ពីនេះ ពីនោះ -Pi NIS PI NUS

ពីនេះ ពីនោះ -Pi NIS PI NUS សច្ចភាព គុណធម៌

ដៃគូរឡៅ ចិត្រាសប្ដាហ៍នេះ គេហាត់ដិតដល់ យើងហាត់តែពេលមានឈ្មោះប្រកួត សាច់អន់ជាងអ្នកធ្វើសំណង់ផង កីឡាករបរទេសនេះល្អម៉ាត់ តែអន់ជ...
28/02/2024

ដៃគូរឡៅ ចិត្រាសប្ដាហ៍នេះ
គេហាត់ដិតដល់ យើងហាត់តែពេលមានឈ្មោះប្រកួត
សាច់អន់ជាងអ្នកធ្វើសំណង់ផង
កីឡាករបរទេសនេះល្អម៉ាត់ តែអន់ជើងក្រោម

09/12/2023

ជ្រះថ្លារណាស់😃 ជាពាក្យ business ដែលកំពុងពេញនិយម និងរកលុយបានស្រួលបំផុត

ពេលឈ្នះអបអរលើកតំកើង ពេលចាញ់រិះគន់ស្ដីបន្ទោស ពេជ្រ សម្បត្តិវាយចាញ់ដែរ ហេតុអីមិនមានការរិះគន់? ចាញ់រិះគន់ រឺ មិនរិះគន់វាអាស...
06/11/2023

ពេលឈ្នះអបអរលើកតំកើង ពេលចាញ់រិះគន់ស្ដីបន្ទោស
ពេជ្រ សម្បត្តិវាយចាញ់ដែរ ហេតុអីមិនមានការរិះគន់?
ចាញ់រិះគន់ រឺ មិនរិះគន់វាអាស្រ័យលើទំរង់វាយរបស់យើង
ខ្មែរមួយប្រទេសទន្ទឹងរង់ចាំ និង គាំទ្រ មន្រ្តីរាជការគ្រប់
ជាន់ថ្នាក់រួមទាំងមេដឹកនាំផង ប្រឹងគាំទ្រឱ្យតំលៃ ហើយជា
ព្រឹត្តិការណ៍មួយដ៏ធំសំរាប់ខ្មែរ តែពេលឡើងសង្វៀន វាយ
កាឡុញឆិ ចេញទំរង់មករប៉ាត់រប៉ាយ ច្រង៉េងច្រង៉ាង ទំរង់
ម៉ាត់គ្មាន ទំរង់ទាត់គ្មាន ក្បាច់វាយញញាក់ញញើមដូចក្មេងទើបតែរៀនវាយ មិនដឹងក្បាច់ណាសំគាល់ថាគុនខ្មែរ ខ្លាច
គេ រកទំនុក រកក្បាច់វាយគេមិនឃើញតាំងពីដំបូង មិនមែនខ្លាចគេក្រោយគេវាយត្រូវទេ
យើងវាយប្រចាំ គេខានវាយ និង អត់មានគ្រូ 10-20 ដូច
យើងទេ តែគេមកដល់ស្រុកយើងហើយ អាចដេញវាយ
យើងជាម្ចាស់ផ្ទះរត់ពេញសង្វៀន
គេវាយតែ 20-30 ដងទេ តែទំរង់វាយគេចេញមកគឺ
Professional សមជាកីឡាករលំដាប់
ឯងគ្មានក្បាច់ គ្មានទំរង់វាយឱ្យសមជាកីឡាករលំដាប់
ប្រទេសតំណាងឱ្យគុនខ្មែរសោះ

ខ្ញុំគ្មានហេតុផលត្រូវមួលបង្កាច់ ឈ្នានីសលោកអីទេ ហើយបើរឿងនេះជារឿងបុគ្គលឯកជនក៏មិនលើកមកនិយាយដែរ តែរឿងនេះវាពាក់ព័ន្ធនិងសាសនា ...
31/10/2023

