Keo Rothna

Keo Rothna Keo Rothna

សារលិខិតរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាត...
14/06/2024

សារលិខិតរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា

គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ចេញសេចក្ដីជូនដំណឹង​ ស្ដីពី ការអុជកាំជ្រួចអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន...
14/06/2024

គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ចេញសេចក្ដីជូនដំណឹង​ ស្ដីពី ការអុជកាំជ្រួចអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ក្នុងសេរីភាព​ សេចក្ដីថ្លៃថ្នូរ​ និងសុភមង្គល​ គម្រប់ព្រះជន្ម ៨៨​ យាងចូល ៨៩​ ព្រះវស្សា

ប្រព័ន្ធពង្វាង និងរំដោះទឹកនៅរាជធានីភ្នំពេញ ដ៏មានសារសំខាន់ សាងសង់សម្រេចបានប្រមាណ៧៦% ហើយភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉...
14/06/2024

ប្រព័ន្ធពង្វាង និងរំដោះទឹកនៅរាជធានីភ្នំពេញ ដ៏មានសារសំខាន់ សាងសង់សម្រេចបានប្រមាណ៧៦% ហើយ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្រ រាជធានីភ្នំពេញ ដែលសម្រេចបានប្រមាណ​ ៧៦%​។

គម្រោងប្រព័ន្ឌរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណបត្រូវអនុវត្តជាបីជំហ៊ាន។ បច្ចុប្បន្ន ក្រសួងធនធានទឹក និងឧតុនិយម កំពុងអនុវត្តជំហានទី១ និងទី២ ដោយចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់នៅដំណាច់ខែសីហា ឆ្នាំ២០២៤។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ស្តារស្ទឹង និង ប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង ក្នុងនោះមានសាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែងបំពាក់ដោយម៉ូទ័របូមទឹកចំនួន ២៧គ្រឿង និងសំណង់ ទ្វារទឹក​ (ក្បាលហុង) ចំនួន ១កន្លែង។

ការងារសាងសង់ សំណង់ទ្វារទឹកនិងស្ដារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ចាប់ពីស្ទឹងព្រែកត្នោតក្នុងឃុំរលាំងចក ខេត្តកំពង់ស្ពឺ ដល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល.ការងារសាងសង់ស្ថានីយបូមទឹកសាក់សំពៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានសំណង់អគារកម្ពស់ ៨ម៉ែត្រ និងទទឹង ២៧ម៉ែត្រ មានក្បាលបូម ៦គ្រឿង និង ការងារ ស្តារប្រឡាយព្រែកហូរ ប្រវែង ៧,២គីឡូម៉ែត្រនៃគម្រោងប្រព័ន្ធស្រោចស្រពនិងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល៕

នៅវេលាម៉ោង​ ១០:១៥​ នាទីព្រឹក​ ថ្ងៃ​ទី​១៤​ ខែ​មិថុនា​ ឆ្នាំ​២០២៤​នេះអគ្គីភ័យ​បានឆាប​ឆេះ​រោងចក្រ​មួយ​កន្លែង​ ​ស្ថិត​នៅ​ខាង...
14/06/2024

នៅវេលាម៉ោង​ ១០:១៥​ នាទីព្រឹក​ ថ្ងៃ​ទី​១៤​ ខែ​មិថុនា​ ឆ្នាំ​២០២៤​នេះ
អគ្គីភ័យ​បានឆាប​ឆេះ​រោងចក្រ​មួយ​កន្លែង​ ​ស្ថិត​នៅ​ខាងក្រោយវត្តឃ្មួញជិតអគារស្នាក់ការកណ្ដាល ប.ស.ស.​ សង្កាត់​ក្រាំង​ធ្នង់​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ

ក្រសួងបរិស្ថានឆ្ពោះទៅមុខជានិច្ច ដើម្បីកម្ពុជាស្អាតភ្នំពេញ៖ ពីមួយជំហានទៅមួយជំហានរបស់ក្រសួងបរិស្ថាន គឺឆ្ពោះទៅមុខជានិច្ច ដើ...
13/06/2024

ក្រសួងបរិស្ថានឆ្ពោះទៅមុខជានិច្ច ដើម្បីកម្ពុជាស្អាត

ភ្នំពេញ៖ ពីមួយជំហានទៅមួយជំហានរបស់ក្រសួងបរិស្ថាន គឺឆ្ពោះទៅមុខជានិច្ច ដើម្បីកម្ពុជាស្អាត។ នេះជាសារគន្លឹះរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានថ្លែងឡើងនៅក្នុងពីធីចុះអនុស្សារណៈយោគយល់គ្នាស្តីពី ប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ សម្រាប់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងគេបំផុតនៅកម្ពុជា នាទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។ ការថ្លែងឡើងដើម្បីស្វាគមន៍ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកាកូឡា ក្នុងដំណើរឆ្ពោះទៅមុខជាមួយក្រសួងបរិស្ថាន ដើម្បីកម្ពុជា ស្អាតខ្មែរធ្វើបាន! ដែល ជាយុទ្ធនាការទី២ បន្ទាប់ពីយុទ្ធនាការ ថ្ងៃនេះខ្ញុំ មិនប្រើថង់ប្លាស្ទិកទេ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាជាង៨លាននាក់។

ជំហានបន្ទាប់គឺច្បាស់ណាស់ថា នឹងទទួលបានជោគជ័យ និងការសាទរពីប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ពីព្រោះថា បច្ចុប្បន្នឃុំ/សង្កាត់ចំនួន១១៤ហើយ ដែលបានចូលរួមក្នុងចលនាស្អាតរបស់កម្ពុជាយ៉ាងសកម្ម និងចេញពីទឹកចិត្តដ៏ស្មោះត្រង់ ពេញដោយក្ដីស្រឡាញ់។ ចលនាស្អាតនេះ កំពុងផុសផុលក្នុងបេះដូងរបស់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីបង្ហាញនូវភាពស្អាតបាតនេះ ទៅកាន់ឆាកអន្តរជាតិថា កម្ពុជាស្អាតខ្មែរធ្វើបាន សូមអញ្ជើញភ្ញៀវអន្តរជាតិទាំងអស់មកទស្សនាកម្ពុជាចុះ ហើយភ្ញៀវទេសចរនឹងទទួលបាននូវស្នាមញញឹមចេញពីបេះដូងដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋកម្ពុជា ប្រកបដោយទំនួលខុសត្រូវ និងធានានូវតម្លាភាព តម្លៃមិនមានការកាប់កោរ ឡើងថ្លៃ ឬកេងបន្លំភ្ញៀវទេសចរលើតម្លៃលក់ផលិតផលនានាឡើយ។ លើសពីនេះការដែលភ្ញៀវទេសចរមកទស្សនា ឬមកលេងផ្ទះស្អាតរបស់កម្ពុជា គឺជាការរួមចំណែកក្នុងការរួមចំណែកជួយលើកស្ទួយជីវភាពរបស់ប្រជាជនកម្ពុជា ឱ្យមានជីវភាពល្អប្រសើរ។

គួរជម្រាបជូនដែរថា ការចុះ MOU ជាមួយក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកាកូឡា គឺជាការបើកឱកាសឱ្យមានការ ចូលរួមចំណែក និងការទទួលខុសត្រូវពីក្រុមហ៊ុនធ្វើអាជីវកម្មនៅកម្ពុជា ក្នុងន័យលើកស្ទួយវិស័យបរិស្ថានជាតិ សមស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋភិបាលកម្ពុជា ឈានឆ្ពោះទៅភាពស្អាតទម្លាប់ស្អាត ប្រកបដោយអនាម័យ ដែលនឹងផ្តល់នូវផាសុខភាពជូនដល់ប្រជាពលរដ្ឋគ្រប់រូប៕

ភ្លើងឆេះព្រៃលិចទឹកតំបន់កំពង់ភ្លុក ត្រូវបានកម្លាំងចម្រុះគ្រប់គ្រងស្ថានការណ៍ស្ទើតែទាំងស្រុងហើយសៀមរាប៖ គិតត្រឹមព្រឹកថ្ងៃទី១...
12/06/2024

ភ្លើងឆេះព្រៃលិចទឹកតំបន់កំពង់ភ្លុក ត្រូវបានកម្លាំងចម្រុះគ្រប់គ្រងស្ថានការណ៍ស្ទើតែទាំងស្រុងហើយ

