សារព័ត៌មាន បារមី ប៉ុស្តិ

សារព័ត៌មាន បារមី ប៉ុស្តិ ព័ត៌មានទាន់ហេតុការណ៍ ២៥ម៉ោង និងទទួលផ្សព្វផ្សាយពាណិជ្ជកម្ម 096 27 36 198

01/07/2024

🔥🔥(បឋម) អ..គ្គិ..ភ័..យ ឆេះ..ផ្ទះ ប្រជាពលរដ្ឋ ស្ថិតក្នុងឃុំរាក់ជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង នៅ វេលាម៉ោង ៩និង ២៣នាទី ព្រឹថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ 🚒🚒

27/06/2024

( ពត៌មានបឋម ) គ្រោះ..ថ្នា...ក់.​ច.រាចរ..ណ៍​ ឡាន​ដឹក​ដី​ កិ //..ន..​សិ.ស្សសាលា​ ស្លា.//.បើ..​ នៅភូមិ​ អន្លង់​ជ្រៃ​ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​ ព្រឹកថ្ងៃទី២៧ មិថុនា ២០២៤..

10/06/2024

🔴 វីដេអូស្តែងៗ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងឡានក្រឡុកសុីម៉ង់ 👇👇

ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវវ​រថយន្ត​ក្រុឡុកបេតុង​ បុក​និង​  កិន​ពី​លើ​បណ្ដាអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ...ករណ...
10/06/2024

ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវវ​រថយន្ត​ក្រុឡុកបេតុង​ បុក​និង​ កិន​ពី​លើ​បណ្ដាអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ...

ករណីគ្រោះថ្នាក់ចរាចរណ៍ដល់រន្ធត់មួយបានកើតឡើងកាល​ពី​វេលាម៉ោង​៣រសៀល​ ថ្ងៃទី​១០​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ នៅ​តាមបណ្ដោយ​ផ្លូវ​៥១៦​ កែងផ្លូវ​២៨៣​ សង្កាត់​បឹងកក់​១​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​ ។ សព​ស្ត្រី​រងគ្រោះ​មាន​ឈ្មោះ​ ឡឹក​ ចាន់​រ៉ា​ អាយុ​៣០ឆ្នាំ​ ជាបុគ្គលិក​ផ្នែក​អនាម័យ​ នៅ​សាលា​អន្តរជាតិ​ ផារ៉ាហ្គន​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​គុបមូល​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BI-4270 សភាព​ មេីល​ភិន​ភាគ​លែង​ស្គាល់​ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើត​ហេតុ​បានប្រាប់​អោយ​ដឹងថា​ មុន​កេីត​ហេតុ​មាន​រថយន្ត​ក្រឡុក​បេតុង​មួយ​គ្រឿង​ម៉ាក​ ហ៉ីយុនដាយ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 5A-1047 បេីក​បរ​ដោយ​បុរស​ម្នាក់​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥១៦​ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជេីង​ ដឹក​បេតុង​ពេញ​រថយន្ត​ ។

ប្រភព​ដដែល​បន្ត​ថា​ខណៈ​រថយន្ដ​កំពុង​ធ្វេី​ដំណើរ​មក​ដល់​ផ្លូវ​បំបែកមិន​បន្ថយ​ល្បឿន​ ស្រប​ពេល​ម៉ូតូ​ជន​រងគ្រោះ​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​២៨៣​ ទិស​ដៅ​ពី​កេីត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ល្មម​ ឆ្លង​ផ្លូវ​បត់​ស្តាំមិន​ប្រយ័ត្ន​ ក៏​ត្រូវ​រថយន្ដ​ក្រឡុក​បេតុង​បុក​ពីក្រោយ​ និង​ កិន​ពី​លើ​ម៉ូតូ​ពេញ​ទំហឹង​បណ្តាល​ស្ត្រី​រងគ្រោះ​ បែក​សាច់​ជា​បំណែក​ៗ​ មេីល​ភិន​ភាគ​លែង​ស្គាល់​ ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​ទាំង​ស្រុង​ បន្ទាប់​ពី​បង្កហេតុ​ អ្នក​បេីក​បរ​រថយន្ត​បាន​ឈប់​រថយន្ត​ភ្លាមៗ​ និង​ ចុះ​ពី​រថយន្ដ​បម្រុង​រត់​គេច​ខ្លួន​ ក៏ត្រូវ​ប្រជាពលរដ្ឋ​ប្រដេញ​ឃាត់​ជាប់​ប្រគល់​អោយ​សមត្ថកិច្ច​ ។

