យប់មិញ - Yobminh

  • Home
  • យប់មិញ - Yobminh

យប់មិញ - Yobminh ដំណឹងយប់មិញ, Last night's news stories, Cambodia Hot News, Khmer Hot News, Khmer Breaking News, Cambodia Breaking News, Yobminh News, Yobminh Breaking News

ព័ត៌មានគ្មានទីបញ្ចប់ រូបថតច្រើន និងវីដេអូដែលយូរៗម្ដង
សេចក្ដីរាយការណ៍និងរូបថតដែលជាប់មកជាមួយ
A trove of photos, videos and stories.

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធចំពោះគណនីផេកហ្វេសប៊ុកក្លែងក្លាយ ដ...
11/04/2025

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធចំពោះគណនីផេកហ្វេសប៊ុកក្លែងក្លាយ ដែលបានដាក់ Profile ឈ្មោះ ជួន ណារិន្ទ យកទៅផុសនូវខ្លឹមសារមួយចំនួនធ្វើឱ្យមហាជនមានការយល់ច្រឡំ ក្នុងករណីគណនីផេកហ្វេសប៊ុកក្លែងក្លាយនេះ បង្ហោះខ្លឹមសារដែលមានលក្ខណៈប្រព្រឹត្តអំពើទុច្ចរិតខុសច្បាប់ណាមួយ គឺឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មិនទទួលការខុសត្រូវនោះទេ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នើឱ្យជនដែលបង្កើតផេកក្លែងក្លាយ ដាក់ឈ្មោះ ជួន ណារិន្ទ ប្រញាប់លុបចោលជាបន្ទាន់ បើមិនដូច្នោះទេ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វើការស្រាវជ្រាវ នាំយកជនរូបនេះមកអនុវត្តតាមនីតិវិធី៕

ចាប់បានហេីយចោរលួចស្រាបៀ​ ABC​នៅខេត្តកណ្តាលសេចក្តីបំភ្លឺព័ត៌មាន!ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខ...
11/04/2025

ចាប់បានហេីយចោរលួចស្រាបៀ​ ABC​នៅខេត្តកណ្តាល
សេចក្តីបំភ្លឺព័ត៌មាន!
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនពាក់ព័ន្ធគេហទំព័រឈ្មោះ Veasna Newspaper ដែលបានផ្សព្វផ្សាយវីដេអូ កាមេរ៉ាសុវត្ថិភាព ករណី បុរសពីរនាក់ ជិះម៉ូតូធ្វើសកម្មភាពលួចស្រាបៀរ ផ្ទះលក់ចាប់ហួយ នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ស្នងការ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ បាន ០១នាក់ ៖

-ករណី អំពើលួច (ស្រាបៀរ និងទូរសព្ទដៃ)
-កើតហេតុ៖ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៩:៣០នាទី
-នៅចំណុច៖ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ ០១នាក់៖ មិនស្គាល់ឈ្មោះ មិនបានមកដាក់ពាក្យបណ្តឹង មានទីលំនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សម្ភារបាត់បង់៖ ស្រាបៀ ABC ចំនួន០២កេស។

ជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ មហាម៉ាត់ សេនណុល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
-ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល ០៦ខែ ករណីអំពើលួច។
-ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន (+)។
២-ឈ្មោះ ហៅក្រៅ ញ៉ាញ់ ភេទប្រុស អាយុ២០ឆ្នាំ មិនស្គាល់ទីលំនៅ (គេចខ្លួន)។

វត្ថុតាងចាប់យក៖ ទូរសព្ទចំនួន០២គ្រឿង (ម៉ាក Samsung មួយគ្រឿង និងម៉ាក OPPO មួយគ្រឿង)។

