វិទ្យុជាតិ បារាយណ៍អណ្ដែត ខេត្តព្រៃវែង FM:97.30MHz

  • Home
  • Cambodia
  • Prey Vêng
  • វិទ្យុជាតិ បារាយណ៍អណ្ដែត ខេត្តព្រៃវែង FM:97.30MHz

វិទ្យុជាតិ បារាយណ៍អណ្ដែត ខេត្តព្រៃវែង FM:97.30MHz វិទ្យុជាតិប្រចាំខេត្តព្រៃវែង

អភិបាលស្រុកស៊ីធរកណ្ដាល ជំរុញការប្រើប្រាស់បច្ចេកទេសកសិកម្មថ្មី ដល់ប្រជាកសិករ ក្នុងកិច្ចប្រជុំដែលរៀបចំដោយសមាគមសហព័ន្ធយុវជន...
01/12/2025

អភិបាលស្រុកស៊ីធរកណ្ដាល ជំរុញការប្រើប្រាស់បច្ចេកទេសកសិកម្មថ្មី ដល់ប្រជាកសិករ ក្នុងកិច្ចប្រជុំដែលរៀបចំដោយសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា

​(ខេត្តព្រៃវែង) ៖ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ លោក យឹម យូគង់ អភិបាលស្រុកស៊ីធរកណ្ដាល បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីបច្ចេកទេសកសិកម្មទំនើប ដើម្បីលើកកម្ពស់ផលិតភាព និងគុណភាពកសិផលក្នុងមូលដ្ឋាន។

​កិច្ចប្រជុំនេះ រៀបចំឡើងដោយសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា (CEYF) ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនដៃគូសហការ, ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក, លោក លោកស្រី មេឃុំ, មន្រ្តីកសិកម្មឃុំ និងប្រជាកសិករសរុបមកពីឃុំទាំង ១១ ក្នុងស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

​ថ្លែងក្នុងឱកាសនោះ លោកអភិបាលស្រុក បានសង្កត់ធ្ងន់ថា វិស័យកសិកម្ម គឺជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចមូលដ្ឋាន ដែលតម្រូវឱ្យប្រជាកសិករទាំងអស់ ខិតខំទទួលយកនូវចំណេះដឹងថ្មីៗ ដើម្បីប្រែក្លាយរបរកសិកម្មបែបប្រពៃណី ទៅជាកសិកម្មសម័យទំនើប និងឆ្លាតវៃ។ លោកបានជំរុញឱ្យមានការអនុវត្តបច្ចេកទេសថ្មីៗ ក្នុងការកាត់បន្ថយការចំណាយ បង្កើនទិន្នផល និងធានាបាននូវគុណភាពកសិផល ស្របតាមតម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស។

​លោកអភិបាលក៏បានថ្លែងអំណរគុណដល់សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងក្រុមហ៊ុនដៃគូ ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្ដល់វគ្គបណ្ដុះបណ្ដាល និងចែករំលែកបទពិសោធន៍សំខាន់ៗពាក់ព័ន្ធនឹង៖
​ការជ្រើសរើសពូជដំណាំមានគុណភាពខ្ពស់។
​ការប្រើប្រាស់ជី និងថ្នាំកសិកម្មប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។
​បច្ចេកទេសគ្រប់គ្រងទឹក និងដីឱ្យបានត្រឹមត្រូវ។

​វត្តមានរបស់ប្រជាកសិករទូទាំងស្រុកស៊ីធរកណ្ដាល បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍន៍វិស័យកសិកម្ម និងការត្រៀមខ្លួនរួចជាស្រេចក្នុងការប្រែក្លាយចំណេះដឹងទាំងនេះ ទៅជាសកម្មភាពជាក់ស្តែង ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ និងរួមចំណែកដល់សន្តិសុខស្បៀងក្នុងតំបន់។

​កិច្ចប្រជុំផ្សព្វផ្សាយបច្ចេកទេសកសិកម្មនេះ ត្រូវបានរំពឹងថា នឹងក្លាយជាកម្លាំងចលករដ៏សំខាន់មួយ ក្នុងការលើកស្ទួយសមត្ថភាព និងផលិតភាពរបស់កសិករស្រុកស៊ីធរកណ្ដាល ឆ្ពោះទៅកាន់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

