Buddha History in India

Buddha History in India Welcome all

ព្រឹទ្ធាចារ្យ បណ្ឌិត សំ បេ ជាអ្នកមានវីរិយភាពក្នុងការសិក្សាតាំងពីកុមារភាព រហូតដល់បានសញ្ញាបត្របណ្ឌិត ព្រឹទ្ធាចារ្យបណ្ឌិត សំ បេ ជាបញ្ញវន្ដខ្មែរមួយរូបដែលមានចំណេះដឹងផ្លូវលោកផ្លូវធម៌យ៉ាងជ្រៅជ្រះ ជាបុគ្គលមានទម្លាប់សាមញ្ញមិនប្រកាន់វណ្ណៈ ជាពុទ្ធសាសនិកជឿជាក់ក្នុងព្រះរតនត្រៃឥតងាករេ ប្រតិបត្តិកិច្ចវត្តជាប្រក្រតី និងជ្រះថ្លាក្នុងដែនដីពុទ្ធភូមិយ៉ាងក្រៃលែង ជាមគ្គទេសក៍ធម្មយាត្រាសប្បុរសធម៌ និងជាអ្នកជួយជ្រំជ្រែងផ្

នែកច្បាប់និងស្មារតី ក្នុងការកសាងវត្តអារាមខ្មែរនៅប្រទេសឥណ្ឌា ។
លោកព្រឹទ្ធាចារ្យ បណ្ឌិត សំ បេ កើតនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ ១៩៤៧ នៅភូមិស្រែពាំង ឃុំបាក់ចញ្ចៀន ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។ លោកព្រឹទ្ធាចារ្យ សំ បេ មានឪពុកឈ្មោះ សំ សែ ម្ដាយឈ្មោះ ចាយ នឹង និងមានបងប្អូន ៨ នាក់ គាត់ជាកូនច្បងក្នុងគ្រួសារ ។
ដោយមានភារៈជារៀមច្បងក្នុងគ្រួសារ កុមារ សំ បេ ត្រូវរកស៊ីចិញ្ចឹមគ្រួសារ តាំងពីគាត់មានអាយុ ៨ ឆ្នាំម៉្លេះ ដោយត្រូវធ្វើការងារផ្ទះ រែកទឹក ពុះអុស និង ការងារតម្បាញ ដូចជា ត្បាញចង្អេរ ត្បាញកន្ទេលជាដើម ។ មិនតែប៉ុណ្ណោះ គាត់បានដើរបេះផ្លែក្រវ៉ាញជាមួយឪពុកទៀតផង ដើម្បីជីវភាពគ្រួសារ ។
នៅក្នុងសម័យក្រោយបានឯករាជ្យ ប្រទេសកម្ពុជាយើង ត្រូវការអ្នកចេះដឹងច្រើនណាស់ ដើម្បីបម្រើជាតិមាតុភូមិឲ្យចម្រើនរុងរឿង ។ ដូច្នេះកុលបុត្រកុលធីតាខ្មែរ ត្រូវស្វះស្វែងរកការសិក្សារៀនសូត្របំពេញវិជ្ជា ទោះនៅទីជិតឬឆ្ងាយម្ដេចម្ដាក៏ត្រូវខំតស៊ូរៀនសូត្រឲ្យបានខ្ពង់ខ្ពស់ដែរ ។ ទោះយ៉ាងណា កូនប្រុសមានឱកាសជាងកូនស្រីក្នុងគ្រួសារ ក្នុងការសិក្សារៀនសូត្រ ដោយសារមានវត្តអារាមជាសាលារៀនសម្រាប់អ្នកបួស ។ តាំងពីចាប់ផ្ដើមចូលរៀនដំបូង ភិក្ខុ សំ បេ បានកំណត់ទិសដៅយ៉ាងច្បាស់លាស់ថា នឹងត្រូវបួសរៀនរហូតដល់ចប់ថ្នាក់ ។
ស្របពេលនឹងកាលៈទេសៈចាំបាច់នៃស្រុកទេសបែបនេះ កុមារ សំ បេ ក៏ដូចជាកុមារដទៃជាច្រើនទៀតដែរ បានចាក់ចេញឆ្ងាយស្រុកកំណើត ដើម្បីស្វែងរកការសិក្សា ។ នៅក្នុងអាយុបាន ១០ ឆ្នាំ កុមារ សំ បេ បានសុំឪពុកម្ដាយទៅរៀន នៅវត្តសំរោង ខេត្តបាត់ដំបង ក្នុងសម្នាក់ព្រះចៅអធិការវត្តឈ្មោះ លោកតា មូល ។ បួនឆ្នាំក្រោមមក កុមារ សំ បេ ក៏បានបព្វជ្ជាជាសាមណេរនៅវត្តនេះ ក្នុងអាយុ ១៤ ឆ្នាំ ។
