ទូរទស្សន៍ ពោធិ៍សាត់ - Pursat Television

  • Home
  • Cambodia
  • Pursat
  • ទូរទស្សន៍ ពោធិ៍សាត់ - Pursat Television

ទូរទស្សន៍ ពោធិ៍សាត់ - Pursat Television ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

UPDATE៖ គុណភាពខ្យល់នៅកម្ពុជា គិតត្រឹមម៉ោង៦ ព្រឹក ថ្ងៃទី៣ ខែកុម្ភៈ គឺមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦៤.១០ µg/m3 ធ...
03/02/2025

UPDATE៖ គុណភាពខ្យល់នៅកម្ពុជា គិតត្រឹមម៉ោង៦ ព្រឹក ថ្ងៃទី៣ ខែកុម្ភៈ គឺមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦៤.១០ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “មធ្យម”។

គុណភាពខ្យល់ល្អណាស់ មានតែ ខេត្តស្វាយរៀង​ ។គុណភាពខ្យល់ល្អមាន ខេត្តបាត់ដំបង ខេត្តកំពង់ចាម​ ខេត្តកំពង់ឆ្នាំង រាជធានីភ្នំពេញ​ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តព្រៃវែង​ ខេត្តរតនគិរី​ ​ ខេត្តកែប ខេត្តព្រះសីហនុ​​ ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ។

ពណ៌លឿង ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តកោះកុង​ ខេត្តតាកែវ ខេត្តមណ្ឌលគីរី ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ​ និង ពណ៌ទឹកក្រូច ខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។

ខេត្តគុណភាពខ្យល់ពុលខ្ពស់ គឺ ពណ៌ក្រហម ខេត្តពោធិ័សាត់។

03/02/2025

ប៉ុន្មានថ្ងៃនេះខ្ញុំឃើញមានការចែករំលែកវីដេអូនៃបទសម្ភាសន៍របស់អ្នកនយោបាយចាស់វស្សានិងជាជនឱកាសនិយម សម រង្ស៊ី ជាមួយ The Cambodia Daily នៅថ្ងៃ ១២ កញ្ញា ២០២៤ ដែលគាត់បានធ្វើការរិះគន់ទៅលើបុគ្គលបុគ្គលិកលក្ខណៈរបស់លោក Donald Trump ដែលពេលនោះជាបេក្ខជនប្រធានាធិបតី ដោយថាលោក Donald Trump ជាមនុស្សនិយាយមិនពិត និងចូលចិត្តធ្វើប្រជាភិថុត។ល។

ឃើញវីដេអូនេះធ្វើឲ្យខ្ញុំនឹកឃើញនៅពេលកន្លងមក ដែលខ្ញុំតែងតែឃើញអ្នកនយោបាយចាស់វស្សានិងជាជនឱកាសនិយម សម រង្ស៊ី តែងតែយកខ្លួនទៅភ្ជាប់ជាមួយនឹងអ្នកដែលឈ្នះ ដូចជាលោកស្រី អ៊ុង សានស៊ូជី នៅភូមាកាលពីលោកស្រីឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៥។ ហើយតែងតែដាក់ខ្លួនឆ្ងាយពីបុគ្គលដែលចាញ់ឬមានបញ្ហា។

ការដែលលោក សម រង្ស៊ី ហ៊ាននិយាយបែបនេះនៅក្នុងរយៈពេលជាង ១ខែមុនការបោះឆ្នោតនៅសហរដ្ឋអាមេរិក ប្រហែលជាគាត់គិតថាប្រធានាធិបតី Donald Trump នឹងមិនទទួលបានជោគជ័យក្នុងការបោះឆ្នោតដែលនឹងប្រព្រឹត្តិទៅនៅខែវិច្ឆិកានោះទេ បើយោងតាមការស្ទង់មតិជាច្រើននាពេលនោះ។ តែផ្ទុយទៅវិញប្រជាពលរដ្ឋអាមេរិកបានបោះឆ្នោតឲ្យលោក Donald Trump ឈ្នះ និងក្លាយជាប្រធានាធិបតីទី ៤៧ របស់អាមេរិក។

ខ្ញុំរង់ចាំមើលថាតើ អ្នកនយោបាយចាស់វស្សានិងជាជនឱកាសនិយម សម រង្សី ដែលតែងតែអួតពីការគាំទ្ររបស់អាមេរិក នឹងស្នើសុំការជួយពីរដ្ឋបាលរបស់លោក Donald Trump យ៉ាងណាទៀតទៅ។ តើគាត់ត្រូវធ្វើមុខក្រាស់ ឬដាក់ខ្លួនហើយបែរមកនិយាយល្អអំពីលោក Donald Trump ដើម្បីបានការជួយឬទេ? បើភស្តុតាងដែលបង្ហាញអំពីការរិះគន់វាយប្រហារបស់គាត់លើ បុគ្គលិកលក្ខណៈរបស់លោក Donald Trump មានច្បាស់យ៉ាងនេះ។ សង្ឃឹមថាគាត់មិនចោទថាការសម្ភាសន៍នេះក្លែងក្លាយ ហើយជាការកាត់តតាមប្រព័ន្ធ AI ទៅចុះ😅

ខ្ញុំជឿថាមានមនុស្សជាច្រើនក៏នឹងកំពុងរង់ចាំមើលអាកប្បកិរិយា និងសកម្មភាពរបស់អ្នកនយោបាយចាស់វស្សាឱកាសនិយមម្នាក់នេះ ជាមួយរដ្ឋាភិបាលលោក Donald Trump ទៅយ៉ាងណា?

