំនិងធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពលេងក្របីអោយស៊ីអាណាធិបតេយ្យទៀតធ្វើអោយខូចខាតដំណាំកសិកម្ម។

ប្រជាពលរដ្ឋបានបញ្ជាក់ថា៖មុនចាប់ក្របី៨ក្បាលនេះទុកអោយម្ចាស់មកយកនោះកាលពីមុនធ្លាប់ចាប់ម្តងហើយដោយម្ចាស់លលេងអោយក្របីដើរស៊ីអាណាធិបតេយ្យស៊ីខូចខាតដំណាំកសិកម្ម និងចាប់អោយម្ចាស់ធ្វើកិច្ចសន្យាម្តងហើយមិនរាងចាលទើបលើកនេះចាប់ម្តងទៀតហើយអោយម្ចាស់មកទទួលយកវិញតែធ្វើកិច្ចសន្យាលើកទី២បើមានលើសទី៣មិនអនុវត្តតាមកិច្វសន្យាទេចាប់ក្របីបានប្រគល់ជូនសមត្តកិច្ចនិងអាជ្ញាធរមានវិធានការតាមច្បាប់ដែលលេងក្របីអាណាធិបតេយ្យស៊ីដំណាំកសិកម្មប្រជាពលរដ្ឋក្នុងភូមិ៕

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែតដឹកនាំកម្លាំងធ្វើការ ឃាត់ខ្លួនជនសង្ស័យជនជាត...
31/05/2023

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែតដឹកនាំកម្លាំងធ្វើការ ឃាត់ខ្លួនជនសង្ស័យជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត!!!

ខេត្តបន្ទាយមានជ័យ​៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ឃាត់ខ្លួនជនសង្ស័យជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់ លើករណីរំលោភលើទំនុកចិត្ត ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៦និង០០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចកាស៊ីណូប៉ោយប៉ែត​ផាលេសផ្លាស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ យោងតាមដើមបណ្តឹងឈ្មោះ SAHPUTRA ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បានប្រាប់ឱ្យ​ដឹងថា​ជនសង្ស័យឈ្មោះ KELVIN HARDIANES ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី បច្ចុប្បន្នរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​បានឱ្យដឹងបន្តថា​ ជនសង្ស័យជាបុគ្គលិកខាងលេីបានលួចផ្ទេរប្រាក់ពីគណនេយ្យរបស់ក្រុមហ៊ុនម្តងបន្តិចៗ ទៅគណនេយ្យម្ដាយរបស់ខ្លួនជាបន្តបន្ទាប់ ក្រោយមកខាងក្រុមហ៊ុនក៏បានត្រួតពិនិត្យដឹង ហើយបានមកដាក់ពាក្យ​បណ្តឹង​នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង។

បន្ទាប់ពីឃាត់ខ្លួន និងសួរនាំរួចមក ជនសង្ស័យ​បានឆ្លើយសារភាពថា រូបគេបានធ្វើសកម្មភាពលួចផ្ទេរប្រាក់របស់ក្រុមហ៊ុនតាំងពីអំឡុងខែមេសា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ សរុបបានចំនួន៤០៩,០៩០បាត(បួនសែនប្រាំបួនពាន់កៅសិបបាត)។ ជាក់ស្តែងនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៣ រូបគេបានលួចផ្ទេរប្រាក់ចេញពីក្រុមហ៊ុនចំនួន ៦៨,០០០(ប្រាំមួយម៉ឺនប្រាំបីពាន់)បាតទៀតពិតប្រាកដមែន។ ក្រោយឃើញពិរុទ្ធភាពនៃបទល្មើស កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យមកកាន់កងរាជអាវុធហត្ថខេត្ត​ចាត់ការតាមនីតិវិធី។​

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅព្រឹកថ្ងៃទី៣១​ ខែឧសភា​ ឆ្នាំ​២០២៣​នេះ៕

អាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យ​ម្នាក់​ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​ ពាក់ព័ន្ធ​ករណីជួញដូរដោយខុសច្បាប់ន...
26/05/2023

អាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យ​ម្នាក់​ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​ ពាក់ព័ន្ធ​ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ...

(បន្ទាយមានជ័យ​)​៖ នៅវេលាម៉ោង០៩និង០០នាទី ថ្ងៃទី២៥​ ខែឧសភា​ ២០២៣ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង បេីកប្រតិបត្តិការបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងមួយចំនួននៅចំណុចតារាងបាល់ទាត់ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា​ ជនសង្ស័យឈ្មោះ ខៀវ សីហា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្ន រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ វត្ថុតាងដកហូតរួមមាន -ម៉្សៅក្រាមពណ៌សថ្លា (ទឹកកក) ចំនួន០៥កូនថង់កិប ទម្ងន់ ១១,៥១ក្រាម -ម៉ូតូកង់បី (កែច្នៃ) ចំនួន ០១គ្រឿង (ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1W-5620​ -ទូរស័ព្ទដៃចំនួន០១គ្រឿង (ម៉ាកVIVO ពណ៌ខៀវ)​ -កូនថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។

លោក​វរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ បន្តថា​ មុនពេលបង្រា្កប​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលពត៌មានពីប្រជាពលរដ្ឋថាមានជនសង្ស័យម្នាក់បើកម៉ូតូកង់បី​លក់ទឹកភេសជ្ជៈតាមផ្លូវ ហើយបានបន្លំលក់គ្រឿងញៀន​ នៅចំណុចតារាងបាល់ទាត់ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្រោយទទួលបានព័ត៌មានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ដឹកនាំដោយលោកផ្ទាល់​ធ្វេីការចុះបង្ក្រាបភ្លាម​ៗ ឃាត់ខ្លួនជនសង្ស័យ​ និងវត្ថុតាង​ ហើយនាំមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង​តាមនីតិវិធី។

បន្ទាប់ពីឃាត់ខ្លួន​ និងសួរចម្លេីយ​ ជនសង្ស័យ​ បានឆ្លេីយសារភាពថា​ រូបខ្លួនពិតជាបានលក់ដូរដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​ និងមានវត្ថុតាង​ ជនសង្ស័យ​ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្ត។

លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្នជន សង្ស័យ​រួមទាំងវត្ថុតាង​ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅរសៀល ថ្ងៃសុក្រ ទី២៦​ ខែឧសភា​​ ឆ្នាំ​២០២៣​៕

ជនជាតិថៃចំនួន៦នាក់ដែលបង្ករបួសស្នាមហឹង្សាទៅពលរដ្ឋខ្មែរ៣នាក់ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ករណីនេះបង្កឡើងនៅក្រុងប៉ោ...
24/05/2023