តាមការសាកសួរជនសង្ស័យបានឆ្លើយថា ខ្លួននិងបក្ខពួកម្នាក់ទៀតឈ្មោះ ញ៉ាញ់ ពិតជាបាននាំគ្នាធ្វើសកម្មភាពលួចស្រាបៀរ ABC របស់គេនៅចំណុចភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ប្រាកដមែន តែស្រាបៀរនោះពួកគាត់បានយកទៅលក់បានមួយកេសតម្លៃ ២០ដុល្លារ យកលុយស៊ីចាយអស់ហើយ។ ចំណែកទូរសព្ទម៉ាក OPPO ពួកគាត់លួចនៅម្តុំគល់ស្ពាន់វត្តព្រែកសំរោង រីឯទូរសព្ទ Samsung ពួកគាត់លួចនៅភូមិលេខ២ សង្កាត់ស្វាយរលំ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបតាមការគួរ។

រដ្ឋបាលខណ្ឌដង្កោរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងវេរភ័ត្តប្រគេនព្រះសង្ឃ ដើម្បីសិរីសួស្តីក្នុងឆ្នាំថ្មីភ្នំពេញ៖ រដ្...
11/04/2025

រដ្ឋបាលខណ្ឌដង្កោរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងវេរភ័ត្តប្រគេនព្រះសង្ឃ ដើម្បីសិរីសួស្តីក្នុងឆ្នាំថ្មី

ភ្នំពេញ៖ រដ្ឋបាលខណ្ឌដង្កោនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ បាននិមន្តព្រះសង្ឃ សូត្រមន្តប្រោះព្រំ ចម្រើនព្រះបរិត្តលើករាសី និងវេរភ័ត្តប្រគេនព្រះសង្ឃ ដើម្បីសិរីសួស្តីក្នុងឆ្នាំថ្មី ក្នុងគោលបំណងសុំនូវពរជ័យ សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មីនេះ និងសុំជួយដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខណ្ឌ ឱ្យបានជួបតែសេចក្តីសុខចម្រើន ទទួលបានជោគជ័យ បន្ថែមទៀតនៅគ្រប់ភារកិច្ច របស់ខ្លួនឆ្នាំ២០២៥នេះ។

ក្នុងពិធីនេះមានការអញ្ចេីញចូលរួមពីលោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌនិងលោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌរួមទាំងមន្ត្រីតាមការិយាល័យ , ចៅសង្កាត់, សមាជិកក្រុមប្រឹក្សាសង្កាត់ទាំង១២ ។ ហេីយពិធីសូត្រមន្ត ប្រោះព្រំចម្រើនព្រះបរិត្ត និងវេរភ័ត្តប្រគេនព្រះសង្ឃដើម្បីសិរីសួស្តីក្នុងឆ្នាំថ្មីនេះ ដោយបានប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃចំនួន ៧ អង្គ ទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់បុព្វបុរសអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានលះបង់អាយុជីវិតដើម្បីជាតិមាតុភូមិ ដោយបានធ្វើពិធីបូជាទៀនធូប ថ្វាយផ្កាភ្ញី ដល់ព្រះពុទ្ឋរូប សុំពរជ័យ សិរីមង្គលសព្វសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋសូមឱ្យជួបតែសេចក្តីសុខសប្បាយជារៀងរហូតជានិរន្តន៍តទៅ៕

ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនី...
09/04/2025

ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន​ វុធី​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ ប្រព្រឹត្តនៅចំណុចផ្លូវរថភ្លើង ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់៖
១. ឈ្មោះ បាន ភ័ត្រ្ដា ភេទប្រុស មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលលេខ៤២ ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
២. ឈ្មោះ គង់ យ៉ងជូរ ភេទប្រុស មុខរបរ សិស្ស ស្នាក់នៅ ខណ្ឌសែនសុខ។
៣. ឈ្មោះ ពុង ម៉េងហ៊ួរ ភេទប្រុស មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ៤៣D ភូមិ បុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
៤. ឈ្មោះ ឈុន ដារីញ៉ែល ភេទប្រុស មុខរបរ សិស្ស ស្នាក់នៅ ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
៥. ឈ្មោះ ម៉ៅ ផាន់នីម័រ ភេទប្រុស មុខរបរ កម្មករ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
៦. ឈ្មោះ តាំង ភក្ដី ភេទប្រុស មុខរបរ ជាងម៉ាសុីនត្រជាក់ ស្នាក់នៅ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

