Mr.Nobody’s

Mr.Nobody’s ក្រុមអ្នកស្រលាញ់ចូលចិត្តនិងចែករំលែកចំនេះដឹងផ្នែក Superhero Movies , Anime , News , Game Challenge

ខ្សែរភាពយន្ដព្រឺព្រួច រន្ធត់ រំខានអារម្មណ៍របស់ប្រទេសថៃ '' នាងផាណរ '' ឬក៏ '' PANOR the origin of terror '' ទទួលបានពិន្ទុ ...
23/01/2025

ខ្សែរភាពយន្ដព្រឺព្រួច រន្ធត់ រំខានអារម្មណ៍របស់ប្រទេសថៃ '' នាងផាណរ '' ឬក៏ '' PANOR the origin of terror '' ទទួលបានពិន្ទុ 7.8/10 😝ជាប្រភេទរឿង បែប Horror R18 / Supernatural 😎😎

ដែលនិយាយអំពីការប្រើប្រាស់អំពើធ្មប់ មន្ដអាគមន៍ខ្មៅងងឺត ដាក់ស្នេហ៍ មានគ្រប់យ៉ាង ដែរផ្ដើមពីជំនាន់មួយទៅជំនាន់មួយ ហើយបានធ្វើឲគេគ្រប់គ្នាខ្លាចគ្រប់ៗគ្នា នៅពេលដែលគ្រូធ្មប់ចាប់ផ្ដើមធ្វើវាម្ដងៗ !!
🥹
🥊 សម្រាប់សាច់រឿងអាចនិយាយបានថាល្អមើល ថ្វីត្បិតថា Admin មិនមានមើល Sequel ពីមុន ឬក៏រឿងចាស់ៗដែល related ជាមួយរឿងនេះតែអាចថាបាន ថាវាល្អមើល
🥊 ការសម្ដែងរបស់តួរអង្គក្នុងរឿងប្រភេទបែកឈាម សាហាវនេះ ល្អខ្លាំង ឲយើងចូលអារម្មណ៍ថាវា សុីគ្នាប៉ុណ្ណា កន្លែង Scene ខ្លះ Admin សឹងតែមិនព្រិចភ្នែក កន្លែងខ្លះទៀត សឹងតែមិនហ៊ានយកភ្នែកមើល ដោយសារវា សាហាវដូចទៅហ្នឹងការពិតពេក 🥹
🥊 CGI មានតិចមែនតែមានកម្រឹត ក្រៅពីកន្លែង CGI ល្អទាំងអស់សឹងតែមើលមិនចង់ដឹងដែរហ្នឹង
🥊 អ្វីដែលសំខាន់នោះការរៀបចំ ប្លង់ថត ឬក៏ prop សែនស្រលាញ់ 😆😆
ចង់ដឹងថា PANOR នេះខ្លាំងយ៉ាងណា កុំភ្លេចទៅទិញសំបុត្រមើលទាំងអស់គ្នា 😎😎 ហើយការស្នង មន្ដអាគមន៍នេះបានសម្រាច់ឬអត់ ?
Credit Scene With Left hanging
មាន១

Recommend មានចូលចិត្តរឿងបែបឆៅៗបែបនេះ តែសង្សារល្អជាងគេ ហាម ក្មេងៗទៅមើលលុល 🥹
ហើយក៏អរគុណទៅកាន់ Sabay MVP ដែលបានផ្ដល់ជូន Special Pre-Screening Ticket 🥰🥰

ខ្សែរភាពយន្ដរបស់ប្រទេសថៃ ដែលមានឈ្មោះថា '' អ្នកដឹកចិត្តសឿង '' ឬក៏ '' Rider Movie '' ទទួលបានពិន្ទុ 7/10 😝ជាប្រភេទរឿង បែប H...
09/01/2025

ខ្សែរភាពយន្ដរបស់ប្រទេសថៃ ដែលមានឈ្មោះថា '' អ្នកដឹកចិត្តសឿង '' ឬក៏ '' Rider Movie '' ទទួលបានពិន្ទុ 7/10 😝ជាប្រភេទរឿង បែប Horror, Supernatural 😎😎
ដែលនិយាយអ្នកដឹកម្ហូបមួយក្រុម ដឹកទាំងម្ហូបសម្រាប់មនុស្ស ដឹកទាំងម្ហូបឲ្យខ្មោចទៀត ដឹកទាំងអស់ ដឹកឲខ្មោចហើយខ្លាចគេ មិនដឹកឲខ្មោចពិតមែនអត់ ឈ្លាតធ្វើការ LIVESTREAM ឲ្យមើលទៀត ថាចិត្តសឿងប៉ុណ្ណា
តែមានអ្នកដឹកម្នាក់ក្នុងចំណោមអ្នកដឹកម្ហូប គាត់មានការមើលឃើញខ្មោចតាំងពីកំណើត ហើយមានស្នេហាទៀត តែស្នេហារបស់គាត់ បានតែមួយភ្លេត​មិនទាំងទាន់បានសរភាពផង ក៏ខាងស្រីស្លាប់បាត់ដោយគ្មានមូលហេតុ ធ្វើឲ្យ Nat (Mario) មានការបែកង៉ាង ឆ្ងល់ជាខ្លាំង............. ហើយក៏ធ្វើការស៊ើបអង្កេតថាកើតរឿងអី !!
🥹
🥊 សម្រាប់សាច់រឿងល្អមើល Vibe បែបថ្មីតែរបៀបកូនកាត់ខ្លះៗ

