កំពង់សោម សូមស្វាគមន៍

កំពង់សោម សូមស្វាគមន៍ សូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតទាំងភ្?

២៨ មេសា ២០២៤ សូមបដិសន្ធិវិញ្ញាណរបស់យោធិនទាំងឡាយ បានសោយក្នុងសុគិភពកុំបីខានឡើយ។
28/04/2024

២៨ មេសា ២០២៤ សូមបដិសន្ធិវិញ្ញាណរបស់យោធិនទាំងឡាយ បានសោយក្នុងសុគិភពកុំបីខានឡើយ។

ទស្សនាកម្រងរូបភាពនៃការបង្ហាញក្បាច់គុនសាវលីញ និវល្បុក្កតោលើទឹកដីអង្គរ
24/04/2024

ទស្សនាកម្រងរូបភាពនៃការបង្ហាញក្បាច់គុនសាវលីញ និវល្បុក្កតោលើទឹកដីអង្គរ

សូមអរគុណបងប្អូនដែលបានអញ្ចើញមកលេងសង្ក្រាន្តទឹកដីកំពង់សោមយ៉ាងច្រើនកុះករ🇰🇭👏
17/04/2024

សូមអរគុណបងប្អូនដែលបានអញ្ចើញមកលេងសង្ក្រាន្តទឹកដីកំពង់សោមយ៉ាងច្រើនកុះករ🇰🇭👏

👉មកទល់នាពេលនេះ អគារជាប់គាំង នៅក្នុងខេត្តព្រះសីហនុមានចំនួនប៉ុន្មាន?ខេត្តព្រះសីហនុបានផ្លាស់ប្ដូរមាត់យ៉ាងខ្លាំង ជាពិសេសលើផ្...
01/02/2024

👉មកទល់នាពេលនេះ អគារជាប់គាំង នៅក្នុងខេត្តព្រះសីហនុមានចំនួនប៉ុន្មាន?
ខេត្តព្រះសីហនុបានផ្លាស់ប្ដូរមាត់យ៉ាងខ្លាំង ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ អគារខ្ពស់ៗជាច្រើន ក៏ដូចជាលំហូរវិនិយោគិនពីប្រទេសចូលមក។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្នុងអំឡុងឆ្នាំ ២០២០ វិបត្តិកូវីដបានធ្វើឱ្យដំណើរការអភិវឌ្ឍត្រូវរងផលប៉ះពាល់ ទាំងវិស័យទេសចរណ៍ និងសំណង់អគារជាប់គាំងជាច្រើន។
ថ្លែងក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ជាក់ថា ករណីអគារជាប់គាំង នៅក្នុងខេត្តព្រះសីហនុ គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ អគារផ្អាកដំណើរការសាងសង់ មានចំនួន ៣៦២ អគារ (ត្រូវការទុនវិនិយោគបន្ថែមប្រមាណ ១ ១៦១លានដុល្លារ ដើម្បីបញ្ចប់ការសាងសង់) និង អគារបានសាងសង់រួច ប៉ុន្តែមិនដំណើរការ មានចំនួន ១៧៦ អគារ។
ដើម្បីដោះស្រាយបញ្ហាប្រឈមនៅខេត្តព្រះសីហនុ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជា​ខេត្ត​ដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ស្ថានភាពសេដ្ឋកិច្ច​ពិភព​លោក និង​តំបន់​កំពុងតែបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។
កម្មវិធីពិសេសនេះ មានគោលបំណងលើកកម្ពស់សកម្មភាពវិនិយោគ និងធុរកិច្ច ក្នុងខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២៤ ឱ្យកាន់តែច្រើន និងមានសម្ទុះលឿន ដោយផ្តោតលើគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចចំនួន៣ប្រភេទ រួមមាន៖

១៖ គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង និង ចាប់ផ្តើមដំណើរការអនុវត្តភ្លាម នៅក្នុងឆ្នាំ២០២៤

២៖ គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច មិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង ប៉ុន្តែចាប់ផ្តើម​ដំណើរការ​បាន​ភ្លាមនៅក្នុងឆ្នាំ២០២៤