ជនជាតិថៃចំនួន៦នាក់ដែលបង្ករបួសស្នាមហឹង្សាទៅពលរដ្ឋខ្មែរ៣នាក់ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ករណីនេះបង្កឡើងនៅក្រុងប៉ោយប៉ែត..!!!............................................................................
ខេត្តបន្ទាយមានជ័យ៖ជនជាតិថៃចំនួន៦នាក់ដែលបង្ករបួសស្នាមហឹង្សាទៅពលរដ្ឋខ្មែរ៣នាក់ត្រូវបានកសាងសមណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា ៖ជនជាតិថៃចំនួន៦នាក់មាន១.ឈ្មោះ SURADAT OUNOHENG ភេទប្រុសអាយុ១៩ឆ្នាំ
២.ឈ្មោះ NAKRIN ARKAROS ភេទប្រុសអាយុ២២ឆ្នាំ ៣.ឈ្មោះ PARINTORN JIESAK ភេទប្រុសអាយុ២០ឆ្នាំ ៤.ឈ្មោះ ISSARA SAIROONG ភេទប្រុសអាយុ២១ឆ្នាំ ៥.ឈ្មោះ THANAPAT MUSIPAT ភេទប្រុសអាយុ២១ឆ្នាំ ៦.ឈ្មោះ SITTICHAI WONGLAKORN ភេទប្រុសអាយុ២៣ឆ្នាំដែលស្នាក់នៅភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ៖កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នៅចំណុចភូមិខាងលើមានជនរងគ្រោះចំនួន៣នាក់ជាពលរដ្ឋខ្មែរបានជិៈម៉ូតូកង់បីដឹកដែកទៅធ្វើការដល់ចំណុចផ្លូវបំបែកបានរាដៃសំឆ្លងស្រាប់តែជនជាតិថៃដែលម៉ូតូកង់បី១គ្រឿងទៀតចុះមកជេប្រមាណនិងស្ទុះទៅវ៉ៃដែលមានបក្ខពួកចុះពីលើផ្ទៈជួលប្រមាណជាង១០នាក់មកជួយដោយមានដំបូងដុំថ្មទៅវិញទៅមកបណ្តាលរបួសខ្មែរម្នាក់និងថៃម្នាក់ដែលបង្កបែកក្បាលហូរឈាមហើយភ្លាមៗកម្លាំងនគរបាលនិងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចុះអន្តរាគមន៍ឃាត់ខ្លួនជនជាតិថៃដែលបង្ករបួសស្នាមនិងប្រើហឹង្សាបានចំនួន៦នាក់។

លោកវរៈសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនជនបង្កជាជនជាតិថៃ៦នាក់ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីធ្វើការសាកសួរ ហើយត្រូវបានកសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់៕

ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ា អញ្ជេីញ​ជួបសំណេះសំណាល​ និងបំពាក់គ្រឿងឥស្សរិយសការពារជាតិ​ ជូនអតីតយុទ្ធជនកម្ពុជា​ ក្រុ...
24/05/2023

ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ា អញ្ជេីញ​ជួបសំណេះសំណាល​ និងបំពាក់គ្រឿងឥស្សរិយសការពារជាតិ​ ជូនអតីតយុទ្ធជនកម្ពុជា​ ក្រុងសិរីសោភ័ណ
=========
បន្ទាយមានជ័យ​ : នៅព្រឹក​ ថ្ងៃពុធ ៥ កើត ខែជេស្ធ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ​ស្នងការនគរបាលខេត្តបន្ទាយមានជ័យ​ បានអញ្ជេីញ​ចូលរួម​ពិធីសំណេះសំណាល​ និងបំពាក់គ្រឿងឥស្សរិយសការពារជាតិ​ ជូនអតីតយុទ្ធជនកម្ពុជា​ ក្រុងសិរីសោភ័ណ​​ ខេត្តបន្ទាយមានជ័យ​ នៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ។

ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះជួយខេត្តបន្ទាយមានជ័យ​ អញ្ជេីញចូលរួមពី ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល នៃគណៈអភិបាលខេត្ត លោក-លោកស្រី​ មន្ទីរ​ អង្គភាព​ស្ថាប័ន​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ កងកម្លាំងប្រដាប់អា​វុធទាំង៣ ប្រភេទ និងអតីតយុទ្ធជនជាច្រើនរូប ៕

ក្មេងទំនើង១ក្រុមជិៈម៉ូតូ២គ្រឿងមានគ្នាប្រមាណ៤ទៅ៥នាក់ប្រដាប់ដោយកាំបិងសាំម៉ូរ៉ៃបានកាប់ទៅលើជនរងគ្រោះម្នាក់របួសដៃធ្ងន់កាប់បំផ...
24/05/2023