🥊 ការសម្ដែងរបស់តួរអង្គ Nat (Mario) ទាក់ទាញដដែលហើយ ចូលតួរល្អមើល Yodវិញទាញយកភាពកំប្លែងមកជាមួយបានច្រើនណាស់ក្នុងរឿងនេះ បានគាត់ច្រើន Scene ដែរ ធ្វើឲរឿងមួយនេះមិនងាយធុញ និងស្រួលមើល

🥊 កំប្លែងស្ងួត មានច្រើនខ្លាំង ហើយសុខៗក៏មានប្លង់សេធវិញ
ហើយប្លង់ ជិវិត Pink-pink ក៏មាន😆

🥊 អ្វីដែលសំខាន់នោះគឺពួកគាត់ដាក់អារម្មណ៍សម្ដែងបានល្អ ធ្វើរឿងមួយនេះដំណើរការបានយ៉ាងរលូនថ្មីថ្បិតតែសាច់រឿងរៀងខ្លីបន្ដិច ប៉ុន្ដែ Credit Scene Spoil ថាមានវគ្គ២ 😆😆

ចង់ដឹងថា Nat មានឪកាសបានសារភាពស្នែហ៍ទៅកាន់ Pie បានអត់?កុំភ្លេចទៅទិញសំបុត្រមើលទាំងអស់គ្នា 😎😎

Recommend អ្នកមាន សង្សារ មាន Crush Friend and Family 🥹
ហើយក៏អរគុណទៅកាន់ ដែលបានផ្ដល់ជូន Special Pre-Screening Ticket 🥰🥰

ខ្សែរភាពយន្ដរបស់ប្រទេសចិន ដែលមានឈ្មោះថា '' សុំធ្វើមនុស្សសំខាន់ក្នុងបេះដូងអូន '' ឬក៏ '' I Am The Secret In Your Heart '' ...
21/12/2024

ខ្សែរភាពយន្ដរបស់ប្រទេសចិន ដែលមានឈ្មោះថា '' សុំធ្វើមនុស្សសំខាន់ក្នុងបេះដូងអូន '' ឬក៏ '' I Am The Secret In Your Heart '' ទទួលបានពិន្ទុ 8.5/10 😝ជាប្រភេទរឿង បែប Romance/Comedy/Drama😎😎
ដែលនិយាយពីវិលទៅរក ឬ Flash-Back ទៅកាន់ High School Love , ស្នែហាបែបត្រីកោណរវាង មួយជាមិត្តជិតស្និតដែលបានបែកបាក់គ្នាដោយសារតែបញ្ហាគ្រួសារ មួយទៀតធំឡើងជាមួយគ្នាហើយក៏លួចស្រលាញ់តែម្ខាង តែរាប់អានជាមិត្តភក្ដិជិតស្និតខ្លាំង 🥹

🥊 សម្រាប់សាច់រឿងល្អមើលខ្លាំង JM មិននឹកស្មានថាវាល្អមើលចឹងសោះ មិនបាន និយាយឲលើសទេតែល្អមើលសាហាវ Everything is so perfect in this movie 🥰😍

🥊 ការសម្ដែងរបស់តួរអង្គ មួយៗសុទ្ធតែសម្ដែងចេញមកត្រូវជាមួយ vibe និងទាន់ trend សាហាវ នៅពេល Flash-back ហ្នឹង មិនមានកន្លែង Cringe ហើយចូលតួរដល់អ្នកមើលទៀត

🥊 ប្លង់ថតស្អាតៗ KDM អាស្អាត រឿងប្រភេទស្នែហាមែន តែប្លង់មួយៗកប់សារី មានកន្លែងខ្លះ Color-grade ម៉ែអាកប់ និយាយដូចបញ្ចូរពេកតែវាស្អាតមែន 🥲

🥊 កំប្លែងស្ងួត កំប្លែងមិនស្ងួត មានសឹងតែមានគ្រប់ឆុតឆាក គ្រប់កន្លែងគ្រប់ Details 😆

🥊 អ្វីដែលសំខាន់នោះគឺពួកគាត់ដាក់អារម្មណ៍សម្ដែងបានល្អ អ្នកមើលចូលតួរតាមគ្រប់ប្រភេទ ឲ sad គឺសេដ ឲសើច គឺសើច ឲយំបាន យំ
China did this one so good !!

រឿងនេះខ្ញុំគិតថាវាល្អណាស់សម្រាប់អ្នកមាន សង្សារ មាន Crush កាលពីពេលរៀនវិទ្យាល័យ វាត្រូវរឿងជាច្រើនអ្នកនឹកស្មានមិនដល់ ហើយបើចង់ដឹងទៅទិញសំបុត្រមួយទៅ កក់២កាន់តែល្អ ហៅ Crush Date 🥹

ហើយក៏អរគុណទៅកាន់ ដែលបានផ្ដល់ជូន Special Pre-Screening Ticket 🥰🥰


ខ្សែរភាពយន្ដរបស់ប្រទេសចិន ដែលមានឈ្មោះថា '' Panda-Plan '' ឬក៏ '' ផែនការសង្គោះខ្លាឃ្មុំ Panda '' ទទួលបានពិន្ទុ 7.0/10 😝ជាប...
06/12/2024

ខ្សែរភាពយន្ដរបស់ប្រទេសចិន ដែលមានឈ្មោះថា '' Panda-Plan '' ឬក៏ '' ផែនការសង្គោះខ្លាឃ្មុំ Panda '' ទទួលបានពិន្ទុ 7.0/10 😝ជាប្រភេទរឿង បែប Comedy/Adventure😎😎
ដែលនិយាយអំពីសត្វ Panda មួយប្រភេទដែលជាពូជដ៏កម្រ ហើយមានតែមួយប៉ុណ្ណោះក្នុងលោក ស្ថិតនៅកោះមួយដាច់ឆ្ងាយ ពាក់កណ្ដាលសមុទ្រ ហើយក៏ជាសួនសត្វល្បីឈ្មោះទៀតផង ដោយសារតែមានអ្នកស្រលាញ់និងគាំទ្រសត្វនេះច្រើនពេក សួនសត្វនេះក៏ប្រកាសរកអ្នកដែលស្ម័កចិត្តចិញ្ចឹម ហើយការសំណូមពរឲចិញ្ចឹមនេះមិនមែនមនុស្សធម្មតាទេ គឺឲទៅលោក Jackie Chan ចំៗតែម្ដង ដោយលើកនេះមិនមានឈ្មោះហៅក្រៅក្នុងរឿងទៀតទេ គេដាក់ឈ្មោះចំៗឲដូចទៅហ្មឹងរឿងពិតៗទៀត 😂😂

🥊 សម្រាប់សាច់រឿងល្អមើលខ្លាំងសើចតាំងពីដើមវគ្គរហូតដល់ចប់ វាធម្មតានោះទេ បើ Genre គេដាក់ថា Comedy ហើយហ្នឹង 🥹 ហើយជាមួយតួរសេរីចាស់ Jackie Chan
តែដូចនិយាយចឹងលើកនេះប្លែកសាហាវ គេថតសាច់រឿងយករឿង ដូចខ្សែជិវិតរាល់ថ្ងៃមកថតចឹង

🥊 ការសម្ដែងរបស់លោក Jackie Chan គាត់នៅតែថែរក្សារបានល្អគ្រប់ផ្នែក ខ្ញុំចូលចិត្តច្រើន និងមិនមានកន្លែងមិនល្អនោះទេ

🥊 ប្លង់ថតស្អាតៗច្រើនជាមួយទេសភាពប្លែកៗថ្មី

🥊 កំប្លែងស្ងួត ជាមួយតួរអង្គផ្សេងៗពិសេស តួរចិត្តអាក្រក់សុីគ្នាណាស់ ឃាតករសម្លាប់មនុស្សតែដល់មកចាប់កូន Panda ការគិតមិនដូចការជួប 😆 ចង់ដឹងទៅមើលទៅខ្ជឹលនិយាយ

🥊 អ្វីដែលសំខាន់នោះគឺទៅលើផ្នែក CGI ទៅលើកូន Panda នៅមានកម្រឹត 🥹 ខ្ញុំនៅមិនទាន់ស្រលាញ់សោះវារាងឆ្គងបន្ដិច ហើយរាងច្បាស់ៗពេញភ្នែកពេក ក៏បន្ដែវាមិនបានធ្វើឲសាច់រឿងទាំងមូលខូតខាតនោះទេ វាជាមួយផ្នែកតូចសម្រាប់ខ្ញុំ

រឿងនេះខ្ញុំគិតថាវាល្អណាស់សម្រាប់ Weekend ទៅមើលជាមួយ Family & Friend ហើយឆង់ឆា
🥊 Recommend ទៅកាន់ all Age Lol
🤣
ហើយក៏អរគុណទៅកាន់ ដែលបានផ្ដល់ជូន Special Pre-Screening Ticket 🥰🥰

Play Some Fun Game?? Go to A WiSh Store For Having Some Fun 😂
22/11/2024

Play Some Fun Game??

Go to A WiSh Store For Having Some Fun 😂

🔥🔥🔥 GIVEAWAY TIME 🔥🔥🔥

Come and Play With Us…

Stan Lee The Legendary..!! 😍😍

Just Answer The Question Below:

🤨 What movie was this Legendary’s last cameo? 🤨

📌NOTE: Drop Ur Answer in the comment and dont forget to Mention 3friends and share in Public.. 📌

On 29th November we will find the winner and post in our page.. 🔥🔥

Don’t forget to like our PAGE A WiSh Store for more details..

LET’S START THE GAME NOW… ❤️
Thanks you everyone for Your Kindly Support. 🙏

ខ្សែរភាពយន្ដរបស់ Universal Studio ដែលមានឈ្មោះថា '' Wicked: Part One '' ទទួលបានពិន្ទុ 7.9/10 😝ជាប្រភេទរឿង បែប Fantasy/Mus...
21/11/2024

ខ្សែរភាពយន្ដរបស់ Universal Studio ដែលមានឈ្មោះថា '' Wicked: Part One '' ទទួលបានពិន្ទុ 7.9/10 😝ជាប្រភេទរឿង បែប Fantasy/Musical 😎😎
ដែលនិយាយ និងបង្ហាញពីប្រវត្តិពិតរបស់ Wicked Witch (Elphaba) Also Glinda and I think its prequel and not a sequel .
អស់រយះពេល ១២ឆ្នាំហើយដែរគិតខុសថា Wicked Witch (Elphaba) ជាមនុស្សអាក្រក់ ដោយសារតែបានមើលតែ Oz: The Great And Powerful (2013)🥹 តែការបង្ហាញលើកនេះគឺបានបើកភ្នែកធំៗមែនទែន Villain is not a bad person just a broken hero 😅🥹

🥊 សម្រាប់សាច់រឿងល្អមើលខ្លាំង (សម្រាប់ខ្ញុំ តែប៉ុណ្ណោះ) បើទោះបីជា Musical Genre លាយលំច្រើនបន្ដិចមែនតែ មិនមានអារម្មណ៍ថា Cringe នោះទេ ដោយសារតែការច្រៀង ដាក់អារម្មណ៏ដូចជាគ្នាជាមួយការសម្ដែងដែរ

