![កិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយលទ្ធផលសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ មធ្យមសិក្សាទុតិយភូមិ និងប្រលងបច្ចេកទេសកម្រិត៣ ឆ្នាំសិក្...](https://img5.medioq.com/740/970/1147212697409705.jpg)
13/01/2025
កិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយលទ្ធផលសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ មធ្យមសិក្សាទុតិយភូមិ និងប្រលងបច្ចេកទេសកម្រិត៣ ឆ្នាំសិក្សា២០២៤.២០២៥
(បន្ទាយមានជ័យ) លោក យឹម សំណាង អភិបាលរងខេត្តតំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយលទ្ធផលសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ មធ្យមសិក្សាទុតិយភូមិ និងប្រលងបច្ចេកទេសកម្រិត ៣ឆ្នាំសិក្សា ២០២៤.២០២៥ ដែលមានការអញ្ជើញចូលរួមពី លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ និងលោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងវិទ្យាល័យ.អនុវិទ្យាល័យ ព្រមទាំងសាលាឯកជន ក្នុងវិស័យអប់រំ នារសៀលថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៥ ធ្វើនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ។