KH Reader

KH Reader ចែករំលែកចំណេះដឹងថ្មី ទស្សនៈ ការអប់? Share Knowledge to everyone.

Hi and Goodbyes meaning.
07/02/2023

Hi and Goodbyes meaning.

When you know it's bad for you I'll run fast.
07/02/2023

When you know it's bad for you I'll run fast.

I'm Just Fooling Myself Eps 03
31/01/2023

I'm Just Fooling Myself Eps 03


I'm Just Fooling Myself Eps 2
31/01/2023

I'm Just Fooling Myself Eps 2


I'm Just Fooling Myself Eps 1
30/01/2023

I'm Just Fooling Myself Eps 1


Now! ....
30/01/2023

Now! ....

Formula of LoveLove (+1)+(-1)=Zero (0)Do you believe it is working?
27/01/2023

Formula of Love
Love (+1)+(-1)=Zero (0)

Do you believe it is working?

Team Single Forever
26/01/2023

Team Single Forever

17/01/2023

Eps 03 I'm Just Fooling myself
--------
Sometimes I pretend that I don't really like you. but it only gets worse. The more I pretend, the more obvious it becomes. Needless to say, it is obviously clear, you only think of me as a friend.

Anyway, I want you to know that I love you. I always do, and I always will. I will be there for you when you need me. I hope you could change your mind in one day. Tell me that I love you. It's just a dream, maybe, but I won't give up on you. Or else!
Have you ever heard of the song " If you can't love him, then slap him"?

16/01/2023

Unpromising Relationship
------------------
I'm getting older, and my face is the evidence even though my height is still a kid standard. Maybe I should think about my future. Maybe it's time to let him go. Maybe I should walk away from this unpromising relationship.


I'm Just Fooling Myself - Ep2.          -----------------Perhaps, I'm just Fooling myself, believing that you might love...
15/01/2023

I'm Just Fooling Myself - Ep2.
-----------------

Perhaps, I'm just Fooling myself, believing that you might love me the same way I love you. It's the most exciting feeling, even though it is hard to believe. It's an impossible idea, and yet I am silly enough to believe the unbelievable fantasy, but my obsession with you has overruled my mind and my heart. I can't go back and you know that, right? The voice inside my head keeps telling me that I should go on. It tries to convince me that you would love me, one day. Actually, that voice sounds a lot like you.

"Mor. Mor. Mor"
Hey! "Am I a cow to you?"

You're not a cow, but you do sounds like that when you're singing, right? Don't worry. No matter how you sound, it's still sweet. Sweet like (tea-orange-cat) lemon tea. Sometimes I wonder if you smell sweet too.

Hey! " Are you saying that I smell like a cat?"
😁
Source:

I'm Just Fooling Myself - Ep1.          -----------------Thank God, I've found you. From a stranger to a friend. From a ...
13/01/2023

I'm Just Fooling Myself - Ep1.
-----------------

Thank God, I've found you. From a stranger to a friend. From a friend to a crush. The impossible crush, I should say. But I don't care. I like you, and that's all I know. I'm not sure if you know that, but you don't seem to care much about me. Maybe you know it? Maybe you Like me too. Or maybe I'm just a fool!

---------------

មិនគោរពពេលវេលា និងគ្មានការទទួលខុសត្រូវ
22/12/2022

មិនគោរពពេលវេលា និងគ្មានការទទួលខុសត្រូវ

03/07/2022

ការដោះស្រាយបញ្ហា ដោយមិនបង្កើតវិធីសាស្ត្រការពារ គឺជាដំណោះស្រាយ ដែលគ្មាននិរន្តរភាព។

Treatment without prevention is simply unsustainable. - Bill Gates

02/07/2022

"ធ្វើសកម្មភាពឲ្យរហ័ស ហើយឲ្យចេញជាលទ្ធផល"
"Move Fast and Break Things"

[ Mark Zuckerberg ]

02/07/2022

គ្មានការជោគជ័យឯណា បានមកដោយគ្មានចំណេះមូលដ្ឋានពិតប្រាកដនោះទេ។

Boost

01/07/2022

បើអ្នកចង់ឲ្យការងារនោះទទួលបានផលល្អបំផុត អ្នកត្រូវធ្វើវាដោយខ្លួនឯង។

- "If you want a thing done well, do it yourself " Napoleon Bonaparte.

កុំប្រៀបធៀប ព្រោះមនុស្សម្នាក់ៗមិនដូចគ្នានោះទេ។
01/07/2022

កុំប្រៀបធៀប ព្រោះមនុស្សម្នាក់ៗមិនដូចគ្នានោះទេ។

ឈប់ប្រៀបធៀប

១.កុំមើលអ្នកដទៃក្នុងផ្លូវប្រៀបធៀប គេមាន អញក្រ ធ្វើបែបអ្នក អ្នកកាន់តែវិលវល់ គ្មានកម្លាំងដើរទៅមុខឡើយ ចិត្តវិលវល់ អណ្តែងអណ្តូង ជីវិតមិនរឹងមាំទេ....

២.អ្នករកបាន ៥០០ ដុល្លារ អ្នកខ្លះរកបាន ១០០០ ដុល្លារ តែកុំភ្លេចថាអ្នកខ្លះរកបានតែ ២០០ ដុល្លារ អ្នកខ្លះរកមិនបានសូម្បីតែមួយរៀល ឯអ្នកខ្លះទៀតគ្នាគ្មានសូម្បីតែលុយសម្រាប់ញាំអាហារ ៣ ពេលផង...