🥊 ប្រវត្តិ Winged Baboons (Flying Monster)
ទៅមើលទៅដឹងហើយប្រាប់ទៅដឹងតែ Spoil 🥹

🥊 តួរអង្គបន្ថែម Fiyero Tigelaar និង ំMorrible ហើយការសម្ដែងពួកគាត់ល្អ ថ្វីថ្បិតតែវគ្គនេះមិនទាន់បង្ហាញច្បាស់មែនតែ ការដាក់ចូលនេះក៏ជា Key មួយឲយល់ពីសាច់រឿង Wicked ដូចគ្នា

🥊 The Wizard យើងដឹងច្បាស់ហើយថាគាត់មិនមែន Wizard មែនទែនទេ គាត់គ្រាន់តែជាអ្នកលេងសៀក តែខ្ញុំក៏មិនច្បាស់ដូចគ្នាថាគាត់មកពី Earth ដូចទៅហ្នឹង The Wizard ដូចទៅហ្នឹង Oz 2013 ក៏យ៉ាងម៉េច តែគេបានដាក់ Hot Balloon វាក៏ជា Key តំណាងឲគាត់ក៏ថាបាន

🥊 VFX & CGI , Color-Grade Faqing Amazing ត្រជាក់ភ្នែកណាស់ គ្រប់ចំនុច គ្រប់ Detail ចាំមិនភ្លេចហ្មង

🥊 Ariana Grande Pefect Role for Glinda គាត់បានបង្ហាញពីចរិកពិត ច្បាស់ហ្មងរបស់តួរអង្គមួយនេះ ដំបូងរាងគិតថាដូចមែនចឹងទេ ដល់មើលបានសាច់រឿងពាក់កណ្ដាលបានយល់ ហើយខុសប្លែកសាហាវ 8/10 only for her
មានកន្លែងសើចសប្បាយច្រើនទៀតជាមួយការកំប្លែងស្ងួតរបស់គាត់ បើធ្លាប់មើល Show Victorious ដូចគ្នាបេះបិទ 😂😂

🥊 កន្លែងចូលតួរវិញ ចូលសាហាវចៀងសុកវាទៅជាទឹកភ្នែកលាន់ ខ្ជឹល Spoil ណាស់កន្លែងសំខាន់នៃសាច់រឿងផង🥰 🥹

🥊 Reference Movie
- Oz:The Great & Powerful (2013)

🥊 Recommend ទៅកាន់ all Age Lol Family ,Friend & Foe
សង្សារ Couple អីក៏បានដែរ 🤣
ហើយក៏អរគុណទៅកាន់ ដែលបានផ្ដល់ជូន Special Pre-Screening Ticket 🥰🥰

🔥🔥🔥
18/11/2024

🔥🔥🔥

ខ្សែរភាពយន្ដរបស់ Warner Bros ដែលមានឈ្មោះថា '' Red One '' ទទួលបានពិន្ទុ 7.5/10 😝ជាប្រភេទរឿង បែប Action/Comedy 😎😎ដែលជាប្រភ...
07/11/2024

ខ្សែរភាពយន្ដរបស់ Warner Bros ដែលមានឈ្មោះថា '' Red One '' ទទួលបានពិន្ទុ 7.5/10 😝ជាប្រភេទរឿង បែប Action/Comedy 😎😎
ដែលជាប្រភេទរឿងនិយាយអំពីការចាប់ជំរិតដោយអាថ៌កំបាំងរបស់ តា Santa Claus AKA (Red One) មុនថ្ងៃបុណ្យ Christmas ដោយការងារតាមរកនេះធ្លាក់ទៅអោយ Callum Drift Chief Security E.L.F (Dwayne Johnson) ជាមួយនិងកំពូលចោរពូកែ Trace ទីតាំង Jack (Chirs Evans) តាមរកគាត់ឲឃើញ 🥹

🥊សម្រាប់សាច់រឿងល្អមើល មានកន្លែងសើចសប្បាយច្រើន ពិសេសបែបកំប្លែងស្ងួត ហើយក៏មានកន្លែងសហការជាក្រុម កន្លែងចូលតួរតិចៗរវាងភាពស្និតស្នាលគ្រួសារ🥰 🥹

🥊 តួអង្គវិញ Dwayne Johnson (E.L.F) គាត់នៅតែធ្វើបានល្អទោះបីជាគាត់ជាតួរ Serious ក្នុងរឿងនេះ ប៉ុន្ដែបើក្រឡេកទៅមើលតួអង្គ Chirs Evans (Jack) វិញធ្លាប់តែឃើញគាត់ដើរតួរ Serious ដល់គាត់មកដើរតួរបែបកំប្លែងនាំមុខវិញ វាមើលទៅប្លែកខ្លាំង 🤣 គាត់ក៏ធ្វើបានល្អដែរហើយជាតួរនិយាយច្រើនទៀត 8/10 ហ្មងនិយាយមែម

🥊 Gryla the Villain វិញរាងអន់ខ្លាំង តែរឿងនេះឲ Villain ខ្លាំងក៏ពិបាកមើលដែរចឹងមានតែបែបនេះឯង 5/10

🥊 Reference Movie
- Krampus 2015

🥊 អ្វីដែលត្រូវនិយាយខ្លាំងនោះគឺ Santa សម័យនេះជាសម័យបច្ចេកវិទ្យាចឹងយើងមើលរឿងនេះនិងយល់ច្បាស់ ថាហេតុអីលោកតា Santa Claus អាចចែកការដូររាប់លានការដូក្នុង១យប់បាននៃថ្ងៃ Christmas ហើយមានការជួយពីក្រោយអ្វីខ្លះ