ក្មេងទំនើង១ក្រុមជិៈម៉ូតូ២គ្រឿងមានគ្នាប្រមាណ៤ទៅ៥នាក់ប្រដាប់ដោយកាំបិងសាំម៉ូរ៉ៃបានកាប់ទៅលើជនរងគ្រោះម្នាក់របួសដៃធ្ងន់កាប់បំផ្លាញម៉ូតូ១គ្រឿងស្គាល់ក្រុមការ៉េមកី
បន្ទាយមានជ័យ៖ក្មេងទំនើង១ក្រុមជិៈម៉ូតូ២គ្រឿងមានគ្នាប្រមាណ៤ទៅ៥នាក់ប្រដាប់ដោយកាំបិងសាំម៉ូរ៉ៃបានកាប់ទៅលើជនរងគ្រោះម្នាក់របួសដៃធ្ងន់និងកាប់បំផ្លាញម៉ូតូ១គ្រឿងស្គាល់ក្រុមការ៉េមកីកើតឡើងនៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នៅផ្លូវចូលផ្សារអូរអំបិលខាងកើតស្ថិតភូមិ.សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
អ្នកឃើញហេតុការណ៍បានប្រាប់ថា៖នៅពេលហេតុការណ៍កើតឡើងឃើញមានយុវជន១ក្រុមអង្គុយលេងមុខតារាបាលខាងកើតផ្លូវចូលផ្សារអូរអំបិលស្រាប់តែមានក្មេងទំនើង១ក្រុមទៀតជិៈម៉ូតូ២គ្រឿងមានគ្នា៤ទៅ៥នាក់ប្រដាប់ដោយកាំសាំម៉ូរ៉ៃដងឈើវែងបានស្ទុះទៅកាប់ជនរងគ្រោះម្នាក់បណ្តាលរបួសដៃឆ្វេងហូរឈាមហើយប្រឹងរត់គេចហើយក្មេងទំនើងបានកាប់បំផ្លាញម៉ូតូខ្ទិច១គ្រឿងហើយជិៈគេចឡើងទៅផ្លូវជាតិលេខ៥បាត់។
ក្រោយក្មេងទំនើបគេចខ្លួនអស់ជនរងគ្រោះដែលរងរបួសដៃឆ្វេងហូរឈាមត្រូវបានអ្នកជិតខាងរុំបិតមិនអោយហូរឈាមហើយដឹងនិងម៉ូតូយកទៅមន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី ហើយឃើញសមត្តកិច្ចមានមន្ត្រីនគរបាលនិងកងរាជអាវុធហត្ថក្រុង.ខេត្តចុះមកដល់កន្លែងកើតហេតុតែក្មេងទំនើងបង្កត្រូវបានគេចខ្លួនអស់។
តាមសំដីមិត្តភក្តិជនរងគ្រោះដែលនៅកន្លែងកើតហេតុបានប្រាប់ថា៖ពួកគេដូចជាគ្មានទំនាស់ជាមួយអ្នកណានោះទេ តែក្មេងទំនើងដែលកាប់មកលើបក្ខពួកគេបណ្តាលរបួសម្នាក់នេះគេស្គាល់ថា(ជាក្រុងការ៉េមកីនៅក្រុងសិរីសោភ័ណ)ដែលបានកាប់ទៅលើជនរងគ្រោះម្នាក់បណ្តាលរបួសធ្ងន់និងកាប់បំផ្លាញម៉ូតូហុងដាឌ្រីម១គ្រឿងខ្ទេចសាច់ញាតិជនរងគ្រោះសុំអោយសមត្តកិច្ចវែកមុខចាប់ក្រុមក្មេងទំនើងដែលកាប់ទៅលើជនរងគ្រោះបណ្តាលរបួសនិងបង្កអោយប្រជាពលរដ្ឋភ័យខ្លាចនិងអសន្តិសុខភូមិ.ឃុំគ្មានសុវត្ថិភាពបើចាប់មិនបានជនបង្កនោះ៕

សំណង់ដែលធ្វើលើចំណីផ្លូវសាធារណៈមួយកន្លែងបានរុះរើហើយ!.……..................ក្រុងប៉ោយប៉ែត,ថ្ងៃអង្គារ ៤ កើត ខែជេស្ឋ ឆ្នាំថោះប...
23/05/2023

សំណង់ដែលធ្វើលើចំណីផ្លូវសាធារណៈមួយកន្លែងបានរុះរើហើយ!.……..................
ក្រុងប៉ោយប៉ែត,ថ្ងៃអង្គារ ៤ កើត ខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣
សំណង់ដែលធ្វើលើចំណីផ្លូវសាធារណៈមួយកន្លែង ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរុះរើហើយ បន្ទាប់ពីអជ្ញាធរមូលដ្ឋានបានចុះណែនាំ និងធ្វើកិច្ចសន្យាឲ្យរុះរើនោះ។

ក្នុងនោះផងដែរ លោក អភិបាលក្រុងប៉ោយប៉ែត គាត់បានសរសេរក្នុងហ្វេសបុករបស់គាត់ថា សូមអរគុណចំពោះការចូលរួមហើយយល់ព្រមរុះរើចំពោះសំណង់ដែលធ្វើលើចំណីផ្លូវសាធារណៈតាមសំណូមពររបស់រដ្ឋបាលក្រុង។

ការអភិវឌ្ឍន៍ក្រុងឲ្យរីកចំរើនទៅបានលុះណាតែមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ។

23/05/2023

វីដេអូ! ករណីហិង្សាទាំងព្រឹកព្រលឹម រវាងជនជាតិថៃដេញវាយជនជាតិកម្ពុជា ដេញវាយគ្នាពេញផ្លូវ ដូចក្នុងរឿងហុងកុងក្រុមជនជាតិថៃនេះពិតជាសាហាវមែន!!!

ក្រុងប៉ោយប៉ែតនៅព្រឹកថ្ងៃអង្គារទី ២៣ ខែឧសភា ឆ្នាំ២០២៣នេះនៅវេលាម៉ោង ០៨នឹង៣០នាទីព្រឹកមានករណីហិង្សាទាំងព្រឹកព្រលឹម រវាងជនជាតិថៃដេញវាយជនជាតិកម្ពុជា ដេញវាយគ្នាពេញផ្លូវ ដូចក្នុងរឿងហុងកុងកម្លាំងនគរបាលក្រុងប៉ោយប៉ែតចុះអន្តរាគមន៍ សឹងតែមិនឈ្នះក្រុមជនជាតិថៃនេះពិតជាសាហាវមែនដេញវាយគ្នាបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច នៅចំណុចជិតសាលាគន្ធាស្ថិតនៅក្នុងភូមិក្បាលស្ពានមួយសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

ករណីហិង្សាទាំងព្រឹកព្រលឹម រវាងជនជាតិថៃដេញវាយជនជាតិកម្ពុជា ដេញវាយគ្នាពេញផ្លូវ ដូចក្នុងរឿងហុងកុងក្រុមជនជាតិថៃនេះពិតជាសាហាវ...
23/05/2023

ករណីហិង្សាទាំងព្រឹកព្រលឹម រវាងជនជាតិថៃដេញវាយជនជាតិកម្ពុជា ដេញវាយគ្នាពេញផ្លូវ ដូចក្នុងរឿងហុងកុងក្រុមជនជាតិថៃនេះពិតជាសាហាវមែន!!!

ក្រុងប៉ោយប៉ែតនៅព្រឹកថ្ងៃអង្គារទី ២៣ ខែឧសភា ឆ្នាំ២០២៣នេះនៅវេលាម៉ោង ០៨នឹង៣០នាទីព្រឹកមានករណីហិង្សាទាំងព្រឹកព្រលឹម រវាងជនជាតិថៃដេញវាយជនជាតិកម្ពុជា ដេញវាយគ្នាពេញផ្លូវ ដូចក្នុងរឿងហុងកុងកម្លាំងនគរបាលក្រុងប៉ោយប៉ែតចុះអន្តរាគមន៍ សឹងតែមិនឈ្នះក្រុមជនជាតិថៃនេះពិតជាសាហាវមែនដេញវាយគ្នាបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច នៅចំណុចជិតសាលាគន្ធាស្ថិតនៅក្នុងភូមិក្បាលស្ពានមួយសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ រថយន្តកាមរីឆ្លាមបុករថយន្តស្ទូច បណ្តាលឱ្យស្លាប់២នាក់ឪពុកនិងកូនតូច រីឯប្រពន្ធរងរបួសធ្ងន់នៅក្នុ...
22/05/2023

គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ រថយន្តកាមរីឆ្លាមបុករថយន្តស្ទូច បណ្តាលឱ្យស្លាប់២នាក់ឪពុកនិងកូនតូច រីឯប្រពន្ធរងរបួសធ្ងន់នៅក្នុងស្រុកចុងកាល់!!!

