I.ទស្សនៈវិស័យ៖
ចង់ឃើញសកម្មជនគណបក្សកម្ពុជានិយមក្លាយជាអ្នកនយោបាយដែលមានសក្តានុពល ចំណេះជំនាញ សមត្ថភាព សីលធម៌គុណធម៌ និងវិន័យការងារខ្ពស់ដើម្បីក្លាយជាមន្ត្រីល្អស្អាតស្អំ សម្រាប់គណបក្ស និងប្រទេសជាតិ។
II.បេសកកម្ម៖
(ទី១).បណ្តុះបណ្តាល អប់រំចងក្រង នូវធនធានមនុស្សរបស់គណបក្សកម្ពុជានិយមទាំង ក្រុមប្រឹក្សា ទាំងយុវជនទាំងស្ត្រី ឲ្យមានសមត្ថភាពនយោបាយខ្ពស់។
(ទី២).ផ្សព្វផ្សាយនូវគំនិត ទស្សនៈមនោគមន៍វិជ្ជា អហិង្សាកណ្តាលនិ
យម ជាតិនិយមសេរីនិយម និងប្រជាធិបតេយ្យនិយមដល់គ្រប់ស្រទាប់មនុស្សក្នុងសង្គម។
III.គោលបំណង៖
(ទី១).ត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីកម្ពុជាមានធនធានមនុស្សជាអ្នកនយោបាយអ្នកបច្ចេកទេស ដែលពូកែដើម្បីបម្រើការងារបក្ស និងការងារជាតិឲ្យមានប្រសិទ្ធិភាពខ្ពស់។
(ទី២).ស្វែងរក ទាក់ទាញជ្រើសរើស និងចងក្រងនូវកម្លាំងយុវជនសិស្សនិស្សិត មកគាំទ្រនយោបាយគណបក្សកម្ពុជានិយម និងចូលរួមអភិវឌ្ឍគណបក្សឲ្យកាន់តែរឹងមាំរីកចម្រើន។
(ទី៣).ពង្រឹងសមត្ថភាពនយោបាយ និងជំនាញបន្ថែមដល់យុវជនបន្តវេនរបស់គណបក្ស ដើម្បីដឹកនាំគណបក្សនិងប្រទេសជាតិ តាមគោលការណ៍ប្រជាធិបតេយ្យ សេរីនិយមជាបន្តទៅថ្ងៃអានាគត។
VI.មនោគមន៍វិជ្ជានយោបាយទាំង៥៖
(ទី១.)ដើម្បីសេចក្តីថ្លៃថ្នូររបស់ ប្រជាពលរដ្ឋខ្មែរ
(ទី២.)ដើម្បីសេរីភាព និងការគោរពសិទ្ធិមនុស្ស
(ទី៣.)ដើម្បីឯករាជ្យភាព និងអធិបតេយ្យភាពជាតិ
(ទី៤.)ដើម្បីបូរណភាពដែនទឹកដី និងការការពារជាតិ
(ទី៥.)ដើម្បីភាពស្មើរគ្នា និងសង្គមយុត្តិធម៌ក្រោមនីតិរដ្ឋ
ទាំងអស់នេះគឺដើម្បីបង្កើត បាននូវរដ្ឋមួយដែលកើតចេញពីប្រជាពលរដ្ឋ ជារបស់ប្រជាពលរដ្ឋនិងដើម្បីប្រជាពលរដ្ឋ។
V.តម្លៃវប្បធម៌នយោបាយទាំង៥របស់យើង៖
(ទី១.)ដើម្បីពន្យល់ អប់រំបណ្តុះបណ្តាល មនុស្សខ្មែរ តែមិនចែកអំណោយចែកលុយឡើយ ពីព្រោះយើងយល់ឃើញថា ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃជាតិមាតុភូមិខ្មែរ មិនមែនជាអ្នកជំងឺសង្គម ឬទាសកររបស់អ្នកនយោបាយឡើយ។
