03/03/2022
និយាយចេញពីអារម្មណ៏ខ្ញុំនៅពេលនេះទាំងឈឺចាប់🙏
#អតីតកាល_បច្ចុប្បន្ន_អនាគត
កាលពីក្មេងខ្ញុំតែងតែអង្គុយមើលទៅថ្ងៃអនាគតហើយសួរខ្លួនឯងថា តើថ្ងៃណាទើបខ្ញុំធំ ខ្ញុំពិតជាចង់អោយពេលវេលាដើរអោយលឿនខ្លាំងណាស់ ខ្ញុំចង់រស់នៅជាមនុស្សធំ។ មិនយូរប៉ុន្មានពេលវេលាដែលខ្ញុំតែងស្រមៃក៏មកដល់ តែតើអ្នកទាំងអស់គ្នាដឹងទេថារឿងអ្វីទាំងអស់គឺវាផ្ទុយពីការគិតរបស់ខ្ញុំទាំងស្រុង ជីវិតជាមនុស្សធំវាពិតជាច្របូកច្របល់ មានទុក្ខសោកច្រើន ជាពិសេសមានរឿងជាច្រើនដែលខ្ញុំមិនចង់ជួប។ ហើយខ្ញុំបានអង្គុយសួរខ្លួនឯងសារជាថ្មីថា តើខ្ញុំអាចវិលទៅរកអតីកាលរបស់ខ្ញុំវិញបានទេ? ចម្លើយនោះគឺវាមិនអាចទៅរួចទេ ខ្ញុំចង់វិលទៅរកការសប្បាយ មិនចេះខ្វាយខ្វល់ គ្មានទុក្ខ មានមិត្តភក្តិជាច្រើននៅជុំវិញខ្លួន ។ល។ តែវាគ្រាន់ជាការស្រមៃមួយប៉ុណ្ណោះហើយខ្ញុំតែងកុហកខ្លួនឯងថាខ្ញុំនឹងត្រលប់ទៅអតីតកាលដ៏សប្បាយរបស់ខ្ញុំនៅថ្ងៃណាមួយជាក់ជាមិនខាន តែជាការពិតខ្ញុំដឹងហើយថាអ្វីៗមិនអាចទៅរួចទេ។ ដូច្នេះខ្ញុំតែងប្រាប់ខ្លួនឯងថាថ្ងៃអនាគតវាគង់តែមកដល់ទោះជាយូរយ៉ាងណាក៏ដោយវាគង់តែបង្ហាញខ្លួន។ រីឯអតីតកាលវិញវាគ្រាន់តែជាស្រមោលប៉ុណ្ណោះយើងមិនអាចត្រលប់វិញបានទេទោះជាយ៉ាងណាក៏ដោយ។ដូចនេះសូមប្រើពេលវេលាបច្ចុប្បន្នកាល(សព្វថ្ងៃ)របស់អ្នកទាំងអស់គ្នាអោយមានន័យបំផុតដើម្បីកុំអោយមានពាក្យវិប្បដិសារី។
#អរគុណដែលបានចំណាយពេលវេលាដ៏សំខាន់របស់អ្នកទាំងអស់គ្នាប៉ុន្មាននាទីនេះអាននូវអត្ថបទរបស់ខ្ញុំ🌷♥️