Chouen Reychean

Chouen Reychean # My name is Chouen Chean.
# Education & Shear Knowlegdes

យើងមិនអាចមើលឃើញពីអនាគត តែយើងអាចដឹងពីបច្ចប្បន្ន ដូច្នេះយើងត្រូវធ្វើបច្ចុប្បន្នភាពឲ្យល្អបំផុត
25/07/2023

យើងមិនអាចមើលឃើញពីអនាគត តែយើងអាចដឹងពីបច្ចប្បន្ន ដូច្នេះយើងត្រូវធ្វើបច្ចុប្បន្នភាពឲ្យល្អបំផុត

Our Temple
24/06/2023

Our Temple

កំពូលកូររាល់ថ្ងៃ🥰
08/06/2023

កំពូលកូររាល់ថ្ងៃ🥰

ទំនេរលំហែរអារម្មណ៍ខ្លះ ចាំគិតកិច្ចការបន្តទៀត🥰
02/05/2023

ទំនេរលំហែរអារម្មណ៍ខ្លះ ចាំគិតកិច្ចការបន្តទៀត🥰

ត្រូវចេះស្វែងរកសេខក្តីសុខឲ្យខ្លួនឯងខ្លះ គ្មាននរណាកើតមករវល់មិនឈប់នោះទេ
28/03/2023

ត្រូវចេះស្វែងរកសេខក្តីសុខឲ្យខ្លួនឯងខ្លះ
គ្មាននរណាកើតមករវល់មិនឈប់នោះទេ

គេថាមានលុយមានសាច់ញាតិ មានបងប្អូន មានមិត្តភក្តិ មានទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួនយើង មិនដឹងវាជាការពិតអត់? ពីមួយថ្ងៃទៅម...
27/02/2023

គេថាមានលុយមានសាច់ញាតិ មានបងប្អូន មានមិត្តភក្តិ
មានទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួនយើង មិនដឹងវាជាការពិតអត់? ពីមួយថ្ងៃទៅមួយថ្ងៃលឺតែពាក្យជូនពរ ពាក្យសួរសុខទុក ពាក្យសរសើរ ពាក្យសុំរាប់អាន ពិតអត់?

ពិចារណាតាមការគួរ អាចពិតព្រោះធ្លាប់ជួប អាចមិនពិតព្រោះយើងមិនធ្លាប់ជួប តែកុំយកលុយជាធំ កុំព្រោះតែលុយ បំផ្លាញការរាប់អាន គេថានិស្ស័យមនុស្សមើលមិនឃើញ ត្រូវចេះរៀនរស់ជាមួយការពិត និងភាពស្មោះត្រង់..។

ស្ទាយមួយអប់អរឆ្នាំថ្មី😍
23/01/2023

ស្ទាយមួយអប់អរឆ្នាំថ្មី😍

ក្នុងនាមខ្ញុំជាអ្នកគាំទ្រអ្នកដ៏ស្មោះស្ម័គ្រម្នាក់ ខ្ញុំមិនបានខ្វល់ពីនរណាម្នាក់ ឬ រិះគនបុគ្គលណាម្នាក់ទេ ដឹងតែគាំទ្រ សប្បា...
20/12/2022

ក្នុងនាមខ្ញុំជាអ្នកគាំទ្រអ្នកដ៏ស្មោះស្ម័គ្រម្នាក់ ខ្ញុំមិនបានខ្វល់ពីនរណាម្នាក់ ឬ រិះគនបុគ្គលណាម្នាក់ទេ ដឹងតែគាំទ្រ សប្បាយរីករាយនូវសមទ្ធិផលរបស់អ្នក។

24/10/2022
ពេលខ្លះអំពើល្អមិនបាច់រើសមនុស្ស ឬត្រូវរងចាំការត្រលប់អំពើល្អមកវិញទេ ជូនកាលមនុស្សដែលអ្នកកំពុងតែជួយនោះ ស្គាលអ្នកតែមួយភ្លែតប៉...
23/10/2022

ពេលខ្លះអំពើល្អមិនបាច់រើសមនុស្ស ឬត្រូវរងចាំការត្រលប់អំពើល្អមកវិញទេ ជូនកាលមនុស្សដែលអ្នកកំពុងតែជួយនោះ ស្គាលអ្នកតែមួយភ្លែតប៉ុណ្ណោះ។ និស្ស័យមនុស្សខុសគ្នា មិនមែនគេជាមនុស្សអាក្រក់នោះទេ គ្រាន់តែគេគ្មាននិស្ស័យល្អនឹងយើង។ “ចាំទុកណាទោះបីអ្នកជួយគេក៏ដោយ កុំភ្លេចជួយខ្លួនឯង ស្រលាញ់ខ្លួនឯង នឹងរំលឹកខ្លួនឯង ថាមនុស្សបែបណាដែលអ្នកគួរបន្តជួយ”