លុះបួសបានមួយឆ្នាំ សាមណេរ សំ បេ ក៏បានចាកចេញទៅបន្តការសិក្សា នៅវត្តមោងឫស្សី ស្រុកមោងឫស្សី ខេត្តបាត់ដំបង អស់រយៈពេល ៦ ឆ្នាំ ។ បន្ទាប់មក យុវសមណៈ សំ បេ បានបន្ដការសិក្សាភាសាបាលី នៅវត្តកែវសុវណ្ណ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ។ ក្រោយមកទៀត យុវសមណ សំ បេ បានទៅគង់នៅវត្តកំផែង ដើម្បីបន្តការសិក្សាភាសាបាលី នៅពុទ្ធិកវិទ្យាល័យអ៊ឹងធួង ខេត្តបាត់ដំបង រហូតដល់បញ្ចប់ថ្នាក់ពុទ្ធិកមធ្យមសិក្សា (បាក់ឌុប) ។ ការសិក្សាបំពេញវិជ្ជាចេះតែបន្តទៅទៀត ដោយវីរិយភាពខ្ពស់របស់ភិក្ខុ សំ បេ ។ ចុងក្រោយ ភិក្ខុ សំ បេ បានសម្រេចចិត្តទៅបន្ដការសិក្សាសាលាបាលីជាន់ខ្ពស់ នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ រហូតបានទទួលសញ្ញាបត្របរិញ្ញាបត្រពីពុទ្ធិកមហាវិទ្យាល័យភ្នំពេញ ក្នុងឆ្នាំ ១៩៧១ ដោយទទួលបាននិទ្ទេស «ល្អណាស់» ទៀតផង ។
អាគារធំនៃមហាវិទ្យាល័យហ្វើហ្គុស្សាន់ សាកលវិទ្យាល័យពូណេ រដ្ឋមហារាស្ត្រ, ១៧ ឧសភា ២០០៧ ។ រូបភាព៖ វីគីភីឌា
ការសិក្សានិងការរស់នៅប្រទេសឥណ្ឌាជាង ៤០ ឆ្នាំ
ក្នុងដើមទសវត្សរ៍ឆ្នាំ ១៩៧០ ក្នុងភេទជាភិក្ខុភាវ បណ្ឌិត សំ បេ បានទទួលអាហារូបករណ៍វប្បធម៌ (ICCR) ពីរដ្ឋាភិបាលឥណ្ឌា ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យពូណេ (University of Poona [now Pune]) រដ្ឋមហារាស្ត្រ ប្រទេសឥណ្ឌា ។ គាត់បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកសង្គមវិទ្យា នៅមហាវិទ្យាល័យហ្វើហ្គុស្សាន់ ដ៏ល្បីល្បាញនៃសាកលវិទ្យាល័យនេះ ក្នុងឆ្នាំ ១៩៧៤ ។ បន្ទាប់មក គាតក៏បានបន្តការសិក្សាជាន់ខ្ពស់ថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យដដែល និងបានសរសេរបញ្ចប់សារណាស្រាវជ្រាវ ក្នុងឆ្នាំ១៩៧៨ ក្រោមប្រធានបទដ៏សំខាន់មួយគឺ «ឥទ្ធិពលព្រះពុទ្ធសាសនា លើជីវភាពសង្គមខ្មែរ» ជាភាសាអង់គ្លេស «The Impact of Buddhism on Cambodian Social Life» ។
ការសិក្សាស្រាវជ្រាវនេះ បណ្ឌិត សំ បេ មានគោលបំណងបង្ហាញដល់ប្រជាជនឥណ្ឌា ដែលពុំសូវយល់ដឹងអំពីទ្រឹស្តីព្រះពុទ្ធសាសនា ក្នុងសង្គមមនុស្ស អំពីសារសំខាន់និងឥទ្ធិពលរបស់ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ «តាំងពីកើតដល់ស្លាប់» ។ ការរស់នៅសិក្សាក្នុងប្រទេសឥណ្ឌារបស់គាត់នាកាលនោះ បណ្ឌិត សំ បេ បានយល់ឃើញថា ប្រជាជនឥណ្ឌាមានទស្សនៈជាទូទៅថា៖
«ព្រះពុទ្ធសាសនាជាសាសនាលះបង់ផ្លូវលោក និយាយតែពីរឿងព្រះនិព្វាន ព្រោះហេតុដូច្នោះ វាជាសាសនាមួយដែលមានទុទិដ្ឋិនិយម ចំពោះជីវភាពសង្គម និងជាសាសនាដែលគាំទ្រការលះបង់ចោលនូវជីវិតសកម្មក្នុងលោក និងជាសាសនាដែលពុំមានទស្សនវិជ្ជមាន អំពីការចាត់តាំងនូវជីវភាពសង្គមនៃមនុស្សលោក។»
អ៊ីចឹងហើយទើបគាត់ជ្រើសរើសប្រធានបទនេះ មកសិក្សាស្រាវជ្រាវ ដើម្បីជាពន្លឺដល់ប្រជាជនឥណ្ឌា ថាតើព្រះពុទ្ធសាសនាមានឥទ្ធិពលលើសង្គមមនុស្សបែបណាខ្លះ ។ គាត់បានសិក្សាយ៉ាងស៊ីជម្រៅ អំពីឥទ្ធិពលព្រះពុទ្ធសាសនាលើសង្គមខ្មែរ លើកត្តាសំខាន់ៗដូចជា គ្រួសារ ការសិសក្សាអប់រំ សេដ្ឋកិច្ច នយោបាយ និងវប្បធម៌ (ជាពិសេស ក្នុងបរិបទបដិវត្តិកុម្មុយនីស្តកម្ពុជា ជាសម័យដែលគាត់កំពុងសរសេរសារណារបស់គាត់) ។
ក្រោយលាចាកសិក្ខាបទ បណ្ឌិត សំ បេ បានបន្តរស់នៅប្រទេសឥណ្ឌា រហូតដល់បានទទួលសញ្ជាតិឥណ្ឌា និងមិនបានត្រលប់ទៅស្រុកខ្មែរវិញទេ។ មិត្តភក្តិរួមជំនាន់/សម័យ (សង្គមរាស្ត្រនិយម និងខ្មែរសាធារណរដ្ឋ) របស់បណ្ឌិត សំ បេ មានដូចជា៖
*
* ភិក្ខុ អ៊ុក អ៊ិន (សាកលវិទ្យាល័យនាលន្ទា; Nalanda University, Rajgir)
* ព្រះមហា ស៊ុន សារៀម (សាកលវិទ្យាល័យនាលន្ទា; Nalanda University, Rajgir)
* មហា ប៉ែន សាអឿន (សាកលវិទ្យាល័យនាលន្ទា; Nalanda University, Rajgir)
* មហា គួច គីឡេង (សាកលវិទ្យាល័យដែល្លី ទីក្រុងញូវដែល្លី; University of Delhi, New Delhi)
* មហា ឈឹម ផន (សាកលវិទ្យាល័យដែល្លី ទីក្រុងញូវដែល្លី; University of Delhi, New Delhi)
* មហា គង់ គូ (សាកលវិទ្យាល័យដែល្លី ទីក្រុងញូវដែល្លី; University of Delhi, New Delhi)
* មហា អៀង មាន (សាកលវិទ្យាល័យដែល្លី ទីក្រុងញូវដែល្លី; University of Delhi, New Delhi)
* បណ្ឌិត លី គីមឡុង (សាកលវិទ្យាល័យហិណ្ឌូពារាណសី ក្រុងពារាណសី; Banaras Hindu University, Varanasi)
