APSARA FM97

APSARA FM97 វិទ្យុសំឡេងយុវជន

19/02/2025

ឱកាសសិក្សាជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

លក្ខខណ្ឌប្រឡង​បញ្ចប់ការសិក្សា ៖ បេក្ខជន​ត្រូវ​ប្រឡង​បញ្ចប់វគ្គ និង​ទទួលបានពិន្ទុចាប់ពី៨០ពិន្ទុឡើងទៅ (ពិន្ទុ​អតិបរមា១០០ពិន្ទុ)។ សិក្ខាកាម​ដែលបាន​បញ្ចប់​វគ្គបណ្តុះបណ្តាល​ដោយជោគជ័យ នឹងទទួល​បានវិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា​លើជំនាញកក់សំបុត្រ​យន្តហោះ​តាមប្រព័ន្ធ Galileo Distribution System។
សម្រាប់អ្នក​បម្រើ​ការ​ក្នុងវិស័យ​ទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ដែលមានចំណាប់អារម្មណ៍ អាច​ចុះឈ្មោះតាមរយៈ​នាយកដ្ឋានបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ ឬ​តាមរយៈតេឡេក្រាម 078 899 919 និង​តាម​រយៈ​អាសយដ្ឋានគេហទំព័រ www.tptd.org

#ឱកាសសិក្សា #ការលើកទឹកចិត្ត #អប់រំ #ប្រព័ន្ធអប់រំ #បណ្តុះបណ្តាល #ធនធានមនុស្ស #អាហារូបករណ៍ #ជំនាញសតវត្សរ៍ទី២១ #ជំនាញសិក្សា

សេចក្តីជូនដំណឹង​ស្ដីពី​ "ការសិក្សាមិនបង់ថ្លៃ​ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ"វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ...
18/02/2025

សេចក្តីជូនដំណឹង​ស្ដីពី​ "ការសិក្សាមិនបង់ថ្លៃ​ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ"

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) សូមជូនដំណឹងដល់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅមេត្តាជ្រាបថា វិទ្យាស្ថានប្រកាសជ្រើសរើសសិស្សឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់) ដោយឥតគិតថ្លៃលើមុខជំនាញដូចខាងក្រោម៖

១-ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាព
👉វេនសិក្សា៖ ចន្ទ-សុក្រ (ព្រឹក), ចន្ទ-សុក្រ (រសៀល), សៅរ៍-អាទិត្យ

២-ការផលិតនំ
👉វេនសិក្សា៖ ចន្ទ-សុក្រ (ព្រឹក), ចន្ទ-សុក្រ (រសៀល)

៣-ធុរកិច្ចភេសជ្ជៈ (ការឆុងកាហ្វេ និងភេសជ្ជៈ)
👉វេនសិក្សា៖ ចន្ទ-សុក្រ (ព្រឹក), ចន្ទ-សុក្រ (រសៀល)

៤-ការធ្វើម្ហូបខ្មែរ
👉វេនសិក្សា៖ ចន្ទ-សុក្រ (រសៀល)

៥-សេវាកម្មសម្អាងកាយ
👉វេនសិក្សា៖ ចន្ទ-សុក្រ (ព្រឹក)

៦-ការរចនាក្រាហ្វិកដោយកុំព្យូទ័រ (ត្រូវចេេះប្រើប្រាស់កុំព្យូទ័រខ្លះៗ)
👉វេនសិក្សា៖ ចន្ទ-សុក្រ (រសៀល)

៧-ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ
👉វេនសិក្សា៖ ចន្ទ-សុក្រ (ព្រឹក), ចន្ទ-សុក្រ (រសៀល), ចន្ទ-សុក្រ (យប់), សៅរ៍-អាទិត្យ

៨-សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន
👉វេនសិក្សា៖ ចន្ទ-សុក្រ (ព្រឹក), ចន្ទ-សុក្រ (រសៀល), ចន្ទ-សុក្រ (យប់), សៅរ៍-អាទិត្យ

អត្ថប្រយោជន៍ដែលសិស្សទទួលបានពីវគ្គបណ្តុះបណ្តាល៖
👉 ជំនាញមួយច្បាស់លាស់ដែលទីផ្សារកំពុងត្រូវការ
👉 ឱកាសការងារសមរម្យ និងចំណូលទៀងទាត់
👉 ប្រាក់ឧបត្ថម្ភចំនួន២៨ម៉ឺនរៀលក្នុង១ខែ សម្រាប់សិស្សដែលមានប័ណ្ណសមធម៌ ឬ ប័ណ្ណសំគាល់គ្រួសារងាយរងហានិភ័យ

ការចុះឈ្មោះចូលរៀន
👉 តាមរយៈលីង https://scholarship.tvet.gov.kh/home/search-school/info/64d49368c76cb4475c0d5ccb?route=skill

👉 នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI)

កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ
វគ្គសិក្សាថ្មីនេះនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥

សូមទាក់ទងចុះឈ្មោះចូលរៀននៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ផ្លូវចូលខាងកើតវត្តទឹកថ្លា ចម្ងាយប្រហែល ២០០ម៉ែត្រ)។ ទំនាក់ទំនងទូរស័ព្ទលេខ៖ 012328933, 069987979, 081 429 969, 012 403 644, 093 808 057, 071 643 5388

⛳️ https://maps.google.com/maps?q=11.566060,104.877833&ll=11.566060,104.877833&z=16

ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ឆ្នាំជូតសម្រាប់លោកអ្នកដែលកើ...
18/02/2025

ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥

ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចអនុវត្តការងារទៅតាមគម្រោងដែលបានរៀបចំកុំចាំបាច់ត្រូវប្រញាប់ប្រញាល កុំងាយបោះបង់ការងារខ្លួន ហើយស្រវាចាប់ការងារថ្មី។ អ្នកត្រូវតែយល់ដឹងអំពីកិច្ចការងារនោះដោយខ្លួនឯង ធ្វើដូច្នេះអ្នកអាចបញ្ចៀសកំហុសបានច្រើន។ សម្រាប់ការផ្លាស់ប្តូរការងារនៅពេលនេះគឺអាចធ្វើទៅរួច ហើយរឹតតែល្អប្រសើរជាងនេះទៅទៀត មនុស្សដែលតែងតែមានគំនិតមិនល្អនឹងគ្មានលទ្ធភាពណាមួយមកយាយីលោកអ្នកបាននោះទេ។ ក្រៅពីនេះ សូមកុំចូលរួមការពិភាក្សាដែលមិនចាំបាច់ កុំវាយតម្លៃបញ្ហាដោយងាយ។

ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ រាល់អាជីពរបស់អ្នកហាក់ជួបនូវឧបសគ្គច្រើនជាង សព្វដង។ អ្នកពិបាកធ្វើអោយគេយល់ដឹងពីគោលបំណងរបស់អ្នកខ្លាំងណាស់។ លើសពី នេះមនុស្សនៅក្បែរអ្នកក៏កំពុងមើលបំណាំអ្នកខ្លាំងណាស់ផងដែរ។ ទន្ទឹមនឹងនេះ ការខិតខំពុះពារធ្វើទំនាក់ទំនងគឺនឹងនាំអោយស្ថានភាពកាន់តែអាក្រក់ប៉ុណ្ណោះ។ ក្នុងពេលនេះក៏មិនចាំបាច់ត្រូវរំពឹងមនុស្សនៅជុំវិញខ្លួនអ្នកជួយទំនុកបម្រុងអ្នកនោះដែរ ដូច្នេះចូរខំប្រឹងធ្វើកិច្ចការដោយខ្លួនឯង ហើយត្រូវឧស្សាហ៍ព្យាយាមអោយច្រើនជាងមុន។

ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជារយៈពេលល្អប្រសើរសម្រាប់ការបញ្ចប់កិច្ចសន្យា និងជំនួញហិរញ្ញវត្ថុនោះទេ។ សូម្បីតែគម្រោងវិនិយោគដែលគួរអោយចាប់អារម្មណ៍បំផុតនៅក្នុងអនាគតដ៏ខ្លីនេះក៏នឹងមិនអាចនាំមកនូវប្រាក់ចំណេញដែរ។ ហោរាសាស្រ្តសម្រាប់លោកអ្នកណែនាំកុំអោយបោះបង់អាកប្បកិរិយាវិជ្ជមាន។ កុំយកចិត្តទុកដាក់ទៅលើការលំបាកចំពោះការទទួលខុសត្រូវចំពោះកិច្ចការងារ ធ្វើដូច្នេះអ្នកនឹងអាចទាក់ទាញសំណាងល្អ និងប្រាក់កាសនៅពេលខាងមុខ។ ក្រៅពីនេះ សូមផ្តោតការទទួលខុសត្រូវចំពោះកិច្ចការងារ និងមានភាពអត់ធ្មត់។

ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជារយៈពេលដ៏ល្អប្រសើសម្រាប់វិជ្ជាជីវៈ។ គំនិតច្នៃប្រឌិតរបស់អ្នកនឹងកាន់តែធ្វើអោយអ្នកទទួលបានភាពជោគជ័យកាន់តែច្រើន។ ទន្ទឹមនឹងនេះអ្នកអាចបញ្ចប់គម្រោងដែលបានចាប់ផ្តើមពីមុនដោយជោគជ័យ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តីក៏មិនចាំបាច់ត្រូវប្រញាប់ប្រញាលចាប់យកការងារថ្មីនៅពេលនេះដែរ។ ហោរាសាស្រ្តអាជីពណែនាំអោយដោះស្រាយករណីទាំងឡាយដែលមានភាពប្រមូលផ្តុំ ក្នុងនោះព្យាយាមដោះស្រាយបញ្ហានានាពីមុនអោយបានរួចរាល់ហើយ កុំផ្ទុកផ្តាក់ការងារក្នុងដៃអ្នកដទៃ។

ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អប្រសើរសម្រាប់ការអនុវត្តសកម្មភាពការងារខ្លាំងក្លានោះទេ។ អ្នកអាចនឹងងាយជួបឧបសគ្គច្រើននៅលើផ្លូវហេតុនេះសូមរក្សាការងារចាស់ឬបច្ចុប្បន្នដែលអ្នកកំពុងមាននៅពេលនេះសិន។ វាមិនយឺតពេលនោះទេដើម្បីស្តារស្ថានភាពការងារអោយមានភាពចម្រើនលូតលាស់។ លោកអ្នក គួរធ្វើការពិភាក្សាយោបល់ជាមួយមនុស្សនៅក្នុងក្រុម ឬមនុស្សនៅក្បែរខ្លួនដែលអ្នកជឿទុកចិត្ត។ ជាទូទៅអ្នកអាចធ្វើការងារបានល្អប្រសើរ ប៉ុន្តែទាមទារអោយមានការគ្រប់គ្រងអោយកាន់តែច្រើននិងត្រឹមត្រូវ។

ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាណានឹងទទួលបានការកែលម្អយ៉ាងឆាប់រហ័សនៅក្នុងស្ថានភាពផ្អែកសម្ភារៈ។ ប៉ុន្តែសម្រាប់រឿងលុយកាក់ទ្រព្យសម្បិត្តិនៅក្នុងថ្ងៃនេះគឺមានសភាពល្អប្រសើរណាស់។ លោកអ្នកអាចប្រើប្រាស់លុយកាក់បានដោយសេរី និងពេញលេញ។ ស្ថានភាពលំបាក ឧបសគ្គរារាំងតិចតួចមិនអាចធ្វើអោយលទ្ធផលការងាររបស់អ្នករងឥទ្ធិពលបានទេ។ ក្រៅពីនេះ អ្នកអាចដោះស្រាយបញ្ហាទាំងអស់បានដោយជោគជ័យហើយថែមទាំងអាចបង្កើនការសន្សំសំចៃបានទៀតផងប៉ុន្តែ សូមចងចាំថាការប្រើប្រាស់អារម្មណ៍ក្នុងការបំពេញការងារ។

ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពសន្យាថាអ្នកនឹងមិនអាចជួបនឹងស្ថានភាពលំបាកណាមួយដែលនាំអោយប៉ះពាល់ទៅដល់ការងាររបស់អ្នក។ អ្នកអាចធ្វើការដោះស្រាយ និងសម្របទៅតាមស្ថានភាពដែលនឹងអាចកើតឡើងមានល្អ។ ក្នុងនោះជំនួយពីមនុស្សនៅជុំវិញខ្លួនក៏អាចស្នើសុំទៅតាមដោយបរិបូណ៍ ហេតុនេះសូមផ្តោតអារម្មណ៍ និងការប្រឹងប្រែងចំពោះការងាររបស់អ្នកអោយបានពេញទំហឹង។ កុំមានការព្រួយបារម្ភប្រសិន អ្នកមិនទាន់មើលឃើញលទ្ធផល សូមប្រឹងប្រែងបន្តទៅទៀតហើយក៏ត្រូវមានការអត់ធ្មត់ ផងដែរ។

ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារទាំងឡាយរបស់អ្នកមានភាពល្អប្រសើរគួរអោយកត់សម្គាល់។ សម្រាប់ឧបសគ្គ និងភាពលំបាកមួយចំនួននៅក្នុងថ្ងៃនេះនឹងអាច កើតឡើង ដូច្នេះសូមមានការបុ្រងប្រយ័ត្នអោយកាន់កាន់តែច្រើនជាងមុន។ ពិនិត្យវាយ តម្លៃស្ថានភាពដែលកើតឡើងហើយក៏មិនគួរទុកបញ្ហាអោយនៅប្រមូលផ្តុំនោះដែរ។ សម្រាប់ការធ្វើទំនាក់ទំនង ការបង្កើតមិត្តភាពនៅក្នុងពេលនេះមិនល្អប្រសើរនោះទេ។ ចំនែកមតិយោបល់របស់អ្នកក៏មិនចាំបាច់ផ្តល់ច្រើនពេកដែរពីព្រោះនៅក្នុងស្ថានភាពខ្លះអ្នកនឹងមិនត្រូវបានយល់ដឹងនោះទេ។

ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីពតូចធំរបស់អ្នកនៅក្នុងពេលនេះកំពុងដំណើរការទៅដោយរលូន។ អ្នកអាចអនុវត្តការងារបច្ចុប្បន្នកាន់តែល្អ បោះទុនសម្រាបើការងារថ្មីក៏នឹងប្រសើរ ចំណែការចូលរួមក្នុងសកម្មភាពនានាក៏មិនមានអ្វីត្រូវជំទាស់នោះទេ។ សកម្ម ភាពការងាររបស់អ្នកកំពុងស្ថិតនៅក្រោមក្រសែភ្នែកមិត្តរួមការងារ និងថ្នាក់លើរបស់អ្នកហេតុនេះសូមព្យាយាមបន្ថែម អនុវត្តការងារអោយបានត្រឹមត្រូវ កុំមានការប្រថុយប្រថានហើយក៏មិនត្រូវជ្រៀតជ្រែកចំពោះកិច្ចការងាររបស់អ្នកដទៃនោះដែរ។ ក្រៅពីនេះ សូមលោកអ្នកកុំទាន់ចំណាយពេលទៅលើដំណើរកំសាន្តច្រើននៅពេលនេះ។

ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពណែនាំអោយលោកអ្នកធ្វើ ផែនការ។ អ្នកប្រហែលជាត្រូវវិនិយោគច្រើនក្នុងការហ្វឺកហ្វឺន ដូច្នេះសូមគិតគូរអំពីការធ្វើអោយស្ថានភាពហិរញ្ញវត្ថុរបស់អ្នកមានភាពប្រសើរឡើង។ ក្នុងពេលនេះ សូមចូលទៅអោយបានកៀកនឹងមនុស្សរួមក្រុម និងថ្នាក់លើ។ ចូលរួមសកម្មភាពការងារអោយកាន់តែច្រើន។ លោកអ្នកអាចទទួលបានផលច្រើនពីកិច្ចការងារដែលអ្នកកំពុងធ្វើនៅពេលនេះ។ ក្រៅពីនេះ លោកអ្នកក៏អាចនឹងមានឳកាសច្រើនសម្រាប់អភិវឌ្ឍន៍ការងារផងដែរ ដូច្នេះសូមជ្រើសរើសឳកាសនោះអោយបានត្រឹមត្រូវ ប៉ុន្តែកុំសំឡឹងលទ្ធផលលឿន។

ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចសម្រេចកិច្ចការងារទៅតាមបំណងប្រាថ្នា។ បើទោះបីជាការងារនោះតូចធំយ៉ាងណាក៏មិនធ្វើអោយអ្នកមានការលំបាកក្នុងការអនុវត្ត និងទទួលបានផលចំណេញនោះដែរ។ ថ្ងៃនេះសមស្របសម្រាប់ការចុះហត្ថលេខា និងការបណ្តាក់ទុន។ គំនិតយោបល់របស់អ្នកនឹងទទួលបានការគាំទ្រយ៉ាងខ្លំាង ដូច្នេះមិនចាំបាច់ត្រូវបង្អង់សកម្មភាពបន្តទៅទៀតនោះទេ។ ក្នុងនោះសូមមានការជឿទុកចិត្តទៅលើចំណេះជំនាញបទពិសោធន៍របស់ខ្លួនឯងអោយកាន់តែច្រើននៅអ្នកនឹងកាន់តែមានជំនឿចិត្តចំពោះកិច្ចការរបស់អ្នកកាន់តែខ្លាំង។

ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរការល្អប្រសើរគួរអោយកត់សម្គាល់។ អ្នកអាចធ្វើអ្វីៗបានទៅតាមបំណង ប៉ុន្តែក៏ត្រូវពឹងពាក់ទៅលើពត៌មានពិតដែលអ្នកទទួលបាន។ ធ្វើការពិភាក្សាជាមួយមនុស្សរួមក្រុមការងារ ឬមនុស្សដែល អ្នកជឿទុកចិត្តមុនពេលសម្រេចធ្វើអ្វីមួយ។ សម្រាប់ឳកាសនៅក្នុងថ្ងៃនេះមានច្រើនគួរសម ប៉ុន្តែសូមជ្រើសរើសការងារដែលសមប្រកបនឹងអ្នកបានហើយ។ មិនចាំបាច់ចាប់យកការងារច្រើន ឬការងារដែលមិនសមស្របទៅនឹងវិជ្ជាជីវៈរបស់ខ្លួនឡើយ។