សម្ភារដកហូតមាន៖ ទូរស័ព្ទចំនួន ០៧ គ្រឿង, ម៉ូតូចំនួន ០៣គ្រឿង (១-ម៉ាកHond Dream ពណ៌ខ្មៅ , ២-ម៉ាកHonda Wave ពណ៌ខ្មៅ , ៣-ម៉ាក Honda Scoopy ពណ៌ក្រហម)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ជុំវិញពាក់ព័ន្ធករណីហិ ..;ង្សា នៅចំណុចផ្លូវបេតុង ភូមិផ្សារតូច សង្កាត់ទួលស...
08/04/2025

បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ជុំវិញពាក់ព័ន្ធករណីហិ ..;ង្សា នៅចំណុចផ្លូវបេតុង ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ នៅវេលាម៉ោង០៨:១៥នាទី ថ្ងែទី០៨ ខែមេសា ឆ្នាំ២០២៥។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាឱ្យកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ដឹកនាំដោយលោកវរសេនីយ៍ទោ ផល មេសា អធិការរងទទួលការងារព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់៖

១. ឈ្មោះ ស៊្រូ ប៊ុនណា ភេទប្រុស មុខរបរចុងភៅ ស្នាក់នៅបន្ទប់ជួល សង្កាត់អូឬស្សី ខណ្ឌ៧មករា។
២. ឈ្មោះ សាក់ វិសាល ភេទប្រុស មុខរបរនៅផ្ទះ មានទីលំនៅបន្ទប់ជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
៣. ឈ្មោះ សៀ សំផន ភេទប្រុស មុខរបររត់តុ មានទីលំនៅ បន្ទប់ជួលភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
៤. ឈ្មោះ យ៉ាន វិត ភេទប្រុស មុខរបរនៅផ្ទះ មានទីលំនៅបន្ទប់ជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
៥. ឈ្មោះ ហេង សារ៉ុន ភេទប្រុស មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ១៩០០ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

អនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ បាននាំយកអំណោយសង្គ្រោះបឋមជាគ្រឿងឧបភភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ផ្តល់ជូន...
07/04/2025

អនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ បាននាំយកអំណោយសង្គ្រោះបឋមជាគ្រឿងឧបភភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ផ្តល់ជូនភ្លាមៗ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ មានករណីអគ្គិភ័យបានកើតឡើង បណ្តាលអោយឆាបឆេះលំនៅដ្ឋានប្រជាពលរដ្ឋ អស់ចំនួន ៣ខ្នង ស្ថិតនៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

បន្ទាប់ពីបានដឹកនាំអន្តរាគមន៍ពន្លត់អគ្គីភ័យរួចមក លោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ បានចាត់អោយអនុសាខាកាកបាទក្រហមខណ្ឌ នាំយកអំណោយសង្គ្រោះបឋម រួមមាន ៖ គ្រឿងឧបភភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ផ្តល់ជូនភ្លាមៗផងដែរ ។

ក្នុងឱកាសចែកអំណោយ តំណាងលោកអភិបាលខណ្ឌ លោក ញ្ញាណ ចាន់សោភា អភិបាលរងខណ្ឌ បានចូលរួមសម្តែងនូវការសោកស្តាយជាមួយប្រជាពរដ្ឋ ដែលរងគ្រោះដោយសារអគ្គីភ័យ និងបាននាំយកការផ្តាំសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានកាកបាទក្រហមរាជធានី ដែលតែងតែជួយឈឺឆ្អាល និងជួយសំរាលទុក្ខលំបាកប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះថ្នាក់ផ្សេងៗ លោកបានបញ្ជាក់ជូនប្រជាពលរដ្ឋ អំពីការខិតខំជួយសង្គ្រោះរបស់កម្លាំងអាជ្ញាធរមូលដ្ឋាន នៅពេលដែលមានអគ្គីភ័យកេីតឡេីងភ្លាមៗផងដែរ ។

