BMC post

BMC post កម្រងព័ត៌មានជាតិ អន្តរជាតិ និងពីនេះពីនោះ

សំណាងអ្នកខេត្តតាកែវបានស្នងការបង្ហោះលេខទំនាក់ទំនងប្រជាពលរដ្ឋ : តារាង​វេន​ប្រចាំបញ្ជា​ និង​លេខទូរស័ព្ទ​​សម្រាប់​ទទួល​ព័ត៌ម...
23/06/2024

សំណាងអ្នកខេត្តតាកែវបានស្នងការបង្ហោះលេខទំនាក់ទំនងប្រជាពលរដ្ឋ : តារាង​វេន​ប្រចាំបញ្ជា​ និង​លេខទូរស័ព្ទ​​សម្រាប់​ទទួល​ព័ត៌មាន​ទាន់ហេតុការណ៍​​ (២៤ម៉ោង​លេី​២៤ម៉ោង​)​ ពី​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ផ្សេង​ៗ​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ​ និង​នៅតាម​បណ្ដា​អធិការដ្ឋាន​នគរបាល​ក្រុង​/ស្រុក​ ប្រចាំថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤៕

ប្រភពពីFacebook :  ប៉ូលីសចរាចរណ៍ ប្រជាពលរដ្ឋរិះគន់ញឹកញាប់ពេកហើយ អារឿងដឹកធុនៗហ្នឹង !  សូមចាត់វិធានការផង វាអាចគ្រោះថ្នាក់ដ...
14/06/2024

ប្រភពពីFacebook : ប៉ូលីសចរាចរណ៍ ប្រជាពលរដ្ឋរិះគន់ញឹកញាប់ពេកហើយ អារឿងដឹកធុនៗហ្នឹង !
សូមចាត់វិធានការផង វាអាចគ្រោះថ្នាក់ដល់ស្លាប់គេឯងតាមដងផ្លូវ ។
(ជីវិតមិនមានដាក់លក់នៅលើទីផ្សារទេ)

ក្រុងប៉ោយប៉ែត ជួយស៊ែយកបុណ្យមួយផងប្អូនស្រី ឈ្មោះ ដា ស្រីឌុល អាយុ 15 ឆ្នាំ ទីលំនៅ ស្វាយ បន្ទាយមានជ័យបាន ទៅធ្វេីការ អនឡាញ ក...
14/06/2024

ក្រុងប៉ោយប៉ែត ជួយស៊ែយកបុណ្យមួយផង
ប្អូនស្រី ឈ្មោះ ដា ស្រីឌុល អាយុ 15 ឆ្នាំ ទីលំនៅ ស្វាយ បន្ទាយមានជ័យបាន ទៅធ្វេីការ អនឡាញ ក្រុងប៉ោយប៉ែត ហេីយបានបា.ត់ខ្លួ.ន ១ខែជាងហេីយ មិនដឹងមូលហេតុ បេីបងប្អូន បានឃេីញគាត់ ជួយផ្តល់ដំណឹងផង 0715879971 /099925184 //0716015082 អគុណទុកជាមុន.🙏🙏🙏🙏🙏

ពុទ្ធោ...!                     សេចក្តីជូនដំណឹង ក្រុមហ៊ុនអគ្គិសនី អានកូ ក្រុងប៉ោយប៉ែត សូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់ ...
11/06/2024

ពុទ្ធោ...!