+៣ចំណុច សម្រាប់ពិចារណាកុំធ្វើការប្រៀបធៀបបំបាក់ទឹកចិត្តខ្លួនឯង+មែនទែនទៅការចង់បាន រឺចង់សម្រេចអ្វីមួយ គេត្រូវជម្នះ អត់ធ្មត់...
21/10/2022

+៣ចំណុច សម្រាប់ពិចារណាកុំធ្វើការប្រៀបធៀបបំបាក់ទឹកចិត្តខ្លួនឯង+
មែនទែនទៅការចង់បាន រឺចង់សម្រេចអ្វីមួយ គេត្រូវជម្នះ អត់ធ្មត់ តស៊ូ ក្រាញននៀល បែកញើសហូរញើស ហើយព្យាយាមបង្កើតឱកាស និងចាប់ឱកាស ទោះមានត្រឹម១% ក៏ដោយ។ មកដល់ចំណុចនេះមានន័យថាទាំងការរស់នៅ ការងារ ការប្រាស្រ័យទាកទងក្នុងសង្គម លុយកាក ភាពមានក្រ ឬដោយដំណពូជពីកំណើតក៏ដោយ បើអ្នកកំពុងតែប្រៀបធៀប? កំពុងតែតូចចិត្ត? អន់ចិត្ត? ឬអ្នកកំពុងតែបែងចែកឋានៈ តួនាទី ឬពាក្យថាមានក្រ ? គ្មានថ្ងៃធ្វើឲ្យជីវិតអ្នកប្រសើរឡើងទេ។ មានពាក្យមួយឃ្លាពោលថា៖ ដេកតែស្រមៃ គ្មានគិតធ្វើអី នឹងរៀនផ្លាស់ប្តូរទម្លាប់អាក្រក់ក្នុងខ្លួនចោល គឹកុំសង្ឃឹម គ្មានថ្ងៃលាភសំណាងដើរចូលមកក្នុងជីវិតអ្នកឡើយ។
សូមកុំមានទម្លាប់មិនល្អ នៃការយល់ឃើញមួយចំនួនមិនគួរប្រៀបធៀបការរស់ខ្លួនឯងជាមួយអ្នកដទៃ។ កញ្ញាចែករំលែក ៣ចំណុចខាងក្រោមសម្រាប់ពិចារណា តែកុំធ្វើប្រៀបបំបាក់ទឹកចិត្តខ្លួនឯង ឬបន្ទោសបង្អាប់កំណើត៖
១-ការយល់ឃើញឲ្យស្របនឹងស្ថានការណ៍មិនអាចដូចគ្នាទាំងស្រុង ឧទា៖ . រៀនចប់បរិញ្ញាបត្រដូចគ្នា ប៉ុន្តែកម្រិតចំណេះដឹងមិនប្រាកដថាដូចគ្នាទេ។ . ប្រាក់ខែដូចគ្នា ប៉ុន្តែមិនប្រាកដថាតួនាទី និងសមត្ថភាពការងាដូចគ្នាទេ ។ . ជោគជ័យដូចគ្នា ប៉ុន្តែមិនប្រាកដថា ការតស៊ូប្រឹងប្រែង ភាពឆ្លាតវៃ និងការលះបង់កន្លងមក វាដូចគ្នានោះទេ ។

២-ភាពខុសគ្នារវាងកំណើតបុគ្គលមានអំណោយផលពីធម្មជាតិ បូកគួរផ្សំនឹងការប្រឹងប្រែងផង កំណើតខ្លះក៏មិនទាក់ទងនឹងភាពមានក្រ ឆ្លាតល្ងង់ដែរ។ គ្រាន់មនុស្សខ្លះកើតមកនៅក្នុងជម្រកទ្រព្យ លុយឡាន គ្រឿងសម្ភារៈនិយមមកស្រាប់ ជាមួយនិងការជ្រោមជ្រែងយ៉ាងសម្បើម ខ្លីៗសូម្បីតែដើរក៏មានអមដែរ ។ អ្នកខ្លះទៀតកើតមកជាមួយនឹងពិភពឱកាស ឆ្វេងឱកាសស្ដាំឱកាស ឱកាសខ្លះប្រគេនដល់ដៃគេតែម្ដង។ អ្នកខ្លះទៀតវិញកើតមកមានគ្រប់យ៉ាងទាំងអស់នោះតែម្ដង មិនបាច់ខ្វល់ មួយជីវិតបិទភ្នែកសប្បាយ គេហៅថាអំណោយផលពីធម្មជាតិ។ ។

