ព្រាបនាំសារ ធីវី

ព្រាបនាំសារ ធីវី Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ព្រាបនាំសារ ធីវី, TV Channel, Siem Reap.

05/01/2024

ករណីអគ្គិភ័យឆេះផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន០៣ខ្នង សរុប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ​ ២០,០០០,០០០​ រៀល​ និង​ប្រាក់​ដុល្លារ​ចំនួន​ ៣០០,០០០​ ដុល្លារ​ ។
#ព្រាបនាំសារធីវី,05,01,2024,ចែករំលែក:
(ព័ត៌មាន​លម្អិត​)​
( #ខេត្តកណ្តាល):ថ្ងៃព្រហស្បតិ៍ ៨ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៣:២០ នាទីទៀបភ្លឺ មានករណីអគ្គិភ័យឆាបឆេះផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន០៣ខ្នង ដែលស្ថិតក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល​ ។
+​ ម្ចាស់ផ្ទះរងគ្រោះទី១​ ឈ្មោះ ឡាច ជរ ភេទ​ ប្រុស អាយុ​ ៦២​ ឆ្នាំ ជនជាតិ​ ខ្មែរ មុខរបរ​ លក់ដូរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
- ផ្ទះសង់អំពីឈើដំបូលប្រក់ស័ង្កសីជញ្ជាំងសង្ក័សីមានទំហំ ០៥x៥០​ ម៉ែត្រ ឆេះខូចខាតទាំងស្រុង​ សរុបគិតជាទឹកប្រាក់ប្រមាណ​ ២០,០០០,០០០​ រៀល និងប្រាក់ដុល្លារចំនួន ៣០០,០០០​ ដុល្លារ។
+​ ម្ចាស់ផ្ទះរងគ្រោះទី២​ ឈ្មោះ ហាំង សេងហុង ភេទ​ ប្រុស អាយុ​ ៥២​ ឆ្នាំ ជនជាតិ​ ខ្មែរ មុខរបរ​ លក់ដូរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
- ផ្ទះសង់អំពីថ្មដំបូលប្រក់ស័ង្កសីជញ្ជាំងសង្ក័សីមានទំហំ ៥,៨ម៉ែត្រ x ២០ម៉ែត្រ ឆេះខូចខាតពិដានជំហៀងខាងត្បូងប្រវែង១៥ម៉ែត្រ។
+​ ម្ចាស់ផ្ទះរងគ្រោះទី៣​ ឈ្មោះ ឡុង នី ភេទ​ ប្រុស អាយុ​ ៦៩​ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មាន​ទីលំនៅភូមិឃុំកើតហេតុខាងលើ ។
- ផ្ទះសង់អំពីថ្មដំបូលប្រក់ស័ង្កសីជញ្ជាំងសង្ក័សីមានទំហំ ០៦ម៉ែត្រ x ២០ម៉ែត្រ ឆេះខូចខាតជញ្ជាំងសង្ក័សីបាំងជញ្ជាំង។

+​ មូលហេតុៈ​ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

+​ កង​កម្លាំង​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​ បាន​ប្រេី​ប្រាស់​រថយន្តពន្លត់អគ្គិភ័យសរុបចំនួន០៦គ្រឿង៖
- រថយន្ត​ពន្លត់​អគ្គិភ័យ​ការិយាល័យបង្ការពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលចំនួន ០២ គ្រឿងប្រើប្រាស់ទឹកអស់ចំនួន​ ០២ រថយន្ត​ ស្មើ ១៧ ម៉ែត្រគូប។
- រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកលើកដែកចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់​ចំនួន​ ០២ ឡាន ស្មើ ១៤ ម៉ែត្រគូប។
- រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកកៀនស្វាយ ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់​ចំនួន​ ០១ រថយន្ត​ ស្មើ ០៧ ម៉ែត្រគូប។
- រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកពាមរក៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងចំនួន ០១ គ្រឿង ប្រើប្រាស់ទឹក ០១ រថយន្ត​ ស្មើ ០៧ ម៉ែត្រគូប។
-​ ដោយកម្លាំងសមត្ថកិច្ចសហការជាមួយអាជ្ញាធរភូមិ/ឃុំ ប្រជាការពារ និងប្រជាពលរដ្ឋបានជួយពន្លត់និងរលត់ជាស្ថាពរនៅវេលាម៉ោង ០៥:០០ នាទី​ទៀប​ភ្លឺ​ នា​ថ្ងៃ​ខែ​ឆ្នាំ​ដដែល​។
-​ ករណីខាងលើនេះមិនបណ្ដាលឲ្យគ្រោះដល់អាយុជីវិតមនុស្សឡើយ។
ព័ត៌មានថ្មីៗ JOIN👉https://t.me/PreabMessengerTV

ជំងឺបូសអន្ទង់!មនុស្សជាច្រើនតែងតែគិតថា គាត់មានជំងឺឫសដូងបាតនៅពេលដែលគាត់មានរោគសញ្ញាផ្សេងៗនៅម្ដុំបាត(ម្ដុំទ្វារលាមក) ក៏ប៉ុន្...
05/01/2024

ជំងឺបូសអន្ទង់!

មនុស្សជាច្រើនតែងតែគិតថា គាត់មានជំងឺឫសដូងបាតនៅពេលដែលគាត់មានរោគសញ្ញាផ្សេងៗនៅម្ដុំបាត(ម្ដុំទ្វារលាមក) ក៏ប៉ុន្តែមានជំងឺផ្សេងៗជាច្រើននៅតំបន់នេះ។

ក) បូសអន្ទង់ជាអ្វី?
វាគឺជាបូសកើតនៅម្ដុំទ្វារលាមក ដែលកើតឡើងដោយការស៊ីចាក់រូងពីក្នុងរន្ធបាតចេញមកខាងក្រៅ។ ជំងឺនេះកើតមានជាទូទៅចំពោះមនុស្សពេញវ័យ ក៏ប៉ុន្តែវាក៏អាចកើតមានលើក្មេងតូចៗផងដែរ។

ខ) រោគសញ្ញាបូសអន្ទង់៖
- មានដុំពកហើមនិងឈឺនៅតំបន់បាតដែលទើបតែកើតមានថ្មីៗ
- ឈឺចាប់នៅខាងក្នុងបាតដែលទើបតែកើតមានថ្មីៗ
- មានហូរខ្ទុះនៅបាត
- មានអារម្មណ៍ថាសើមជាប់ជាប្រចាំនៅបាត
- រមាស់នៅបាត
គ) មូលហេតុ៖
ជាធម្មតានៅខាងក្នុងរន្ធបាតរបស់មនុស្សគ្រប់គ្នា គឺមានក្រពេញធម្មជាតិតូចៗជាច្រើន។ គេសន្និដ្ឋានថាជំងឺបូសអន្ទង់បណ្ដាលមកពីការស្ទះរន្ធនៃក្រពេញតូចៗទាំងនេះ ដែលបង្ករឲ្យមានខ្ទុះស៊ីចាក់រូងចេញមកខាងក្រៅ។

ឃ) វិធីព្យាបាល៖
ការព្យាបាលតែមួយគត់ដែលមានប្រសិទ្ធភាពគឺការវះកាត់។ ការវះបូសអន្ទង់មានពីប្រភេទ គឺការវះបង្ហូរខ្ទុះបន្ធូរបន្ថយការឈឺចាប់ និងការវះឲ្យជាសះស្បើយ។ ជំងឺនេះមិនមានវិធីផ្សេងៗសម្រាប់ព្យាបាលឲ្យជាសះស្បើយទេ ក្រៅពីការវះកាត់។
- ការវះបង្ហូរខ្ទុះបន្ធូរបន្ថយការឈឺចាប់៖
ការវះនេះធ្វើនៅពេលដែលបូសកំពុងតែហើមនិងឈឺ។ យើងគ្រាន់តែចាក់ថ្នាំស្ពឹកវះផ្នែកខាងក្រៅនិងវះបង្ហូរខ្ទុះចេញ ក៏ប៉ុន្តែវាមិនមែនជាវិធីព្យាបាលឲ្យជាសះស្បើយនោះទេ វាគ្រាន់តែជាការវះបន្ធូរបន្ថយការឈឺចាប់ប៉ុណ្ណោះ។ បូសនេះនឹងលាប់មកវិញ ប្រសិនបើមិនធ្វើការវះផ្ដាច់ផ្លូវរូងរបស់វាទេ។
- ការវះកាត់ផ្ដាច់ផ្លូវរូងបូសអន្ទង់៖
នេះជាវិធីតែមួយគត់ព្យាបាលឲ្យជាសះស្បើយ និងមិនលាប់ឡើងវិញ។ ការវះនេះខុសពីការវះខាងក្រៅបង្ហូរខ្ទុះចេញ គឺត្រូវវះកាត់ផ្ដាច់ផ្លូវរូង និងប្រភពដើមនៃបូសដែលស្ថិតនៅខាងក្នុងរន្ធបាត។ ការវះអាចនឹងត្រូវធ្វើឡើង២ឬ៣ដង ប្រសិនបើបូសនោះស៊ីរូងប៉ះពាល់សាច់ដុះបាតធ្ងន់ធ្ងរ។
- វិធីវះ ត្រូវធ្វើនៅក្នុងបន្ទប់វះកាត់ ប្រើថ្នាំឲ្យស្ពឹកត្រឹមចង្កេះចុះក្រោម និងវះដោយគ្មានការឈឺចាប់។ ប្រសិនបើបូសនោះស៊ីរូងប៉ះពាល់សាច់ដុះបាតធ្ងន់ធ្ងរ យើងត្រូវវះផ្ដាច់សាច់ដុះបាតខ្លះ និងទុកខ្លះ និងរងចាំរហូតរបួសលើកទីមួយជាសះសិន ទើបធ្វើការវះម្ដង ឬពីរដងទៀតឲ្យអស់តែម្ដង។ ពីព្រោះប្រសិនបើកាត់ផ្ដាច់សាច់ដុះបាតច្រើនពេក អ្នកជំងឺនឹងមានផលវិបាកទាក់ទងនឹងការទប់លាមកនៅពេលក្រោយ។ បន្ទាប់ពីវះកាត់តម្រូវឲ្យសម្រាកតាមដាននៅមន្ទីពេទ្យតែ១ថ្ងៃប៉ុណ្ណោះ រួចត្រឡប់ទៅផ្ទះវិញនឹងធ្វើការងារផ្សេងៗបានជាធម្មតា។