សៀមរាប៖ គិតត្រឹមព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ ភ្លើងឆេះព្រៃលិចទឹកក្នុងតំបន់៣ នៃឃុំកំពុងភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរលត់ស្ទើតែទាំងស្រុងហើយ ហើយនៅសល់តិចតួចកម្លាំងចម្រុះកំពុងបន្តពន្លត់ ព្រោះព្រៃក្រាសគ្មានផ្លូវធ្វើឱ្យពិបាករថយន្តពន្លត់អគ្គិភ័យចូល ដោយឡែកចំពោះមូលហេតុនៃការកើតមានភ្លើងឆេះនេះ អាជ្ញាធរស្រុកបញ្ជាក់ថា ដោយសារមកពីប្រជាពលរដ្ឋដុតភ្លើងយកឃ្មុំខ្វះការប្រុងប្រយ័ត្ន។

បើតាមលោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានបញ្ជាក់ថា ករណីភ្លើងឆេះព្រៃលិចទឹកនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១៩យប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ត្រង់ចំនុចត្រពាំងហីងយំ ស្ថិតនៅខាងជើងភូមិត្នោតកំបុត ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលការឆេះនេះបានបណ្ដាលឲ្យខូចខាតព្រៃលិចទឹកប្រហែល១០ហិកតា ប៉ុន្តែងមិនបានប៉ះពាល់ដល់លំនៅដ្ឋាន និងអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឡើយ។

លោកអភិបាលស្រុក ក៏បានឲ្យដឹងថា គិតត្រឹមព្រឹកនេះដែរ ប្រតិបត្តិការណ៍ពន្លត់មានការចូលរួមកម្លាំងចម្រុះសរុបជាង៤០០នាក់ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ប្រើប្រាស់ទឹក២រថយន្ត, អាអិច២គ្រឿង, ត្រាក់ទ័រ១គ្រឿង រួមនឹងម៉ាស៊ីនបូមទឹក និងឧបករណ៍ពន្លត់ភ្លើងរបស់សហគមន៍នេសាទមួយចំនួនទៀតផងដែរ។

ជាមួយនឹងករណីនេះដែរ អភិបាលស្រុក ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅពេលចូលព្រៃរកឃ្មុំ ឬធ្វើអ្វីមួយ សូមពន្លត់ភ្លើងឲ្យរលត់អស់មុននឹងចេញពីព្រៃ ឬនៅតំបន់ជិតនោះ។ ស្របជាមួយគ្នានោះ អាជ្ញាធរស្រុកនឹងធ្វើការស្នើសុំទៅថ្នាក់លើ ធ្វើការឈូសផ្លូវភ្លើងដើម្បីកាត់ផ្ដាច់ ការពារលំនៅដ្ឋានពលរដ្ឋក្នុងភូមិនៅពេលមានករណីភ្លើងឆេះព្រៃ ជាយថាហេតុណាមួយ ពីព្រោះតំបន់នេះលំនៅដ្ឋានពលរដ្ឋ និងព្រៃ គឺនៅជាប់នឹងគ្នា និងបន្តជីកបង្កើតប្រព័ន្ធផ្លូវកាត់ព្រៃក្នុងតំបន់នោះ ដើម្បីបង្កការងាយស្រួលក្នុងការចូលពន្លត់ពេលមានករណីភ្លើងឆេះ ពីព្រោះព្រៃនេះមានកម្រាស់ក្រាស់៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិកំណែទម្រង់រដ្ឋបា...
12/06/2024

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ នៅព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៤។

អស់រយៈពេលជាង៨ខែមកហើយ ដែលគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឬ គ.វ.រ. បានជួបប្រជុំគ្នា។

សារៈសំខាន់នៃការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ដែលប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់។ ការអនុវត្តវិធានការគន្លឹះនេះ ក៏ជាបុរេលក្ខខណ្ឌនៃការសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលត្រូវបានកំណត់ក្នុង យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ថា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ កម្ពុជា ជាសង្គមជាតិមួយដ៏រស់រវើក ដោយមានរដ្ឋរឹងប៉ឹង មានអភិបាលកិច្ចល្អ និងស្ថាប័នរឹងមាំ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ហើយបម្រើជាតិ និងប្រជាជន ប្រកបដោយប្រសិទ្ធភាព នៅក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ​ (Dynamics of Stakeholder System)៕

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែង និងផ្ដល់ឋានៈដល់មន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
11/06/2024

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែង និងផ្ដល់ឋានៈដល់មន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

10/06/2024

លោក ឯម សុខសុវណ្ណ ក្លាយជាប្រធាន គណបក្សដើម្បីកម្ពុជា

គណបក្សដើម្បីកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានធ្វើសមាជលើកដំបូងរបស់ខ្លួន ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនគណបក្ស ...
09/06/2024