៣៖ ការពង្រីកគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចមានស្រាប់ ស្របតាមលក្ខណៈវិនិច្ឆ័យជាក់​លាក់ ដែលត្រូវចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០២៤។

05/01/2024

ឆាកជីវិតមនុស្សមានម្ហូប ៣ តុ
• ពេលកើត រៀបតុម្តង
• ពេលរៀបការ រៀបតុម្តង
• ពេលស្លាប់ទៅ រៀបម្តងទៀត
○ តុទី ១ ខ្លួនឯងមិនចេះហូប
○ តុទី ២ អត់មានពេលហូប
○ តុទី ៣ គេហូបជំនួស
● ចេះស្តាយស្រណោះពេលវេលាដែលនៅសេសសល់
● ពេលមានលុយ សប្បាយបែបមានលុយ
● ពេលអត់លុយ ត្រូវចេះធ្វើអោយអារម្មណ៍ខ្លួនមានក្តីសុខ

ព្រះរាជដំណាក់កែប សាងសង់នៅឆ្នាំ១៩៦២ ស្ថាបត្យកម្មសម័យសង្គមរាស្ត្រនិយម🌿🇰🇭 #ស្ថាបត្យកម្មខ្មែរ  #រចនាបទសំណង់ខ្មែរ  #សិល្បៈស្ថ...
17/12/2023

ព្រះរាជដំណាក់កែប សាងសង់នៅឆ្នាំ១៩៦២ ស្ថាបត្យកម្មសម័យសង្គមរាស្ត្រនិយម🌿🇰🇭

#ស្ថាបត្យកម្មខ្មែរ #រចនាបទសំណង់ខ្មែរ #សិល្បៈស្ថាបត្យកម្មខ្មែរ #ក្បួនខ្នាតស្ថាបត្យកម្មខ្មែរ #ស្ថាបត្យកម្មសម័យសង្គមរាស្ត្រនិយម #គ្រឿងលម្អស្ថាបត្យកម្ម

សុភាពនារីខ្មែរ សម័យAI #បច្ចេកវិទ្យា_Technology    #នារីខ្មែរ    #នារីសម័យថ្មី #កម្ពុជា
17/11/2023

សុភាពនារីខ្មែរ សម័យAI

#បច្ចេកវិទ្យា_Technology #នារីខ្មែរ #នារីសម័យថ្មី
#កម្ពុជា

បើកភ្នែកតិចៗ មលើរូបខាងក្រោម👇 រួចShareមួយ❤️
29/09/2023

បើកភ្នែកតិចៗ មលើរូបខាងក្រោម👇 រួចShareមួយ❤️

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ឡើងបាន202$បងប្អូន បូកប្រាក់ផ្សេងៗទៀតអាចទទួលបានចន្លោះ221$ទៅ231$...
28/09/2023

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ឡើងបាន202$បងប្អូន បូកប្រាក់ផ្សេងៗទៀតអាចទទួលបានចន្លោះ221$ទៅ231$ក្នុង១ខែដែរ។

27/09/2023

23/09/2023

បងប្អូនធ្លាប់ដឹងទេថា នៅជិតកំពង់សោមមានទឹកធ្លាក់យ៉ាងស្រស់ស្អាតគឺទឹកធ្លាក់លាក់ខ្លួន​ទឹកធ្លាក់បន្ទាយទ័ព
ស្ថិតនៅ ភូមិអូតាប៉ាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ប្រាសាទអង្គរវត្តព្រឹកនេះទិដ្ឋភាពសមរាត្រីនៅប្រាសាទអង្គរវត្តនាថ្ងៃទី 23 ខែ កញ្ញា 2023 មិនសូវមានថ្ងៃរះ តែឃើញថាពុកម៉ែបងប្អូន...
23/09/2023

ប្រាសាទអង្គរវត្តព្រឹកនេះ
ទិដ្ឋភាពសមរាត្រីនៅប្រាសាទអង្គរវត្តនាថ្ងៃទី 23 ខែ កញ្ញា 2023
មិនសូវមានថ្ងៃរះ តែឃើញថាពុកម៉ែបងប្អូន ក៏ដូចជាភ្ញៀវបរទេសមកទស្សនាមហាព្រឹត្តិការណ៍យ៉ាងច្រើនកុះករ