ប៉ុន្តែទន្ទឹមគ្នានោះដែរ ក៏មានមនុស្សមួយចំនួនកើតក្នុងភាពខ្សត់ខ្សោយ ស្ថានភាពបែកបាក់ តែលតោល ហើយល្ហរល្ហេវ ដែរ។ រៀនទទួលស្គាល់ បើយើងខ្វះយើងត្រូវខំប្រឹងប្រែងទើបសម្រេចគោលដៅបាននាថ្ងៃអនាគត ទោះមិនដូចគេ ឬស្នើរគេ តែវាល្អប្រសើរសម្រាប់ជីវិតខ្លួនឯង។ ព្រោះការអង្គុយបន់ផ្សង ចាំព្រេងសំណាងប្តូរជោគវាសនាមិនអាចទៅរួចនោះទេ អ្នកខំ អ្នកបាន អ្នកអាចដើរដល់គោលដៅជីវិតអ្នកដែលបានគ្រោងទុក ចាំសំណាងឬភាពមានបានចង់ដូចគេ មិនមែនធ្លាក់ពីលើមេឃ ដេកចាំនោះទេថាវានឹងរត់មករកអ្នកបើមិនរត់ស្វែងរកតាមចាប់ឲ្យបានក្នុងដៃ។

៣-កុំបំបាក់ខ្លួនឯង ឬទៅច្រណែនអ្នកណា ព្រោះដង្ហើមដែលយើងដក និងលទ្ធផលជីវិតដែលយើងមាន វាបញ្ជាក់ពីកម្រិតនៃភាពរឹងមាំ ការតស៊ូ ភាពឈ្លាសវៃ និងភាពពូកែៗដែលយើងមានរួចបាត់ហើយ។ ត្រូវមានមោទនៈភាពនៅចំពោះមុខនូវលទ្ធផលទាំងនេះ ព្រោះវាកើតចេញពីកាក់សេន និងកម្លាំងញើសឈាមរបស់យើង។ ចាំទុកថានៅពេលយើងប្រៀបធៀបជាមួយអ្នកណាម្នាក់ ឬលើកចំណុចគេមានយើងគ្មានមកដាក់មុខពេក យើងនឹងបាក់កម្លាំងចិត្ត គ្មានកម្លាំងចាំឱកាស និងក្តីសុបិនដែលអ្នកចង់ក្លាយជាអ្វីនាថ្ងៃអនាគតបាន។ រៀនទទួលស្គាល់ រៀនកែប្រែ រៀនបោះចោល រៀនត្រេកអរនឹង ភាពជោគជ័យរបស់អ្នកដទៃខ្លះ រៀនជួយលើកទឹកចិត្តខ្លួន និងអ្នកដែលជួបបញ្ញាខ្លះដែរ កុំសើចចំអក និងបំផ្លាញទឹកចិត្តគេ ឬខ្លួនឯង។ បើអ្នកនៅតស៊ូ មិនបោះបង់ អ្នកនៅតែមានសង្ឃឹមជានិច្ច ទោះជាវាពិបាកបន្តិចក្នុងការដើរ តែអ្នកបានទទួលស្គាល់ភាពជាខ្លួនឯង ធ្វើជាខ្លួន និងទទួលស្គាល់អ្វីដែលខ្លួនឯងត្រូវការបំផុតសម្រាប់ជីវីតនាថ្ងៃអនាគត។
ប្រភព: https://kanha.sabay.com.kh/article/1338818

-សំនេរជីវិត-ជីវិតនេះកើតមកលំបាកពេកហើយ គ្រាន់តែរស់ចង់ឲ្យជីវិតមានក្តីសុខក៏ពិបាកដែរ។ អ្វីដែលយើងចង់បានមិនប្រាកដថានឹងបានសម្រេច...
20/10/2022

-សំនេរជីវិត-
ជីវិតនេះកើតមកលំបាកពេកហើយ គ្រាន់តែរស់ចង់ឲ្យជីវិតមានក្តីសុខក៏ពិបាកដែរ។ អ្វីដែលយើងចង់បានមិនប្រាកដថានឹងបានសម្រេចដូចបំណងនោះទេ។ ការរស់នៅសម្របខ្លួនជាមួយសង្គមពិតជាពិបាក អ្វីដែលរឹតពិបាក គឺជ្រើសរើសដៃគូជីវិតដែលស្របគ្នាម្នាក់។ ពេលខ្លះមិនយល់ដែរ ពេលគេស្រលាញ់យើង យើងមិនស្រលាញ់គេ ពេលខ្លះយើងស្រលាញ់គេ គេទៅស្រលាញ់អ្នកផ្សេង មានរឿងដែលលើសនឹងទៀតពេលខ្លះអ្នកខ្លះគេធ្វើឲ្យឈឺចាប់ហើយនៅតែនឹក និងស្រលាញ់គេមិនឈប់ទៀត។ ហត់ទេជីវិតបែបនេះ ? ដូច្នេះយើងត្រូវគិតថាគ្រប់បញ្ហាវាប្រាកដជាមានច្រកចេញមិនខាន កុំប្រាថ្នារបស់ដែលលើសពីសមត្ថភាពរបស់យើង............។