ចង់ដឹងថាសាច់រឿង Red One នេះល្អមើលយ៉ាងណា ហើយការសង្គ្រោះគាត់មកវិញបានដែរអត់ក្នុងថ្ងៃ Christmas នេះ? អាចទៅទិញសំបុត្រមើលបាន 🥰 Recommend ទៅកាន់ Family មានក្មេងតូចៗមើលបាន
សង្សារ Couple អីក៏បានដែរ 🤣
ហើយក៏អរគុណទៅកាន់ ដែលបានផ្ដល់ជូន Special Pre-Screening Ticket 🥰🥰

ខ្សែរភាពយន្ដរបស់ ប្រទេសថៃ ដែលមានឈ្មោះ '' Death Whisperer 2 ''  ឬក៏ '' ប្រមាញ់ព្រាយ វគ្ក២ ''  ទទួលបានពិន្ទុ 8.5/10 😝ជាប្រ...
31/10/2024

ខ្សែរភាពយន្ដរបស់ ប្រទេសថៃ ដែលមានឈ្មោះ '' Death Whisperer 2 '' ឬក៏ '' ប្រមាញ់ព្រាយ វគ្ក២ '' ទទួលបានពិន្ទុ 8.5/10 😝ជាប្រភេទរឿង បែប Action/Horror/Thriller 😎😎
ដែលជាប្រភេទរឿងតាមសងសឹក តាមសម្លាប់ព្រាយ ដែលបានធ្វើបាបក្រុមគ្រួសារមួយដែលពួកគាត់ចង់បានត្រឹមសុខសប្បាយ , អស់រយះពេល៣ឆ្នាំហើយដែរ Yak បាត់បងប្ងូនស្រីជាទីស្រលាញ់ ហើយខ្លួនថានិងសងសឹកជូនប្អូនឲបានប្រសិន មិនបានទេ គាត់ស្លាប់ទៅបិទភ្នែកមិនជិតឡើយហើយគាត់ ក៏តាមសងសឹកធ្វើការតាមស្លាប់ព្រាយដែរធ្វើសុីប្អូនគាត់រហូតមកដល់ពេល វគ្គ២នេះ 🥹😎 សាច់រឿងចូលមកភ្លាមគ្មានបន្លាយស្អីច្រើនទេ ចូលរឿងភ្លាម សាច់រឿងតតែម្ដង វៃឆៅ បាញ់ឆៅ បែកខួរឆៅ 😱😩
🥊សម្រាប់សាច់រឿងវិញក្នុងវគ្គនេះគឺបានបន្ថែមច្រើនប្រភេទមែនទែនឲយើងយល់កាន់តែច្បាស់ហេតុអ្វីបានជាព្រាយនេះមកធ្វើបាប គ្រួសាររបស់ Yak ហើយក៏មានប្រវត្តិព្រាយនេះទៀតថាវាមកពីណាមិចបានវាមកស្គាល់និងធ្វើបានអ្នកភូមិបាន
🥊 តួរអង្គបូករួមជាមួយការសម្ដែង គឺនៅតែល្អគ្រប់ជ្រុង មានការសហការណ៍បានល្អខ្លាំង ដូចទៅវគ្គ១ដែរ ,
🥊សម្រាប់ការថត CGI & VFX Still Perfect And Improved មើលទៅដូចពិតៗ កន្លែងដែលចន្លោះសឹងតែមិនមាន ,
🥊មាន Plot Twist គិតថា ២ទាយមិនដឹងដែរហ្នឹងថាវាបែបហ្នឹងតែលាយជាមួយការបន្ថែមតួរអង្គថ្មី
🥊Script Flow ,Smooth af មិនមានកន្លែងឆ្កងនោះទេ ស្រួលយល់ សាហាវថាតួរអង្គចង់បានអ្វី ចង់ធ្វើអ្វី
🥊 Similar Scene & Update And improved
- Carrie 2013
- The Conjuring 2

សរុបសេចក្ដីមករឿងនេះគឺល្អមើលខ្លាំង ហើយផ្ញើរជូនពិសេសអ្នកកំពុងតែកំពុងរងចាំមើលវគ្គ២នេះ អត់ស្ដាយលុយទេ ចង់ដឹងថា Yak សឹកឲប្អូនស្រីបានអត់កុំភ្លេចទៅទិញសំបុត្រមើលទាំងអស់គ្នា
Recommend ឲមើល IMAX ដោយសារគេថត Camera IMAX ,Surround Sound អីហ្នឹងកុំឲបាត់
Scene ចុងក្រោយមើលហើយពិបាកដកដង្ហើមណាស់ Admin ភ័យជាងអ្នកសម្ដែងទៀត 😆❤️
ហើយក៏អរគុណទៅកាន់
M Pictures Cambodiae ដែលបានផ្ដល់ជូន Special Pre-Screening Ticket 🥰🥰

ខ្សែរភាពយន្ដរបស់ ប្រទេសចិន ដែលមានឈ្មោះ '' High Forces ''  ឬក៏ '' ចំណាប់ខ្មាំងលើយន្ដហោះ '' ទទួលបានពិន្ទុ 7.2/10 😝ជាប្រភេទ...
29/10/2024