៣.អ្នកមានម៉ូតូចាស់មួយគ្រឿង អ្នកខ្លះមានដល់ឡានទំនើប តែកុំភ្លេចថាមានអ្នកខ្លះមានត្រឹមតែកង់កញ្ចាស់មួយ ហើយមានអ្នកខ្លះទៀតគ្មានសូម្បីតែកង់កញ្ចាស់ជិះ អ្នកខ្លះគឺដើរទៅធ្វើការរាល់ថ្ងៃ អ្នកខ្លះគ្មានសូម្បីឱកាសដើរ...

៤. ទទួលស្គាល់ថា លើលោកនេះត្រូវតែមានអ្នកល្អជាងយើង និងត្រូវតែមានអ្នកអន់ជាងយើង ឈប់ឈឺចាប់ ការប្រកួតពិតប្រាកដក្នុងជីវិតគឺ ការប្រកួតជាមួយខ្លួនឯង អ្នកត្រូវតែធ្វើអោយជីវិតអ្នកថ្ងៃនេះពូកែជាម្សិលមិញ ហើយអ្នកត្រូវតែប្រកួតជារៀងរាល់ថ្ងៃ នេះជាករប្រកួតដ៍អស្ចារ្យបំផុត...

"យើងគឺយើង កុំប្រកួតជាមួយគេ ប្រកួតជាមួយភាពក្រីក្ររបស់យើងទើបប្រសើរ"

#អាត់បី

30/06/2022

ស្នេហាដំបូងអាចជាស្នេហាបរាជ័យរបស់អ្នក តែពេលអ្នកជួបស្នេហាពិតអ្នកនិងមិនឈឺចាប់ដូចមុនទៀតទេ។

credit: Neil Jed Castro

បើសិនជាគេប៉ាវយើង យើងត្រូវប៉ាគេវិញ ដើម្បីជាការគួរសមនិងគ្នានៅថ្ងៃក្រោយ តែបើគេប៉ាវ កុំកម្មង់ម្ហូបណាដែលមានតម្លៃថ្លៃៗពេក។ Cre...
30/06/2022

បើសិនជាគេប៉ាវយើង យើងត្រូវប៉ាគេវិញ ដើម្បីជាការគួរសមនិងគ្នានៅថ្ងៃក្រោយ តែបើគេប៉ាវ កុំកម្មង់ម្ហូបណាដែលមានតម្លៃថ្លៃៗពេក។

Credit: Coach Somkol

កុំខលទូរសព្ទ័ទៅនរណាម្នាក់លើសពីពីរដងជាប់គ្នា ប្រសិនបើគាត់មិនឆ្លើយការហៅ
29/06/2022

កុំខលទូរសព្ទ័ទៅនរណាម្នាក់លើសពីពីរដងជាប់គ្នា ប្រសិនបើគាត់មិនឆ្លើយការហៅ

មានផ្ទះ មានឡាន មានលុយច្រើនធ្វើអី បើចិត្តរបស់គេមិនស្មោះនោះ?----------------------------------ត្រូវការអីផ្ទះធំល្វឹងល្វើយ ឡ...
20/06/2022

មានផ្ទះ មានឡាន មានលុយច្រើនធ្វើអី បើចិត្តរបស់គេមិនស្មោះនោះ?
----------------------------------
ត្រូវការអីផ្ទះធំល្វឹងល្វើយ ឡានទំនើប លុយរាប់មិនអស់នោះ សុំត្រឹមតែបុរសដែលនៅក្បែរយើង មានចិត្តស្មោះមួយនឹងមួយគឺគ្រប់គ្រាន់ហើយ។
មនុស្សប្រុសមានធ្លាប់ឆ្ងល់ទេថា មនុស្សស្រីដែលយើងស្រលាញ់ចង់បានអ្វីនោះ? មិនមែនលុយអ្នកដែលរកបានទេ ហើយក៏មិនមែនកាដូរថ្លៃៗដែលអ្នកអោយខ្ញុំនោះដែរ។ អ្វីដែលមនុស្សស្រីត្រូវការបំផុតនោះគឺចិត្តស្មោះរបស់មនុស្សប្រុសទៅវិញទេ។ ស្រីអាចស្លៀកពាក់មិនសូវស្អាត ហូបមិនសូវឆ្ងាញ់ដូចគេក៏បាន តែមានដំណែងច្បាស់លាស់មួយក្នុងបេះដូងគេក៏ស្កប់ស្កល់ដែរ។

ផ្ទះធំល្វឹងល្វើយបានការអីបើគ្មានសុភមង្គល។ មានស្ដុកស្ដម្ភធ្វើអីបើចិត្តមនុស្សងាយផ្លាស់ប្ដូរនោះ។ មនុស្សស្រីគ្រាន់តែរំពឹងថា ក្រោយព្យុះភ្លៀង ឧបសគ្គទាំងប៉ុន្មាន អ្នកទាំង២ អាចកាន់ដៃគ្នាបង្កើតជាគ្រួសារកក់ក្ដៅមួយតែប៉ុណ្ណោះ។ បាយម្ហូបសាមញ្ញមួយពេល ក៏មានក្ដីសុខ ជាងម្ហូបស៊ីវិល័យ ហូបជាមួយទឹកភ្នែកដែរ។
ឲ្យតែបេះដូងគេចំពោះយើងកក់ក្ដៅ ទោះផ្ទះឈើរងារប៉ុណ្ណា ក៏ក្នុងអារម្មណ៍បានស្ងប់។ ផ្ទុយមកវិញ ទោះផ្ទះវីឡាស្កឹមស្កៃ តែចិត្តគេល្ហល្ហេវជាមួយយើងទៅហើយ ក៏អស់ន័យដែរ។ ពេលខ្លះ អាចនិយាយបានថា មិនចង់ឲ្យខ្លួនមានលុយច្រើនពេកផង ព្រោះលុយកាន់តែច្រើនហានិភ័យកាន់តែខ្ពស់។