គណបក្សដើម្បីកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានធ្វើសមាជលើកដំបូងរបស់ខ្លួន ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនគណបក្ស ដោយលោក ឯម សុខសុវណ្ណ ត្រូវបានអង្គសមាជបោះឆ្នោតជ្រើសរើសជាប្រធាន រួមជាមួយគណៈកម្មាធិការអចិន្ត្រៃយចំនួន៧រូប។

គណបក្សដើម្បីកម្ពុជា មានចក្ខុវិស័យ សូមគិតម្តងទៀតដើម្បីកម្ពុជា។

08/06/2024

វេទិកា "បកស្រាយការពិត" ប្រធានបទ «បរាជ័យយ៉ាងអាម៉ាស់ របស់ក្រុមប្រឆាំង ការបោះឆ្នោតក្រុមប្រឹក្សា អាណត្តិទី៤ និងគំនិតទុច្ចរិតលើគំរោងព្រែកជីកហ្វូណនតេជោ» វាគ្មិន ឯកឧត្តម សួន វ៉ាន់ឡេង ទីប្រឹក្សាសម្តេចតេជោ ប្រធានគណបក្ស និងលោក អន ឆេងអ៊ន់។

ទីបំផុត លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ធ្វើលិខិតគោរពសូមទោស សម្តេចធិបតី ហ៊ុន ម៉ាណែត និងទទួលស្គាល់កំហុសរបស់ខ្លួន ដ...
07/06/2024

ទីបំផុត លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ធ្វើលិខិតគោរពសូមទោស សម្តេចធិបតី ហ៊ុន ម៉ាណែត និងទទួលស្គាល់កំហុសរបស់ខ្លួន ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិ របស់រាជរដ្ឋាភិបាល។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ នៅ​ព្រឹកថ្ងៃ​ទី​០៧​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ បាន​ប្រារព្ធ​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ក្រុម​ប្រឹក...
07/06/2024

រដ្ឋបាល​រាជធានី​ភ្នំពេញ​ នៅ​ព្រឹកថ្ងៃ​ទី​០៧​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ បាន​ប្រារព្ធ​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ក្រុម​ប្រឹក្សា​រាជធានីភ្នំពេញ​ អាណត្តិ​ទី​៤​ ក្រោម​អធិបតី​ភាព​ឯកឧត្ដម​ ស៊ុន​ ចាន់​ថុល​ ឧបនាយករដ្ឋមន្ត្រី​ អនុប្រធាន​ទី១​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ និង​ជា​ប្រធានក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋានរាជធានី​ភ្នំពេញ​។

រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ បានជូនដំណឹង ស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ស្ថិតនៅ...
06/06/2024

រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ បានជូនដំណឹង ស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ស្ថិតនៅភូមិកំភេម ភូមិព្រៃដង្ហើម ភូមិថ្មី ភូមិរកាយា ភូមិគោកឬស្សី ភូមិគោកពោធិ ភូមិស្វាយចេក និងភូមិពាមតាអូរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប
ដើម្បីអនុវត្តតាមខ្លឹមសារអនុក្រឹត្យ សារាចរណែនាំ និងសេចក្តីសម្រេចខាងលើ គណៈកម្មការរដ្ឋបាល និងធ្វើពិធីប្រកាសកំណត់តំបន់វិនិច្ឆ័យ ស្ថិតនៅភូមិកំភេម ភូមិព្រៃដង្ហើម ភូមិថ្មី ភូមិរកាយា ភូមិគោកឬស្សី ភូមិគោកពោធិ ភូមិស្វាយចេក និងភូមិពាមតាអូរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ជាតំបន់ធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅថ្ងៃទី១៣​ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣០នាទី ស្ថិតនៅក្នុងបរិវេណវត្តមុនីរង្សីគោកខ្ពស់ (ហៅវត្តគោកខ្ពស់) ។
សូមអានសេចក្តីជូនដំណឹងព័ត៌មានលម្អិតខាងក្រោម៖

ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារភ្នំពេញ៖ សម្តេចអគ...
06/06/2024

ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ បាមអនុញ្ញាតឱ្យ ឯកឧត្តម ផាក ជុងវុក (Park Jung-wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

អានបន្ត៖ https://rb.gy/ncednd
___________________
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀត សូមចូលទៅកាន់៖
www.tnhotnews.com
facebook.com/TNTVNEWS
youtube.com/channel/UCaooqZNu58JLj68LEp4mYvA
_____________

#ហ៊ុនម៉ាណែត

ព័ត៌មានជាតិព័ត៌មានសង្គម ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងក.....