សេចក្តីជូនដំណឹង

ក្រុមហ៊ុនអគ្គិសនី អានកូ ក្រុងប៉ោយប៉ែត សូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់ មេត្តាជ្រាបថា៖

នៅថ្ងៃទី12/06/202ក្រុមការងារបច្ចេកទេសនឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គីសនី រយះពេល6ម៉ោង ចាប់ពី08:00នាទីព្រឹកដល់ម៉ង2:00នាទីរសៀល ធ្វើអោយមានការដាច់ចរន្តតាមបណ្តោយផ្លូវ និងតំបន់មួយចំនួនដូចខាងក្រោម ៖

✅ផ្នែកខ្លះផ្ទះល្វែងហ្គោដឡាក់ និងបណ្តោយផ្លូវ AFPLUS ទៅទំនប់ដីស ដល់មុខការ៉ាស់សាំងភីធីធីខាងកើតស្រះទឹកដើមស្រល់។

✅បណ្តោយផ្លូវខាងកើតនាគទិព្វ១ ដល់ម្តុំខាងជើងស្រាផ្ទឹល និងបណ្តោយផ្លូវខាងលិចនាគទិព្វ១ ដល់កែងផ្លូវបត់ទៅ AFPLUS ។

✅បណ្តោយផ្លូវដើមពុទ្រាចាប់ពីតំបន់កាសុីណូ ដល់ការ៉ាស់សាំងដើមពុទ្រា និងបត់ទៅដល់សណ្ឋាគារសុីធីប៉ោយប៉ែត និងផ្នែកខ្លះនៃផ្លូវខាងលិចផ្សារអគ្គ:។

✅ម្តុំបូរីដួងចន្ទ ជួរមាត់ស្រះទឹកដើមស្រល់ ។

យោងលើមូលហេតុក្រុមការងារបច្ចេកទេសខាងអគ្គីសនីធ្វើការជួសជុលបង្គោលបាក់ ប្តូរខ្សែបណ្តាញថ្មី និងដាំបង្គោលក្រោមគន្លងខ្សែបណ្តាញ ។

បញ្ជាក់ : មានតំបន់ផ្សេងទៀតដាច់ចរន្តប្រហែល30នាទី ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអតិថិជនទាំងអស់ ដែលរស់នៅតាមបណ្តោយផ្លូវខាងលើនេះ មេត្តាជ្រាបជាព័ត៌មាន និងមេត្តាខន្តីអភ័យទោសដល់ក្រុមការងារយើងខ្ញុំទុកជាមុនដោយក្តីអនុគ្រោះ ។

31/05/2024
31/05/2024

ឈ្មួញនាំចូលគេចពន្ធ របស់របរប្រើប្រាសផ្សេងៗ ទូរស័ព្ទ...ម៉ូតូ...រថយន្ត...ជាមន្ត្រី ឬប្រជាជន ? ឬអ្នកលក់បន្លែ ? នរណាប្រាកដ ?

ពិធី ប្រកាសតែងតាំងមុខតំណែង អធិការនគរបាល ក្រុងប៉ោយប៉ែត នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ...
30/05/2024

ពិធី ប្រកាសតែងតាំងមុខតំណែង អធិការនគរបាល ក្រុងប៉ោយប៉ែត នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០២៤ នេះ ..... ព័ត៌មានលម្អិត 👇 www.bmcpost.net

សូមវិញ្ញាណក្ខន្ធ បងថ្លៃស្រីខ្ញុំបាទ ឈ្មោះ  ឌុច ពៅ ជន្មាយុ ៥៨ ឆ្នាំ មរណភាព ដោយរោគាពាធ វេលាម៉ោង ៧:១០យប់ម៉ិញ ថ្ងៃសុក្រ ២ រោ...
25/05/2024

សូមវិញ្ញាណក្ខន្ធ បងថ្លៃស្រីខ្ញុំបាទ ឈ្មោះ ឌុច ពៅ ជន្មាយុ ៥៨ ឆ្នាំ មរណភាព ដោយរោគាពាធ វេលាម៉ោង ៧:១០យប់ម៉ិញ ថ្ងៃសុក្រ ២ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅភូមិគោកស្វាយ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

អនុមោទនា !!!   ពិធី​បុណ្យ​វិសាខ​បូជា បែបសាសនាព្រះពុទ្ធ ( Visak Bochea Buddhism )ថ្ងៃពុធ ១៥ កើត ខែពិសាខ ឆ្នាំរោងឆស័ក ពុទ្...
22/05/2024