ខ្សែរភាពយន្ដរបស់ ប្រទេសចិន ដែលមានឈ្មោះ '' High Forces '' ឬក៏ '' ចំណាប់ខ្មាំងលើយន្ដហោះ '' ទទួលបានពិន្ទុ 7.2/10 😝ជាប្រភេទរឿង បែប Drama/Adventure 😎😎
ដែលជាប្រភេទរឿងសម្លាប់ ហើយប្លន់យន្ដហោះ យកលុយរាប់លាន ដែលសាច់រឿងនេះដែរ កើតឡើងទៅលើ ក្រុមហ៊ុនយន្ដហោះថ្មីមួយដែលបើកទើបបើកសម្ភោធថ្មីមិនទាន់បានមួយថ្ងៃត្រឹមត្រូវផង ក៏មានរឿងហេតុនេះកើត ឡើង ,កំឡុងពេលនោះ ក៏មានជាប់គ្រួសារមួយ ដែលពួកគាត់កំពុងតែ មានបញ្ហាផ្ទៃក្នុងរបស់ពួកគេ ហើយខាងប្ដីជាអតីត ទាហ៊ានយោធាអាកាស ទៀត 🥹😎
🥊សម្រាប់សាច់រឿងវិញមិនមាន Plot Twist អ្វីទេ គឺចេញមកកណ្ដាលមុខតែម្ដង ស្រួលមើល ទាក់ទាញ ប្លង់ថតមានអី អេមដែរ ឈុតឆាកបាញ់គ្នា ក៏ល្អ Script ក៏មិ
🥊 និយាយពីតួរអង្គវិញ Andy-Lou នេះឯងជាតួឯងគាត់នៅតែសម្ដែងបានល្អខ្លាំង មានកន្លែង Emotional , ចង់កាច បានកាច ចង់បានវៃ គឺវៃ ចង់បានបាញ់គឺបាញ់
🥊សម្រាប់ VFX or CGI ខ្ញុំគិតថារឿងមួយនេះនៅមានកម្រឹត ប៉ុន្ដែមិនមែនដល់ថ្នាក់មើលមិនកើតទេ គ្រាន់តែយើងអាចមើលដឹងស្រួលពេក តែកន្លែងខ្លះមើលទៅរៀងរាបរយគ្រាន់បើ

សរុបសេចក្ដីមករឿងនេះល្អមើល វាយប្រហារយើងឲវក់តាមសាច់រឿងគ្រួសារគាត់បាន Emtional ខ្លះដែរហ្នឹង ទឹកភ្នែកស្រិចៗដែរ
❤️
ហើយក៏អរគុណទៅកាន់
Cute-boi ដែលបានផ្ដល់ជូន Special Pre-Screening Ticket 🥰🥰

26/09/2024

Hope u guys drop a Like or Follow this page once..! 🫡🫡

The cycle of the    🤣🤣
21/09/2024

The cycle of the 🤣🤣

ខ្សែរភាពយន្ដរបស់ ប្រទេសចិន ដែលមានឈ្មោះថា '' A Place Called Silence ''  ឬក៏ '' ឃា.តកម្មគ្មានសំឡេង '' ទទួលបានពិន្ទុ 7.7/10...
11/09/2024

ខ្សែរភាពយន្ដរបស់ ប្រទេសចិន ដែលមានឈ្មោះថា '' A Place Called Silence '' ឬក៏ '' ឃា.តកម្មគ្មានសំឡេង '' ទទួលបានពិន្ទុ 7.7/10 😝ជាប្រភេទរឿង បែប Crime/Thriller 😎😎
ដែលជាប្រភេទរឿងកំពូលឃា.តកម្មបំបិតមាត់ បំបាត់ផស់តាង KDM អាសាហាវ បូករួមជាមួយនឹងការ Bully ទៀតទៅលើជនពិការ (គរ) សំណាងហើយមានតែស្រីៗ បើមានប្រុសៗទៀតមិនដឹងថាសាហាវដល់កំរិតណាទេ 🥹😎
🥊សម្រាប់សាច់រឿងវិញមិននឹកស្មានថាប្រទេសចិនរីកដុះដាលដល់កំរិតនេះសោះ សរសេរសាច់រឿង KDM អាសាហាវអស្ចារ្យ Plot Twist KDM អា plot twist មើល 20-30នាទីដំបូងរាងធម្មតាៗទេ តែមើលយូរៗទៅ ចង់តែស្រែកទេថា ''អុីឆុយ '' វាមិនដែរ '' ហាកមិចចឹង '' ដល់ពេល ចុងបញ្ចប់វិញរិតតែ '' វាមិនអាចទៅរួច ''🥰 ទាំងអស់ហ្នឹងមិនមែនអត់ល្អមែនទេណា គ្រាន់តែយើងគិតថា មិចបានសាច់រឿងចឹងក៏ពិបាកទាយម្លិះ , អ្នកសរសេរឲយើងដាច់ផ្ងារសាហាវណាស់ ហើយល្អមើលពិតៗ🥹 មិនលេងសើចទេ
🥊 និយាយពីតួរអង្គវិញ សម្ដែងបានល្អខ្លាំងមើលមិនដឹងថាតួរអង្គហ្នឹងអ្វីឲប្រាកដទេ ធ្វើឲយើងលុងខ្លួនតាមដានណាស់
🥊 ចុងក្រោយចង់អ្នកដែលពូកែតាមដានសាច់រឿង ឃា.តកម្មបែបនេះមកទស្សនាហើយធ្វើការពិចារណា ហើយទាយសាច់រឿងនេះឲត្រូវថាបានបានមា៉នភាយរយ បើAdminវិញមើលងាយសាច់រឿងពេក ចុងក្រោយសុីខួរAdminសាហាវណាស់ ❤️