(ទី២.)ដើម្បីឲ្យមានការគោរពរាស្ត្រ ឲ្យតម្លៃរាស្ត្រស្តាប់គំនិតរាស្ត្រ ដោះស្រាយការលំបាករបស់រាស្ត្រ យករាស្ត្រធ្វើទី១ទុករដ្ឋធ្វើទី២ មិនឲ្យតម្លៃការរីកចម្រើនរបស់ប្រទេសឬមនុស្ស មួយក្រុម ជាថ្នូរនឹងការឈឺចាប់របស់ពលរដ្ឋខ្មែរទូទៅឡើយ ពីព្រោះមានរាស្ត្រទើបមានជាតិ មានជាតិទើបមានរដ្ឋ ដូច្នេះរដ្ឋដែលមិនគិតរាស្ត្រគឺស្មើរនឹងរដ្ឋដែលគ្មានជាតិ រដ្ឋគ្មានតម្លៃ។
(ទី៣.)គ្រប់គ្រងជាតិ ព្រោះមានទឹកដីដឹកនាំរដ្ឋព្រោះមានរាស្ត្រ ដូច្នេះការរក្សាអត្ថិភាពជាតិត្រូវការពារទឹកដី រក្សាជីវិតរដ្ឋត្រូវការពារជាតិ ហើយចំពោះអធិបតេយ្យភាពជាតិ មិនអាចយកធ្វើជាវត្ថុចចារ ជាមួយបរទេសណាជាដាច់ខាត។
(ទី៤.)ធ្វើនយោបាយការពារជាតិ ពិតប្រាកដគឺបណ្តុះមនុស្សខ្មែរ ឲ្យគិតជាតិបារម្ភជាតិ យកចិត្តទុកដាក់នឹងជាតិស្រលាញ់ជាតិ ពេញចិត្តជាតិឲ្យតម្លៃជាតិ ត្រូវការជាតិខ្វះជាតិមិនបាន បាត់ជាតិមិនកើតដូច្នេះដើម្បី មនុស្សខ្មែរចេះគិតជាតិទាល់តែដឹងពីជាតិ ដើម្បីបារម្ភជាតិទាល់ តែស្គាល់ជាតិ ដើម្បីយកចិត្តទុកដាក់ជាតិទាល់តែស្វែងយល់ការឈឺចាប់របស់ជាតិ ដើម្បីចេះស្រលាញ់ជាតិ ទាល់តែពេញចិត្តនឹងជាតិ ហើយដើម្បីឲ្យតម្លៃជាតិ ទាល់តែមនុស្សខ្មែរមានមោទនភាពជាតិ។ ដើម្បីឲ្យខ្មែរមានមោទនភាពជាតិយើងត្រូវកសាងសេដ្ឋកិច្ចជាតិឲ្យខ្លាំងគ្រប់គ្រងជាតិឲ្យល្អ ការពារជាតិឲ្យរឹងមាំពង្រីកថាមពលជាតិគ្រប់ទីកន្លែង ដើម្បីឲ្យមនុស្សខ្មែររស់នៅដោយ ភាពស្មើរមុខគ្នាក្នុងចំនោមបណ្តារប្រជាជាតិដទៃក្នុងពិភពលោក។
(ទី៥.)លុបបំបាត់ចោល វប្បធម៌មេដឹកនាំនិយមបុគ្គលធំជាងស្ថាប័ន គ្រួសារធំជាងរាជការនិងបក្សធំជាងរដ្ឋ ដោយត្រូវកសាងនូវវប្បធម៌នយោបាយថ្មីកែរទម្រង់សង្គមថ្មី ដោយចាត់ទុកទំនាក់ទំនង រវាងមេដឹកនាំនិងប្រជាពលរដ្ឋខ្មែរ គឺគ្រាន់តែជាកិច្ចសន្យាសង្គមចំនែក ស្ថាប័នរដ្ឋត្រូវ ដឹកនាំដោយច្បាប់ រីឯរាជការត្រូវធំជាងគ្រួសារ ហើយគណបក្សត្រូវនៅក្រោមច្បាប់រដ្ឋ ដើម្បីយើងកសាងនូវប្រទេសមួយដែលច្បាប់មានតម្លៃ និងរាជការយុត្តិធម៌ចំពោះមនុស្សខ្មែរ គ្រប់គ្នាគ្រប់ស្រទាប់ គ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។
VI.ភារកិច្ច និងការទទួលខុសត្រូវ៖
ទី១. យុទ្ធ - ជំនាញការទស្សនៈវិជ្ជានយោបាយនិងមនោគមន៍វិជ្ជាបក្ស
ទី២. ចាន់ថា - ជំនាញការអប់រំនិងនយោបាយជាតិ
ទី៣. ដារិន - ជំនាញការកំណែទម្រង់រដ្ឋនិងអភិបាលកិច្ច
ទី៤.វណ្ណៈ - ជំនាញការនយោបាយអន្តរជាតិនិងការទូត
ទី៥.ផាណេត - ជំនាញការផ្សព្វផ្សាយសកម្មភាពប្រជាធិបតេយ្យមូលដ្ឋាន
ទី៦. ឌឺលុច្ស - ជំនាញការសេដ្ឋកិច្ច និងអភិវឌ្ឍប្រទេស
VII.ក្រមសីលធម៌
ទី១.ហាមប្រមាថស្ថាប័នព្រះមហាក្សត្រ អង្គព្រះមហាក្សត្រ និងព្រះសង្ឃ។
ទី២.ហាមមិនឲ្យរិះគន់ចំឈ្មោះបុគ្គលណាម្នាក់ ឬបញ្ចេញរូបភាព ឬអត្តសញ្ញាណ។
ទី៣.ហាមប្រើពាក្យជេរ ឬប្រមាថ ឬបៀតបៀន ឬចងគំនុំអាឃាត គ្រប់រូបភាព។
ទី៤.ហាមប្រើពាក្យញុះញង់ ដែលអាចបង្ករហិង្សា និងការបែកបាក់ជាតិ។
ទី៥.និយាយអ្វីដែលពិត ហើយមានភស្តុតាងអះអាងច្បាស់លាស់ ដោយយោងលើច្បាប់ ឬ មូលដ្ឋានវិទ្យាសាស្ត្រឬសាក្សីជាក់ស្តែង ឬប្រភពដែលទុកចិត្តបាន ជាដើម។
ទី៦.ហាមប្រើពាក្យដែលមានលក្ខណៈញុះញង់ ដែលអាចបង្ករជាសកម្មភាពខុសច្បាប់ផ្សេងៗ រួម មានរដ្ឋប្រហារឬបដិវត្តន៍យោធា ឬបដិវត្តន៍ពណ៌ ឬប្តូររបបនយោបាយ ឬផ្តួលរំលំរដ្ឋាភិបាល ។ល។
ទី៧.ផ្សព្វផ្សាយនូវគំនិតជឿនលឿន ដែលមានផលប្រយោជន៍ដល់សង្គមជាតិ និងប្រជាពលរដ្ឋ។
ទី៨. បុគ្គលដែលរំលោភលើក្រមសីលធម៌ និងគោលការណ៍នេះ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លនឯង។
ទី៩. គំនិត ទស្សនៈ មតិ យោបល់ ទាំងអស់ មិនឆ្លុះបញ្ចាំងពីទស្សនៈទាំងស្រុងរបស់នាយកដ្ឋានអប់រំ-បណ្តុះបណ្តាល និងគណបក្សកម្ពុជានិយម ឡើយ។
VIII.គោលការណ៍របស់យើង៖
គោលការណ៍របស់យើង គឺអហិង្សា អព្យាក្រិត្យ ឯករាជ្យ កណ្តាលនិយម សន្តិភាពនិយម ផ្សព្វផ្សាយគំនិតវិជ្ជមាន គោរពច្បាប់រដ្ឋ និងកែប្រែសង្គម តាមរយះចុងបុិច និងខ្មៅដៃ។ កាន់ស្លាបកា សសេរដើម្បីជាតិ ដើម្បីជួយកែរសង្គមឲ្យរីកចម្រើន និងជួយឲ្យខ្មែររួបរួមគ្នា ជាធ្លុងមួយ ដើម្បីជាតិ និងមាតុភូមិកម្ពុជាយើងគង់វង្ស រឹងមាំ ខ្លាំងក្លាពិតប្រាកដ។
XI. ផែនការសកម្មភាព៖
(ឯកសារដោយឡែកប្រចាំឆ្នាំ)
X.ផែនការយុទ្ធសាស្ត្រ៖
(ឯកសារដោយឡែកប្រចាំឆ្នាំ)
រាជធានីភ្នំពេញថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២
នាយកដ្ឋានអប់រំនិងបណ្តុះបណ្តាល ប.ក
Alerts
Be the first to know and let us send you an email when នាយកដ្ឋានអប់រំ និងបណ្តុះបណ្តាល ប.ក posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.