អនុមោទនា !!! ពិធី​បុណ្យ​វិសាខ​បូជា បែបសាសនាព្រះពុទ្ធ ( Visak Bochea Buddhism )

ថ្ងៃពុធ ១៥ កើត ខែពិសាខ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី
ឧសភា 22, 2024

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី ផលិត  និងចែកចាយរូបភាព អាសអាភាស ទៅលើបណ្តាញសង្គមហ្វេសបុក Facebook...      ព័ត៌មានលម្អ...
21/05/2024

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី ផលិត និងចែកចាយរូបភាព អាសអាភាស ទៅលើបណ្តាញសង្គមហ្វេសបុក Facebook... ព័ត៌មានលម្អិត 👇

https://www.bmcpost.net/?m=1

លោកបណ្ឌិត ទូច វណ្ណៈ នាំយកថវិកាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ចូលបុណ្យសពឪពុកឯកឧត្តម វូ ហាក់...    ព័ត៌មានលម្អិត...
18/05/2024

លោកបណ្ឌិត ទូច វណ្ណៈ នាំយកថវិកាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ចូលបុណ្យសពឪពុកឯកឧត្តម វូ ហាក់... ព័ត៌មានលម្អិត 👇

នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានអញ្ជើញដឹកនាំ.....

សូមអបអរសាទរ និងសូមថ្វាយព្រះពរ !ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង   គម្រប់៧១ព្រះវស្សា យាង...
14/05/2024

សូមអបអរសាទរ និងសូមថ្វាយព្រះពរ !
ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង គម្រប់៧១ព្រះវស្សា យាងចូល៧២ព្រះវស្សា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា (ព្រះចៅ ក្រុង កម្ពុជា) .
ថ្ងៃអង្គារ ៧ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤.
KING SIHAMONI'S BIRTHDAY 🎂🎈14/05/2024

https://www.bmcpost.net/2024/05/blog-post_14.html?m=1

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតឥណ្ឌូណេសុី វាយតម្លៃជាវិជ្ជមានចំពោះចំណងការទូតនៃប្រទេសទាំងពីរ ... ព័ត៌មានលម្អ...
14/05/2024

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតឥណ្ឌូណេសុី វាយតម្លៃជាវិជ្ជមានចំពោះចំណងការទូតនៃប្រទេសទាំងពីរ ... ព័ត៌មានលម្អិត 👇

https://www.bmcpost.net/2024/05/blog-post_69.html?m=1

✅  បើអ្នកជាជនគម្រូ មើលពាក្យខាងក្រោម :  តើអ្នកគួរសរសេរពាក្យមួយណា នៅលើរូបថតអ្នកដែល ស្លាប់  មរណៈ  អនិច្ចកម្ម   អនិច្ចធម្ម ច...
14/05/2024

✅ បើអ្នកជាជនគម្រូ មើលពាក្យខាងក្រោម : តើអ្នកគួរសរសេរពាក្យមួយណា នៅលើរូបថតអ្នកដែល ស្លាប់ មរណៈ អនិច្ចកម្ម អនិច្ចធម្ម ចូលទីវង្គត សោយទីវង្គត... ជាតិសាសន៍ខ្លួន ? ពិព្រោះយើងបានប្រើពាក្យ មោទនភាពជាតិខ្មែរ ! ! !
✅ អក្សរសាស្ត្រ វប្បធម៌ ប្រពៃណីសម្បូរបែប អរិយធម៌ដ៏រុងរឿង !