ជាមួយគ្នានោះលោក ញ្ញាណ ចាន់សោភា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនបេីមានការខ្វះខាតស្បៀងត្រូវទាក់ទងមកតាមប្រធានភូមិ រឺចៅសង្កាត់ ដេីម្បីបានជួយសង្គ្រោះបន្ថែមទៀត។ លោកក៏បានណែនាំអោយលោកចៅសង្កាត់ ប៉ុស្តិ៍ ជួយសំរួលរាល់ឯកសារពាក់ពន្ធ័ ដូចជាសៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ ឬក៏ឯកសារផ្សេងៗទៀត ដើម្បីអោយប្រជាពលរដ្ឋ មានឱកាស ដើម្បីស្វែងរកការងារធ្វើ ក៏ដូចទុកសំរាប់កំណត់ប្រើប្រាស់អ្វីផ្សេងៗទៀត ជាពិសេសប្រើប្រាស់ក្នុងការទៅបោះឆ្នោតខាងមុខនេះ ។ ក្នុងនោះដែរ លោកបានអំពាវនាវអោយប្រជាពលរដ្ឋត្រូវប្រុងប្រយត្ន័ខ្ពស់ និងពិនិត្យមើលនៅឧបករណ៍ភ្លើងដែរ ងាយឆាបឆេះ និងត្រូវបិតបារ៉ែតភ្លើង ការពារកុំអោយមានអគ្គីភ័យឆាបឆេះ វាអាចបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងខាតបង់ពេលវេលា ដូចពាក្យស្លោកមួយឃ្លាថា «ស៊ូលិចទូកកណ្តាលទន្លេ កុំអោយភ្លើងឆេះផ្ទះ» ៕

07/04/2025

ឆេះក្បែរវត្តគល់ទទឹង

06/04/2025

ឆេះឡានទៀតហេីយ

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋ...
05/04/2025

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ

កាលពីយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅមុខសាលាខណ្ឌដង្កោ ស្ថិតនៅផ្លូវ២១៧ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។

លុះដល់វេលាម៉ោង២៣:៤៣នាទី មានរថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2CC-8365 បើកបរដោយឈ្មោះ សុន វិសាល ភេទប្រុស ជិះឆ្លងកាត់គោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ទើបសមត្ថកិច្ចនៅគោលដៅមានការសង្ស័យបើកបរក្នុងស្ថានភាពស្រវឹង ក៏បានឃាត់រថយន្ដឱ្យឈប់ ដើម្បីឱ្យអ្នកបើកបរសហការត្រួតពិនិត្យជាតិស្រវឹង បន្ទាប់ពីធ្វើការផ្លុំរកជាតិស្រវឹងរួច ជាលទ្ធផលរកឃើញមានជាតិអាល់កុល ០,៤៧mg/L សមត្ថកិច្ចចេញវិក័យបត្រផាកពិន័យតាមច្បាប់ចំនួន២លានរៀល។

ប៉ុន្តែអ្នកបើកបរមិនបានបង់ថវិកាផាកពិន័យនោះទេ ដោយបានធ្វើសកម្មភាពស្រែកឡូឡា អុកឡុករំខានសមត្ថកិច្ចបំពេញភារកិច្ច និងបានថតផ្សាយសកម្មភាពរបស់សមត្ថកិច្ចបំពេញភារកិច្ច ហើយនិយាយអធិប្បាយចោទប្រកាន់មកលើសមត្ថកិច្ចគ្មានមូលដ្ឋានច្បាស់លាស់ ថាសមត្ថកិច្ចធ្វើស៊ីចំពោះបុរសម្នាក់ជិះម៉ូតូ ០១គ្រឿង នៅអនីតិជនឱ្យចូលផ្លុំរកជាតិអាល់កុលដើម្បីផាកពិន័យ។