បុរសលុយច្រើន ប្រៀបដូចផ្កាផ្អែមបណ្ដូល កន្លង់ណាក៏ចង់ចោមរោម។ ទោះមិនចង់ ក៏មានគេហុចចំណីដល់មាត់ ពិបាកទប់អារម្មណ៍ខ្លាំង។ មនុស្សស្រីដែលឲ្យតម្លៃភាពស្មោះត្រង់ ទោះមនុស្សប្រុសរបស់គេ ធ្លាក់ខ្លួនទៅជាក្រ ក៏អាចនៅរួមសុខ រួមទុក្ខជាមួយគ្នា ហើយកសាងឡើងវិញពីបាតដៃទទេ។ តែពួកគេនឹងបោះបង់គ្រប់យ៉ាង ប្រសិនបើមនុស្សប្រុសនោះ ផិតក្បត់គេសូម្បីតែមួយដង។

អត្តបទដោយ៖ កញ្ញា
Credit: Kanha
Photo: Google

វិធីដោះស្រាយកុំឲ្យស្ត្រេស បើអ្នកទទួលរងសម្ពាធខ្លាំងពេកនៅកន្លែងធ្វើការ--------------------------------ការធ្វើការងារ មិនថាន...
19/06/2022

វិធីដោះស្រាយកុំឲ្យស្ត្រេស បើអ្នកទទួលរងសម្ពាធខ្លាំងពេកនៅកន្លែងធ្វើការ
--------------------------------
ការធ្វើការងារ មិនថានៅគ្រប់មជ្ឈដ្ឋានណាក៏ដោយ ការទទួលរងសម្ពាធគឺតែងតែកើតមានឡើងជាប្រចាំដែលវាអាចបណ្ដាលយឲ្យអ្នកមានអារម្មណ៍ថាច្របូកច្របល់ មានភាពតានតឹងរហូតដល់កើតមានបញ្ហាស្ត្រេសក្នុងអំឡុងពេលធ្វើការទាំងនោះ។
អ្នកខ្លះគិតថាវាអាចជារឿងធម្មតាទៅហើយសម្រាប់ជីវិតការងារ ក៏ប៉ុន្តែប្រសិនបើអ្នកទទួលរងភាពតានតឹង និងសម្ពាធច្រើនលើសលុបពេកនោះ វាមិនមែនជារឿងធម្មតាឡើយ តែវាអាចជាការកៀបសង្កត់ធ្វើបាបដែលអ្នកគួរតែរកវិធីដើម្បីដោះស្រាយ។
ខាងក្រោមនេះគឺជាមូលហេតុចម្បងដែលបុគ្គលិកធ្វើការជាច្រើនមានអារម្មណ៍តានតឹងព្រួយបារម្ភ និងវិធីការពារកុំឲ្យមានអារម្មណ៍ស្ត្រេសក្នុងអំឡុងពេលនៃការធ្វើការនៅការិយាល័យ៖
មូលហេតុ៖ ការមានអារម្មណ៍តានតឹងនឹងការទទួលរងសម្ពាធ
អ្នកអាចត្រូវបានបង្ខិតបង្ខំឲ្យធ្វើការច្រើនហួសដែនកំណត់ដែលវាជាមូលហេតុចម្បងធ្វើឲ្យអ្នកមានភាពតានតឹងរហូតដល់ស្ត្រេស និងការមិនទទួលបានការយកចិត្តទុកដាក់ពីកន្លែងដែលអ្នកកំពុងតែខិតខំប្រឹងប្រែងធ្វើការឲ្យ។
ដំណោះស្រាយ៖ ចាប់ផ្តើមដោយផ្តោតតែទៅលើចំណុចវិជ្ជមាន
វាអាចពិបាកក្នុងការបង្កើតទំនាក់ទំនងសង្គមនៅពេលដែលអ្នកកំពុងតែមានអារម្មណ៍ធ្លាក់ចុះខ្លាំង ឬមិនត្រូវបានគេមិនមើលឃើញនឹងមិនចូលចិត្តអ្នកនោះ ប៉ុន្តែអ្នកត្រូវតែព្យាយាមបង្កើតទំនាក់ទំនងទាំងនោះដើម្បីទប់ស្កាត់ភាពឯកកោដែលមានក្នុងកំឡុងពេលធ្វើការ ដោយការផ្ដោតទៅលើភាពវិជ្ជមានសម្រាប់ភាពផ្ទាល់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកពិតជាមានអារម្មណ៍តានតឹងនឹងការទទួលរងសម្ពាធពីកន្លែងធ្វើការខ្លាំងពេក អ្នកគួរតែផ្តោតទៅលើការអនុវត្តការថែទាំនឹងការការពារសុខភាពរបស់អ្នក ការកំណត់ព្រំដែនផ្ទាល់ខ្លួន និងការសម្របខ្លួនជាមួយស្ថានភាពនោះបន្ដិចម្ដងៗ ហើយជាពិសេសនោះគឺការបង្ហាញអារម្មណ៍របស់អ្នកដើម្បីជួយបំបាត់ការថប់បារម្ភនៃភាពតានតឹងរបស់អ្នកឲ្យបានធូរស្រាល៕
អត្ថបទ៖ Chrel Den
Credit: Kanha
Photo: Google