✅ អ្នកត្រូវចាំថា 🇰🇭 អក្សររលត់ ជាតិរលាយ អក្សរពណ្ណរាយជាតិថ្កើងថ្កាន !🇰🇭

ពាក្យខ្មែរសំបូរបែបរួមមាន :

លោក ផៃ សុផុន នាំយកថវិកាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ចូលបុណ្យសពឧបាសិកា ជា វ៉ាន់ឌន នៅឯខេត្តពោធិ៍សាត់...      #...
14/05/2024

លោក ផៃ សុផុន នាំយកថវិកាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ចូលបុណ្យសពឧបាសិកា ជា វ៉ាន់ឌន នៅឯខេត្តពោធិ៍សាត់... #ព័ត៌មានលម្អិត 👇

https://www.bmcpost.net/2024/05/blog-post_13.html?m=1

ក្រុមហ៊ុន JIA HAU GROUPបានឧបត្ថម្ភ អង្ករនិងទឹកសុទ្ធរួមទាំងថវិកាមួយចំនួនដល់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​...
13/05/2024

ក្រុមហ៊ុន JIA HAU GROUPបានឧបត្ថម្ភ អង្ករនិងទឹកសុទ្ធរួមទាំងថវិកាមួយចំនួនដល់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ !

ព័ត៌មានលម្អិត 👉 www.bmcpost.net

បុរសវ័យ៤៥ឆ្នាំម្នាក់បាត់បង់ជីវិតភ្លាមៗក្នុងករណីផ្ទុះគ្រាប់ដេកា៧៥(DK75) សំណល់ពីសម័យសង្គ្រាម...ព័ត៌មានលម្អិត 👉 www.bmcpost...
12/05/2024

បុរសវ័យ៤៥ឆ្នាំម្នាក់បាត់បង់ជីវិតភ្លាមៗក្នុងករណីផ្ទុះគ្រាប់ដេកា៧៥(DK75) សំណល់ពីសម័យសង្គ្រាម...

ព័ត៌មានលម្អិត 👉 www.bmcpost.net

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា វាយតម្លៃខ្ពស់ចំពោះបេសកកម្ម ៣០ឆ្នាំ របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ពិសេសការ...
10/05/2024

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា វាយតម្លៃខ្ពស់ចំពោះបេសកកម្ម ៣០ឆ្នាំ របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ពិសេសការលើកកម្ពស់សិទ្ធិមនុស្ស!
………………
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការចាប់អារម្មណ៍ និងវាយតម្លៃជាវិជ្ជមានចំពោះបេសកកម្មរបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំកម្ពុជា ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំ មកនេះ ជាពិសេសការគាំទ្រលើការអភិវឌ្ឍនូវក្របខ​ណ្ឌ​ច្បាប់ ព្រមទាំងការផ្តល់អនុសា​សន៍ល្អៗពាក់ព័ន្ធទិដ្ឋភាពសិទ្ធិមនុស្ស ចំពោះសកម្មភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ទទួលជួបពិភាក្សាការងារជាមួយលោកស្រី Roueida El Hage តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងជំនួបនោះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សខា បានថ្លែងអំណរគុណ OHCHR ដែលបានធ្វើការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ព្រមទាំងដៃគូជាតិ និងអន្តរជាតិដទៃទៀតនៅកម្ពុជា ដើម្បីការពារ និងលើកកម្ពស់សិទ្ធិមនុស្ស សំដៅគាំទ្រដល់ការពង្រឹ​ង​សន្តិភាព និងដំណើរការអភិវឌ្ឍប្រកបដោយបរិយាបន្ន។

ជាមួយគ្នានោះដឬរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានជម្រាបជូនលោកស្រី Roueida El Hage តំណាងការិយាល័យ OHCHR អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន ៖ ការដាក់ចេញនូវយន្តការច្បាប់នានា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់​អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ក្នុងការកាត់បន្ថយស្ថានភាពចង្អៀតណែ​ន​ក្នុងពន្ធនាគារ ដូចជាការកែលម្អលើហេដ្ឋារចនាសម្ព័ន្ធមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ដែលជាដំណោះស្រាយចំពោះមុខ។