ខ្ញុំគ្មានហេតុផលត្រូវមួលបង្កាច់ ឈ្នានីសលោកអីទេ
ហើយបើរឿងនេះជារឿងបុគ្គលឯកជនក៏មិនលើកមក
និយាយដែរ តែរឿងនេះវាពាក់ព័ន្ធនិងសាសនា ហើយ
ធ្វើឱ្យផ្អើល វ៉ល់ ប៉ៈពាល់មនុស្សមួយនគរ ដោយយាយៗ
តាៗជាច្រើនបានចំណាយលុយ ចំណាយកំលាំងដើម្បី
ធ្វើដំណើរស្កាត់ទៅរកលោក ដូច្នេះខ្ញុំត្រូវតែនិយាយខ្លះ
ជាការដាស់តឿន និង ដើម្បីឱ្យពួកគាត់ធ្វើការពិចារណា

រឿងនេះផ្ទុះដំបូងដោយសាររូបភាពតាអាចារ្យម្នាក់បាន
យកជើងលោកតាដាក់លើក្បាលគាត់
មានចេះឆ្ងល់អត់ថាម៉េចបានកាមេរ៉ាចាប់បានប្លង់រូបភាព និង វីដេអូនៃសកម្មភាពនោះច្បាស់ៗល្អម៉្លេស ?

តើផ្លិតដែលលោកបក់លើពលរដ្ឋ បក់ដើម្បីអ្វី ដើម្បីឱ្យ
ល្ហើយ ដើម្បីដេញរុយ ដើម្បីព្យាបាលជំងឺ ?
តាមធម្មតា លោក រឺ មនុស្សមានមន្តអាគមខ្លាំង បើចង់
រំដោះគ្រោះ ប្រស់ព្រំ ព្យាបាលជំងឺឱ្យនរណាក៏គាត់ត្រូវ
ប្រើទឹកមន្ត សូត្របាលីអាគមគាថាដើម្បីប្រស់ព្រំដែរ ប្លែកតែទេវតាដើរដីនេះ ដើរសើចស្ញេញហើយបក់គ្រវីគ្រវាត់ផ្លិត
ដើម្បីប្រស់ព្រំ ?

អ្នកខ្លះលើកឡើងថា "គាត់បោកធ្វើអីបើគាត់មិនប្រាថ្នាអ្វី មិនចង់បានអីផង គាត់និយាយតែរឿងល្អៗ ផ្ដល់តែឱវាទល្អៗឱ្យខ្មែរចេះធ្វើល្អ ចេះសាមគ្គីស្រលាញ់គ្នាហ្នឹង "
យីស ! សួរថាបើគាត់ស្លៀកពាក់ កាន់ទូរស័ព្ទហឺុហា និយាយ
អាក្រក់ ធ្វើម៉េចគេជឿ ? ចង់ឱ្យគេជឿគឺត្រូវធ្វើល្អ និយាយ
ល្អអីចឹងហើយ បើកាន់ទូរស័ព្ទហឺុហា យកលុយមុខគេឯង
និយាយមិនល្អ បោកគេម៉េចបាន
គាត់មិនហឺុហា មិនទទួលយកលុយមែន តែមានក្រុម
មនុស្សទទួល និង គ្រប់គ្រងលុយនោះជំនួសគាត់ហើយ
ក្រុមមនុស្សដែលដើរតាមការពារគាត់ និង កាន់ថង់យាម
ឱ្យគាត់គឺជាក្រុមម៉ូតូហោះ
ចង់ដឹង អាចចូលមើលអាខោនឈ្មោះនេះបាន Nak color

02/10/2023

សូម្បីតែខ្ចីលុយធនាគារក៏រដ្ឋកាត់យកពន្ធដែរ
អរគុណសន្តិភាព !

Address

Vengsreng
Phnom Tbeng Meanchey

Telephone

+85510545667

Website

Alerts

Be the first to know and let us send you an email when ពីនេះ ពីនោះ -Pi NIS PI NUS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ពីនេះ ពីនោះ -Pi NIS PI NUS:

Share


Other News & Media Websites in Phnom Tbeng Meanchey

Show All