សកម្មភាពដែលមនុស្សស្រីរឹងមាំតែងតែធ្វើវាឡើងជាប្រចាំនៅក្នុងជីវិតរស់នៅពួកគេ-----------------------------------------ភាពជោគជ័...
18/06/2022

សកម្មភាពដែលមនុស្សស្រីរឹងមាំតែងតែធ្វើវាឡើងជាប្រចាំនៅក្នុងជីវិតរស់នៅពួកគេ
-----------------------------------------
ភាពជោគជ័យគឺមានន័យទូលំទូលាយណាស់ មិនមែនឲ្យតែស្ត្រីម្នាក់នោះមានលុយ មានអំណាច មានអ្វីគ្រប់យ៉ាងគឺបានន័យថាជោគជ័យនោះទេ។ មនុស្សស្រីម្នាក់ៗតែងតែមានគុណសម្បិត្តរៀងៗខ្លួន ហើយពាក្យថាជោគជ័យគឺវាមានអត្ថន័យផ្សេងៗគ្នាទៅតាមស្ថានភាពជាក់ស្តែងរបស់បុគ្គលម្នាក់នោះ។ ការចែករំលែកចំណេះដឹង ពេលវេលា អំណោយទានបន្តិចប្តួច ការជំរុញលើកទឹកចិត្តអ្នកដទៃ និងការក្រោកឈរដើម្បីមនុស្សជាតិ គឺជាអ្វីដែលត្រូវបានចាត់ទុកថាអ្នកជាមនុស្សស្រីខ្លាំង និងមានភាពជោគជ័យយ៉ាងពេញលេញ។
អ្នកប្រាដកជាបានដឹង បានឃើញមនុស្សស្រីជោគជ័យជាច្រើននាក់រួចមកហើយ ប្រហែលជាមានអ្នកខ្លះនឹងកើតមានអារម្មណ៍ច្រណែននៅពេលដែលឃើញគេនោះជោគជ័យ ស្អាត ល្បីឈ្មោះជាដើម។ ក៏ប៉ុន្តែយើងមិនប្រើពាក្យថាច្រណែននោះទេ តែយើងប្រើពាក្យថា «ចង់ទទួលបាន និងចង់ក្លាយដូចជាស្ត្រីម្នាក់នោះដែរ»។
សកម្មភាពទាំងនេះគឺជាអ្វីដែលមនុស្សស្រីជោគជ័យធ្វើជាប្រចាំ ហើយប្រសិនបើអ្នកចង់ក្លាយដូចជាគេនោះ អ្នកគួរតែធ្វើរឿងទាំងនេះតាមពួកគេទៅ៖
• នាងតែងតែចាប់យកឱកាស និងនៅតែបន្តការរៀនសូត្រជានិច្ច
• ជាស្ត្រីដែលតែងតែលើកលែងទោសឲ្យខ្លួនឯងនៅពេលធ្វើអ្វីខុស និងមិនបន្ទោសខ្លួនឯងឡើយ
• នាងមិនដែលទុកភាពអវិជ្ជមាននៅក្នុងខ្លួនឡើយ តែផ្ដល់ពេលវេលាល្អៗសម្រាប់ខ្លួនឯងគ្រប់ពេល
• នាងមានភាពជឿជាក់លើខ្លួនឯងថាថ្ងៃណាមួយនាងនឹងទទួលបានការជោគជ័យ
• នាងតែងតែជួយអ្នកដទៃតាមអ្វីដែលអាចធ្វើទៅបាន ទោះក្នុងកាលៈទេសៈណាក៏ដោយ
• ហើយនឹងការគោរពឲ្យតម្លៃអ្នកដទៃគ្រប់អ្វីដែលគេបានធ្វើមកកាន់នាង និងតែងតែបង្ហាញពីការដឹងគុណចំពោះអ្នកដទៃវិញ
ស្ត្រីដែលមានអំណាចនឹងភាពជោគជ័យគឺដឹងពីពេលវេលា ដឹងពីវិធីដើម្បីតតាំងទៅនឹងភាពបរាជ័យរបស់ពួកគេ។ ប្រសិនបើការងារ គ្រួសារ មិត្តភក្តិ ឬសង្សាររបស់ពួកគេមិនបានផ្តល់នូវអ្វីដែលគេចង់បាន និងត្រូវការនោះទេ ពួកគេដឹងថាពេលណាត្រូវកាត់ចិត្ត បំភ្លេចចោល ហើយនឹងបន្តដើរទៅមុខដោយខ្លួនឯង និងដើម្បីខ្លួនឯង៕
អត្ថបទ៖ Chrel Den
Credit: Kanha
Photo: Google

រើសកន្លែងដែលអ្នកចង់ទៅលេងបំផុត ដើម្បីដឹងពីផ្លូវជីវិតខាងមុខរបស់អ្នក--------------------------- A - ផ្លូវជីវិតខាងមុខសម្រាប់...
17/06/2022

រើសកន្លែងដែលអ្នកចង់ទៅលេងបំផុត ដើម្បីដឹងពីផ្លូវជីវិតខាងមុខរបស់អ្នក
---------------------------
A - ផ្លូវជីវិតខាងមុខសម្រាប់អ្នកគឺរលោងល្អខ្លាំងណាស់
នកតែងតែមានការពេញចិត្តនឹងអ្វីដែលជីវិតអ្នកបានផ្ដល់អោយជាខ្លាំង។ អ្នកតែងតែជឿជាក់ថាទោះជាអ្វីៗមិនអាចគ្រប់គ្រងបាន តែអ្នកអាចគ្រប់គ្រង់របៀបដែលអ្នកឆ្លើយតបទៅនឹងបញ្ហាទាំងនោះបាន។ អ្នកមិនសូវជាបានសម្ដីនោះទេ តែពេលដែលត្រូវការអ្នកក៏មិនខ្លាចនឹងបង្ហាញអ្វីដែលខ្លួនយល់ឃើញទៅខាងក្រៅនោះទេ។ តាមធម្មតា អ្នកជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯងខ្ពស់ ថែមទាំងមានចិត្តចង់អភិវឌ្ឃន៏ខ្លួនឯងមិនឈប់នោះទេ។
B - ផ្លូវជីវិតអ្នកនឹងមានភាពរលូនខ្លាំងណាស់
នកតែងតែព្យាយាមស្វែងរកតុល្យភាពនៅក្នុងជីវិតអ្នកជានិច្ច។ មិនថាមានរឿងអ្វីកើតឡើងនោះទេ អ្នកតែងតែអាចត្រឡប់មក Reset ខ្លួនឯងហើយចាប់ផ្ដើមជាថ្មីបានជានិច្ច។ សមត្ថភាពពិសេសដែលអ្នកមាននោះគឺអាចគ្រប់គ្រងអារម្មណ៏ខ្លួនឯង និង មិនចំណាយពេលទៅគិតលើរឿងដែលមិនផ្ដល់ប្រយោជន័មកជីវិតខ្លួនឯងនោះទេ។
C - ផ្លូវខាងមុខសម្រាប់អ្នកអាចនឹងរអាក់រអួលបន្តិច តែសក្តិសមនឹងការប្រឹងប្រែងនោះបំផុត
អ្នកជាមនុស្សដែលពោរពេញដោយសមត្ថភាព ហើយអាចអោយអ្នកដទៃយល់ពីអ្នកបានយ៉ាងងាយ ថែមទាំងមានភាពជាអ្នកដឹកនាំថែមទៀត។ អ្នកថែមទាំងអាចយល់ពីអារម្មណ៏អ្នកដទៃបានយ៉ាងងាយ នៅពេលដែលជួបប្រទះបញ្ហា អ្នកតែងតែមានសង្ឃឹម និង មានការជឿជាក់លើខ្លួនឯងជានិច្ច។
D - ផ្លូវខាងមុខសម្រាប់អ្នកអាចនឹងឯកាបន្តិច
អ្នកជាមនុស្សដែលស្រលាញ់ភាពឯកជនខ្លាំងណាស់ មិនសូវជាបានសម្ដីនោះទេ នេះអាចមកពីអ្នកមិនសូវជាចង់ទៅរវល់នឹងរឿងអ្នកដទៃមិនបានការនោះទេ។ ការពិតមិនមែនមកពីអ្នកខ្វះមនុស្សរាប់អាននោះទេ តែអ្នករក្សាតែមិត្តជិត ចូលចិត្តចំណាយពេលជាមួយមនុស្សដែលអ្នកគិតថាសំខាន់ គឺខ្លួនអ្នកនេះតែម្ដងហើយ។
ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen
Credit: Kanha
Photo: Google

តើអ្នកជាមនុស្ស Introvert ឬ Extrovert?- Introvert មនុស្សដែលមានកង្វលតែខ្លួនឯង- Extrovert​ មនុស្សដែលសប្បាយរីករាយ-----------...
16/06/2022

តើអ្នកជាមនុស្ស Introvert ឬ Extrovert?
- Introvert មនុស្សដែលមានកង្វលតែខ្លួនឯង
- Extrovert​ មនុស្សដែលសប្បាយរីករាយ
-------------------------------------
ទី១ អ្នកស្ទើរគ្មានចំនុចត្រូវរិះគន់ អ្នកមានខួរក្បាលដ៏ឆ្លាតវៃ ចេះច្បាប់ទម្លាប់ គិតអ្វីម៉ត់ចត់ ធ្វើអ្វីមួយមានហេតុផល និងយកចិត្តទុកដាក់លើរឿងដែលខ្លួនឯងកំពុងធ្វើ។ អ្នកតែងរក្សាសុជីវធម៍ពេលនិយាយស្តី ដែលជាគុណសម្បត្តិធ្វើឲ្យអ្នកដទៃចង់រៀនសូត្រពីអ្នក។ ក្រៅពីនេះ អ្នកក៏យកចិត្តទុកដាក់ខ្លាំងលើរូបរាងខាងក្រៅ រួមទាំងការស្លៀកពាក់ ហើយនៅពេលចេញក្រៅម្តងៗ អ្នកតែងរៀបចំខ្លួនស្អាតបាត និងមានសណ្តាប់ធ្នាប់។ ថ្វីបើអ្នកជាមនុស្សចូលចំណោមសង្គមចុះ មានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញ អ្នកដទៃស្រលាញ់រាប់អានច្រើន ក៏អ្នកនៅតែជាមនុស្ស Introvert ចូលចិត្តការនៅតែឯងច្រើនជាង។