ការពិតបុរសនោះឈ្មោះ ជា ឌីម ភេទប្រុស កើតនៅឆ្នាំ២០០០ គឺគាត់មិនមែនជាអនីតិជននោះទេ ខណៈដែលសមត្ថកិច្ចឱ្យគាត់ឈ្មោះ ជា ធីម ផ្លុំរកជាតិអាល់កុលតែផ្លុំមិនត្រឹមត្រូវតាមបច្ចេកទេស ទើបសមត្ថកិច្ចព្យាយាមណែនាំគាត់ឱ្យសហការផ្លុំឱ្យបានត្រឹមត្រូវតាមបច្ចេកទេស បន្ទាប់មកដោយឃើញបុគ្គលឈ្មោះ សុន វិសាល ឡាយវីដេអូ (live) ក៏ឈ្មោះ ជា ឌីម ក៏ឈប់សហការផ្លុំតែម្តង។

ក្រោយមកសមត្ថកិច្ចក៏បាននាំយករថយន្ត និងម៉ូតូ របស់អ្នកទាំង០២នាក់ មករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដោយរងចាំពួកគេចូលមកដោះស្រាយ៕

បន្ទាប់ពីមានការផ្សាយព័ត៌មានតាមបណ្តាញសង្គម ជុំវិញករណីមានទីតាំងមួយកន្លែង ស្ថិតនៅភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា បើកលេងល្បែង...
05/04/2025

បន្ទាប់ពីមានការផ្សាយព័ត៌មានតាមបណ្តាញសង្គម ជុំវិញករណីមានទីតាំងមួយកន្លែង ស្ថិតនៅភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា បើកលេងល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់។

នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពសង្កាត់វាលវង់ បានចុះត្រួតពិនិត្យដល់ទីតាំងជាក់ស្តែង ជាលទ្ធផលពុំបានឃើញមានសកម្មភាព និងសម្ភារសម្រាប់លេងល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់នោះទេ។ ទោះបីជាយ៉ាងសមត្ថកិច្ចបន្តធ្វើការល្បាតត្រួតពិនិត្យ បើមានសកម្មភាពនឹងធ្វើការបង្ក្រាប៕

បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម ជុំវិញករណីមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្តុបស្ពានអាកាសផ្សារដីហុយ លូកដៃសង្ស...
03/04/2025

បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម ជុំវិញករណីមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្តុបស្ពានអាកាសផ្សារដីហុយ លូកដៃសង្ស័យយកលុយពីអ្នកបើកបររថយន្តធុនធំដឹកអុសនោះភ្លាម។

នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្រាវជ្រាវករណីនេះ ហើយអញ្ជើញមន្រ្តីនោះមកសួរនាំនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។

បច្ចុប្បន្នលោកអនុសេនីយ៍ឯក សាន វិចិត្រ មន្ត្រីគោលដៅស្តុបស្ពានអាកាសផ្សារដីហុយ ត្រូវបានមន្រ្តីជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កំពុងសួរនាំដោយសុំគោលការណ៍ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ពិនិត្យសម្រេច។

ប្រសិនមន្រ្តីខាងលើរកឃើញមានកំហុសបំពេញភារកិច្ចមិនគោរពច្បាប់ និងមិនគោរពវិន័យនគរបាលជាតិនិងប្រឈមសម្រេចអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ៕

02/04/2025

ស្នងការនគរបាលរាជធានីភ្នំពេញឲ្យកម្លាំងជំនាញស្រាវជ្រាវករណីចោរកាច់កម៉ូតូមួយគ្រឿងនៅចម្ងាយពីប៉ុស្តិរដ្ឋបាលផ្សារដេីមថ្កូវជាង​១០០ម៉ែត្រ

Address


Telephone

+85512807767

Website

Alerts

Be the first to know and let us send you an email when យប់មិញ - Yobminh posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share