30/01/2022
សំណល់ជីវិត
ក្នុងជីវិតរបស់មនុស្សម្នាក់ៗមានការឈឺចាប់ច្រេីនរាប់មិនអស់ ។ គ្មានអ្នកណាម្នាក់ចង់ធ្វេីអោយមានកំហុសទេ តែបេីកំហុសវាបានកេីតឡេីងហេីយយេីងត្រូវចាត់ទុកវាដូចជាមេរៀន ហេីយក៏បំភ្លេចវាចោលទៅ ទេីបជីវិតមិនឈឺចាប់ ។ តែហេតុអីមនុស្សមួយចំនួនចូលចិត្តយករឿងអតីតកាលមកនិយាយក្នុងបច្ចុប្បន្នកាលម្លេះ តេីនឹងទទួលបានអ្វីមកវិញ? គឺវាមានតែភាពឈឺចាប់ខ្លោចផ្សាតែប៉ុណ្ណោះ។ កំហុសខុសឆ្គងម្តងម្កាលមិនព្រមលេីកលែងអោយគ្នា សុខចិត្តប្រកាន់គ្នារហូតដល់ថ្ងៃស្លាប់ទៅវិញ។
ចុងក្រោយនៅសល់ត្រឹមតែសំណល់ជីវិតដែលគ្មានន័យតែប៉ណ្ណោះ ហេតុអ្វីចាំបាច់ធ្វេីអោយជីវិតពិបាក់ដល់ខ្លួនឯងហេីយ ពិបាកដល់អ្នកដទៃទៀត?
សូមមេត្តាលេីកលែងខ្លះទៅ ចិត្តប្រកាន់ ចិត្តមាន: មិនដេីម្បីអ្នកដទៃក៏ដេីម្បីខ្លួនឯងដែរ។
ជារឿងធម្មតារបស់ជីវិតគឺតែងតែមាន អតីតកាល បច្ចុប្បន្នកាល នឹង អនាគត់កាល ។ មិនគ្រប់ពេលទាំងអស់ទេ ដែលជីវិតយេីងជួបរឿងល្អ វាតែងតែមានរឿងអាក្រក់មកជាមួយដែរ ទោះយ៉ាងណាត្រូវប្រឹងអោយអស់សម្ថភាពសិន មុននឹងចុះចាញ់។