ខេត្តឧត្តរមានជ័យ៖ករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយ រវាងរថយន្តកាមរីឆ្លាម និងរថយន្តស្ទូច បណ្តាលឱ្យបុរសជាឪពុក និងកូនស្រីតូចម្នាក់ស្លាប់នៅកន្លែងកើតហេតុ ចំណែកស្ត្រីជាភរិយារងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩.០០នាទីព្រឹក ថ្ងៃទី២២ខែឧសភាឆ្នាំ២០២៣ ស្ថិតនៅបង្គោលគីឡូម៉ែត្រលេខ៥៦+៥៧ ក្នុងភូមិពង្រ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

បើតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា៖មុនពេលកើតហេតុ រថយន្តកាមរីឆ្លាមពណ៍ខ្មៅ ពាក់ស្លាក2j.1665 បើកបរដោយបុរសវ័យក្មេងម្នាក់រួមដំណើរមានប្រពន្ធនិងកូនតូច ក្នុងទិសដៅពីត្បូងទៅជើង ចំណែករថយន្តស្ទូច ម៉ាកហុីយ៉ាន់ដាយ ពាក់ស្លាកលេខសៀមរាប 3A.2191 បើកបរពីជើងទៅត្បូងក្នុងទិសដៅបញ្រ្ចាសទិសគ្នា លុះដល់កន្លែងកើតហេតុរថយន្តឆ្លាមក៏រេចង្កូតទៅបុករថយន្តស្ទូចចំពីមុខ បណ្តាលឱ្យតៃកុងរថយន្តឆ្លាមនិងកូនស្រីតូចម្នាក់ស្លាប់នៅហ្នឹងកន្លែង ចំណែកប្រពន្ធរងរបួសធ្ងន់ រីឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ។

ជនរងគ្រោះជាអ្នកបើកបររថយន្តកាមរីឆ្លាមដែលស្លាប់នៅកន្លែងកើតហេតុមានឈ្មោះ ញឹម វ៉ាន់ថាយ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកងទ័ព ក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ និងកូនស្រីតូចម្នាក់អាយុ២ខួប ចំណែកប្រពន្ធឈ្មោះ ពៅ ផាន់ម៉ៃ អាយុ២២ឆ្នាំ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តសុរិន្ទ ប្រទេសថៃ ជនរងគ្រោះទាំង៣រស់នៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សាកសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីដោះស្រាយទៅតាមច្បាប់៕

លោក តាំង ហ័រឃីម សង់ផ្ទះលើផ្លូវសាធារណៈអស់មួយចំហៀងអាជ្ញាធរធ្វើកិច្ចសន្យាហើយមិនព្រមរុះរើចេញ...................................
22/05/2023

លោក តាំង ហ័រឃីម សង់ផ្ទះលើផ្លូវសាធារណៈអស់មួយចំហៀងអាជ្ញាធរធ្វើកិច្ចសន្យាហើយមិនព្រមរុះរើចេញ..................................
បន្ទាយមានជ័យ៖ លោក តាំង ហ័រឃីម សង់ផ្ទះរំលោភលើដីផ្លូវសាធារណៈអស់មួយចំហៀងអាជ្ញាធរធ្វើកិច្ចសន្យាឲ្យរុះរើចេញ តែមិនព្រមរុះរើផ្គើន នឹងអាជ្ញាធរ ដែលសំណង់នេះសាងសង់រំលោភលើដីផ្លូវអស់ប្រមាណជា៤ម៉ែត្រ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
អាជ្ញាធរសង្កាត់អូរជ្រៅ ដឹកនាំដោយលោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ ចុះណែនាំនិងធ្វើកិច្ចសន្យាណែនាំឲ្យម្ចាស់សំណង់ ឈ្មោះ តាំង ហ័រឃីម ដែលសាងសង់រំលោភយកដីផ្លូវសាធារណៈរបស់រដ្ឋធ្វើអាគារជួលនេះ ជាលើកទី៥ហើយ បើគិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ តែលោកតាំង ហ័រឃីម បើកឡានចេញធ្វើមិនដឹង មិនខ្វល់ និងអាជ្ញាធរចម្រុះដែលចុះមកនោះឡើយ។

លោក វ៉ា ជឹម ណារ៉េត ចៅសង្កាត់អូរជ្រៅ បានប្រាប់ថា ការចុះមកណែនាំ មានចំនួន៥ដងរួចហើយ រួមទាំងបានធ្វើកិច្ចសន្យាឲ្យម្ចាស់សំណង់ លោកតាំង ឃ័រឃីម រុះរើសំណង់ចេញពីផ្លូវសាធារណៈរបស់រដ្ឋ តែការចុះមកថ្ងៃទី២២ ខែឧសភានេះ ដល់ថ្ងៃកំណត់ឲ្យរុះរើចេញតាមកិច្ចសន្យា តែលោក តាំង ឃ័រឃីម មិនព្រមរុះរើ ហើយមិនសហការជាមួយអាជ្ញាធរនោះឡើយ។ លោកបន្តថា ក្នុងនាមជាអាជ្ញាធរសង្កាត់ និងធ្វើរបាយការណ៍ជូនទៅរដ្ឋបាលក្រុង ដើម្បីឲ្យមានវិធានការបន្ត។

លោក តាំង ហ័រឃីម ម្ចាស់សំណង់ដែលរំលោភផ្លូវខាងលើនេះបានប្រាប់ថា លោក ព្រមរុះរើចេញ តែសុំពេលវេលា ដើម្បីចរចាជាមួយជនបរទេស ព្រោះអាគារខាងលើនេះ មានកុងត្រាជួលឲ្យជនបរទេសដែលកំពុងជួលស្នាក់នៅ។
ប្រជាពលរដ្ឋរងចាំមើលថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងខេត្តបន្ទាយមានជ័យ អាចមានវិធានការរុះរើសំណង់របស់លោក តាំង ឃ័រឃីមបានដែរឬទេ ព្រោះសំណង់ខាងលើ គឺយកដីផ្លូវធ្វើសំណង់អស់មួយចំហៀងតែម្តង៕

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សេចក្តីប្រកាសព័ត៌មាន ==========ប៉ុន្មានថ្ងៃចុងក្រោយនេះ មានប្រជាពលរដ្ឋនិងអ្នកនិយាយលេង...
22/05/2023

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សេចក្តីប្រកាសព័ត៌មាន
==========
ប៉ុន្មានថ្ងៃចុងក្រោយនេះ មានប្រជាពលរដ្ឋនិងអ្នកនិយាយលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានបង្ហោះព័ត៌មាន មួយចំនួនថា មានករណីបាត់កូនៗ និងករណីក្រុមមនុស្សជិះឡានឬម៉ូតូដើរចាប់ក្មេងៗដើម្បីយកសរីរាង្គ។

ទន្ទឹមគ្នានេះ នៅខេត្តបន្ទាយមានជ័យ ក៏មានគណនីហ្វេសប៊ុកមួយ ឈ្មោះ Maly kubota កាលពីថ្ងៃទី១៩.០៥.២០២៣ វេលាម៉ោង ១៤:៣០នាទី បានបង្ហោះសារថា "មានក្មេងប្រុសមួយក្រុមជិះឡានម៉ាកលុចស៊ីសនិងហាយឡែនឌ័រពណ៌ទឹកប្រាក់ បានចាប់ក្មួយស្រីរបស់ខ្ញុំឡើងឡានកំពុងតែអង្គុយលក់ក្រឡាន នៅបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅប្រហែលទៅផ្លូវប៉ោយប៉ែត ។ សូមបងៗប៉ូលិសជួយចាប់និងធ្វើអន្តរាគមន៍ផង"

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនថា ក្រោយពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់ កម្លាំងនគរបាលផែនព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត បានដឹកនាំកម្លាំងក្រោមឱវាទ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង៩ បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដើម្បីទប់ស្កាត់និងបង្ក្រាបជនល្មើសមកផ្តន្ទាទោសតាមច្បាប់ តែមកទល់ពេលនេះពុំមានតម្រុយណាមួយទាក់ទងនឹងករណីនេះទេ។

ពេលកម្លាំងនគរបាលចុះស្រាវជ្រាវ និងចុះដល់លំនៅដ្ឋាន យោងការបំភ្លឺរបស់ឈ្មោះ ឆប គឹមឡាង ដែលត្រូវជាម្ដាយកូនស្រីដែលបានបាត់ខ្លួន បានអះអាងថា ពុំមានករណីជនណាចាប់ជម្រិតឬចាប់កូនគាត់យកសរីរាង្គទេ គឺជារឿងស្នេហារបស់កូនៗគាត់ប៉ុណ្ណោះ សូមសាធារណជនកុំមានការយល់ច្រឡំ។

ពាក់ព័ន្ធករណី ព័ត៌មានបាត់ក្មេងជាបន្តបន្ទាប់តាមខេត្តមួយចំនួន សមត្ថកិច្ចក៏កំពុងស្រាវជ្រាវផងដែរនូវប្រភពព័ត៌មានដែលកំពុងចែកចាយទាំងនេះ ដើម្បីស្វែងរកការពិតជូនបងប្អូនយើង!

សូមលើកទឹកចិត្តសម្រាប់ការបង្ហាញព័ត៌មានពិត តែសម្រាប់អ្នកដែលបំពុលព័ត៌មាននេះ ក៏នឹងទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ!

អ្នកនាំពាក្យស្នងការដ្ឋានដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវ ប្រជាពលរដ្ឋ អ្នកលេងបណ្តាញសង្គមហ្វេសបុក ដែលមិនទាន់ដឹងការពិតពុំទាន់មានមូលដ្ឋានច្បាស់លាស់ផ្សាយខុសគឺជាការបំភ្លៃសក្ខីកម្ម ឬ បង្ហោះសារមិនពិត និងមានការនិយាយខ្វះមូលដ្ឋានស្រាវជ្រាវច្បាស់លាស់ពិតប្រាកដ អាចពាក់ព័ន្ធទៅក្នុងផ្លូវច្បាប់ ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម នៅក្នុងមូលដ្ឋានធ្វើឲ្យប៉ះពាល់ការប្រឹងប្រែងរបស់នគរបាល។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប និងកុំមានភាន់ច្រឡំ។ ចំពោះម្ចាស់ហ្វេសប៊ុកខាងលើ ដែលបង្ហោះពត៌មានខុសពីការពិតត្រូវកែតម្រូវជាបន្ទាន់ ក្នុងករណីបន្តបង្ហោះបំភ្លៃការពិតទៀត ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នឹងចាត់វិធានការតាមផ្លូវច្បាប់៕

រដ្ឋបាលក្រុងប៉ោយប៉ែត  (ត្រូវរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដើម្បីដោះស្រាយបញ្ហាសំរាម)សំរាម គឺជារបស់ដែលមនុស្សស...
21/05/2023

រដ្ឋបាលក្រុងប៉ោយប៉ែត (ត្រូវរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដើម្បីដោះស្រាយបញ្ហាសំរាម)

សំរាម គឺជារបស់ដែលមនុស្សស្អប់ខ្ពើមបំផុត តែបងប្អូនមួយចំនួននៅតែចូលចិត្តចោលសំរាមនៅទីសាធារណៈ ខ្វះការចូលរួម ការវេចខ្ចប់ ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងមិនបានភ្ជាប់សេវាប្រមូលសំរាមជាមួយក្រុមហ៊ុន ។

បច្ចុប្បន្នរដ្ឋបាលក្រុង បានណែនាំឲ្យក្រុមហ៊ុនប្រមូលសំរាមយកសំរាមទៅចាក់ចោលនៅទីផ្សេង ក្រៅពីរណ្ដៅសំរាមបច្ចុប្បន្ននៅភូមិទួលពង្រហើយ ដែលជាហេតុធ្វើឲ្យក្លិនស្អុយនិងផ្សែងចេញពីរណ្ដៅសំរាមអស់បញ្ហា។

រដ្ឋបាលក្រុង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមវេចខ្ចប់ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ បញ្ឈប់ការចូលសំរាមនៅទីសាធារណៈនិងចូលរួមភ្ជាប់សេវាសំរាមជាមួយក្រុមហ៊ុនឲ្យបានត្រឹមត្រូវ។

(ករណីខាងលើ និយាយចំពោះតែបងប្អូន ដែលយកសំរាមទៅចោលទីសាធារណៈ មិនបានវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងមិនបានភ្ជាប់សេវាជាមួយក្រុមហ៊ុនតែប៉ុណ្ណោះ)

សេចក្តីជូនដំណឹង!នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមជម្រាបជូនសាធារណជនជ្រាបថា៖  នាពេលកន្លងទៅនេះ ទំព័រហ្វេសប៊ុកឈ្មោះ “អ...
21/05/2023

សេចក្តីជូនដំណឹង!