ជាការឆ្លើយតប លោកស្រី Roueida El Hage តំណាងការិយាល័យ OHCHR ប្រចាំកម្ពុជា បានជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពីការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ ដែលតែងតែផ្ដល់កិច្ចសហការជាមួយ OHCHR និងបានអនុញ្ញាតឱ្យប្រតិភូ OHCHR ចុះ​ទស្សនកិច្ចតាមពន្ធនាគារ និងមណ្ឌលកែប្រែនានានៅក្នុងប្រទេសកម្ពុជា។

លោកស្រី ក៏បានគូសបញ្ជាក់នូវការត្រៀមខ្លួនជានិច្ចរបស់ OHCHR ក្នុងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី Roueida El Hage ក៏បានឯកភាពក្នុងការបន្តកិច្ចសហការ សំដៅកែលម្អបន្ថែមទៀតលើកិច្ចការសិទ្ធិមនុស្ស និងកិច្ចការពន្ធនាគារ ដែលបានធ្វើក្នុងពេលកន្លងមកផងដែរ៕

https://www.bmcpost.net/2024/05/blog-post_10.html?m=1

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា សម្រួចដំណើរឆ្ពោះទៅព្រឹត្តិការណ៍កីឡាយុវជនអាស៊ី……...
09/05/2024

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា សម្រួចដំណើរឆ្ពោះទៅព្រឹត្តិការណ៍កីឡាយុវជនអាស៊ី…………….
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា បានកំណត់យកខែឧសភានេះ ជាកាលបរិច្ឆេទនៃការចាប់ផ្ដើមសម្រួចការងារឆ្ពោះទៅកាន់ការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ដែលកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនាឆ្នាំ២០២៩។

ការតម្រង់ទិសការងារនេះ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា អាណត្តិទី៥ ពីឆ្នាំ២០២៤-២០២៨ លើកទី៣ នៅទីស្តីការក្រសួមហាផ្ទៃ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាសហព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានសហព័ន្ធមួយចំនួនទៀត។

ក្នុងកិច្ចប្រជុំដែលមានការពិនិត្យការងារខែមេសា បន្តខែឧសភា ដើម្បីពង្រឹងការងារបណ្ដុះបណ្ដាលធនធានមនុស្ស ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំកម្មវិធីប្រកួត និងការងារទំនាក់ទំនងអន្តរជាតិរបស់សហព័ន្ធ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា កិច្ចប្រជុំនៅខែបន្ទាប់ ត្រូវតែផ្ដោតជាអាទិភាពលើការពិនិត្យពិភាក្សាអំពីផែនការឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាយុវជនអាសុី។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ព្រឹត្តិការណ៍កីឡាយុវជនអាសុី ជាឱកាសថ្មីមួយទៀតដែលកម្ពុជាត្រូវបង្ហាញសក្ដានុពលវិស័យកីឡាក្រោមមនុញ្ញផលសុខសន្តិភាព ដូចដែលបានរៀបចំដោយជោគជ័យលើព្រឹត្តិការណ៍កីឡាសុីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម កាលពីឆ្នាំ២០២៣ ដែលក្នុងនោះសហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា ក៏ត្រូវតែអភិវឌ្ឍធនធានកីឡាករដើម្បីរួមចំណែកផងដែរ។

ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ត្រូវបានរៀបចំដោយក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ដោយចាប់ផ្តើមពីឆ្នាំ២០០៩ មកនៅប្រទេសសិង្ហបុរី និងបន្ទាប់មកនៅសាធារណរដ្ឋប្រជាមានិតចិន។ ព្រឹត្តិការណ៍នេះនឹងរៀបចំលើកទី៤ នៅក្រុង Tashkent ប្រទេសអ៊ូសបេគីស្ថាន នាឆ្នាំ២០២៥ មុននឹងរៀបចំជាលើកទី៥ នៅរាជធានីភ្នំពេញ នាឆ្នាំ២០២៩។

