សូមថ្វាយមហាព្រះរាជកុសលថ្វាយចំពោះព្រះរាជវិបាកបដិសន្ធិវិញ្ញាណ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា សូមស្ដេចយាងកាន់ព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូមថ្វាយព្រះរាជអាល័យ សម្ដេចយាងចូលព្រះទិវង្គតវេលាម៉ោង៥:៤០នាទីល្ងាចនេះ នាព្រះវិហារវត្តឧណ្ណាលោម។
ពិធីបុណ្យស្រោចស្រព២០២៣
ពិធីបុណ្យស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេច ព្រះមន្ត្រីសង្ឃជាន់ខ្ពស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុនី ប្រារព្ធនៅវត្តមុនីសុវណ្ណ(ចំពុះក្អែក) សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សូមប្រគេនព្រះពរសម្តេច ព្រះមន្រ្តីសង្ឃជាន់ខ្ពស់ សមប្រកបដោយសុខុមាលភាពល្អបរិបូណ៍ កាយពលមំាមួន បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងជួបប្រសព្វនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាងឡេីយ។
------------------------------------
ថ្ងៃសុក្រ ៥ កើត ខែកត្តិក ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣
ពិធីបុណ្យសព
សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការរងទទួលបន្ទុក ព.ស.ស ព្រះរាជាគណ ព្រះមន្រ្តីសង្ឃរាជធានីភ្នំពេញព្រមទាំងសហការីគណទាំងអស់ និមន្តចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊េប កុន ជាជីដូនបង្កើតរបស់ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ដែលបានធ្វើមរណកាលនៅវេលាម៉ោង៦:៤០ នាទីល្ងាចថ្ងៃទី១០ វិច្ឆិកា ២០២៣ ក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ។ ស្ថិតនៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុង និងខេត្តបាត់ដំបង។
ថ្ងៃអាទិត្យ ១៤ រោច ខែអស្សុជ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣
ប្រកាសសនីយបត្រ
សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និមន្តប្រគេនពរសម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការរងទទួលបន្ទុក ព.ស.ស ក្នុងឳកាសទទួលប្រកាសសនីយបត្រព្រះរាជក្រឹត្យ និងផ្លិតយស នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ថ្ងៃសុក្រ ១២ រោច ខែអស្សុជ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣
ពិធីបង្សុកូល
សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះមេគណរាជធានីភ្នំពេញ និងឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ សហការីក្រសួងធម្មការនិងសាសនា ព្រមទំាងសហការីគណ ចំនួន៣០០អង្គ /នាក់ និមន្តនិងអញ្ជើញចូលរួមទស្សនកិច្ចសិក្សាស្វែងយល់ពីតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ដែលជាកន្លែងតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រំដែនកម្ពុជា-វៀតណាម។
ថ្ងៃអាទិត្យ ៧ រោច ខែអស្សុជ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣
សូមថ្វាយសព្ទសាការពរ
សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណ:សង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និមន្តថ្វាយព្រះរាជសព្ទសាធុការពរ បវរមហាប្រសើរ ថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសខួបលើកទី១៩ ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ (២៩ តុលា ២០០៤-២៩ តុលា ២០២៣) ។
ពិធីចែកទេយ្យទានក្រោមព្រះអធិបតីភាព សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះគ្រូសូត្រស្តាំវត្តបទុមវតីរាជវរារាម ។
ថ្ងៃពុធ ១២ រោច ខែភទ្របទ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣
October 11, 2023
បិណ្ឌ ១២ (Ben 12)
វេនបិណ្ឌទី៩-សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ តៅ តឿន ទៀ បាញ់ ព្រមទាំងបុត្រ-ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រី្ដ រដ្ឋមន្រី្ដក្រសួងការពារជាតិ និងលោកជំទាវ ទាង អេង ទៀ សីហាព្រមទាំងថ្នាក់ដឹកនាំ និងសហការីថ្ងៃសៅរ៍-អាទិត្យ ៨-៩ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ៧-៨ ខែតុលា ឆ្នាំ២០២៣
បេតិកភណ្ឌ
សូមអបអរសាទរ
រមណីយដ្ឋានប្រាសាទកោះកេរ
ដាក់ចូលក្នុងបេតិកភណ្ឌពិភពលោក៚
_____________________
ថ្ងៃអាទិត្យ ៣ កើត ខែភទ្របទ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣
September 17, 2023
《កិច្ចអធិដ្ឋានចូលវស្សា》
អនុមោទនា ព្រះភិក្ខុសង្ឃ បានធ្វើកិច្ចអធិដ្ឋានចូលវស្សាក្នុងព្រះពុទ្ធសករាជ២៥៦៧។
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស(៣ចប់)
ឧកាស ឥមស្មឹ អារាមេ ឥមំ តេមាសំ វស្សំ ឧបេមិ (ឧបេម) ទុតិយម្បិ, តតិយម្បិ ប្រែ (អហំ រីខ្ញុំ, មយំ រីយើងទំ..) ឧបេមិ (ឧបេម) កាន់យក វស្សំ នូវវស្សា អារាមេ ក្នុងអារាម(វត្ត) ឥមស្មឹ នេះ តេមាសំ អស់ខែ៣ ឥមំ នេះ ទុតិយម្បិ អស់វារៈជាគម្រប់២ដងផង តតិយម្បិ អស់វារៈគម្រប់៣ដងផង។
ថ្ងៃពុធ ១រោច ខែទុតិយាសាឍ ឆ្នាំថោះ
បញ្ចស័ក ព.ស.២៥៦៧
ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣
ចូលព្រះវស្សា (Beginning of Buddhist Lent)
《កិច្ចអធិដ្ឋានចូលវស្សា》
អនុមោទនា ព្រះភិក្ខុសង្ឃ បានធ្វើកិច្ចអធិដ្ឋានចូលវស្សាក្នុងព្រះពុទ្ធសករាជ២៥៦៧។
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស(៣ចប់)
ឧកាស ឥមស្មឹ អារាមេ ឥមំ តេមាសំ វស្សំ ឧបេមិ (ឧបេម) ទុតិយម្បិ, តតិយម្បិ ប្រែ (អហំ រីខ្ញុំ, មយំ រីយើងទំ..) ឧបេមិ (ឧបេម) កាន់យក វស្សំ នូវវស្សា អារាមេ ក្នុងអារាម(វត្ត) ឥមស្មឹ នេះ តេមាសំ អស់ខែ៣ ឥមំ នេះ ទុតិយម្បិ អស់វារៈជាគម្រប់២ដងផង តតិយម្បិ អស់វារៈគម្រប់៣ដងផង។
ថ្ងៃពុធ ១រោច ខែទុតិយាសាឍ ឆ្នាំថោះ
បញ្ចស័ក ព.ស.២៥៦៧
ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣
ចូលព្រះវស្សា (Beginning of Buddhist Lent)
សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និមន្តដឹកនាំព្រះមន្រ្តីសង្ឃសាលាគណរាជធានីភ្នំពេញ និងសាលាអនុគណទំាង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ យកកិច្ចវត្តវន្ទាចំពោះ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា
ថ្ងៃសុក្រ ១១ កើត ខែទុតិយាសាឍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣
July 28, 2023