ង) ផលវិបាកនៃបូសអន្ទង់៖
- គ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត៖
ក្នុងករណីដែលបូសកំពុងតែហើមឈឺ ហើយមិនបានវះបង្ហូរខ្ទុះចេញ លេបថ្នាំអូសបន្លាយពេលវេលា បូសនោះអាចរាលដាលធំបង្កឲ្យស្លោកពេញតំបន់បាត (Gangrène de Fournier) និងឆ្លងមេរោគចូលក្នុងឈាមដែលអាចបណ្ដាលឲ្យស្លាប់បាន។ ករណីនេះងាយនឹងកើតមានជាពិសេសចំពោះមនុស្សដែលខ្សោយប្រព័ន្ធការពារដូចជា មនុស្សចាស់ជរា អ្នកជំងឺទឹកនោមផ្អែម ។ល។
- លាប់សារចុះសារឡើងប្រសិនបើមិនវះកាត់ផ្ដាច់ផ្លូវរូងនិងប្រភពដើមនៃបូសដែលស្ថិតនៅខាងក្នុងរន្ធបាត។
- ផលរំខានដែលបណ្ដាលមកពីការឈឺចាប់ ការរមាស់ និងការហូរខ្ទុះជាប្រចាំ។

“ប្រសិនបើលោកអ្នកមានបញ្ហា ឬរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ សូមមេត្តាប្រញាប់មកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសនៃមន្ទីពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវរោគវិនិច្ឆ័យ និងវិធីសាស្ត្រព្យាបាល ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។”

#មន្ទីរពេទ្យកាល់ម៉ែត
ព័ត៌មានថ្មីៗ JOIN👉https://t.me/PreabMessengerTV

មិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៏លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា ប្រារព្ធធ្វើនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងរណបកោះពេជ្រ ...
05/01/2024

មិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៏លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា ប្រារព្ធធ្វើនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងរណបកោះពេជ្រ
#ព្រាបនាំសារធីវី,០៥,០១,២០២៤,ចែករំលែក៖
------------------------------------------
( #ភ្នំពេញ) ៖ មិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៏លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា(០៧.០១.១៩៧៩-០៧.០១.២០២៤) នឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ១១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងរណបកោះពេជ្រ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិទី១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ពិធីនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិការនៃគណៈកម្មាធិការកណ្ដាលគណៈបក្សប្រជាជន ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងមហាជនប្រមាណជាងពីរមុឺននាក់។

ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ គឺជាទិវាមហាជ័យជំនះរបស់ប្រជាជនកម្ពុជាលើបនប្រល័យពូជសាសន៍ ប៉ុល ពត។ កម្ពុជាបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកចេញនូវទំព័រសករាជថ្មី គឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ -ប្រជាជនកម្ពុជា បានប្រសិទ្ធនាមថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ថាជាថ្ងៃកំណើតទី២របស់ខ្លួន ហើយកំណត់នូវគោលជំហរយ៉ាងច្បាស់ថា “បើគ្មានថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ទេនោះ យើងនឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ “។ -លើមូលដ្ឋាននៃការពង្រីកជ័យជំនះ ៧ មករា ឆ្ពោះទៅមុខឥតឈប់ឈរ សាធារណរដ្ឋប្រជាមានិតុកម្ពុជា ដែលជាតំណាងស្របច្បាប់តែមួយគត់របស់ប្រជាជនកម្ពុជាសម្រេចបានស្នាដៃធំៗជាប្រវត្តិសាស្ត្រចំនួ៤គឺ៖ ទី១- បានរំដោះប្រជាជនកម្ពុជាពីរបប ប៉ុល ពត ដ៏សែនមហាឃោឃៅ យង់ឃ្នង និងទប់ស្កាត់របបអន្យតិរ្ថិយនេះមិនឲ្យវិលត្រឡប់មកកម្ពជាជាលើក ទី២។ ទី២- បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពទាំងអស់ ដែលសិទ្ធិសេរីភាពទាំងនោះត្រូវបានបន ប៉ុល ពត កំចាត់បង់ក្នុងរបប ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃរបស់ពួកវាទៅហើយ។ ទី៣- បានស្តារ និងកសាងខឿនសេដ្ឋកិច្ចជាតិ ឲ្យមានស្ថេរភាពជាបណ្តើរៗតាំងពីពេលនោះមក។ ទី៤- បានធ្វើជាកម្លាំងស្នូលនៃការបង្រួបបង្រួមជាតិ និងជាកម្លាំងមិនអាចខ្វះបាន ក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងទីកុ្រងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១។ -៧ មករា ឆ្នាំ១៩៧៩ជាថ្ងៃដែលប្រជារាស្ត្រកម្ពុជានៅទូទាំងប្រទេស បានរួចចាកផុតពីរបបប្រល័យពូជសាសន៍ រាជរដ្ឋាភិបាលកម្ពុជាកំណត់យកថ្ងៃ ៧ មករា ជារៀងរាល់ឆ្នាំជា់”ទិវាបុណ្យ” ព្រមទាំងអនុញ្ញាតិឲ្យមន្ត្រីរាជការ និយោជិត កម្មករក្នុងព្រះរាជាណាចក្រកម្ពុជា បានឈប់សំរាកចំនួន១ថ្ងៃ ក្នុងឱកាសទិវាបុណ្យនេះ។

– ៧ មករា គឺជារបស់ប្រជាជនកម្ពុជាទាំងមូល។

៧ មករាមានសត្រូវតែមួយគត់ គឺបនប្រល័យពូជសាសន៍ ប៉ុល ពត។ អ្នកប្រឆាំង នឹង៧ មករាគឺជាបក្ខពួករបស់ប៉ុល ពត ឬក៏យ៉ាងហោចណាស់ ពួកគេប្រឆាំង៧ មករា ដើម្បីផលប្រយោជន៍ខាងនយោបាយរបស់គណបក្សផងគេ នៅក្នុងពេលបោះឆ្នោតម្តងៗ។ សរុបមក៧ មករា ឆ្នាំ ១៩៧៩ គឺជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចមានអ្នកណាមកបំភ្លៃ បំផ្លើស បំភ្លេច ឬបំផ្លាញបានឡើយ…៕
ព័ត៌មានថ្មីៗ JOIN👉https://t.me/PreabMessengerTV

សេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃការប្រកួតប្រជែង ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកល ល្អជាងគេប្រចាំឆ្នាំ (Best Countdown Cit...
05/01/2024

សេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃការប្រកួតប្រជែង ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកល ល្អជាងគេប្រចាំឆ្នាំ (Best Countdown City of the Year)
ព័ត៌មានថ្មីៗ JOIN👉https://t.me/PreabMessengerTV

 #ព័ត៍មានអន្តរជាតិ:កូរ៉េខាងត្បូងព្រមានតបតក្រោយកូរ៉េខាងជើងបាញ់កាំភ្លើងធំជាង ២០០គ្រាប់ #ព្រាបនាំសារធីវី,០៥,០១,២០២៣,ចែករំលែ...
05/01/2024