ក្រោយ​កេីត​ហេតុ​អ្នក​បេីក​បរ​រថយន្ត​ក្រឡុក​បេតុង​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​បណ្ដោះ​អាសន្ន​ ចំណែក​សព​សមត្ថកិច្ច​ កំពុង​ស្វែង​រក​សាច់​ញាតិ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។

ចំណែករថយន្ត​បបង្កនិងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ច​មូលដ្ឋាន​ប្រគល់​សមត្ថកិច្ច​ជំនាញ​វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នង​ការ​ដ្ធាន​នគរបាល​រាជធានី​ភ្នំពេញ​រង​ចាំ​ដោះស្រាយ​បន្ត​នៅ​ពេល​ក្រោយ​៕

10/06/2024
10/06/2024
21/05/2024

🔥 ក្តៅៗ ! ចម្លើយសារភាពរបស់ជនស.ង្ស័..យដែលកា.ប់.ទៅស្រ្ដីម្នាក់ ជាម្ចាស់បំណុល.....យ៉ាងសា...ហាវ.ព្រៃ..ផ្សៃ...

អ្នកខ្សោយបេះដូងហាមមើល😭 ចុចលីងខាងក្រោមដើម្បីមើលរូបភាពពេញ👇https://t.me/+1DCQf9lJzuUxMTBl
20/05/2024

អ្នកខ្សោយបេះដូងហាមមើល😭 ចុចលីងខាងក្រោមដើម្បីមើលរូបភាពពេញ👇

https://t.me/+1DCQf9lJzuUxMTBl

ស្តាប់ឃាតករនិយាយសារភាពថា  ដោយសារតែនិយាយទូរស័ព្ទឮៗ និងចេញចូលផ្ទះយប់ជ្រៅបាត់ដំបង ៖  នៅ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ មានករណីឃា...
20/05/2024

ស្តាប់ឃាតករនិយាយសារភាពថា ដោយសារតែនិយាយទូរស័ព្ទឮៗ និងចេញចូលផ្ទះយប់ជ្រៅ

បាត់ដំបង ៖ នៅ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ មានករណីឃាតកម្មគិតទុកជាមុន ស្ថិតនៅចំណុចក្រុមទី១ ភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ដែលបង្កឡើងដោយជនសង្ស័យ ឈ្មោះ ពៅ ដារី ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅចំណុចកើតហេតុនេះ ដោយបានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះ ដែលជាក្មួយស្រីខ្លួនឯង មានឈ្មោះ សេង គឹមហ៊ាង អាយុ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ដែលកំពុងតែដេកលក់លើគ្រែ បណ្តាលឱ្យត្រូវមុខ និងក្បាល ជាច្រើនពូថៅ ស្លាប់នៅនឹងកន្លែងកើតហេតុ។
ករណីឃាតកម្មនេះ បានកើតឡើងដោយសារតែស្រ្ដី ជាម្ដាយមីងខឹងនឹងជនរងគ្រោះនិយាយទូរស័ព្ទឮៗ និងចេញចូលផ្ទះយប់ជ្រៅពេក។ ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបវេល រៀបចំកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីបញ្ជូនបន្តទៅកាន់តុលាការខេត្តបាត់ដំបង អនុវត្តទៅតាមនីតិវិធីនៃច្បាប់៕

ខ្មាន់កាំភ្លើង ដែលបាញ់ បណ្ដាលឲ្យមនុស្ស៣នាក់រងរបួស នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវកម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ...
08/05/2024

ខ្មាន់កាំភ្លើង ដែលបាញ់ បណ្ដាលឲ្យមនុស្ស៣នាក់រងរបួស នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវកម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបបានហើយ

នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០១៖២០នាទីទៀបភ្លឺមានករណីផ្ទះអាវុធបង្កឡើងដោយជនសង្ស័យម្នាក់ បណ្តាលឲ្យរងរបួសជនរងគ្រោះចំនួន០៣នាក់ នៅចំណុចបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យខាងលើបានជិះរថយន្ត ០១គ្រឿងម៉ាក NISSAN ពណ៌ទឹកប្រាក់ រត់គេចខ្លួនបាត់។