ចំណាំ៖
ឆ្នាំទាំង៤ ថោះ ម្សាញ់ រកា ច រាសីឡើងខ្ពស់ត្រដែត។

18/02/2025

ព្រឹត្តិការណ៍ប្រចាំថ្ងៃទី ១៨ - ០២ - ២០២៥

១. ប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាដើមទុនដ៏សំខាន់ក្នុងការជួយលើកកម្ពស់ជីភាពប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។ (លោក អុក ប៉ារ៉ាឌី រាយការណ៍)
២. ហ្វីលីពីន បន្ថែមលុយជាង២០០លានដុល្លារពីលើកុងត្រាចាស់ជាង៣០០លានដុល្លារ ដើម្បីទិញមីស៊ីលពីឥណ្ឌា (លោក អុក ប៉ារ៉ាឌី រាយការណ៍)
៣. អង្គការណាសា ប្រើកែវយឹតប្រមូលទិន្នន័យអាចម៍ផ្កាយ ដែលនឹងហោះបុកផែនដីឆ្នាំ២០៣២ (លោក អុក ប៉ារ៉ាឌី រាយការណ៍)
៤. ទំនាក់ទំនង បានជះឥទ្ធិពលដល់ការរស់នៅ និងការអភិវឌ្ឍខ្លួន។ (រាយការណ៍ៈ កញ្ញា សុផាន្នី)
៥. ឱកាសសិក្សាជំនាញកក់សំបុត្រយន្តហោះ ដោយឥតគិតថ្លៃ ។ (រាយការណ៍ៈ កញ្ញា សុផាន្នី)
៦. មកដឹងពីចំណុចខ្លះៗ របស់អ្នកប្រាជ្ញ អាញស្តាញ ដែលគេមិនសូវដឹង ។(រាយការណ៍ៈ កញ្ញា សុផាន្នី)
៧. ឱកាសល្អសម្រាប់កុមារកម្ពុជាហ្វឹកហាត់ដោយឥតគិតថ្លៃ ជាមួយគ្រូបង្វឹកអន្ដរជាតិមកពីក្លិប Spurs ។(រាយការណ៍ដោយៈ AMS Sport)
៨. ដើម្បីសម្រួចសមត្ថភាពឱ្យបានល្អក្នុងកីឡាទោចក្រយាន យុវជន ដាវីត ជិះកង់មួយថ្ងៃដល់ទៅ ២០០ គីឡូម៉ែត្រ។ (រាយការណ៍ដោយៈ AMS Sport)
៩. តារាចម្រៀងជើងចាស់ ហ៊ឹម ស៊ីវន អ្នកគាំទ្រពោលសរសើរថា សំឡេងនៅតែពីរោះរណ្ដំចិត្ត។ (រាយការណ៍ដោយៈ កញ្ញា សារិទ្ធ លីកា)
៩. បទយកការណ៍ ស្តីពី «ក្រមាជ្រលក់ពណ៌ត្រុំ របស់អ្នកស្រុកអង្គរបាន ជួយថែរក្សា និងអភិរក្សកេរ្តិ៍ដំណែលពីជូនតា »។

កោះលន  មានទីតាំងស្ថិតនៅ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង🌿🌿📍https://maps.app.goo.gl/WUT6LF68BwR7XCDJ8...
18/02/2025

កោះលន មានទីតាំងស្ថិតនៅ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង🌿🌿

📍https://maps.app.goo.gl/WUT6LF68BwR7XCDJ8

#មន្តស្នេហ៍កម្ពុជា #កម្ពុជាស្អាត #កម្ពុជាអស្ចារ្យ #ទេសចរណ៍ធម្មជាតិ #តំបន់ទេសចរណ៍ធម្មជាតិ #សហគមន៍ទេសចរណ៍ធម្មជាតិ #ទេសចរណ៍ផ្សារភ្ជាប់ទឹកដី #ទេសចរណ៍ក្នុងស្រុក #អេកូទេសចរណ៍ #ឧស្សាហកម្មគ្មានផ្សែង #សេដ្ឋកិច្ចមូលដ្ឋាន #សេដ្ឋកិច្ចគ្រួសារ #អភិរក្សជីវៈចម្រុះ #គុណតម្លៃនៃជីវៈចម្រុះ #រក្សាលំនឹងជីវៈចម្រុះ

📷: CHHORN SOMPHOS

Find local businesses, view maps and get driving directions in Google Maps.

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យ...
18/02/2025

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និង​ការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ន្ធទេសចរណ៍​កម្ពុជា សមាគម​ឧស្សាហកម្ម​ទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណៈជន ថា ក្រសួង​សហការជាមួយ​ក្រុមហ៊ុន Travelport Official Partner – Cambodia បើកវគ្គ​បណ្តុះបណ្តាលជំនាញ​កក់សំបុត្រយន្តហោះ (Ticketing) តាម​ប្រព័ន្ធកក់សំបុត្រយន្តហោះ ដោយឥតគិតថ្លៃ។

លក្ខខណ្ឌប្រឡង​បញ្ចប់ការសិក្សា ៖ បេក្ខជន​ត្រូវ​ប្រឡង​បញ្ចប់វគ្គ និង​ទទួលបានពិន្ទុចាប់ពី៨០ពិន្ទុឡើងទៅ (ពិន្ទុ​អតិបរមា១០០ពិន្ទុ)។ សិក្ខាកាម​ដែលបាន​បញ្ចប់​វគ្គបណ្តុះបណ្តាល​ដោយជោគជ័យ នឹងទទួល​បានវិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា​លើជំនាញកក់សំបុត្រ​យន្តហោះ​តាមប្រព័ន្ធ Galileo Distribution System។

សម្រាប់អ្នក​បម្រើ​ការ​ក្នុងវិស័យ​ទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ដែលមានចំណាប់អារម្មណ៍ អាច​ចុះឈ្មោះតាមរយៈ​នាយកដ្ឋានបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ ឬ​តាមរយៈតេឡេក្រាម 078 899 919 និង​តាម​រយៈ​អាសយដ្ឋានគេហទំព័រ www.tptd.org

#ឱកាសសិក្សា​ #ជំនាញ #ជំនាញវិជ្ជាជីវៈទេសចរណ៍ #ក្រសួងទេសចរណ៍ #លទ្ធផលល្អ #គុណភាព

មោទនភាពផលិតផលខ្មែរ ! ក្រុមហ៊ុន ជីប ម៉ុង រីថែល ប្រកាសបើកលក់គម្រោង “ភូមិខ្មែរអ្នកធ្វើ” ដែលធំប្រណិតមិនធ្លាប់មានមោទនភាពនៃផលិ...
18/02/2025

មោទនភាពផលិតផលខ្មែរ ! ក្រុមហ៊ុន ជីប ម៉ុង រីថែល ប្រកាសបើកលក់គម្រោង “ភូមិខ្មែរអ្នកធ្វើ” ដែលធំប្រណិតមិនធ្លាប់មាន

មោទនភាពនៃផលិតផលខ្មែរ!!! ក្រុមហ៊ុន ជីប ម៉ុង រីថែល ប្រកាសបើកលក់គម្រោង “ភូមិខ្មែរអ្នកធ្វើ” ដែលធំប្រណិតមិនធ្លាប់មាន នឹងក្លាយជាគោលដៅទេសចរណ៍ធំមួយក្នុងក្រុងភ្នំពេញ