ទី២ អ្នកតែងតែហ្វឹកហាត់ខួរក្បាលឲ្យសកម្មនិងរៀនគិត មុនសុំជំនួយពីអ្នកដទៃ គិតអ្វីមួយស៊ីជម្រៅ ចូលចិត្តវិភាគ និងរឿងផ្សេងៗដែលកើតមាននៅជុំវិញអ្នក។ លើសពីនេះ អ្នកសកម្ម ចូលចិត្តស្រាវជ្រាវ ស្វែងរកអ្វីមួយដែលអ្នកដទៃយល់ថាពិបាក ចូលចិត្តស្រមើស្រមៃលើការងារហត្ថកម្ម។ ដោយសារតែអ្នកហាក់ងប់ងុលលើគំនិតខ្លួនឯង មានទំនោរស្ងាត់ស្ងៀម ឯករាជ្យ និងកម្រជួបជុំមិត្តភក្កិ ចំណាយពេលតែឯងច្រើន ទើបធ្វើឲ្យអ្នកចូលចិត្តភាពស្ងៀមស្ងាត់។ បើទោះបីជាក្នុងហ្វូងមនុស្ស ក៏អ្នករក្សាបាននូវអត្តចរិតស្ងាត់ស្ងៀម និងកម្រជជែក ឬនិយាយរឿងខ្លួនឯងប្រាប់អ្នកដទៃណាស់។

ទី៣ អ្នកដទៃយល់ថាកក់ក្តៅនៅពេលបានរាប់អានអ្នក ហើយជីវិតរបស់ពួកគេភ្លឺស្វាងប្រៀបដូចជាព្រះអាទិត្យ។ អ្នកបានជម្រុញឲ្យមនុស្សក្បែរអ្នកប្តូរជាគិតវិជ្ជមាន សុទិដ្ឋិនិយម និងចង់ដឹងចង់ឃើញអ្វីល្អៗ។ អ្នកយល់ថាជីវិតនេះខ្លីណាស់ ដូច្នេះកុំខ្ជះខ្ជាយពេលវេលាដើម្បីប្រមូលបញ្ហាអី។ ជំនួសមកវិញ គួរតែរីករាយនូវជីវិតដែលពោរពេញដោយភាពសប្បាយ និងរៀនពីរបៀបធ្វើឲ្យជីវិតមានន័យវិញ។ និយាយទៅ អ្នកមានថាមពលពេញរួចទៅហើយ ហើយសកម្ម ស្រស់ស្រាយ ងាយចុះសម្រុង ស្អប់ការរស់នៅម្នាក់ឯង។ អ្នកចង់ស្ងាត់ស្ងៀមតែពេលដែលអ្នកយល់ថាអស់កម្លាំងពេកប៉ុណ្ណោះ ដែលជាហេតុត្រូវការពេលវលាស្ងាត់ សម្រាកលំហែ ដើម្បីបំពេញថាមពលនៅថ្ងៃស្អែក។

ទី៤ អ្នកដឹងច្បាស់ថាខ្លួនឯងជានរណា អ្វីដែលអ្នកចង់បាន អ្វីដែលអ្នកត្រូវការ និងដឹងថាខ្លួនឯងស្ថិតក្នុងទីតាំងអ្វី។ អ្នកមានភាពជឿជាក់លើខ្លួនឯង និងមោទកភាពសម្រាប់ខ្លួនឯងដែរ។ អ្នកកម្រសង្ស័យពីសមត្ថភាពរបស់ខ្លួនឯងណាស់ ទោះបីអ្នកដទៃហាក់មិនជឿជាក់អ្នកក៏ដោយ។ អ្នកមិនខ្វល់ថាពួកគេគិតយ៉ាងណា ឬនិយាយអ្វីឡើយ។ អ្នកនៅតែរាប់អានមិត្តភក្កិ ព្យាយាមចូលសង្គម តាមលទ្ធភាពដែលអាច។ អ្នកជាមនុស្សឯករាជ្យ រឹងមាំ មិនខ្លាចដើរលើផ្លូវជីវិតដែលឯកាម្នាក់ឯងឡើយ។ អ្នកស្គាល់ពីរបៀបរក្សាតុល្យភាពជីវិតឯកជនរបស់អ្នក និងសង្គមដែលអ្នករស់នៅហើយ។

ទី៥ អ្នកយល់ថាពិភពលោកនេះស្រស់ស្អាត ជាកន្លែងដែលផ្តល់នូវភាពរីករាយ និយាយទៅអ្នកឃើញថាគ្រប់យ៉ាងសុទ្ធតែវិជ្ជមាន។ អ្នកចេះធ្វើឲ្យជីវិតខ្លួនឯងពោរពេញដោយពន្លឺ មិនស៊ាំញ៉ាំច្រើន។ អ្នកសក្តិសមជាមនុស្សរបស់សង្គមពិតមែន ហើយតែងតែទទួលបានការយកចិត្តទុកដាក់ពីអ្នកដទៃនៅពេលទៅកន្លែងណាមួយ។ ពេលខ្លះ អ្នករៀងប្លែកៗដែរ កប់ខ្លួនឯងចោលក្នុងពិភពងងឹត ដែលធ្វើឲ្យបាត់អស់ភាពច្នៃប្រឌិត និងការតាំងចិត្តរបស់ខ្លួនឯង។