គ្មានអ្វីមានក្តីសុខជាងធ្វើអំពើល្អនោះទេ
11/10/2022

គ្មានអ្វីមានក្តីសុខជាងធ្វើអំពើល្អនោះទេ

គ្មាននរណាកើតមកមានគ្រប់ចំណុចនោះទេប៉ុន្តែពេលខ្លះភាពឆ្លាតអាចកើតពីការប្រឹងប្រែង ពេលខ្លះប្រឹងដែរតែមិនឆ្លាត អាស្រ័យមនុស្សម្នាក...
08/08/2022

គ្មាននរណាកើតមកមានគ្រប់ចំណុចនោះទេប៉ុន្តែ
ពេលខ្លះភាពឆ្លាតអាចកើតពីការប្រឹងប្រែង ពេលខ្លះប្រឹងដែរតែមិនឆ្លាត
អាស្រ័យមនុស្សម្នាក់ស្គាល់ពីភាពខ្លាំងនឹងខ្សោយរបស់ខ្លួនឯង
ភាពបទបែន ភាពចុះសម្រុង ពេលវេលា​ និង ឱកាសជាក់លាក់។
(គ្មាននរណាកើតមកស្រួលនោះទេ មិនមែន ដេកមិនក្រោកឲ្យមាន ដើរលេងឲ្យមាន ផឹកឲ្យមាន អួតអាងមាន រស់មិនខ្វល់ពីជីវិតឲ្យមាន ថែមទាំងមិនទទួលខុសត្រូវលើជីវិតហើយមាន ក៏មិនមែនទេ ក្រឡេកមើលខ្លួនឯង និងគិតម្តងទៀត)។

ជំនឿ និង ចំនេះដឹងបុគ្គល—អ្នកខ្លះដោយសារចង់ឲ្យគេជឿលើខ្លួនឯងពូកែ ខំចូលវត្តកាន់សីលដើម្បី បង្កើតជាមុខរបររកស៊ីផ្ទាល់ខ្លួន…អ្នក...
02/08/2022

ជំនឿ និង ចំនេះដឹងបុគ្គល

អ្នកខ្លះដោយសារចង់ឲ្យគេជឿលើខ្លួនឯងពូកែ ខំចូលវត្តកាន់សីលដើម្បី បង្កើតជាមុខរបររកស៊ីផ្ទាល់ខ្លួន…
អ្នកខ្លះនៅផ្ទះគេហៅ ‘អា’ ច្រើនពេក ខំទៅបួសឲ្យគេហៅ អណ្ទិត (បណ្ឌិត) ឬ លោកបង តែការរៀនសូត្រ ធម៌អារ្យ៍មិនដឹងអីសោះ ត្រឹមធម៌សូត្របួនប្រាំឆ្នាំគ្មានទាំងធម៌សូត្រទៀត…
និងមានអ្នកខ្លះហូរហែរច្រើនទៀត….
ព្រោះជំនឿ និងភាពគ្មានចំនេះដឹង បានផ្តល់ឲ្យយុវជនមួយចំនួន មិនបានខ្វល់ពីការសិក្សារៀនសូត្រ មិនបានគិតគូរពីធនធានជាតិ វក់វី ងប់ងល់នឹងរឿងអត់ប្រយោជន៍ច្រើន ព្រោះគ្មានអ្នកប្រាប់អ្នកណែនាំ….សង្ឃឹមលោកឳពុកអ្នកម្តាយដែលបង្កើតកូនមក មានទំនួលខុសត្រូវលើកូន មិនត្រឹមតែចិញ្ចឹមទេ ត្រូវអប់រំណែនាំ ឲ្យកូនមានចំនេះដឹង ជាពិសេសធ្វើជាគំរូល្អរបស់កូន ទើបកូនយើងមានអនាគតល្អ ក្លាយជាធនធានរបស់ជាតិបាន…។

29/09/2021
29/09/2021

Address

National Road 6, Kruos Village, Siem Reap 17252
Siem Reap

Telephone

+85570714992

Website

Alerts

Be the first to know and let us send you an email when Chouen Reychean posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Chouen Reychean:

Videos

Share


Other Siem Reap media companies

Show All