សេចក្តីជូន​ដំណឹង​ស្តីពីការបើកទទួល​ចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មាន​សម្រាប់​ឆ្នាំ២០២៦ និងបញ្ចប់​សុពលភាពបណ្ណសារព័ត៌មាន​ឆ្នាំ២...
01/12/2025

សេចក្តីជូន​ដំណឹង​ស្តីពីការបើកទទួល​ចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មាន​សម្រាប់​ឆ្នាំ២០២៦ និងបញ្ចប់​សុពលភាពបណ្ណសារព័ត៌មាន​ឆ្នាំ២០២៥

គេហទំព័រ​ស្នើសុំ​ចុះឈ្មោះ៖ https://media.inb.gov.kh

បញ្ជាក់​៖ សូមបំពេញ​តាមលក្ខខណ្ឌក្នុង​សេចក្តីជូន​ដំណឹង​ និង​លក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន។

ប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល កំពុងដំណើរការទទួលពាក្យតាមប្រព័ន្ធអនឡាញ។ បេក្ខជនដែ...
01/12/2025

ប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល កំពុងដំណើរការទទួលពាក្យតាមប្រព័ន្ធអនឡាញ។ បេក្ខជនដែលមានចំណាប់អារម្មណ៍ចូលរួមប្រឡងប្រជែង អាចដាក់ពាក្យ និងបំពេញគ្រប់លក្ខខណ្ឌប្រឡងប្រជែង រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី តាមរយៈ QR Code ឬ https://go.gov.kh/era/mcskkr

👉 សម្រាប់សាធារណជនដែលមានបំណងដាក់ពាក្យចូលរួមប្រឡងប្រជែង សូមអានព័ត៌មានលម្អិតក្នុងសេចក្តីជូនដំណឹង និងតារាងឧបសម្ព័ន្ធ តាមរយៈតំណភ្ជាប់ https://web.facebook.com/share/p/1H8D1BJkip/

ឱកាសការងារ  Job Reannouncement អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល កំពុងត្រូវការជ្រើសរើស "ទីប្រ...
01/12/2025

ឱកាសការងារ Job Reannouncement

អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល កំពុងត្រូវការជ្រើសរើស "ទីប្រឹក្សាបច្ចេកទេស" ដើម្បីគាំទ្រ ការរៀបចំក្របខណ្ឌតាមដាន ត្រួតពិនិត្យ និង វាយតម្លៃ ចំនួន ១ រូប៖

ទាញយក៖ សេចក្តីជូនដំណឹង

សូមដាក់ពាក្យទំនាក់ទំនងតាមរយៈ៖ លេខទូរសព្ទ +855 11 999 159 (តេលេក្រាម) នៅរៀងរាល់ម៉ោងការងារ និងតាមរយៈអ៊ីម៉ែល [email protected]

✅ ពន្យាពេលការដាក់ពាក្យផុតកំណត់៖ ថ្ងៃទី​ 26 ខែ ធ្នូ ឆ្នាំ​ 2025 វេលាម៉ោង 5:00 នាទីល្ងាច។

កោះពាមរាំង៖ ដែនដីកណ្តាលទន្លេមេគង្គ និងឃ្លាំងបន្លែសរីរាង្គប្រចាំខេត្តព្រៃវែង​កោះពាមរាំង គឺជាឈ្មោះភូមិមួយនៅក្នុងចំណោមភូមិទ...
01/12/2025

កោះពាមរាំង៖ ដែនដីកណ្តាលទន្លេមេគង្គ និងឃ្លាំងបន្លែសរីរាង្គប្រចាំខេត្តព្រៃវែង

​កោះពាមរាំង គឺជាឈ្មោះភូមិមួយនៅក្នុងចំណោមភូមិទាំង៤ ដែលស្ថិតនៅដាច់ស្រយាលពីគេឯង ដោយលាក់ខ្លួននៅចំកណ្តាលផ្ទៃទន្លេមេគង្គ ក្នុងឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។ ដើម្បីទៅដល់ភូមិនេះ អ្នកដំណើរត្រូវឆ្លងកាត់កំពង់ចម្លងដ៏ធំមួយដែលមានចម្ងាយប្រមាណ ៥៥ គីឡូម៉ែត្រពីទីរួមខេត្ត។

ទោះបីជាតម្រូវឲ្យធ្វើដំណើរឆ្លងទឹកក៏ដោយ កោះពាមរាំងមានភាពល្បីល្បាញដោយសារភាពអំណោយផលដ៏វិសេសវិសាលពីធម្មជាតិ ដែលបានប្រែក្លាយដែនដីនេះទៅជាតំបន់ផលិតកសិកម្មដ៏សម្បូរបែបបំផុតមួយ។