ប្រភព៖ ngoisao ប្រែសម្រួល៖ លឹម សុនា
Credit: [kanha.sabay]
Photo: Google

មែនហើយ! សុខចិត្តរៀបការយឺត ប្រសើរជាងរើសមនុស្សខុស។ មិនដែលឃើញមនុស្សស្លាប់ដោយសាររៀបការយឺតនោះទេ ឃើញតែស្លាប់ដោយសារតែរើសមនុស្សខ...
13/06/2022

មែនហើយ! សុខចិត្តរៀបការយឺត ប្រសើរជាងរើសមនុស្សខុស។ មិនដែលឃើញមនុស្សស្លាប់ដោយសាររៀបការយឺតនោះទេ ឃើញតែស្លាប់ដោយសារតែរើសមនុស្សខុស។

#មុននឹងរៀបការ

មុននឹងសម្រេចចិត្តរៀបការជាមួយនឹងគូស្នេហ៍របស់អ្នក អ្នកគួរតែ៖
១- មើលចិត្តគ្នាឱ្យបានយូរ ព្រោះបើអ្នកជ្រើសរើសដៃគូជីវិតខុស ​អ្នកនឹងស្ដាយក្រោយអស់មួយជីវិត
២- ព្យាយាមបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នាឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ព្រោះអនុស្សាវរីយ៍ទាំងនោះនឹងធ្វើឱ្យទំនាក់ទំនងរបស់អ្នកកាន់តែស្អិតរមួតនិងមានភាពស្និទ្ធស្នាលជាងមុន
៣- សន្សំលុយជាមួយគ្នាដើម្បីធ្វើជាទុនទៅថ្ងៃមុខ ព្រោះបើអ្នកមានគម្រោងនឹងរៀបការជាមួយគ្នា អ្នកក៏អាចយកលុយសន្សំរួមនោះមកចំណាយបានខ្លះនៅពេលចាំបាច់
៤- សង្កេតមើលថា តើអ្នកមានអារម្មណ៍កក់ក្តៅដែរឬទេនៅពេលនៅក្បែរដៃគូរបស់អ្នក? ព្រោះមិនមានមនុស្សច្រើនទេដែលធ្វើឱ្យអ្នកមានអារម្មណ៍ល្អបែបនេះ
៥- សង្កេតមើលថា តើដៃគូរបស់អ្នកជាមនុស្សដែលផ្តល់តម្លៃឱ្យអ្នកដែរឬទេ? ព្រោះក្រោយពេលរៀបការហើយ អ្នកត្រូវរស់នៅជាមួយគ្នាជារៀងរហូត
៦- ឈ្វេងយល់ពីគ្នានិងចេះពិភាក្សាគ្នា មុនពេលសម្រេចចិត្តធ្វើអ្វីមួយ ព្រោះនេះបង្ហាញពីការទទួលខុសត្រូវក្នុងជីវិតគូក្រោយពេលរៀបការរួច
៧- បង្កើតគោលដៅនិងមានទស្សនវិស័យវែងឆ្ងាយ ព្រោះមនុស្សដែលមានគោលដៅច្បាស់លាស់មិនងាយបោះបង់ចោលអ្នកនោះទេ។ ផ្ទុយទៅវិញ គាត់ជាមនុស្សដែលមានភាពច្បាស់លាស់ ជួយលើកទឹកចិត្ត និងគាំទ្រអ្នកជានិច្ចដើម្បីសម្រេចគោលដៅមួយរួមគ្នា

មនុស្សស្ទើរតែគ្រប់រូបនៅលើសកលលោកយើងនេះ ភាគច្រើនសុទ្ធតែគេចមិនផុតពីការកសាងចំណងអាពាហ៍ពិពាហ៍នោះឡើយ ប៉ុន្តែមុននឹងឈានដល់ការរៀបអាពាហ៍ពិពាហ៍ អ្នកត្រូវត្រៀមលក្ខណៈនិងមានគំនិតយល់ដឹងសំខាន់ៗមួយចំនួនសិន។ អ្នកមិនចាំបាច់រង់ចាំដល់ពេលដែលមានអ្វីៗគ្រប់យ៉ាងទើបសម្រេចចិត្តរៀបការនោះទេ ព្រោះមនុស្សដែលស្រឡាញ់អ្នកពិតប្រាកដមិនបោះបង់ចោលអ្នកឡើយ ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ ប៉ុន្តែអ្នកក៏ត្រូវចាំទៀតថា បើអ្នកជ្រើសរើសគូជីវិតខុស អ្នកនឹងខុសអស់មួយជីវិត។ ដូច្នេះ សុខចិត្តរៀបការយឺត ប្រសើរជាងរៀបការលឿនតែខុស ព្រោះមិនដែលឃើញមានអ្នកណាម្នាក់ស្លាប់ដោយសាររៀបការយឺតនោះទេ ប៉ុន្តែមានតែអ្នកដែលស្លាប់ដោយសាររៀបការខុសតែប៉ុណ្ណោះ៕
------
អត្ថបទដោយ៖ គិន ម៉ីហ
រូបភាព៖
©️គ្រឹះស្ថានហាតប៊ុក