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមជម្រាបជូនសាធារណជនជ្រាបថា៖ នាពេលកន្លងទៅនេះ ទំព័រហ្វេសប៊ុកឈ្មោះ “អនុរក្ស”, “កាមទេពលឹមហុង” និងគណនីហ្វេសប៊ុកមួយចំនួន បានចុះផ្សាយព័ត៌មានអំពីការចាប់ក្មេង ឬការចាប់ក្មេងវះក្រលៀន ។

បន្ទាប់ពីទទួលព័ត៌មានខាងលើនេះ នាយកដ្ឋានបានចាត់មន្រ្តីជំនាញធ្វើការស្រាវជ្រាវបន្ទាន់ ជាលទ្ធផលកំណត់បានថា ព័ត៌មានទាំងនេះ ជាព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយក្រុមដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ។ បច្ចុប្បន្ននាយកដ្ឋានជំនាញ កំពុងប្រមូលភស្ថុតាង ដើម្បីអនុវត្តនិតិវិធីច្បាប់ ។

នាយកដ្ឋានសង្ឃឹមថា មហាជន និងសាធារណជនដែលប្រើប្រាស់បណ្តាញសង្គម មេត្តាកុំបន្តចែកចាយព័ត៌មានក្លែងក្លាយខាងលើនេះ
ដើម្បីចៀសវាងបង្កការយល់ច្រឡំ ឬបង្កអសន្តិសុខសង្គមផ្សេងៗ ៕

https://police.gov.kh/detail/z4pnmrIvJ5AS3sDCyWqQ

នគរបាលឃាត់ខ្លួនយុវជនម្នាក់ យកមកអប់រំ ពាក់ពន្ធ័ករណីបើកបរមិនគោរពច្បាប់ និងបំពាក់ស៉ីម៉ាំងប្រែនខុសបច្ចេកទេស!!!បន្ទាយមានជ័យ៖អ...
21/05/2023

នគរបាលឃាត់ខ្លួនយុវជនម្នាក់ យកមកអប់រំ ពាក់ពន្ធ័ករណីបើកបរមិនគោរពច្បាប់ និងបំពាក់ស៉ីម៉ាំងប្រែនខុសបច្ចេកទេស!!!

បន្ទាយមានជ័យ៖អនុវត្តន៍តាមការណែនាំបទបញ្ជារបស់ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៨និង៣០នាទីនៅចំនុចមុខកន្លែងលាងរថយន្តប្រណិត ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភណ៍ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានស្ទាក់ឃាត់អ្នកបើកបរម្នាក់បើកបរមិនគោរពច្បាប់ និងរថយន្ត១គ្រឿង មានការកែច្នៃបំពង់ស៊ីម៉ាំង ផ្សែង លាន់លឺសំលេងខ្លាំង នាំឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ និងបានឃាត់អ្នកបើកបរយកមកអប់រំអំពីច្បាប់ចរាចរណ៍។

ម្ចាស់រថយន្តដែលបើបររថយន្តកែច្នៃបំពង់ស៊ីម៉ាំងប្រែន មានឈ្មោះ ឈ្មោះ សន រដ្ឋា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុង សិរីសោភណ៍ ខេត្តបន្ទាយមានជ័យ។ បើកបររថយន្ត រថយន្ត ម៉ាកToyoTa corola ណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2A-2632 ផលិតឆ្នាំ១៩៩៣។

ការឃាត់រថយន្តនិងម្ចាស់ខាងលើមកអប់រំគឺសមត្ថកិច្ចយើងធ្វើឡើង ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យ របស់យុវជនដែលប្រើប្រាស់រថយន្ត ការកែច្នៃបំពង់ស៊ីម៉ាំង រថយន្តលាន់លឺសំលេងខ្លាំងនេះគឺ ធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន និងសុខភាព រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងចែងក្នុងអនុក្រឹត្យលេខ៣៩ អនក្រ.ប.ក ចុះថ្ងៃទី១៧ ខែ មីនា ឆ្នាំ ២០២០មាត្រា៧ ត្រង់ចំនុច៣ (ខ)-រថយន្តធុនស្រាលពិន័យទឹកប្រាក់ ១៥០.០០០ រៀល -រថយន្តធុនធ្ងន់ពិន័យទឹកប្រាក់ ៣០០.០០០ រៀល៕

ភ្ញាក់ផ្អើល ទាំងព្រឹក បន្ទាប់ពីបុរសសន្តិសុខធនាគារ ABA ម្នាក់ ទៅដេកយាមវេនយប់ ហើយស្លា.ប់ក្នុងអង្រឹង នៅមុខធនាគារនៅក្នុងក្រុ...
21/05/2023

ភ្ញាក់ផ្អើល ទាំងព្រឹក បន្ទាប់ពីបុរសសន្តិសុខធនាគារ ABA ម្នាក់ ទៅដេកយាមវេនយប់ ហើយស្លា.ប់ក្នុងអង្រឹង នៅមុខធនាគារនៅក្នុងក្រុងបានលុង!!!

ខេត្តរតនគិរី ៖មានការភ្ញាក់ផ្អើលមួយ បានកើតឡើងទាំងព្រឹក បន្ទាប់ពីបុរសសន្តិសុខធនាគារ ABA ម្នាក់ ទៅដេកយាមវេនយប់ ហើយស្លា.ប់ក្នុងអង្រឹង នៅមុខធនាគារ។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៧.០០នាទី ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅមុខធនាគារ ABA ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ បុរសរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះថា កាល សាវីន អាយុ ៣៣ឆ្នាំ ជនជាតិដើមភាគតិច ទំពួន មានលំនៅ ភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ។

បើយោងតាមការឲ្យដឹងពីសន្តិសុខធនាគារ ABA ដូចគ្នាថា ពេលព្រឹកពេលដែលពួកគេទៅយាមវេនព្រឹក ស្រាប់តែឃើញជនរងគ្រោះនៅដេកក្នុងអង្រឹង មិនទាន់ក្រោក ក៏ទៅដាស់ឲ្យក្រោក តែពេលទៅអង្រួន ស្រាប់តែបុរសនោះ ឡើងរឹងទៅហើយ មិនដឹងថាគាត់ស្លាប់តាំងពីពេលណា។
បើយោងតាមការឲ្យដឹងពីសមត្ថកិច្ចជំនាញ បច្ចេកទេស វិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ជនរងគ្រោះ ស្លាប់ដោយសារខ្យល់គ មិនមែនជាករណីឃាតកម្មទេ។

បន្ទាប់ពីសមត្ថកិច្ចចុះពិនិត្យ និង ធ្វើកោសល្យវិច្ច័យរួច សាកសព ត្រូវបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមព្រពៃណី៕
ប្រភព: ទូរទស្សន៍ខេត្តរតនគិរី

ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ:  កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត ដឹកន...
21/05/2023

ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ: កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងលោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានបេីកប្រតិបត្តិការ​បង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្ម​ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់​ កាលពីវេលាម៉ោង១០និង១០នាទី ថ្ងៃទី១៩​ ខែឧសភា​ ឆ្នាំ​២០២៣ នៅចំណុចមុខផ្ទះសំណាក់​ គឹមសួន ស្ថិតក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា​ ជនសង្ស័យ១-ឈ្មោះ វ៉ា វណ្ណី ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (ជួញដូរនិងប្រើប្រាស់)។ ២-ឈ្មោះ រិន សិលា ហៅ សា ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ(ប្រើប្រាស់)។ វត្ថុតាងចាប់បានរួមមាន ៖-ម្ស៉ៅក្រាមពណ៌សថ្លា(ទឹកកក) ចំនួន៤៥កូនថង់កិប ទម្ងន់៣២,០៦ក្រាម,​ -ថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន០៤គ្រាប់ ទម្ងន់០,៧២ក្រាម,​ -ម៉ូតូ ចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១២ ពាក់ផ្លាកលេខ សៀមរាប 1K-6534,​ -ទូរស័ព្ទ ចំនួន០៣គ្រឿង,​ -ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០១គ្រឿង​ រួមនឹងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

លោក​វរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ បញ្ជាក់ថា​ មុនពេលបង្រ្កាបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលពត៌មានថា មានជនសង្ស័យកំពុងរកស៊ីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្ម នៅចំណុចភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីទទួលបានពត៌មានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានរៀបចំផែនការ​ញុះញង់ឱ្យជនសង្ស័យយកគ្រឿងញៀនមកលក់ ពេលជនសង្ស័យយកគ្រឿងញៀនមកឱ្យ​នៅមុខផ្ទះសំណាក់គឹមសួន ទើបកម្លាំងអាវុធហត្ថចាប់ជនសង្ស័យព្រមទាំងដកហូតគ្រឿងញៀនបានតែមម្ដង។​ បន្ទាប់មកកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត​ និងក្រុង​ បានបន្តធ្វើការឆែកឆេរដល់លំនៅដ្ឋានរបស់ជនសង្ស័យ ហើយឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ វីន សិលា ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ដែលកំពុងស្នាក់បន្ទប់របស់ជនសង្ស័យព្រមទាំងដកហូតសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។​ ក្រោយឃាត់ខ្លួន​ ជនសង្ស័យ​ទាំង២នាក់​ ព្រមទាំងវត្ថុតាង​ ត្រូវបានបញ្ជូនមកមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង​ ដេីម្បីសួនាំតាមនីតិវិធី។

ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ ជនសង្ស័យ​ (វ៉ា វណ្ណី) បានសារ​ភាពថា​ រូបគេពិតជាបានជួញដូរ និងប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន ហេីយក៏ធ្លាប់ជាប់ពន្ធនាគារ ចំនួន០២លើកដែរ។ ដោយផ្អែកតាមចម្លេីយសារភាព​ និងមានវត្ថុតាង​ជាក់ស្តែងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង​ កសាងសំណុំរឿងបញ្ជូនមកបញ្ជាដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្ត។

លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​រួមទាំងវត្ថុតាង​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅព្រឹកថ្ងៃអាទិត្យ​ ទី២១​ ខែឧសភា​​ ឆ្នាំ​២០២៣​នេះ៕

ពលរដ្ឋ សាទរដោយស្នាមញញឹមពោរពេញដោយភាពកក់ក្តៅនៅពេលទទួលបានផ្លូវធ្វើដំណើរស្អាត ស្ថិតក្នុងភូមិគីឡូ៤ សង្កាត់ផ្សាកណ្ដាល ក្រុងប៉ោ...
21/05/2023

ពលរដ្ឋ សាទរដោយស្នាមញញឹមពោរពេញដោយភាពកក់ក្តៅនៅពេលទទួលបានផ្លូវធ្វើដំណើរស្អាត ស្ថិតក្នុងភូមិគីឡូ៤ សង្កាត់ផ្សាកណ្ដាល ក្រុងប៉ោយប៉ែត ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជាតាមរយៈលោក គាត ហ៊ុល ប្រធាន​គណបក្សក្រុង​ និងជាអភិបាលក្រុងប៉ោយប៉ែត !!!

ក្រុង​ប៉ោយប៉ែត ៖ ថ្ងៃអាទិត្យ ២ កើត ខែជេស្ធ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ត្រូវនឹងថ្ងៃទី21 ខែឧសភា ឆ្នាំ2023 នេះ លោក គាត ហ៊ុល អភិបាល​ក្រុង​ប៉ោយប៉ែត និងជាប្រធានគណបក្សប្រជាជនក្រុង អមដំណើរដោយ លោក ពេស រិយាស័ក អភិបាលរងក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារ សង្កាត់ និង​អង្គភាពភូមិ នាំយកគ្រឿងចក្រ លោក គាត ហ៊ុល អភិបាលក្រុងចុះជួសជុលផ្លូវក្រាលថ្មមិច១ខ្សែ ប្រវែង៥៦០ម៉ែត្រ ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយប្រើប្រាស់ថ្មមិចចំនួន១៣ឡានធំ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ តាមរយៈឯកឧត្តម ឡាយ គឹមលី នាយកខុដ្ឋកាល័យឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ទទួលបន្ទុកចុះមូលដ្ឋានសង្កាត់ផ្សារកណ្តាល និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

មណ្ឌលគិរី ថ្ងៃទី 20ឧសភាឆ្នាំ 2023 មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថាគោចំនួន 5 ក្បាលត្រូវបានរន្ទះបាញ់ងាប់ក្នុងចំណ...
20/05/2023

មណ្ឌលគិរី ថ្ងៃទី 20ឧសភាឆ្នាំ 2023 មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថាគោចំនួន 5 ក្បាលត្រូវបានរន្ទះបាញ់ងាប់ក្នុងចំណោមប្រាំពីរក្បាល ក្រោយពីមានភ្លៀងធ្លាក់មួយមេ។ ហេតុការណ៍នេះបានកើតឡើងនៅវេលារសៀលថ្ងៃទី២០ ឧសភា ២០២៣ នៅចំនុចស្រែម៉ាអែល ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
ទោះយ៉ាងណាករណីនេះមិនមានមនុស្សណាម្នាក់រងរបួសទេ តែគោពីរក្បាលទៀតមានសង្ឃឹមតិចណាស់។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារក្រុង សង្កាត់យកគ្រឿងចក្រចុះឆួសឆាយជួសជុលធ្វើគ្រឹះឡើងវិញផ្លូវក្រាលថ្មមិច...
19/05/2023

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារក្រុង សង្កាត់យកគ្រឿងចក្រចុះឆួសឆាយជួសជុលធ្វើគ្រឹះឡើងវិញផ្លូវក្រាលថ្មមិច១ខ្សែ ប្រវែង៣០០ម៉ែត្រនៅក្នុងសង្កាត់ប៉ោយប៉ែត!!!