* ភិក្ខុ អ៊ុន សំបេត (សាកលវិទ្យាល័យហិណ្ឌូពារាណសី ក្រុងពារាណសី; Banaras Hindu University, Varanasi)
* ព្រះភិក្ខុបណ្ឌិត គង់ ឈាន (សាកលវិទ្យាល័យហិណ្ឌូពារាណសី ក្រុងពារាណសី; Banaras Hindu University, Varanasi)
* ព្រះមហា ចន្ទវណ្ណោ អ៊ុង មាន (សាកលវិទ្យាល័យសំស្ក្រឹតសម្បូណ៌ានន្ទ ក្រុងពារាណសី; Sampurnanand Sanskrit University, Varanasi)
* ព្រះមហា អគ្គរតោ តោ អាន (សាកលវិទ្យាល័យសំស្ក្រឹតសម្បូណ៌ានន្ទ ក្រុងពារាណសី; Sampurnanand Sanskrit University, Varanasi)
* ភិក្ខុ ប៉ោ វន់ (សាកលវិទ្យាល័យសំស្ក្រឹតសម្បូណ៌ានន្ទ ក្រុងពារាណសី; Sampurnanand Sanskrit University, Varanasi)
* ភិក្ខុ នន់ ណន (សាកលវិទ្យាល័យសំស្ក្រឹតសម្បូណ៌ានន្ទ ក្រុងពារាណសី; Sampurnanand Sanskrit University, Varanasi)
* ព្រះមហា ឯកបញ្ញោ ឥសី ប្រសើដ្ឋ (សាកលវិទ្យាល័យសំស្ក្រឹតសម្បូណ៌ានន្ទ ក្រុងពារាណសី; Sampurnanand Sanskrit University, Varanasi)
* ព្រះមហា ម៉ុក សុផល (សាកលវិទ្យាល័យសំស្ក្រឹតសម្បូណ៌ានន្ទ ក្រុងពារាណសី; Sampurnanand Sanskrit University, Varanasi)
* ព្រឹទ្ធាចារ្យ កែវ ប៉ាម៉ា (សាកលវិទ្យាល័យសំស្ក្រឹតសម្បូណ៌ានន្ទ ក្រុងពារាណសី; Sampurnanand Sanskrit University, Varanasi)
ពួកគាត់អាចជាក្រុមសមណនិស្សិតខ្មែរ ជំនាន់ទី២ឬទី៣ ដែលមកសិក្សានៅប្រទេសឥណ្ឌាក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ព្រោះក្នុងទសវត្សរ៍ឆ្នាំ១៩៥០~៦០ មានសមណនិស្សិតខ្មែរចំនួន៣អង្គគឺ មហាអាំ សួន មហាវ៉ា យ៉ាវ និង មហា មាស ចន ដែលបានមករៀនព្រះពុទ្ធសាសនា នៅសាកលវិទ្យាល័យនាលន្ទា ប្រទេសឥណ្ឌា ជាក្រុមព្រះសង្ឃខ្មែរទី១ ប៉ុន្តែដែលមុនគេបំផុតគឺ មហា គួច គីឡេនងក្នុងឆ្នាំ ១៩៥៤ ។
ព្រឹទ្ធាចារ្យ កែវ ប៉ាម៉ា (ឆ្វេង) និងបណ្ឌិត សំ បេ (ស្ដាំ) នៅវត្តកុរុរដ្ឋខេមរារាម (វត្តខ្មែរញូវដែល្លី) ក្នុងឆ្នាំ១៩៩០ប្លាយ ។ រូបភាព៖ លោកវិទូ