កាលពីព្រឹកថ្ងៃទី ១៧ ខែកុម្ភះ ឆ្នាំ ២០២៥ ក្រុមហ៊ុន ជីប ម៉ុង រីថែល បានរៀបចំនូវកម្មវិធីបើកលក់គម្រោង “ភូមិខ្មែរអ្នកធ្វើ” ដំបូងបំផុតដែលមានអ្នកចូលរួមពីភ្ញៀវកិត្តិយស តំណាងស្ថាប័នគាំទ្រ និងអាជីវកម្មខ្មែររាប់រយនាក់ ដែលសុទ្ធសឹងតែជាអាជីវកម្ម ផលិតករ ដែលកំពុងផលិត និង លក់ផលិតផលខ្មែរសុទ្ធ ដើម្បីធ្វើបទបង្ហាញពិសេសពីគម្រោង “ភូមិខ្មែរអ្នកធ្វើ” ដែលជាគម្រោងផ្សារផលិតផលខ្មែរ ដំបូងគេ និងធំជាងគេនៅកម្ពុជា។

បងប្អូនដែលមានផលិតផលខ្មែរមានគុណភាព បងប្អូនអាចសាកសួរពត៌មានបន្ថែមជាមួយក្រុមការងារ ដើម្បីទទួលបាននៅតម្លៃពិសេស ពីស្តង់ដ៍ប្រណិតរបស់ “ភូមិខ្មែរអ្នកធ្វើ” តាមរយៈលេខទំនាក់ទំនង +855 93 922 888/+855 93 975 111

#មោទនភាពផលិតផលខ្មែរ #ភូមិខ្មែរអ្នកធ្វើ

18/02/2025

ទូរសព្ទដៃ និងមនុស្សជំនាន់ថ្មី - ផតខាសពិចារណា EP50 🧠

#កម្មវិធីពិចារណា #ផតខាស

18/02/2025

គុនខ្មែរជើងឯកថ្នាក់ជាតិឆ្នាំនេះ អាចនឹងជក់ចិត្តខ្លាំង តាមរយៈថ្នាលនិងយុវជនលំដាប់ៗ

- RADIO: https://bit.ly/404wBaF
- TELEGRAM: http://bit.ly/3lstpXo
- FACEBOOK: https://bit.ly/3OP7tBP
- YOUTUBE: https://bit.ly/3LnuaLY
- TIKTOK: https://bit.ly/3SMJyVO

#គុនខ្មែរជើងឯក #កីឡារស់ក្នុងសន្តិភាព #កីឡានាំមកនូវសុខភាព #កីឡាជៀសឆ្ងាយពីគ្រឿងញៀន #កីឡានាំមកនូវសុខភាពនិងមិត្តភាព

💡គុណធម៌របស់មនុស្ស 🥰១. មិនបៀតបៀនជីវិតគេ២. មិនលួចទ្រព្យគេ៣. មិនបៀតបៀនប្រពន្ធកូនគេ៤. មិនកុហកបោកប្រាស់គេ៥. មិនផឹកស្រា ឬប្រើគ...
18/02/2025

💡គុណធម៌របស់មនុស្ស 🥰

១. មិនបៀតបៀនជីវិតគេ
២. មិនលួចទ្រព្យគេ
៣. មិនបៀតបៀនប្រពន្ធកូនគេ
៤. មិនកុហកបោកប្រាស់គេ
៥. មិនផឹកស្រា ឬប្រើគ្រឿងញៀន

ផលិតដោយ៖ Gazette យុវជន

#អប់រំ #បណ្តុះបណ្តាល #ធនធានមនុស្ស #បំណិនជីវិត #សង្គមពុទ្ធិ #សេដ្ឋកិច្ចពុទ្ធិ #ប្រជាពលរដ្ឋសកល #ប្រព័ន្ធអប់រំរឹងមាំ #ការសិក្សាពេញមួយជីវិត

18/02/2025

ឱកាសអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះតទៅ ហើយ​កាលបរិច្ឆេទ​ចូលរៀន គឺនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥។
សម្រាប់ព័ត៌មានលម្អិត សូម​ទំនាក់ទំនង​ទៅកាន់វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំ ដែលមានទីតាំង​នៅ​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ជាប់មន្ទីរ​អប់រំ យុវជន និងកីឡា​ខេត្តកំពង់ឆ្នាំង ឬទំនាក់ទំនង​តាមទូរស័ព្ទលេខ 012 474 341៕

#គុណភាព #បរិយាបន្ន #សមធម៌ #លទ្ធផលល្អ #ភាពឆ្លើយតប #ប្រសិទ្ធភាព #អនាគតរបស់កម្ពុជា #ជំនាញរឹង #អប់រំ #ប្រព័ន្ធអប់រំ #បណ្តុះបណ្តាល #ធនធានមនុស្ស #អាហារូបករណ៍ #បំណិនជីវិត #ជំនាញសតវត្សរ៍ទី២១ #ជំនាញសិក្សា

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ឆ្នាំជូតសម្រាប់លោកអ្នកដ...
17/02/2025

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥

ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះសញ្ញាណលាភសក្ការ លុយកាក់ និងតួនាទីការងារកើតមានយ៉ាងប្រាកដ។ លោកអ្នកមិនគួរបារម្ភនូវរឿងរ៉ាវអ្វីឡើយព្រោះគ្មានអ្វីដែលអ្នកមិនអាចធ្វើទៅបាននោះទេ។ អ្វីដែលអ្នកគួរប្រតិតបត្តិគឺការរក្សាទឹកចិត្តស្មោះត្រង់ចំពោះមនុស្សនៅជុំវិញខ្លួន។ សម្រាប់ពេលមង្គលនឹងមានពេញមួយថ្ងៃតែម្តង ដូច្នេះលោកអ្នកអាចរៀបចំពិធីនានាទៅតាមបំណង។ ក្នុងពេលនេះអ្នកអាចចាប់ផ្តើមបំពេញការងារសំខាន់ ឬធ្វើការចាកចេញពីស្ថានភាពចាស់បានតាមបំណងប្រាថ្នា។ ចំណែកទំនាក់ទំនងក្នុងគ្រួសារ ឬផ្ទាល់ខ្លួនកំពុងមានភាពវិជ្ជមានខ្លាំង។

ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារនានានឹងមានដំណើរការទៅជាប្រក្រតី។ អ្នកអាចជួបការផ្លាស់ប្តូរការងារខ្លះៗ ប៉ុន្តែមិនធំដុំដល់មានក្តីបារម្ភអ្វីនោះទេ។ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារគឺអាចធ្វើទៅបានតែត្រូវប្រយ័ត្នឥរិយាបថចំពោះមនុស្សផ្ទុយភេទ។ ក្នុងនោះដែរដើម្បីរក្សាលំនឹងការងារ សូមប្រាកដថាអ្វីៗដំណើរការទៅតាមគម្រោងដែលបានរៀបចំ។ ក្នុងពេលនេះ ការខ្វែងគំនិត និងមតិយោបល់រិះគន់ត្រូវហាមឃាត់ជាដាច់ខាតបើមិនដូច្នេះទេ អ្នកអាចនឹងមានភាពរឹងស្ទះការងារខ្លាំងហើយពិបាកដោះស្រាយ។

ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចកាងារទាំងឡាយរបស់អ្នកនឹងអាចសម្រចទៅ បានដោយការខិតខំប្រឹងប្រែង ប៉ុន្តែបញ្ហាមួយចំនួនមិនទាន់អាចដោះស្រាយបាននៅឡើយ។ ក្នុងពេលនេះគួរជ្រើសរើសធ្វើការងារតែមួយមុខហើយយកចិត្តទុកដាក់អោយបានលំអិត។ ចំពោះការចំណាយលុយកាក់នៅក្នុងពេលនេះហាក់មានភាពផុយស្រួយណាស់ បំណុល អាចនឹងមិនទទួលបានសំណងចំណែកការបណ្តាក់ទុនស្ថិតក្នុងសភាពមិនសូវច្បាស់លាស់ ប៉ុន្មាននោះទេ ដូច្នេះកុំទាន់បោះទុនច្រើន។ ដោយឡែក សម្រាប់ការសម្រេចចិត្តនានាគួរមានការគិតគូរអោយបានល្អិតល្អន់ និងមិនគួរប្រញាប់ប្រញាល។

ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កំហុសនៅក្នុងអាជីពអាចកើតឡើងដោយងាយ បំផុត។ ក្នុងនោះការខាតបង់ផ្នែកហិរញ្ញវត្ថុក៏ហាក់មានកំរិតខ្ពស់ផងដែរ ដូច្នេះសូមមានភាព រឹតត្បិតក្នុងការប្រើប្រាស់លុយកាក់ ពីព្រោះលើសពីស្ថានភាពអាជីពហាក់មានភាពប្រែប្រួល ច្រើនហើយនោះ គឺលោកអ្នកក៏ពិបាកជឿជាក់មនុស្សរួមក្រុមការងារ ឬដៃគូជំនួញទាំងស្រុង នោះដែរ។ សម្រាប់ការផ្លាស់ប្តូរទីកន្លែង ការងារនៅក្នុងថ្ងៃនេះហាក់មិនសូវជាមានភាពតាន តឹងប៉ុន្មានទេ អ្នកអាចធ្វើការផ្លាស់ប្តូរទីកន្លែងបានគ្រាន់តែអ្នកត្រូវរវាសរវៃសម្រាប់សម្រប ក្នុងស្ថានភាពថ្មីនេះ។

ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ស្ថានភាពការងារទាំងឡាយ រួមទាំងអាជីវកម្មនៅក្នុងពេលនេះមានសភាពល្អប្រសើរ។ លោកអ្នកអាចរំពឹងថាទទួលបានប្រាក់ចំណេញច្រើនហើយក្នុងនោះអតិថិជនក៏នឹងគាំទ្រលើកស្ទួយអាជីវកម្មរបស់អ្នកបានច្រើនផងដែរ។ ប៉ុន្តែ ស្របពេលជាមួយគ្នានេះ សូមកុំបោះបង់ចោលលទ្ធភាពក្នុងារកែលម្អស្ថានភាពអាជីពរួមទាំងការផ្សព្វផ្សាយនានាផងដែរ។ ចំពោះលោកអ្នកជាបុគ្គលិករដ្ឋ និងឯកជនរំពឹងថាអាចធ្វើកិច្ចការអោយសម្រេចបានដោយរលូនឧបសគ្គដែលធ្លាប់ជួបប្រទះហាក់គ្មានលទ្ធភាពធ្វើ ការរំខានកិច្ចការអ្នកនោះទេ។

ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ លោកអ្នកអាចធ្វើការអនុវត្តការងារទៅបានដោយ គ្មានផលរំខានដែលបណ្តាលអោយប៉ះពាល់ទៅដល់លទ្ធផល និងភាពជោគជ័យរបស់ លោកអ្នកនោះទេ។ លើសពីនេះ លោគអ្នកអាចធ្វើការងារជាក្រុមប្រកបដោយផលវិជ្ជមានបំផុតនៅពេលនេះ។ ចំណែកមនុស្សដែលនៅក្បែរ ក៏អាចពឹងពាក់អាស្រ័យបានល្អហេតុនេះ សូមកុំមានការព្រួយបារម្ភចំពោះបំណង និងការសម្រេចចិត្តលើករណីអាជីពនាពេលនេះ។ ស្របពេលនេះ សូមបង្កើនកិច្ចទំនាក់ទំនងក្នុងក្រៅ ពិសេសព្យាយាមធ្វើទំនាក់ទំនងអោយកាន់តែល្អជាមួយថ្នាក់លើដើម្បីមានលទ្ធភាពកាន់តែច្រើនក្នុងការយល់ដឹង។

ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកនៅក្នុងថ្ងៃនេះនឹងជួបនូវភាពចម្រើនលូតលាស់គួរអោយកត់សម្គាល់។ មនុស្សនៅក្បែរខ្លួនមានការជួយទំនុកបម្រុងគាំទ្រ និង អនុគ្រោះចំពោះសកម្មភាពការងាររបស់អ្នកណាស់។ ចំពោះការផ្លាស់ប្តូរស្ថានភាពការងារ និងទីកន្លែងការងារនៅក្នុងថ្ងៃនេះអ្នកនឹងលែងជួបបញ្ហាទៀតហើយ។ ប៉ុន្តែ ប្រការសំខាន់ នៅក្នុងពេលនេះ គឺសូមកុំព្យាយាមដោះស្រាយ ឬធ្វើការច្រើនក្នុងពេលតែមួយ។ ហើយប្រសិនជាអាចសូមពិនិត្យ វាយតម្លៃ និងកែប្រែគម្រោងផែនការផ្អែកទៅតាមស្ថានភាពជានិច្ច។ ហើយចំពោះរឿងអ្នកដទៃគ្មានហេតុផលដែលត្រូវជ្រៀតជ្រែកនោះទេ។

ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពព្រមានសកម្មភាពរបស់អ្នកនឹងអាចបង្ករគ្រោះថ្នាក់ដល់បុព្វហេតុការងារ។ ហេតុនេះសូមធ្វើការសម្រេចចិត្តដោយផ្អែកទៅលើហេតុផល មិនមែនធ្វើទៅតាមអារម្មណ៍នោះទេ។ ព្យាយាមយល់ដឹងពីការងារដែលស្ថិតក្រោមបន្ទុក ហើយចំណាយពេលអោយបានសមរម្យ។ ចំពោះកិច្ចការងារទាំងឡាយណាដែលមិនសក្តិសមនឹងស្ថានភាពវិជ្ជាជីវៈមិនគួរយកពេលទៅចំណាយនោះទេ។ ក្រៅពីនេះ លោកអ្នកអាចជួបនូវមតិរិះគន់ការមើលបំណាំខ្លះៗពីបរិស្ថានជុំវិញខ្លួន ហេតុនេះការគ្រប់គ្រងទឹកចិត្ត ឬការគិតរបស់អ្នកអោយស្ថិតក្នុងគន្លងដែលត្រឹមត្រូវ។

ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធ្វើកិច្ចការងារតូចធំក្នុងក្រៅបានល្អប្រសើរ។ ក្នុងនោះ អ្នកក៏អាចធ្វើការសម្របសម្រួល និងកែតម្រូវស្ថេរភាពអាជីពកាន់តែល្អ ប្រសើរផងដែរ។ ប៉ុន្តែស្ថានភាពអាជីពនៅពេលនេះតម្រូវអោយលោកអ្នកប្រ់ប្រាស់ពេល វេលាដោយការសន្សំសំចៃបំផុត ដោយសារអ្នកនឹងអាចគ្មានពេលគ្រប់គ្រាន់សម្រាប់បញ្ចប់ការងារប្រសិនបើអ្នកមិនបានបែងចែកការងារអោយបានរៀបរយនោះទេ។ បើទោះបីជាស្ថានភាពតម្រូវអោយអ្នកមានការប្រុងប្រយ័ត្នខ្លះក្តី លោកអ្នកនឹងអាចទទួលបានផលសម្រេចកាន់តែប្រសើរ ប្រសិនបើអ្នកអាចយកឈ្នះឧបសគ្គដោយប្រើវិធីសាស្រ្តធម្មតា។

ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អមធ្យម។ កិច្ចការងារដែលស្ថិតក្រោមបន្ទុកទាំងឡាយរបស់អ្នកមានដំណើរការល្អប្រសើរ ប៉ុន្តែការងារថ្មីៗនៅក្នុងពេលនេះមិនមែនជាជម្រើសល្អប្រសើរនោះទេសូមផ្អាកការបោះជំហានថ្មីរហូតទៅដល់ថ្ងៃក្រោយដោយសារស្ថានភាពប្រែប្រួលនៅក្នុងថ្ងៃ នេះនឹងធ្វើអោយអ្នកពិបាកនឹងបត់បែន ឬយល់ដឹងខ្លាំងណាសើ។ លើសពីនេះ ជម្លោះនៅក្នុងក្រុមការងារមានភាពវិជ្ជមានខ្លាំង ដូច្នេះសូមប្រយ័ត្នខាងបង់ព្រោះកំហឹង ឬរឿងដែលឥតប្រយោជន៍។ ក្រៅពីនេះ ប្រសិនបើមានការផ្តល់ជូននានាសូមកុំប្រញាប់ទទួលយកពេកប្រយ័ត្នត្រូវគេបោកបញ្ឆោត។

ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំឲ្យលោកអ្នកស្វែងររកប្រភពចំណូលបន្ថែម។ លោកអ្នកក៏អាចប្រើប្រាស់គម្រោងផែនការចាស់មកអនុវត្តក្នុងពេលនេះបានដែរ។ ប៉ុន្តែចំពោះការផ្លាស់ប្តូរនានាគួរតែត្រូវបានកំណត់ឬធ្វើឡើងឲ្យបានត្រឹមត្រូវ។ លោកអ្នកអាចជួបស្ថានភាពមិនសមស្របមួយចំនួនតាមរយៈស្ថានភាពថ្មី ដូច្នេះវាអាស្រ័យលើការរៀបចំ ឬគម្រោងរបស់អ្នក។ ក្រៅពីនេះសូមលោកអ្នកយកចិត្តទុកដាក់បន្ថែមលើការងារដែលកំពុងអនុវត្តពីព្រោះការប្រឹងប្រែងនេះនឹងផ្តល់អត្ថប្រយោជន៍ល្អប្រសើរ។

ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ស្ថានភាពអាជីពរបស់អ្នកហាក់មានភាពតានតឹងដែលតម្រូវអោយអ្នករកវិធីសាស្រ្តសម្របសម្រួល និងដោះស្រាយច្រើនជាងមុន។ ហើយប្រសិន បើអ្នកចង់ផ្លាស់ប្តូររបត់ការងារ ឬទីកន្លែងការងារ គួររងចាំពេលវេលានៅថ្ងៃខាងមុខពីព្រោះ លោកអ្នកនឹងអាចជួបស្ថានភាពមិនហ្នឹងហ្ន៎ ដែលអាចប៉ះពាល់ទៅរឿងលុយកាក់ផងដែរ។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី លោកអ្នកអាចស្នើសុំជំនួយចំពោះផលលំបាកខ្លះដែលអ្នកមិនអាចរកច្រកចេញបាន។ ប្រការដែលគួរយកចិត្តទុកដាក់នៅពេលនេះ គឺការគ្រប់គ្រងពេលវេលា និងធ្វើការសម្របសម្រួលអោយបានច្រើនក្នុងពេលអនុវត្តការងារ។

ចំណាំ៖
ឆ្នាំទាំង៤ ជូត រោង មមី វក រាសីឡើងខ្ពស់ត្រដែត។

17/02/2025

ព្រឹត្តិការណ៍ប្រចាំថ្ងៃទី ១៧ - ០២ - ២០២៥

១. ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយរកចំណូលបាន ២៥៩០លានដុល្លារ កើនឡើង ១៣.៨ភាគរយ។ (លោក អុក ប៉ារ៉ាឌី រាយការណ៍)