ក្នុងនាមប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា កាលពីកិច្ចប្រជុំលើកទី២ កន្លងទៅ ក៏ធ្លាប់បានផ្ដល់អនុសាសន៍ឱ្យសហព័ន្ធ ត្រៀមលក្ខណៈទាំងទីតាំងស្នាក់នៅ ទីតាំងហ្វឹកហាត់ និងធនធានកីឡាជាយុវជន ចាប់ពីពេលនេះទៅ បើទោះបីជាព្រឹត្តិការណ៍នោះនៅសល់ពេលជាង ៥ឆ្នាំទៀតក៏ដោយ៕

https://www.bmcpost.net/2024/05/blog-post.html?m=1
06/05/2024

https://www.bmcpost.net/2024/05/blog-post.html?m=1

ខេត្តបន្ទាយមានជ័យ : នៅរសៀលថ្ងៃទី០៥ ឧសភា ២០២៤ ចាប់ពីម៉ោង15:30នាទី ដល់ម៉ោង 16:10នាទី ក្នុងឃុំថ្មពួក ស្រុកថ្មពួក មានភ...

04/05/2024

មកដល់ក្រុងប៉ោយប៉ែតភ្លាម ទទួលបានព័ត៌មានភ្លាមតែម្តង កាលពីយប់ថ្ងៃទី ០៣.០៥.២០២៤
ករណីក្មេងស្ទាវមួយក្រុមមានកាំភ្លើង និងដាវ អុកឡុកក្មេងស្ទាវមួយក្រុមផ្សេងទៀត ពិតជាសាហាវ ឃើញហើយគួរឱ្យខ្លាច..!

អរគុណអាហារសាមគ្គី រវាងអ្នកសារព័ត៌មាន និងសម្តេច មហាបវរ នាយករដ្ឋមន្ត្រី លើកទី ៦  ខ្ញុំត្រឡប់ទៅប៉ោយប៉ែតវិញហើយ ។
04/05/2024

អរគុណអាហារសាមគ្គី រវាងអ្នកសារព័ត៌មាន និងសម្តេច មហាបវរ នាយករដ្ឋមន្ត្រី លើកទី ៦ ខ្ញុំត្រឡប់ទៅប៉ោយប៉ែតវិញហើយ ។

រយៈកាល 31 ឆ្នាំហើយ   អតីតកងកម្លាំងរក្សាសន្តិសុខអង្គការសហប្រជាជាតិ ហៅកាត់ថា អ៊ុនតាក់  UNTAC ១រូប រំជួលចិត្តនៅពេលដែលគាត់បា...
02/05/2024

រយៈកាល 31 ឆ្នាំហើយ អតីតកងកម្លាំងរក្សាសន្តិសុខអង្គការសហប្រជាជាតិ ហៅកាត់ថា អ៊ុនតាក់ UNTAC ១រូប រំជួលចិត្តនៅពេលដែលគាត់បានមកទស្សនា និងថតរូបនៅមុខប្រាសាទអង្គរវត្តជាថ្មី ។

លោក Erwin Van Delzen បានរៀបរាប់ថា កាលពីឆ្នាំ១៩៩៣ លោកបានមកកាន់ប្រាសាទអង្គរវត្ត ក្នុងនាមជាទាហានអ៊ុនតាក់ (UNTAC) ដែលពេលនោះ មានអាយុ១៨ឆ្នាំ ហើយនៅឆ្នាំ២០២៤ លោកបានមកដល់ទីនេះម្តងទៀត ជាមួយនឹងកូនប្រុសទាំងពីររបស់លោកដែលមានអាយុ១៧ និង១៨ឆ្នាំដូចគ្នា ។ លោកបន្តថា «ជីវិតគឺស្រស់បំព្រង»។