ព្រឹទ្ធាចារ្យ បណ្ឌិត សំ បេ ជាសមាជិកស្ថាបនិកនៃសង្គមព្រះពុទ្ធសាសនាថេរវាទឥណ្ឌា~ខ្មែរ (Indo-Khmer Theravada Buddhist Society) ដែលបានចុះបញ្ជីសមាគមនៃរដ្ឋាភិបាលឥណ្ឌា ក្នុងឆ្នាំ១៩៩១ និងជាសហការីកសាងវត្តខ្មែរកុរុរដ្ឋខេមរារាម (ហៅវត្តខ្មែរញូវដែល្លី) នៅទីក្រុងញូវដែល្លី ក្នុងឆ្នាំ១៩៩៤ ។ ក្រោយពីលោកតា ព្រះមហាឥសី ប្រសើដ្ឋ សុគតទៅ បណ្ឌិត សំ បេ បានក្លាយនាយកប្រតិបត្តិ នៃសង្គមព្រះពុទ្ធសាសនាថេរវាទឥណ្ឌា~ខ្មែរ និងគ្រប់គ្រងវត្តខ្មែរញូវដែល្លីជារៀងរហូតមក ដោយបដិសេធមិនទទួលនូវតំណែងធំៗក្នុងរាជការខ្មែរ ដែលគេអាចឲ្យ ប្រសិនបើគាត់ត្រឡប់ទៅស្រុកខ្មែរវិញនាកាលនោះ ។ គាត់សុខចិត្តនៅថែរក្សាវត្ត ដែលជាកេរដំណែលរបស់លោកតា ព្រះមហាឥសី ប្រសើដ្ឋ នេះ មិនឲ្យបាត់បង់ទៅជាតិសាសន៍ដទៃដូចវត្តខ្មែរអសោក (Ashoka Mission Vihara, New Delhi) ទៀត ។
វត្តខ្មែរញូវដែល្លីជាមជ្ឈមណ្ឌលយ៉ាងសំខាន់ សម្រាប់ធម្មយាត្រានៃពុទ្ធបរិស័ទខ្មែរ មកកាន់ទឹកដីពុទ្ធភូមិប្រទេសឥណ្ឌា ។ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ គាត់ធ្លាប់បានធ្វើការ នៅបណ្ណាល័យខុង្គ្រេស (Library of Congress) នៅទីក្រុងញូវដែល្លី ដែលជាស្ថាបបនសិក្សាស្រាវជ្រាវមួយ របស់សភាខង្គ្រេសសហរដ្ឋអាមេរិក និងជាបណ្ណាល័យជាតិរបស់សហរដ្ឋអាមេរិក ។ និយាយពីតួននាទីក្នុងព្រះពុទ្ធសាសនាខ្មែរវិញ លោកព្រឹទ្ធាចារ្យ ជាទីប្រឹក្សាបច្ចេកទេស នៃក្រុមប្រឹក្សាភិបាល និងជាប្រធានអនុគណៈកម្មការទំនាក់ទំនងសាធារណៈ និងសហការធ្វើគម្រោង នៃសមាគមធម្មទូត (កម្ពុជា) ។
បណ្ឌិត សំ បេ មានគុណបំណាច់ដ៏ធំធេង ក្នុងការធានាផ្នែកច្បាប់និងស្មារតី ក្នុងការបង្កើតវត្តខ្មែរថ្មីបួនទៀត នៅតាមពុទ្ធស្ថាននានាក្នុងប្រទេសឥណ្ឌា ដើម្បីជាឧត្តមប្រយោជន៍ដល់ជាតិនិងសាសនា និងពុទ្ធបរិស័ទជិតឆ្ងាយគឺ វត្តខ្មែរពារាណសី វត្តខ្មែររាជគ្រឹះ វត្តខ្មែរសង្កស្ស និងវត្តខ្មែរកោសម្ពីខេមរារាម ។ ព្រោះហេតុនេះ នៅថ្ងៃទី០៦ ខែវិច្ឆិកា ព.ស. ២៥៦០/គ.ស. ២០១៧ ព្រឹទ្ធាចារ្យ បណ្ឌិត សំ បេ ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះរាជទានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់ «មហាសិរីវឌ្ឍន៍» ដែលមានស្នាដៃល្អក្នុងការចូលរួមកសាងព្រះវិហារថ្មី និងសមិទ្ធិផលនានា ក្នុងវិស័យព្រះពុទ្ធសាសនា នៅវត្តខ្មែរកោសម្ពីខេមរារាម ប្រទេសឥណ្ឌា ។