#ព័ត៍មានអន្តរជាតិ:
កូរ៉េខាងត្បូងព្រមានតបតក្រោយកូរ៉េខាងជើងបាញ់កាំភ្លើងធំជាង ២០០គ្រាប់
#ព្រាបនាំសារធីវី,០៥,០១,២០២៣,ចែករំលែក៖
-----------------------------------------------
( #កូរ៉េ):ក្នុងពេលដែលកូរ៉េខាងត្បូងនិងអាមេរិកធ្វើសមយុទ្ធបាញ់គ្រាប់ពិត កូរ៉េខាងជើងក៏មានសកម្មភាពតបតវិញ ដោយបាញ់កាំភ្លើងធំរាប់រយគ្រាប់នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។
សារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា នាថ្ងៃសុក្រនេះ កូរ៉េខាងជើងបានបាញ់កាំភ្លើងធំសរុបជាង២០០គ្រាប់ ចូលទៅក្នុងផ្ទៃសមុទ្រនៅភាគខាងលិចប្រទេសរបស់ខ្លួន ក្បែរតំបន់ព្រំដែនសមុទ្រជាមួយកូរ៉េខាងត្បូង ខណៈប្រជាជននៅកោះចំនួន២របស់កូរ៉េខាងត្បូងត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួនរកកន្លែងសុវត្ថិភាព។
មន្រ្តីកោះ Yeonpyeong ដែលស្ថិតនៅខាងត្បូងខ្សែបន្ទាត់ព្រំដែនសមុទ្រឧបទ្វីបកូរ៉េ Northern Limit Line ឬ NLL បានប្រាប់ថា សេចក្តីបង្គាប់ឱ្យជម្លៀសប្រជាជននៅទីនោះ ត្រូវបានធ្វើឡើងក្រោមសំណើរបស់យោធាកូរ៉េខាងត្បូង។ ចំណែកឯអ្នកស្រុកលើកោះមួយទៀតគឺ Baengnyeong ដែលនៅក្បែរព្រំដែនសមុទ្រដូចគ្នានោះ ក៏ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួនរកកន្លែងសុវត្ថិភាពផងដែរ។
យោធាកូរ៉េខាងត្បូង បាននិយាយថា ការបាញ់កាំភ្លើងធំរបស់កូរ៉េខាងជើង គឺជាសកម្មភាពបង្កហេតុ ដែលបង្កើនភាពតានតឹងនិងគំរាមកំហែងសន្តិភាពនៃតំបន់ឧបទ្វីបកូរ៉េ។ យ៉ាងណាមិញ ការបាញ់សព្វាវុធនោះមិនបានបង្កឱ្យមានការខូចខាតផ្នែកស៉ីវិល ឬយោធានៅកូរ៉េខាងត្បូងឡើយ។ ជាមួយគ្នានេះ យោធាកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងចាត់វិធានការឆ្លើយតបសមស្របទៅវិញ។
កាលពីឆ្នាំ២០១០ កូរ៉េខាងជើងបានបាញ់កាំភ្លើងធំជាច្រើនគ្រាប់សំដៅមកលើកោះ Yeonpyeong បណ្តាលឱ្យមនុស្ស៤នាក់ស្លាប់ ក្នុងនោះរួមមានជនស៉ីវិល២នាក់។ វាគឺជាការវាយប្រហារធ្ងន់បំផុតមួយរបស់ទីក្រុងព្យុងយ៉ាងមកលើប្រទេសកូរ៉េខាងត្បូង គិតចាប់តាំងពីសង្រ្គាមកូរ៉េបានបញ្ចប់ទៅ ក្រោមបទឈប់បាញ់កាលពីឆ្នាំ១៩៥៣។

នាពេលនោះ ទីក្រុងព្យុងយ៉ាងបាននិយាយថា ខ្លួនត្រូវបានបង្ខំធ្វើការវាយប្រហារយ៉ាងដូច្នោះ ដោយសារការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរបស់កូរ៉េខាងត្បូងដែលបានធ្លាក់គ្រាប់ចូលទៅក្នុងដែនទឹកអធិបតេយ្យរបស់កូរ៉េខាងជើង៕
ព័ត៌មានថ្មីៗ JOIN👉https://t.me/PreabMessengerTV

មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធឃាត់ខ្លួនបុគ្គលដែលជិះម៉ូតូនាំមុខឡានពេទ្យ ព្រោះមិនមែនជាការអនុញ្ញា...
05/01/2024

មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធឃាត់ខ្លួនបុគ្គលដែលជិះម៉ូតូនាំមុខឡានពេទ្យ ព្រោះមិនមែនជាការអនុញ្ញាតពីមន្ទីរសុខាភិបាលឡើយ

មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងពាក់ព័ន្ធក្រុមជិះម៉ូតូនាំមុខឡានពេទ្យ ដែលជាសកម្មភាពអវិជ្ជមាន បង្កភាពអនាធិបតេយ្យនៅលើដងផ្លូវសាធារណៈ ប៉ះពាល់ដល់ការសង្គ្រោះ និងភាពភ័ន្តច្រឡំមកលើមន្ទីរសុខាភិបាល ដូច្នេះហើយទើបមន្ទីរសុខាភិបាលរាជធានីភ្នំពេញស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធឃាត់ខ្លួនបុគ្គលដែលជិះម៉ូតូនាំមុខឡានពេទ្យទាំងនោះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ព័ត៌មានថ្មីៗ JOIN👉https://t.me/PreabMessengerTV

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបង្ហាញលេខទូរស័ព្ទទំនាក់ទំនងរបស់លោក-លោកស្រីស្នងការរង អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដើម្...
05/01/2024

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបង្ហាញលេខទូរស័ព្ទទំនាក់ទំនងរបស់លោក-លោកស្រីស្នងការរង អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដើម្បីងាយស្រួលទាក់ទងពេលបងប្អូនមានបញ្ហាផ្សេងៗកេីតមានឡេីង៕
📷 - ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ព័ត៌មានថ្មីៗ JOIN👉https://t.me/PreabMessengerTV

 #ព័ត៌មានអន្តរជាតិមនុស្ស ៤ នាក់ស្លាប់ ២៨នាក់រងរបួសក្នុងហេតុការណ៍រថភ្លើងបុកគ្នានៅកោះជ្វាខាងលិចប្រទេសឥណ្ឌូណេស៊ី  #ព្រាបនាំ...
05/01/2024

#ព័ត៌មានអន្តរជាតិ
មនុស្ស ៤ នាក់ស្លាប់ ២៨នាក់រងរបួសក្នុងហេតុការណ៍រថភ្លើងបុកគ្នានៅកោះជ្វាខាងលិចប្រទេសឥណ្ឌូណេស៊ី
#ព្រាបនាំសារធីវី,០៥-មករា-២០២៤ ,ចែករំលែក:
----------------------------------------
( #ឥណ្ឌូណេស៊ី)៖ មនុស្ស ៤ នាក់ស្លាប់ និង ២៨ នាក់ផ្សេងទៀតទទួលរងរបួសក្នុងហេតុការណ៍រថភ្លើងបុកគ្នានាម៉ោង ៦៖០៣នាទីព្រឹកថ្ងៃសុក្រនេះ ស្ថិតនៅក្នុងទីប្រជុំជនស៊ីខាលែងកា (Cicalengka) នៅជិតទីប្រជុំជននៃបាងឌុង (Bandung) នៃខេត្តជ្វាខាងលិច (West Java) ស្របពេលក្រុមជួយសង្គ្រោះបានព្យាយាមជួយមនុស្ស ២ នាក់ដែលជួបនៅក្នុងចន្លោះដែលរថភ្លើងបានបុកគ្នា នេះបើយោងតាមការបញ្ជាក់ដោយអាជ្ញាធរក្នុងតំបន់ ។

អាជ្ញាធរមូលដ្ឋានបានឱ្យដឹងជាបន្តថា អ្នកស្លាប់ទាំង ៤ នាក់សុទ្ធតែជាបុគ្គលិកបម្រើការក្នុងរថភ្លើង ដោយបន្ថែមទៀតថា អ្នកដំណើរសរុបក្នុងរថភ្លើងទាំងពីរមានចំនួន ៤៧៨ នាក់ ហើយអ្នករងរបួស ២៨ នាក់ទទួលបានការបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។

ដោយឡែក មូលហេតុនៃឧបទ្ទវហេតុរថភ្លើងដឹកអ្នកដំណើរបុកគ្នានេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែប្រតិបត្តិកររថភ្លើង PT KAI និងរដ្ឋបាលខេត្តបាននិយាយថា ពួកគេនឹងស៊ើបអង្កេត រួមជាមួយនឹងមន្ត្រីទទួលបន្ទុកសុវត្ថិភាពដឹកជញ្ជូនដើម្បីស្វែងរកមូលហេតុពិតប្រាកដ ៕
ប្រភព៖ CNA/ Reuters/ Al Jazeera/ AFP
ព័ត៌មានថ្មីៗ JOIN👉https://t.me/PreabMessengerTV

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចអនុវត្តន៍វិន័យចំពោះមន្ត្រីនគរបាលជាតិចំនួន ១២ រូប នៃស្នងការដ្ឋាននគរបាលរា...
05/01/2024

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចអនុវត្តន៍វិន័យចំពោះមន្ត្រីនគរបាលជាតិចំនួន ១២ រូប នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្កិ និងបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ។

 #ព័ត៌មានអន្តរជាតិសិស្សថ្នាក់ទី៦ម្នាក់បានស្លាប់ និង៥នាក់រងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារនៅឯសាលារៀនក្នុងរដ្ឋ Iowa #ព្រាបន...
05/01/2024

#ព័ត៌មានអន្តរជាតិ
សិស្សថ្នាក់ទី៦ម្នាក់បានស្លាប់ និង៥នាក់រងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារនៅឯសាលារៀនក្នុងរដ្ឋ Iowa
#ព្រាបនាំសារធីវី, ០៥-មករា-២០២៤ ,ចែករំលែក:
----------------------------------
( #សហរដ្ឋអាម៉េរិក)៖ មន្ត្រីមូលដ្ឋានបានរាយការណ៍ថា សិស្សថ្នាក់ទី៦ម្នាក់បានស្លាប់ ហើយមនុស្ស៥នាក់ផ្សេងទៀតទទួលរងរបួស កាលពីព្រឹកថ្ងៃព្រហស្បតិ៍ (ទី៤ ខែមករា) នៅក្នុងហេតុការណ៍បាញ់ប្រហារដោយសិស្សសាលាអាយុ ១៧ ឆ្នាំម្នាក់ ស្ថិតនៅឯវិទ្យាល័យភើរី (Perry) ក្នុងទីក្រុងភើរី (Perry) រដ្ឋអាយអូវ៉ា (Iowa) នៅថ្ងៃដំបូងនៃការចាប់ផ្តើមថ្នាក់រៀនបន្ទាប់ពីវិស្សមកាល ។