11/09/2023

👏របៀបរកសេសក្នុងតម្រាកាលយោគ ។ សេសនឹង អាចហៅថា លេខសំណល់ក៏បាន ។ បងប្អូនអ្នកប្រើទូរស័ព្ទ IOS អាចដោនឡូតបាន https://apps.apple.com/kh/app/remainder-calculator/id1271889943 សូមបញ្ជាក់ថា អ្នកកើតក្នុងថ្ងៃឡើងស័ករបស់ខ្មែរមក គឺចន្លោះ ១៦ មេសា មកដល់ ៣១ ធ្នូ យក គ.ស.នៃឆ្នាំកំណើតដក ៦៣៨ បានផល ជាលេខចុល្លសករាជ ហើយយកចុល្លសករាជនឹង ចែក ៧ រកសំណល់ ។ សំណល់នោះ ហៅថា ជាសេស ១-៧ ឯលេខណាចែកដាច់លេខនោះ ហៅថា ០ ស្មើលេខ ៧ ។ ចំពោះអ្នកណាកើតចន្លោះ ១ មករា ដល់ ១៥ មេសា ឬមុនថ្ងៃឡើងស័ក យក គ.ស.នៃឆ្នាំកំណើត ដក ៦៣៩ ហើយបានផល ជាចុល្លសករាជ ។ យកចុល្លសករាជ ចែក ៧ បានសេសប៉ុណ្ណា នុ៎ះជាដួងជតាជីវិតយើងមិនបាច់ដកសេសទេ ព្រោះយើងបានបន្ថែម ៦៣៨ ទៅ ៦៣៩ ហើយ ។ បើកើតក្នុងចន្លោះ ១ មករា ដល់ ១៥ មេសា យក គ.ស.ដក ៦៣៨ ពេលចែកបានសេស ត្រូវដក ១ មកវិញ ។

🥰🥰
03/09/2023

🥰🥰

ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ដង់ដារកិច្ចសន្យាឥណទាន និង ខ ចែងស្ដង់ដារកិច្ចសន្យាឥណទាន» សម្រាប់អនុវត្តន៍នៅគ្រប់គ្រឹះស្...
30/08/2023

ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ដង់ដារកិច្ចសន្យាឥណទាន និង ខ ចែងស្ដង់ដារកិច្ចសន្យាឥណទាន» សម្រាប់អនុវត្តន៍នៅគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាចំណែក​ការពារអតិថិជន
(ភ្នំពែញ):សមាគមធនាគារនៅកម្ពុជា និង ​សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​ នៅព្រឹកថ្ងៃទី២៩ ខែសីហានេះ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ដង់ដារកិច្ចសន្យាឥណទាន និងខចែងស្ដង់ដារកិច្ចសន្យាឥណទានសម្រាប់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ​ដើម្បី​ផ្ដល់ភាពងាយស្រួលដល់អតិថិជន លើកកម្ពស់តម្លាភាព និងកិច្ចការពារអ្នកប្រើប្រាស់ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូល។

ស្ដង់ដារកិច្ចសន្យាឥណទាន និងខចែងស្ដង់ដារកិច្ចសន្យាឥណទាន នឹងអនុវត្តតែចំពោះការផ្តល់ឥណទានថ្មី ឬអតិថិជនថ្មី ហើយនឹងមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះតទៅ។

​លោកស្រីបណ្ឌិត ជា សេរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា​ កិច្ចសន្យាឥណទាន និងខចែងស្ដង់ដារកិច្ចសន្យាឥណទាន គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងការចូលរួមចំណែកកិច្ចការពារអតិថិជន ក៏ដូចជាបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា​ ព្រមទាំងចូលរួមអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧នេះផងដែរ។