ហើយក៏អរគុណទៅកាន់
Cute-boi ដែលបានផ្ដល់ជូន Special Pre-Screening Ticket 🥰🥰

ខ្សែរភាពយន្ដរបស់ Warner Bros ដែលមានឈ្មោះថា '' Beetlejuice+Beetlejuice ''  ទទួលបានពិន្ទុ 7.5/10 😝ជាប្រភេទរឿង បែប Horror/C...
05/09/2024

ខ្សែរភាពយន្ដរបស់ Warner Bros ដែលមានឈ្មោះថា '' Beetlejuice+Beetlejuice '' ទទួលបានពិន្ទុ 7.5/10 😝ជាប្រភេទរឿង បែប Horror/Comedy 😎😎
ដែលជាប្រភេទរឿងដែលបន្ដពីឆ្នាំ 1988 មកដល់ 2024 A.D យាយចំទៅ ៣៦ឆ្នាំ ៕ ហើយគ្រួសារត្រកូល Deets ហ្នឹងគឺនៅតែ ខ្មោច Beetlejuice មកលងដដែលគេចមិនផុតទេ តែការត្រលប់មកវិញនេះមិនធម្មតាទេ វាជា Sequel ដែលមាន Hype ល្អដដែលដូចស្រដៀងទៅនិងវគ្គ១ អញ្ចឹង 🥹😎
🥊សម្រាប់សាច់រឿងគឺនៅតែល្អដូចដើម គ្រាប់តែមកវិញនេះបែបសម័យទំនើប VFX CGI គឺល្អតែម្ដង ស្រលាញ់ត្រង់ SandWorm មិនមានការផ្លាស់ប្ដូរទេម្រង់ 2D កាត់ 3D ដដែល 🥰 🥹
🥊 និយាយពីតួរអង្គវិញ ក៏មានតួរអង្គចាស់មកវិញខ្លះ ហើយតួរអង្គថ្មីក៏មិនណយ ដែល ដូចដឹងស្រាប់ហើយ Jenna Ortega (Astrid) Willian Dafoe (Hardball) សុទ្ធតែតួរខ្លឹម មានទាំងកំប្លែង មុខស្ងួត មិនស្ងួត , Specially Jenna & Keaton (Beetlejuice) នៅតែធ្វើបានល្អគ្រប់ទម្រង់
មិននឹកស្មានថា WB ចេះរកតួរអង្គមកដាក់សម្ដែងជំនួស Lydia deets ដូចបេសបិទចឹងសោះ 😆សុាំ JM
🥊 គ្រប់សាច់រឿងចាប់ពី 10នាទីដំបូងធានាឲថាសើចបានច្រើន (Not boring movie)
Villain ក្នុងរឿងនេះកុំ Expect អីពេកធម្មតាទេរឿង Comedy វាមិនខ្លាំងដូច Thanos ទេ 😆តែ Villain បែបចូលចិត្ត Sucking ហាហា
ហើយ Beetlejuice still beetlejuice គាត់នៅតែបន្ដចង់ធ្វើគម្រោងគាត់ដដែល ចង់រៀបការជាមួយ Lydia ទោះបីជានាងបានការប្ដីមានកូនរួចទៅហើយ

Recommend ទៅឲទៅមើលជា លក្ខណះគ្រួសារ មានក្មេងៗ ទៅជាមួយសង្សារក៏បាន មានកន្លែង Sweet ដែរតាស់ ❤️
ដែលបានផ្ដល់ជូន Special Pre-Screening Ticket 🥰🥰

ខ្សែរភាពយន្ដរបស់ Columbia Picture ដែលមានឈ្មោះថា '' Afraid ''  ទទួលបានពិន្ទុ 6.9/10 😝ជាប្រភេទរឿង បែប Horror/Drama 😎😎ដែលជា...
30/08/2024

ខ្សែរភាពយន្ដរបស់ Columbia Picture ដែលមានឈ្មោះថា '' Afraid '' ទទួលបានពិន្ទុ 6.9/10 😝ជាប្រភេទរឿង បែប Horror/Drama 😎😎
ដែលជាប្រភេទរឿងដែលនិយាយពីគ្រួសារមួយដែលត្រូវគេចាត់ឲប្រើប្រាប់ឧបករណ៍វៃឆ្លាតហើយវាមានឈ្មោះថា (AIA) ស្រដៀងទៅនិង Alexa , Siri ជាមួយនិងភាពជឿនលឿន ឬក៏បញ្ចែកវិទ្យាថ្មីៗ ដូចជា A.I នេះ ជួយឲ្យមនុស្សយើងមានភាពរស់នៅប្រចាំថ្ងៃល្អប្រសើរ ជួយរំលែកការងារ និងការគ្រប់គ្រងផ្សេងៗ ទៅតាមអ្វីដែលយើងចង់បានជាដើម តែអ្វីដែលមិនប្រក្រត្តីនោះ គឺឧបករណ៍វៃឆ្លាតនេះវាល្អខ្លាំងពេក ដែលអាចធ្វើរឿងមិនពិតជាច្រើន អាចកើតមាន...... ហើយការប្រើប្រាស់វាធ្វើឲមនុស្សមានភាពភ័យខ្លាចទៅវិញ 🥹😎
🥊សម្រាប់សាច់រឿងអាចនិយាយបានថាល្អមើល អាចនិយាយបានថាងាយស្រួយយល់ មិនមាន Plot Twist អីច្រើននោះទេ 🥰 🥹
🥊 រឿងនេះផ្ដោតទៅលើភាពវ័យឆ្លាតរបស់ឧបរណ៍A.I ទំនើបមួយដែលវាអាចស្ទើតែគ្រប់គ្រង់បានទាំងអស់មិនថា Smartphone , computer , internet ដែលគិតថាវាអាចនិងកើតទៅរួចសម្រាប់ថ្ងៃអនាគត វាអាចជួយដោះស្រាយគ្រប់បញ្ហាជាច្រើន ដែលយើងស្មានមិនដល់ ហើយវាក៏មានបញ្ហាជាច្រើនទៀតដែលយើងគិតមិនដល់
🥊 ថ្វីថ្បិតតែសាច់រឿង30នាទីចុងក្រោយ វារាងស្ទើបន្ដិច (only in my opinion) ប៉ុន្ដែមិនមែនមានន័យថាសាច់រឿងមួយនេះអន់នោះទេ វាជាភាបយន្ដបែបឲយើងដឹងថាអ្វីដែលកាន់តែជឿនលឿនមិនប្រាកដថា វាជារបស់ល្អប្រើរហូតនោះទេ ចឹងត្រូវតែមានការប្រុងប្រយត្ត័ឲច្រើនមុនហ្នឹងធ្វើការសម្រាច់ចិត្តអ្វីមួយ