ក្រោយពីទទួលបានព័ត៌មានភ្លាម ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រើវិធានការជំនាញ ស្រាវជ្រាវតាមនីតិវិធី រហូតដល់វេលាម៉ោង១៩៖៣០នាទីនាថ្ងៃដដែល កម្លាំងជំនាញននៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន ឈានដល់នាំខ្លួនបានជនសង្ស័យបានចំនួន១នាក់ ឈ្មោះ ថុល តាំង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីយោធា នាយកដ្ឋានសណ្តាប់ធ្នាប់ ក្រសួងការពារជាតិ នៅត្រង់ចំណុចសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់អាវុធខ្លីម៉ាក G***k បាញ់ទៅលើជនរងគ្រោះពិតប្រាកដមែន។ មូលហេតុដោយសារតែយុវជននោះ និងបក្ខពួកជាច្រើននាក់ប៉ុនប៉ងប្លន់ទ្រព្យសម្បត្តិសង្សារបស់ខ្លួន។
មធ្យោបាយ និងវត្ថុតាងដកហូតបានរថយន្តប្រព្រឹត្តបទល្មើស ម៉ាក Nissan (Pick up) ពណ៌ទឹកប្រាក់ និងអាវុធខ្លី ១ដើម ម៉ាក GLOCK។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងរៀបចំបញ្ជូនជនសង្ស័យខាងលើ ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ចាប់បានទាំងខ្មាន់កាំភ្លើង និងបក្ខពួក ក្រោយបាញ់លើយុវជនមួយក្រុម បណ្តាលឲ្យរងរបួសម្នាក់  ជនល្មើសបានបាញ់មកលើសមត្ថកិច្ច (ភ្នំព...
08/05/2024

ចាប់បានទាំងខ្មាន់កាំភ្លើង និងបក្ខពួក ក្រោយបាញ់លើយុវជនមួយក្រុម បណ្តាលឲ្យរងរបួសម្នាក់ ជនល្មើសបានបាញ់មកលើសមត្ថកិច្ច

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន ថា ខ្មាន់កាំភ្លើងដែលបានបាញ់ក្រុមយុវជនបណ្តាលឲ្យរងរបួសម្នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋាន ព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ តាមចាប់ខ្លួនបានហើយ។
ទាំងខ្មាន់កាំភ្លើង និងបក្ខពួក ដែលបានបាញ់ប្រហារយុវជនមួយក្រុមនៅតាមផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តាមស្រាវជ្រាវចាប់ខ្លួនបានហើយ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដែលដឹកនាំកម្លាំងនគរបាលចុះបង្ក្រាបផ្ទាល់ បានបញ្ជាក់ទៀតថា ក្រោយស្រាវជ្រាវ និងទទួលបានព័ត៌មានច្បាស់ នៅយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ លោកបានដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលមូលដ្ឋានខណ្ឌឬស្សីកែវ បានចុះទៅឡោមព័ទ្ធ និងចាប់បក្ខពួកម្នាក់ទៀតនៅក្បែរផ្សារសាំហាន់ សង្កាត់ទួលសង្កែ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ, នៅពេលដែលកម្លាំងនគរបាលចុះឡោមព័ទ្ធចាប់នោះ ជនល្មើសបានបាញ់មកលើសមត្ថកិច្ចចំនួន៦គ្រាប់ផងដែរ ប៉ុន្តែសំណាងល្អមិនបណ្តាលឲ្យរងរបួសដល់សមត្ថកិច្ច និងប្រជាពលរដ្ឋនៅកន្លែងបង្ក្រាបនោះឡើយ។ កម្លាំងនគរបាលជំនាញឡោមព័ទ្ធចាប់ខ្លួននោះ ខ្មាន់កាំភ្លើងម្នាក់នេះ មិនព្រមប្រគល់ខ្លួននោះឡើយ ពោលបានបាញ់មកលើសមត្ថកិច្ចថែមទៀតផង ទើបធ្វើឲ្យសមត្ថកិច្ចបង្ខំចិត្តផ្ទុះអាវុធទៅវិញរហូតចាប់ខ្លួនបានភ្លាមៗ។
ក្រោយចាប់ខ្លួន ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងនគរបាលបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំចាត់ការបន្តទៀត។
សូមរំលឹកថា កាលពីវេលាម៉ោងប្រមាណ២រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ មានហេតុការណ៍បាញ់រះមួយបានកើតឡើង នៅផ្លូវលេខ៧០ ស្ដុបR៣ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បានបណ្ដាលឲ្យជនយុវជនម្នាក់រងរបួសធ្ងន់ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ខណៈខ្មាន់កាំភ្លើងបើករថយន្ដគេចខ្លួនបាត់។
តាមសេចក្តីរាយការណ៍ មូលហេតុដែលនាំឲ្យខ្មាន់កាំភ្លើងផ្ទុះអាវុធនេះដោយសារខឹងជាមួយសង្សាររបស់ខ្លួន៕