លោកស្រីបន្តថា ការបង្កើតទម្រង់ស្ដង់ដារកិច្ចសន្យាឥណទាន និងខចែងស្ដង់ដារកិច្ចសន្យាឥណទាន សម្រាប់​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានផ្តួចផ្តើមឡើងដោយធនាគារជាតិនៃកម្ពុជា និងបានផ្តល់អនុសាសន៍ដល់សមាគមធនាគារនៅកម្ពុជា និង ​​សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​ ពិចារណា និងពិនិត្យលទ្ធភាព រៀបចំនូវស្ដង់ដារកិច្ចសន្យាឥណទាន និងខចែងស្ដង់ដារកិច្ចសន្យាឥណទានរួមមួយ ដើម្បីអតិថិជនងាយយល់ពីលក្ខខណ្ឌចម្បងៗ និងអាចប្រៀបធៀបក្នុងជ្រើសរើសសេវាឥណទាន របស់គ្រឹះស្ថានហិរញ្ញវត្ថណាមួយ ហើយខចែង និងលក្ខខណ្ឌនានា ដែលបានកំណត់ត្រូវមានតម្លាភាព សមភាព ដើម្បីធានាពីសិទ្ធិ ​អត្ថប្រយោជន៍របស់អតិថិជន និងការប្រកួតប្រជែងដោយស្មើភាពគ្នា។

លោកស្រីបន្ថែម ស្ដង់ដារកិច្ចសន្យាឥណទាន និងខចែងស្ដង់ដារកិច្ចសន្យាឥណទាន បានកំណត់ច្បាស់អំពី ​ការគិតកម្រៃប្រាក់ និងកម្រៃផ្សេងៗរបស់គ្រឹះស្ថាន,​ កំណត់លក្ខខណ្ឌ ឬការបុនហិរញ្ញប្បទានសំដៅដល់សិទ្ធិអតិថិជន ក្នុងការស្នើសុំឥណទានសារជាថ្មី ,​ ការជូនដំណឹងជាមុនអំពីការទូទាត់ការសងមុនពេលកំណត់, ការដកបណ្ណកម្មសិទ្ធិ, និងការបង្ហាញលេខបណ្តឹងតវ៉ានៅក្នុងកិច្ចសន្យា​ជាដើម។

​លោក សុខ រឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​ បានថ្លែងថា កន្លងមកកិច្ចសន្យាឥណទានត្រូវបាន ធ្វើឡើងរៀងៗខ្លួន ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដោយមានលក្ខខណ្ឌ និងខចែងផ្សេងៗគ្នាទៅតាមគ្រឹះស្ថាននីមួយៗ។ ដូច្នេះដើម្បីលើកកម្ពស់តម្លាភាព និងកិច្ចការពារអ្នកប្រើប្រាស់នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូល ​សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្កើតស្តង់ដារកិច្ចសន្យាឥណទាន និងខចែងស្ដង់ដារកិច្ចសន្យាឥណទាននេះឡើង ក្រោមកិច្ចគាំពារពីធនាគារជាតិនៃកម្ពុជា និងដោយមានការត្រួតពិនិត្យពីអ្នកច្បាប់ឯករាជ្យ។

លោកបន្តថា កិច្ចសន្យា និងខចែងស្តង់ដារនេះ ត្រូវដាក់ឱ្យអនុវត្តរួមគ្នាក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ រួមមានធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ គ្រឹះស្ថានឥណទានជនបទ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ។

លោកមានប្រសាសន៍ថា «ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តង់ដារកិច្ចសន្យាឥណទាន និងខចែងស្ដង់ដារកិច្ចសន្យាឥណទាននេះ នឹងផ្ដល់ភាព ងាយស្រួលដល់អតិថិជន ខ្លី និងមានខ្លឹមសារដូចគ្នាទាំងអស់ សម្រាប់កិច្ចសន្យាកម្ចីក្រោម ៥ម៉ឺនដុល្លារ។ ការណ៍នេះនឹងធានាបាននូវកិច្ចការពារអតិថិជន តម្លាភាព និងការប្រកួតប្រជែងដោយស្មើភាពគ្នា ក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ដែលនឹងរក្សាបាននូវនិរន្តរភាពរបស់វិស័យហិរញ្ញវត្ថុទាំងមូល»។

លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា​ ​ស្តង់ដាកិច្ចសន្យាឥណទានរួម និងខចែងស្តង់ដានៃកិច្ចសន្យា ឥណទានសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនេះ ត្រូវបានបង្កើតឡើង ដើម្បីជួយឱ្យសមាជិកទាំងអស់ នៃសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានទម្រង់ស្ដង់ដាកិច្ចសន្យារួម និងខចែង ស្ដង់ដានៃកិច្ចសន្យាឥណទាន ដែលស្របតាមលក្ខខណ្ឌតម្រូវនៃប្រកាស ស្តីពីខសន្យាមិនសុចរិត និងស្រប តាមស្មារតីនៃច្បាប់ស្តីពីការការពារអតិថិជន ស្តង់ដាកិច្ចសន្យាឥណទានរួមនេះ នឹងបន្តចូលរួមលើក កម្ពស់ការប្រកួតប្រជែងប្រកបដោយតម្លាភាព លើកកម្ពស់កិច្ចការពារអតិថិជន ព្រមទាំងចូលរួមចំណែក អភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាប្រកបដោយ ស្ថិរភាព ចីរភាព និងបរិយាបន្នផងដែរ។

ស្ដង់ដារកិច្ចសន្យាឥណទាន និងខចែងស្ដង់ដារកិច្ចសន្យាឥណទាន គឺជាស្តង់ដារកិច្ចសន្យាឥណទានអប្បបរមា ដែលចែកចេញជាបួនប្រភេទ រួមមាន ១. ស្ដង់ដារកិច្ចសន្យាខ្ចីបរិភោគមានទ្រព្យធានា, ២. ស្ដង់ដារកិច្ចសន្យាខ្ចីបរិភោគគ្មានទ្រព្យធានា, ៣. កិច្ចព្រមព្រៀងភតិសន្យាហិរញ្ញវត្ថុចលនវត្ថុ និង ៤.ស្តង់ដារកិច្ចសន្យាឥណទានជាក្រុម។

សូមគោរពអបអរសាទរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសព្រះមហាក្សត្រតែងតាំងជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក...
22/08/2023

សូមគោរពអបអរសាទរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសព្រះមហាក្សត្រតែងតាំងជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ នាយករដ្ឋមន្ត្រី, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយសនៃក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ នាយករដ្ឋមន្ត្រី, សម្ដេចក្រឡាហោម ស ខេង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី, សម្ដេចពិជ័យសេនា ទៀ បាញ់ ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី

សូមគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ, សម្ដេចអគ្គមហាពញាចក្រី, សម្ដេចក្រឡាហោម, សម្ដេចពិជ័យសេនា និងសម្ដេចកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ ពលំមាំមួន និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីចូលរួមបន្តដឹកនាំព្រះរាជាណាចក្រកម្ពុជាប្រកបដោយសន្តិភាព វិបុលភាព និងការរីកចម្រើនរុងរឿងថែមទៀត

#ហ៊ុនម៉ាណែត #កម្ពុជា

ល្បីពេញFacebook ថាត្រីប្រភេទហ្នឹងសាហាវខ្លាំងណាស់ តែឥលូវមកងាប់ក្រោមទឹកត្រីសាប់ស្វាយ😆😆
16/08/2023

ល្បីពេញFacebook ថាត្រីប្រភេទហ្នឹងសាហាវខ្លាំងណាស់ តែឥលូវមកងាប់ក្រោមទឹកត្រីសាប់ស្វាយ😆😆

11/08/2023

អាស៊ាន: សហគមន៍សន្តិភាព និងវាសនាតែមួយ🇰🇭
ច្រៀងដោយ កញ្ញា សុខ សីឡាលីន

ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីនានា នៃព្រះរាជាណាចក្រកម្ពុជា🇰🇭
09/08/2023

ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីនានា នៃព្រះរាជាណាចក្រកម្ពុជា🇰🇭

ព្រះរាជក្រឹតចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
07/08/2023

ព្រះរាជក្រឹតចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ប្រាក់រៀលរះហើយ​! ពលរដ្ឋខ្មែរ នឹងអាចចាយប្រាក់រៀលបាន នៅប្រទេសចិន និងទូទាំងពិភពលោកតាមរយៈ ឃ្យូអរកូត “QR Code”   យោងតាមសេចក្ដ...
11/07/2023

