22/08/2024
ខ្ញុំបានអានសៀវភៅជាង 10ក្បាលក្នុងពេល 2ឆ្នាំចុងក្រោយនេះ តែមានសៀវភៅមិនដល់ 2ក្បាលទេដែលផ្លាស់ប្តូរផ្នត់គំនិត ទស្សនៈ របស់ខ្ញុំ។
តើសៀវភៅជាង 8ក្បាលទៀតមិនល្អឬ? ទេមិនមែនទេ!
សៀវភៅទាំងអស់សុទ្ធតែមានអត្ថន័យ បើខ្ញុំមិនឆ្លងកាត់អានសៀវភៅទាំងនោះទេ ធ្វើម៉េចខ្ញុំរកឃើញសៀវភៅដែលល្អបំផុតសម្រាប់ខ្ញុំដែលអាចផ្លាស់ប្ដូរជីវិតបានទៅ។
ជីវិតដូចគ្នាដែរ មិនថាការងារ ស្នេហានោះទេ អ្នកនឹងជួបរឿងបរាជ័យ បង្កើតកំហុសជាច្រើនមុនសិនមុននឹងអ្នកឃើញផ្លូវដែលត្រឹមត្រូវ។
ហើយអ្នកនឹងជួបមនុស្សមិនល្អ អាត្មានិយម ច្រណែនឈ្នានីស មុននឹងអ្នកអាចជួបមនុស្សល្អ ស្នេហាស្មោះស្ម័គ្រជាដើម។
គ្រប់សៀវភៅដែលអ្នកអាន មនុស្សដែលអ្នកជួបសុទ្ធតែបង្រៀនមេរៀនអ្វីមួយដល់អ្នក។