រដ្ឋបាលខេត្តស្វាយរៀង

រដ្ឋបាលខេត្តស្វាយរៀង Serving social benefits

ទិដ្ឋភាពរាត្រីឆ្លងឆ្នាំ​ សកល២០២៥​ នៅទំនប់តាណេង​ ច្រាំងតាបុល​ សួនច្បារមាត់ទន្លេវ៉ៃគោ​ ក្រុងស្វាយរៀង !
31/12/2024

ទិដ្ឋភាពរាត្រីឆ្លងឆ្នាំ​ សកល២០២៥​ នៅទំនប់តាណេង​ ច្រាំងតាបុល​ សួនច្បារមាត់ទន្លេវ៉ៃគោ​ ក្រុងស្វាយរៀង !

លិខិតជូនពរឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​ និងលោកជំទាវ​ ក្នុងឱកាសចូលឆ្នាំថ្មី​ ឆ្នាំសកល​ ២០២៥
31/12/2024

លិខិតជូនពរឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​ និងលោកជំទាវ​ ក្នុងឱកាសចូលឆ្នាំថ្មី​ ឆ្នាំសកល​ ២០២៥

លិខិតជូនពរឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធាន​ក្រុមប្រឹក្សាខេត្តស្វាយរៀង​ និងលោកជំទាវ​ ក្នុងឱកាសចូលឆ្នាំថ្មី​ ឆ្នាំសកល​ ២០២៥
31/12/2024

លិខិតជូនពរឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធាន​ក្រុមប្រឹក្សាខេត្តស្វាយរៀង​ និងលោកជំទាវ​ ក្នុងឱកាសចូលឆ្នាំថ្មី​ ឆ្នាំសកល​ ២០២៥

សារលិខិតគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ក្នុងឱកាស...
31/12/2024

សារលិខិតគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥

សារលិខិតគោរពជូនពរ លោកជំទាវ​ ភឿង​ សកុណា​ រដ្ឋមន្ត្រីក្រសួងវប្បធម៌​ និងវិចិត្រសិល្បះ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលច...
31/12/2024

សារលិខិតគោរពជូនពរ លោកជំទាវ​ ភឿង​ សកុណា​ រដ្ឋមន្ត្រីក្រសួងវប្បធម៌​ និងវិចិត្រសិល្បះ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូុលដ្ឋានខេត្តស្វាយរៀង ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥

សារលិខិតគោរពជូនពរ  សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ...
31/12/2024

សារលិខិតគោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥

សារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ក្នុងឱកាសដ៏ម...
31/12/2024

សារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥

សារលិខិតគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ក្នុ...
31/12/2024

សារលិខិតគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥

សារលិខិតគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ...
31/12/2024

សារលិខិតគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥

សារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងលោកជំទាវ ក្នុងឱកាសដ៏មហានក្ខ...
31/12/2024

សារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងលោកជំទាវ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥

សារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី...
31/12/2024

សារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥

សារលិខិតគោរពជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា  ក្នុងឱកាសដ៏មហានក្ខត្តឫក្ស...
31/12/2024

សារលិខិតគោរពជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥

សារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃ...
31/12/2024

សារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥

ឯកឧត្តម​  ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ និងលោកជំទាវ​ សូមថ្វាយព្រះពរ ព្រះករុណា​ ព្រះបាទសម្តេច​ ព្រះបរមនាថ​ នរោត្ដម​...
31/12/2024

ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ និងលោកជំទាវ​ សូមថ្វាយព្រះពរ ព្រះករុណា​ ព្រះបាទសម្តេច​ ព្រះបរមនាថ​ នរោត្ដម​ សីហមុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥។