មន្ត្រីបានបញ្ជាក់ឱ្យដឹងតាមរយៈសន្និសីទសារព័ត៌មានមួយថា គេស្គាល់អត្តសញ្ញាណជនសង្ស័យមានឈ្មោះថា ដីលែន បាត់ធ្ល័រ (Dylan Butler) អាយុ ១៧ ឆ្នាំជាសិស្សមកពីវិទ្យាល័យភើរី (Perry) ។ ក្រោយមក គេបានប្រទះឃើញជនសង្ស័យបាញ់សម្លាប់ខ្លួនឯង នៅពេលមន្ត្រីព្យាយាមឡោមព័ទ្ធ ។ នៅក្នុងដំណើរការស្វែងរក សមត្ថកិច្ចក៏បានប្រទះឃើញ ឧបករណ៍បំផ្ទុះអត្តឃាតផងដែរ នេះបើយោងតាមការបញ្ជាក់ទៅកាន់អ្នកយកព័ត៌មានដោយលោក មីច ម៉តវែដ (Mitch Mortvedt) ជំនួយការនាយកនៃនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មរដ្ឋ ។

លោក ម៉តវែដ (Mortvedt) បានបន្ថែមទៀតថា នៅក្នុងខ្លួនរបស់ជនសង្ស័យឈ្មោះបាត់ធ្ល័រ (Butler) ប្រដាប់ដោយប្រភេទកាំភ្លើងសម្រាប់អ្នកដើរព្រៃ និងកាំភ្លើងខ្លីមួយដើម ហើយជនសង្ស័យក៏បានបង្ហោះសារបញ្ជាក់នៅក្នុងបណ្តាញសង្គមផងដែរ អំពីពេលវេលានៃការបាញ់ប្រហារនេះ ខណៈមូលហេតុនៃការបាញ់ប្រហារ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីសមត្ថកិច្ចជំនាញ ។

ទន្ទឹមនឹងនោះ លោក ម៉តវែដ (Mortvedt) បានបញ្ជាក់បន្ថែមបន្តិចទៀតថា ជនរងគ្រោះដែលរងរបួសទាំង ៥ នាក់ រួមមាន ៤ នាក់ជាសិស្ស និងជនរងគ្រោះម្នាក់ទៀតគឺជាមន្ត្រីរដ្ឋបាលនៅក្នុងសាលា ។ ក្នុងនោះដែរ លោកបានបដិសេធមិនបញ្ចេញឈ្មោះរបស់ជនរងគ្រោះទាំង ៥ នាក់ឡើយ ។

គួរបញ្ជាក់ថា ការវាយប្រហារខាងលើនេះ បានកើតឡើងនៅម៉ោងជាង ៧៖៣០នាទីព្រឹក មុនពេលសិស្សសាលា និងគ្រូបង្រៀនភាគច្រើនចូលទៅតាមអគារសិក្សា ៕
ប្រភព៖ Reuters Connect
ព័ត៌មានថ្មីៗ JOIN👉https://t.me/PreabMessengerTV

អនុក្រឹត្យ ស្ដីពីការកែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្យមូលដ្ឋានរបស់មន្ត្រីរាជការ នៃព្រះរាជាណាចក្រកម្ពុជា
05/01/2024

អនុក្រឹត្យ ស្ដីពីការកែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្យមូលដ្ឋានរបស់មន្ត្រីរាជការ នៃព្រះរាជាណាចក្រកម្ពុជា

អគ្គិភ័យឆាបឆេះទីក្រុង Wajima បង្កដោយគ្រោះរញ្ជួយដី ៧.៦ រិចទ័រដែលបានសម្លាប់មនុស្សកើនដល់ ៧៣ នាក់ #ព្រាបនាំសារធីវី- ០៤-មករា-...
04/01/2024

អគ្គិភ័យឆាបឆេះទីក្រុង Wajima បង្កដោយគ្រោះរញ្ជួយដី ៧.៦ រិចទ័រដែលបានសម្លាប់មនុស្សកើនដល់ ៧៣ នាក់
#ព្រាបនាំសារធីវី- ០៤-មករា-២០២៤,ចែករំលែក:
------------------------------------------
( #ជប៉ុន)៖ ដោយសារតែគ្រោះរញ្ជួយដីកម្រិត ៧.៦ រិចទ័រកាលពីថ្ងៃចន្ទ នាពេលនេះ ក៏បានបង្កឱ្យមានករណីអគ្គិភ័យឆាបឆេះនៅក្នុងទីក្រុង Wajima ស្ថិតនៅប៉ែកខាងត្បូងតំបន់ណូតូ ខណៈចំនួនមនុស្សស្លាប់ដោយសារតែហេតុការណ៍គ្រោះមហន្តរាយរញ្ជួយដីបានកើនឡើងដល់ ៧៣ នាក់នេះបើយោងតាមការចេញផ្សាយដោយបណ្តាញសារព័ត៌មាន NHK របស់ជប៉ុន ។

ប្រភពពី NHK ដដែលបានបន្តឱ្យដឹងថា អាជ្ញាធរក្នុងតំបន់និងក្រុមការងារសង្គ្រោះបន្ទាន់របស់ទីក្រុង Wajima និងទីក្រុង Suzu ជាមួយនឹងទីប្រជុំជនតំបន់ណូតូ ដែលស្ថិតនៅក្នុងខេត្ត Ishikawa បាននិងកំពុងខិតខំវាយតម្លៃលើស្ថានការណ៍ជាក់ស្តែង និងបន្តស្វែងរកអ្នកបាត់ខ្លួន បន្ទាប់ពីមានគេហដ្ឋានជាច្រើនរយខ្នងបានបាក់រលំ។

ទិដ្ឋភាពទូទៅនៅក្នុងទីក្រុង Wajima ពោលពេញទៅដោយសោកនាដកម្ម ខណៈទីក្រុងមួយនេះជាតំបន់ដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេដោយសារតែគ្រោះរញ្ជួយដី ដោយមានអគារជាច្រើនទទួលរងការបំផ្លាញរាបដល់ដីដោយសារតែអគិ្គភ័យឆាបឆេះ និងបន្សល់ទុកតែកម្ទេចកម្ទីនិងកម្ទេចផេះស្ទើរគ្រប់ទីកន្លែង។

ជុំវិញបញ្ហាគ្រោះមហន្តរាយនេះដែរ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា លោកបានសម្រេចបង្កើនការដាក់ពង្រាយចំនួនកងកម្លាំងស្វ័យការពារសរុបចំនួន ១,០០០នាក់បន្ថែមទៀត ទៅកាន់តំបន់រងផលប៉ះពាល់ដោយសារតែគ្រោះរញ្ជួយដី សម្រាប់បេសកកម្មជួយសង្គ្រោះនិងស្តារស្ថានការណ៍នៅទីនោះឡើងវិញ៕
ប្រភព៖ Reuters Connect
ព័ត៌មានថ្មីៗ JOIN👉https://t.me/PreabMessengerTV

04/01/2024

ដំណឹងស្វែងរកកូន សុំជួយសែរ និងចែករំលែក
#ប្រសិនបើបងប្អូនណា ប្រទះឃើញរូបដូចនេះ
មាននៅក្នុងភិនភាគនេះ Tel 078 471406 🙏🙏🙏

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល៖ យន្តហោះមួយគ្រឿងដែលចេញពីកោះត្រល់​សំកាំងខ្លួនជាច្រេីនម៉ោង​ គឺដើម្បីដោះស្រាយបញ្ហាបច្ចេកទេស #ព្...
04/01/2024

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល៖ យន្តហោះមួយគ្រឿងដែលចេញពីកោះត្រល់​សំកាំងខ្លួនជាច្រេីនម៉ោង​ គឺដើម្បីដោះស្រាយបញ្ហាបច្ចេកទេស
#ព្រាបនាំសារធីវី- ០៤-មករា-២០២៤ ,ចែករំលែក:
--------------------------------------
( #កែប)៖ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យ​ ដឹងថា ករណីឧបទ្ទវហេតុយន្តហោះខ្នាតធំ Airbus330-200 បានសំកាំងខ្លួនប្រមាណ​ ៣ម៉ោងលេីអាកាស ដែលបង្កឱ្យមានការភ្ញាក់ផ្អេីលនារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះ ដោយសារមានបញ្ហាបច្ចេកទេសពាក់ព័ន្ធនឹងស្លាប (hydraulic Flap problems)។

លោកបានបញ្ជាក់ថា ជាទូទៅនៅពេលយន្តហោះមានបញ្ហាបច្ចេកទេសបែបនេះ​ គឺយន្តហោះត្រូវហោះលើអាកាសឱ្យអស់សាំង ដើម្បីកាត់បន្ថយហានិភ័យនៅពេលចុះចត។

ទោះបីជាយ៉ាងណាបន្ទាប់ពីហោះសំកាំងលើអាកាសជាច្រើនជុំ ប្រើពេលប្រមាណ​ ៣ម៉ោងនោះ យន្តហោះខាងលើបានចុះចតនៅព្រលានយន្តហោះលើកោះភូគុក​បានដោយជោគជ័យហើយដែរ។

យ៉ាងណាហេតុការណ៍កម្រនេះ បានធ្វើឱ្យប្រជាពលរដ្ឋនៅក្រុងកែប មានការភ្ញាក់ផ្អើល ដោយបារម្ភចំពោះហានិភ័យណាមួយបានកើតឡើងជាយថាហេតុ។

គួរបញ្ជាក់ថា យន្តហោះ​Airbus330-200នេះ​ ហោះចេញពីកោះត្រល់​ (ភូគុក) គោលដៅទៅប្រទេសម៉ុងហ្គោលី​ ដែលមានអ្នកអ្នកដំេណេីរ​ចំនួន​ ១៩៨នាក់៕
ព័ត៌មានថ្មីៗ JOIN👉https://t.me/PreabMessengerTV

04/01/2024

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបក្រុមប្ល.ន់.
នៅខេត្តសៀមរាប ចា.ប់ខ្លួ.នបាន ២នាក់, ក្រុមនេះតែងធ្វើសកម្មភាពយ៉ា.ងសកម្មនៅភូមិសាស្ដ្ររាជធានី-ខេត្ត...