ជនសង្ស័យជាខ្មាន់កាំភ្លើង ក្រោយបាញ់តដៃជាមួយសមត្ថកិច្ចអស់ជាច្រើនគ្រាប់ ត្រូវបានកម្លាំងសមត្ថកិច្ចឡោមព័ទ្ធឃាត់ខ្លួនបានភ្លាមៗ...
08/05/2024

ជនសង្ស័យជាខ្មាន់កាំភ្លើង ក្រោយបាញ់តដៃជាមួយសមត្ថកិច្ចអស់ជាច្រើនគ្រាប់ ត្រូវបានកម្លាំងសមត្ថកិច្ចឡោមព័ទ្ធឃាត់ខ្លួនបានភ្លាមៗ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ០៦ល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០២៤ នៅចំណុចផ្សារសាំហាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យជាខ្មាន់កាំភ្លើងក្រោយបាញ់តដៃជាមួយសមត្ថកិច្ចអស់ជាច្រើនគ្រាប់ត្រូវបានកម្លាំងសមត្ថកិច្ចឡោមព័ទ្ធឃាត់ខ្លួនបានភ្លាមៗ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឡោមព័ទ្ធទីតាំងមួយកន្លែងក្បែរនិងផ្សារសាំហាន់ដើម្បីឃាត់ខ្លួនខ្មាន់កាំភ្លើងពាក់ព័ន្ធករណីបាញ់បណ្ដាលឲ្យបុរសម្នាក់ទៀតរងរបួសចង្កេះ។ តែក្នុងប្រតិបត្តិការឡោមព័ទ្ធនេះខ្មាន់កាំភ្លើងបានបាញ់តដៃជាមួយនឹងសមត្ថកិច្ចជាច្រើនគ្រាប់រហូតដល់អស់គ្រាប់ទើបកម្លាំងសមត្ថកិច្ចឈានចូលដល់ការឃាត់ខ្លួនក្នុង កាំភ្លើងនេះបាន។
គួរំលឹកផងដែរ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ មានបុរសម្នាក់បានដកកាំភ្លើងខ្លីបាញ់ជាច្រើនគ្រាប់ចំយុវជនម្នាក់ បណ្តាលឲ្យរងរបួសដោយសារខឹងក្មេងៗលេងឈូសសើចឌឺដង ស្របពេល កំពុងឈ្លោះជាមួយប្រពន្ធ ។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅស្តុប R3 ច្រកចូលបឹងកក់ ក្នុងមូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

08/05/2024

ករណីអគ្គីភ័យកំពុងតែឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែងដែលស្ថិតនៅ ភូមិល្អក់ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ វេលាម៉ោង ១០:៤៥ នាទីព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ប្រតិភូនិស្សិតជ័យលាភីអាហារូបករណ៍ ទៅសិក្សានៅប្រទេសអូស្រ្តាលី ចូលជួបសម្តែងការគួរសម (ភ្នំពេ...
08/05/2024

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ប្រតិភូនិស្សិតជ័យលាភីអាហារូបករណ៍ ទៅសិក្សានៅប្រទេសអូស្រ្តាលី ចូលជួបសម្តែងការគួរសម

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យប្រតិភូនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលី ដឹកនាំដោយ យុវជន ផេង គីមហេង ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា ៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  ចូលរួមពិធី “ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ” ប្រព័ន្ធបញ្ជរតែមួយជាតិ...
08/05/2024

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមពិធី “ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ”