សម្រស់ដ៏ស្រស់ស្អាតរបស់កីឡដ្ឋានបាល់ទាត់ខេត្តស្វាយរៀង។
30/12/2024

សម្រស់ដ៏ស្រស់ស្អាតរបស់កីឡដ្ឋានបាល់ទាត់ខេត្តស្វាយរៀង។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងលើកទិសដៅការងារខែមករា ឆ្នាំ២០២៥​ របស់រដ្ឋបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃសុក្រ១២...
27/12/2024

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងលើកទិសដៅការងារខែមករា ឆ្នាំ២០២៥​ របស់រដ្ឋបាលខេត្តស្វាយរៀង

នាព្រឹកថ្ងៃសុក្រ១២រោច ខែមិគសិរ ឆ្នាំរោង ឆស័កព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៤ និងលើកទិសដៅការងារខែមករា​ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រី មេធាវីប្រចាំរដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១.កងកម្លាំងមានសមត្ថកិច្ចត្រូវរៀបផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យល្អ ជាពិសេសក្នុងឱកាសថ្ងៃឆ្លងឆ្នាំសាកល​២០២៥នេះ។
២.អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យ​ និងរុះរេីរាល់ផ្ទាំងប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋានរបស់ខ្លួន។
៣,កងកម្លាំងមានសមត្ថកិច្ចក្រុងបាវិតត្រូវមានការល្បាតប្រចាំការ២៤ម៉ោង​ លេី២៤ម៉ោង​ ដេីម្បីការពារសន្តិសុខសណ្តាប់ធ្នាប់​ជូនប្រជាពលរដ្ឋក៏ដូចជាបង្ក្រាបនូវមុខសញ្ញាបទល្មេីសចោរកម្មជាដេីម។
៤. អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់បន្តយកចិត្តទុកដាក់សហការបង្ក្រាបរាល់ល្បែងស៉ីសងគ្រប់ប្រភេទ​ ពិសេសបញ្ហាក្មេងទំនើងដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងសង្គមមិនត្រូវលើកលែងឡើយ។
៥.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់។
៦.បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។
៧.អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ពិនិត្យតាមដាន និងទប់ស្កាត់ការទន្ទ្រានយកដីចំណីព្រែក ទន្លេ បឹងបួរ និងទីទួលបុរាណ ដែលជាសម្បត្តិរបស់រដ្ឋឱ្យមានប្រសិទ្ធភាព។

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋនៅឃុំចន្ទ្រា ឃុំទួលស្ដី ស្រុកចន្ទ្រា​ ខេត្តស្វាយរៀង​នាព្រឹ...
26/12/2024

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋនៅឃុំចន្ទ្រា ឃុំទួលស្ដី ស្រុកចន្ទ្រា​ ខេត្តស្វាយរៀង​

នាព្រឹកថ្ងៃព្រហស្បតិ៍​ ១១រោច​ ខែមិគសិរ​ ឆ្នាំរោង​ ឆស័ក​ ព.ស២៥៦៨​ ត្រូវនឹងថ្ងៃទី២៦​ ខែធ្នូ​ ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញជាអធិបតីក្នុងនៅក្នុងពិធីចែក វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១០.៤៧៧ប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋនៅភូមិស្វាយគុយ ភូមិដីក្រហម ភូមិតាដេវ ភូមិបារាយណ៍ ភូមិពោធិ៍ ឃុំមេសរថ្ងក ភូមិគោកតែក ភូមិតែងម៉ៅ ភូមិចន្ទ្រា ឃុំចន្ទ្រា និងភូមិដូនទៃ ឃុំទួលស្ដី ស្រុកចន្ទ្រា​។

ពិធីនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្ត​ លោកមេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ​ លោកនាយករដ្ឋបាលសាលាខេត្ត​ ឯកឧត្តម​ លោក​ លោកស្រីប្រធានមន្ទីរ​-អង្គភាពនានាក្នុងខេត្ត​ លោកអភិបាល​ អភិបាលរងស្រុកចន្ទ្រា និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ៨០០នាក់។