«1993 I was here for United Nations UNTAC. 18 years of age.
2024 I am here with my sons of 17 & 18 🙏. Life is beautiful ❤️.»៕

#កម្ពុជា #អង្គរវត្ត

28/04/2024

សារលិខិតចូលរួមរំលែកទុក្ខ
អង្គភាពសារព័ត៌មាន BMC post យើងខ្ញុំសូមសម្តែងនូវការសោកស្តាយ អាណិតអាសូរ និងចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារយោធិន ដែលបានពលីចំនួន២០នាក់ និងយោធិនរងរបួសផ្សេងទៀត ក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំងផ្ទុកគ្រាប់រំសេវ នៅយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤

27/04/2024
21/04/2024

ផ្ទុះរឿងនៅលើផ្លូវសាធារណៈ ...២១.០៤.២០២៤

ខេត្តបន្ទាយមានជ័យ : យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ បានឲ្យដឹងថា ឈ្មួញរកស៊ីដឹកសត្វជ្រូក នៅខេត្តបន្ទាយមានជ័យ បានឈ្លោះតឹងសរសៃកដាក់គ្នា ជាមួយបងប្រុសម្នាក់ពាក់អាវពណ៌ក្រហម មិនដឹងជាឈ្មួញដូចគ្នា ឬជាជំនាញខាងបង្ក្រាប !
ហេតុការណ៍នេះ កើតឡើងម្តុំចំណុច កូនដំរី សង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
រឿងរ៉ាវកើតឡើងនេះ ពុំទាន់ដឹងជាយ៉ាងណានោះទេ ។

20/04/2024

វត្តអារាមជាថ្នាលបណ្តុះវិជ្ជា និងជាខឿនវប្បធម៌ដ៏រឹងមាំនៃកម្ពុជាយើង : សូមក្រឡេកមើលសកម្មភាពព្រះសង្ឃនាំយុវជន យុវនារី ទីជិតឆ្ងាយ លេងល្បែងបិទភ្នែកវាយឆ្នាំងដី យ៉ាងសប្បាយរីករាយ និងល្បែងរបាំប្រពៃណីខ្មែរជាច្រើនហូរហែផ្សេងៗទៀត ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៤ ។

សូមបញ្ជាក់ថា : វត្តព្រៃចាន់ មានចាក់ធុងបាស់រាំបាញ់ទឹកដោយឡានអគ្គីភ័យ ហើយនឹងស្រង់ព្រះ ត្រាស់បញ្ចាប់ប្រពៃណីចូលឆ្នាំ នៅថ្ងៃទី២១ ខែមេសា ខាងមុខនេះហើយ ដែលស្ថិតនៅតំបន់៥ ជាយដែនកម្ពុជា-ថៃ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ សូមពុទ្ធបរិស័ទចំណុះជើងវត្ត យុវជន យុវនារីទីជិតឆ្ងាយ មកចូលរួមឲ្យបានច្រើនកុះករ ៕

អ្នកលេងបណ្តាញទំនាក់ទំនងសង្គមដាក់ការសង្ស័យ 619 ម៉ូថ្មី  = សិច វ័ន ណាញ > អាចនឹងបម្រើសេវាកម្មសិច 19 ឆ្នាំ ...អ៊ីចឹងៗទៅផងដែរ...
20/04/2024

អ្នកលេងបណ្តាញទំនាក់ទំនងសង្គមដាក់ការសង្ស័យ 619 ម៉ូថ្មី = សិច វ័ន ណាញ > អាចនឹងបម្រើសេវាកម្មសិច 19 ឆ្នាំ ...អ៊ីចឹងៗទៅផងដែរ...។
សូមអាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ដាក់ការស៊ើបអង្កេតផង !

Address

Poi Pet Banteaymeanchey Province
Poipet
PUBLISHER:+85568999769

Alerts

Be the first to know and let us send you an email when BMC post posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other Media/News Companies in Poipet

Show All

You may also like