ប្រាក់រៀលរះហើយ​! ពលរដ្ឋខ្មែរ នឹងអាចចាយប្រាក់រៀលបាន នៅប្រទេសចិន និងទូទាំងពិភពលោកតាមរយៈ ឃ្យូអរកូត “QR Code”
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ចេញនៅថ្ងៃទី១០​ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ពលរដ្ឋខ្មែរ នឹងអាចចាយ «ប្រាក់រៀល» នៅប្រទេសចិន និងទូទាំងពិភពលោកបានតាមរយៈស្កេន ឃ្យូអរកូត “QR Code” បន្ទាប់ពីធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ជាមួយនឹងក្រុមហ៊ុន UnionPay International ស្ដីពី “កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ប្រាក់ឆ្លងដែនតាមរយៈឃ្យូអរកូត ” កាលពីរសៀលថ្ងៃ ចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ។

តាមរយៈអនុស្សរណៈយោគយល់នេះ នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប័ណ្ណទូទៅ UnionPay International (UPI) ដែលមកទស្សនាប្រទេសកម្ពុជា នឹងអាចប្រើប្រាស់សេវាទូទាត់របស់ UnionPay ដើម្បីស្កេន KHQR Code ដែលមានភ្ជាប់ជាមួយគណនីធនាគារ ជាប្រាក់រៀលក្នុងស្រុក សម្រាប់ធ្វើការទូទាត់នានា ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។ ទន្ទឹមនឹងនេះ ប្រជាជនកម្ពុជាដែលប្រើប្រាស់ប្រព័ន្ធបាគង និងមានគណនីធនាគារជាប្រាក់រៀល ក៏អាចធ្វើការស្កេន QR Code របស់ពាណិជ្ជករ UnionPay នៅក្នុងប្រទេសចិន និងទូទាំងពិភពលោកផងដែរ។ ការណ៍នេះ នឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការជំរុញវិស័យទេសចរណ៍ និងសកម្មភាពពាណិជ្ជកម្មកាន់តែមានភាពងាយស្រួល និងតម្លៃសមរម្យ។ សូមអានសេចក្ដីប្រកាសព័ត៌មានលម្អិតនៅខាងក្រោម៖

សម្ដេចតេជោ ហ៊ុន សែន៖ ដំណើរចាកចេញដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ពោរពេញដោយទឹកភ្នែករាប់ម៉ឺនតំណក់សម្តេចអគ្គមហាសេនា...
20/06/2023

សម្ដេចតេជោ ហ៊ុន សែន៖ ដំណើរចាកចេញដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ពោរពេញដោយទឹកភ្នែករាប់ម៉ឺនតំណក់

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះបាន
អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាកចេញរបស់សម្តេចទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពី៤៦ឆ្នាំមុន ជាមួយនឹងទឹកភ្នែករាប់ម៉ឺនតំណក់ និងការឈឺចាប់ជាច្រើនទៀត ដោយបែកបាក់ប្រពន្ធ និងកូន និងការកាប់សម្លាប់ប្រជាជនកម្ពុជា ប៉ុន្តែទោះជាយ៉ាងណាទេវតាតាមថែរក្សាសម្តេចជានិច្ចផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានចោទសំនួរថា កាលពី៤៦ឆ្នាំមុន (ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧) បើសមមិត្ត ហ៊ុន សែន មិនសម្រេចចិត្តយកជីវិតធ្វើជាដើមទុនដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទេ តើអាចនឹងមានអ្វីកើតឡើងសម្រាប់ប្រទេសកម្ពុជាបន្តទៀត?