​ភូមិនេះមានផ្ទៃដីសរុប ៧០០ ហិកតា ដោយមានប្រជាជនរស់នៅប្រមាណ ២៣១ គ្រួសារ ឬ ៩៥០ នាក់។ ភូមិកោះពាមរាំងមានព្រំប្រទល់ខាងលិចជាប់ស្រុកលើកដែក នៃខេត្តកណ្តាល ចំណែកឯខាងជើង ខាងកើត និងខាងត្បូង ហ៊ុំព័ទ្ធទាំងស្រុងទៅដោយខ្សែទឹកទន្លេមេគង្គ។ ទីតាំងភូមិសាស្ត្រដ៏ពិសេសនេះហើយដែលធ្វើឲ្យតំបន់នេះសំបូរដោយប្រភពទឹកប្រើប្រាស់ស្រោចស្រពគ្រប់គ្រាន់គ្រប់រដូវកាល។

​ដោយយល់ច្បាស់ពីលក្ខណៈអំណោយផលនៃដីមានជីជាតិ និងប្រភពទឹកគ្រប់គ្រាន់ ប្រជាជនភូមិនេះស្ទើរតែមួយរយភាគរយ (១០០%) ជាអ្នកប្រកបរបរដាំដំណាំកសិកម្ម និងកសិ-ឧស្សាហកម្ម។ ពួកគេមានភាពឧស្សាហ៍ព្យាយាមខ្ពស់ ដោយមិនទុកដីឲ្យនៅសល់ទំនេរចោលឡើយ សូម្បីតែដីទីធ្លាមុខផ្ទះ ក៏ត្រូវបានព័ទ្ធសំណាញ់ លើករង ដាំបន្លែបង្ការយ៉ាងត្រឹមត្រូវដែរ។

​កសិករនៅកោះពាមរាំង ផលិតបន្លែសរីរាង្គ និងបន្លែសុវត្ថិភាពរាប់សិបប្រភេទ។ ក្នុងចំណោមនោះ មានដូចជា ត្រសក់ ម្រះ ត្រប់ ត្រលាច ននោង ស្លឹកបាស់ ស្លឹកផ្ទី ស្ពៃចង្កឹះ ស្ពៃតឿ ស្ពៃខ្មៅ ស្ពៃក្រញ៉ាញ់ ស្ពៃក្តោប សាលាដ ខាត់ណា ប៉េងប៉ោះ ឆៃថាវ សណ្តែកគួរ ខ្ទឹមស្លឹក ម្ទេស និងជីរជាដើម។ លើសពីនេះ គេក៏ដាំដំណាំកសិ-ឧស្សាហកម្មមួយចំនួនដូចជា ពោត សណ្តែកបាយ សណ្តែកដី និងល្ងផងដែរ។ ដែនដីកោះនេះក៏ល្បីល្បាញដោយសារដំណាំហូបផ្លែតាមរដូវកាលផ្សេងៗ ពិសេសគឺចេកគ្រប់ប្រភេទដែលផ្តល់ទិន្នផលបានគ្រប់រដូវកាលតែម្តង។

​តាមរយៈការខិតខំប្រឹងប្រែងនេះ ផលិតផលកសិកម្មពីកោះពាមរាំងបានក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់សហគមន៍ទាំងមូល។ ដើម្បីទទួលបានបន្លែ និងផ្លែឈើស្រស់ៗដែលមានគុណភាពខ្ពស់ និងគាំទ្រដល់កសិករខ្មែរ សូមអញ្ជើញទៅកាន់ ផ្សារផលិតផលខ្មែរ ដែលរៀបចំឡើងរៀងរាល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ នៅខាងមុខមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រៃវែង ។

01/12/2025

MoINFO APPនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជ....