06/06/2024

ផ្សាយឡើងវិញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែពហុបំណងកំពត នាខេត្តកំពត ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ។

ភ្លៀងធ្លាក់ដើមឆ្នាំ បងប្អូនជនជាតិដើមភាគតិចពូនង ប្រវ៉ាសដៃគ្នា  ដាំស្រូវ ដាំដំណាំបន្ទាប់បន្សំជាច្រើនមុខទៅតាមតម្រូវការរបស់ព...
06/06/2024

ភ្លៀងធ្លាក់ដើមឆ្នាំ បងប្អូនជនជាតិដើមភាគតិចពូនង ប្រវ៉ាសដៃគ្នា ដាំស្រូវ ដាំដំណាំបន្ទាប់បន្សំជាច្រើនមុខទៅតាមតម្រូវការរបស់ពួកគាត់ នៅភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

ការដាំស្រូវចំការវិលជុំនេះ ជាទំនៀមទំលាបបុរាណរបស់ជនជាតិដើមក្នុងខេត្តមណ្ឌលគិរី ដែលតែងតែធ្វើជារៀងរាលឆ្នាំ ហើយចំការវិលជុំនេះ ជនជាតិដើមពូនង ធ្លាប់ធ្វើតាំងតែពីយូរលង់ណាស់មកហើយ រហូតមកដល់ពេលនេះ ពួកគាត់នៅតែរក្សានឹងធ្វើរហូតមកដល់ពេលបច្ចុប្បន្ននេះ៕

វឌ្ឍនភាពគម្រោងសាងសង់ផ្លូវជាតិលេខ១០ បាត់ដំបង-ពោធិ៍សាត់ -កោះកុង ដែលមានស្ពានខ្ពស់ជាងគេភ្នំពេញ៖ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ...
06/06/2024

វឌ្ឍនភាពគម្រោងសាងសង់ផ្លូវជាតិលេខ១០ បាត់ដំបង-ពោធិ៍សាត់ -កោះកុង ដែលមានស្ពានខ្ពស់ជាងគេ

ភ្នំពេញ៖ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តចំនួន៣ រួមមាន ខេត្តបាត់ដំបង-ពោធិ៍សាត់ និងខេត្តកោះកុង (សំឡូត-វាលវែង-កោះកុង) សម្រេចការសាងសង់បាន ៨៣,៣៦% នៃគម្រោងទាំងមូលគិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៤។

ការងារសម្រេចបានរួមមាន ការងារផ្លូវថ្នល់សម្រេចបាន ៨៧,៣១% ការងារស្ពានសម្រេចបាន ៩១,១៨% ការងារស្ពានខ្ពស់ជាងគេប្រវែង ៥៣០ ម៉ែត្រ សម្រេចបាន ៤១,៥០% (គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខ) ការងារលូកាត់ទទឹងថ្នល់សម្រេចបាន ៩៩,៨២% និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរអនុវត្តបាន ៨៩,៨៤%។

គួររំឭកផងដែរថា នៅរដូវវស្សានេះផ្លូវជាតិលេខ១០ ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយរលូន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម និងកំណាត់ផ្លូវខ្លះទៀត អាចរអិលដោយអន្លើពេលមានភ្លៀងធ្លាក់ខ្លាំង។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប ១៩៨,៥១៨គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ គ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕

សហភាពអង្គការសង្គមស៊ីវិល និងបណ្ដាអង្គការ-សមាគម ព្រមទាំងសហគមន៍មូលដ្ឋាន ចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលនៅ...
05/06/2024

សហភាពអង្គការសង្គមស៊ីវិល និងបណ្ដាអង្គការ-សមាគម ព្រមទាំងសហគមន៍មូលដ្ឋាន ចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលនៅតែបន្តឱ្យអន្តរជាតិដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជាក្នុងចេតនាបំផ្លាញប្រជាពលរដ្ឋ និងប្រទេសជាតិ។

ឯកឧត្តម យូ សិរីវុឌ្ឍ ប្រធានក្រុមការងារចលនាកសាងសមាជិក គណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានរាជធានីខេត្ត  និងសហការី បានចុះមកទទួល...
05/06/2024