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ជីវិតប្រជាពលរដ្ឋខ្មែរទាំងអស់នៅពេលនោះ កំពុងតែស្ថិតនៅក្រោមកណ្តាប់ដៃរបស់ពួកខ្មែរក្រហម៕

14/06/2023

ឃើញហើយ រំភើបជំនួសម្ចាស់កាបូប👏❤️ #អរគុណសន្តិភាព🇰🇭

សាហាវណាស់😢តួលេខមនុស្សស្លាប់ករណីរថភ្លើងបុកគ្នានៅរដ្ឋអូឌីសា ប្រទេសឥណ្ឌា បានកើនឡើងដល់២៨៨នាក់ និងរបួសជាង៨០០នាក់។ ប្រភព:PNN
05/06/2023

សាហាវណាស់😢តួលេខមនុស្សស្លាប់ករណីរថភ្លើងបុកគ្នានៅរដ្ឋអូឌីសា ប្រទេសឥណ្ឌា បានកើនឡើងដល់២៨៨នាក់ និងរបួសជាង៨០០នាក់។
ប្រភព:PNN

⚠️ប្រញាប់យកបោះចោល ប្រសិនជាក្នុងផ្ទះឬហាងរបស់អ្នកមានចាន ឬកែវ ដែលបែកមាត់/ឆែកមាត⚠️ចាន ឬ កែវ គឺជាវត្ថុប្រើប្រាស់ដែលខ្វះមិនបាន...
28/05/2023

⚠️ប្រញាប់យកបោះចោល ប្រសិនជាក្នុងផ្ទះឬហាងរបស់អ្នកមានចាន ឬកែវ ដែលបែកមាត់/ឆែកមាត⚠️

ចាន ឬ កែវ គឺជាវត្ថុប្រើប្រាស់ដែលខ្វះមិនបានក្នុងផ្ទះរបស់យើង ជាពិសេសវត្ថុទាំងនេះ សុទ្ធតែជាវត្ថុដែលងាយក្នុងបែកខ្លាំងណាស់ ដុះលាងមិនស្រួល ក៏អាចបែក ឬឆែប ថែមទាំងអស់ប្រេះទៀតផង។

ចានច្រើនពេកមិនបានពិនិត្យតាមដាន ថែមទាំងមិនចាប់អារម្មណ៏ទៀត ក៏បន្តប្រើប្រាស់រហូត ព្រោះចានក្នុងភោជនីយដ្ឋាន ឬផ្ទះរបស់អ្នកច្រើនពេក.......

👉ខាងក្រោមនេះ គឺជាឥទ្ធិពលអាក្រក់គួរឲ្យបារម្ហដែលអ្នកត្រូវដឹង៖

🏠សម្រាប់ការប្រើប្រាស់ក្នុង ផ្ទះ ៖
1/ ធ្វើឲ្យសមាជិកគ្រួសារ និយាយមិនសូវយល់ពីគ្នា
2/ ធ្វើឲ្យកូនតូច ឬក្មេងតូចៗ ក្នុងផ្ទះចេះប្រើប្រាស់ភាសាអាក្រក់
3/ ធ្វើឲ្យប្ដីប្រពន្ធ ចាប់ផ្ដើមអារម្មណ៏ថាធុញគ្នាទៅវិញទៅមក
4/ ធ្វើឲ្យអ្នកដែលហូបប៉ះចានបែក/ឆែបមាត់ រាល់សំដីដែលនិយាយទៅក្រៅ ប្រែជាសាប ដែលគេតែងតែនិយាយថា ទឹកមាត់សាប មិនប្រៃ និយាយអ្វីគេមិនតម្លៃ និងមិនស្ដាប់
5/ នៅមានទៀត ............. ឥទ្ធិពលធំៗ គឺមានតែប៉ុណ្ណឹង នៅមានបញ្ហាតូចតាចច្រើនទៀត