04/01/2024

រដ្ឋបាលខេត្ត បានបើកកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤...

04/01/2024

ប្រជាពលរដ្ឋខេត្តតាកែវ ប្រទះឃើញរូបបដិមា ២អង្គ
ដែលកសាងឡើងក្នុងសតវត្សរ៍ទី៧...

នាយឧត្តមសេនីយ៍ ស ថេត៖​ ប្រជាពលរដ្ឋជាច្រើនបានរងគ្រោះដោយសារក្រុមជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដូច្នេះ​មន្ដ្រីទាំងអស់ ត្រូវ...
03/01/2024

នាយឧត្តមសេនីយ៍ ស ថេត៖​ ប្រជាពលរដ្ឋជាច្រើនបានរងគ្រោះដោយសារក្រុមជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដូច្នេះ​មន្ដ្រីទាំងអស់ ត្រូវពង្រឹងសមត្ថភាព និងដើរឱ្យទាន់សង្គមបច្ចេកវិទ្យាឌីជីថល.....

គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីសម្រេចស្តីពីការចាត់តាំងក្រុមបេក្ខជន​ឈរឈ្មោះជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤...
03/01/2024

គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីសម្រេចស្តីពីការចាត់តាំងក្រុមបេក្ខជន​ឈរឈ្មោះជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជន​កម្ពុជា។

03/01/2024

- បទ ៖ ខួបអាពាហ៍ពិពាហ៍ សម្តេចធិបតី និងលោកជំទាវបណ្ឌិត
- ដឹកនាំផលិត និងគ្រប់គ្រងខ្លឹមសារ ៖ បណ្ឌិត អេង កេងឈុន
- និពន្ធទំនុកច្រៀង ៖ តាជ័យ
- និពន្ធបទភ្លេង ៖ ឯកឧត្តម ទូច ឆដ្ឋា
- សម្រួលបទភ្លេង ៖ លោក ជាង សារ៉ាត
- ច្រៀងដោយ ៖ លោក ម៉ិល ស៊ីដេត និង អ្នកនាង ជា ស្រីលីស
- កាត់តវីដេអូ ៖ លោក ហុង ប៊ុនណា
- ក្រាហ្វិក ៖ លោក ណុង វណ្ណនេត
- ថតដោយ ៖ លោក សាន សុធា និង លោក ហុក សំណាង
- ផ្នែកអក្ខរាវិរុទ្ធ ៖ លោក ស៊ុំ សំអាត
- ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន
#ព័ត៌មានថ្មីៗ JOIN👉https://t.me/PreabMessengerTV

 #ព័ត៍មានអន្តរជាតិកងទ័ពជើងទឹកកូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិតលើកដំបូងរបស់ខ្លួននៅឆ្នាំ២០២៤ #ព្រាបនាំសារធីវី-03-01-20...
03/01/2024

#ព័ត៍មានអន្តរជាតិ
កងទ័ពជើងទឹកកូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិតលើកដំបូងរបស់ខ្លួននៅឆ្នាំ២០២៤
#ព្រាបនាំសារធីវី-03-01-2024-ចែករំលែក៖
------------------------------------
( #កូរ៉េខាងជើង):កងទ័ពជើងទឹកកូរ៉េបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ 2024 ដោយមានការចូលរួមពីនាវាចម្បាំងចំនួន13 គ្រឿង និងយន្តហោះចំនួន 3 គ្រឿងមកពីកងនាវាទី 1 ទី 2 និងទី 3 ។
មន្ត្រីកូរ៉េខាងត្បូងបានប្រកាសថា នៅថ្ងៃទី 3 ខែមករា កងទ័ពជើងទឹករបស់ប្រទេសនេះបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតលើកដំបូងនៅឆ្នាំ 2024 ។ យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ សមយុទ្ធនេះបានធ្វើឡើងនៅឆ្នេរសមុទ្រខាងកើត ខាងលិច និងខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង ។ កងនាវាចរទី 2 បានចល័តនាវាចម្បាំងចំនួន 5 គ្រឿង រួមទាំងនាវាពិឃាត Eulji Mundeok ដែលមានទម្ងន់ 3.200 តោន និងនាវាចម្បាំង Cheonan ដែលមានទម្ងន់ 2.800 តោន រួមជាមួយនឹងយន្តហោះដើម្បីហ្វឹកហាត់បាញ់គ្រាប់ពិត និងសង្គ្រាមប្រឆាំងនាវាមុជទឹកនៅសមុទ្រលឿង។
ទន្ទឹមនឹងនោះ កងនាវាចរទី១និងកងនាវាលេខ៣ បានដាក់ពង្រាយនាវាចម្បាំងនិងយន្តហោះរៀងៗខ្លួន ដើម្បីចូលរួមក្នុងសមយុទ្ធបាញ់គ្រាប់ពិត និងសមយុទ្ធយុទ្ធសាស្ត្រនៅសមុទ្រខាងកើត និងសមុទ្រខាងត្បូងកូរ៉េ។
មេបញ្ជាការកងទ័ពជើងទឹកកូរ៉េ – ឧត្តមនាវីទោ Yang Yong-mo បានបញ្ជាក់ថា តាមរយៈការហ្វឹកហ្វឺនជាក់ស្តែងដោយគិតគូរពីបរិយាកាសប្រតិបត្តិការនៃតំបន់សមុទ្រនីមួយៗ លោកបានបញ្ជាឱ្យកងទ័ពជើងទឹកត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងអស់៕
ព័ត៌មានថ្មីៗ JOIN👉https://t.me/PreabMessengerTV

ករណីចាប់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលសាលាក្រុងជាការភាន់ច្រឡំកែប៖កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ លោក ប៊ុន យោង អភិបាលរង...
03/01/2024

ករណីចាប់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលសាលាក្រុងជាការភាន់ច្រឡំ

កែប៖កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ លោក ប៊ុន យោង អភិបាលរងខេត្តកែប និង ជាអ្នកនាំពាក្យរដ្ឋបាលខេត្តកែប បានបញ្ជាក់ប្រាប់ឱ្យដឹងថា ករណីអង្គភាពប្រឆាំងអំពើពុករ លួយ(ACU)ចាប់ឃាត់ខ្លួនលោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុង គឺជាការភាន់ ច្រឡំប៉ុន្តែករណីចុះផ្សាយថា លោកអភិបាលក្រុង និងនាយករដ្ឋបាលក្រុងកែបម្នាក់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួននេះហើយ អភិបាលខេត្តកែបបានច្រានចោលក្នុងការចុះផ្សាយមិនពិតនោះទេ នេះគ្រាន់តែជាការភាន់ ច្រឡំមួយតែប៉ុណ្ណោះ ខណៈមន្រ្ដីទាំង២រូបត្រូវបានវិលត្រឡប់ មកវិញហេីយ។

កាលពីវេលាម៉ោងប្រមាណ១១ និង៣០នាទីព្រឹកនាថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុក រលួយ(ACU) បានទៅឃាតខ្លួនលោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលសាលាក្រុងកែបម្នាក់ទៀត បន្ទាប់ពីលោក ខេង យ័ន អភិបាលក្រុងកែប បានបញ្ចប់កិច្ចប្រជុំមួយនៅសាលាក្រុងកែប៕

03/01/2024

ទិដ្ឋភាពទូទៅ បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាថ្ងៃឆ្លងឆ្នាំថ្មី ឆ្នាំសកល 2023-2024 ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់

យុវជនម្នាក់តូចចិត្តរឿងគូដណ្តឹងបានសម្រេចចិត្តមកលោតទឹកពីលើស្ពានជ្រោយចង្វាបានសម្រេច #ព្រាបនាំសារធីវី-03-01-2024-ចែករំលែក៖--...
03/01/2024