មន្ទីរព័ត៌មានខេត្តព្រៃវែង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត​ខេត្តព្រៃវែង៖ នៅថ្ងៃទី១ ខែធ...
01/12/2025

មន្ទីរព័ត៌មានខេត្តព្រៃវែង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត

​ខេត្តព្រៃវែង៖ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរព័ត៌មានខេត្តព្រៃវែង បានរៀបចំប្រារព្ធកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំបន្ទាប់ ប្រកបដោយភាពជោគជ័យ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រៃវែង និង ឯកឧត្តម អន ភារៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង។

​កិច្ចប្រជុំនេះ មានគោលបំណងដើម្បីវាយតម្លៃទៅលើសមិទ្ធផលដែលមន្ទីរព័ត៌មានខេត្តសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមក ក៏ដូចជាការវិភាគអំពីបញ្ហាប្រឈមនានាដែលបានជួបប្រទះ ក្នុងគោលដៅបង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មាន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងខេត្ត។

លទ្ធផលការងារឆ្នាំ២០២៥ បានបង្ហាញពីសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងការផ្សព្វផ្សាយនូវព័ត៌មានពិត និងទាន់ហេតុការណ៍ របស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត ដល់មហាជន

​ថ្លែងនៅក្នុងអង្គប្រជុំ ឯកឧត្តម ម៉ែន សាម៉ន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់របស់មន្ទីរព័ត៌ខេត្តព្រៃវែង ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបំពេញការងារ។ ឯកឧត្តម ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តសហការល្អរវាងមន្ទីរព័ត៌មាន និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីធានាបាននូវលំហូរព័ត៌មានប្រកបដោយតម្លាភាព និងទំនួលខុសត្រូវ។

មានប្រាសាសន៍នៅក្នុងឱកាសនោះផងដែរឯកឧត្ត អន ភារៈ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត បានលើកឡើង ក្រុមការងារព័ត៌មាន និងសាធារណៈមតិ: បានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយ (Fake News) ដោយសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការបកស្រាយបំភ្លឺជូនសាធារណជនកុំឱ្យមានការភាន់ច្រឡំ។

ឯកឧត្តមអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់ មន្ត្រីនៃមន្ទីរព័ត៌មាន ក៏ដូចជាអ្នកសារព័ត៌មានទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយនូវសមិទ្ធផលដែលខេត្តបានខិតខំអភិវឌ្ឍន៍រីកចម្រើននាពេលបច្ចុប្បន្ននេះដល់ប្រជាពលរដ្ឋមហាជនឲ្យបានឃើញអំពីភាពរីកចម្រើន ដែលខេត្តបានយកចិត្តទុកដាក់ខិតខំប្រមូតដុំគំនិតអភិវឌ្ឍន៍ខេត្តនេះឲ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់នោះផងដែរ។

​លោក អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត ដែលបានបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការងារផ្សព្វផ្សាយ និងឆ្លុះបញ្ចាំងពីវឌ្ឍនភាពរីកចម្រើនរបស់ខេត្ត។

​អង្គប្រជុំក៏បានលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំថ្មី ដែលផ្តោតលើការពង្រឹងគុណភាព និងសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ការពង្រីកវិសាលភាពនៃការផ្សព្វផ្សាយតាមរយៈប្រព័ន្ធឌីជីថល និងការបង្កើនការអប់រំសាធារណៈអំពីព័ត៌មានក្លែងក្លាយ។

​ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងតំណាងមកពីកងកម្លាំងប្រដាប់អាវុធទាំងបី លោក/លោកស្រីប្រធានមន្ទីរជុំវិញខេត្ត, មន្ត្រីរាជការ, មន្ត្រីជាប់កិច្ចសន្យា ព្រមទាំងអ្នកសារព័ត៌មានដែលមានអាជ្ញាបណ្ណក្នុងខេត្តព្រៃវែងផងដែរ។

គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៥:០០នាទី នៅវិ...
01/12/2025

គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៥:០០នាទី នៅវិមានព្រឹទ្ធសភា ដោយមានរបៀបវារៈចំនួន៤

01/12/2025

ភ្នំពេញ៖ ពិធីបិទកម្មវិធីពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា “My First Stock” ប្រចាំឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅនៅល្ងាចថ្ង...

01/12/2025

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីវិនិយោគចំនួន ៧៦៣លានដុល្លារ ដែលក្នុងនោះរួមមានជំនួយឥតសំណងចំនួន ២.....

01/12/2025

MoINFO APPក្នុងឱកាស ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៥ ក្រោមមូលបទសកល «យកឈ្នះការរំខាន បរិវត្តកម្មឆ....

01/12/2025

គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំវេទិកាការងារចំន....

Address

Prey Vêng

Website

Alerts

Be the first to know and let us send you an email when វិទ្យុជាតិ បារាយណ៍អណ្ដែត ខេត្តព្រៃវែង FM:97.30MHz posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category