ចំណុចទាំង៨ របស់ KOTTER ក្នុងការដោះស្រាយបញ្ហា--------------------------------------------រាល់ក្រមហ៊ុនឬស្ថាប័នដែលកំពុងតែជួ...
12/06/2022

ចំណុចទាំង៨ របស់ KOTTER ក្នុងការដោះស្រាយបញ្ហា
--------------------------------------------
រាល់ក្រមហ៊ុនឬស្ថាប័នដែលកំពុងតែជួបបញ្ហានិងវិបត្តិដែល កំពុងតែពិបាកក្នុងការដោះស្រាយ អ្នកគួរងាកមកអានពីដំណោះ ស្រាយប៉ុន្មានចំណុចរបស់ KOTTER នេះ។

អ្នកជំនាញខាងផ្នែកដឹកនាំ លោក John Kotter បានសិក្សា ទៅលើក្រុមហ៊ុនចំនួន ១០០ អំពីដំណើរការនៃការផ្លាស់ប្តូររបស់ ពួកគេ។ ដោយវិភាគនិងស្វែងយល់ពីភាពជោគជ័យនិងភាពបរាជ័យ របស់ពួកគេ គាត់បានកំណត់នូវកំហុសរួមមួយចំនួនដែលពួកគេបានធ្វើ។

Kotler បានពន្យល់បង្ហាញអំពី៨ចំណុច ក្នុងការផ្លាស់ប្តូរដី មានន័យដូចជា៖

១- ក្រុមហ៊ុនត្រូវដឹងច្បាស់ថា ប្រសិនបើគ្មានការជំរុញលើកទឹក បុគ្គលិកនឹងមិនមានអារម្មណ៍ក្នុងការបំពេញភារកិច្ចនោះទេ។ ដើម្បីផ្លាស់ប្តូរទម្រង់អាជីវកម្មទាំងមូល ក្រុមហ៊ុនត្រូវតែ មានគម្រោងដំណើរការមួយដែលអាចធ្វើឱ្យបុគ្គលិកមាន ភាពស្វាហាប់ក្នុងការធ្វើការ ដែលជម្រុះចោលនូវភាពមិន ពេញចិត្ត ក៏ដូចជានិចលភាពការងារ។
២- បង្កើតសម្ពន្ធភាពដ៏រឹងមាំមួយ ពោលគឺមេដឹកនាំត្រូវមានការរៀបចំច្បាស់លាស់និងបណ្តុះវប្បធម៌ជួយជ្រោមជ្រែងគ្នា។
៣- បង្កើតចក្ខុវិស័យដ៏ច្បាស់លាស់មួយ។
៤- រៀបដំណើរផ្លូវដើរទៅលើចក្ខុវិស័យនោះ។
៥- បំផុសកម្លាំងនិងជំរុញទឹកចិត្តគ្រប់គ្នាឱ្យមានភាពស្វាហាប់
នៅក្នុងការបំពេញភាពជោគជ័យទៅលើគម្រោងឬចក្ខុវិស័យ ដែលបានរៀបចំទុក។
៦- រៀបចំឱ្យមានដំណាក់កាលនៃភាពជោគជ័យក្នុងដំណើរការទាំងមូល។ ការធ្វើបែបនេះជាគន្លឹះក្នុងការលើកទឹកចិត្តនិងបណ្តុះគំនិតវិជ្ជមានក្នុងអាជីវកម្មទាំងមូល។
៧- កែតម្រូវនិងពង្រឹងទៅលើដំណើរការ។
៨- បង្កើតវិធីសាស្ត្រថ្មីៗក្នុងការអនុវត្តការផ្លាស់ប្តូរនេះ។

#ដកស្រង់ចេញពី៖ ៦៩គន្លឺះក្នុងការធ្វើជំនួញ [69 GREAT BUSINESS IDEAS]

ទោះបីជាខ្ញុំស្លាប់ដោយសារប្រជារាស្ត្រក៏ដោយ ក៏ខ្ញុំមិនរត់ចោលប្រជារាស្ត្រនោះទេ។  #លីវបុី
27/03/2022

ទោះបីជាខ្ញុំស្លាប់ដោយសារប្រជារាស្ត្រក៏ដោយ ក៏ខ្ញុំមិនរត់ចោលប្រជារាស្ត្រនោះទេ។

#លីវបុី

ការស្គាល់ខ្លួនឯងច្បាស់និងឈ្នះអស់មាសត្រូវស៊ុន ជឺ  #អ្នកអាន_Neakarn
22/03/2022

ការស្គាល់ខ្លួនឯងច្បាស់និងឈ្នះអស់មាសត្រូវ

ស៊ុន ជឺ
#អ្នកអាន_Neakarn

Address

ST#04
Sihanoukville
18204

Alerts

Be the first to know and let us send you an email when KH Reader posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KH Reader:

Videos

Share

Breaking News

សូមស្វាគមន៍មកកាន់ Channel Breaking News សូមមេត្តាជួយចុច Subscribe​ &​ ​Like រួចចុចសញ្ញាកណ្តឹងដើម្បីទទួលព័ត៌មានភ្លាមៗពេលយើងខ្ញុំ Upload វីដេអូ។សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការចំណាយពេលដ៏មានតម្លៃក្នុងការទស្សនាវីដេអូរបស់យើងខ្ញុំ។សូមចុច Subscribe Channel: https://www.youtube.com/channel/UCVh1_1YSUeEqoEMT98EgVmA

Nearby media companies