យុវជនម្នាក់តូចចិត្តរឿងគូដណ្តឹងបានសម្រេចចិត្តមកលោតទឹកពីលើស្ពានជ្រោយចង្វាបានសម្រេច
#ព្រាបនាំសារធីវី-03-01-2024-ចែករំលែក៖
----------------------------------------
( #ភ្នំពេញ)៖ យុវជនម្នាក់បានទាស់ទែងគ្នាជាមួយគូដណ្តឹងរឿងប្រចណ្ឌ ហើយបាន ដើរប្រាប់ក្រុមគ្រួសារ មិត្តភក្កិថាមិនបាច់តាមរកគាត់ទេ ទោះរកគាត់ក៏មិនឃើញដែរ រួចក៏បានធ្វើដំណើរតាមរយៈឡំប្រឺតាមកលើស្ពានជ្រោយចង្វា ហើយក៏លោតទៅក្រោមលិចក្នុងទឹកបាត់តែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពបានបញ្ជាក់ថា យុវជនខាងលើមានឈ្មោះ រ៉ា អាយុ១៩ឆ្នាំ មិនបញ្ជាក់ទីលំនៅ។

តាមការបញ្ជាក់ព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា យុវជនរងគ្រោះបានឈ្លោះទាស់ទែងពីរឿងប្រចណ្ឌជាមួយគូដណ្ដឹង រួចហើយបានខលប្រាប់មិត្តភក្កិថា មិនបាច់តាមរកគាត់ទេ បើរកគាត់ក៏រកមិនឃើញដែរ។ ខលប្រាប់មិត្តភក្តិរួចហើយ ជនរងគ្រោះដែលជាយុវជននោះបានជិះឡំប្រឺតាមកលើស្ពានជ្រោយចង្វា ពេលកំពុងធ្វើដំណើរមកលើស្ពាន មិត្តភក្កិរបស់គាត់ម្នាក់ក៏បានជិះម៉ូតូតាមពីក្រោយ ព្រោះដឹងថាជនរងគ្រោះមកស្ពានជ្រោយចង្វាដើម្បីសម្លាប់ខ្លួន ខណៈមកដល់ចំណុចកណ្តាលស្ពាន ជនរងគ្រោះក៏បានចុះពីលើឡំប្រឺតា ហើយលោតទៅក្នុងទឹកភ្លាមៗតែម្តង មិត្តភកិ្កឃើញហើយតាមមកឃាត់ហើយតែឃាត់មិនទាន់។

ក្រោយពេលកើតហេតុក្រុមគ្រួសារមិត្តភក្កិបានត្រឹមតែស្រែកទ្រហោយំនៅទីតាំងកើតហេតុតែប៉ុណ្ណោះ ចំណែករាងកាយរបស់ជនរងគ្រោះមិនដឹងរសាត់ក្នុងទឹកទៅដល់ទីណាឡើយ៕
ព័ត៌មានថ្មីៗ JOIN👉https://t.me/PreabMessengerTV

ក្រសួងធនធានទឹក ជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី០៣ មករា ឆ្នាំ ២០២៤នេះ
03/01/2024

ក្រសួងធនធានទឹក ជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី០៣ មករា ឆ្នាំ ២០២៤នេះ

សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ញេីញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងចាប់ពីថ្ងៃ១៨-១៩ ខែមករា ខាងមុខនេះ តបតាមការអញ្...
03/01/2024

សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ញេីញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងចាប់ពីថ្ងៃ១៨-១៩ ខែមករា ខាងមុខនេះ តបតាមការអញ្ជេីញរបស់ឯកឧត្តមប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង

ជូនភ្ជាប់សារលិខិតរបស់ឯកឧត្តមប្រធានាធិបតី ម៉ាក្រុង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ផ្ញេីជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី (បកប្រែក្រៅផ្លូវ)

ឯកឧត្តមនាយករដ្ឋមន្ត្រីជាទីស្រឡាញ់, មិត្តជាទីស្រឡាញ់

ខណៈដែលព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រនៅប៉ារីសកាលពីខែមុនបានរំឭកឡើងវិញនូវថាមពលនៃមិត្តភាពរវាងប្រទេសយើងទាំងពីរ និងរវាងប្រជាជនយើង ខ្ញុំមានកិត្តិយសអញ្ជើញ ឯកឧត្តម មកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង នៅថ្ងៃ១៨-១៩ មករាខាងមុខ។

ទស្សនកិច្ចជាលើកទីមួយនេះនៅប្រទេសបារាំង តាំងពីឯកឧត្តមឡើងកាន់តំណែងនាយករដ្ឋមន្ត្រី នឹងអនុញ្ញាតឱ្យជំរុញទៅមុខយ៉ាងជាក់ស្តែងនូវវិស័យសំខាន់ៗជាច្រើន ដែលជាគ្រឹះនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរជាអាទិ៍ វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភណ្ឌ និងហ្រ្វង់កូហ្វូនី។

ខ្ញុំប្រាថ្នាចង់ឱ្យទស្សនកិច្ចនេះបើកលទ្ធភាពធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅ និងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកល ដែលយើងកំពុងប្រឈមមុខ ជាអាទិ៍ ក្នុងវិស័យអន្តរកាលថាមពល។ ទស្សនកិច្ចនេះ នឹងអនុញ្ញាតឱ្យយើងពិនិត្យមើលមធ្យោបាយនានាដែលយើងអាចប្រើប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ ក្នុងគោលដៅធានាអធិបតេយ្យ និងឯករាជ្យពេញលេញនៃបណ្តារដ្ឋទាំងអស់។

សូម ឯកឧត្តមនាយករដ្ឋមន្ត្រី ទទួលនូវក្តីគោរពពីខ្ញុំ។

“សូមមេត្តាពាំនាំនូវក្តីគោរពនឹករលឹករបស់ខ្ញុំជូនចំពោះលោកឪពុករបស់ឯកឧត្តម, មិត្តសំឡាញ់របស់ខ្ញុំ”

អេម៉ានុយអែល ម៉ាក្រុង

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមគោរពជម្រាបជូនសាធារណជនមេត្តាជ្រាបអំពីស្ថានភាពពលរដ្ឋខ្មែររស់នៅក្...
02/01/2024

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមគោរពជម្រាបជូនសាធារណជនមេត្តាជ្រាបអំពីស្ថានភាពពលរដ្ឋខ្មែររស់នៅក្នុងប្រទេសជប៉ុន បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត៧,៦វិចទ័រ នាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤
ភ្ជាប់មកកាន់តេឡេក្រាមផ្លូវការក្រសួង៖ https://t.me/MFAICNews
ព័ត៌មានថ្មីៗ JOIN👉https://t.me/PreabMessengerTV

 #ស្វែងយល់សុខភាព  #ព្រាបនាំសារធីវីហេតុអ្វីត្រូវការពិនិត្យរកមើល ជំងឺបេះដូងពីកំណើត?ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង ...
02/01/2024

#ស្វែងយល់សុខភាព #ព្រាបនាំសារធីវី
ហេតុអ្វីត្រូវការពិនិត្យរកមើល ជំងឺបេះដូងពីកំណើត?

ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង គឺជាជំងឺដែលសំបូរជាងគេក្នុងចំណោមភាពមិនប្រក្រតីពីកំណើត ដែលមានអត្រាប្រហែល ១% លើពិភពលោក។ ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង មានចែកចេញជាប្រភេទស្រាល ដែលមិនប៉ះពាល់ទៅដល់ការលូតលាស់របស់ទារក និងកុមារ ដែលប្រភេទនេះមានចំនួនច្រើន ដែលអាចវិវត្តទៅជាសះស្បើយ ដោយខ្លួនឯង រឺបន្ទាប់ពីធ្វើការវះកាត់។
ចំណែកភាពមិនប្រក្រតីនៃបេះដូងប្រភេទធ្ងន់ធ្ងរអាចធ្វើអោយខ្សោយបេះដូង និងបាត់បង់ជីវិត ប៉ុន្តែអាចជួយព្យាបាលបានជាមួយបច្ចេកវិទ្យាទំនើបថ្មីៗនាពេលបច្ចុប្បន្ននេះ បើសិនរកឃើញ និងបញ្ជូនទៅអ្នកជំនាញ រឺមន្ទីពេទ្យអោយបានទាន់ពេលវេលា។

ការរកមើលភាពមិនប្រក្រតីនៃបេះដូង អាចធ្វើទៅបានក្នុងអំឡុងពេលមានផ្ទៃពោះ ក្នុងចន្លោះរយៈពេល ១៨ ទៅ ២២សប្ដាហ៍ នៃគត៌ ដែលអត្រាអាចរកមើលឃើញត្រឹម ៨០ ទៅ ៩០%តែប៉ុណ្ណោះ។ ការធ្វើអេកូបេះដូងលើទារកក្រោយកើត ដែលធ្វើឡើងជារបៀប ស្វែងរកជាលក្ខណៈទូទៅ គឺជាវិធីសាស្រ្តល្អដែលមានលទ្ធផល (Sensibilité និង Spécificité) ខ្ពស់ ក្នុងការរកឃើញជំងឺបេះដូងពីកំណើត ហើយម្យ៉ាងទៀតជាវិធីសាស្រ្តងាយ និងមិនបង្កអោយមានការឈឺចាប់ តែតម្រូវអោយប្រើពេលវេលា និងអ្នកជំនាញប្រកបដោយសមត្ថភាពបទពិសោធន៍ច្បាស់លាស់។
ក្រោយការរកឃើញជំងឺបេះដូងពីកំណើត គ្រូពេទ្យឯកទេសនឹងធ្វើការណែនាំថាត្រូវតាមដានបន្ត រឺត្រូវបញ្ជូន? បើជាលក្ខណៈប្រភេទស្រាល គ្រូពេទ្យអាចណាត់មកតាមដានមើលលើកក្រោយ ក្នុងរយៈពេល១ខែ ២ខែ ៣ខែ រឺ៦ខែទៅតាមសភាពជាក់ស្តែង។ បើជាប្រភេទធ្ងន់ធ្ងរ គ្រូពេទ្យនឹងធ្វើការបញ្ចូនទៅផ្នែកអគារបេះដូងកុមារនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការព្យាបាលដោយថ្នាំ រឺដោយការវះកាត់។