២. ក្រុមហ៊ុនវិនិយោគធំៗចំនួន២ ស្វែងយល់ពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា។ (លោក អុក ប៉ារ៉ាឌី រាយការណ៍)

៣. វៀតណាម មានបំណងជំរុញការនាំចេញគ្រឿងសមុទ្រឱ្យដល់ ១១ ពាន់លានដុល្លារក្នុងឆ្នាំ២០២៥។ (លោក អុក ប៉ារ៉ាឌី រាយការណ៍)

៤. កម្មវិធីទូរសព្ទចំនួន៥ ជួយសិស្សនិស្សិតបង្កើនផលិតភាព ដើម្បីឈានទៅរកភាពជោគជ័យក្នុងការសិក្សា។ (រាយការណ៍ៈ កញ្ញា សុផាន្នី)

៥. ឱកាសអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ចំនួន ៣១៥នាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង។ (រាយយការណ៍ដោយៈ កញ្ញា សុផាន្នី)

៦. តើ DeepSeek អាចធ្វើឱ្យឧស្សាហកម្ម បញ្ញាសិប្បនិម្មិត (AI) ផ្លាស់ប្ដូរយ៉ាងដូចម្ដេច? (រាយការណ៍ដោយៈ កញ្ញា សុផាន្នី)

៧. លោក ម៉ាក សាមឿន ជឿជាក់ ពុធ សំបូរ ក្នុងការដណ្តើមខ្សែក្រវាត់ WBC តែបារម្ភរឿងកាត់សេចក្តី និងពិន្ទុ ព្រោះជាទឹកដីគេ។ (រាយការណ៍ដោយៈ AMS Sport)

៨. ព្រំ ឌីយ៉ាម៉ង់ រំឭកអនុស្សាវរីយ៍ចាំមិនភ្លេច គ្រាចេញប្រកួតតំណាងជាតិបាល់ទាត់ក្នុងសាលលើឆាកអន្តរជាតិ។ (រាយការណ៍ដោយៈ AMS Sport)

៩. ក្រសួងវប្បធម៌ ចេញសេចក្តីណែនាំដល់តារាចម្រៀង ចៀសវាងប្រើពាក្យសម្ដី ឃ្លាឃ្លោងមិនសមរម្យ។ (រាយការណ៍ដោយៈ កញ្ញា សារិទ្ធ លីកា)

២. ខ្មែរ ប៊ែវើរីជីស បើកភ្លើងខៀវ លើកស្ទួយវិស័យដូរតន្ត្រីកម្ពុជាឲ្យកាន់តែស៊ីជម្ពូរពេញទំហឹង តាមរយៈ Digital Platform ថ្មី។ (រាយការណ៍ដោយៈ កញ្ញា សារិទ្ធ លីកា)

១០. បទយកការណ៍ ស្តីពី «វិធីដាំនិងថែទាំដំឡូងជ្វាពូជជប៉ុនចុះមើមថ្លោសល្អ»

17/02/2025

តើ DeepSeek អាចធ្វើឱ្យឧស្សាហកម្ម បញ្ញាសិប្បនិម្មិត (AI) ផ្លាស់ប្ដូរយ៉ាងដូចម្ដេច?

- RADIO: https://bit.ly/404wBaF
- TELEGRAM: http://bit.ly/3lstpXo
- FACEBOOK: https://bit.ly/3OP7tBP
- YOUTUBE: https://bit.ly/3LnuaLY
- TIKTOK: https://bit.ly/3SMJyVO

អត្ថបទ៖ លោក ណោង សុខនិមល | AMS Education

#បញ្ញាសិប្បនិម្មិត #យុគសម័យឌីជីថល #ការរៀនពីចម្ងាយ #សាលាឌីជីថល #មជ្ឈមណ្ឌលធនធានអប់រំអេឡិចត្រូនិក #មជ្ឈមណ្ឌលទិន្នន័យឌីជីថល #សៀវភៅសិក្សាអេឡិចត្រូនិក

17/02/2025

មនុស្សរាប់ពាន់នាក់ឈ្នះរង្វាន់ម៉ូតូ និងទឹកប្រាក់សរុបជាង ៥០លានរៀលក្នុងកម្មវិធីគាស់គ្រុឌ ឈ្នះម៉ូតូ នៅស្រុកបាកាន ខេត្តពោធិ៍សាត់

បណ្ណាល័យសម្រាប់ស្វ័យសិក្សា​ ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញអគារ «បណ្ណាល័យហ៊ុនសែន»ត្រូវបានបើកដំណើរការនៅថ្ងៃទី៧ ខែមករា ឆ្...
17/02/2025

បណ្ណាល័យសម្រាប់ស្វ័យសិក្សា​ ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

អគារ «បណ្ណាល័យហ៊ុនសែន»ត្រូវបានបើកដំណើរការនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៩៧ ជាប្រភេទស្ថាបត្យកម្មខ្មែរថ្មី ដូច្នេះការរចនានៃការសាងសង់សំណង់មួយនេះក៏បានទទួលរងនូវឥទ្ធិពល ពីការរស់នៅបែបខ្មែរដែលសង់ផុតពីដី មានលំហខាងក្រោមបើកទូលាយ ដើម្បីធ្វើជាកន្លែងប្រើប្រាស់រួម និងជាប្រភពដែលធ្វើឱ្យមានចរន្តខ្យល់រត់ឆ្លងកាត់ផ្នែកខាងក្រោមនៃអគារទាំងមូលផងដែរ។

រូបភាព៖ កម្ពុជាមាតុភូមិខ្ញុំ -​ តាន់ គឹមគហបតី

#បណ្ណាល័យ #បន្ទប់រៀនវៃឆ្លាត #ឱកាសសម្រាប់ការរៀនសូត្រ #ធនធានអប់រំ_បច្ចេកវិទ្យា #ឱកាសអំណោយផលសម្រាប់ការសិក្សា #សម្របសម្រួលការរៀនសូត្រ #អ្នកបង្កើតឱកាសរៀនសូត្រ

Address

CS8 Building, Street Vimean Ahha, Phumi KienKlaing, Sangkat Chroy Changvar, Khan Chroy Chongvar
Phnom Penh
12000

Alerts

Be the first to know and let us send you an email when APSARA FM97 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to APSARA FM97:

Share