តាមរយៈការប្រាស្រ័យទាក់ទង និងការជជែកលេងជាមួយព្រឹទ្ធាចារ្យបណ្ឌិត សំ បេ ជាញឹកញាប់ ខ្ញុំយល់ឃើញថា គាត់ជាបញ្ញវន្តដ៏កម្រមួយរូប ដែលមានចំណេះដឹងជ្រៅជ្រះ ផ្នែកសង្គមពុទ្ធសាសនាខ្មែរ~ឥណ្ឌា ។ ខ្ញុំតែងតែមានចំណាប់អារម្មណ៍ខ្លាំង ពេលដែលលោកព្រឹទ្ធាចារ្យ លើកឡើងនូវឯកសារយោងដែលគាត់ធ្លាប់អានរាប់មិនអស់ ។ ម្យ៉ាងទៀត សារណាថ្នាក់បណ្ឌិតរបស់គាត់ ពិតជាប្រភពចំណេះដឹងដ៏មានតម្លៃដ៏កម្រមួយ ដែលរួមចំណែកក្នុងការសិក្សាស្រាវជ្រាវ ទាក់ទងនឹងព្រះពុទ្ធសាសនាជាទូទៅ និងព្រះពុទ្ធសាសនាខ្មែរជាពិសេស ។ គាត់គួរតែបានក្លាយជាសាស្ត្រចារ្យ ដ៏ល្បីល្បាញមួយរូប នៅសាកលវិទ្យាល័យ នៅស្រុកខ្មែរឬស្រុកឥណ្ឌា ទើបស័ក្តិសមនឹងចំណេះដឹង និងប្រាជ្ញាញាណរបស់គាត់ ។
ជាពុទ្ធសាសនិកជនតាំងពីកំណើតម្នាក់ ព្រឹទ្ធាចារ្យ បណ្ឌិត សំ បេ មានទស្សនវិជ្ជាសម្រាប់ជីវិតយ៉ាងដូច្នេះ៖ «ត្រូវរស់នៅដោយតាមសាមញ្ញ ត្រូវរស់នៅដោយសមភាពនឹងអ្នកដទៃ ត្រូវស្រឡាញ់អ្នកដទៃឲ្យដូចខ្លួនឯង ត្រូវស្រឡាញ់ (គិតពី) ប្រយោជន៍អ្នកដទៃ ត្រូវស្រឡាញ់ក្នុងការជួយយកអាសាអ្នកដទៃ ត្រូវស្រឡាញ់ការបរិច្ចាគទាន និងសប្បុរសធម៌...» ។
ព្រឹទ្ធាចារ្យ បណ្ឌិត សំ បេ ក្នុងឱកាសចួបជុំសំណេះសំណាលមួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងញូវដែល្លី, ២៥ កញ្ញា ២០១៧ ។ រូបភាព៖ លោកវិទូ
«រូបំ ទុក្ខំ អនិច្ចំ អនត្តា» គួរឲ្យសោកស្តាយជាពន់ពេក ព្រឹទ្ធាចារ្យបណ្ឌិត សំ បេ បានទទួលមរណភាព នៅថ្ងៃទី១៩ ខែមីនា គស២០១៩/ពស២៥៦២ វេលាម៉ោង ៤:៤៥ នាទី នៅមន្ទីរពេទ្យម៉ាក់ ទីក្រុងញូវដែល្លី ក្នុងជន្មាយុ ៧២ឆ្នាំ ដោយជរាពាធ ។ កម្មវិធីបុណ្យប្រព្រឹត្តធ្វើនៅវត្តខ្មែរកុរុរដ្ឋខេមរារាម ភូមិអន្ធេរៀម័រ តំបន់មេរុលី ទីក្រុងញូវដែល្លី ។
មរណភាពរបស់ព្រឹទ្ធាចារ្យ បណ្ឌិត សំ បេ ជាការបាត់បង់ធនធានមនុស្ស និងប្រមុខដឹកនាំមួយដ៏សំខាន់ ។ ប៉ុន្តែ «រូបំ ជិរតិ មច្ចានំ នាមគោត្តំ ន ជិរតិ» រូបរបស់មនុស្សសត្វរមែងតែងចាស់ជរា តែនាមនិងគោត្ត មិនដល់ការចាស់ជរាឡើយ។ ស្នាដៃនិងគុណបំណាច់របស់លោកព្រឹទ្ធាចារ្យ នឹងជាទីចង់ចាំនៃបច្ឆាជនទាំងឡាយ ទាំងអ្នកនៅក្នុងប្រទេសឥណ្ឌា និងអ្នកនៅប្រទេសកម្ពុជាជានិរន្តរ៍ ៕
ជីវប្រវត្តិរៀបរៀងដោយគេហទំព័រ: លោកវិទូ
https://www.facebook.com/lokavidunews?mibextid=LQQJ4d