«ការរុករកមើលជំងឺបេះដូងពីកំណើតដោយវិធីសាស្រ្តអេកូបេះដូងលើទារក និងការបញ្ជូនទៅផ្នែកជំនាញបេះដូងកុមារអោយបានទាន់ពេលវេលាគឺជាការចាំបាច់បំផុត។»
ប្រភព: មន្ទីពេទ្យកាល់ម៉ែត
ព័ត៌មានថ្មីៗ JOIN👉https://t.me/PreabMessengerTV

ផ្ទុះ​ឡ​ស​ម្ងួ​ត​ឆេះ​ម៉ូតូ​និង​កង់​ជាង​៣០​គ្រឿង ផ្អើល​កម្មករ​រោងចក្រ​ភ័យ​ស្លន់​រត់​ជាន់​.​ជើ​.​ង​គ្នា  #ព្រាបនាំសារធីវី,...
02/01/2024

ផ្ទុះ​ឡ​ស​ម្ងួ​ត​ឆេះ​ម៉ូតូ​និង​កង់​ជាង​៣០​គ្រឿង ផ្អើល​កម្មករ​រោងចក្រ​ភ័យ​ស្លន់​រត់​ជាន់​.​ជើ​.​ង​គ្នា
#ព្រាបនាំសារធីវី,០២ ខែ មករា ឆ្នាំ ២០២៤ ,ចែករំលែក:
---------------------------------------------
( #រាជធានី​ភ្នំពេញ) ៖ ផ្ទុះ​ឡ​ស​ម្ងួ​ត​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយ​កន្លែង បណ្ដាល​ឲ្យ​អណ្ដាតភ្លើង​បែក​ខ្ទាត​ចេញពី​ឡ​កំ​ដៅ​នេះ ជះ​ចូល​ដល់​កន្លែង​ដាក់​ម៉ូតូ និង​កង់​របស់​កម្មករ បណ្ដាល​ឱ្យ​ភ្លើង​ឆាបឆេះ​ម៉ូតូ​យ៉ាង​សន្ធោសន្ធៅ រហូត​ខូចខាត​ប្រើ​ការ​លែង​បាន​ទាំងស្រុង​ជាង​៣០​គ្រឿង និង​កង់​២​គ្រឿង​ទៀត​។ ចំណែក​ក្រុម​កម្មករ និង​កម្មការិនី​វិញ ភ័យ​ស្លន់ស្លោ​នាំ​គ្នា​រត់​ជាន់​ជើង​គ្នា ព្រមទាំង​បាន​ជួយ​ជញ្ជូន​សម្ភារៈ​ចេញពី​ក្នុង​អគារ​រោងចក្រ​ផង​ដែរ ព្រោះ​ខ្លាច​ភ្លើង​ឆេះ​ដល់​។ ភ្លាម​ៗ​នោះ អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចេញ​អន្តរាគមន៍ និង​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង​ទៅ​ជួយ​បា​.​ញ់​ទឹក​ពន្លត់ រហូត​អណ្ដាតភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង​។

ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៤ នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​យីហោ «​ត្រា​វី ហ្គា​ម៉ិ​ន ខេ​ម​បូ​ឌា ឯ​.​ក​» ដែល​មា​នទី​តាំងនៅ​ខាងក្រោយ​ទីតាំង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត (​ឆៀករថយន្ត ) ស្ថិត​ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

បើ​តាម​កម្មករ​បម្រើ​ការងា​នៅ​ក្នុង​រោងចក្រ​នោះ បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា «​នៅ​មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​កម្មករ​កំពុង​តែ​ធ្វើការ​សុខ​ៗ ស្រាប់តែ​ឮ​ផ្ទុះ​ឡ​ស​ម្ងួ​ត​នៅ​ក្នុង​រោងចក្រ​លាន់​សូរ​ផូង​ៗ ហើយ​ក៏​មាន​អណ្ដាតភ្លើង​ជះ​ចូល​ទៅ​ដល់​កន្លែង​ដាក់​ម៉ូតូ​កម្មករ​តែ​ម្ដង បណ្ដ​ល​ឲ្យ​ម៉ូតូ​ចំនួន​៣២​គ្រឿង និង​កង់​២​គ្រឿង ត្រូវ​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ និង​យ៉ាង​ឆាប់រហ័ស ដោយ​ត្រឹមតែ​មួយសន្ទុះ​តែ​ប៉ុណ្ណោះ ធ្វើ​ឲ្យ​រង​ការ​ខូចខាត​ទាំងស្រុង​នៅ​សល់​តែ​គ្រោងឆ្អឹង​តែ​ប៉ុណ្ណោះ​»​។

ប្រ​ភ​ប​ដដែល​បន្ត​ថា «​ចំណែក​ក្រុម​កម្មករ និង​កម្មការិនី​រោងចក្រ​បាន​ត្រឹមតែ​ឈរ​មើល​អណ្ដាតភ្លើង​លេប​ត្របាក់​ម៉ូតូ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ និង​មាន​អ្នកខ្លះ​ទៀត ទ្រហោយំ ព្រោះតែ​ស្ដាយ​ម៉ូតូ​របស់​ខ្លួន​ថែម​ទៀត​ផង​»​។

ប្រភព​ដដែល ប្រាប់​ឲ្យ​ដឹង​បន្ត​ថា «​ម៉ូតូ​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​នោះ ភាគច្រើន​គឺ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ និង​ហុងដា​ស្កូ​ប​ពី ដែល​ជា​របស់​កម្មករ និង​កម្មការិនី​ជិះ​មក​ធ្វើ​ការងារ ហើយ​ទុក​នៅ​ក្បែរ​ទីតាំង​ឡ​ស​ម្ងួ​ត ដែល​មាន​ខាង​តំណាង​រោងចក្រ​រៀបចំ​ឲ្យ​ទុក​នៅ​ទីនោះ​»​។

ប្រភព​ដដែល ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា «​ដោយឡែក នៅ​ពេល​មាន​ភ្លើង​ឆេះ​ភ្លាម​ៗ​នោះ ធ្វើ​ឲ្យ​មានការ​ជ្រួលច្របល់​ខ្លាំង​ណាស់ អ្នកខ្លះ​ក៏​រត់​យករួចខ្លួន និង​អ្នកខ្លះ​ទៀត​ក៏​បាន​ជួយ​ជញ្ជូន​សម្ភារៈ​ចេញពី​ក្នុង​អគារ​រោងចក្រ​។ ប៉ុន្តែ​ពុំ​មាន​នរណា​ម្នាក់​អាច​មាន​លទ្ធភាព​ចូល​ទៅ​ពន្លត់ភ្លើង​នោះ​បាន​ឡើយ ព្រោះថា ក្នុង​ម៉ូតូ​១​គ្រឿង​ៗ​សុទ្ធតែ​ប្រេងសាំង​ធ្វើ​ឲ្យ​អណ្ដាតភ្លើង​ឆេះ​ខ្លាំង​ណាស់ បន្ទាប់​មក​ទើប​រាយការណ៍​សុំ​ជំនួយ​ពី​អាជ្ញាធរ​ខណ្ឌដង្កោ​ភ្លាម​ៗ​តែ​ម្ដង​»​។

ចំណែក​នគរបាល​ខណ្ឌដង្កោ បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា «​ក្រោយ​ពី​ទទួល​បាន​ដំណឹង​នោះ​ភ្លាម លោកស្រី គឹ​ម ញ៉ឹ​ប អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ និង​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរ​បស​ល​ខណ្ឌដង្កោ បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ​។ ចំណែក​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង ក៏​បាន​ទៅ​ដល់​ជា​បន្តបន្ទាប់​ផ​ផង​ដែរ​។ បន្ទាប់​មក ក៏​បាន​ពន្លត់ភ្លើង​រហូត​រលត់​ទៅ​វិញ និង​មិន​បាន​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ចូល​ដល់​រោងចក្រ​ទាំងមូល​ឡើយ ហើយ​ក៏​ពុំ​បណ្ដាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​ដែរ​។

គួរ​បញ្ជាក់​ថា បើ​យោង​តាម​ការ​ស្រាវជ្រាវ​ជំហាន​ដំបូង​នគរបាល​ខណ្ឌដង្កោ​ប្រាប់​ថា «​ការ​ឆាបឆេះ​នេះ បង្ក​ឡើង​ដោយសារ​ការ​ផ្ទុះ​ឡ​កម្ដៅ នៅ​ក្នុង​រោងចក្រ​នេះ​តែ​ម្ដង​»៕
ព័ត៌មានថ្មីៗ JOIN👉https://t.me/PreabMessengerTV