ក្រុង​ប៉ោយប៉ែត៖នៅថ្ងៃសុក្រ ១៥រោច ខែពិសាខ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះអាជ្ញាធរក្រុងប៉ោយប៉ែតឆ្លើយតបតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសដើម្បីសម្រួលការធ្វើដំណើររៀនសូត្ររបស់ក្មួយៗសិស្សានុសិស្ស លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារក្រុង សង្កាត់យកគ្រឿងចក្រចុះឆួសឆាយជួសជុលធ្វើគ្រឹះឡើងវិញផ្លូវក្រាលថ្មមិច១ខ្សែ ប្រវែង៣០០ម៉ែត្រ ស្ថិតនៅចំណុចក្រោយសាលារៀនសុវណ្ណភូមិភ្ជាប់មកផ្លូវសហព័ន្ធ(ស្តង់តាងួន) ក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ឱ្យដឹងថា ដោយក្រាលកំទេចថ្មចំនួន១០ឡានធំ និងបន្ថែមថ្មមិចចំនួន១៥ឡានធំ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ តាមរយៈឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ។

សូមបញ្ជាក់ផងដែរថា៖ផ្លូវមួយខ្សែនេះក្រុមការងារនឹងសិក្សាពិនិត្យលទ្ធភាពរៀបចំប្រព័ន្ធលូរំដោះទឹក និងចាក់បេតុងទទឹងទំហំ១០ម៉ែត្រដើម្បីតភ្ជាប់ពីផ្លូវសាលាសង្កាត់ប៉ោយប៉ែតមកផ្លូវស្តង់តាងួនដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ និងមានភាពងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសក្មួយៗសិស្សានុសិស្សតែម្តង។

អគ្គិភ័យលេបត្របាក់ផ្ទះលក់គ្រឿងសង្ហារឹម​ មួយកន្លែង​ នៅខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចជំនាញប្រើទឹកអស់ជាង​ ០៧ឡាន ទទើបរលត់!!!ភ្នំ...
19/05/2023

អគ្គិភ័យលេបត្របាក់ផ្ទះលក់គ្រឿងសង្ហារឹម​ មួយកន្លែង​ នៅខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចជំនាញប្រើទឹកអស់ជាង​ ០៧ឡាន ទទើបរលត់!!!

ភ្នំពេញ៖ អគ្គិភ័យបានលេបត្របាក់ផ្ទះលក់គ្រឿងសង្ហារឹម​ មួយកន្លែង​ ក្នុងនោះបានបណ្តាលឲ្យរងការខូចខាតអស់៣០%​ បានកើតឡើងនៅវេលាម៉ោង​ ១១និង៥០នាទីព្រឹក​ ថ្ងៃទី១៩​ ខែឧសភា​ ឆ្នាំ២០២៣នេះ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្រុម៣ ភូមិថ្មគោ​១​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ ត្រូវកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង​ ១២និង២០នាទីថ្ងៃត្រង់ ដោយប្រេីប្រាស់ទឹកអស់​ ០៧ឡាន។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ទីតាំងផ្ទះដែលអគ្គិភ័យឆាបឆេះ មានម្ចាស់ឈ្មោះ គុជ​ វ៉ាន្នី ភេទប្រុស អាយុ៤៦ឆ្នាំ​ មុខរបរ​ ម្ចាស់គ្រឿងសង្ហារឹម​។ ប្រភេទសំណង់​ ដែកប្រក់សង្ក័សី ទំហំ០៧ម៉ែត្រ គុណ២០ម៉ែត្រ។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ បានបន្ដទៀតថា ចំពោះករណីអគ្គិភ័យខាងលេីនេះ​ គឺបណ្តាលឲ្យឆាបឆេះខូចខាតសម្ភារៈប្រេីប្រាស់ខាងលេី​ប្រហែល៣០%​ នឹងមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។

ដោយឡែក សម្រាប់ប្រតិបត្តិការជួយសង្គ្រោះវិញ ត្រូវបានលោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន បានបញ្ជាក់ថា រថយន្ដការិយាល័យជំនាញ ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន​ និងរថយន្ត​ ង៧០ ចំនួន០២គ្រឿង ប្រើប្រាស់ចំនួន០២ឡាន។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន ក៏បានបញ្ជាក់ថា​ ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលេីនេះ​ គឺមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡេីយ៕

លោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារក្រុង សង្កាត់យកគ្រឿងចក្រចុះឆួសឆាយជួសជុលផ្លូវក្រាលថ្មមិច១ខ្សែប្រវែង៥៦០...
19/05/2023

លោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារក្រុង សង្កាត់យកគ្រឿងចក្រចុះឆួសឆាយជួសជុលផ្លូវក្រាលថ្មមិច១ខ្សែប្រវែង៥៦០ម៉ែត្រ

ក្រុង​ប៉ោយប៉ែត៖នៅថ្ងៃព្រហស្បតិ៍ ១៤ រោច ខែពិសាខ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះរដ្ឋបាលក្រុងប៉ោយប៉ែត។ឆ្លើយតបតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ លោក គាត ហ៊ុលអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារក្រុង សង្កាត់យកគ្រឿងចក្រចុះឆួសឆាយជួសជុលផ្លូវក្រាលថ្មមិច១ខ្សែប្រវែង៥៦០ម៉ែត្រ ស្ថិតនៅចំណុចក្រោយភោជនីយដ្ឋានស្រះត្រជាក់ចិត្តថ្មី ក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែត បានបញ្ជាក់ឱ្យដឹងថា ដោយត្រៀមក្រាលបន្ថែមថ្មមិចចំនួន១៣ឡានធំ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ តាមរយៈឯកឧត្តម ឡាយ គឹមលី នាយកខុដ្ឋកាល័យឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ទទួលបន្ទុកចុះមូលដ្ឋានសង្កាត់ផ្សារកណ្តាល និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

Address

Svay Rieng City Roundabout
Svay Rieng

Alerts

Be the first to know and let us send you an email when FBR TV Hot News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share


Other Svay Rieng media companies

Show All