មានប្រសាសន៍ទៅកាន់ពិធីនេះឯកឧត្តមអភិបាលខេត្ត​ បានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងពាំនាំនូវក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុតពីសំណាក់សម្ដេច មហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងសម្ដេចកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនចំពោះអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅឃុំមេសរថ្ងក ឃុំចន្ទ្រា និងឃុំទួលស្ដីយើងនេះ ក៏ដូចជានៅទូទាំងស្រុកចន្ទ្រាទាំងមូល។

ឯកឧត្តមបន្តថា​ ថ្ងៃនេះជាលើកទី៧ក្នុងការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋ បន្ទាប់ពីខេត្តបានដាក់ចេញនូវផែនការឈាន ទៅបញ្ចប់ការចុះបញ្ជីដីធ្លីដោយចាប់ផ្ដើមអនុវត្តពីខែធ្នូ ឆ្នាំ២០២៣មក​ ​ហេីយក្នុងរយៈពេលមួយឆ្នាំមកនេះ ក្រុមការងារសម្រេចបាននូវការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបានចំនួន ៩៤ភូមិ ស្មើនឹង ១០៦.៥៦៤ប័ណ្ណ និងចែកប័ណ្ណ ជូនប្រជាពលរដ្ឋបានប្រមាណជាង ៦ម៉ឺនប័ណ្ណ ទន្ទឹមនេះក៏បានបញ្ជាក់ឲ្យឃេីញថា​ ក្នុងមូលដ្ឋានស្រុកចន្ទ្រាបានដំណើរការបញ្ចប់ការចុះបញ្ជីដីធ្លីគ្រប់ភូមិ និងឃុំរួចរាល់ហើយ ដោយបច្ចុប្បន្ននៅសល់តែនីតិវិធីនៃការចេញប័ណ្ណប៉ុណ្ណោះ ។

ឯកឧត្តមបន្ថែមថា​ លទ្ធផលដ៏ល្អប្រសើរ និងគួរជាទីមោទនៈនេះ សូមសម្ដែងនូវការអរគុណ និងកោតសរសើរបងប្អូនមន្ត្រីរាជការសុរិយោដីគ្រប់លំដាប់ថ្នាក់ និងប្អូនៗយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់នូវពេលវេលា ពេលខ្លះក៏ត្រូវចុះបំពេញការងារទាំងថ្ងៃឈប់សម្រាក ដើម្បីចូលរួមចំណែកនៅក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះ។

ជាមួយនឹងលទ្ធផលដ៏ល្អនៃវាស់វែងដីធ្លីនិងពិធីចែកប័ណ្ណនៅថ្ងៃនេះ​ ឯកឧត្តម​បានផ្ដាំផ្ញើបន្ថែមដល់អាជ្ញាធរ និងកងកម្លាំងមូលដ្ឋាន​ ត្រូវបន្តយកចិត្តទុកដាក់អនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព។
-ត្រូវបង្កើនការអប់រំ ផ្សព្វផ្សាយ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
-ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទទាំងបទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ក្មេងទំនើង និងបទល្មើសលួច ឆក់ ប្លន់នៅមូលដ្ឋានឲ្យមានប្រសិទ្ធភាព។
• សំណូមពរដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ មេត្តា ជួយតាមដាន អប់រំ ណែនាំកូនចៅឲ្យចៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និង ក៏សូមចូលរួមសហការ តាមរយៈការជួយផ្ដល់ព័ត៌មានមកសមត្ថកិច្ចរបស់យើងក្នុងករណីបានដឹងថាមានបទល្មើសគ្រឿងញៀនកើតឡើងក្នុងមូលដ្ឋាន។
-សូមឲ្យអាជ្ញាធររបស់យើង ត្រូវយកចិត្តទុកដាក់សហការទប់ស្កាត់ការដឹកលើសទម្ងន់កំណត់ ដើម្បីថែរក្សាការពារផ្លូវថ្នល់របស់យើង ហើយក្នុងករណីមានការខូចខាត ត្រូវមានវិធានការជួសជុលឲ្យបានរហ័សដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ​ លោកជំទាវ យក់ ស៊ីណាត អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការប្រយុទ្ធប្រ...
25/12/2024

នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ​ លោកជំទាវ យក់ ស៊ីណាត អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ខ.ប.ជ​ តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ និងលោកជំទាវ​ ប៊ី​ សារិន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆំាងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ "កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនសុ្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគ សម័យឌីជីថល" ប្រារព្ធធ្វើនៅសាលប្រជុំធំសាលាខេត្តស្វាយរៀង។

លោកជំទាវ យក់ ស៊ីណាត អភិបាលរងខេត្តបានថ្លែងថា: រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានតម្កល់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការការពារឲ្យបាននូវសន្តិភាពជាតិ សន្តិសុខសង្គម ស្ថេរភាពនយោបាយកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ កាន់តែទូលំទូលាយ និងការអភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយថាមពល និងសក្តានុពល។ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការ ប្ដេជ្ញា ចិត្តយ៉ាង មុះមុត ប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រឹដ្ឋដទៃទៀតដែលបាន និងកំពុងតែយាយី បំផ្លាញដល់ សង្គមជាតិ យ៉ាងធ្ងន់ធ្ងរធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ផលប្រយោជន៍ រហូតដល់អាយុជីវិតប្រជាពលរដ្ឋ និង ក៏ដូចជាបានបំផ្លាញដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរ ។

លោកជំទាវបន្តថា: ការពិតណាស់វិទ្យាសាស្ត្រដ៏ទំនើប ជឿនលឿនទាំងឡាយ ត្រូវបានបង្កើតឡើងដើម្បីបម្រើក្តីសុខក្សេមក្សាន្ត និងការអភិវឌ្ឍន៍រីកចម្រើនរបស់មនុស្សជាតិ។ ទោះបីជាយ៉ាងនេះក្តី បច្ចេកវិទ្យា ក៏ត្រូវបានឧក្រឹដ្ឋជនប្រើប្រាស់ធ្វើជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការអូសទាញមនុស្សឲ្យធ្លាក់ចូលអន្ទាក់នៃបទឧក្រឹដ្ឋគ្រប់រូបភាព រួមទាំងការ ជួញដូរមនុស្ស និងកេងប្រវ័ញ្ចគ្រប់ទំរង់ផងដែរ។

លោកជំទាវ យក់ ស៊ីណាត សូមកោតសរសើរគ្រប់ការចូលរួមរបស់អង្គការដៃគូដែលជានិច្ចការខិតខំប្រឹងប្រែងចូលរួមគាំទ្រ និងសហការជាមួយ រួមគ្នារិះគិតរកមធ្យោបាយ ដើម្បីបង្ការទបស្កាត់ បង្រ្កាប ព្រមទាំងផ្តល់កិច្ចការពារជនរងគ្រោះ និងបានចូលរួមដោះស្រាយបញ្ហាប្រឈមប្រជាពលរដ្ឋតាមសហគម៍ដែលមានភាពរងគ្រោះ និងជនសន្តោប្រវេសន៍ដែលគ្មានសុវត្ថិភាព។

លោកជំទាវ យក់ ស៊ីណាត អភិបាលរងខេត្ត បានបញ្ជាក់ថា: ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងចាត់ទុកថា «ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ » ដើម្បីការលើកកម្ពស់សន្តិសុខ សុវត្ថិភាពមនុស្សជាតិនិងការលើកកម្ពស់សក្តានុពលនៃធនធានមនុស្សសម្រាប់ការអភិវឌ្ឍន៍ជាតិគ្រប់វិស័យ៕

Address

Svayrieng
Phumi Svay Rieng

Alerts

Be the first to know and let us send you an email when រដ្ឋបាលខេត្តស្វាយរៀង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to រដ្ឋបាលខេត្តស្វាយរៀង:

Videos

Share