 #ព័ត៌មានអន្តរជាតិឆេះយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines នៅឯអាកាសយានដ្ឋាន Haneda ក្នុងរដ្ឋធានីតូក្យូ ខណៈមនុស្ស ...
02/01/2024

#ព័ត៌មានអន្តរជាតិ
ឆេះយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines នៅឯអាកាសយានដ្ឋាន Haneda ក្នុងរដ្ឋធានីតូក្យូ ខណៈមនុស្ស ៣៧៩នាក់ទទួលបានការជួយសង្គ្រោះ
#ព្រាបនាំសារធីវី-០២-មករា-២០២៤ -ចែករំលែក:
--------------------------------------------
( #ជប៉ុន)៖ ហេតុការណ៍អគ្គិភ័យមួយបានឆាបឆេះលើយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airline ខណៈយន្តហោះនេះបានចុះចតនៅលើផ្លូវរត់នៅឯអាកាសយានដ្ឋានហាណេដាក់ (Haneda) ក្នុងរដ្ឋធានីតូក្យូ នៅល្ងាចថ្ងៃអង្គារនេះ ។

យោងតាមឃ្លីបវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយ NHK របស់ជប៉ុន បានបង្ហាញអំពីទិដ្ឋភាពអណ្តាតភ្លើងកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីបង្អួចរបស់យន្តហោះ រួមទាំងឆេះផ្នែកខាងក្រោមផងដែរ បើទោះបីជាមានការខិតខំយ៉ាងក្តៅគគុកក្នុងការបាញ់ទឹកដើម្បីគ្រប់គ្រងអគ្គិភ័យដោយក្រុមជួយសង្គ្រោះក៏ដោយ។

សារព័ត៌មាន NHK បានធ្វើការដកស្រង់សំដីអាជ្ញាធរដែលបានអះអាងថា យន្តហោះខាងលើនេះ ទំនងជាបានប៉ះទង្គិចគ្នាជាមួយនឹងយន្តហោះមួយគ្រឿងផ្សេងទៀតដែលគេសង្ស័យថាជាយន្តហោះរបស់ក្រុមមន្ត្រីឆ្មាំសមុទ្រ អំឡុងចុះចតនៅឯអាកាសយានដ្ឋានហាណេដាក់ (Haneda) ។

គួរបញ្ជាក់ថា មានមនុស្សសរុបចំនួន ៣៧៩នាក់ស្ថិតនៅលើយន្តហោះ រួមមាន អ្នកដំណើរចំនួន ៣៦៧ នាក់ និងបុគ្គលិកបម្រើការនៅលើយន្តហោះចំនួន ១២ នាក់ទទួលបានការជម្លៀសចេញភ្លាមៗ ។ យន្តហោះខាងលើនេះ ជាប្រភេទយន្តហោះ JAL 516 (Japan Airlines Flight 516) បានហោះចេញពីកោះហុកកៃដូ ៕
ព័ត៌មានថ្មីៗ JOIN👉https://t.me/PreabMessengerTV

លោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលម្នាក់ទៀតត្រូវបាន ACU ឃាត់ខ្លួន
02/01/2024

លោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលម្នាក់ទៀតត្រូវបាន ACU ឃាត់ខ្លួន

ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទី០២ ខ...
02/01/2024

ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤នេះ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ មកផ្ដល់ជូនគ្រួសារអតីតយុទ្ធជន ចំនួន៦២៨គ្រួសារ ដែលកំពុងរស់នៅ និងអាស្រ័យផលក្នុងតំបន់អភិវឌ្ឍន៍ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ស្ថិតក្នុងភូមិប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ព័ត៌មានថ្មីៗ JOIN👉https://t.me/PreabMessengerTV

ជប៉ុនផ្អាកដំណើរការសេវាកម្មរថភ្លើងល្បឿនលឿនស៊ីនកាន់ស៊ែនជាបណ្តោះអាសន្នក្រោយកើតមានគ្រោះរញ្ជួយដីកម្រិតខ្ពស់ ព្រាបនាំសារធីវី-០...
02/01/2024

ជប៉ុនផ្អាកដំណើរការសេវាកម្មរថភ្លើងល្បឿនលឿនស៊ីនកាន់ស៊ែនជាបណ្តោះអាសន្នក្រោយកើតមានគ្រោះរញ្ជួយដីកម្រិតខ្ពស់
ព្រាបនាំសារធីវី-០២-មករា-២០២៤ -ចែករំលែក:
-------------------------------------
( #ជប៉ុន)៖ ក្រុមហ៊ុនផ្លូវដែកអ៊ីសចាភែន (East Japan) បានផ្អាកសេវាកម្មរថភ្លើងល្បឿនលឿនស៊ីនកាន់ស៊ែន (Shinkansen) ទាំងអស់នៅលើខ្សែរត់នៅក្នុងទីក្រុងចូអ៊ីតស៊ុ (Joetsu) និងខ្សែរត់នៅក្នុងតំបន់កោះហូគឹរីគុ (Hokuriku) នៅទូទាំងតំបន់អ៊ីស៊ីហ្គាវ៉ា (Ishikawa) ខណៈគ្រោះមហន្តរាយរញ្ជួយដីដ៏ខ្លាំងមួយ នៅក្នុងកម្រិតរំញ័ររហូតដល់ ៧.៦ នៃរង្វាស់រ៉ិចទ័រ បានកំពុងតែបង្កផលប៉ះពាល់ដល់តំបន់ឆ្នេរសមុទ្រភាគកណ្តាលប្រទេសជប៉ុនចាប់តាំងពីរសៀលថ្ងៃចន្ទដើមសប្តាហ៍នេះ ។

យោងតាមអាជ្ញាធរផ្លូវដែកជប៉ុន បានអះអាងថា នាពេលបច្ចុប្បន្ននេះ មិនមានការរំពឹងណាមួយនៅឡើយទេ សម្រាប់ការបន្តសេវាកម្មរថភ្លើងល្បឿនលឿនឡើងវិញ ។

អ្នកឆ្លើយឆ្លងរបស់ទីភ្នាក់ងារសារព័ត៌មានចិន CGTN នៅលើរថភ្លើងរថភ្លើងល្បឿនលឿនស៊ីនកាន់ស៊ែនកាហ្គាយ៉ាគិ (Kagayaki) ដែលកំពុងតែផ្អាកការធ្វើដំណើរទៅកាន់ទីក្រុងកាណាហ្សាវ៉ា (Kanazawa) បានលើកឡើងថា អ្នកដំណើរភាគច្រើនបានចាកចេញពីរថភ្លើងហើយបានធ្វើដំណើរទៅកាន់ផ្លូវរត់ផ្សេងទៀត បន្ទាប់ពីពួកគេទទួលបានការជូនដំណឹងជាបន្ទាន់តាមរយៈទូរស័ព្ទដៃរបស់ពួកគេ ។

យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានបានបន្ថែមទៀតថា អាជ្ញាធរផ្លូវដែកជប៉ុន ក៏បានស្នើឱ្យអ្នកដំណើរទិញភេសជ្ជៈនិងអាហារសម្រន់ពីហាងដែលនៅជិតបំផុតរបស់ពួកគេ ក៏ព្រោះតែអាជ្ញាធរមិនទាន់អាចកំណត់ពេលវេលាជាក់លាក់សម្រាប់ការបន្តសេវាកម្មឡើងវិញនៅឡើយទេ ។

គួរបញ្ជាក់ថា នៅរសៀលថ្ងៃចន្ទដើមសប្តាហ៍នេះ មានគ្រោះមហន្តរាយរញ្ជួយដីនៅជប៉ុនក្នុងកំរិតញ័រប្រមាណជា ៧.៦តាមរង្វាស់រិចទ័រ និងបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិក្នុងកំពស់៥ម៉ែត្រ នៅចំងាយប្រមាណជា ៣០០គីឡូម៉ែត្រភាគខាងជើងពីរដ្ឋធានីតូក្យូ ។ អាជ្ញាធរមូលដ្ឋាន បានធ្វើការជម្លៀសពលរដ្ឋនៅក្នុងតំបន់រងផលប៉ះពាល់ចេញទៅរកទីទួលសុវត្ថិភាពភ្លាមៗនៅរសៀលថ្ងៃចន្ទ ជាពិសេសនៅក្នុងតំបន់ ណូតូនៃដែនដី អ៊ីស៊ីហ្គាវ៉ា។

អាជ្ញាធរបានបញ្ជាក់បន្ថែមទៀតថា មនុស្ស ៤ នាក់នៅក្នុងដែនដីអ៊ីស៊ីហ្គាវ៉ា បានស្លាប់ដោយសារតែគ្រោះរញ្ជួយដីនេះ ហើយនេះគឺជាលើកទីមួយហើយ ដែលអាជ្ញាធរបានចេញការព្រមានអំពីរលកយក្សស៊ូណាមិ ចាប់តាំងពីគ្រោះរញ្ជួយដីកាលពីឆ្នាំ ២០១១ នៅភាគខាងជើងប្រទេសជប៉ុន ៕
ប្រភព៖ Reuters Connect
ព័ត៌មានថ្មីៗ JOIN👉https://t.me/PreabMessengerTV

Address

Siem Reap

Telephone

+85593958000

Website

Alerts

Be the first to know and let us send you an email when ព្រាបនាំសារ ធីវី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ព្រាបនាំសារ ធីវី:

Share



You may also like