🍽 សម្រាប់ប្រើប្រាស់ក្នុង ហាង ឬ ភោជនីយដ្ឋាន ៖
1/ អតិថិជនចាស់ដែលឧស្សាហ៏មកហូប នៅពេលគាត់ហូបប៉ះចាន ឬកែវ ដែលបែក/ឆែកមាត់ ១ដង ទៅ ២ដង គឺពួកគាត់ចាប់ផ្ដើមបែកចិត្ត លែងចង់មក ចង់តែសាកហាងថ្មី
2/ ធ្វើឲ្យហាងទាំងមូល កូនចៅមិនស្ដាប់មេ មេមិនស្ដាប់កូនចៅ
3/ ធ្វើឲ្យចុងភៅ ចាប់ផ្ដើមចម្អិនម្ហូបមិនយកចិត្តទុកដាក់
4/ ធ្វើឲ្យដៃគូប្រកួតប្រជែងក្នុងវិស័យហាងអាហារ ងាយក្នុងការមន្តវិជ្ជាផ្លូវងងឹត ធ្វើភ្លាម ចូលភ្លាម
5/ ធ្វើឲ្យឈ្មោះហាង មុខមាត់ហាងរបស់អ្នក ធ្លាក់ចុះគួរឲ្យកត់សម្គាល់
6/ នៅមានទៀត ............. ឥទ្ធិពលធំ គឺមានតែប៉ុណ្ណឹង នៅមានបញ្ហាតូចតាចច្រើនទៀត

ដូចនេះសូមប្រញាប់ក្នុងការដកចេញជាភ្លាម បើឃើញមានវត្តមានចាន ឬកែវ ដែលបែកមាត់ ឆែបមាត់ ឬប្រេះ។

ជំងឺដាច់សរសៃឈាមខួរក្បាល កើត​ឡើង​នៅ​ពេល​ដែល​ចរន្ត​ឈាម​​ផ្នែក​ណា​មួយ​របស់​ខួរ​ក្បាល ត្រូវ​បាន​កាត់​ផ្ដាច់ ឬ​ត្រូវ​បាន​កាត់...
28/05/2023

ជំងឺដាច់សរសៃឈាមខួរក្បាល កើត​ឡើង​នៅ​ពេល​ដែល​ចរន្ត​ឈាម​​ផ្នែក​ណា​មួយ​របស់​ខួរ​ក្បាល ត្រូវ​បាន​កាត់​ផ្ដាច់ ឬ​ត្រូវ​បាន​កាត់​បន្ថយបណ្ដាលឱ្យឈាមទៅចិញ្ចឹមមិនគ្រប់គ្រាន់។ នេះជាជំងឺគ្រោះថ្នាក់ដែលបណ្ដាលឱ្យខូចខួរក្បាល ពិការ និងប៉ះពាល់ដល់ជីវិត។
អ្នកអាចកាត់បន្ថយហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាលដោយរក្សាទម្លាប់រស់នៅឱ្យបានល្អក្នុងការគ្រប់គ្រងសម្ពាធឈាម និងកម្រិតជាខ្លាញ់ជាប្រចាំ។

តោះជួយShare ចែកគ្នាដឹងទាំងអស់គ្នា👏 #គំរូលិខិតបញ្ជាក់ដោយរដ្ឋបាលឃុំ/សង្កាត់ ទំាង១២ទំរង់។
27/05/2023

តោះជួយShare ចែកគ្នាដឹងទាំងអស់គ្នា👏
#គំរូលិខិតបញ្ជាក់ដោយរដ្ឋបាលឃុំ/សង្កាត់ ទំាង១២ទំរង់។

😆ស្តេចប្រដាល់ភូមា Dave Leduc កំពុងឆ្ងល់ពាក្យ (តាកែវteam ថាជាអ្វី😆)
26/05/2023

😆ស្តេចប្រដាល់ភូមា Dave Leduc កំពុងឆ្ងល់ពាក្យ
(តាកែវteam ថាជាអ្វី😆)

កីឡាការនី🇰🇭 ប៊ូ សំណាង ល្បីដល់កាសែតសហរដ្ឋអាមេរិច  The New York Timeចុះផ្សាយអំពីនាង។
25/05/2023

កីឡាការនី🇰🇭 ប៊ូ សំណាង ល្បីដល់កាសែតសហរដ្ឋអាមេរិច The New York Timeចុះផ្សាយអំពីនាង។

Address

Cambodia, Phnom Penh
Sihanoukville
080314

Telephone

+85515337366

Website

Alerts

Be the first to know and let us send you an email when កំពង់សោម សូមស្វាគមន៍ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to កំពង់សោម សូមស្វាគមន៍:

Videos

Share

Category