ហើយក៏អរគុណទៅកាន់ ដែលបានផ្ដល់ជូន Special Pre-Screening Ticket 🥰🥰

អរគុណទៅកាន់ Tickle Tickle Media ដែលបានឲ្យការដូដ៏ស្រស់ស្អាត នៅកម្មវិធី Deadpool & wolverine (Best Budd) ស្រលាញ់ JM ហើយ 🤣😍...
30/07/2024

អរគុណទៅកាន់ Tickle Tickle Media ដែលបានឲ្យការដូដ៏ស្រស់ស្អាត នៅកម្មវិធី Deadpool & wolverine (Best Budd) ស្រលាញ់ JM ហើយ 🤣😍🥰

ខ្សែរភាពយន្ដរបស់ប្រទេសកូរ៉េ ដែលមានឈ្មោះថា '' Dog Days Movie '' ឬក៏ '' ថ្ងៃអស្ចារ្យអាសណព្វ '' ទទួលបានពិន្ទុ 7.5/10 . 😝ជាប...
29/05/2024

ខ្សែរភាពយន្ដរបស់ប្រទេសកូរ៉េ ដែលមានឈ្មោះថា '' Dog Days Movie '' ឬក៏ '' ថ្ងៃអស្ចារ្យអាសណព្វ '' ទទួលបានពិន្ទុ 7.5/10 . 😝ជាប្រភេទរឿង បែប Drama/Comedy 😎😎
ដែលជាប្រភេទរឿងលើកមកនិយាយពីការស្រលាញ់សត្វចិញ្ចឹមជាពិសេស សត្វឆ្កែ , រឿងនេះដែរ ពិតជាត្រូវជាមួយមនុស្សភាគច្រើនមែនទែន ចាត់ទុកពួកវាមិនត្រឹមតែជាសត្វចិញ្ចឹមនោះទេ តែជាសមាជិកក្រុមគ្រួសារទៀត 🥹❤️
🥊សម្រាប់សាច់រឿងខ្ញុំអាចនិយាយបានថាល្អមើលខ្លាំងមានកន្លែងសើចសប្បាយ កន្លែងកំសត់ កន្លែងចូលតួរ យាយទៅមានគ្រប់រសជាតិ ហើយក៏នឹកស្មានមិនដល់ថារឿងនេះវាល្អបែបនេះ 🥰 🥹
🥊 រឿងនេះត្បិតតែវាផ្ដោតទៅលើសត្វចិញ្ចឹមមែនទេក៏វាបានបែងចែកជាចំនុចសំខាន់ច្រើន ដូចជា៖

* មនោសញ្ចេតនាទៅការស្រលាញ់សត្វ
* ការអប់រំ និងផ្ដល់ដំបូន្មាន
* សុភមង្គលក្នុងគ្រួសារ

🥊 អ្វីដែលត្រូវនិយាយខ្លាំងនោះគឹការស្រលាញ់សត្វនិងយកចិត្តទុកដាក់ជាមួយសត្វចិញ្ចឹមរបស់អ្នក និងការថែរក្សារវា ប្រៀបបានទៅនិងរបស់មួយដែលយើងអត់មិនបាន ហើយវាក៏បានផ្ដល់ការតបស្នងជាច្រើនមកកាន់យើងដូចគ្នា
សត្វចិញ្ចឹមអាចជាដៃគូររបស់អ្នក មិត្តភក្ដិ ក៏អាចជាសមាជិតមួយរូបក្នុងគ្រួសារ ប្រសិនបើអ្នកមើលថែវាបានល្អ ❤️❤️
ចង់ដឹងថាសាច់រឿង Dog Days Movie នេះល្អមើលយ៉ាងណា ហើយសំខាន់ប៉ុណ្ណា អាចទៅទិញសំបុត្រមើលបាន 🥰 Recommend ទៅកាន់មើលអ្នកដែលស្រលាញ់សត្វចិញ្ចឹមគ្រប់ៗរូប
ហើយក៏អរគុណទៅកាន់ ដែលបានផ្ដល់ជូន Special Pre-Screening Ticket 🥰🥰

Address

None , Stung Mean Chey Khan Mean Chey
Phnum Penh

Telephone

+85516817040

Website

Alerts

Be the first to know and let us send you an email when Mr.Nobody’s posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mr.Nobody’s:

Videos

Share