ឯកឧត្តម យូ សិរីវុឌ្ឍ ប្រធានក្រុមការងារចលនាកសាងសមាជិក គណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានរាជធានីខេត្ត និងសហការី បានចុះមកទទួលស្វាគមន៏អនុប្រធានទី២ និងសមាជិកប្រតិបត្តិគណបក្សភ្លើងទៀន ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះ ចំនួន0៧នាក់ ដែលបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សូមអរគុណការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូន។

សម្ដេចតេជោ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបត...
05/06/2024

សម្ដេចតេជោ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ មីឡេណា ការីដាដ ស្សាលឌីវ៉ារ ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ ប្រព្រឹត្តទៅនៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤។

ក្រសួងមហាផ្ទៃ សម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលព័ត៌មានពាក់ព័ន្ធករណីដោះលែងជនជាតិចិនច...
05/06/2024

ក្រសួងមហាផ្ទៃ សម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលព័ត៌មានពាក់ព័ន្ធករណីដោះលែងជនជាតិចិនចំនួន ៨រូប ដែលលួចឆ្លងដែនខុសច្បាប់ចូលកម្ពុជា និងធ្វើការស្រាវជ្រាវករណីចេញដីកាបង្គាប់ឱ្យដោះលែងរបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តស្ទឹងត្រែង និងករណីពន្ធនាគារខេត្តស្ទឹងត្រែង ចេញលិខិតដោះលែង ដោយមិនបានធ្វើលិខិតប្រគល់-ទទួល។

គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុ...
04/06/2024

គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤។

គណបក្សប្រជាជនកម្ពុជា ប្រកាសជាឱឡារិកនូវការគោរព និងទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២៤ នេះ។ លទ្ធផលនៃការបោះឆ្នោតនេះ ពិតជាបានឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈដ៏ថ្លៃថ្លារបស់ប្រជាជនកម្ពុជា តាមរយៈសមាជិក សមាជិកានៃក្រុម ប្រឹក្សាឃុំ សង្កាត់ ដែលជាតំណាងរបស់ខ្លួននៅគ្រប់មូលដ្ឋាន ក្នុងការបន្តជំរុញឱ្យបានកាន់តែខ្លាំងក្លាឡើងនូវ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួន។

គណបក្សប្រជាជនកម្ពុជា ក៏បានសម្តែងការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សមាជិក សមាជិកានៃក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងនៅទូទាំងប្រទេស ដែលបានអញ្ជើញទៅបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់បំផុត ធ្វើឱ្យគណបក្សកាន់តែមានឧត្តមភាពក្នុងការអនុវត្តនូវ កម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ ២០២៣-២០២៨ ឱ្យសម្រេចជោគជ័យ ជា ពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឆ្លើយតបទៅនឹងសំណូមពរ សេចក្តីត្រូវការ និងការរំពឹងទុករបស់ប្រជាជន។

ក្រសួងបរិស្ថាន ចេញសេចក្តីជូនដំណឹងស្តីពី ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការកែប្រែគ...
04/06/2024

ក្រសួងបរិស្ថាន ចេញសេចក្តីជូនដំណឹងស្តីពី ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការកែប្រែគុណភាពដី រហោស្ថានកម្ម និងភាពធន់នឹងគ្រោះរាំងស្ងួត»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញតឱ្យ ឯកឧត្តម Jyri Järviaho ឯកអគ្គរដ្ឋទូតហ...
04/06/2024

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញតឱ្យ ឯកឧត្តម Jyri Järviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅព្រឹកថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៤។

04/06/2024

ផ្សាយផ្ទាល់៖ ពិធីសមាជលើកទី១ គណបក្សជំនាន់ថ្មី ស្ថិតនៅបុរីអាពាហ៍ពិពាហ៍ ភូមិវត្តបូព៌ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤នេះ។ តើលោក មាជ សុវណ្ណារ៉ា និងត្រូវអង្គសមាជបោះឆ្នោតជាប្រធានគណបក្សឬយ៉ាងណា?

ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ត្រូវបានជាប់ចំណាត់ថ្នាក់លេខ១ ជាកន្លែងមើលថ្ងៃរះល្អបំផុត ក្នុងចំណោមប្រទេសចំនួន៧២។ នេះជាម...
04/06/2024

ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ត្រូវបានជាប់ចំណាត់ថ្នាក់លេខ១ ជាកន្លែងមើលថ្ងៃរះល្អបំផុត ក្នុងចំណោមប្រទេសចំនួន៧២។ នេះជាមោទនភាពបំផុតសម្រាប់កម្ពុជា ព្រះរាជាណាចក្រ អច្ឆរិយៈ។

នេះបើយោងតាមការចុះផ្សាយរបស់ Morning.co.uk ដែលបានប្រមូលទិន្នន័យអំពីកន្លែងល្អបំផុតដើម្បីមើលថ្ងៃរះ នៅក្នុងប្រទេសចំនួន ៧២ជុំវិញពិភពលោក។

ច្បាស់ហើយ ទំព័រ page ផ្លូវការរបស់លោក មាជ សុវណ្ណារ៉ា នៅព្រឹកព្រលឹមថ្ងៃទី០៤ មិថុនា ត្រូវបានផ្លាស់ប្តូរឈ្មោះ មកជា ...
03/06/2024

ច្បាស់ហើយ ទំព័រ page ផ្លូវការរបស់លោក មាជ សុវណ្ណារ៉ា នៅព្រឹកព្រលឹមថ្ងៃទី០៤ មិថុនា ត្រូវបានផ្លាស់ប្តូរឈ្មោះ មកជា page យុវជនជំនាន់ថ្មី របស់ គណបក្សជំនាន់ថ្មី ដែលនឹងប្រារព្វសមាជលើកទី១ របស់ខ្លួន នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ។
៚តើលោក មាជ សុវណ្ណារ៉ា នឹងក្លាយជាប្រធានកណបក្សជំនាន់ថ្មី ឬយ៉ាងណា?
______________
#គណបក្សជំនាន់ថ្មី #យុវជនជំនាន់ថ្មី

03/06/2024

សមាជគណបក្សជំនាន់ថ្មី ល្បីលោក មាជ សុវណ្ណារ៉ា ជាប្រធានបក្ស ខណៈលោក ប៉ាត មុន្នី ក៏មិនទាន់បង្ហាញបេក្ខភាពប្រធាននៅឡើយ។

ទន្លេសប្បនិមិត្តខេត្តត្បូងឃ្មុំ ផ្ទុកទឹកបាន ៣លានម៉ែត្រគូប ជាប្រភពទឹកដ៏សំខាន់ ដែលអាចផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋជាង ៥០ ០០០...
02/06/2024

ទន្លេសប្បនិមិត្តខេត្តត្បូងឃ្មុំ ផ្ទុកទឹកបាន ៣លានម៉ែត្រគូប ជាប្រភពទឹកដ៏សំខាន់ ដែលអាចផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋជាង ៥០ ០០០នាក់។

ទន្លេសិប្បនិមិត្តនេះ ស្ថិតក្នុងតំបន់បុរីទីប្រជុំជននៃខេត្តត្បូងឃ្មុំ មានផ្ទៃក្រឡា ៤៥.៤ ហិកតា ប្រវែង១៨០០ម៉ែត្រ និងទទឹងជាមធ្យម ៤០០ម៉ែត្រ ដែលអាចផ្ទុកទឹកបាន ៣លានម៉ែត្រគូប ដោយមានឈ្មោះដើមថា “អាងតាវ៉ាន់” ជាកន្លែងមានប្រភពទឹកចេញធម្មជាតិ និងត្រូវបានកាយពង្រីក នៅឆ្នាំ២០១៤ ហើយបានបញ្ចប់ការសាងសង់នៅឆ្នាំ២០១៦ ។ សព្វថ្ងៃ ក៏បានក្លាយជាប្រភពទឹកដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋជាង ៥០ ០០០នាក់ និងរោងចក្រទឹកស្អាត ១កន្លែង ស្ថិតក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។

លើសពីនេះ ប្រភពទឹកមួយនេះ ក៏មាន “អាងសោភ័ណ” ប្រវែង ១០០០ម៉ែត្រ និងទទឹង ៤០០ម៉ែត្រ សម្រាប់ជួយរំដោះទឹកចេញពីទន្លេសិប្បនិមិត្តក្នុងរដូវវស្សា ជាពេលដែលទឹកពេញទន្លេផងដែរ។

Address

TN TV #118Eo, Street 13, Sangkat Phsar Depo2, Khan Thual Kok
Phnom Penh
12154

Alerts

Be the first to know and let us send you an email when Keo Rothna posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Keo Rothna:

Videos

Share