សារាចរស្តីពី ការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥
03/02/2025

សារាចរស្តីពី ការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥

02/02/2025

ទំនប់បង្ហៀរ ប៊ុន រ៉ានី ហ៊ុនសែន ដំណាក់ទ្រយឹង

02/02/2025

⚡️🔔សេចក្តីបំភ្លឺព័ត៌មាន
កាលពីពេលថ្មីៗកន្លងទៅនេះ មានការចុះផ្សាយជាវីដេអូក្នុងបណ្តាញព័ត៌មានសង្គម របស់គណនីទំព័រហ្វេសប៊ុកឈ្មោះ BroSna Vlogger ដែលមានខ្លឹមសារថា៖ លោកតា ឡាង យ៉ាន ដែលបាននិយាយថាជាទាហានកាលពីនៅក្មេង ក្នុងវរ៩២មានមូលដ្ឋាននៅស្រុកភ្នំក្រវាញ ត្រូវកម្ទេចគ្រាប់ខ្ទាតប៉ះចំក្បាលបណ្តាលឱ្យមានរបួសធ្ងន់ធ្ងរ សន្លប់ជាច្រើនខែ ហើយបច្ចុប្បន្នមានអាយុ៧៤ឆ្នាំហើយ អត់មានបាយហូប ដើរទៅណា មកណា អត់មានលុយសូម្បី១០០រៀលក្នុងខ្លួន រស់រាល់ថ្ងៃពឹងអ្នកជិតខាងឱ្យបាយហូបដើម្បីបន្តជីវិតដែលមានអាសយដ្ឋាន នៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

02/02/2025

អភិសេកព្រះពុទ្ធប្បដិមាទ្រង់ឈរកម្ពស់ ២៧,៩ម៉ែត្រ នៅវត្តរង្សីហៅវត្តរំលេច នៅភូមិប្រឡាយរំដង ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់

ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ​ (Completed Irrigation System) ធានាការផ្គត់ផ្គង់ទឹក​ ដេីម្បីបង្កបង្កេីនផលពេញមួយឆ្នាំ។...
02/02/2025

ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ​ (Completed Irrigation System) ធានាការផ្គត់ផ្គង់ទឹក​ ដេីម្បីបង្កបង្កេីនផលពេញមួយឆ្នាំ។

គម្រោងខ្សែច្រវ៉ាក់តម្លៃផលិតកម្មកសិកម្មកម្ពុជា ជំហ៊ាន២ គឺជាគម្រោងជួយលើកកម្ពស់ច្រវាក់តម្លៃផលិតកម្មកសិកម្មកាន់តែល្អប្រសើរ ហើយក្នុងនោះ គម្រោងនេះ បានស្តារនិងកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តគ្រប់ជ្រុងជ្រោយ​ (Completed Irrigation System) សរុបចំនួន ១២ប្រព័ន្ធ នៅក្នុងខេត្តតាកែវ កណ្ដាល និងព្រៃវែង ។

ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយនេះ បានធានាដល់ការមានទឹកគ្រប់គ្រាន់សម្រាប់ប្រជាកសិករ ធ្វើស្រូវបានចំនួន ៣ដង ក្នុងមួយឆ្នាំ និងរួមទាំងដំណាំរួមផ្សំផ្សេងៗទៀតផងដែរ ដោយមិនមានការព្រួយបារម្ភពីការខ្វះខាតទឹកប្រើប្រាស់ឡើយ ។ ប្រព័ន្ធធារាសាស្ត្រនេះ មានស្ថានីយន៍បូមទឹកដោយស្វ័យប្រវត្តិដែលប្រើប្រាស់ថាមពលអគ្គិសនីចំនួន ១២កន្លែង ដើម្បីអន្តរាគមន៍បូមទឹកចូលក្នុងប្រឡាយមេ រួចបញ្ចូលទៅក្នុងប្រឡាយរង រួចបន្តចូលក្នុងប្រឡាយជើងក្អែបដែលនៅតាមភ្លឺស្រែរបស់ប្រជាកសិករ រួចបង្ហូរចូលក្នុងស្រែតែម្ដង ។

ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយនេះ ត្រូវបានគ្រប់គ្រងដោយសហគមន៍កសិករប្រើប្រាស់ទឹក បង្កេីតឡេីងដោយក្រសួងធនធានទឹក និងឧតុនិយម ហើយមានដំណើរការដោយរលូន ព្រមទាំងមានការចូលរួមយ៉ាងទៀងទាត់ និងសកម្ម ដើម្បីផ្គត់ផ្គង់ទឹកជូនដល់ប្រជាកសិករ ។