ប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅកម្ពុជា។ ក្នុងន័យនេះ ប្រព័ន្ធបញ្ជរតែមួយជាតិ មានតួនាទីសំខាន់ក្នុងការចូលរួមចំណែកលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិ ស្របតាមយុទ្ធសាស្រ្ត និង គោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់និងទទួលអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ លិខិតអនុញ្ញាត និងឯកសារផ្សេងទៀត ក្នុងទម្រង់អេឡិកត្រូនិក សម្រាប់ទំនិញនាំចេញ-នាំចូល ។ បន្ថែមពីនោះ ប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយសមធម៌ ប្រកួតប្រជែង តម្លាភាព គណនេយ្យភាព និងសុក្រឹតភាពទាំងផ្លូវច្បាប់ និងបច្ចេកទេសសម្រាប់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ។

រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ បានប្រកាសដាក់ឱ្យអនុវត្ត យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយបានកំណត់អាទិភាពចំនួន ៥ គឺ ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ។ ក្នុងនោះ បច្ចេកវិទ្យា គឺជាអាទិភាពថ្មីមួយ ដែលបានកំណត់នៅក្នុងបញ្ចកោណទី៥ គឺការកសាងសេដ្ឋកិច្ច និង សង្គមឌីជីថល ហើយការដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ តាមអនឡាញ នឹងលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយសមធម៌ ។

រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ទី៧ ឧសភា ២០២៤

02/05/2024

✍️ នេះឬមន្រ្តីបម្រើរាស្ត្រ បម្រើប្រជាពលរដ្ឋ? សូមថ្នាក់ដឹកនាំជួយមើលមន្រ្តីទាំងនេះផង 🙏
👉 ក្នុងនាមជាមនុស្សប្រុស ប្រើនូវពាក្យសម្តីគ្មានសុជីវធម៌.ទៅលើ.មនុស្យស្រីបែបនេះ តើសមជាកូនប្រុស.ដែរឫទេ
? ស្ថិតនៅភូមិ.តាគម.ឃុំ.ពាមឯក.ស្រុក.ឯកភ្នំ ខេត្ត បាត់ដំបង

ថ្ងៃទី 01 ខែ ឧសភា ឆ្នាំ ២០២៤
#ប្រភពពី÷ facebook ប្រជាពលរដ្ឋ។

📌ផ្ដល់ព័ត៌មានទាន់ហេតុការណ៍តាមរយៈលេខ:
📞 096 27 36 198
📞 078 314 983
🛎️ គ្រុបព័ត៌មានទាន់ហេតុការណ៍ https://t.me/+1DCQf9lJzuUxMTBl

28/04/2024

🙏🙏🙏🙏

សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពយោធិនទាំងអស់ ដែលបានពលីជីវិតនៅក្នុងបេសកកម្មជួបនូវឧបទ្ទវហេតុផ្ទុះគ្រាប់😭😭 សូមដួងវិញ្ញា...
28/04/2024

សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពយោធិនទាំងអស់ ដែលបានពលីជីវិតនៅក្នុងបេសកកម្មជួបនូវឧបទ្ទវហេតុផ្ទុះគ្រាប់😭😭 សូមដួងវិញ្ញាណយោធិនទាំងអស់បានទៅកាន់ទៅស្ងប់ផងចុះ🙏😭

19/04/2024

🔴 វីដេអូកាមេរ៉ាសុវត្ថិភាព៖ ករណីបុរសម្នាក់ចាក់សម្លាប់នារីជាគូរស្នេហ៍ រួចព្យាយាមចាក់សម្លាប់ខ្លួនឯងតាមក្រោយតែមិនស្លាប់……!

🔴 Hot News: (បឋម) រថយន្តស៊េរីទំនើបអាល់ហ្វាតពណ៌ខ្មៅមួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្នបុកបង្គោលភ្លើងសាធារណៈពេញទំហឹង បណ្តាល...
15/04/2024

🔴 Hot News: (បឋម) រថយន្តស៊េរីទំនើបអាល់ហ្វាតពណ៌ខ្មៅមួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្នបុកបង្គោលភ្លើងសាធារណៈពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ នៅតាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់ ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤នេះ ។

រាយការណ៍ដោយ: លោក បារមី04
#គ្រោះថ្នាក់ចរាចរណ៍

Address

2004 Maida
Phnum Pénh

Website

Alerts

Be the first to know and let us send you an email when សារព័ត៌មាន បារមី ប៉ុស្តិ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Nearby media companies


Other News & Media Websites in Phnum Pénh

Show All

You may also like