11/11/2024
28/09/2024
Shout out to my newest followers! Excited to have you onboard! Shout out to my newest followers! Excited to have you onb...
28/08/2024

Shout out to my newest followers! Excited to have you onboard! Shout out to my newest followers! Excited to have you onboard!

Savonn Morm, Sowanna Huot, Bhante Bunthai

Shout out to my newest followers! Excited to have you onboard!
26/08/2024

Shout out to my newest followers! Excited to have you onboard!

20/08/2024

លុម្ពិនី-កុសិនារា សម្តែងព្រះធម៌ដោយ លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស/SNR MP3 012 Lumbini-Kushinagar, UP India

16/08/2024

នគររាមគ្រាម-លុម្ពិនី សម្តែងព្រះធម៌ដោយ លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស/SNR MP3 011 Rammagram-Lumbini Nepal

15/08/2024

នគរកបិលវត្ថុ-នគររាមគ្រាម ព្រឹទ្ធាចារ្យបណ្ឌិត សំ បេ/SNR MP3 010 Kapilvastu-Rammagram Nepal

15/08/2024

នគរកបិលវត្ថុ-នគររាមគ្រាម សម្តែងព្រះធម៌ដោយ លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស/SNR MP3 009 Kapilvastu-Rammagram Nepal

15/08/2024

ក្រុងសាវត្ថី-ក្រុងកបិលវត្ថុ សម្តែងព្រះធម៌ដោយ លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស/SNR MP3 008 Shravasti-Kapilvastu Nepal

14/08/2024

វត្តជេតពន ក្រុងសាវត្ថី សម្តែងព្រះធម៌ដោយ លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស/SNR MP3 007 Jetavana Temple, Shravasti Uttar Pradesh, India

Dr. Sam Be Inauguration of Cambodian Monastery Kaushambi, UP India-2017-2560
13/08/2024

Dr. Sam Be Inauguration of Cambodian Monastery Kaushambi, UP India-2017-2560

Dr. Sam Be Sarnath Stupa, Varanasi UP India
10/08/2024

Dr. Sam Be Sarnath Stupa, Varanasi UP India

02/08/2024

វត្តជេតពន ក្រុងសាវត្ថី សម្តែងព្រះធម៌ដោយ លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស/SNR MP3 004 Jetavana Temple, Shravasti Uttar Pradesh, India

02/08/2024

វត្តជេតពន ក្រុងសាវត្ថី សម្តែងព្រះធម៌ដោយ លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស/SNR MP3 006 Jetavana Monastery Shravasti Uttar Pradesh, India

02/08/2024

វត្តជេតពន ក្រុងសាវត្ថី សម្តែងព្រះធម៌ដោយ លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស/SNR MP3 005 Jetavana Monastery Shravasti Uttar Pradesh, India

01/08/2024

ទីក្រុងញូវដែលី-ដែនកុរុ សម្តែងព្រះធម៌ដោយ លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស/SNR MP3 003 NEW DELHI, INDIA

01/08/2024

ទីក្រុងញូវដែលី-ដែនកុរុ សម្តែងព្រះធម៌ដោយ លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស/SNR MP3 002 NEW DELHI, INDIA

Address

Pouthisat
Pouthisat

Telephone

+919871430923

Website

Alerts

Be the first to know and let us send you an email when Buddha History in India posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Buddha History in India:

Videos

Share