សូមបញ្ជាក់ថា គម្រោងនេះ ត្រូវបានអនុវត្តនៅខេត្តចំនួន ៣ រួមមាន៖ ១/ ខេត្តតាកែវ មានប្រព័ន្ធធារាសាស្រ្ត និងស្ថានីយបូមទឹកចំនួន ៥ប្រព័ន្ធ គឺ ប្រព័ន្ធវត្តថ្មី ប្រព័ន្ធវត្តថ្មី៣ ប្រឡាយ៩០ ប្រឡាយតាសួង និងប្រព័ន្ធចារ ១, ទី២/ ខេត្តព្រៃវែង មានប្រព័ន្ធធារាសាស្រ្ត និងស្ថានីយបូមទឹកចំនួន ៥ប្រព័ន្ធ គឺ ប្រព័ន្ធអង្គរអង្គ អន្លុងរាជ ពាមរ តាហែល និងដីក្រហម, ទី៣/ ខេត្តកណ្តាល មានប្រព័ន្ធធារាសាស្រ្ត និងស្ថានីយបូមទឹកចំនួន ២ប្រព័ន្ធ គឺប្រព័ន្ធសំបួរ និងចារ២ ដែលមានផ្ទៃដីសរុបប្រមាណ​ ១ម៉ឺនហិចតា។

01/02/2025

ឯកឧត្តម គន់ គីម និងឯកឧត្តម ខូយ រីដា ចុះពិនិត្យស្ថានភាពស្រូវប្រាំងរបស់ប្រជាកសិករនៅឃុំកញ្ជរស្រុកកណ្ដៀង

01/02/2025

ពិធីស្រោចព្រះសុគន្ធវារី រំលឹកថ្ងៃកំណើត និងចម្រើនទិឃាយុវឌ្ឍនៈមង្គល៤០ឈានចូល៤១ព្រះវស្សា ប្រគេនព្រះវិសាលមុនី សួន សាវុឌ្ឍ ព្រះគ្រូវត្តសុវណ្ណស្លាកែត

31/01/2025

អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានដាក់ចេញនូវ គោលនយោបាយអភិវឌ្ឍវិស័យអប់រំ៩ចំណុច

ប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតក្រសួងព័ត៌មានបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ ទិសដៅឆ្នាំ២០២៥ និងរៀបចំផែនការសម្រាប់មន្ទីរអនុ...
31/01/2025

ប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតក្រសួងព័ត៌មានបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ ទិសដៅឆ្នាំ២០២៥ និងរៀបចំផែនការសម្រាប់មន្ទីរអនុវត្តន៍បន្ត

31/01/2025

សេចក្ដីជូនដំណឹងស្ដីពីការបង់សេវាសោតទស្សន៍ សម្រាប់ឆ្នាំ​ ២០២៥

💐ទិដ្ឋភាព មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់🌱📍ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
31/01/2025

💐ទិដ្ឋភាព មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់🌱

📍ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់

30/01/2025

សេចក្តីបំភ្លឺព័ត៌មាន
កាលពីពេលថ្មីៗនេះ មានការចុះផ្សាយជាវីដេអូក្នុងបណ្តាញព័ត៌មានសង្គម របស់គណនីហ្វេសបុកឈ្មោះ LSN លួស សេង ញូស៍ ដែលមានខ្លឹមសារថា៖ សាលាបឋមសិក្សាអូរដេកាមានទទឹងប្រវែង ២០០ម៉ែត្រ និងបណ្តោយ ប្រវែង ៣០០ម៉ែត្រ និងការចេញលិខិតបញ្ជាក់ឱ្យប្រជាពលរដ្ឋកាន់កាប់អាស្រ័យផលនៅលើដីសាលាបឋមសិក្សា អូរដេកា។

30/01/2025

សេចក្តីប្រកាសព័ត៌មាន ស្តីពី ដំណើរការអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព

30/01/2025

ឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅឆ្នាំសិក្សា២០២៤-២០២៥នៅខេត្តពោធិ៍សាត់ឯក

អបអរសាទរអង្គភាពផ្តល់សេវាសាធារណ:គំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤ (ជាប់Top Five រង់ចាំគណ:កម្មការចុះវាយតម្លៃ និងប្រកាសជ័យលា...
30/01/2025

អបអរសាទរអង្គភាពផ្តល់សេវាសាធារណ:គំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤ (ជាប់Top Five រង់ចាំគណ:កម្មការចុះវាយតម្លៃ និងប្រកាសជ័យលាភី)
- មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ កំរិតCPA3
- មន្ទីរពេទ្យបង្អែកស្រុកបាកាន កំរិតCPA1

Address

Street 102
Pursat
15254

Alerts

Be the first to know and let us send you an email when ទូរទស្សន៍ ពោធិ៍សាត់ - Pursat Television posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category

អំពីយើង

ទូរទស្សន៍ជាតិកម្ពុជា គឺជាទូរទស្សន៍រដ្ឋ តែមួយគត់ ដែលមានគោលបំណង ផ្សព្វផ្សាយព័ត៌មានច្បាស់ការ និងព្រឹត្តិការណ៍ជាតិសំខាន់ៗជូនប្រជាពលរដ្ឋ។